ឧបនិស្ស័យនៃសេចក្តីល្អ

buddha3

ចូរធ្វើអ្វីៗក្នុងថ្ងៃនេះឲ្យបានល្អចុះ ឧបនិស្ស័យនៃសេចក្តីល្អនឹងមានដល់ថ្ងៃស្អែកជាប្រាកដ ត្រូវចាំថា «ឧបនិស្ស័យល្អ កំដរជីវិត» ។ «បទពិចារណា»

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in បទពិចារណា, ព្រះពុទ្ធសាសនា and tagged , . Bookmark the permalink.

ការ​ឆ្លើយ​តប​ចំនួន 4 ទៅ​កាន់ ឧបនិស្ស័យនៃសេចក្តីល្អ

  1. បងរីករាយ ថា:

    ខ្ញុំព្រះករុណាសូមថ្វាយបង្គំ និង ជំរាបសួរ
    ចំពោះ ពាក្យថា “ឧបនិស្ស័យ ” តើមានន័យយ៉ាងដូចម្តេច?
    ឧ. ដូចជា ម៉ែ​! មានឧបការគុណសព្វគ្រប់មកលើកូន, យើងមាន
    ឧបនិស្ស័យពីមុនមកទេដឹងទើបជាតិនេះបានជួបគ្នា តើ អាច
    ប្រើពាក្យឧបនិស្ស័យបានទេ គុណម្ចាស់ ?

    • ចំរើនពរបងរីករាយ សូមអរគុណណាស់ចំពោះសំនួរដ៏ល្អនេះ ។ តាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត មានសេចក្តីប្រែដូចតទៅនេះ ៖
      ឧបនិស្ស័យ អ៊ុប៉ៈនិស-សៃ បា. ( ន. ) (ឧបនិស្សយ) កុសល​ធម៌​ដែល​ដេក​ឬ​អាស្រ័យ​នៅ​ក្នុង​ខន្ធ​សន្តាន​ គឺ​កុសល​ដែល​បាន​កសាង​សន្សំ​អប់រំ​ទុក​មក, សំណាង, ភ័ព្វ​ព្រេង​សំណាង; ចំណុច​ចិត្ត : មាន​ឧបនិស្ស័យ​បរិបូណ៌ មាន​កុសល​ក្រាស់​ក្រែល ។ ក្នុង​គម្ពីរ​ពុទ្ធ​សាសនា​ថា ឧបនិស្ស័យ មាន ៣ យ៉ាង​គឺ ១- ទានូបនិស្ស័យ សំណាង​ដែល​បាន​សាង​ទុក​មក ដោយ​ការ​បរិច្ចាគ​ទ្រព្យ​ធ្វើ​ទាន; ២- សីលូបនិស្ស័យ សំណាង​ដែល​បាន​សាង​ទុក​មក​ដោយ​ការ​រក្សា​សីល; ៣- ភាវនូបនិស្ស័យ សំណាង​ដែល​បាន​សាង​ទុក​មក​ដោយ​ភាវនា ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា ឧបនិស្សយ (អ. ថ. អ៊ុប៉ៈនិស-សៈយ៉ៈ), ដូច​ជា ឧបនិស្សយ​ការណ៍ ហេតុ​ឬ​ដំណើរ​នៃ​ឧនិស្ស័យ​ឬ​ក៏​ជា​ឧបនិស្ស័យ ។ ឧបនិស្សយ​ធម៌ ធម៌​ជា​ឧបនិស្ស័យ (កុលស​ធម៌)។ ឧបនិស្សយ​ពល (–ពល់) កម្លាំង​នៃ​ឧបនិស្ស័យ ។ ឧបនិស្សយ​ភាព ភាព​នៃ​ឧបនិស្ស័យ ។ ឧបនិស្សយ​សម្បត្តិ ការ​បរិបូណ៌​ដោយ​ឧបនិស្ស័យ ។

    • ការកើតមកជួបឪពុកម្តាយ បងប្អូនញាតិមិត្ត ទាំងឡាយ បើសិនជាជួបដោយល្អគឺរាប់ថាឧបនិស្ស័យ បើសិនជាជួបដោយការ បំផ្លិចបំផ្លាញ ជាសត្រូវនឹងគ្នា គឺរាប់ថាជាពៀរវេរា ។

  2. បងរីករាយ ថា:

    សាធុ សាធុ សាធុ ខ្ញុំព្រះករុណាសូមអរព្រះគុណ ចំពោះចម្លើយ
    របស់គុណម្ចាស់ ពាក្យពេចន័ស្រួលស្ដាប់ មហាប្រសើរបំផុត
    បានចូលរួមចំណែកក្នុងទីនេះ ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s