សេចក្តីព្យាយាម និង ភាពវៃឆ្លាត

sarnath1

មានព្យាយាមតែមិនឆ្លាត ដូចគោក្របី ។ ឆ្លាតតែមិនព្យាយាម ដូចកាំបិតក្នុងស្រោម ។
មានព្យាយាមហើយ ឆ្លាតហើយ តែសេពគប់មិនល្អនឹងទៅជាមេចោរ ។ បើសេពគប់
ល្អនឹងបានទៅជាមេដឹងនាំល្អ ។ «បទពិចារណា»

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in បទពិចារណា, ព្រះពុទ្ធសាសនា and tagged , . Bookmark the permalink.

ការ​ឆ្លើយ​តប​ចំនួន 4 ទៅ​កាន់ សេចក្តីព្យាយាម និង ភាពវៃឆ្លាត

  1. បងរីករាយ ថា:

    ខ្ញុំព្រះករុណាសូមថ្វាយបង្គំព្រះតេជគុណ និង ជំរាបសួរ
    ជាបឋមខ្ញុំព្រះករុណាសូមប្រគេនសំនួរ ៖
    បុគ្គលមិនឆ្លាត តែប្រកបដោយសេចក្តីព្យាយាម ហើយបុគ្គល
    នោះដឹងខ្លួនឯងច្បាស់ថាល្ងង់ទៀតផង តើ ជាបុគ្គលប្រភេទណា
    ទៅវិញគុណម្ចាស់?? អរព្រះគុណ និង គុណ

    • សូមចំរើនពរបងរីករាយ មុននឹងឆ្លើយនូវសំនួរនេះ អាត្មាសូមលើកយក សុភាសិតបុរាណមួយដែលបានពោលថា «ដឹងខ្លួនថាល្ងង់គង់បានជាប្រាជ្ញ» សូមបងរីករាយពិចារណាសុភាសិតនេះហើយ
      ជួយរកឈ្មោះដាក់ឲ្យដល់បុគ្គលខាងលើផង។ សូមអរគុណ!

  2. បងរីករាយ ថា:

    ចម្លើយរបស់គុណម្ចាស់ ខ្លី តែមានអត្ថន័យទូលំទូលាយណាស់
    ទាន ខ្ញុំព្រះករុណាសូំអរគុណ និង សូមអនុញ្ញាត សាកល្បងដាក់
    ឈ្មោះដល់បុគ្គលខាងលើថា​ជា “បណ្ឌិត” ។

    សុភាសិតបុរាណមួយដែលបានពោលថា «ដឹងខ្លួនថាល្ងង់គង់
    បានជាប្រាជ្ញ» សំនួរ ៖ បុគ្គលល្ងង់ ក្នុងទីនេះ តើអាចសនិដ្ឋាន
    ទោះបីមានវិជ្ជា ឬ អវិជ្ជា ឲ្យតែចេះធ្វើល្ងង់ សុទ្ធតែមានឈ្មោះ
    ជាបណ្ឌិត ទាំងអស់ដែរឬ ?
    អរព្រះគុណ

    • ចំរើនពរបងរីករាយ! បើតាមយោបល់របស់អាត្មាភាពយល់ថា មិនមែនអោយតែចេះធ្វើល្ងង់ សុទ្ធតែមានឈ្មោះថាបណ្ឌិតទាំងអស់នោះទេ។
      អ្នកដែលដឹងថាខ្លួនល្ងង់នឹងបានជាប្រាជ្ញ ឬបណ្ឌិតនោះ លុះតែដឹងថាខ្លួនល្ងង់ហើយខិតខំសិក្សាស្រាវជ្រាវ សែ្វងរៀនសូត្ររកចំណេះដឹងដាក់
      ខ្លួន តាំងចិត្តទូលាយព្រមទទួលយកមតិយោបល់និងការណែនាំរបស់អ្នកចេះដឹង នោះទើបអាចទៅជាប្រាជ្ញបណ្ឌិតបាន ។ បើដឹងថាខ្លួនល្ងង់
      ហើយមិនខំខ្នះខ្នែងស្រវាស្រទេញសិក្សារៀនសូត្រទេ ដេកតែតូចចិត្តថាខ្លួនល្ងង់ រង់ចាំព្រេងវាសនាអោយជួយនោះ មិនអាចបានទៅជាប្រាជ្ញ
      បណ្ឌិតឡើយ ។ ម៉្យាងទៀតព្រះសម្មាសម្ពុទ្ធទ្រង់សំដែងថា បុគ្គលជាបណ្ឌិតនោះ គឺជាអ្នកប្រព្រឹត្តល្អដោយកាយ វាចា ចិត្ត ។ បើបុគ្គលនោះមិន
      ប្រព្រឹត្តនូវអំពើល្អទេ ទោះជាបុគ្គលនោះមានសញ្ញាបត្រដល់ថ្នាក់បណ្ឌិត ក៏ព្រះពុទ្ធសាសនាមិនចាត់ទុកអ្នកនោះថាជាបណ្ឌិតឡើយ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s