អ្នកមិនចូលចិត្តស្តាប់ធម៌

paravbhavasutta01
នេះជាព្រះពុទ្ធដីកាក្នុងបរាភវសូត្រគឺជាធម៌សំដែងអំពីហេតុនៃសេចក្តីសេចក្តីវិនាសជាការឆ្លើយ តបទៅនឹងសំណួរដែលទេវតាបានសួរដល់ព្រះអង្គ។ សូមចែកជូនជាធម្មទានម្តងមួយខៗ
ដូចតទៅៈ

១-ការមិនចូលចិត្តស្តាប់ធម៌
បុគ្គលខ្លះសម្តែងចេញនូវអាកប្បកិរិយាមិនចូលចិត្តស្តាប់ព្រះធម៌ មិនចង់ស្តាប់ព្រះធម៌ ។
ទម្លាប់បែបនេះនាំឲ្យជនទាំងនោះធ្លាក់ទៅក្នុងសេចក្តីវិនាស ។

Disinclination either to listen to or to read the Doctrine
Some display disinclination towards the Doctrine. They do not want to listen to it. Nor do they want to read it. This habit of mind leads to one’s Downfall.

អត្ថបទនិងរូបភាពៈ សៀវភៅភាណវារ-ពុទ្ធប្បវត្តិ

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in បរាភវសូត្រ, ព្រះពុទ្ធសាសនា and tagged , . Bookmark the permalink.

12 Responses to អ្នកមិនចូលចិត្តស្តាប់ធម៌

  1. Samady KS និយាយថា៖

    ជា​ការ​ពិត​ណាស់ រឿង​ហ្នឹង​វា​កើត​មាន​សឹង​តែ​គ្រប់​កន្លែង​ទៅ​ហើយ, សូម្បី​តែ ខ្ញុំ​ក៏​ចឹង​ដែរ…. ខ្ញុំ​អត់​ចូល​ចិត្ត​ស្តាប់​ធម៏​សោះ ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​ស្តាប់​ការ​បក​ស្រាយ​ធម៏ និង​ចូល​ចិត្ត​អាន​អត្ថបទ​សម្រាយ​ចេញ​ពី គម្ពីរ​រ​ធម៌, អត្ថបទ​សរសេ​អក្សរ​ធម្មតា​ខ្ញុំ​ចូល​ចិត្ត​ប៉ុន្តែ បើ​សរសេ​ជា​អក្សរធម៏​ខ្ញុំ​អត់​ចូល​ចិត្ត​សោះ ព្រោះ​ខ្ញុំ​អាន​មិន​ចេញ, ទុក្ខំ អនិច្ចំ​ អន្ន តា។ អត់​ចេះ​អាន​ហើយ អត់​យល់​ន័យ​ទៀត, ចឹង​បាន​ជា​ខ្ញុំ​ខ្ចិល​ហ្នឹង​ណា…​

    • សោតធរោ និយាយថា៖

      អ្វីៗគ្រប់យ៉ាងឡើងបានដោយសាតែនិស្ស័យ បើយើងនិយាយឲ្យខ្លីមកហៅថាពូជ បើគ្មានពូជ ទោះជាប្រឹងបង្ខំយ៉ាងណាក៏មិនមានលទ្ធផលដែរ យ៉ាងណាដូចជាវាលស្រែមួយដែលយើង បង្ខំឲ្យស្រូវដុះ ដោយយើងមិនដែលបានយកស្រូវទៅព្រែកសូម្បីតែ១ក្តាប់សោះនោះ តើយើង បង្ខំឲ្យស្រូវដុះរបៀបណា។​ ក្រោយមកមានគេប្រាប់ឲ្យយកគ្រាប់ស្រូវទៅបាច់ទៅបាច់ទើប មានដើមស្រូវដុះ ក៏ធ្វើតាមគេដោយយកគ្រាប់ស្រូវទៅបាច់បានត្រឹមតែ១ក្តាប់សោះ តែចង់ បានឲ្យស្រូវដុះពេញវាលរាប់សិបហិកតា។ ថាតើវាអាចទៅរួចទេ? បើតាមគ្រាប់ពូជដែល យើងថែរក្សាឲ្យល្អវានឹងអាចទៅរួច តែមិនមែនបានភាមនោះទេ វានិងដុះពេញវាលនឹងចែករំ លែកទៅដល់វាលស្រែដទៃៗជាច្រើនទៀតផង ដោយយើងប្រមូលផលស្រូវនោះទុកពូជ ហើយព្រែកតៗពីមួយលើកទៅមួយលើក យូរទៅនឹងបានដុះលើសពីអ្វីដែលយើងរំពឹងទុក​នោះទៀត។

  2. អញ្ចឹងមិនចាត់ទុកថាមិនចូលចិត្តស្តាប់ធម៌ទេ ប្អូន ការចូលចិត្តស្តាប់
    ការបកស្រាយពីធម៌ ការចូលចិត្តអានធម៌ហ្នឹងហើយដែលឈ្មោះថា
    ចូលចិត្តស្តាប់ធម៌។ អ្នកមិនចូលចិត្តស្តាប់ធម៌គឺអ្នកដែលមិនរវល់ខ្វល់
    នឹងពាក្យប្រៀនប្រដៅ ឬឱវាទល្អៗ ឬចង់អានចង់មើលនូវពាក្យ
    ប្រៀនប្រដៅឬធម៌ទាំងនោះ ។ ធម៌កន្លែងនេះគឺសំដៅយកពាក្យ
    ប្រៀនប្រដៅល្អៗដែលជាផ្លូវនាំទៅរកសេចក្តីសុខនិងនាំឲ្យកើត
    បញ្ញាក្នុងវិធីសាស្ត្ររស់នៅឲ្យចៀសផុតអំពីសេចក្តីអាក្រក់ទាំង
    ពួង មិនមែនសំដៅយកតែធម៌ដែលព្រះសង្ឃសូត្រនៅក្នុងពេល
    មានបុណ្យទាននោះទេ។ ការអានភាសាបាលី បើថាពិបាក
    ណាស់ក៏មិនមែន អោយតែមានអ្នកប្រាប់វិធីអាន ហើយយកចិត្តទុកដាក់ក្នុងការអានតែបន្តិចគង់នឹងចេះអានបាន
    ប៉ុន្តែបើការប្រែភាសាបាលីនោះគឺពិបាកមែន ទាល់តែចំណាយ
    ពេលរៀនរាប់ឆ្នាំទើបអាចអានប្រែយល់បាន ព្រោះវេយ្យាករណ៍ និងវិធីប្រែបាលីពិបាកស្មុគស្មាញជាងភាសាអង់គ្លេសឆ្ងាយគួរ
    សមដែរ ។ អញ្ចឹងអ្វីដែលប្អូនបានរ៉ាយរ៉ាប់មកនោះគឺបញ្ជាក់ថា
    ប្អូនជាអ្នកចូលចិត្តស្តាប់ធម៌ហើយ ។

  3. Samady KS និយាយថា៖

    ខ្ញុំ​សូម​ប្រាប់​តាម​ត្រង់ ទៅ​កុម​អី​ហ្នឹង​ខ្ញុំ​​ប្រ​ហែល​ជា​ត្រូវ​ចមណាយ​ពេល​ដើម្បី​រៀន​ស្វែង​យល់​អំពី ការ​អាន​ និង​សរសេ​ភាសារ​ធម៏ ឬ សំស្ក្រិត នេះ​ហើយ​ប៉ុន្តែ​ជយន បេលខ្លះ​ខ្ញុំ​បាន​គិត​ថា​ វា​មិន​ចាំ​បាច់​ទេ ព្រោះ​ត្រូវ​ចំនាយ​ពេល​ច្រើ​ហើយ​ថែម​ ទាំង​មិន​ដឹង​ជា ចាំ​បាច់​អី​ដល់​ថ្នាក់​ស្វែង​យល់​ខ្លាំង​ឡើយ ណា​មួយ​ខ្ញុំ​ក៏​មិន​មែន​ជា​អ្នក​ដែល​ធ្វើ​ការ​ផ្នែក​ពាក់ព័ន្ធ ទៅ​នឹង​ភាសារ​អក្សរ​សាស្រ្ត​ផង​ហ្នឹង,​តែ​ទោះ​ជា​យ៉ាង​ណា​ ក៏​ខ្ញុំ​ព្យាយាម​ស្វែង​បាន​ខ្លះដែរ!
    សូមអគុណ

    • ចេះមកពីរៀន និយាយថា៖

      ចេះមកពីរៀន មានមកពីចេះពុករលួយ តើភាសិតនេះត្រូវទេ??

      • ពរ សុភាសិតនេះពិតជាត្រឹមត្រូវណាស់ គឺត្រូវសម្រាប់ជនដែលពុករលួយហ្នឹងឯង ។ :d
        មិនខុសពីសុភាសិតមួយទៀតថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានលុយនោះទេ ។
        កុំភ្លេចថា រសជាតិផ្អែមនៃស្ករអាចធ្វើអោយស្រមោចចុះទៅជាប់ លង់ស្លាប់ដោយមិនដឹងខ្លួន ។ 🙂

  4. ចិត្តកូនខ្មែរ និយាយថា៖

    បើតាមយោបល់ខ្ញុំគិតថា៖ បើទោះបីជាយើងមិនធ្វើការផ្នែកហ្នឹងក៏ដោយ ឬជំនាញហ្នឹង ប៉ុន្តែងយើងជាជនជាតិខ្មែរកាន់ព្រះពុទ្ធសាសនា យើងត្រូវចេះយល់ដឹង អំពីទ្រឹស្តីព្រះពុទ្ធសាសនា ថាព្រះពុទ្ធសាសនាប្រៀនប្រដៅបរិស័ទរបស់ខ្លួនដូចម្តេច បានជាធ្វើឲ្យអ្នកកាន់ព្រះពុទ្ធសាសនាកាន់តែច្រើនយ៉ាងនេះ ព្រះពុទ្ធសាសនាមិនចេះបង្ខិតបង្ខំនរណា ឬ យករបស់មានតម្លៃមកទិញទឹកចិត្តមនុស្សឲ្យមកកាន់សាសនារបស់ខ្លួនទេ គឺចូលដោយសទ្ធា ឲ្យបរិស័ទជឿនូវផលបុណ្យ ផលបាប ចេះអត់ឳនឲ្យគ្នា មិនប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង គឹព្រះពុទ្ធសាសនាចង់ឲ្យបរិស័ទរស់នៅដោយសន្តិភាព។

  5. រចនា និយាយថា៖

    ដើម្បី​អាន​ធម៌ (ឬ​ហៅ​ថា​ពាក្យ​ពេចន៍​មាន​ប្រយោជន៍) យើង​មិន​ចាំ​បាច់​ត្រូវ​តែ​ជា​អ្នក​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ព្រះពុទ្ធសាសនា ឬ​អក្សសាស្ត្រ​អ្វី​ឯ​ណា? ធម៌​អប់​រំ​មនុស្ស​ឱ្យ​ស្ងប់។ បង​សាមឺឌី​ធ្លាប់​អាន​សៀវភៅ​របស់​លោក​ប៊ុត សាវង្ស​ឬ​អត់? សៀវភៅ​របស់​គាត់​គឺ​សុទ្ធ​តែ​ទាក់ទង​នឹង​ធម៌។ ពេល​អាន​គឺ​ជក់​ចិត្ត​ណាស់! អ្វី​ទាំង​អស់​នៅ​ក្នុង​នោះ​គឺ​សុទ្ធ​តែ​គួរ​ឱ្យ​ចង់​អាន និង​ស្វែង​យល់ ពិសេស​គឺ​ល្អ​បើ​អាច​ចាំ​បាន។

    កុំ​ថា​តែ​បង​សាមឺឌី​ដែល​មិន​ចូលចិត្ត​អាន​ធម៌​ជា​បាលី ឬ​ស្ដាប់​ការ​ទេសនា សូម្បី​តែ​ខ្ញុំ​ក៏​អ៊ីចឹង​ដែរ។ ប៉ុន្តែ​យើង​គួរ​ស្វែង​យល់​ឱ្យ​បាន​ច្រើន​ព្រោះ​យើង​ជា​ពុទ្ធសាសនិក​ជន។ យើង​ស្វែង​យល់​ដើម្បី​បាន​ជា​ទុន​ក្នុង​ជីវិត​របស់​យើង​រាល់​គ្នា។ អ្វី​គ្រប់​យ៉ាង​មិន​មាន​គ្មាន​ប្រយោជន៍​នោះ​ទេ!

  6. វិចិត្រ និយាយថា៖

    ខ្ញុំ​ធ្លាប់​អាន​សៀវភៅ​គេ​និយាយពី​ព្រះពុទ្ធសាសនា​ជា​ភាសា​អង់គ្លេស។ គេ​សរសេរ​បាន​ល្អ​ណាស់ ស្រួល​យល់​ទៀត ប្រើ​ពាក្យ​ងាយ​ៗ។

  7. មេត្តា និយាយថា៖

    សេចក្តីខ្ជិលមកពីកង្វះភាពតស៊ូ ។ ប្រសិនបើយល់ដឹងពិតថា
    វត្ថុនោះមានប្រយោជន៍សម្រាប់ខ្លួន បុគ្គលនេះឯងតែងតែរមែង
    ព្យាយាមសម្រេចក្នុងវេលាណាមួយជាមិនខាន ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s