ឈប់…

angulima
អង្គុលិមាលចោរ យារដាវដេញតាមព្រះពុទ្ធអង្គ មានបំណងនឹងប្រហារព្រះអង្គ ដើម្បីឲ្យ
បានចំនួនមនុស្សស្លាប់ដោយដៃរបស់ខ្លួនគ្រប់មួយពាន់នាក់ ។ មានសេចក្តីអស្ចារ្យក្នុង
ចិត្តខ្លាំង ដែលខ្លួនតាមព្រះពុទ្ធអង្គមិនទាន់ កាលដែលហត់ ពេកមិនអាចរត់តទៅទៀត
បាន ទើបហៅឲ្យព្រះអង្គទ្រង់ឈប់ថា «សមណៈឈប់ សមណៈឈប់» ។
ព្រះពុទ្ធអង្គទ្រង់ត្រាស់តបថា «ម្នាលអង្គុលិមាល តថាគតឈប់ហើយ អ្នកឯងទេ
ដែលមិនទាន់ឈប់នោះ ។​ អង្គុលិមាលសួរព្រះអង្គថា «បពិត្រព្រះសមណៈ ព្រះអង្គកំពុង
ស្តេចយាង តែពោលថាតថាគតឈប់ ទាំងពោលចំពោះមុខខ្ញុំដែលឈប់ ថាជាបុគ្គលមិន
ទាន់ឈប់ដូច្នេះវិញ ។ បពិត្រព្រះសមណៈ ខ្ញុំសូមសួរសេចក្តីនោះនឹងព្រះអង្គ ព្រោះហេតុ
អ្វីបានជាព្រះអង្គឈ្មោះថាឈប់ ឯខ្ញុំព្រះអង្គឈ្មោះថាមិនទាន់ឈប់?» ។

ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា «ម្នាលអង្គុលិមាល៍ តថាគតឈ្មោះថាឈប់ ព្រោះដាក់ចុះនូវ
អាជ្ញាចំពោះសត្វទាំងពួងគ្រប់វេលាហើយ ចំណែកឯអ្នកវិញ ជាបុគ្គលមិនសង្រួមក្នុងពពួក
សត្វ ព្រោះហេតុនោះតថាគតទើបឈ្មោះថាឈប់ ឯអ្នកឈ្មោះថាមិនទាន់ឈប់ទេ» ។
អង្គុលិមាលចោរបាននូវសតិ ឃើញទោសរបស់ខ្លួនឯង គ្រវែងចោលដាវ ព្រមទាំងអាវុធ
ផ្សេងៗទៀត ហើយចូលទៅថ្វាយបង្គំព្រះបាទានៃព្រះបរមសាស្តា សូមផ្នួសនឹងព្រះអង្គ
លះបង់ចោលនូវបាបកម្មអំពើអាក្រក់ដែលធ្លាប់ធ្វើទាំងពួងនោះ លុះក្រោយមកក៏បាន
សម្រេចជាព្រះអរហន្តមួយព្រះអង្គដែរ ។ ចំណែកយើងវិញឈប់ហើយឬនៅ? ឈប់ធ្វើ
អាក្រក់ ឈប់ឈ្លោះគ្នា…ដើម្បីសេចក្តីបរិសុទ្ធជារបស់ចំពោះយើងខ្លួនឯង ។

អ្នកណាប្រមាទក្នុងកាលមុន ​ ក្រោយមកមានគុណមិនប្រមាទ
អ្នកនោះញ៉ាំងលោកឲ្យស្វាងស្អាត ដូចចន្ទផុតឃ្លាតចាកពពក ។

«ពន្លឺធម៌ព្រះពុទ្ធ»

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in ពន្លឺធម៌ព្រះពុទ្ធ, ព្រះពុទ្ធ, ព្រះពុទ្ធសាសនា and tagged , . Bookmark the permalink.

5 Responses to ឈប់…

  1. Samady KS ថា:

    ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៏​នៅ​ក្នុង​ប្រ​កាស់​មួយ​នេះ​ណាស់…. និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​តែង​តែ​តាម​ដាន​អាន ប្លក់​នេះ​ជា​និច្ច ប៉ុន្តែ​ជួល​កាល​ខ្ញុំ​ខ្ចិល​អាន​ណាស់​ព្រោះ​អត្ថបទ​វែងៗ ពេក បើ​សិន​ជា​សង្ខេប​ខ្លីៗ និង​មាន​រូប​ភាព​ជា​ជំនួយ​ដូច​មួយ​នេះ ប្រ​ហែល​ជា​ល្អ​ហើយ….តែ​មិន​អី​ទេ សូម​បន្តរ​ធ្វើ​តាម​តែ​ធម្មតា​ចុះ

  2. អរគុណប្អូន ដែលបានជួយផ្តល់ជាមតិស្ថាបនា…អាត្មាក៏ធ្លាប់គិតអញ្ចឹងដែរ។ មិនអីទេ អាត្មានឹងធ្វើទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។

  3. Samady KS ថា:

    ប្អូន​សូម​អគុណ លោក​បង​ណាស់, ដែល​បាន​យល់​ស្រប​តាម​គំ​និត​ របស់​ខ្ញុំ តែ​ខ្ញុំ​ក៏​គិត​ថា​វា​ល្អ​គ្រាន់​តែ​សង្ខេប អោយ​ខ្លី​ និង​ងាយ​យល់​ពី​អត្ថន័យ​ទៅ​បាន​ហើយ ព្រោះ​ថា​ជួ​ន​ពេល​ខ្លះ អ្នក​ដែល​ចូល​រួម​ក្នុង​អាន​អត្ថបទ​នោះ មិន​មែន​ដើម្បី​ស្វែង​យល់​ទុក​ធ្វើ​ជា​មេរៀន​សម្រាប់ ឯកសារ​ប្រ​លង ឬ​ តម្រូវ​ធ្វើ​អ្វី​មួយ​ទេ គ្រាន់​តែ​អោយ​បាន​ដឹង​ខ្លះៗ ប៉ុណ្ណោះ តាម​ទស្សនៈ​របស់​ខ្ញុំ​គឺ គិត​ថា (បើមិន​បាន​យល់​យ៉ាង​ហោច​ណាស់ ក៏​ត្រូវ​តែ​ដឹង​ដែរ) ដូច​នេះ​រាល់​សេចក្តី បង្រៀន​ផ្សេងៗ បែប​ព្រះ​ពុទ្ធ​សាសនា នោះ​មិន​មែន​សម្រាប់​អោយ​គ្រប់​គ្នា​បាន​យល់​ទាំង​អស់​នោះ​ទេ គឺ​គ្រាន់​តែ​អោយ​គេ​បាន​ស្គាល់​អំពី​ តម្រុយ ខ្លះ​ទុក​គ្រាន់​ជា​ស្ពាន​សម្រាប់​ផ្លូវ​ចិត្ត​តែ ប៉ុណ្ណោះ…. មូល​ហេតុ​ដែល​ខ្ញុំ​ចូល​ចិត្ត​អាន​អត្ថបទ​ពាក់​ព័ន្ធ និង​សាសនា​ នា​នា ព្រោះ​តែ ខ្ញុំ​ជា​អ្នក​សិក្សារ​ផ្នែក ចិត្តសាស្រ្ត មនុស្ស,
    សូម​អគុណ

  4. ត្រឹមត្រូវហើយប្អូន, ប្លកនេះគ្រាន់តែចង់ចូលរួបបង្ហាញនូវទ្រឹស្តីខ្លះៗ ក្នងព្រះពុទ្ធសាសនា មិនអាចបង្រៀនអោយយល់បានទាំងស្រុងទេ ចំពោះអ្នកដែលគេតាំងចិត្តនឹងស្វែងយល់ឲ្យបានស៊ីជម្រៅពិតប្រាកដនោះ គេនឹងទៅរកកន្លែងដែលរៀនពិតប្រាកដជាប់លាប់ តាមសាលាពុទ្ធិក សិក្សា ឬស្វែងរកអានសៀវភៅមេរៀនផ្នែកព្រះពុទ្ធសាសនាដើម្បីរៀនសូត្រ ទើបបានយល់ច្បាស់ពិតប្រាកដ ។ ប្លកនេះគ្រាន់តែចូលរួមវិភាគទានផ្នែកគំនិតស្មារតីខ្លះៗ ដើម្បីជួយរំលឹកឬពញ្ញាក់ស្មារតីរបស់សាធុជនទាំងអស់អោយបាន នឹកឃើញពីសេចក្តីល្អ ពីបុណ្យបាប នានានៅពេលដែលក្រលេកឃើញប្លកនេះ យ៉ាងហោចណាស់ក៏នឹកឃើញថា ឱ ប្លកនេះនិយាយពីព្រះពុទ្ធសាសនាតើ ព្រះពុទ្ធសាសនាប្រដៅមនុស្សឲ្យធ្វើល្អ វៀរអាក្រក់ វៀរអបាយមុខ ប៉ុណ្ណេះជាដើមក៏ជាប្រយោជន៍ធំដែរ ។ ប្អូនសិក្សាខាងចិត្តសាស្ត្រអញ្ចឹងល្អណាស់ ។ ព្រះពុទ្ធសាសនា បើរៀនអោយបានស៊ីជម្រៅពិតប្រាកដទៅទើបដឹងថា ចិត្តសាស្ត្រទាំងអស់គឺនៅក្នុងព្រះពុទ្ធសាសនាហ្នឹងតែម្តង។

  5. បងរីករាយ ថា:

    មនុស្សយើងគ្រប់រូប ប្រសិនបើមានសេចក្តីព្យាយាមក្នុងខ្លួនហើយ
    ពិតជាអាចសម្រេចបាននូវអ្វីៗ ស្ទើរតែ១០០% ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s