គុណសម្បត្តិនៃពុទ្ធបរិស័ទល្អ

ពុទ្ធបរិស័ទល្អ គឺជាអ្នកសិក្សាស្រាវជ្រាវរាវរកសេចក្តីពិត ត្រួតត្រាពិនិត្យនូវសេចក្តីនៃពុទ្ធភា​ សិតជាអ្នកយល់ដឹងនូវហេតុផលបានច្បាស់លាស់ រមែងមាននូវគុណសម្បត្តិដូចតទៅ ៖

១- ធ្ងន់ក្នុងហេតុផល ចេះមើលឃើញកម្ម និងផលវិបាករបស់កម្មទៅតាមទំនងនៃហេតុនៃ
បច្ច័យ មិនចេះជឿងាយៗហើយភ្ញាក់ផ្អើលទៅតាមពាក្យដែលគេឃោសនានោះឡើយ ។

២- យល់ត្រូវថា ផលសម្រេចដែលខ្លួនត្រូវការ ទិសដៅដែលខ្លួនប្រាថ្នានឹងទៅឲ្យដល់ រមែង
សម្រេចបានដោយការចុះដៃធ្វើខ្លួនឯង ត្រូវពឹងលើខ្លួនឯង ពឹងលើការព្យាយាម ព្រមដោយ
ប្រាជ្ញាស្មារតី មិនរង់ចាំជោគជតារាសី ឬសង្ឃឹមផលដោយការអង្វរករ បួងសួងសែនព្រែន
ចំពោះអ្វីៗជាបច្ច័យខាងក្រៅឡើយ ។

៣- មានការទទួលខុសត្រូវចំពោះខ្លួនឯង ដោយការវៀរចាកនូវអំពើអាក្រក់រក្សាខ្លួនដោយ
ការមិនធ្វើបាប មិនមែនធ្វើអាក្រក់ហើយស្វែងរកវត្ថុខាងក្រៅឲ្យជួយលាងជម្រះ ឬរកអ្នក
ដទៃឲ្យមកទទួលទោសជំនួសនោះទេ ។ ម៉្យាងទៀតមានការទទួលខុសត្រូវចំពោះអ្នកដទៃ
ដោយការធ្វើនូវអំពើល្អដល់គេ ព្រោះថាសត្វលោកគ្រប់គ្នាធ្វើអ្វីៗគ្រប់យ៉ាងមកពីចង់បាន
សុខ ចង់បានប្រសើរដូច្នេះទើបត្រូវមានមេត្តាចំពោះសត្វលោកទាំងអស់ មិនត្រឹមតែប៉ុណ្ណោះ
ក្នុងបណ្តាសត្វលោកទាំងនោះ មានអ្នកមានគុណដោយប្រការផ្សេងៗ រាប់មិនអស់ផងដែរ
ទើបត្រូវមាននូវកតញ្ញុតាធម៌ ដែលជាផ្នែកទទួលខុសត្រូវចំពោះអ្នកដទៃយ៉ាងពិសេស ។

៤- យល់ត្រូវថា មនុស្សមានសិទ្ធដោយធម្មជាតិដើម្បីនឹងធ្វើការងារផ្សេងៗក្នុងការសាងខ្លួន
ឯងឲ្យបានល្អឡើង រហូតដល់ថ្នាក់ប្រសើរជាងទេវតា ឥន្ទព្រហ្មទៅទៀត ។

៥- យល់ត្រូវថា គុណធម៌ក្តី សមត្ថភាពក្តី ការបដិបត្តិក្តី គឺជាគ្រឿងវាស់នូវភាពប្រសើរ ឬ
ភាពអន់ថយរបស់មនុស្ស មិនមែនបែងចែកទៅតាមការប្រកាន់វណ្ណៈនោះឡើយ ។

៦- មិនចេះតែសម្លឹងមើលទៅទោសអ្នកដទៃនោះទេ គឺមានការសិក្សាចំពោះជីវិត ឃើញ
ច្បាស់នូវកម្មចាស់ដែលឲ្យផលក្នុងបច្ចុប្បន្ន កំណត់យកជាការរៀនសូត្រ ពោលគឺចេះ
ពិចារណាយល់ខ្លួនឯងតាមហេតុផល ។

៧- មានការសម្លឹងមើលភូមិឋាន គឺចិត្តសន្តានរបស់ខ្លួនដែលមាននៅក្នុងបច្ចុប្បន្ន ផ្នែក
ណាដែលមិនល្អក៏ហ្វឹកហាត់កែប្រែបន្តិចម្តងៗ រៀបចំដាក់ផែនការកំចាត់បាបអកុសលឲ្យ
អស់ពីសន្តាន បើផ្នែកណាដែលល្អ ក៏ចេះតែសន្សំចម្រើន កពូននូវគុណធម៌ យកគុណ
ធម៌ជាខ្លឹមសារនៃជីវិត ។

៨- មានការដឹងច្បាស់ថា វាមិនមានអនាគតជាតិណា ក្រៅអំពីការបន្តទៅនៃចិត្តមួយ
ខណៈៗនេះឡើយ ដូច្នេះហើយអំពើល្អទាំងប៉ុន្មានដែលចិត្តបានសន្សំ គឺជាការសាងនូវ
គុណភាពរបស់ចិត្ត ឬគុណភាពនៃជីវិត ធ្វើឲ្យជីវិតដែលបន្តរហូតទៅមុខដល់ជាតិក្រោយ
ជាជីវិតដែលល្អក្រៃលែងឡើងៗ ។ តាមពិតមិនមានការរីករាយណាក្នុងដំណើរជីវិតឲ្យ
ដូចការរួមដំណើរជាមួយនឹងខ្លួនឯងដែលជាមនុស្សល្អនោះទេ ។

៩- មានការរក្សានូវគុណធម៌ផ្សេងៗ ដូចជាគេរក្សានូវទ្រព្យដ៏មានតំលៃ ពុំនោះសោត គឹ
ដូចជាការរក្សាកូនចៅ អវយវៈនិងអាយុជីវិតរបស់ខ្លួនជាដើម ។ តាមពិតកិលេសដែលនៅ
មិនទាន់បានលះ វាអាចឲ្យយើងទៅជាមនុស្សអាក្រក់បាន ប៉ុន្តែដោយសារយើងរក្សាធម៌ ទើបធម៌រក្សាមិនឲ្យយើងទៅជាមនុស្សអាក្រក់ហ្នឹងឯង ។

១០- ឧស្សាហ៍ព្យាយាម ទទួលយកនូវព្រះពុទ្ធវចនៈមកដាក់ខ្លួន ព្រោះបានដឹងថា មិន
មានសម្បត្តិអ្វីដែលមានតម្លៃឲ្យដូចជាការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធឡើយ ។

«សៀវភៅ ពន្លឺធម៌ព្រះពុទ្ធ»

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in ពន្លឺធម៌ព្រះពុទ្ធ, ព្រះពុទ្ធសាសនា and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s