ដួងព្រះអាទិត្យ

ក្នុងបណ្តាធម្មជាតិទាំងឡាយដែលមានវិញ្ញាណនិងអត់វិញ្ញាណក្នុងលោកិយយើងនេះសុទ្ធតែ
បានទទួលឥទ្ធិពលអំពីព្រះអាទិត្យទាំងអស់ ។ ព្រះអាទិត្យមានកម្លាំងអានុភាពដ៏ក្រៃលែង
បង្កឲ្យមានឥទ្ធិពលផ្សេងៗកើតឡើង ដូចជាការប្រព្រឹត្តទៅនៃរដូវកាល ការចម្រើនធំធាត់នៃ
មនុស្ស សត្វ តិណជាតិ រុក្ខជាតិជាដើម ទាំងអស់នេះសុទ្ធតែត្រូវបានទទួលពីកម្លាំងការងារនៃ
ព្រះអាទិត្យដោយពិត ។

ព្រះអាទិត្យចាប់ផ្តើមរះពីទិសខាងកើត ធ្វើដំណើរយឺតៗសន្សឹមៗ ប៉ុន្តែនឹងធឹងមាំមួនណាស់។
បញ្ចេញរស្មីស្វាងស្រឡះ កំដៅស្រទន់ពេលព្រឹកព្រលឹម ញ៉ាំងលោកនេះឲ្យស្រស់បស់។ លុះ
ដល់ថ្ងៃខ្ពស់រហូតត្រង់ក៏បន្ថែមកំដៅខ្លាំងឡើងៗ រួចហើយក៏ធ្លាក់ចុះ ធ្វើដំណើរឆ្ពោះទៅទិស
ខាងលិច លុះដល់ពេលល្ងាចក៏ត្រជាក់ ថយចុះនូវកំដៅត្រូវគ្នានឹងមនុស្ស ដែលធ្វើការហត់
នឿយអស់កម្លាំង ហើយតាំងនាំគ្នាសម្រាកសម្រាន្ត ។ ទីបំផុត ព្រះអាទិត្យក៏អស្តង្គតរលត់
ចូលកាន់វាំងនននៃរាត្រី ។

កិច្ចការងារនៃដួងព្រះអាទិត្យ ១២ ម៉ោងនោះខ្លាំងក្លាក្រៃលែងណាស់ សូម្បីការដើរយឺត (ដើរ
យឺតនេះពោលដោយសន្មតិតាមការមើលឃើញ) ប៉ុន្តែនឹងធឹងមាំមួនមានកម្លាំងខ្លាំងមហិមា។
មនុស្សយើងគិតមើលឲ្យល្អចុះ ដួងព្រះអាទិត្យតែមួដួង ក៏មានរឿងឲ្យគេគិត ឲ្យគេពិចារណា
ច្រើនផ្នែកច្រើនប្រការ ។ នៅក្នុងការងារដែលមានរបៀបរៀបរយសាងប្រយោជន៍ឲ្យសម្រេច
យ៉ាងធំធេង គឺមិនប្រញាប់ប្រញាល់កញ្ឆក់កញ្ឆែង មិនចិត្តក្តៅធ្វើអ្វីរម៉ោករម៉ាំងនោះឡើយ
ប៉ុន្តែទ្រទ្រង់កំលាំងដ៏ខ្លាំងក្លារឹងប៉ឹងមាំមួន ។ ព្រះអាទិត្យមានកំដៅធ្វើអ្វីឲ្យស្ងួតហួតហែងយ៉ាង
ណា ការបដិបត្តិធម៌ក៏រមែងព្យាយាមដុតនូវកិលេសឲ្យអស់ទៅដូច្នោះដែរ ។ ព្រះអាទិត្យកម្ចាត់
នូវភាពងងឹត ចំណែកអ្នកបដិបត្តិធម៌រមែងកម្ចាត់នូវអវិជ្ជា ។ ព្រះអាទិត្យអណ្តែតក្នុងលំហ
អាកាស មានកិច្ចសំខាន់ណាស់ចំពោះលោកនេះ យ៉ាងណា យោនិសោមនសិការក៏ពិនិត្យ
ពិចារណានូវសង្ខារលោករឿយៗយ៉ាងនោះឯង ។ ព្រះអាទិត្យមានរស្មីដោយជុំវិញ ឯអ្នក
បដិបត្តិធម៌វិញ ក៏មានអារម្មណ៍នៃព្រះកម្មដ្ឋានដោយជុំវិញដែរ ពោលគឺបញ្ញាដឹងអារម្មណ៍
ជុំវិញជីវិត ។

ព្រះអាទិត្យ ញ៉ាំងលោកឲ្យប្រព្រឹត្តទៅទាំងសត្វលោក ទាំងធម្មជាតិដែលឥតមានវិញ្ញាណ
យ៉ាងណាមនុស្សយើងកើតមកក៏គួរតែធ្វើប្រយោជន៍ឲ្យដល់លោកនេះ បើមិនបានច្រើនក៏៏គង់
តែខ្លះៗដែរ ។ ម៉្យាងទៀត ជីវិតដូចព្រះអាទិត្យដែលព្រះអាទិត្យមិនមានការឈប់នៅមួយ
កន្លែងឡើយ កាលមានពន្លឺរស្មីហើយ ក៏រះខ្ពស់ ខ្ពស់ហើយក៏ត្រង់ រួចក៏រសៀល ទីបំផុតក៏
លិចបាត់ អស់ពន្លឺរស្មី អ្នកណាយំស្រែកអង្វរករឲ្យឈប់ស្ងៀមនៅយ៉ាងណា ក៏មិនស្តាប់ការ
អង្វរកររបស់អ្នកណាឡើយ ។ព្រះអាទិត្យទៀបនឹងអស្តង្គត បានបង្ហាញនូវភាពស្អាតដែលនាំ ឲ្យអ្នកផងទាំងពួងរីករាយក្នុងការមើលចំណែកការអស្តង្គតនៃជីវិតវិញ តើយើងបានទុក
សេចក្តីល្អយ៉ាងណាឲ្យលោកនេះ ។

ដួងសុរិយាបំភ្លឺនៅពេលថ្ងៃ
ចន្ទពេញបូណ៌មីបំភ្លឺពេលយប់
ព្រះធម៌ល្អណាស់ភ្លឺខ្លាំងលើសលប់
ទាំងថ្ងៃទាំងយប់កម្ចាត់មោហា។

«សៀវភៅ ៤៨ ធម្មទស្សន៍»

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in ព្រះពុទ្ធសាសនា, ៤៨ ធម្មទស្សន៍ and tagged , , . Bookmark the permalink.

One Response to ដួងព្រះអាទិត្យ

  1. Pingback: សុខនឹងទុក្ខសទ្ធានិងបញ្ញាជាគូគុណធម៌ | ​ ភិក្ខុ តេជវរោ ថាច់ដេវ គង់នៅវត្តផ្នោដូង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s