ដួងព្រះចន្ទ

ព្រះចន្ទខាងខ្នើតរមែងចម្រើនដោយរស្មី មានពន្លឺខ្លាំងឡើងៗ យាំងណា ជនប្រុសស្រីគប្បី
ញ៉ាំងរស្មីនៃជីវិតឲ្យចម្រើនដូចជាព្រះចន្ទខាងខ្នើតដែរ ពោលគឺញ៉ាំងគុណធម៌ឲ្យមានការ
ចម្រើនខ្ពស់ឡើងៗ ។ ព្រះចន្ទជាអធិបតីលើពួកផ្កាយទាំងឡាយដោយពន្លឺរស្មីមកលើផែន
ដី យ៉ាងណា បុគ្គលគប្បីប្រព្រឹត្តខ្លួនឲ្យជាអធិបតី គឺជាធំដោយឆន្ទាធិបតីជាដើម ប្រាថ្នានឹង
កម្ចាត់បង់នូវកិលេសដូច្នោះដែរ ។ ព្រះចន្ទរមែងប្រាកដឲ្យឃើញក្នុងវេលារាត្រីថ្ងៃពេញ
បូណ៌មី រាត្រីកាន់តែស្ងាត់ យប់កាន់តែជ្រៅ មេឃស្រលះ ពន្លឺរឹតតែច្បាស់ អាកាសធាតុត្រ
ជាក់ សេចក្តីនេះយ៉ាងណាសមដូចព្រះពុទឧទានថា «សេចក្តីស្ងប់ស្ងាត់របស់អ្នកដែល
ត្រេកអរក្នុងទីស្ងាត់ ជាអ្នកមានធម៌បានស្តាប់ហើយ ពិចារណាឃើញនូវធម៌ នាំមកនូវ
សេចក្តីសុខ កិរិយាមិនបៀតបៀនគឺកិរិយាសង្រួមចំពោះសត្វទាំងឡាយនាំមកនូវសេចក្តី
សុខក្នុងលោក» ។មានព្រះពុទ្ធដីកាផ្សេងទៀត ព្រះអង្គទ្រង់ត្រាស់ថា «បុគ្គលណាប្រមាទ
ពីពេលមុន លុះដល់ក្រោយមកជាបុគ្គលមិនប្រមាទ បុគ្គលនោះ រមែងញ៉ាំងលោកនេះឲ្យភ្លឺ
ស្វាង ដូចព្រះចន្ទចេញផុតពីពពក» ឬម៉្យាងទៀតថា «បុគ្គលណាធ្វើបាបពីមុន លុះដល់
ក្រោយមកជាអ្នកបិទនូវបាបនោះដោយកុសល បុគ្គលនោះរមែងញ៉ាំងលោកនេះឲ្យភ្លឺស្វាង
ដូចព្រះចន្ទចេញផុតពីពពក» ដូច្នេះជាដើម ។ ព្រះចន្ទមានរស្មីជាគ្រឿងលំអ អ្នកបួសទ្រង់
ធម៌មានលម្អ ដោយសីល ។ ព្រះចន្ទញ៉ាំងជនទាំងឡាយឲ្យរីករាយសប្បាយក្នុងពន្លឺរស្មី រីឯ
ជនប្រុសស្រីញ៉ាំងអ្នកដទៃឲ្យត្រកអរនឹងការងាររបស់ខ្លួន ។

ព្រះចន្ទបំភ្លឺមិនរើសដំបូលផ្ទះ ទោះបីភូមិស្រុកទីក្រុងជនបទ យ៉ាងណា អ្នកចម្រើនមេត្តា
រមែងផ្សាយមេត្តាទៅដោយមិនរើសសព្វសត្វ ក៏យ៉ាងដូច្នោះដែរ។

«សៀវភៅ ៤៨ ធម្មទស្សន៍»

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in ព្រះពុទ្ធសាសនា, ៤៨ ធម្មទស្សន៍ and tagged , , , , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s