ការពារកេរមរតករបស់យើង

maha_ghosa_ananda
«សម្តេចព្រះមហាឃោសានន្ទ មហាត្មះគន្ធីនៃកម្ពុជា»

អាមេរិកខាងជើងកំពុអមានការរំលាយចូលគ្នា ។ យើងជាជនកម្ពុជាបានមកនៅទីនេះតែមួយ
រយៈប៉ុណ្ណោះ ។ យើងបានយកតម្រាប់តាម អឺរ៉ុប-អូស្ត្រាលី ហើយនិងអាស៊ីដទៃទៀត ។ នៅពេលដែលកសាងជីវិតរបស់យើងឡើងវិញក្នុងទឹកដីថ្មី យើងប្រែក្លាយជាផ្នែកមួយនៃ
សង្គមថ្មី ។ សំខាន់សម្រាប់យើង គឺការការពារអត្តសញ្ញាណវប្បធម៌របស់យើង បើប្រាស
ចាកវប្បធម៌របស់យើងនុ៎ះយើងពិតជាបាត់បង់និងភាន់ច្រឡំមិនខាន ដូចត្រីរស់នៅក្រៅទឹក។

ជនជាតិកម្ពុជា មានកេរមរតកដ៏មានតម្លៃច្រើនណាស់ ។ ភាពថ្លៃថ្នូររុងរឿងនៃវប្បធម៌កម្ពុជា
បានដាក់បញ្ចូលទាយជ្ជទានជាច្រើន ។
– ជនជាតិកម្ពុជាមិនសូវចេះប្រកាន់ខ្លួន ចេះគួរសម និងថ្លៃថ្នូរ ។
– ជនជាតិកម្ពុជា មានកតញ្ញុតាធម៌ចំពោះមាតាបិតា គ្រូបាអាចារ្យ និងអ្នកដឹកនាំមាតុភូមិ
របស់គេ និងពិភពលោកទាំងមូល ។
– ជនជាតិកម្ពុជា រក្សាខ្ជាប់នូវបញ្ចសីលា(សីល៥) មនុស្សធម៌ និងកុសលធម៌ ។
– ជនជាតិកម្ពុជា មានសតិសម្បជញ្ញៈទុកជាអ្នកការពារខ្លួនគេ ។
– ជនជាតិកម្ពុជា គោរពប្រតិបត្តិនូវព្រហ្មវិហារបួន គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ។
– ជនជាតិកម្ពុជា មានខន្តី ។ គេអាចទ្រាំបាននូវការលំបាក សេចក្តីទុក្ខ និងការតឹងតែង ។
– ជនជាតិកម្ពុជា តែងតែអត់ឱន និងបំភ្លេចចោលនូវកំហុសខុសឆ្គងរបស់អ្នកឯទៀត ។
គេរៀនយកមេរៀនពីអតីតកាល ហើយគេប្រើបច្ចុប្បន្នដើម្បីសាងអនាគត ។
– ជនជាតិកម្ពុជា មានសច្ចៈនិងអនុវត្តដោយល្អ ។ គេដើរតាមមជ្ឍិមាបដិបទា ។
– ជនជាតិកម្ពុជា មានភាពទន់ភ្លន់, ញញឹមជានិច្ច ពាក្យពេចន៍ពោរពេញដោយសច្ចៈទៀងត្រង់
និងមេត្តា មិនសាំញ៉ាំ រស់រវើកហើយផ្អែមល្ហែម ។ សំដីរបស់គេមានឥទ្ធិពលចំពោះសេរីភាពផ្លូវ
ចិត្តអំពីការថប់បារម្ភ និងធ្វើសុទ្ធិកម្មផ្លូវចិត្តអំពីមោហៈ និងធ្វើចិត្តឲ្យរឹងប៉ឹង ។
– ជនជាតិកម្ពុជា មានប្រពៃណីសាមគ្គីរួបរួមតាមព្រះពុទ្ធសាសនា ស្រឡាញ់ព្រះធម៌ ។
– ពេលដែលយើងនៅក្នុងស្ទឹង យើងត្រូវបត់បែនតាមស្ទឹង ប៉ុន្តែយើងមិនត្រូវបំភ្លេចទូករបស់
យើងទេ ។
– សូមនមស្សការចំពោះព្រះពុទ្ធគ្រប់ព្រះអង្គ ។
– សូមអោយជនជាតិកម្ពុជាទៅជាអ្នកកសាងសន្តិភាពតាមប្រពៃណី និងមាតុភូមិដ៏ពិសិដ្ឋ
របស់យើង ។
– សូមឲ្យយើងបានសម្រេចនូវសាមគ្គី មេត្តាព្រហ្មវិហារ និងសន្តិភាពប្រកបដោយ
កតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតរបស់យើង ។

«ដោយសម្តេចព្រះមហាឃោសានន្ទ» សៀវភៅ «មួយជំហានម្តង»

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in ព្រះពុទ្ធសាសនា, មួយជំហានម្តង and tagged , , , , , , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s