លក្ខណៈមនុស្សពូកែ

មនុស្សយើងពូកែផ្សេងៗគ្នា ខ្លះពូកែខ្លាំង ខ្លះពូកែល្មម ខ្លះពូកែច្រើនមុខ ខ្លះពូកែតែមួយមុខ ។
ភាពខ្លាំងពូកែរបស់មនុស្សយើងនេះឯងដែលធ្វើឲ្យមនុស្សយើងអាចរស់នៅបាន ព្រោះយក
ភាពខ្លាំងពូកែរបស់ខ្លួននោះមកប្រើក្នុងការប្រកបអាជីវកម្មចិញ្ចឹមជីវិតព្រមទាំងក្រុមគ្រួសារ ។ អ្នកណាពូកែខ្លាំងអ្នកនោះក៏បានផលតបស្នងច្រើន អ្នកណាពូកែល្មម អ្នកនោះបានផលថយ
ចុះទៅតាមភាពពូកែរបស់ខ្លួននោះៗ ។

មនុស្សល្អ មានលក្ខណៈសម្គាល់នៅត្រង់ការដឹងគុណ យ៉ាងណា មនុស្សពូកែក៏មាន
លក្ខណៈជាគ្រឿងសំគាល់យ៉ាងនោះដែរ ។ លក្ខណៈរបស់មនុស្សពូកែក៏គឺ «ការងារ»
ហ្នឹងឯង ។

នៅក្នុងមង្គលសូត្រ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សំដែងថា «សិប្ប» ជាមង្គលដ៏
ឧត្តម ១ ក្នុងមង្គល៣៨ ប្រការ ។ សិប្ប គឺជាសិល្បៈ បានដល់ស្នាដៃដែលសម្តែងចេញមក
អំពីការចេះដឹង បញ្ជាក់អំពីសមត្ថភាពដែលខ្លួនមាន ។ មនុស្សដែលមានសិល្បៈ គឺជាមនុស្ស
ដែលមានស្នាដៃក្នុងការងារ មិនថាការងារនោះត្រូវប្រើដៃប្រើជើងឬប្រើមាត់ឡើយ សុទ្ធតែ
អាចហៅបានថា ជាមនុស្សមានស្នាដៃទាំងអស់ ។ មនុស្សដែលមានស្នាដៃធ្វើការងារបាន
ល្អ បញ្ចេញនូវសមត្ថភាព និងចំណេះដឹងឲ្យប្រាកដ ចាត់ថាជាមនុស្សពូកែក្នុងទីនេះ ។

មនុស្សដែលមានការចេះដឹង និងចងចាំបានច្រើន លោកហៅថា ពហុស្សូត ប៉ុន្តែ ពហុស្សូត
នោះ ប្រសិនបើនៅមិនទាន់បញ្ចេញស្នាដៃមកទេ គឺមិនទាន់ធ្វើការងារឲ្យប្រាកដក៏នៅមិន
ទាន់ចាត់ថាជាមនុស្សពូកែក្នុងសិល្បៈដែរព្រោះសិល្បៈនោះ ត្រូវសម្តែងបញ្ចេញមកឲ្យគេដឹង
បាន គឺសម្រេចបានមកជាកិច្ចការងារ ទាំងដែលជាការងារប្រាសចាកទោសទៀតផង ទើប
ជាមង្គលដ៏ឧត្តម ។

តាមប្រក្រតីនៃមនុស្សភាគច្រើន ដែលមានស្នាដៃ គឺមនុស្សបានរៀនសូត្រពូកែមកហ្នឹងឯង
ព្រោះបានប្រើនូវចំណេះដឹងដែលមាន ឲ្យសម្រេចជាការងារមានស្នាដៃល្អ ។ ការងារដែល
ចាត់ជាសិល្បៈនោះ មានច្រើនបែបដូចជាការសរសេរ ការនិយាយ ការសម្តែងដោយកាយ
និងការងារជា ប្រយោជន៍ច្រើនទៀតសម្រាប់សង្គមទូទៅ។ អ្នកណាស្ទាត់ផ្នែកណា និងធ្វើ
បានល្អជាពិសេស ក៏ជាមនុស្សពូកែទៅតាមនោះ ។ បើរឹងរឹតតែខ្លាំងពូកែរហូតដល់អ្នកដទៃ
ធ្វើមិនបាន ឬថាពូកែដាច់ទៅតែម្នាក់ឯងដូច្នេះ កេរ្តិ៍ឈ្មោះ កិត្តិយស រួមទាំងលុយកាក់ក៏រមែង
ហូរចូលមក ។ ភាពខ្លាំងពូកែនៃមនុស្សម្នាក់ៗ ទាំងប្រកបដោយសីលធម៌ផងនោះ គឺជា
អណ្តូងកើតនៃសេចក្តីចម្រើនឈានទៅមុខ។

ដើម្បីឲ្យបានជាមនុស្សពូកែ ត្រូវរៀនផងធ្វើផង ព្រមដោយកុសលឆន្ទៈ គឺពេញចិត្តនឹងធ្វើនូវ
ការងារដែលប្រាសចាកទោស ។ ត្រូវហ្វឹកហាត់ឲ្យរឿយៗដោយសេចក្តីអត់ធន់ដើម្បីការងារ
បានល្អ និងមានព្យាយាមទើបការងារបានសម្រេច ។ ត្រូវចាំថា «មនុស្សសាងការងារ
ការងារសាងមនុស្ស » ។

ការដែលគ្រាន់តែនិយាយថា ចង់បានយ៉ាងនេះចង់បានយ៉ាងនោះ គឹមិនអាចសម្រេចផល
បានឡើយ ត្រូវធ្វើតាមដែលនិយាយផង ឬត្រូវធ្វើឲ្យសម្រេចតាមដែលប្រាថ្នា ទើបជាមនុស្ស
ពូកែពិត ។ ត្រូវចាំថា«ការនិយាយជាការសាងសេចក្តីសង្ឃឹម ឯការធ្វើជាការសាងនូវការពិត»។

កើតមកជាមនុស្ស បើមិនពូកែអ្វីច្រើនមុខ ក៏ត្រូវឲ្យពូកែមួយមុខដែរ ហើយត្រូវតែពូកែ
ពិតៗ ដែលអាចចិញ្ចឹមជីវិតបានផង ជាកិត្តិយសផង និងជាប្រយោជន៍ដល់សង្គមផង ។

«សៀវភៅ ពន្លឺធម៌ព្រះពុទ្ធ»

បើសាធុជនទាំងឡាយមានចំណាប់អារម្មណ៍ចង់អានសៀវភៅនេះគ្រាន់ជាគ្រឿងដាស់សតិក្នុង
ជីវិតប្រចាំថ្ងៃ សូមទាញយក ពន្លឺធម៌ព្រះពុទ្ធ ដើម្បីអាន នឹងបានជាពន្លឺដ៏ភ្លឺស្វាង។

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in ពន្លឺធម៌ព្រះពុទ្ធ, ព្រះពុទ្ធសាសនា and tagged , , , , , , . Bookmark the permalink.

ការ​ឆ្លើយ​តប​ចំនួន 9 ទៅ​កាន់ លក្ខណៈមនុស្សពូកែ

  1. kienforcefidele ថា:

    ចុះ​ប្រសិន​បើ​មនុស្ស​ម្នាក់​ដែល​ខំ​ធ្វើ​ការងារ​តែ​មិន​ដែល​បាន​សម្រេច​សោះ (រឺ​ហៅ​ថា​មនុស្ស​ស៊យ) ធ្វើ​អ្វី​ក៏​ខូច ក៏​មិន​កើត​ការ។ ប៉ុន្តែ​ម្នាក់​នោះ​ពិត​ជា​មាន​ចិត្ត​ខំ​ធ្វើ​ការ​ងារ​ណាស់។ តើ​លោក​មាន​យោបល់​យ៉ាង​ណា​ដែរ​ចំពោះ​រឿង​នេះ?

    • ចំពោះបញ្ហានេះពិតជាកើតមានច្រើនមែនចំពោះមនុស្សទូទៅ។ ប្រសិនបើអញ្ចឹងមែនជននោះគប្បីត្រូវពិនិត្យពិចារណានូវការងារ
      របស់ខ្លួនឡើងវិញ ដូចជាមើលថា​តើកន្លែងដែលខ្លួនធ្វើនោះមាន
      លក្ខណៈសមស្របទៅនឹងកិច្ចការឬអាជីវកម្មដែលខ្លួនធ្វើដែរទេ ជាដើម គឺត្រូវអាស្រ័យនូវបញ្ញា ការប្រុងប្រយ័ត្ន ឈ្លាសវៃ ស្គាល់ កាលៈទេសៈ និងទីកន្លែងដែលត្រូវប្រកបកិច្ចការនោះៗ បូករួម ជាមួយនឹងសេចក្តីព្យាយាមនោះផងបើមានតែសេចក្តីព្យាយាម
      តែម៉្យាងមិនទាន់គ្រប់គ្រាន់ទេ ។

      បើអ្នកនោះមានសេចក្តីព្យាយាមប្រកបដោយសម្បទាខាងលើ
      គ្រប់បែបយ៉ាងហើយនៅតែមិនសម្រេចទៀតក៏មិនគួរលះបង់
      សេចក្តីព្យាយាម មិនគួរអស់សង្ឃឹមដែរត្រូវតែរកមធ្យាបាយ
      តស៊ូអំណត់តទៅទៀតព្រោះព្រះពុទ្ធសាសនាបានប្រៀនប្រដៅ
      ពីរឿងកម្មផល មនុស្សម្នាក់ៗកើតមកតែងតែមានកម្មល្អ (ហេង) និងកម្មអាក្រក់(ស៊យ) មកជាមួយជានិច្ច ។ក្នុងរយៈពេលដែល
      កំពុងជួបការបរាជ័យនោះ អាចមកពីអកុសលកម្មណាមួយមក
      បណ្តាលអោយផងដែរ ប៉ុន្តែ ទោះយ៉ាងនេះក្តី ក៏មិនត្រូវផ្តេកផ្តួល
      បន្ទោសទៅលើកម្ម ដេកចាំសំណាងដោយលះបង់សេចក្តី
      ព្យាយាមនោះចោលចេញឡើយ ។បើព្យាយាមអស់ពីកម្លាំង
      កាយចិត្ត ប្រាជ្ញា ហើយនៅតែទទួលបរាជ័យទៀត ក៏ចាត់ទុកថា
      ជាទទួលបាននូវភាពប្រសើរដែរ ព្រោះមានសេចក្តីព្យាយាម គង់តែថ្ងៃណាមួយនឹងជួបនូវជោគជ័យជាមិនខាន ។ បើទុកជា
      គ្មានជួបជោគជ័យសោះក៏មិនអាចមាននរណាបន្ទោសបានដែរ សូម្បីខ្លួនឯងក៏មិនអាចបន្ទោសខ្លួនឯងបាន ។

    • រចនា ថា:

      ចំពោះ​រឿង​នេះ ខ្ញុំ​យល់​ផ្សេង។ ខ្ញុំ​ចង់​សួរ​ទៅ​វិញ​ថា ពេល​ដែល​មនុស្ស​នោះ​បរាជ័យ គេ​ធ្លាប់​គិត​ទេ​ថា​ហេតុ​អ្វី​ទើប​គេ​បរាជ័យ? តើ​គេ​មាន​ចំណុច​ខ្វះ​ខាត​អ្វី​ខ្លះ? រៀន​ពី​បរាជ័យ​របស់​យើង​ដើម្បី​ឈោង​ចាប់​យក​ជ័យ​ជំនះ។ Fidele ធ្លាប់​គិត​ពី​រឿង​នេះ​ឬ​អត់?

      អត់​មាន​នរណា​ស៊យ ឬ​ហេង​រហូត​ដែរ។ យ៉ាង​ណា​ក៏​ត្រូវរក្សា​នូវ​ការ​ព្យាយាម​ជាដរាប​ណា៎! (ប៉ុន្តែ​កុំ​ភ្លេច​បង្កើន​សមត្ថភាព និង​ទេពកោសល្យ​ខ្លួន​ឯង​ផង-ព្យាយាម​តែ​ម្យ៉ាង​មិន​អាច​ផ្ដល់​ឱ្យ​មនុស្ស​នូវ​ភាព​ជោគជ័យ​បាន​ឡើយ!)

      • Fidele ថា:

        ខ្ញុំ​យល់​ស្រប​នឹង​គំនិត​ថា ​អ្នក​ដែល​ឈ្នះ​គឺ​ជា​អ្នក​ដែល​មិន​បោះ​បង់​ (The winner never quits) គ្រាន់​តែ​ថា​អ្នក​ខ្លះ​មាន​គំនិត​ដូច​ខ្ញុំ​បាន​លើក​ឡើង តែ​ខ្ញុំ​មិន​មាន​គំនិត​អញ្ចឹង​នោះ​ទេ។ :mrgreen:

      • ចង់ដឹងណាស់ ថា:

        ខ្ញុំសុមសួរទៅ រចនា ថាតើកញ្ញាបានស្គាល់និងបានអនុវត្តតាមសេចក្តីព្យាយាមច្បាស់
        ពិតហើយឬនៅ ឬ ក៏គ្រាន់តែវាចាតែប៉ុណ្ណោះ ។

      • រចនា ថា:

        បើ​និយាយ​ទៅ ខ្ញុំ​ធ្លាប់​រក្សា​ការ​ព្យាយាម ហើយ​ខ្ញុំ​ក៏​ទទួល​បាន​នូវ​លទ្ធផល! អ្វី​ដែល​ខ្ញុំ​និយាយ​ចេញ​មក​ជា​បទពិសោធ ហេតុ​ដូច្នេះ​ខ្ញុំ​ជឿ​ជាក់​ថា​វា​អាច​ជួយ​បាន​សម្រាប់​អ្នក​ដែល​ចង់​សម្រេច​នូវ​ជោគជ័យ។

      • ចង់ដឹងណាស់ ថា:

        បើចឹងល្អហើយ សូមថ្លែងអំណរគុណធំធំបានឆ្លើយបំភ្លឺ។

  2. មិនអីទេ, សូមជូនពរឲ្យបានជួបតែជោគជ័យគ្រប់ប្រការណ៎ា!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s