ព្រះរតនត្រ័យជាទីពឹងដ៏ប្រសើរ

idp01050dpirgbនត្ថិ មេ សរណំ អញ្ញំ ពុទ្ធោ ធម្មោ សង្ឃោ
មេ សរណំ វរំ ឯតេន សច្ចវជ្ជេន ហោតុ មេ
ជយមង្គលំ ។
ប្រែថាៈវត្ថុដទៃជាទីពឹងទីរលឹក
នៃខ្ញុំព្រះករុណាមិនមានឡើយ មានតែព្រះពុទ្ធ
ព្រះធម៌ ព្រះសង្ឃជាម្ចាស់ ជាទីពឹងទីរលឹកដ៏
ប្រសើររបស់ខ្ញុំព្រះករុណា សូមសិរីសួស្តីជ័យ
មង្គលចូរមានដល់ខ្ញុំព្រះករុណាដោយកិរិយា
ពោលនូវពាក្យសច្ចៈនេះ ។

សួរៈ តើបាលី «នត្ថិ មេ» ដែលពុទ្ធបរិស័ទសូត្រ
សូមយកព្រះរតនត្រ័យ គឺព្រះពុទ្ធ ព្រះធម៌ ព្រះ
សង្ឃជា ទីពឹងទីរលឹកនោះ តើព្រះពុទ្ធ ព្រះធម៌
ព្រះសង្ឃ ជ្រាបបាននិងជួយជាទីពឹងបានដូច
ពាក្យសច្ចកិរិយាគេ សូមសិរីសួស្តីជ័យមង្គល
នោះមែនឬទេ?

ឆ្លើយៈ ឱ!ពាក្យសួរនេះពិបាកឆ្លើយព្រោះព្រះពុទ្ធបរិនិព្វានបាត់ទៅហើយ ព្រះធម៌គ្មានរូបរាង
កាយដៃជើងនឹងជួយ បើសង្ឃឹមផ្តេកចិត្តទៅលើព្រះពុទ្ធរូបសព្វថ្ងៃ ជាដុំថ្មមិនចេះនិយាយស្តី
ថាអ្វី ព្រះធម៌ដែលនៅក្នុងស្លឹករឹត ឬសៀវភៅ គ្រាន់តែជាស្នាមគំនូសតួរអក្សរកត់ត្រាពុទ្ធ
វចនៈទុក សង្ឃឹមទៅលើព្រះសង្ឃក៏ជាមនុស្សកូនចៅអ្នកស្រុក មានព្រះសង្ឃខ្លះលោកមិន
ចេះទាំងប្រែបាលី «នត្ថិ មេ» នោះថាដូចម្តេចផង យ៉ាងនេះគួរឲ្យឆ្ងល់ណាស់ដែរ ប៉ុន្តែ ចូរ
ប្រយ័ត្នកុំឲ្យជ្រុលគំនិតហួស ក្រែងជ្រលួសទៅលើផ្លូវខុសនឹងក្លាយទៅជាមនុស្សមិច្ឆាទិដ្ឋិ
អ្នកស្លាប់គំនិតត្រូវប្រយ័ត្នដូចពាក្យបរម្បរាថា «ថ្វាយបង្គំព្រះពុទ្ធប្រយ័ត្នប៉ះលើដុំថ្ម ថ្វាយ
បង្គំព្រះធម៌ប្រយ័ត្នប៉ះលើស្លឹករឹត ថ្វាយបង្គំព្រះសង្ឃមិនបានជាគិតប្រយ័ត្នប៉ះលើកូនអ្នក
ស្រុក» ពាក្យនេះពោលទុកបញ្ជាក់ គំនិតឲ្យចេះគិតរកគុណព្រះរតនត្រ័យ កុំឲ្យទើរចិត្តនៅ
ត្រឹមដុំថ្មស្លឹករឹតតែប៉ុណ្ណោះ ឯអ្នកមានគំនិតល្អនោះ ត្រូវយល់ថាត្រៃសរណគមន៍ ក៏គឺព្រះ
រតនត្រ័យៗ ក៏គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃៗ ក៏គឺសភាពដែលពិត ដែលមានប្រាកដដល់
ចិត្តអ្នកធ្វើទីពឹង បានន័យថាទាញយកគុណព្រះរតនត្រ័យ ពោលគឺសេចក្តីល្អរបស់ព្រះពុទ្ធ
ព្រះធម៌ ព្រះសង្ឃបង្អោនមកទុកក្នុងចិត្តរបស់ខ្លួន ។ ពេលថ្វាយបង្គំព្រះពុទ្ធបដិមាត្រូវបង្អោន ចិត្តរលឹកដល់ព្រះសម្មាសម្ពុទ្ធកាលព្រះអង្គគង់ព្រះជន្មនៅឡើយ ហើយត្រូវរលឹកដល់ព្រះ មហាករុណាទិគុណរបស់ព្រះអង្គដែលខិតខំសំដែងព្រះធម៌ទេសនាប្រោសវេនេយ្យសត្វ
ដោយ ឥតរើសមុខអោយរួចចាកសេចក្តីទុក្ខទាំងពួង ។ ពេលថ្វាយបង្គំព្រះធម៌ ត្រូវរលឹក
ដល់ ព្រះធម្មគុណដែលជាសភាវៈនិងជាត្រីវិស័យនាំសត្វលោកអ្នកប្រតិបត្តិអោយឆ្លងផុត
ទុក្ខទាំងពួង។ ពេលថ្វាយបង្គំព្រះសង្ឃត្រូវនឹកដល់គុណគឺសីលរបស់ព្រះអង្គ និងគុណគឺ
សេចក្តីល្អផ្សេងៗដែលលោកបាននាំយកព្រះពុទ្ធោវាទមកផ្សព្វផ្សាយបន្តដើម្បីសេចក្តីសុខ
ដល់ជនអ្នកប្រតិបត្តិតាម និងរលឹកដល់គុណព្រះអរិយសង្ឃទាំងឡាយ។ គុណទាំងនេះគឺ ជាសភាវពិតដែលសត្វលោកត្រូវយកជាទីពឹងដោយការគោរពប្រតិបត្តិតាមដើម្បីបាននូវ
សេចក្តីសុខនិងសិរីមង្គលជាផល ។ ចិត្តអ្នកធ្វើទីពឹងលើសភាពដែលពិតនោះ ក៏នឹងបាន
ប្រាកដដូចបំណងព្រោះតែចិត្តខ្លួនពិតផងដែរ កុំថាឡើយត្រឹមតែសិរីសួស្តីជ័យមង្គលតែ
ប៉ុណ្ណោះ សូម្បីតែសេចក្តីសុខក្នុងស្ថានសួគ៌និព្វានដែលមានតម្លៃកាត់មិនបាន អ្នកធ្វើ
កម្មដ្ឋានគេយកព្រះរតនត្រ័យមានព្រះពុទ្ធជាដើមជាទីពឹង មកធ្វើជាមូលកម្មដ្ឋាននោះ ក៏
ជួយគេឲ្យបានសម្រេចមគ្គផលដល់ព្រះនិព្វានដូចប្រាថ្នា ហេតុនេះក៏សូមឆ្លើយខ្លីថា នឹង
បានឬមិនបានដូចបំណងក៏មកតែពីអ្នកធ្វើពិតនិងមិនពិតប៉ុណ្ណោះឯង ។

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in ព្រះពុទ្ធសាសនា, សំណួរចម្លើយ and tagged , , , , , , . Bookmark the permalink.

9 Responses to ព្រះរតនត្រ័យជាទីពឹងដ៏ប្រសើរ

  1. បងរីករាយ ថា:

    ខ្ញុំព្រះករុណាសូមថ្វាយបង្គំ និង ជំរាបសួរ
    នាគ្រានោះ កាលព្រះដ៏មានព្រះភាគ នឹងយាងចេញពីក្រុងសារថី
    ទាំងក្សត្រ នាមឺន សព្វមន្រ្តី ពុំហ៊ាននិមន្តព្រះឡើយ ។ រំពេចស្រាប់តែក្នុងវេលានឹងឯង​ មានស្រ្តីម្នាក់ដែលជាទាសី ក៏
    លើកដៃសំពះនិមន្តព្រះដ៏មានប្រភាគ ដោយពេលថា ” ព្រះពូទ្ធ
    ព្រះធម៌ ព្រះសង្ឃដែលជាទីពឹងទីរឮកនៃខ្ញុំព្រះករុណា”ក្រោយ
    ឮវាចាររបស់ទាសីព្រះអង្គក៏បានសម្រេចព្រះទ័យយល់ព្រម
    និមន្តគង់នៅទីនោះ ៕

  2. អគុណសេចក្តីល្អទាំងឡាយ

  3. worldjonh ថា:

    An updated natural-light-absorbed bathroom by Todd Ray

    As successful furniture shop in Cambodia
    construction materials
    informed, when designer Todd Ray was asked to remodel the existing bathroom that was modest-sized and obsolete, the designer decided to incorporate the new one with natural light for the ultimate bathing pleasure.
    “The decor of the existing bathroom was outdated, and the space was small. In contrast, the new bathroom receives natural light and feels much more spacious,” Ray spoke.
    “As well as introducing natural light into the bathroom, these two internal windows provide amazing views of the city and nearby cathedral – even from the bath,” the designer added.
    With the use of color palette materials that resembles, and fittings that were made from bamboo, a contemporary, tranquil spa-like bathroom was emerged.

  4. sombol365 ថា:

    The Bathroom of the Fresh Colors

    Bathroom is really important for all houses and families, so the beautiful bathroom interiors are more important for those.
    According to furniture shop in Phnom Penh construction materials provided, here is the bathroom which has a variety of fresh colors come to take away that classical routine most bathrooms for these days.
    One more thing it is a colorful towel, a carpet or an interesting wallpaper imprint, and then these items take the bore houses away from a faded atmosphere.
    In addition the bathroom sets are diverse, contemporary and stylish with elegant decoration come to fill the image of beautiful place for every morning.

  5. Pingback: ព្រះពុទ្ធសាសនា |

  6. worldjonh ថា:

    The Enjoyable Small House

    It is such a small house, but it is really enjoyable with its colorful, according to furniture shop in Phnom Penh
    construction materials provided.
    One more thing this house is designed for the young couple and it is filled with personality and original design elements.
    In addition the house is decorated with many beautiful materials such as; tall ceilings, exposed beams, pips and plenty of color-all these elements change the sober industrial style then make this house has a beautiful and fresh atmosphere.
    Moreover this house gets the fullest because of a clever and space-saving layout and every corner, and a bright orange armchair and ottoman is the core of the living area.

  7. dda0385 ថា:

    Top standard

    As successful furniture shop in Cambodia construction materials
    informed, creating good design concepts and high quality appliances, Standards of Excellence Appliances and Decorative Plumbing lends their hands to customers who want specialists in laundry appliance services.
    The firm also offers their showrooms for visiting and see many spectacular pieces with many shapes, sizes, and shades and ensure clients of fine quality and functionality.
    “Set up to inspire designers, specifiers, and homeowners, we create innovative, practical living solutions in all our 8000sq ft showrooms,” said marketing manager Donalyn Hellar. “An example is our highlighting of the commercial-grade KitchenAid Pro Line series washer and dryer. This versatile pairing is whisper-quiet, faced in stainless steel, and fits snugly into a variety of cabinetry scenarios.”

  8. worldjonh ថា:

    Vibrant air by Mark Kirkhart

    Provided by notable furniture in Cambodia construction materials
    , owner-designer Mark Kirkhart decided to design his house and the featured bathroom with eccentric and quirky approach by the use of colorful tone that create effervescent ambience.
    “It is often easier to use bright color in smaller spaces, where you wouldn’t normally spend great amounts of time,” said Kirkhart. “But these rooms also have a calming influence, with the white walls and the neutral wall and floor tiles.”
    The bathroom uses ceramic Moroccan tiles edged with black, and brightly yellow vanity cabinets, and tub cover for the vibrant colors. The theme is strengthen with a chessboard pattern of vivid rectangular yellow and gray shades for the vanity top.

  9. rocksyla ថា:

    Ello No Need Your Personal Data for Sign In
    There is a new social network, which does not require your picture or your name for sign in, according to digital marketing agency reported. One more thing, Ello is the “anti-Facebook”, the accounts were not in the holders’ “real” names.
    “The more they know about you, the more money they make,” said Ello co-founder Paul Budnitz regarding Facebook. “I, quite frankly, don’t care.”
    This week, the site has seen an incredible surge in the amount of invite requests. Budnitz said they didn’t expect the site to grow so quickly and are still developing its features.
    “We’re not geo-locating, we’re stripping IP addresses, and we don’t ask your name, your gender or sexual orientation.
    All I care about is that you obey the rules of Ello,” said Budnitz, who is one of its seven founders.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s