រូបស្អាតនិងក្លិនក្រអូប

hw0_34529ផ្កាឈើដែលចេញពីចុងមែកក្តី
ចេញពីដើមក្តី សូម្បីថាដើមនៅ
ទាបតឿជាប់នឹងផែនដីក៏ដោយ
អោយតែថារូបស្អាតហើយមាន
ក្លិនក្រអូប មនុស្សទាំងឡាយគេ
មិនរង្កៀសអ្វីឡើយ គេតែងបេះ
ឬកាត់ចេញពីដើមនាំយកមក
ក្រងដើម្បីប្រដាប់សីសៈ ឬដាក់
ថូដើម្បីថ្វាយព្រះ ពុំនោះសោត
ទេ គេដាក់ភាជនៈណាមួយដោយ
ល្អ ហើយតាំងទុកក្នុងបន្ទប់
ទទួលភ្ញៀវជាដើម ដោយមិនចាំ
បាច់រំពឹងគិតទៅដល់ដើមផ្កា
នោះៗថាមានសភាពយ៉ាងណា
និងកើតនៅទីណាឡើយ។

សេចក្តីខាងលើនេះ យ៉ាងណា
មិញ មនុស្សយើងក៏យ៉ាងនោះដែរ
ទោះជាកើតក្នុងត្រកូលក្រីក្រ ឬមានកំណើតក្នុងឋានៈដែលគេសន្មតថាអន់ថយឬក៏មានរូប
រាងមិនសូវល្អស្អាតយ៉ាងណា តែបើថាជាអ្នកមាននូវវិជ្ជា មានចំណេះដឹងប្រពៃពិតហើយ គឺ
រមែង ក្លាយជាមនុស្សមានតម្លៃជាទីនិយមរាប់អាននៃអ្នកដទៃទាំងពួងដោយមិនមានអ្នក
ណារង្កៀស ចំពោះទៅលើរូបរាង ឋានៈ ឬវង្សត្រកូលឡើយ ព្រោះសេចក្តីល្អដែលបុគ្គល
នោះមាន បានដល់ចំណេះវិជ្ជា ដែលជា គ្រឿងបិទបាំងនូវអ្វីដែលគួរឲ្យរង្កៀសដទៃៗបាត់
អស់ទៅហើយ ដូចជាផ្កាឈើរូបស្អាត ថែមទាំងមានក្លិនក្រអូបទៀត នោះ ធ្វើឲ្យមនុស្សទាំង
ពួងប្រាថ្នា ដោយមិនត្រូវចាំបាច់អ្វីទៅគិតដល់សភាពនៃដើមរបស់វាឡើយ ។

ដោយហេតុនេះ មនុស្សយើងទើបត្រូវសាងតម្លៃឲ្យដល់ខ្លួនឯងដោយការប្រឹងប្រែងស្វែងរក
នូវចំណេះវិជ្ជាមកប្រដាប់ខ្លួន ។ ផ្កាឈើពិតហើយថាស្អាត និងក្រអូប រមែងមានតម្លៃជាទី
និយមនៃមនុស្សទាំងឡាយ តែនេះដោយចំពោះតែក្នុងលក្ខណៈនៅស្រស់តែប៉ុណ្ណោះ បើ
ស្វិតក្រៀមទៅហើយនោះ គឺអស់ស្អាត បាត់ក្រអូប និងមិនមានតម្លៃក្នុងការប្រដាប់តាក់តែង
ឡើយ និងយកទៅថ្វាយព្រះក៏មិនកើត តាំងទុកដើម្បីលម្អ ឬដើម្បីក្លិនក្រអូបអ្វីៗក៏មិនបាន
ទាំងអស់ ម៉្លោះហើយវាជាសំរាមដែលគេត្រូវចោល ។

ក្នុងចំណុចខាងលើនេះ យ៉ាងណាមិញ មនុស្សដែលមាននូវចំណេះវិជ្ជាក៏ដូចគ្នាដែរ បើភ្លើ
ភ្លេចសតិ តម្កើងឫក ប្រកាន់ខ្លួន និងថោកទាប វាក៏ក្លាយទៅជាមនុស្សអស់តម្លៃ ព្រោះថា
ការចេះដឹងនឹងជាប្រយោជន៍ពិតទៅបាន គឺត្រូវអាស្រ័យមានមារយាទល្អជាទីរ៉ាប់រងនិងជា
គូគ្នារហូតទៅ ។ បើមានតែចំណេះវិជ្ជាឆ្លាតក្នុងការងារប៉ុណ្ណោះ ឯមារយាទវិញនោះ អន់
ថយថោកទាប ប្រព្រឹត្តឡេះឡោះ មិនសង្រួមក្នុងកាម ប្រព្រឹត្តអនាចារ ។ល។ គឺមិនខុសអ្វី
អំពីផ្កាដែលស្វិតក្រៀមនោះដែរ សូម្បីមានគេលើកតម្កើងក្នុងកាលមុនក៏ដោយ ដល់ពេល
ក្រោយមានការស្វិតក្រៀម ពោលគឺមានមារយាទអាក្រក់ គេនឹងបោះបង់ចោល ថែមទាំង
ស្អប់ខ្ពើមទៀតផង តាមវិស័យនៃមនុស្សទូទៅ ដូចជាគេចោលផ្កាដែលអស់សម្រស់ លែង
ស្អាត បាត់ក្រអូប ស្វិតស្អុយ ទៅក្នុងធុងសម្រាមដូច្នោះឯង ។ «សៀវភៅពន្លឺធម៌ព្រះពុទ្ធ»

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in ពន្លឺធម៌ព្រះពុទ្ធ, ព្រះពុទ្ធសាសនា, សេចក្តីផ្សេងៗ and tagged , , , , , . Bookmark the permalink.

One Response to រូបស្អាតនិងក្លិនក្រអូប

  1. luuluu ថា:

    ខ្ញុំស្រលាញ់និងគាំទ្រកម្មវិធីរបស់វិទ្យុអាស៉ីសេរី។ ខ្ញុំសង្ឃឹមថា ពត៍មានរបស់អ្នក និងធ្វើអោយជនជាតិខ្មែរគ្រប់រូប អាចផ្លាស់ប្ដូរ ផ្នត់គំនិតរបស់ខ្លួន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s