ព្រះពុទ្ធោវាទចុងក្រោយ

5975096681906280012

មុនពេលដែលព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់យាងចូលបរិនិព្វានទៅ ព្រះអង្គបានទ្រង់ ប្រទាននូវព្រះធម្មទេសនាជាលើកចុងក្រោយ ដែលយើងហៅថា ឱវាទចុងក្រោយ ឬហៅថា
បច្ឆិមពុទ្ធវចនៈ ដើម្បីជាការរំលឹកដាស់តឿនដល់ពុទ្ធបរិស័ទ្ធ និងជាប្រយោជន៍ដល់សព្វសត្វ
ទាំងឡាយគោរពប្រតិបត្តិរកផ្លូវសុខសន្តិភាពក្នុងជីវិត សេចក្តីនៃបច្ឆិមពុទ្ធវចនៈនោះ គឺៈ

យោ វោ អានន្ទ មយា ធម្មោ, ច វនយោ ច ទេសិតោ បញ្ញត្តោ, សោ វោ មមច្ចយេន
សត្ថា, អហំ ឯកកោវ បរនិព្វានយិស្សាមិ
ប៉ុណ្ណេះជាដើម មានសេចក្តីថាៈ
ម្នាលអានន្ទ សភាវៈឯណាគឺព្រះធម៌ក្តី ព្រះវិន័យក្តី ដែលតថាគតបានសំដែងហើយ បាន
បញ្ញត្តិហើយ ដល់អ្នកទាំងឡាយ សភាវៈគឺព្រះធម៌និងព្រះវិន័យនោះ លុះអំណើះឥតពី
តថាគតទៅហើយ នឹងបានជាគ្រូបង្រៀនប្រៀនប្រដៅនូវអ្នកទាំងឡាយ ។ តថាគតជាព្រះ
ពុទ្ធមូយអង្គឯងពិត នឹងបរិនិព្វានទៅ ។ តែថាឥឡូវនេះ តថាគតជាព្រះពុទ្ធមួយអង្គឯងពិត
តែងទូន្មានប្រៀនប្រដៅនូវអ្នកទាំងឡាយ ។ កាលបើតថាគតបរិនិព្វានទៅហើយ
ព្រះធម្មក្ខន្ធ ប្រាំបីម៉ឺនបួនពាន់នេះ នឹងទូន្មានប្រៀនប្រដៅនូវអ្នកទាំងឡាយជាខាងក្រោយ។

ម្នាលអានន្ទ បុគ្គលឯណាមួយ គឺភិក្ខុក្តី ភិក្ខុនីក្តី ឧបាសកក្តី ឧបាសិកាក្តី ជាអ្នកប្រតិបត្តិធម្ម
វិន័យតាមសមគួរដល់ធម៌វិន័យ ជាអ្នកប្រតិបត្តិដោយសេចក្តីគោរពកោតក្រែងដល់ធម៌វិន័យ
ប្រព្រឹត្តតាមធម៌វិន័យជាប្រក្រតី បុគ្គលទាំងអស់នោះ បានឈ្មោះថា ធ្វើសក្ការៈបូជានឹងតថា
គត ធ្វើនូវសេចក្តីគោរពតថាគត រាប់អាននូវតថាគត បូជានូវតថាគតដោយបដិបត្តិបូជា ជា
បូជាយ៉ាងក្រៃលែង ។

ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះតថាគតនឹងផ្តាំនូវអ្នកទាំងឡាយឲ្យបានដឹងគ្រប់គ្នា នែភិក្ខុ
ទាំងឡាយសង្ខារទាំងឡាយមានកិរិយាអស់ទៅនិងសាបសូន្យទៅជាធម្មតា ។ អ្នករាល់គ្នា
ចូរញ៉ាំងប្រយោជន៍អោយដល់ព្រមដោយអប្បមាទៈ គឺការមិនបណ្តែតបណ្តោយក្នុងធម្មវិន័យ
ពាក្យប្រៀនប្រដៅមានប្រមាណប៉ុណ្ណេះជាដើមនេះ ឈ្មោះថា បច្ឆិមពុទ្ធវចនៈ ជាពាក្យផ្តាំ
ពៅបំផុតរបស់ព្រះពុទ្ធជាម្ចាស់នៃយើង ។

ពាក្យប្រដៅឯណា ដែលទ្រង់ត្រាស់ពោលជាចន្លោះនេះបឋមពុទ្ធវចនៈ និងបច្ឆិមពុទ្ធវចនៈ
ទាំងពីរនេះ ពាក្យប្រដៅនោះឈ្មោះថាមជ្ឈិមពុទ្ធវចនៈ គឺពាក្យប្រដៅជាកណ្តាលរបស់ព្រះ
សម្មាសម្ពុទ្ធជាបរមគ្រូនៃយើងទាំងអស់គ្នា៕

ព្រះពុទ្ធវចនៈនេះ ព្រះសម្មាសម្ពុទ្ធមិនទ្រង់ប្រៀនប្រដៅចំពោះតែភិក្ខុសង្ឃនៅក្នុងពុទ្ធសា-
សនាទេ គឺទ្រង់ប្រៀនប្រដៅក្រើនរំលឹកដល់សត្តនិករទូទៅអ្នកដែលព្រមចូលខ្លួនទទួលយក
នូវពាក្យប្រៀនប្រដៅរបស់ព្រះអង្គ ដោយការដាក់ចុះនូវអស្មិមានះគឺការប្រកាន់មាំថាខ្លួន
ជាអ្នកប្រសើរជាអ្នកគ្រាន់បើជាងអ្នកដទៃ ហើយប្រតិបត្តិតាមព្រះធម៌របស់ព្រះអង្គ។

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ and tagged , , , . Bookmark the permalink.

13 Responses to ព្រះពុទ្ធោវាទចុងក្រោយ

  1. Samady KS ថា:

    សូម​អគុណ​ តាម​ពិត​ទៅ​ខ្ញុំ​ចូល​ចិត្ត​ស្តា​ប់​នូវ​ សេចក្តី​បង្រៀន​បែប​ព្រះ​ពុទ្ធ​សាសនា​ ណាស់,

  2. Samady KS ថា:

    ជា​ការ​ពិត​ណាស់ តាម​ធម្មតា​ទំលាប់​របស់​ខ្ញុំ​គឺ ចូល​ចិត្ត​​ស្តាប់​ការ​បង្រៀន​បែប​ផ្សេងៗ​គ្នា​រវាង សាសនា​នីមួយៗ ​រាល់​លើល​ពេល​ដែល​ខ្ញុំ​បាបន​ជួប​ចាស់​ទុំ​ណា​ដែល​ ជា​អ្នក​រៀន​ធម៏ នោះ​ខ្ញុំ​តែង​តែ​សួរ ពីនេះ​ពី​នោះ មិន​ដែល​ខាន​ទេ សូម្បី​តែ​សាសនា អ៊ីស្លាម​ក៏​ខ្ញុំ​សួរ​ដែរ និយាយ​អោយ​ចំ​ទៅ គឺ​ខ្ញុំ​ចូល​ចិត្ត​ស្វែង​យល់​អំពី​សាសនា​ផ្សេងៗ

    • ការចង់ចេះចង់ដឹង ចង់ស្វែងយល់ពីសភាវៈទូទៅក្នុងលោកនេះ សុទ្ធតែជាគំនិតដ៏ប្រសើរ
      ជាគតិរបស់មនុស្សមានបញ្ញា ដូចដែលប្អូនចូលចិត្តចង់ដឹងពីការបង្រៀនរបស់សាសនា
      នីមួយៗនេះក៏ជាកត្តាដ៏ល្អមួយ ពីព្រោះបើយើងចេះតែមួយច្រក​ ដឹងតែមួយផ្លូវ វាអាចធ្វើ
      អោយយើងគ្មានគំនិតទូលំទូលាយទេ បើប្រៀបទៅគឺដូចជាកង្កែបក្នុងអណ្តូង តែបើបាន
      សិក្សាស្វែងយល់ក្នុងផ្នែកច្រើនទើបធ្វើអោយយើងមើលឃើញពិភពលោកនេះថាជាពិភព
      ដ៏ធំល្ហល្ហេវពិតប្រាកដ ។ យ៉ាងណាមិញការសិក្សារៀនសូត្រសាកសួរច្រើន តែងតែនាំសេចក្តី
      ចំរើនផ្នែកការយល់ដឹងកាន់តែច្បាស់ ហើយអាចធ្វើការជ្រើសរើសរកអ្វីដែលខុសអ្វីដែលត្រូវ
      បានដោយមិនងាយច្រឡំ ។

  3. Samady KS ថា:

    បាទ សូម​អគុណ​ដែល​បាន​សរសើរ​ដល់​ខ្ញុំ, ពិត​ណាស់​ខ្ញុំ​ចូល​ចិត្ត​បែប​ហ្នឹង​មែន…. ប៉ុន្តែ​ខ្ញុំ​មាន​ចំ​ណុច​មួយ​ដែល​ខ្ញុំ​គិត​ថា​​ខ្ញុំ​អនុវត្តន៍​មិន​បាន​ល្អ ត្រង់​ថា​ពេល​ណា​ដែល​ខ្ញុំ​ពិបាក​ចិត្ត​មាន​បញ្ហា​ក្នុង​ជីវិត​នោះ​ទើប​ខ្ញុំ​រត់​ទៅ​រក​ការ​បង្រៀន​ ឬ​ស្តាប់​អំពី​គោលលទ្ធិ ផ្សេងៗ​របស់​សាសនា​នីមួយ… ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​រាល់​ពេល​ណា​ដែល​ខ្ញុំ​មាន​អារម្មណ៏​សប្បាយ​ចិត្ត នោះ​ខ្ញុំ​មិន​ដែល​គិត​ដល់​រឿង​ទាំង​អស់​ហ្នឹង​ទេ,

    • មិនថ្វីទេបើទុកជារត់រកសាសនាម្តងម្កាលនៅពេលមានកង្វល់មានទុក្ខ
      ស្មុគស្មាញក្នុងជីវិតក៏ជាការប្រសើរព្រោះទុកជាយ៉ាងណាក៏នៅមាននឹក
      ឃើញសាសនាគឺពាក្យប្រៀនប្រដៅមកជាគោលដើម្បីដោះស្រាយ គឺជាជម្រើដ៏ត្រឹមត្រូវបំផុត ប្រសើរជាងការទៅរករឿងអ្វីផ្សេងមកដោះស្រាយ ។
      សាសនា មានព្រះពុទ្ធសាសនាជាដើម គឺមានឡើងសម្រាប់ជួយរំដោះទុក្ខរបស់សត្តនិករទាំងឡាយ។

    • មេត្តា ថា:

      អ្នកអាក្រក់ពិបាកនិងប្រព្រឹត្តនូវអំពើល្អបានណាស់ ផ្ទុយទៅវិញ
      ជាងាយស្រួលបំផុតដែលបុគ្គលល្អទម្លាប់ធ្វើ នូវអំពើល្អទាំងឡាយ
      នោះ។

  4. LoveTruth ថា:

    ខ្ញុំព្រះករុណាចង់ដឹងអំពីគោលពុទ្ធសាសនបែបចិត្តសាស្រ្តប្រការផ្សេងៗ ដើម្បីកែចរិតរបស់ខ្លួន ។ សូមព្រះតេជគុណជួយបង្ហាញផង សូមអរគុណ !

  5. ខៀវ បញ្ញាវឌ្ឍន៍ ថា:

    ព្រះតេជគុណជាទីគោរព !
    ព្រះសាមណគោតមនៃយើង បានបន្សល់នូវពុទ្ធោវាទចុងក្រោយ បន្ថែមលើពុទ្ធោវាទដ៏ច្រើនលើសលុប។ អ្នកប្រាជ្ញខ្មែរ ដូនតាខ្មែរមួយចំនួន សុទ្ធតែបានបន្សល់ទុកបណ្តាំចុងក្រោយ អោយកូនខ្មែរជំនាន់ក្រោយសិក្សា ត្រិះរិះពិចារណា។ តើមានខ្មែរបច្ចុប្បន្នប៉ុន្មាននាក់ ដែលត្រៀមនឹងបន្សល់ទុកអ្វីមួយ អោយកូនខ្មែរជំនាន់ក្រោយ​ បន្ទាប់ពីខ្លួនលែងឃើញពន្លឺព្រះអាតិត្យ?

    • សាធុញោម! តាមការដុះដាលនៃនិស្សិតនិងបញ្ញវន្ត័ទាំងខាងផ្នែកផ្លូវលោក និងផ្លូវធម៌សព្វថ្ងៃនេះ អាត្មាសង្ឃឹមថាពួកគេកំពុងតែកសាងស្នាដៃដែលជាបណ្តាំចុងក្រោយទុកដល់អនុជនជំនាន់ក្រោយ ហើយស្នាដៃទាំងនោះក៏មានចេញជាលទ្ធផលជាបន្តបន្ទាប់ផងដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s