បច្ចុប្បន្នជាមាតានៃអនាគត

យើងធ្លាប់បានឃើញថូផ្កាដែលគេតាំងនៅលើតុ មានសម្រស់ល្អឆើតឆាយ ។ ថូផ្កាមិនអួត
ប្រាប់យើងពីសម្រស់របស់វា ឬក៏ឮវានិយាយអួតសរសើរពីគន្ធពិដោរដ៏ក្រអូបរបស់វាម្តង
ណាឡើយ ។នៅពេលដែលមនុស្សម្នាក់បានឃើញច្បាស់នូវព្រះនិព្វានក៏មានន័យដូចគ្នាដែរ
មនុស្សនោះមិនដែលនិយាយអួតសរសើរពីខ្លួនគេទាល់តែសោះ តែយើងអាចដឹងច្បាស់នូវ
សម្រស់ ឬភាពផ្អែមល្ហែមរបស់គេដោយគ្រាន់តែដោយគ្រាន់តែរស់នៅជិតគេមួយខណៈទេ។
មិនត្រូវការព្រួយបារម្ភពីអតីតៈ ឬអាគតពេកទេ ។ សេចក្តីសុខតែងស្ថិតនៅក្នុងបច្ចុប្បន្នជា
មួយអ្វីដែលនៅចំពោះមុខអ្នក ។ ដើម្បីរស់នៅក្នុងខណៈបច្ចុប្បន្នឲ្យបានពោរពេញ អ្នកមិន
ត្រូវងាកក្រោយ ហើយរំលឹកឡើងវិញនូវអតីតកាលឡើយ អតីតកាលកន្លងផុតទៅហើយ។
ហើយអ្នកមិនអាចប្រើអំណាចទៅស្រវាឈោងចាប់យកអនាគតដែរ ។ ដូច្នេះ គ្មានអ្វីត្រូវ
ព្រួយឡើយ ។ បន្តិចទៀតខ្ញុំជិះយន្តហោះ អ្នកណានឹងដឹងថានឹងមានអ្វីកើតឡើង ។
ប្រហែលជាខ្ញុំបានទៅដល់គោលដៅដោយសុខសាន្ត ឬក៏ទៅមិនដល់ទេដឹង? នៅពេល
យើងធ្វើគំរោងការអ្វីមួយ ត្រូវធ្វើវាត្រឹមតែបច្ចុប្បន្នបានហើយ ព្រោះបច្ចុប្បន្នគឺជាពេលវេលា
ដែលយើងកំពុងកាន់កាប់។ យើងពេញ ចិត្តនឹងបច្ចុប្បន្នដោយប្រើប្រាស់វាឲ្យបានល្អ ។
ប្រសិនបើយើងរក្សាបច្ចុប្បន្នដោយប្រុងប្រយ័ត្នអតីតៈមិនអាចជាប្រផ្នូលអាក្រក់ដល់យើង
ឡើយ។បើអ្នកមានការប្រុងប្រយ័ត្នក្នុងបច្ចុប្បន្នបានល្អហើយអនាគតក៏ល្អ ។ ព្រះធម៌តែ
ស្ថិតនៅក្នុងបច្ចុប្បន្នជានិច្ច ។ បច្ចុប្បន្នជាមាតានៃអនាគត ។ ចូរថែរក្សាម្តាយ
ម្តាយនឹងថែរក្សាកូន ។

«សម្តេចព្រះមហាឃោសានន្ទ»

រកអានអត្ថបទបន្ថែមទៀតក្នុង បណ្តាញសង្គមព្រះពុទ្ធសាសនាខ្មែរ

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in ព្រះពុទ្ធសាសនា, មួយជំហានម្តង and tagged , , , , . Bookmark the permalink.

ការ​ឆ្លើយ​តប​ចំនួន 1 ទៅ​កាន់ បច្ចុប្បន្នជាមាតានៃអនាគត

  1. បងរីករាយ ថា:

    ខ្ញុំព្រះករុណាថ្វាយបង្គំ និង ជំរាបសួរប្រិយមិត្រស្រីប្រុស,
    នាំគ្នាសាងបច្ចុប្បន្ន កុំងាកមើលទៅអតីតៈ និង កុំសូវខ្វល់ពី
    អនាគត តាមទស្សនៈរបស់ ខ្ញុំកុណា ផ្ទាល់ស្តីពីការរស់នៅប្រ
    ចាំថ្ងៃរបស់ជីវិតចេះតែមានអារម្មណ៍មួយគិតថា ចុះសត្វមនុស្ស
    ទាំងឡាយ ហេតុអ្វីទើបមានការបែងចែកវណ្ណៈ ការចាប់បដិ
    សន្ធិ-ចិត្តមានលក្ខណៈស្ទើរតែមួយរំពេចដូចគ្នា ខ្លះទៅកើតក្នុង
    ត្រកូល ស្ដេច សេដ្ឋី អ្នកក្រ អ្នកស្រណុក ។ល។
    ត្រង់ចំណុចនេះ រឿងពីអតីតៈអាចឲ្យខ្ញុំកុណាថ្វីតែមិនសំខាន់
    ក៏វាជាការមួយសម្រាប់គិតមកដល់បច្ចុប្បន្ន ព្រោះកើតមកជា
    មនុស្ស គ្មានចង់លំបាកឬវេទនាលើយ ៕
    សូមអរគុណ និង គុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s