ទស្សនៈអ្នកនិពន្ធ

ការ​ឆ្លើយ​តប​ចំនួន 88 ទៅ​កាន់ ទស្សនៈអ្នកនិពន្ធ

  1. Bunlin ថា:

    ពិតជាប្រសើរមែនគេហទំព័រមួយនេះ រីករាយផងណា។

  2. ពេលខ្ញុំកូណាចូលមកប្លុកនេះពិតជាគួរអោយចាប់អារម្មណ៏មែន។ ជាពិសេសតេជគុណម្ចាស់ទំព័រពូកែស្រាវជ្រាវនិងចងក្រងមែន ហើយ ជាពិសេសជាងហ្នឺងទៅទៀតនោះគឺបានដាក់នូវអត្ថបទ ល្អៗ ជាច្រើនដែលសុទ្ធតែមានប្រយោជន៏ជាទីបំផុត។សូមរីករាយ ផងនឹងជួយអនុមោទនា……………សូមអោយព្រះពុទ្ធសាសនារីកចំរើន និងផ្សព្វផ្សាយគ្រប់ទិសទី….

    • សូមចំរើនពរញោមកុដុម្ពីក៍ អាត្មាសូមអរគុណជាអនេកដែលតែងតែចូលរួមផ្តល់កំលាំងចិត្តនិងមតិយោបល់ល្អៗ ។ អាត្មាភាពនឹងព្យាយាមស្រាវជ្រាវរកខ្លឹមសារល្អៗជាបន្តទៅទៀត តាមឱកាសនិងពេលវេលា ។ សូមបានសុខចម្រើនគ្រប់យ៉ាង។

  3. ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះគ្រូពីចំងាយ ខ្ញុំព្រះករុណាសូមចូលរួមត្រេកអរចំពោះគេហទំព័រមួយនេះផង ។ សូមអរព្រះគុណព្រះគ្រូដែលខិតខំចំនាយពេលវេលាដ៏មានតំលៃក្នុង
    ការចងក្រងទំព័រនេះឡើងក្នុងគោលបំណងដើម្បីជួយពុទ្ធបរិស័ទឲ្យ
    យល់ដឹងកាន់តែច្បាស់ពីពុទ្ធសាសនាខ្មែរ ទន្ទឹមនឹងនោះខ្ញុំព្រះ
    ករុណាខ្ញុំមានគេហទំព៍រមួយដែរ ដែលបកស្រាយពីអាថ៌កំបាំង
    មហានគរក្មែរដើម្បីចង់ឲ្យកូនក្មែរ(ខ្មែរ)ទាំងអស់ភ្ញាក់រលឹក និងដឹងពីសាវតាជាតិខ្លូន[….] សូមព្រះគ្រូមេត្តាជួយពិនិត្យ និងផ្តល់យោបល់ខ្លះៗផង តាមរយះវែបសាយ http://www.khmersecret.page.tl ខ្ញុំព្រះករុណានឹងរងចាំ…
    សូមអរព្រះគុណ…!

    • ចំរើនពរញោម សេន រ៉ន សូមអរគុណដែលបានផ្តល់ជាកម្លាំងចិត្ត ។ អាត្មាបានចូលមើលគេហទំព័ររបស់ញោមហើយ ឃើញថាញោម ធ្វើបានល្អណាស់ ។ សុទ្ធសឹងតែជាអត្ថបទល្អៗសម្រាប់ជំនួយដល់ការសិក្សារៀនសូត្រ ស្វែងយល់ប្រវត្តិសាស្ត្រ និង លក្ខណៈជាខ្មែរ ។ ពិតជាល្អប្រសើរណាស់ញោម ។ អាត្មាសូមជួយត្រេកអរ និងសូមឲ្យញោមបន្តកច្ចការដ៏ឧត្តុងឧត្តម្ភនេះជានិរន្តរ៍ ៕

  4. បងរីករាយ ថា:

    ទឹកព្រះទ័យដ៏មុតថ្លារបស់គុណម្ចាស់ និង ថ្វីព្រះហស្ថដ៏អស្ចារ្យ
    កម្ររកបាន ជាទិសដៅសំខាន់សម្រាប់បច្ឆាជន ដែលមានកត្តបកិច្ច
    បន្តលើកស្ទួយរក្សាព្រះពុទ្ធសាសនា ឲ្យមានដំណើរឆ្ពោះទៅមុខ
    ជានិច្ចនិរន្ត ៕
    សូមអរព្រះគុណ

  5. គុណម្ចាស់ពិតជាមានអត្ថបទល្អៗមែន ខ្ញុំពិតជាចូលចិត្តអានណាស់នៅព្រះធម៍សម្រាយទាំងឡាយពិសេស ស្នាព្រហ្ថ គ្រូប៊ុត សាវង្ស

    អាចារ្យធំ

  6. បងរីករាយ ថា:

    ក្លាយទៅជាអាចារ្យធំ តើត្រូវប្រកបដោយលក្ខណៈសម្បត្តិយ៉ាង
    ណាខ្លះ? កូណាដូចចង់ទិចទិចដែរ ទាន ហាសហាហា ។

    • បងរីករាយចង់ធ្វើជាអាចារ្យធំផង? 😀 មិនពិបាកពេកទេក្នុងការធ្វើជាអាចារ្យធំនោះ។
      ជាអាចារ្យធំ ត្រូវចេះធម៌អាថ៌ខ្លះៗឲ្យសមល្មមអាចពន្យល់ដល់ពុទ្ធបរិស័ទបាន ត្រូវចេះ
      សាសនពិធី គឺរបៀបរៀបចំពិធីបុណ្យបុណ្យនានា ត្រូវចេះសូត្រធម៌ដើម្បីដឹកនាំពុទ្ធបរិស័ទ
      សូត្រក្នុងពិធីបុណ្យផ្សេងៗ ត្រូវចេះពីវិនយកិច្ចរបស់សង្ឃអោយបានសមល្មមដើម្បីងាយ
      ស្រួលក្នុងការទំនាក់ទំនងជាមួយព្រះសង្ឃឲ្យបានត្រឹមត្រូវ ។ អាចារ្យធំ យ៉ាងហោចណាស់
      ឲ្យមានសីល៥ ជាប់នឹងខ្លួន ។ លក្ខណៈប៉ុណ្ណេះអាចធ្វើជាអាចារ្យធំបានហើយ ។

  7. បងរីករាយ ថា:

    មើលទៅខ្ញុំព្រះករុណា សុំត្រឹមតែអាចារ្យតូចល្មមបានហើយ
    គុណម្ចាស់ ។

  8. ចំរើនពរញោម Kaps… អាត្មាសូមអរគុណម្តងហើយម្តងទៀតចំពោះ
    បញ្ញាញាណដ៏ឈ្លាសវៃរបស់ញោមក្នុងការចែករំលែកចំណេះដឹង
    ដល់អាត្មាក៏ដូចជាសាធុជនទាំងអស់ដែលបានចូលមកអានក្នុងប្លក
    ព្រះពុទ្ធសាសនាខ្មែរនេះ។ គ្រប់វិចាររបស់ញោម អាត្មាឃើញថា
    ញោមបានប្រកាន់ខ្ជាប់នូវគោលការណ៍៥ចំណុច គឺ​​ គឺៈ I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច V. សន្តិសុខ ។ អាត្មាសូមសួរថា
    ប្រសិនជាញោមក្លាយជាអ្នកដឹកនាំប្រទេសមួយ តើញោមរៀប
    ចំគោលការណ៍ទាំង៥នេះដោយវិធីណា? បើមិនយល់ទាស់ទេ
    សូមញោមរៀបរាប់ម្តងមួយចំនុចៗ អោយបានក្បោះក្បាយផង
    មកមើល៍ គ្រាន់បានជាប្រយោជន៍ដល់សាធារណជន យកទៅ អនុវត្ត។​ សូមអរគុណទុកជាមុន !

    • kaps... ថា:

      ខ្ញុំព្រះករុណាសូមអរព្រះគុណ ដែលបានសួរខ្ញុំព្រះករុណាអំពីការ
      រៀបចំប្រទេសជាតិ ខ្ញុំព្រះករុណាមិននឹកស្មានដល់រហូតដល់
      ក្លាយជាអ្នកដឹកនាំប្រទេសនោះទេ តែគ្រាន់តែជាអ្នកមានគនិត្យ
      ដើម្បីជួយរៀបចំប្រទេសជាតិតែប៉ុណ្ណេះក៏គ្រប់គ្រាន់ទៅហើយ។

      គឺយោលទៅតាមទម្រង់ដែលប្រទេសជាតិខ្មែរយើងមានរាល់ថ្ងៃ
      នេះ គឺប្រទេសខ្មែរយើងមានស្តេចគ្រងរាជ សូមឧទាហរណ៍ដូច
      ខាងក្រោម៖
      I. ព្រះមហាក្សត្រសីហមុនី (ព្រះប្រមុខរដ្ឋ)
      II. សម្តេចជាស៊ីម (ប្រធានព្រឹទ្ធសភា)
      III. សម្តេចហ៊ុនសែន (នយោបាយ)=(នាយករដ្ឋមន្រី្ត)
      IV. ឯកឧត្តមសោមរាស្ស៊ី (សេដ្ឋកិច្ច)=(រដ្ឋមន្ត្រី)
      V. ​ព្រះអង្គម្ចាស់រាន្នារឹទ្ធិ (វប្បធម៌)=(រដ្ឋមន្ត្រី)
      VI. ឯកឧត្តមកឹមសុខា (សង្គមកិច្ច)=(រដ្ឋមន្ត្រី)
      VII. ឯកឧត្តមទាបាញ់ (សន្តិសុខ)=រដ្ឋមន្ត្រី)

      នេះគ្រាន់តែជាឧទាហរណ៍ថ្នាក់ដឹកនាំកំពូល៧នាក់ដែលយើង ត្រូវមាន តែពុំមែនចំពេញលក្ខណៈដែលត្រូវរៀបនោះទេ គឺ
      យើងត្រូវសិក្សាឱ្យបានច្បាស់លាស់សិន តើតួរនាទីណានៅ
      កន្លែងណា ត្រូវដាក់នៅកន្លែងនោះ។ រីឯព្រះនាមនិងឈ្មោះ
      គឺគ្រាន់តែដាក់គម្រប់កិច្ចសិនទេ តែត្រង់នរណាធ្វើអីៗស្រេច
      តែរដ្ឋាភិបាលអ្នករៀបចំទេ។ មិនមែនតែប៉ុណ្នឹងទេនៅមាន
      ច្រើនណាស់ នេះជារចនាសម្ព័ន្ធនយោបាយមួយបែប។ល។

      សូមព្រះអង្គនិងអស់លោកត្រួតពិនិត្យមើល តើគួរសមទេ?
      បើមានចម្ងល់សូមសួរបានគ្រប់ពេលវេលា។

      សូមអរព្រះគុណនិងអរគុណ!

      • ចេតនា ថា:

        ខ្ញុំមិនដឹងថាលោក​ Kaps ចង់និទានអំពីអ្វីទេ មើលទៅដូចមានការ
        ឃ្លាតឆ្ងាយពីប្រធានបទដែលបានចោទសួរ ។ សូមលោកបញ្ជាក់
        ឲ្យបានច្បាស់បន្តិច។ ពិនិត្យសំណេររបស់លោក ជួនកាលមធ្យម
        ជួនកាលដូចមិនត្រូវនឹងចំណេះដឹងលោកបន្តិចក៏គ្មាន សោះ ដូច
        ជាមានភាពដរដែលៗ អំពី ស្អីគេ៥ចំណុចហ្នឹង ទៅមុខក៏មិនទៅ
        ក្រោយក៏មិនទៅ គ្មានអីចំឡែកសោះ ។
        អរគុណ

      • kaps... ថា:

        ខ្ញុំសូមអរគុណចំពោះលោក ចេតនា ដែលនៅស្រពិចស្រពិល
        នូវអ្វីដែលខ្ញុំបានបកស្រាយ។

        ព្រះភិក្ខុធម្មានន្ត មានព្រះបន្ទូលថាៈ “បើសិនជាញោមក្លាយជា
        អ្នកដឹកនាំប្រទេសមួយ តើញោមរៀបចំគោលការណ៍ទាំង៥
        នេះដោយវិធីណា?”

        ដំបូងខ្ញុំត្រូវរៀបចមជារចនាសម្ព័ន្ធនយោបាយដឹកនាំ ដែលបាន
        និយាយរួចហើយកាលពីថ្ងៃមុន រីឯខឬតួរនាទីនិមួយៗ ប្រហែល ជាលោកបានយល់ហើយ ការដែលរៀបចំនេះត្រូវធ្វើទូទាំង
        ប្រទេស។

        បន្ទាប់មកត្រូវរៀបចំដាក់ផែនការណ៍នូវគោលការណ៍ទាំង
        ៥ខនោះ។

        ទីបញ្ចប់ត្រូវអនុវត្តនូវគោលការណ៍ទាំង៥ខជាការស្រេច។

        រីឯការនិយាយច្រើនឬវែង ដោយយល់ថា ប្រហែលជាមាន
        អ្នកដែលមិនសូវយល់ច្រើន។ បើយើងប្រៀបធៀបទៅនឹង
        ការប្រឡងប្រហែលជាដូចលោកថានោះមិនខុសទេ ពីព្រោះ
        គ្មានពេលវេលាគ្រប់គ្រាន់និងសរេសរផងទេ។ល។

        រីឯភាពដដែលៗ គឺមិនខុសគ្នានឹងការទទួលទានបាយរាល់
        ថ្ងៃនោះទេ ខ្ញុំមិនចេះធុញសោះ ហើយបើប្រពន្ធវិញបើយើង
        ផ្លាស់ប្តូរញឹកដូចគាត់ចង់បាននោះ ប្រហែលជាមិនមានស្រី
        គ្រប់គ្រាន់ទេក្នុងលោកនេះ។

        ចំណែកគោលការណ៍៥ខគឺ នយោបាយ សេដ្ឋកិច្ច វប្បធម៌
        សង្គមកិច្ច និងសន្តិសុខ បើលោកមិនយល់ បើលោកមិនត្រូវ
        ការហើយ ខ្ញុំមិនដឹងថាលោកត្រូវការអ្វីក្រៅពីនេះទេ។

        បើលោកមិនយល់ទាស់ទេ សូមលោកនិយាយអំពីគំនិត
        និងការស្វែងយល់របស់លោក ចែកខ្ញុំនិងបងប្អូនរួមជាតិ
        ស្តាប់ផង។

        ពាក្យគួរពុំគួរសូមអភ័យទោស!

        សូមអរគុណ!

  9. គឹមសុខា ថា:

    សូមលោកអ្នកមានសុខភាពល្អ!!
    ព្រះករុណាមានវាសនាយ៉ាងខ្ពស់ព្រោះបាន​ក្រេបយកនូវរសព្រះធម៍បានខ្លះៗ។
    ចង់មានមតិស្តីពីពុទ្ធសាសនា ឃើញថា ព្រះអង្គទ្រង់​ដឹកនាំ​បរិស័ទរបស់ទ្រង់ ប្រតិបត្តិ​អប់រំ​ខាងចិត្តសាស្រ្ត ច្រើន(មនោបុព្វគមធម្មា)​ប៉ុន្តែតាមព្រះករុណា​ឃើញ​អ្នកដែលទ្រទ្រង់ពុទ្ធសាសនាមិនសូវមានការអប់រំខាងផ្លូវ​ចិត្តសោះ(ភាគតិច)។ឥឡូវនិយាយប្រទេសកម្ពុជា ឈ្មោះថា​យកព្រះពុទ្ធសាសនា ជាសាសនា​របស់រដ្ធ​តែអ្នកដឹកនាំប្រទេស​ហាក់ដូចជាមិនបានយកព្រះធម៍​មក​ប្រតិបត្តិក្នុងការដឹកនាំប្រទេសសោះ?តាមឥរិយាបទនិង​ពាក្យសម្តីរបស់ធ្វើនិយ្យោបាលកម្ពុជា​មិនសំជាអ្នកកាន់ពុទ្ធសាសនាសោះ(និយាយមកនេះមិនមែនចង់រិះគន់លោកអ្នកទេ​គ្រាន់តែចង់ឱ្យលោកអ្នក គួរគិតឡើងតែប៉ុណ្ណោះ​ព្រោះមនុស្សយើងអ្នកណាក៏មានការ​ភ្លាំងភ្លាត់ដូចគ្រាហ្នឹង)

  10. េចតនា ថា:

    ជំរាបសួរលោក Kaps
    ព្រះភិក្ខុធម្មានន្ត មានព្រះបន្ទូលថាៈ គ្រាន់តែការសន្ទនាឬសរសេរ
    ទៅកាន់ព្រះសង្ឃមិនទាន់ទាំងបានត្រឹមត្រូវផង ដូច្នេះខ្ញុំនឹងទុក
    ជូនលោកពិនិត្យពិចារណាខ្លួនលោកវិញចុះ ៕
    ជំរាបលា អរគុណ

  11. ចង់ដឹងណាស់ ថា:

    លោក​បានប្រកាស់ខ្លួនថាបានបួសរៀនសូត្រជ្រៅជ្រាសតាំងពីវ័យ
    ក្មេង ខ្ញុំមិនដឹងនិយាយដូចម្ដេចទៀតទេ លោក​គិតមើលខ្លួនលោក
    ម្ដងទៀតទៅ ចេតនាឬអត់នោះ​ ។

    អ្នកណាក៏អាចនិយាយបានស្រួលណាស់ ចេតនាឬអត់ ការពិតខ្ញុំទេ
    អត់បានបួសរៀនសូត្រក្នុងព្រះធម៌ ពិតជាល្ងង់ណាស់ ៕

  12. kaps... ថា:

    បួសតាំងតែពីតូចភ្លេចអស់ហើយ!

    មិនបានរៀនជ្រៅជ្រះទេ បានរៀនកាលនៅកូនសេកលោក
    ទេតើ មិនបានទៅរៀនសាលាបាលីទេ រៀនតែធម្មវិន័យ
    មួយថ្ងៃរៀន១ឬ២ម៉ោងជាមួយលោកប៉ុណ្ណឹងទេតើ មិន
    បានរាល់ថ្ងៃទេ តែខ្ញុំបានទៅប្រឡងធម្មវិន័យដែរកាលនោះ
    បួសបាន១០ថ្ងៃគត់ តែសំណាងបានជាប់លេខ១ពីរដង..

  13. Soun Sumdh ថា:

    Your website look beautiful and informative for study and research. Thanks for having this kind of website.

  14. សុធា ថា:

    សួស្ដីប្រិយមិត្តជាទីស្រឡាញ់​
    សូមមិត្តជួយផ្ថល់មតិនិងចម្លើយផងទាក់ទងនិងព្រះពុទ្ធសាសនាគឺ​ ការអប់រំរបស់ព្រះសង្ឃខ្មែរពីសម័យបារាំងរហូតមកដល់បច្ចុប្បន្ន
    សំនូរគឺ
    1,​ការចាត់ប្រព័ន្ធគ្រប់គ្រងការសិក្សារបស់ព្រះសង្ឃខ្មែរពីសម័យបារាំងគ្រប់គ្រងរហូតមកដល់បច្ចុប្បន្នដូចម្ដេច?
    ​ – សម័យបារាំង
    – សម័យសម្ដេចសីហនុ
    – សម័យលន់ នន់
    – សម័យខ្មែរក្រហម
    – សម័យហេង សំរិន
    -​ សម័យសម្ដេច ហ៊ុន សែន
    2, ការចាត់ប្រព័ន្ធការគ្រប់គ្រងក្នុងសម័យនីមួយ ៗ បានទទួលឥទ្ធិពលពីមជ្ឍដ្នានណាខ្ឡះ

    សូមមេត្តាជួយផ្ដល់យោបល់ឲ្យផង ។

  15. cambomaths ថា:

    ខ្ញុំព្រះករុណាសូម​ក្រាបបង្គំព្រះតេជគុណ!
    ខ្ញុំព្រះករុណា ចាប់អារម្មណ៍ចំពោះ​ប្លកនេះខ្លាំងណាស់ ព្រោះ​ប្លកនេះ បានផ្តល់នូវ​ចំណេះដឹង​ល្អៗ ទាក់ទងនឹងធម៌…ម្យ៉ាងទៀត​ក៏បាន​ជួយលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនាផងដែរ….

  16. Lam Lach ថា:

    I like this website..Thank you so much
    Everyday I take time to read this website 30 minutes to 1 hr
    Thank Buddha

  17. Lam Lach ថា:

    ខ្ញុំព្រះករុណាសូម​ក្រាបបង្គំព្រះតេជគុណ!
    ខ្ញុំពិតជាចូលចិត្តអានណាស់នៅព្រះធម៍
    សុទ្ធសឹងតែជាអត្ថបទល្អៗសម្រាប់ជំនួយដល់ការសិក្សារៀនសូត្រ
    សូមអោយព្រះពុទ្ធសាសនារីកចំរើន
    សូមអរព្រះគុណ !

  18. ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះគ្រូពីចំងាយ ។ ពេលនេះគេហទំព័ររបស់អាថ៌កំបាំងមហានគរក្មែររបស់ខ្ញុំព្រះករុណាបានធ្វើការកសាងថ្មី និងថែមអត្ថបទថ្មី តាមរយៈ http://let4u.wordpress.com ក្នុងគោលបំណងដើម្បីអោយកូនខ្មែរទាំងប្រុសស្រីត្រិៈរិៈពិចារណាពីភាពរុងរឿងរបស់ខ្លួនពីអតីត ។

  19. សាយ រតនា ថា:

    ខ្ញុំព្រះករុណាសូម​ក្រាបបង្គំព្រះតេជគុណ!
    ខ្ញុំព្រះករុណាឈ្មោះ សាយ រតនា សូមសួរលោកបងអំពីរបៀប បង្កើត អោយមានការបញ្ចេញមតិឆ្លើយឆ្លងដូចលោកបងដែរ
    តើខ្ញុំព្រះករុណា​ ត្រូវធ្វើដូចម្តេចនៅក្នុង WordPress ។
    នេះជាប្លករបស់ខ្ញុំ sayrattana.wordpress.com OR rattana.tk
    សូមលោកបងជួយណែនាំផង !
    សូមអរគុណ លោកបងទុកជាមុន!

  20. សាយ រតនា ថា:

    ខ្ញុំព្រះករុណាសូម​ក្រាបបង្គំព្រះតេជគុណ!
    ខ្ញុំព្រះករុណាឈ្មោះ សាយ រតនា សូមសួរលោកបងអំពីរបៀប បង្កើត អោយមានការបញ្ចេញមតិឆ្លើយឆ្លងដូចលោកបងដែរ
    តើខ្ញុំព្រះករុណា​ ត្រូវធ្វើដូចម្តេចនៅក្នុង WordPress ។
    នេះជាប្លករបស់ខ្ញុំ http://sayrattana.wordpress.com OR http://rattana.tk
    សូមលោកបងជួយណែនាំផង !
    សូមអរគុណ លោកបងទុកជាមុន!

    • សូមអរគុណរតនា ដែលបានចូលមកទីនេះ តាមពិតអាត្មាមិនបានចេះដឹងពី បច្ចេកវិទ្យាជ្រៅជ្រះប៉ុន្មានទេ អាត្មាគប្បីសុំរៀនសូត្រពីរតនាវិញ។ ទំព័ររបស់រតនារចនា និងរៀបចំបានល្អប្រសើរណាស់។ ទំព័របញ្ចេញមតិដែលអាត្មាបង្កើតនោះ អាត្មាគ្រាន់តែបង្កើត ដោយចូលទៅក្នុងកន្លែងបង្កើតទំព័រហើយដាក់ឈ្មោះ ប៉ុណ្ណោះជាការស្រេច មិនមានបច្ចេកទេសអ្វីផ្សេងទេ។ សូមជូនពរសុខភាពល្អ។

  21. vathanakkhmer ថា:

    ជំរាបសួរព្រះតេជគុណ កាណាចូលមកនេះដូចជាមិនសូវជាចេះអ្វីច្រើនដូចបងៗជើងចាស់នោះទេ!
    តែគ្រាន់តែចង់ចេះចង់ដឹងនៅអ្វីដែលថ្មីៗបន្ថែមតែប៉ុណ្ណោះ តែពេលនេះខ្ញុំកាណា បានស្វែងយល់ពីព្រះពុទ្ធសាសនាបានមួយកំរិតទៀតហើយ សង្ឃឹមថាប្លក់របស់តេជគុណនឹងអាចជួយ កូនខ្មែរអោយយល់ពីសាសនាយើងកាន់តែខ្លាំងបន្ថែមទៀត!
    កុណារីករាយណាស់ដែលបានចូលមក!

    • ចម្រើនពរ វឌ្ឍនៈ សូមអរគុណដែលបានចូលមកដល់ទីនេះ ជាមួយនឹងពាក្យពេចន៍លើកទឹកចិត្ត។ សូមកុំបារម្ភអី ចំណេះដឹងរបស់មនុស្សយើងមិនដូចគ្នាទេ អ្នកនេះចេះផ្នែកនេះ អ្នកនោះចេះផ្នែកនោះ ទៅតាមអ្វីដែលធ្លាប់បានសិក្សា និងជួបប្រទះ។ អាត្មារីករាយណាស់ដែលបានឮថា វឌ្ឃនៈ ចង់ចេះចង់ដឹង ចង់ស្វែងយល់អំពីព្រះពុទ្ធសាសនា។ ការសិក្សាអំពីព្រះពុទ្ធសាសនាក៏ដូចជាការសិក្សាមុខវិជ្ជា ផ្សេងៗដែរ ឧស្សាហ៍អាន ឧស្សាហ៍គិត ឧស្សាហ៍ប្រតិបត្តិ នឹងទទួលបាននូវការរីកចម្រើនជាមិនខាន។ សូមជូនពរសំណងល្អ និងសុខភាពល្អ!

  22. vathanakkhmer ថា:

    បាទកុណាសូមអរគុណលោកបងជាអនេកប្បការ!
    🙂

  23. Sovann Boun ថា:

    I am glad to be here with you, Venerable Sir. Dhammananada. i would like to say many thanks to you, Ven. who has created this Wab page for all of us to read in order to gain knowledge of Buddhism and some social problems resolutions.
    May the Buddha bless you! May your life be prosperous !
    Thanks

    • សូមអរព្រះគុណព្រះតេជគុណដែលបានចូលមកគេហទំព័រនេះ ជាមួយនឹងការ លើកទឹកចិត្តគាំទ្រដល់កិច្ចការនេះ។ សូមប្រគេនពរ ព្រះកាយពលមាំមួន បញ្ញាណាណភ្លឺស្វាង ព្រះជន្មាយុយឺនយូរ និងប្រកបទៅដោយវឌ្ឍនភាព ក្នុងធម្មវិន័យ របស់ព្រះសម្មាសម្ពុទ្ធ ជានិច្ចនិរន្តតរៀងទៅ!

  24. ភារម្យ ថា:

    ថ្វាយបង្គុំព្រះតេជគុន ករុណា សប្បាយរីករាយ ពេលបានឃើញប្លកនេះ ប្លកនៃព្រះពុទ្ធសាសនា! ករុណាភារម្យ!

  25. វាសនា ថា:

    កូណាថ្វាយបង្គំព្រះអង្គ ខ្ញុំកូណាត្រេកអរណាស់ដែលបានឃើញប្លក់របស់ព្រះអង្គ ជាប្លក់មាន សារប្រយោជន៍ដល់ការរៀនសូត្រពីព្រះពុទ្ធសាសនា។ សូមអោយប្លក់នេះគង់រង្សឋិតថេរ ជារៀងរហូត។ កូណាអរព្រះគុណ!

  26. oudomheng ថា:

    ករុណសូមក្រាបថ្វាយបង្ខំដ៏ខ្ពង់ខ្ពស់!

  27. ខ្ញុំកូណាសូមក្រាបថ្វាយបង្គុំពីចំងាយ គេហទំព័រនេះពិតជាមានប្រយោជន៍ណាស់
    ខ្ញុំកូណាសូមគ្រាំទ្រពេញទំហឹង ហើយជូយផ្សព្វផ្សាយបន្ថែមក្នុងប្លកវត្តកូណា
    http://www.pochentongpagoda.wordpress.com
    សូមគុណម្ចាស់ជួយបញ្ចេញជាមតិផង!

  28. វីរៈ ដារ៉ា ថា:

    ខ្ញុំព្រះករុណាសូម​ក្រាបបង្គំព្រះតេជគុណ!

    ខ្ញុំព្រះករុណាឈ្មោះ វីរៈ ដារ៉ា សូមសំណូមពរព្រះតេជគុណដាក់នូវមេកាព្យ នៃបទនីមួយៗ ដែលបានចងក្រងដោយអ្នកកវីជំនាន់មុនៗ ដើម្បីជាប្រយោជន៏ដល់ការសិក្សាស្រាវជ្រាវ​របស់ ខ្ញុំព្រះករុណា ក៏ដូចជាប្អូនៗសិស្ស និស្សិតឯទៀត។

    សូមព្រះតេជគុណជួយណែនាំផង !

    សូមអរព្រះគុណ។
    វីរៈ ដារ៉ា

  29. ផ្កាយដុះកន្ទុយ ថា:

    ខ្ញុំ​ព្រះករុណា សូម​ក្រាប​ថ្វាយបង្គំ!!!!!!!!!!!!!!!

  30. thongnidamony ថា:

    ខ្ញុំព្រះករុណា​សូមក្រាបបង្គំប្រណិបត្តិព្រះគុណម្ចាស់អំពីចម្ងាយដោយក្តីគោរពកោតក្រែងជាទីបំផុត​!​ចំពោះការចំណាយព្រះកាយពលក្នុងការងារធម្មទានដើម្បីសង្គ្រោះសត្វលោកនេះ​ខ្ញុំកូណាសូមប្រគេនបុណ្យកុសល​សូមព្រះអង្គបានប្រកបដោយពុទ្ធពរ៤ប្រការគឺ​អាយុ​វណ្ណះ​សុខះ​ពលះ​កុំបីឃ្លាងឃ្លាតឡើយ​!!!។សូមក្រាបបង្គំលា​!

  31. ឧត្តម ថា:

    ក្រាបថ្វាយបង្គុំសួរលោកបង!

  32. ព្រំពៅរដ្ឋា ថា:

    អស់ចា៎ណាស់ដែលបងដែលជាម្ចាស់ Website សរសេររៀបរាប់ពីចំណេះដឹង និងការដកបទ ពិសោធន៍រវាងគ្នានិងគ្នា ព្រមទាំងការដែលយើងរៀនដើម្បីខ្មែរនេះ ពិតជាប្រសើរណាស់។ ខ្ញុំបាទរដ្ឋា សូមជំរាបសួរអ្នកទាំងអស់គ្នាផង ហើយក៏មានចំណាប់អារម្មណ៍ ក្នុងការចូលជាមតិ រឺ ក៏ចង់បានបទពិសោធន៍ពីអ្នករាល់គ្នាផងដែរ បើមានឱកាសខ្ញុំនិងបានចូលរួមដំណើរកំសាន្ត ជាមិត្តទាំងអស់គ្នានាពេលណាមួយមិនខាន។
    ជាចុងក្រោយសូមជូនពរឲអ្នកទាំងអស់គ្នា ជួបតែសេចក្តីសុខណា។

  33. monysay7 ថា:

    សូមថ្វាយបង្គុំព្រះតេជគុណ។ ខ្ញុំព្រះករុណា មាន​សំណួរ​ជាច្រើន​ទាក់​ទង​នឹង​ព្រះពុទ្ធសាសនា ហើយ​ជឿ​ថាព្រះតេជគុណ​ នឹង​អាច​ស្រាយ​ចម្ងល់​ទាំង​នេះ ឬ​ដឹកនាំ​ខ្ញុំ​ព្រះករុណា ឲ្យ​ទៅ​រក​ចម្លើយនៃ​ចម្ងល់​ទាំងនេះ​បាន។ ខ្ញុំ​ព្រះករុណ សូម​សួរ​ម្តង​មួយសំណួរៗ ដើម្បី​ព្រះតេជគុណ ងាយ​ស្រួល​ពន្យល់​និង​ឆ្លើយតប​តាម​កាល​វេលាដ៏​សមស្រប​ដែល​ព្រះតេជគុណ​មាន​សទ្ធា​ក្នុង​ការ​ឆ្លើយតប។

    សំណួរទី១៖ តើ​ពិត​ជា​មាន​ជាតិ​មុន​និង​ជាតិ​ក្រោយមែនឬទេ? តើ​មាន​វិធីសាមញ្ញៗណា​មួយ​ដែល​អាច​ពន្យល់​ពី​បាតុភូត​នេះ តាម​របៀប​មួយ​ដែល​ងាយ​យល់​និង​អាច​ទទួល​ជឿបាន​ដោយងាយ​ទេ?​

    សូម​អរគុណ​ព្រះតេជគុណទុក​ជាមុន ចំពោះ​ធម្មទាន​ដែល​ព្រះតេជគុណ​ផ្តល់​ឲ្យ​តាម​រយៈ​ការ​ឆ្លើយតបទៅនឹង​សំណួរ​នេះ។

    ពី​ខ្ញុំ​ព្រះករុណា មុន្នី

  34. ចម្រើនពរ ទស្សនៈអំពីជាតិមុនជាតិក្រោយនេះពិបាកនឹងវែកញែកឲ្យខ្លីនិងឲ្យងាយយល់ណាស់ លុះណាតែសិក្សាអំពីព្រះពុទ្ធវចនៈឲ្យបានច្រើនបន្តិចទើបអាចពិចារណាឃើញបានទូលាយ។ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងថា អ្នកដែលយល់ថាស្លាប់ហើយកើត គឺមិច្ឆាទិដ្ឋិ ចំណែកអ្នកដែលយល់ថាស្លាប់ហើយមិនកើតទៀតក៏ជាមិច្ឆាទិដ្ឋិ ប៉ុន្តែព្រះអង្គមិនបានបដិសេធថាមិនមានជាតិមុន ជាតិក្រោយឡើយ ព្រះអង្គទ្រង់សំដែងថា សព្វសត្វទាំងឡាយដែលស្ថិតក្រោមអំណាចនៃអវិជ្ជា រមែងវិលវល់អន្ទោលទៅក្នុងវដ្តសង្សាររកទីបញ្ចប់គ្មាន។ បើឧទាហរណ៍ឲ្យឃើញជាក់ស្តែងនោះ ជាតិមុនជាតិក្រោយគឺដូចជា ថ្ងៃម្សិលមិញ និងថ្ងៃនេះដូច្នោះ។

  35. kao bun song ថា:

    Dear MONY say7,
    Please accept my appology that DHAMMA ANON answer to you ready for your quuestion.
    Along study in Buddhist i would like to try to answer your question that is for your reference
    as follow:
    REBIRTH
    Q-where do beings come from and where they are going?
    A- There are three possible answers to this question. Those who beliveve in a god or gods usually claim that before an individual is created, he/she does not exist, then he/she comes into being through the will of god. he/she lives their life and then, according to what they believe or do in their life, they either go to eternal heaven or hell. there are others, humanists and scientists, who claim that the individual comes into being at conceeption due to natural causes, lives and then at death, ceases to exist. Buddhism does not accept either of this explanation. The first gives rise to many ethical problems. if a good god really creates of us, it is difficult to explain why so many people are born with the most dreadful deformities, or why so many children are miscarried just before birth or are still-born. another problem with the theistic explanation is that it seems very unjust that a person should suffer eternal pain in hell for 60 or 70 years of non-belief or immoral living. Likewise, 60 or 70 years of good living seems as very small outlay for eternal bliss in heaven for what he/she did inthose year on Earth.
    The second explanation is better than the first and has more scientific evidence to support it but still leaves several important questions unanswered. How can a phenomenon so amazingly complex as consciousness develop from the simple meeting of two cells, the sperm and egg? And now that parapsychology is a recognised branch of science, phenomena like telepathy are increasingly difficult to fit into the materialistic model of the mind.
    Q- How does the mind go from one body to another?
    A- Think of it being like radio waves, the radio waves, which are not made up of words and music but enery at different frequencies, are transmitted, travel through space, an attracted to and picked up by the receiver from where they are broadcast as words and music. It is the same with the mind. At death, mental energy travels through space, is attracted to and picked up by the fertilised egg. As the embryo grows, it centres itself in the brain from where it later broadcasts itself as the new personality.

    • kao bun song ថា:

      Q- Is one always reborn as a human being?
      A- No, there are several realms inwhich one can be reborn. some people are reborn in heaven, some are reborn in hell, some are reborn in hungry gosts and so on. heaven is not a place but state of existence where one has a subtle body and where the mind experiences mainly pleasure. Some religions strive very hard to be reborn in a heavenly existence mistakenly believing it to be a permanent atate. But it is not. Like all conditioned state, heaven is impermanent and when one’s life span there is finished, one could well be reborn again as a human, hell, likewise, is not a place but a state of existence where one has a subtle body and where the mind experiences mainly anxiety and distress. Being a hungry ghost, again, is a state of existence where the body is subtle and where the mind is continually plagued by longing and dissatisfaction.
      So heavenly beings experience mainly pleasure, hell beings and ghost experience mainly pain and humanbeing experince asually a mixture of both. So the man difference between the human realm and other and other realms is the body type and the quality of experience.
      Buddhism offers the most satisfactory explanation of where being comen from and where they are going. When we die, the mind, with all the tendencies, preferences abilities and characteristics that have been developed and conditioned in this life, re-establishes itself in a fertilised egg. Thus the individual grows, is re-born and develops a personality conditioned both by the mental characteristics that have been carried over. And by the new environment, the personality will change and be modified by conscious effort ; and conditioning factors like education, parental influence and socioety and once again at death, re-establishing itself in a new fertilised egg. This process of dying and being reborn will continue until the condition that cause it, craving and ignorance, cease.
      when they do, instead of being reborn, the mind attains a state called Nirvana and this is the ultimate goal of Buddhism and the purpose of lfe.

  36. kao bun song ថា:

    Q- What decides where we will be reborn?
    A- The most important factor, but not the only one, influencing where we will be reborn and what sort of life we shall have, is karma. The word karma means action and refers to our intentional mental actions. In other words, what we are is determined very much by how we have though and acted in the past. Likewise, how we think and act now will influence how we will be in the future.
    The gentle, loving type of person tends to be reborn in a heaven realm or as a human being who has a predominance of pleasant experiences. The anxious, worried or extremely cruel type of person tends to be reborn in a hell realm or as human being who has a predominance of painful experiences. The person who develops obsessive craving, fierce longings, and burning ambitions that can never be satisfied tends to be reborn as a hungry ghost or as a human being frustrated by longing and wanting. Whatever mental habits are strongly developed in this life will continue in the next life. Most people, however, are reborn as human beings.

  37. kao bun song ថា:

    Q- So if our lives are determined by our karma, can we change it?
    A- Of course we can.That is why one of the steps on the Eightfold Path is right effort. It depends on our sincerity, how much energy we exert and how strong the habit is. But it is true that some people singly go through life under the influence of their past habits, without making an effort to change them and falling victim to these unpleasant results. Such people will continue to suffer unless they change their negative habits. The longer the negative habits remain, the more difficult they are to change. The Buddha understands this and takes advantage of each and very opportunity to break mental habits that have unpleasant results and to develop mental habits that have pleasant and happy results. Meditation is one of the techniques used to modify the habit patterns of the mind as does speaking or refraining to speak in certain ways, and acting or refraining to act in certain ways. The whole of Buddhist life is training to purify and free the mind. For example, if being patient and kind was a pronounced part of your character inyour last life, such tendencies will re-emerge in the present life. if they are strengthened and developed in the present life, they will re-emerge even stronger and more pronounced in the future life. This is based upon the simple and observable fact that long established habits tend to be difficult to break.
    Now, when you are patient and kind, it tends to happen that you are not so easily ruffled by others, you don’t hold grudges, people like you and thus your experiences tends to be happier.
    Now, let us take another example. Let us say that you come into life with tendency to be patient and kind due to your mental habits in the past life. But in the present life, you neglect to strengthen and develop such tendencies. They would gradually weaken and die out and perhaps be completely absent in the future life. Patience and kindness being weak in this case, there is a possibility that in either this life or in the next life, a short temper, anger and cruelty could grow and develop, bringing with them all the unpleasant experiences that such attitudes create. We will take one last example. Let us say that due to your mental habits in the last life, you came into the present life with the tendency to be short-tempered and angry, and you realise that such habits only cause you unpleassantness and so you make an effort to change them. you replace them with positive emotions. If you are able to eliminate them completely, which is possible if you make an effort, you become free from the unpleasantness cause by being short tempered and angry. if you are only able to weaken such tendencies, they would re-emerge in the next life where with a bit more effort, they could be eliminated completely and you could be free from their unpleasant neffects.
    Q- you have talked a lot about rebirth but is there any proof that we will be reborn when we die?
    A- Not only is there scientific evidence to support Buddhist belief in rebirth, it is the only after -life
    theory that has any evidence to support it. There is not a scrap of evidence to prove the existence of heaven and of course evidence of annihilation at death must be lacking. But during the last 30 years parapsychologist have been studying reports that some people have vivid memories of their former lives. For example, in England, a 5 year old girl sais she could remember her other mother and father and she talked vividly about what sounded like the events in the life of another person, Parepsychologist were called and asked her hundreds of questions to wich she gave answers. she spoke of living in particular village,in what appeared to be Spain. She gave the name of the village,the name of street she lived in,

  38. kao bun song ថា:

    her neighbours names and details about her everyday life there, she also tearfully spoke of how she had been struck by a car and died of her injuries two days later, when these details were checked, they were found to be accurate, there was a village in Spain with the name the child had given. There was a house of the type she had described in the street she had named, what is more, it was found that a 23 year old woman living in the house had been killed in a car accident five years before.
    Now how is it possible for five year old living in England who had never been to Spain to know all these details? And of course, this is not the only case of this type. Professor Ian Stevenson of the University of virginia’ s Department of Psychology has described dozens of case of this type in his books.He is an accredited scientist whose 25 year study of people who remember former lives is very strong evidence for the Buddhist teaching of rebirth.
    Q- You say that talk about devils is superstitious. Isn’t talk about rebirth a bit superstitious too?
    A- The dictionary difines superstition as a belief which is not base on reason or fact but on an association of ideas, as in magic. If you can show me a careful study of the existence of devils written by a scientist i will concede that belief in devils is not superstition. But i have never heard of any research into devils, scientist simply wouldn’t bother to study such things, so i say there is no evidence for the existence of devils. But as we have just seen, there is evidence which seems to suggest that rebirth does take place. So if belief in rebirth is base on at least some facts, it cannot be a superstition.

  39. kao bun song ថា:

    Q- Well, have there ever been any scientists who believe in rebirth?
    A- Yes, Thomas Huxley, who was responsible for having science introduced into the 19th century British school system and who was the first scientist to defend Darwin’stheories, believed that reincarnation was a very plausible idea. In his famous book “Evaluation and Ethics and other Essays”. He say:
    ” in the doctrine of transmigration, whatever its origin, Brahmanical and Buddhist speculation found, ready to hand, the means of constructing a plausible vindication of the ways of the cosmos to man…yet this plea of justification is not less plausible than others, and mone but very hasty thinkers will reject it on the ground of inherent absurdily. Like the doctrine of evolution itself, that of transmigration has it roots in the world of realy; and it may claim such support as the great argument from analogy is capable of supplying”.
    Then, Professor Gust Stromberg, the famous Swedish astronomer, physicist and freind of Einstein also found the idea of rebirth appealing:
    “opinions differ whether human souls can be reincarnated on the earth or not. In 1936 a very onteresting case was thoroughly investigated and reported by the government authorities in India
    A girl(Shanti Devi from Deli) could accurately describe her previous life( at Muttra, five hundred miles from Deli) which ended about a year before her ‘second birth’. She gave the name of her husband and child and described her home and life history.The investigating commission brought
    her to her former relatives, who verified all her statements. Among the peolpe of india reincarnations are regarded as commonplace; the astonishing thing for them in this case was the great number of facts the girl remembered. this and similar cases can be regarded as additional evidence for the theory of the indestructibility of memory”.
    Professor Julian Huxley, the distinguished British scientist who was Director General of UNESCO belived that rebirth was quite in harmony with scientific thinking:
    “there is nothing againts a permanently surviving spirit-individuallity being in some way given off at death,as a definite wireless message is given off by a sending apparatus working in a particular ways. But it must be remembered that the wireless message only becomes a message
    again when it comes in contact with a new, material structure-the receiver. So with our possible spirit-emanation. It would never think or feel unless again”embodied” in some way.Our personalities are so based on body that it is really imposible to think of survival wich would be in
    any true sense personal without a body of sorts. I can think of something being given of vhich
    could bear the same relation to men and women as a wireless message to the transmitting apparatus for mind”.
    Even very practical and down- to- earth people like the American industrialist Henry ford found the idea of rebirth acceptable. Ford was attracted to the idea of rebirth because. unlike the theistic idea or the materialistic idea, rebirth gives you a second chance to develop yourself.
    Henry Ford says: “i adopted the theory of reincarnation when i was twenty six. Religion offered nothing to the point. Even work could not give me complete satisfaction. Work is futile if we cannot utilise the experience we collect in one life in the next. when i discovered Reincarnation it was as if i had found a universal plan i realised that there was a chance to work out my ideas. Time was no longer limited. i was no longer a slave to the hands of clock. Genius is experience.

  40. kao bun song ថា:

    Some seem to think that it is a gift or talent, but it is the fruit of long experience in many lives. Some are older souls than others, and so they know more. the discovery of reincarnation put my mind at ease. if you preserve a record of this conversation, write it so that it puts men’s mind at ease. I would like to communicate to others the calmness that the long view of life gives to us”.
    So the Buddhist teachings of rebirth does have some scientific evidence to support it. It is logically consistent and it goes a long way in answering questions what the theistic and the materialistic theories fail to. It is also very comforting. What can be worse than a theory of life that gives you no second chance, no opportunity to amend the mistakes you have made in this life and no time to futher develop the skills and abilities you have nurtured in this life. But according to the Buddha, if you fail to attain NIrvana in this life, you will have the opportunity to try again next time. I fyou have made mistakes in this life, you will be able to correct yourself in the next life. you will truly be able to learn from your mistakes. Things you were unable to do or achieve in this life may well become possible in the next life. What a wonderful teaching!

  41. ខ្ញុំករុណាសូមថ្វាយបង្គំព្រះតេជៈគុណដោយគោរព ខ្ញុំកូណាតែងទទួលបានអត្ថបទល្អៗពីលោកម្ចាស់ តាមរយៈ Facebook ។ ខ្ញុំកូណាមិនដឹងថា មានពាក្យអ្វីមកថ្លែងអំពីវិរិយភាពនិងការប៉ិនប្រសប់របស់ លោកម្ចាស់ក្នុងការស្រាវជ្រាវនិងសម្រួលអត្ថបទធម៌អាថ៌ទាំងនេះទេ។ សូមថ្លែងអំណរគុណដ៏ក្រៃលែង ចំពោះលោកម្ចាស់ដែលបានផ្តល់អត្ថបទទាំងនេះដល់យើងខ្ញុំទាំងអស់គ្នា! សូមឲ្យព្រះធម៌ផ្សាយសុខសន្តិភាពទួទៅទាំងពិភពលោក!

    • សូម​នម​ស្សការ​/ចម្រើន​ពរ អរ​ព្រះគុណ និង​អរ​គុណ​ចំពោះ​ការ​ចូល​រួម​គាំ​ទ្រ និង​បញ្ចេញ​ទស្សនៈ​ប្រពៃ​នេះ ខ្ញុំ​ករុណា អាត្មាភាព រីក​រាយ​ណាស់​ដែល​ការ​ផ្សព្វផ្សាយ​ទាំង​នេះ​បាន​ជា​ប្រយោជន៍​ដល់​មហាជន​ទូទៅ ទោះ​ជា​មិន​សូវ​បាន​ធ្វើ​ឲ្យ​បាន​ជាប់​លាប់​ក៏​ដោយ ក៏​ខ្ញុំ​ព្រះ​ករុណាអា​ត្មាភាព​ចេះ​តែ​ធ្វើ​ទៅ​តាម​ពេល​វេលា​ដែល​អំណោយ​ផល​ឲ្យ។ សូម​ប្រគេន ជូន​ពរ​ឲ្យ​ជួប​សេចក្តី​សុខ​សន្តិភាព​ទាំង​អស់​គ្នា!​

  42. Sok Thuch ថា:

    ខ្ញុំព្រះករុណាឈ្មោះ សុខ​ ធុច​ រស់នៅខេត្តបាត់ដំបង​ ប្រទេសកម្ពុជា មានចិត្តសប្បាយរីករាយណាស់ដែលបានឃើញគេហទំព័រព្រះពុទ្ឋសាសនាដែលសរសេរជាភាសាខ្មែរ។

  43. kao bun song ថា:

    ចំណែក៤នៃសតិប្បដ្ឋានក្នុងសូត្រនេះ ព្រះពុទ្ធបានពន្យល់ ការចម្រើនសតិ ជា៤ចំណែកគឺ កាយ វេទនា ចិត្ត និងធម៌ ។ ផ្នែកនិមួយៗចែកចេញ ជាចំណែកតូចៗតទៅទៀត ដូចតទៅ៖

    ១- កាយា
    សតិ ក្នុងការដកដង្ហើម អានាបានសតិ Ānāpānasati
    ឥរិយាបថ ដើរ ឈរ អង្គុយ ដេក
    សេចក្តីយល់ច្បាស់ សម្បជញ្ញៈ Sampajañña
    ពិចារណាលើ ភាពមិនស្អាតរបស់កាយ បដិកូលមនសិការៈ
    ពិចារណាលើ មហាភូតរូប
    ការស្មឹងស្មាតនៅទីស្មសាន អសុភនិមិត្ត
    ២- វេទនា
    សុខវេទនា ទុក្ខវេទនា ឬឥតសុខឥតទុក្ខវេទនា
    វេទនាជាលោកិយ ឬវេទនាជាផ្លូវចិត្ត
    ៣- ចិត្តា
    សរាគំ (មានរាគៈ) ឬវីតរាគំ (គ្មានរាគៈ)
    សទោសំ (មានទោសៈ) ឬវីតទោសំ (គ្មានទោសៈ)
    សមោហំ (មានមោហៈ) ឬវីតមោហំ (គ្មានមោហៈ)
    សង្ខិត្តំ (ចិត្តរួញថយ) ឬវិក្ខិត្តំ (ចិត្តរាយមាយ)
    មហគ្គតំ (ចិត្តដ៏ឧត្តម) ឬអមហគ្គតំ (ចិត្តមិនឧត្តម)
    សឧត្តរំ (ចិត្តដ៏ទៃខ្ពស់ជាង) ឬអនុត្តរំ (គ្មានចិត្តដ៏ទៃខ្ពស់ជាង)
    សមាហិតំ (ចិត្តស្ងប់ស្ងៀម) ឬអសមាហិតំ (ចិត្តមិនស្ងប់ស្ងៀម)
    វិមុត្តំ (ចិត្តរួចរំដោះ) ឬអវិមុត្តំ (ចិត្តមិនរួចរំដោះ)
    ៤- ធម្មា
    នីវរណធម៌
    ឧបាទានក្ខន្ធ
    អាយតនៈ និងសំយោជនៈ
    កត្តានៃការត្រាស់ដឹង ពោជ្ឈង្គ៧
    អរិយសច្ច៤

    • អរគុណញោមច្រើនណាស់ ដែលបានស្រាវជ្រាវរកពុទ្ធោវាទល្អៗមកចែកចាយដល់ញាតិធម៌នៅទីនេះ អាត្មា​ភាព​រីករាយ​និង​កោតសរសើរចំពោះវីរិយភាពរបស់ញោមដែលផុសចេញពីសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។ សូមញោមបានទទួលមគ្គផល​កុសល​តាម​សេចក្តី​ប្រាថ្នា​ ដោយ​អានុភាព​នៃ​ធម្មទាន​នេះ!

      • kao bun song ថា:

        ឈាន Jhāna​ (झान) ជាពាក្យបាលី សំស្រ្កឹតហៅថាធ្យាន Dhyāna (Devanagari: ध्यान) សំដៅយកសមាធិ ឬភាវៈ នៃសមាធិ ។ ក្នុងភាវៈនៃសមាធិ ឈានមានលក្ខណៈ សំគាល់ ដោយការតំកល់ចិត្តជ្រៅ ក្នុងភាវនាកម្ម និងសេចក្តីស្ងប់អារម្មណ៍ ។ មានការពិភាក្សាអំពីឈាន ក្នុងគម្ពីរបាលីនិង ក្នុងគម្ពីរព្រះពុទ្ធសាសនាថេរវាទ បន្ទាប់ពីមានក្រិតវិន័យ របស់សាសនាមក ។ មកដល់ សព្វថ្ងៃនេះ ពុំមានការពិភាក្សាច្រើន តាមការសិក្សាបែបវិទ្យសាស្រ្ត អំពីឈាន ទេ ។

  44. kao bun song ថា:

    ឈាន​ក្នុង​សូត្រ​ជំនាន់​ដើម​ក្នុង​គម្ពីរ​ជំនាន់​ដើម ឈាន​បាន​ត្រូវ​យក​មក​បង្រៀន​ថា ជា​ភាវៈ​នៃ​ការ​ស្មឹង​ស្មាធិ៍​សតិ ឲ្យ​មូល​ទៅ​លើ​កាយ​ទាំង​មូល​ ដែល​ចិត្ត​ទៅ​ជា​មាន​ថា​មពល​និង​ស្ងប់​ស្ងៀម ប៉ុន្តែ​មិន​មែន​កក​រឹង​ឡើយ ហើយ​ក្នុង​ស្ថាន​ភាព​បែប​នេះ​អាច​ឲ្យ​គេ ពិនិត្យ​មើល​ដំណើរ​ហូរ​ទៅ​នៃ​ការ ប្រែ​ប្រួល ហើយ​បញ្ញា​ក៏​កើត​ឡើង​ ។ អក្សរ​សាស្រ្ត​ថេរវាទ​ជំនាន់​ក្រោយ ជា​ពិសេស​គម្ពីរ​ព្រះ​វិសុទ្ធិ​មគ្គ រាប់​រៀប​ឈាន​ថា​ជា​ការ​ជាប់​នៅ ដែល​អារម្មណ៍​ជ្រើស​រើស​ណា​មួយ បាន​ស្រូប​យក​និង​ជ្រួត​ជ្រាប​ ពេញ​បរិបូណ៌​ទៅ​ក្នុង​ចិត្ត មាន​លក្ខណៈ​ជា​ឯកកត្តា (ចិត្ត​មូល​តែ​មួយ) ។ ព្រះ​ពុទ្ធ​ខ្លួន​ព្រះ​អង្គ ក៏​បាន​ចូល​កាន់​ឈាន ក្នុង​ការ​ស្វែង​រក​សម្មា​សម្ពោធិ​ញ្ញាណ ដូច​បាន​រៀប​រាប់​ក្នុង​គម្ពីរ​ដើម ​ហើយ​ក៏​គេ​បាន​ឃើញ​​ក្នុង​គម្ពីរ​សុត្តបិដក​ជា​រឿយ​ៗ ឲ្យ​សាវ័ក​ទាំង​ឡាយ​ចម្រើន​ឈាន​ជា​ផ្លូវ​បតិបត្តិ ដើម្បី​ការ​ត្រាស់​ដឹង និង​រំដោះ​ទុក្ខ ។ ចំណុច​សំខាន់ នៃ​ការ​បង្រៀន​របស់​ព្រះ​ពុទ្ធ គឺ​ថា​អប្បនា​សមាធិ​ត្រូវ​ប្រកប ទៅ​ដោយ​ញាណ​នៃ​ការ​រំដោះ ។ មុន​នឹង​ព្រះ​អង្គ​ចូល​បរិនិព្វាន ព្រះ​ពុទ្ធ​បាន​ចូល​ក្នុង​ឈាន​តាម​វិធី អនុលោម​និង​បដិលោម ហើយ​ការ​រលត់​នៃ​ជីវិត​របស់​ព្រះ​អង្គ កើត​ឡើង​បន្ទាប់​ពី​ឈាន​ទី៤ ។ ការ​ប្រៀន​ប្រដៅ​ដ៏​ល្បី​របស់​ព្រះ​ពុទ្ធ ចំពោះ​ការ​បដិបត្តិ​ឲ្យ​បាន​សម្រេច​ឈាន គឺ​អានា​បាន​ស្សតិ ដែល​គេ​រក​ឃើញ​ក្នុង​អានា​បាន​ស្សតិ​សូត្រ និង​នៅ​កន្លែង​ផ្សេង​ៗ​ទៀត ​។​ ជាន់​​​ថ្នាក់​នៃ​ឈាន​ក្នុង​គម្ពីរ​បាលី ព្រះ​ពុទ្ធ​បាន​សំដែង​ប្រាប់ អំពី​ការ​ឡើង​កំរឹត​នៃ​ឈាន​៨​ថ្នាក់ ។ ឈាន​៤​ដំបូង​ជា​សមាធិ​មាន​រូប ហៅ​ថា​រូប​ជ្ឈាន និង​ឈាន​៤​ទៀត​ជា​សមាធិ​ឥត​រូប​ ហៅ​ថា​អរូបជ្ឈាន ។ ព្រះ​ពុទ្ធ​មាន​ព្រះ​បន្ទូល​ថា រូប​ជ្ឈាន ទាក់​ទង​ទៅ​នឹង​ការ​រស់​នៅ ដោយ​រីក​រាយ​និង​រួច​ខ្លួន​អំពី​ទុក្ខ ។ ឈាន​គឺ​ភាវៈ​នៃ​សមាធិ ដែល​ចិត្ត​បាន​រួច​ចាក​នីវរណ​ធម៌​៥-​ កាម​ច្ឆន្ទ, ព្យាបាទ, ថីនមិទ្ធ, ឧទ្ធច្ចកុក្កុច្ច និងវិចិកិច្ឆា ហើយ​ចាប់​តាំង​ពី​ទុតិយជ្ឈាន (ឈាន​ទី​២) ឡើង​ទៅ មិន​អាច​មាន​គំនិត​រាយ​មាយ​ឡើយ ​។

    ការ​ចុះ​ស៊ប់​ក្នុង​ឈាន​អាច​តាំង​នៅ​បាន​ជា​ច្រើន​ម៉ោង ។ ឈាន​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​ចម្រើន បាន​រឹង​មាំ​ហើយ​អាច​ចូល​ជ្រៅ​ទៅ​ក្នុង​ធម្មជាតិ​ពិត នៃ​វត្ត​មាន​របស់​ធម៌ ។ នៅ​មាន​ការ​សម្រេច​ឈាន​៤​ថ្នាក់​ទៀត ដែល​ជ្រៅ​ជាង​នេះ គឺ​បាន​សម្រេច​អ​រូបភព ជួន​កាល​គេ​ហៅ​ថា​អរូបជ្ឈាន​ដែល​ខុស​គ្នា​អំពី​រូបជ្ឈាន ។ ក្នុង​គម្ពីរ​ពុទ្ធិកៈ ពាក្យ​ឈាន​មិន​បាន​យក​មក​ប្រើ ដើម្បី​សំគាល់​ថ្នាក់​អរូបជ្ឈាន​ទេ ប៉ុន្តែ​ថ្នាក់​អរូបជ្ឈាន​និមួយ​ៗ ត្រូវ​គេរាប់​រៀង​គ្នា​បន្ត​អំពី​រូប​ជ្ឈាន​៤​មក។ ការ​ត្រាស់​ដឹង​ចំពោះ​ស្ថាន​អរូប ទាំង​អស់ អាច​សម្រេច​បាន​កាល​ណា​គេ ឆ្លង​ផុត​ឈាន​ទី​៨ ។


    រូបជ្ឈានសមាធិជ្រៅដែលហៅថា រូបជ្ឈាន មាន៤ថ្នាក់គឺៈ

    ១-បឋមជ្ឈាន ឬឈានទី១- នៅ​ក្នុង​បឋម​ជ្ឈាន​មាន​អង្គរបស់​ឈាន​៥​គឺ

    វិតក្កៈ សេចក្តី​ត្រិះ​រិះ​រលឹក​ទុក​ក្នុង​អារម្មណ៍
    វិចារៈ សេចក្តី​ពិចារណា​ដុស​ខាត់​អារម្មណ៍
    បីតិ សេចក្តី​អំណរ​មាន​កម្លាំង​ខ្លាំង​ក្លា អាច​ញ៉ាំង​កាយ​និង​ចិត្ត​ឲ្យ​ពេញ
    សុខៈ សេចក្តី​ស្រួល​កាយ​ស្រួល​ចិត្ត
    ឯកគ្គតា ភាព​របស់​ចិត្ត​ដែល​មាន​អារម្មណ៍​មូល​តែ​មួយ ។

    នៅ​មាន​ចេតសិក​ទាំង​នេះ​ទៀត​គឺ ផស្សៈ (ការ​ប៉ះ) វេទនា (ការ​សោយ​អារម្មណ៍) សញ្ញា (ការ​ចាំ) ចេតនា (ការ​គិត) វិញ្ញាណ (ការ​ដឹង) ឆន្ទៈ (សេចក្តី​ពេញ​ចិត្ត) អធិមោក្ខៈ (ការ​សម្រេច​ចិត្ត) វិរិយៈ (ការ​ខំ) សតិ (ការ​រ​លឹក) ឧបេក្ខា (ចិត្ត​ជា​កណ្តាល) និង មនសិការៈ (ការ​ប្រុង​ប្រយ័ត្ន) ។

    ២-ទុតិយ​ជ្ឈាន ឬ​ឈាន​ទី២- ក្នុង​ទុតិយជ្ឈាននេះ​មាន​អង្គ​៣ គឺ បីតិ សុខៈ ឯក​គ្គតា ព្រ​ម​ទាំង​ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និង​មន​សិការៈ ។ គ្មាន​វិតក្កៈ​វិចារៈ ដែល​ជា​អង្គ​ទី​១​និង​ទី២​នៃ​ឈាន​ទេ ។​

    ៣-តតិយ​ជ្ឈាន ឬ​ឈាន​ទី៣​-​ក្នុង​តតិយជ្ឈាន​នេះ​មាន​តែ សុខៈ​ប្រកប​ដោយ​ឧបេក្ខា​និង​ឯកគ្គតា ព្រម​ជា​មួយ​នឹង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និង​មន​សិការៈ ។ គ្មាន​វិតក្កៈ​វិចារៈ​និង​បីតិ​ទេ ។

    ៤-ចតុត្ថ​ជ្ឈាន ឬ​ឈាន​ទី៤- ក្នុង​ចតុត្ថ​ជ្ឈាន​មាន​តែ​ឯកគ្គតា​ចិត្ត ឥត​សុខ​ឥត​ទុក្ខ ព្រម​ជាមួយ​នឹង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និង​មន​សិការៈ ។

    អរូបជ្ឈាន​ផុត​អំពី​រូបជ្ឈាន​ទាំង​៤​នេះ​ទៅ មាន​ការ​សម្រេច​ឈាន៤​ទៀត ដែល​គម្ពីរ​បូរាណ​ហៅ​ថា​អរូប​ដូច្នេះ ហើយ​សេចក្តី​អធិប្បាយ​ពន្យល់ ក៏​បាន​ឲ្យ​ឈ្មោះ​អ​រូបនេះ​ថា អរូប​ជ្ឈាន ។ អរូប​ជ្ឈាន​៤​ថ្នាក់​មាន​ដូច​ត​ទៅ​នេះ៖​

    ១-​អាកា​សា​ន​ញ្ចាយ​តនៈ – ទំហំ​អាកាស​គ្មាន​ទី​បំ​ផុត ។ អរូបជ្ឈាន​ទី​១​នេះ​មាន​ការ​ដឹង​ដោយ​វិញ្ញាណ​នូវ​ទំហំ​គ្មាន​ទី​បំផុត​នៃ​អាកាស ព្រម​ជា​មួយ​ឯកគ្គតា​ចិត្ត នឹង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និង​មនសិការៈ ។

    ២-វិញ្ញាណ​ញ្ចាយ​តនៈ – ទំហំ​វិញ្ញាណ​គ្មាន​ទី​បំ​ផុត ។ អរូបជ្ឈាន​ទី​២​នេះ​មាន​ការ​ដឹង​ដោយ​វិញ្ញាណ​នូវ​ទំហំ​គ្មាន​ទី​បំផុត​នៃ​វិញ្ញាណ ព្រម​ជា​មួយ​ឯកគ្គតា​ចិត្ត នឹង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។

    ៣-អា​កិញ្ចញ្ញាយ​តនៈ – ទំហំ​នៃ​ចន្លោះ​ទ​ទេ ។ អរូប​ជ្ឈាន​ទី៣​នេះ​មាន​ការ​ដឹង​ដោយ វិញ្ញាណ​នូវ​ទំហំ​នៃ​ចន្លោះ​ទ​ទេ ព្រម​ជា​មួយ​ឯកគ្គតា​ចិត្ត នឹង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និង​មនសិការៈ ។

    ៤-​នេវសញ្ញានា​សញ្ញាយតនៈ – អំពី​មុខ​ងារ​របស់​អរូបជ្ឈាន​ទី​៤​នេះ គេ​និ​យាយ​ថា គេ​ចេញ​ពី​ការ​បាន​សម្រេច​ឈាន ប្រក​បដោយ​សតិ​រលឹក ។ ពេល​ចេញ​ពី​ការ​សម្រេច​ឈាន​ប្រកប​ដោយ​សតិ​រលឹក​មក គេ​សំគាល់​របស់​ដែល​ពី​មុន បាន​ផ្លាស់​ប្តូរ​និង​រលត់​ទៅ​ថា អើ​ហ្ន៎​របស់​ដែល​គ្មាន​ពី​មុន បាន​កើត​ឡើង​យ៉ាង​ដូច្នេះ! របស់​ដែល​កើត​ឡើង​រួច​ហើយ ក៏​រលត់​បាត់​បង់​ទៅ​វិញ​យ៉ាង​ដូច្នេះ! ។ ចំពោះ​រប​ស់​នោះ គេ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ស្រឡាញ់​មិន​ស្អប់ សេរី មិន​ជាប់​ជំពាក់ រួច​រំដោះ មិន​ទាក់​ទង និ​ង​ប្រកប​ដោយ​ការ​យល់​ដឹង​គ្មាន​ឧបសគ្គ ​។ គេ​​យល់​ដឹង​ថា នៅ​មាន​ការ​រំដោះ​ខ្លួន​ឆ្ងាយ​ទៀត ហើយ​ការ​តាម​រក​ឲ្យ​បាន​ការ​រំដោះ​នៅ​ទី​នោះ ពិត​ជា​សម្រាប់​ខ្លួន​របស់​គេ ​។

    នៅ​ក្នុង​សូត្រ អរូប​ទាំង​៤​ថ្នាក់​នេះ មិន​បាន​រាប់​ថា​ជា​ឈាន​ទេ ។ តាម​គម្ពីរ​បូរាណ​ថា ព្រះ​ពុទ្ធ​បាន​សិក្សា​អរូបជ្ឈាន​ទី​៣​និង​ទី​៤​អំពី​គ្រូ​២​អង្គ គឺ​អាឡារ​កាឡា​មៈ​មុន​ដំបូង និង ឧទ្ទក​រាមបុត្ត​ជា​ចុង​ក្រោយ មុន​ពេល​ដែល​ព្រះ​អង្គ បាន​សម្រេច​ការ​ត្រាស់​ដឹង ។ គ្រូ​ទាំង​២​អង្គ​នេះ​ប្រហែល​ជា​អ្នក​បួស ក្នុង​ប្រពៃណី​សាសនា​ព្រាហ្មណ៍ ​។ ទោះ​យ៉ាង​ណា​ក៏​ដោយ ព្រះ​ពុទ្ធ​ទ្រង់​ជ្រាប​ថា អាកិញ្ចញ្ញាយ​តនៈ និង​នេវសញ្ញានា​សញ្ញាយ​តនៈ មិន​នាំ​ផ្លូវ​ទៅ​កាន់​ព្រះ​និព្វាន​ឡើយ ហើយ​ព្រះអង្គ​ក៏​ចាក​ចេញ ពី​គ្រូ​ទាំ​ង​២​នោះ​ទៅ ។ ព្រះ​ពុទ្ធ​មាន​ព្រះ​បន្ទូល ក្នុង​អរិយ​បរិយេសន​សូត្រ​ថាៈ

    “គំនិត​មួយ​បាន​កើត​ឡើង​ដល់​តថាគត​ថា ធម៌​នេះ​មិន​នាំ​ឆ្ពោះ​ទៅ​កាន់ ការ​រួច​ផុត​ពី​ជាប់​ជំពាក់ ការ​រួច​ទុក្ខ ការ​រំលត់​ទុក្ខ សេចក្តី​ស្ងប់​រំ​ងាប់ ការ​ដឹង​ប្រកដ ការ​ត្រាស់​ដឹង និង​ការ​រួច​ពី​ចំណង​ទេ ប៉ុន្តែ​ធម៌​នេះ​គ្រាន់​តែ​ឲ្យ​កើត​ជា​ថ្មី នៅ​ក្នុង​នេវ​សញ្ញានា​សញ្ញាយតនៈ​ប៉ុណ្ណោះ ព្រោះ​មិន​ជា​ការ​គួរ​ដល់​តថាគត តថាគត​ក៏​ចាក​ចេញ​ទៅ ។”

    ការ​សូន្យ​ទៅ​នៃ​វេទនា​និង​សញ្ញា​ព្រះ​ពុទ្ធ​បាន​រក​ឃើញ ដោយ​ព្រះ​អង្គ​ឯង ផុត​អំពី​នេវសញ្ញា​នា​សញ្ញាយតនៈ​ទៅ ការ​សូន្យ​ទៅ​នៃ​វេទនា​និ​ង​សញ្ញា ដែល​សេចក្តី​អធិប្បាយ​ពន្យល់​ធម៌ និង​អក្សរ​សាស្រ្ត​របស់​អ្នក​សិក្សា​បាន​ហៅ​ថា ឈាន​ទី៩ ។ ចំពោះ​ឈាន​ទី៩​នេះ មាន​ពាក្យ​ពោល​ថាៈ ឃើញ​ដោយ​សេចក្តី​យល់​ដឹង អាសវៈ​ទាំង​ឡាយ​របស់​គាត់ ដល់​ទីបំផុត​ហើយ ។ ពេល​ចេញ​ពី​ការ​សម្រេច​ឈាន ប្រកប​ដោយ​សតិ​រលឹក​មក គេ​សំគាល់​របស់​ដែល​ពី​មុន បាន​ផ្លាស់​ប្តូរ​និង​រលត់​ទៅ​ថា អើហ្ន៎​របស់​ដែល​គ្មាន​ពី​មុន​បាន​កើត​ឡើង​យ៉ាង​ដូច្នេះ! របស់​ដែល​កើត​ឡើង​រួច​ហើយ ក៏​រលត់​បាត់​បង់​ទៅ​វិញ​យ៉ាង​ដូច្នេះ! ។ ចំពោះ​របស់​នោះ គេ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ស្រឡាញ់​មិ​ន​ស្អប់ សេរី មិន​ជាប់​ជំពាក់​ រួច​រំដោះ មិន​ទាក់​ទង និង​ប្រកប​ដោយ​ការ​យល់​ដឹង​គ្មាន​ឧបស័គ្គ ។ គេ​យល់​ដឹង​ថា គ្មាន​ការរំ​ដោះ​ខ្លួន​ឆ្ងាយ​ទៀត​ទេ ហើយ​ការ​តាម​រក​ឲ្យ​​បាន​​ការ​​រំដោះ​​នៅ​​ទី​​នោះ ពិត​​ជា​​មិន​​មែន​​សម្រាប់​ខ្លួន​​របស់​​គេ​​ទេ ។ អ្នក​​ដែល​​បាន​​សម្រេច​​ដល់​​ថ្នាក់​​នេះ គឺ​​ជា​​ព្រះ​​អនាគា​​មិ និង​​ព្រះ​អរហន្ត ។ ក្នុង​​សេចក្តី​​ដក​​ស្រង់​​ខាង​​លើ​​នេះ ព្រះ​ពុទ្ធ​​បាន​​លើក​​យក​​មក​​ពន្យល់​​ថា ព្រះ​សារី​​បុត្ត​​បាន​សម្រេច​​ជា​​ព្រះ​​អរហន្ត ដោយ​​សារ​​ឡើង​​ដល់​​ឈាន​​ទី​​៩​​នេះ​ ។

    ​ការ​ប្រើ​ឈាន​ព្រះ​យោគាវច​រ​ប្រើ​ឈាន ដើម្បី​ពង្រឹង​និង​ធ្វើ​ចិត្ត​របស់​គេ​ឲ្យ​មុត​ថ្លា ក្នុង​ការ​តាម​រក​មើល​ធម្មជាតិ​ពិត​របស់​បាតុភូត​(ធម៌) ព្រម​ទាំង​ឲ្យ​បាន​ការ​ចេះ​ដឹង​ជ្រៅ​ជ្រះ ។ កាល​ណា​អ្នក​ចម្រើន​ឈាន​ស្ថិត​នៅ​ក្នុង​​ភាវៈ​នៃ​ឈាន កាន់​តែ​យូរ​ទៅ ចិត្ត​របស់​គាត់​កាន់​តែ​ខ្លាំង​ក្លា និង​មុត​ថ្លា​ឡើង ។ ជួន​កាល​ឈាន​អាច​កំចាត់​បង់ នីវរ​ណ​ធម៌ ឲ្យ​សាប​សូន្យ​បាន​ជា​ច្រើន​ថ្ងៃ ។ តាម​សេចក្តី​អធិប្បាយ​ពន្យល់​ក្នុង​ប្រពៃណី​ថេរវាទ​ជំនាន់​ក្រោយ​ដែល ព្រះ​ពុទ្ធ​ឃោសៈ បាន​គូស​បង្ហាញ​ក្នុង​គម្ពីរ​ព្រះ​វិសុទ្ធិ​មគ្គ​របស់​ព្រះ​អង្គ បន្ទាប់​ពី​ចេញ​ចាក​ឈាន ព្រះ​យោគាវចរ​ស្ថិត​នៅ​ក្នុង​ឧបចារ​សមាធិ ដែល​ចិត្ត​មាន​ការ​ប្រាកដ​និង​ខ្ជាប់ខ្ជួន​បាន​យូរ ។ នៅ​ពេល​នេះ​ហើយ​ដែល ការ​ពិចារណា​និង​ការ​ធ្វើ​វិ​ភាគ ចំពោះ​បាតុ​ភូត​នៃ​ធម្មជាតិ ត្រូវ​ចាប់​ផ្តើម​ឡើង ហើយ​ដែល​ជា​មួយ​គ្នា​នេះ បញ្ញា​នៃ​ការ​យល់​ដឹង​អំពី លក្ខណ៍ អនិច្ចំ ទុក្ខំ អនត្តា ក៏​កើត​ឡើង ។ អ្នក​ចម្រើន​ឈាន​អាច​ពិសោធន៍​ឃើញ នូវ​សច្ចៈ​ធម៌​ទាំង​៣​នេះ​បា​ន ដែល​ជា​បេះ​ដូង​នៃ ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ ដោយ​ការ​ពិសោធន៍​ផ្ទាល់​ខ្លួន ។ ផ្ទុយ​គ្នា​ពី​នេះ សូត្រ​មួយ​ដែល​បរិយាយ​អំពី ការ​បដិបត្តិ​ឈាន និយាយ​ថា អ្នក​ចម្រើន​ឈាន​មិន​ចេញ​ចាក​ឈាន ដើម្បី​ចម្រើន​វិបស្សនា​ទេ ប៉ុន្តែ​ការ​ចម្រើន​បញ្ញា​ធ្វើ​ឡើង នៅ​ក្នុង​ឈាន​ទៅ​វិញ ។ អ្នក​ចម្រើន​ឈាន​ត្រូវ​គេ​ប្រាប់ ឲ្យ​ចូល​ក្នុង​ឈាន​ទី៤ ហើយ​ស្ថិត​នៅ​ក្នុង​ឈាន​ទី៤​នេះ មុន​នឹង​ចាប់​ផ្តើម​ចម្រើន​បញ្ញា ដើម្បី​ឲ្យ​បាន​កំចាត់​បង់​ឫស​គល់ នៃ​កិលេស​របស់​ចិត្ត ។ ដោយ​ការ​លះ​បង់​បីតិ​និង​សុខៈ ដូច​សេចក្តី​រីក​រាយ និង​ទុក្ខ​ព្រួយ​ពី​មុន​បាន​រលត់​ទៅ អ្នក​ចម្រើន​ចូល​ទៅ​កាន់​ឈាន​ទី៤ ហើយ​តាំង​នៅ​ក្នុង​ឧបេក្ខា​និង​សតិ​ដ៏​បរិសុទ្ធ ឥត​សុខ​ឥត​ទុក្ខ ។ ដោយ​ចិត្ត​តាំង​មាំ ក្នុង​អារម្មណ៍​មូល​តែ​មួយ​ហើយ បរិសុទ្ធ​និង​ភ្លឺ​ស្វាង មិន​ប្រឡាក់ គ្មាន​គ្រឿង​សៅហ្មង ទន់ ងាយ​បត់​បែន រាប​ស្មើ​ល្អ ឡើង​ដល់​សភាព​ស្ងប់​ឥត​រំភើប ភិក្ខុ​តំរង់​ផ្តេក​ចិត្​តទៅ​រក​ការ​ត្រាស់​ដឹង នៃ​ការ​បញ្ចប់​នូវ អាសវៈ​ ។ អ្នក​ចម្រើន​យល់​ដឹង តាម​ការ​ដែល​វា​កើត​ឡើង ថា​នេះ​ជា​ទុក្ខ នេះ​ជាហេតុ​ឲ្យ​កើត​ទុក្ខ នេះ​ជា​ការរ​លត់​ទៅនៃ​ទុក្ខ នេះ​ជា​ផ្លូវ​ឲ្យ​បាន​ដល់​ការរ​លត់​ទុក្ខ នេះ​ជា​អាសវៈ នេះ​ជា​ហេតុ កើត​ឡើង​នៃ​អាសវៈ​ នេះជា​ការ​រលត់​ទៅ​នៃ​អា​សវៈ នេះ​ជា​ផ្លូវ​ឲ្យ​បាន​ដល់​ការ​រលត់ អាសវៈ ។ (សមញ្ញផលសុត្ត) ។

    ដោយ​នីវរណ​ធម៌​៥​សាប​សូន្យ​ទៅ​ជា​ច្រើន​ថ្ងៃ បន្ទាប់​ពី​គេ​ចូល​ទៅ​ក្នុង​ឈាន អ្នក​ចម្រើន​ឈាន​នឹង​មាន​អារម្មណ៍​ភ្លឺ​ស្វាង​ល្អ មាន​សតិ​រលឹក ពេញ​ទៅ​ដោយ​មេត្តា សន្តិភាព​និង​ពន្លឺ ក្រោយ​ពេល​ដែល​គេ​បាន ចម្រើន​ឈាន​រួច​ហើយ ។ នេះ​បើ​តាម អជហ្ន​ព្រហ្ម អាច​ឲ្យ​គេ​យល់​ច្រឡំ​ថា គេ​បាន​សម្រេច​ការ​ត្រាស់​ដឹង​ហើយ ។ ភាវៈ​នៃ​ឈាន​មិន​អាច​នាំ​ទៅ​ដល់​ការ​ត្រាស់​ដឹង​បាន​ដោយ​ខ្លួន​ឯង​ទេ ព្រោះ​ឈាន គ្រាន់​តែ​កំចាត់​បង់​នូវ​កិលេស ។ អ្នក​ចម្រើន​ឈាន​ត្រូវ​ប្រើ​ភាវៈ​នៃ​ឈាន ជា​ឧបករណ៍ សម្រាប់​បណ្តុះ​បញ្ញា និង​ប្រើ​សម្រាប់​ចូល​ជ្រៅ​ទៅ​ក្នុង សេចក្តី​ពិត​នៃ​បាតុភូត​ធម្មជាតិ តាម​រយៈ​ការ​យល់​ដឹង​ផ្ទាល់​ខ្លួន ដែល​នឹង​នាំ​ទៅ​កាន់​ការ​ផ្តាច់​បង់​កិលេស និង​សម្រេច​ព្រះ​និព្វាន ​។ ជា​ធម្មតា​គេ​រៀប​រាប់​អំពី​ឈាន តាម​ធម្មជាតិ​នៃ​ចេត​សិក ដែល​កើត​ឡើង​ក្នុង​ភាវៈ​របស់ ឈាន​ទាំង​នេះ៖

    ១- សកម្មភាព​របស់​ចិត្ត​ដែល​ឡើង​កាន់​អារម្មណ៍ ( វិតក្កៈ )
    ២- ចិត្ត​ជាប់​នៅក្នុង​អារម្មណ៍ ( វិចារៈ )
    ៣- សេចក្តី​រីករាយ ( បីតិ )
    ៤- សេចក្តី​សុខ ( សុខៈ )
    ៥- ចិត្ត​កណ្តាល​ឥត​សុខ​ឥត​ទុក្ខ ( ឧបេក្ខា )
    ៦- ចិត្ត​មូល​ក្នុង​អារម្មណ៍​តែ​មួយ ។

    ភាវៈនៃឈាន៤ថ្នាក់គឺៈ

    ១-បឋម​ជ្ឈាន ( វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា ) ។ នីវរណ​ធម៌​៥​បាន​សាប​សូន្យ​អស់​ទៅ សល់​នៅ​តែ​បរមសុខ​ដែល​រឹង​មាំ ។
    ២-ទុតិយ​ជ្ឈាន ( បីតិ សុខៈ ឯកគ្គតា ) ។ សកម្មភាព​នៃ​ចិត្ត​ទាំង​ឡាយ​ត្រូវ​ឈប់ នៅ​មាន​តែ​បរម​សុខ​តែ​ម៉្យាង ការ​អាច​បង្កើត​កុសល​ចេតនា​ក៏​ត្រូវ​ឈប់​ដូច​គ្នា​ដែរ ។
    ៣-​តតិយ​ជ្ឈាន ( សុខៈ ឯកគ្គតា ) ។ បរម​សុខ​ក៏​រលត់​អស់​ពាក់​កណ្តាល (បី​តិ) ​។
    ៤-​ចតុត្ថ​ជ្ឈាន ( ឧបេក្ខា ឯកគ្គតា ) ។ បរម​សុខ​ពាក់​កណ្តាល​ទៀត (សុខៈ) ក៏​រលត់​អស់​ជា​ហេតុ​ឲ្យ​ដល់​នូវ​ភាវៈ​ឥត​សុខ​ឥត​ទុក្ខ ដែល​ព្រះ​ពុទ្ធ​ហៅ​ថា សុខុម​សុខ​ពិត​ប្រាកដ (ប្រ​សើរ​ជាង​បីតិ​និង​សុខៈ)​ ​។

    ព្រះ​ពុទ្ធទ្រង់​រាប់​រៀប​អំពី​ឈាន​ថា ជា​ជំ​ហ៊ាន​របស់​ព្រះ​តថាគត ។ ក្នុង​ភាវៈ​នៃ​ឈាន​ទី​៤​នេះ ដង្ហើម​ត្រូវ​ឈប់​ស្ងៀម​ជា​បណ្តោះ​អាសន្ន ។ តាម​ប្រពៃណី គេ​សំគាល់​ចតុត្ថជ្ឈាន​នេះ ថា​ជា​ការ​ចាប់​ផ្តើម​នៃ អភិញ្ញា Abhiññā។

    គម្ពីរ​ធម៌​បាន​ពន្យល់​ថា គេ​មិន​ត្រូវ​រក​ឲ្យ​បាន​សម្រេច​ឈាន​ខ្ពស់​នោះ​ទេ ប៉ុន្តែ​គេ​ត្រូវ​រៀន​ធ្វើ​ឈាន​មួយ​ឲ្យ​បាន​ថ្នឹក​សិន ទើប​យក​ឈាន​បន្ទាប់​ទៀត ។ ការ​ថ្នឹក​ក្នុង​ឈាន​គឺ អាច​ចូល​ឈាន​បាន​តាម​បំណង ហើយ​ស្ថិត​នៅ​ក្នុង​ឈាន បាន​យូរ​តាម​បំណង ចេញ​អំពី​ឈាន​បាន​ដូច​ចិត្ត ពិសោធន៍​ឃើញ​អង្គ​ឈាន​និមួយ​ៗ( វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា ) តាម​ការ​ដែល​ត្រូវ​ធ្វើ ។ សេចក្តី​ពន្យល់​ទាំង​នេះ ហាក់​ដូច​ជា​ប្រាប់​ថា អង្គរ​បស់ឈាន​ថ្នាក់​ក្រោម អាច​បង្ហាញ​ខ្លួន​នៅ​ក្នុង​ឈាន​លើ​ៗ​បា​ន បើ​សិន​ជា​គេ​មិន​បាន ចម្រើន​ឲ្យ​បាន​ត្រឹម​ត្រូវ ។ ព្រះ​ពុទ្ធ​ទ្រង់​ទូន្មាន​សាវ័ក​របស់​ព្រះអង្គ ឲ្យ​ផ្ចឹត​ផ្ចង់​ក្នុង​ការ​ធ្វើ ឈាន​ឲ្យ​មាន​លំ​នឹង​មាំ​មួន​ល្អ​ថែម​ទៀត ​។

    ភាវៈ​ដំបូង​នៃ​ឈាន​ព្រះ​ពុទ្ធ​ទ្រង់​បាន​ពន្យល់ អំពី​សម្មាស​មាធិ ក្នុង​អរិយ​អដ្ឋង្គិកមគ្គ ថា​ជា​ឈាន​៤​ខាង​ដើម ។ តាម​សេចក្តី​បរិយាយ​ក្នុង​គម្ពីរ​បិដក​បាលី មាន​ភាវៈ​នៃ​សមាធិ​ខ្លះ ដែល​ព្រះ​យោគា​វចរ ត្រូវ​តែ​ធ្វើ​ឲ្យ​សម្រេច​ជា​មុន មុន​នឹង​ចូល​ទៅ​កាន់​ឈាន ។ ភាវៈ​នេះ​គឺ​ឧបចារ​សមាធិ Upacāra Samādhi ។ ការ​គ្រប​សង្កត់​បាន​លើ​នីវរណ​ធម៌​៥ កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា ជា​ការ​សំគាល់​ថា​បាន ឧបចារ​សមាធិ​ហើយ ។ ឧបចារ​សមាធិ​នេះ ជាភា​វៈ​ដែល​មិន​ទាន់​រឹង​ជំហរ​នៅ​ឡើយ ពិត​មែន​តែ​ចិត្ត​បាន​មូល​លើ​អារម្មណ៍ ប៉ុន្តែ​នៅ​ពុំ​ទាន់​បាន​ភាវៈ​ជា​អប្បនា​ចិត្ត (ស៊ប់​ក្នុ​ង​ឈាន) នៅ​ឡើយ ។ ភាព​ខុស​គ្នា​នោះ​គឺ ក្នុង​អប្បនា​សមាធិ (ឈាន) អង្គ​របស់​ឈាន​ខ្លះ មាន​កំរិត​កម្លាំង​អាច​ញ៉ាំង​ឲ្យ​ចិត្ត កាន់​តែ​បរិសុទ្ធ ហើយ​ចិត្ត​លែង​ធ្វើ​ការ​តាម​ផស្សៈ ( ការ​ប៉ះ​នៃ​អារម្មណ៍ ) ថ្នាក់​ធម្មតា​ទៀត​ហើយ ។ ឧបចារសមាធិ មិន​ឃើញ​មាន​នៅ​ក្នុង ការ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ​ទេ ។ តែ​យ៉ាង​ណា​ក៏​ដោយ មាន​សូត្រ​ជា​ច្រើន​និយាយ​ថា បុគ្គល​ម្នាក់​បាន​នូវ​ធម្ម​បញ្ញា ទៅ​ក្នុង​ព្រះធម៌ ដោយ​គ្រាន់​តែ​បាន​ស្តាប់ ការ​បង្រៀន​មួយ​របស់​ព្រះពុទ្ធ​ ។ ចិត្ត​របស់​បុគ្គល​ទាំង​នោះ ត្រូវ​បាន​គេ​បរិយាយ​ថា បាន​រួច​ផុត​អំពី​នីវរណធ​ម៌ នៅ​ពេល​ដែល​ព្រឹត្តិ​ការណ៍​បែប​នេះ​កើត​ឡើង ហើយ​ខ្លះ​ទៀត​សំគាល់​ថា ជា​បែប​នៃ​ឧបចារសមាធិ​ផង ​។ នៅ​ភាវៈ​នៃ​ឧបចារ​សមាធិ អ្នក​ចម្រើន​សមាធិ​ខ្លះ ពិ​សោធន៍​ឃើញ​រូប​ភាព ហៅ​ថា​និមិត្ត ដែល​ភ្លឺ​ច្បាស់​ដូច​គ្នា​នឹង ការ​ឃើញ​ដោយ​ភ្នែក​ដែរ ប៉ុន្តែ​ក្នុង​ការ​ឃើញ​នេះ អ្នក​ចម្រើន​ដឹង​ខ្លួន​និង​ភ្ញាក់​រលឹក​ពិត​ៗ ថា​គេ​កំពុង​តែ​ឃើញ​រូប​ភាព តាម​តែ​មនោ​ទ្វារ ( ទ្វារ​ចិត្ត ) ប៉ុណ្ណោះ ។ រឿង​នេះ​បាន​លើក​យក​មក ពិភាក្សា​ក្នុង​អត្ថបទ​ជំនាន់​ដើម ហើយ​មាន​កាន់​តែ​ច្រើន​ឡើង ក្នុង​ធម្ម​បរិយាយ​នៃ​ថេរ​វាទ ។

    ព្រះ​យោគាវចរ​ផ្សេង​គ្នា ពិ​សោធន៍​ឃើញ​និមិត្ត​ផ្សេង​គ្នា​ដែរ ហើយ​អ្នក​ចម្រើន​ខ្លះ​មិន​ឃើញ​អ្វី​ទាល់​តែ​សោះ ។ អ្នក​ចម្រើន​ម្នាក់ ដែល​ធ្វើ​សមាធិ​ច្រើន​សារ ក៏​អាច​ឃើញ​និ​មិត្ត​ខុស​ៗ​គ្នា​ក្នុ​ង​លើក​និមួយ​ៗ ។ និមិត្ត​ទាំង​នោះ​អាច​ជា​ទី​សប្បាយ គួរ​ឲ្យ​ភ័យ​ខ្លាច គួរ​ឲ្យ​ស្អប់ គួរ​ឲ្យ​រន្ធត់ ឬ​ជា​ធម្មតា ។ ដោយ​សមាធិ​មាន​កំរិត​កាន់​តែ​ជ្រៅ​ទៅ ការ​ដឹង​អំពី​ដង្ហើម​និង​ខ្លួន​ប្រាណ ក៏​បាត់​អស់​រលីង សល់​តែ​ការ​ដឹង​ដោយ​ចិត្ត​ប៉ុណ្ណោះ ។ ក្នុង​ភាវៈ​បែប​នេះ អ្នក​ចម្រើន​ដែល​ខ្វះ​ការ​ពិ​សោធន៍ អាច​ភិត​ភ័យ​ហើយ​គិត​ថា បើ​គេ​នៅ​តែ​បន្ត​សមាធិ​តទៅ​ទៀត គេ​នឹង​ស្លាប់​មិន​ខាន ព្រោះ​គេ​លែង​ដឹង​អំពី​ដង្ហើម និង​ខ្លួន​ប្រាណ រប​ស់​គេទាំ​ងអ​ស់ ។ គេ​មិន​ត្រូវ​ភិត​ភ័យ​ដូច្នេះ​ឡើយ គេ​ត្រូវ​បន្ត​សមាធិ​តទៅ​ទៀត ដើម្បី​ឲ្យ​បាន​សម្រេច​ឈាន (អប្បនា​សមាធិ) ។​

    ការ​ហាត់​ធ្វើ​ឈាន​ឲ្យ​ថ្នឹក​យោគាវចរ​បន្ទាប់​ពី​បាន​ឧប​ចារ​សមាធិ ត្រូវ​ហាត់​ឈាន​ដំបូង​ឲ្យ​បាន​ស្ទាត់​ល្អ មុន​នឹង​ឡើងកាន់​ឈាន​ខ្ពស់​តទៅទៀ​ត​ ។ ការ​ហាត់​ឲ្យ​ស្ទាត់​ជំនាញ​នេះ មាន​៥​យ៉ាង​គឺៈ

    ១​-​ថ្នឹក​ក្នុង​ការ​គិត​រក​អង្គ​ឈាន បន្ទាប់​ពី​បាន​ចេញ​អំពី​ឈាន នៅ​ទី​ណា ពេល​ណា​ឬ​យូរ​យ៉ាង​ណា តាម​តែ​គេ​ចង់​ធ្វើ ។
    ២​-ថ្នឹក​ក្នុង​ការ​សម្រេច​ឈាន គេ​អាច​ចូល​ឈាន​បាន​ឆាប់​រហ័ស ។
    ៣-ថ្នឹក​ក្នុង​ការ​រក្សា​ទុក​ឈាន គេ​អាច​ទប់​ឈាន​ឲ្យ​នៅ​បាន​យូរ តាម​ចិត្ត​បាន។
    ៤-ថ្នឹក​ក្នុង​ការ​ចេញ​ចាក​ឈាន គេ​អាច​ចេញ​ចាក​ឈាន​បាន​រហ័ស គ្មាន​ការ​ពិបាក ។
    ៥-ថ្នឹក​ក្នុង​ការ​ពិចារ​ណា​អំពី​ឈាន និង​អង្គ​នៃ​ឈាន ដោយ​ដឹង​ច្បាស់​មួយ​រំពេច ក្រោយ​ពេល​ដែល​គេ​ត្រ​ឡប់ ទៅ​គិត​រក​អង្គ​ឈាន ។

    សូត្រ​ជំនាន់​មុន​បាន​និយាយ​ថា ភាព​ល្អ​បំផុត​របស់​ឯក​វាសី (អ្នក​រស់​នៅ​ឆ្ងាយ​ពី​សង្គម) នៅ​ត្រង់​ដែល​អាច សម្រេច​ឈាន​មួយ​ណា​ក៏​បាន ហើយ​តស៊ូ​នឹង​ឈាន ដោយ​គ្មាន​ការ​ពិបាក ។ ព្រះ​អរហន្ត​ប្រភេទ​នេះ បាន​រួច​រំដោះ​ទាំ​ងពីរ​ផ្លូវ ។ ព្រះ​អង្គ​ស្ទាត់​ជំនាញ​ក្នុង​ការ​ធ្វើ​ឈាន ហើយ​ក៏​យល់​ដឹង​ច្បាស់ អំពី​សេចក្តី​ខក​ចិត្ត​ចំពោះ​ឈាន​ទាំង​នោះ​នៅ ពេល​ចុង​ក្រោយ​បង្អស់​ដែរ បើ​ពុំ​នោះ​សោត​ទេ ព្រះ​អង្គ​នឹង​ធ្លាក់​ចុះ ទៅ​ក្នុង​បញ្ហា​ដ​ដែល ដូច​គ្នា​ក្នុង​រឿង​គ្រូ​ទាំង​២ ដែល​ព្រះ​ពុទ្ធ​បាន​រៀន​អាកិញ្ច​ញ្ញាយតនៈ​ឈាន និង​នេវ​សញ្ញានា​សញ្ញាយ​តនៈ​ឈាន ថា​ជា​ការ​សម្រេច​ចុង​ក្រោយ​បង្អស់​នោះ ។ បញ្ហា​នោះ​ស្ថិត​នៅ ត្រង់​ការ​ឃើញ​អ្វី​ៗ​ថា​ទៀង (និ​ច្ចំ) ចំពោះ​អ្វី​ៗ​ដែល​មិន​ទៀង​ពិត (អនិច្ចំ) ។

    ព្រះពុទ្ធ​និង​ឈាន​ព្រះ​ពុទ្ធ​ពុំមែន​មិន​យល់​ព្រម​អំពី​ការ​សម្រេច ហើយ​និង​អំពី​អរូបជ្ឈាន​ទេ ប៉ុន្តែ​គឺ​ចំពោះ​ទ្រឹស្តី​ទាំង​មូល​របស់​គ្រូ​ព្រះ​អង្គ ដោយ​មក​ពី​វាមិន​ឲ្យ​សម្រេច​ព្រះ​និព្វាន ។ ពេល​នោះ​ព្រះ​អង្គ​ក៏​បាន​ធ្វើ​ទុក្ករ​កិរិយា​យ៉ាង​ខ្លាំង ដែល​ក្នុង​ទី​បំផុត ព្រះ​អង្គ​នៅ​តែ​ខក​ព្រះ​ទ័យ​ដដែល ​។ បន្ត​មក​ទៀត ព្រះ​អង្គ​នឹក​ឃើញ​អំពី​ឈាន ដែល​ព្រះ​អង្គ​បាន​ធ្វើ កាល​ពី​វ័យ​កុមារ ហើយ​ព្រះ​អង្គ​ក៏​យល់​ដឹង​ថា នេះ​ហើយ​ជា​ផ្លូវ​ទៅ​កាន់​ការ​ត្រាស់​ដឹង​ដោយពិត ។

    តាម​មហា​សច្ចក​សូត្រ ព្រះ​ពុទ្ធ​ទ្រង់​នឹក​ឃើញ​ដល់ ភាវៈ​នៃ​ឈាន​ដែល​ព្រះ​អង្គ​បាន​ចូល​ដោយ​ចៃ​ដន កាល​ពី​នៅ​ក្នុង​វ័យ​កុមារ ហើយ​ព្រះអង្គ​ក៏​បោះ​បង់​ទុក្ករ​កិរិយា ដែលព្រះ​អង្គ​បាន​ធ្វើ​នោះ​ចោល​ទៅ ។ តថាគត​បាន​រលឹក​ឃើញ ម្តង​នោះ​កាល​ដែល​ព្រះ​វរ​រាជ​បិតា កំពុង​ធ្វើ​ពិធី​ច្រត់​ព្រះ​នង្គ័ល​តថាគត​កំពុង​តែ​អង្គុយ នៅ​ក្រោម​ម្លប់​ដើម​ព្រីង ពេល​នោះ​ឆ្ងាយ​ផុត​ពី​អារម្មណ៍​ផ្សេង​ៗ តថាគត​បាន​ចូល​កាន់​បឋមជ្ឈាន ហើយ​តាំង​នៅ​ក្នុង​ឈាន បីតិ​និង​សុខៈ​កើត​ឡើង​អំពី​សេចក្តី​ស្ងប់ សម្ប​យុត្ត​ដោយ​វិតក្កៈ​និង​វិចារៈ ។ តើ​ឈាន​នេះ​អាច​ជា​ផ្លូវ​ឲ្យ​ដល់ ការ​ត្រាស់​ដឹង​ឬ​ទេ? ពេល​នោះ​ដោយ​សារ​ការ​ដើរ​តាម ការ​ចង​ចាំ​ពី​មុន ក៏​បាន​មក​នូវ​ការ​សម្រេច​ផលៈ “ នេះ​ហើយ​ជា​ផ្លូវ​ត្រាស់​ដឹង​ដ៏​ពិត ​“ ។ តាម​ឧប្បក្កិលេស​សូត្រ បន្ទាប់​ពី​រក​ឃើញ​ហេតុ​នៃ​ឧបស័គ្គ​ផ្សេង​ៗ​ហើយ​គ្រប​សង្កត់​ឧបស័គ្គ​ទាំង​នោះ​បាន​មក​ ព្រះ​ពុទ្ធ​អាច​ឆ្លង​កាត់​និមិត្ត ហើយ​ចូល​កា​ន់​ឈាន​ទី១​ដល់​ទី៤ ។ “ តថាគត​បាន​ឃើញ​ពន្លឺ​និង​ឃើញ​រូប​ទាំង​២​យ៉ាង ។ រំពេច​នោះ​ពេល​ដែល​ការ​ឃើញ ពន្លឺ​និង​រូប​បាន​រលត់​ទៅ តថាគ​តគិត​ថា តើ​មាន​អ្វី​ជា​ហេតុ​ជា​បច្ច័យ ឲ្យ​ពន្លឺ​និ​ង​រូប​រលត់​ទៅ? ហើយ​ចូរ​អ្នក​ពិចារ​ណា ដូច្នេះ​ថា សំនួរ​បាន​កើត​ឡើង​ដល់​តថាគត ហើយ​ដោយ​សារ​សេចក្តី​សង្ស័យ កម្លាំង​សមាធិ​ក៏​ធ្លាក់​ចុះ ហើយ​កាល​ណា​កម្លាំង​សមាធិ​ធ្លាក់​ចុះ ពន្លឺ​និង​រូប​ក៏​រលត់​ទៅ ។ តថាគត​ធ្វើ​កុំ​ឲ្យ​សំនួរ កើត​ឡើង​ដល់ តថាគត​ទៀត តថាគត​បាន​ទប់​ឲ្យ​នៅ​ក្នុង​ការ​ប្រឹង​ប្រែង ខ្លាំង​ក្លា បាន​ទទួល​ឃើញ​នូវ​ពន្លឺ​និង​រូប ។ រំពេច​នោះ​បន្ទាប់​ពី​ការ​ឃើញ ពន្លឺ​និង​រូប​បាន​រលត់​ទៅ តថាគត​​គិត​ថា តើ​មាន​អ្វី​ជា​ហេតុ​ជា​បច្ច័យ ឲ្យ​ពន្លឺ និង​រូប​រលត់​ទៅ? ហើយ​ចូរ​អ្នក​ពិចារ​ណាដូ​ច្នេះ​ថា សេចក្តី​មិន​ប្រយ័ត្ន កើត​មាន​ដល់​ត​ថាគត ព្រោះ​តែ​សេចក្តី​មិន​ប្រយ័ត្ន និង​ការ​ចុះ​អន់​ថយ​នៃ​សមាធិ​ចិត្ត​របស់​ត​ថាគត ពន្លឺ​និ​ង​រូប​ក៏​រលត់​បាត់​ទៅ ។ តថាគត​ត្រូវ​តែ​ប្រតិបត្តិ តាម​វិធី​មួយ​ដើម្បី​កុំ​ឲ្យ សេចក្តី​សង្ស័យ​និង​ការ​មិន​ប្រយ័ត្ន កើត​ឡើង​ដល់​តថា​គត​ម្តង​ទៀត ។”

    តាម​របៀប​ដូច​គ្នា​នឹង​ខាង​លើ​នេះ ព្រះ​ពុទ្ធ​ជួប​នឹង​ឧបស័គ្គ​ច្រើន​ទៀត ដែល​ជា​ហេតុ​ឲ្យ​ពន្លឺ​រលត់​ទៅ ហើយ​ព្រះ​អង្គ​បាន​រក​ឃើញ​ផ្លូវ​ចេញ ពី​ឧបស័គ្គ​ទាំង​នោះ​បាន ។ ឧបស័គ្គ​ទាំង​នោះ​រាប់​បញ្ចូល​ថីន​មិទ្ធៈ ការ​ភិត​ភ័យ សេច​ក្តី​រីក​រាយ សេចក្តី​រវើយ ការ​ប្រឹង​ហួស ការ​ប្រឹង​ខ្វះ រា​គៈ ការ​ដឹង​អារម្មណ៍​ផ្សេង​ៗ និង​សមាធិ​ហួស​កំរិត​លើ​វិធី ។ ទី​បំផុត​ព្រះ​អង្គ​បាន​ឆ្លង​ដល់​ពន្លឺ ហើយ​ចូល​ទៅ​ក្នុង​ឈាន​បាន ។ សេចក្តី​អធិប្បាយ​ក្នុង​ឧបកិលេស​សូត្រ បង្ហាញ​ថែម​ទៀត នូវ​ការ​ដែល​ព្រះ​អង្គ​រក​ឃើញ​ផ្លូវ​ទៅ​ដល់​ឈាន​៤​ដំបូង ដែល​ក្រោយ​មក​ព្រះ​អង្គ​យល់​ថា​ជា សម្មា​សមាធិ ។

    “ ម្នាល​អនុរុទ្ធ កាល​ណាតថាគត​ដឹង​ថា សេចក្តី​សង្ស័យ​ជា​ភាព​មិន​បរិសុទ្ធ​របស់​ចិត្ត តថា​គត​បោះ​បង់​សេចក្តី​សង្ស័យ​ចោល ភាព​មិន​បរិសុទ្ធ​របស់​ចិត្ត ។ កាល​ណា​តថាគត​ដឹង​ថា សេចក្តី​ប្រមាទ ថីន​មិទ្ធៈ ការ​ភិត​ភ័យ សេចក្តី​រីក​រាយ សេចក្តី​រវើយ ការ​ប្រឹង​ហួស ការ​ប្រឹង​ខ្វះ រា​គៈ ការ​ដឹង​អារម្មណ៍​ផ្សេង​ៗ និង​សមាធិ​ហួស​កំរិត​លើ​វិធី តថាគត​បោះ​បង់ (ដល់) សមាធិ​ហួស​កំរិត​លើ​វិធី ភាព​មិន​បរិសុទ្ធ​នៃ​ចិត្ត ។ ម្នាល​អនុរុទ្ធ កាល​ណាត​ថាគត​ដឹង​ថា សេចក្តី​សង្ស័យ​ជា ភាព​មិន​បរិសុទ្ធ​នៃ​ចិត្ត តថាគត​បោះ​បង់​សេចក្តី​សង្ស័យ​ចោល ភាព​មិន​បរិសុទ្ធ​នៃ​ចិត្ត ។ កាល​ណា​តថាគត​ដឹង​ថា សេចក្តី​ប្រមាទ ថីន​មិទ្ធៈ កា​រ​ភិត​ភ័យ សេចក្តី​រីករាយ​សេចក្តី​រ​វើយ ការ​ប្រឹង​ហួស ការ​ប្រឹង​ខ្វះ ​រា​គៈ ការ​ដឹង​អារម្មណ៍ ផ្សេង​ៗ និង​សមាធិ​ហួស​កំរិត​លើ​វិធី តថាគត​បោះ​បង់ (ដ​ល់) សមាធិ​ហួស​កំរិត​លើ​វិធី ភាព​មិន​បរិសុទ្ធ​នៃ​ចិត្ត ដូច្នេះ​តថា​គត​គិត​ថា តថាគត​បាន​បោះ​បង់​ចោល ភាព​មិន​បរិសុទ្ធ​នៃ​ចិត្ត ។ ឥឡូវ​នេះ​សមាធិ​នឹង​ចម្រើន ដោយ​វិធី​៣​យ៉ាង.​.​.​ហើយ​យ៉ាង​ដូច្នេះ​អនុរុទ្ធ​ចម្រើន​សមាធិ​ប្រកប​ដោយ​វិតក្កៈ​និង​វិចារៈ, ចម្រើន​សមាធិ​គ្មាន​វិតក្កៈ​ ប៉ុន្តែ​ប្រកប​ដោយ​វិចារៈ, ចម្រើន​សមាធិ​គ្មាន​វិតក្កៈ​ទាំង​គ្មាន​វិ​ចា​រៈ, ចម្រើន​សមាធិ​ប្រកប​ដោយ​បីតិ, ចម្រើន​សមាធិ​មិន​ប្រកប​ដោយ​បីតិ, ចម្រើន​សមាធិ​ជា​មួយ​សុខៈ, ចម្រើន​សមាធិ​ប្រកប​ដោយ​ឧបេក្ខា​.​.​.​។ ម្នាល​អនុរុទ្ធ កាល​ណា​តថាគត​ចម្រើន​សមាធិ ប្រកប​ដោយ​វិតក្កៈ​និង​វិចារៈ ដល់​ការ​ចម្រើន​.​.​.​កាល​ណា​សមាធិ​សម្ប​យុត្ត​ដោយ ភាព​ត្រឹម​ត្រូវ សេចក្តី​ដឹង​ពិត ឃើញ​ពិត​ក៏​កើត​ឡើង​ចំពោះ​ត​ថាគត ការ​រំដោះ​ខ្លួន​របស់​តថាគត មិន​រង្គោះ​រង្គើ​ឡើយ​​នេះ​​ហើយ​ជា​ជាតិ​ចុង​ក្រោយ​របស់​តថាគត ឥឡូវ​នេះ​គ្មាន​អ្វី​គួរ​ជា​បច្ច័យ​ទៀត​ទេ។

    ក្នុង​សូត្រ​ទាំង​ឡាយ​ ការ​សម្រេច​អរូបជ្ឈាន ពុំ​ដែល​លើក​មក និយាយ​ថា​ជា​ឈាន​ទេ ​។ ការ​សម្រេច​ផ្នែក​អរូប​នេះ ទាក់​ទង​ច្រើន​ទៅ​ខាង​ ការ​ធ្វើ​ឲ្យ​រីក​ធំ ចំណែក​ឯ​រូប​ជ្ឈាន​វិញ ផ្តោត​ទៅ​លើ​ការ​ស្មឹង​ស្មាធិ៍​ គឺ​សមាធិ ។ ពិត​មែន​តែ​ភាវៈ​នៃ​សមាធិ ពុំ​មែន​ជា​គោល​បំណង​ចុង​ក្រោយ ប៉ុន្តែ​វា​ពិត​ជា​ផ្លូវ (ដែល​នាំ​ឲ្យ​ទៅ​ដល់​គោល​បំណង​នោះ) ។ សេច​ក្តី អធិប្បាយ​៣​នៅ​ក្នុង​ពោជ្ឈង្គ​សម្បយុត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​ជន​ដទៃ​ក្រៅ​ព្រះ​ពុទ្ធសាសនា​បាន​ប្រកាស​ថា ពួក​គេ​ក៏​បាន​ចម្រើន​ការ​ស្មឹង​ស្មាធ បែប​ដូច​ការ​បង្រៀន​របស់​ព្រះ​ពុទ្ធ រួម​ទាំង​សមាធិ​ផង​ដែរ ។ ជន​ទាំង​នោះ​បាន​សួរ​ព្រះ​ពុទ្ធ​ថា តើ​មាន​ការ​ខុស​គ្នា ដូច​ម្តេច​រវាង​ការ​បង្រៀន​របស់​ពួក​គេ និង​ការ​បង្រៀន​របស់​ព្រះ​អង្គ? ព្រះ​ពុទ្ធ​មិន​ឆ្លើយ​ដោយ​ការ​ពន្យល់ ពី​សម្មាទិដ្ឋិ​ទេ ប៉ុន្តែ​ព្រះ​អង្គ​ប្រាប់​ជន​ទាំង​នោះ​ថា ពួក​គេ​មិន​យល់​គ្រប់​គ្រាន់ អំពី​ការ​បដិបត្តិ​របស់​សមាធិ​ទេ ។ ពិត​មែន​តែ​ព្រះ​ពុទ្ធ​មិន​មែន​ជា​អ្ន​ក​ទី​១ ដែល​បាន​សម្រេច​អរូប​ជ្ឈាន ការ​រៀប​ចំ​កំរឹត​ជាន់​ថ្នាក់​របស់​សមាធិ ជា​ឈាន​៤ ជា​របៀប​ថ្មីរ​បស់​ព្រះ​ពុទ្ធ ។ បន្ទាប់​មក​គេ​ខ្ចីរ​បៀប​ថ្មី​នេះ​ក្នុង​ភាព មិន​គ្រប់​គ្រាន់ ដាក់​ចូល​ទៅ​ក្នុង​មោក្ស​ធម្ម Mokṣadharma ដែល​ជា​ផ្នែក​មួយ​នៃ​មហា​ភារតៈ​ Mahābhārata ។ ហាក់​ដូច​ជា​ក្នុង​យោគៈ Yoga របស់​ពួក​ព្រាហ្មណ៍​ជំនាន់​ដើម អរូបភព​អាច​សម្រេច​បាន ដោយ​បន្ត​ពី​រូប​សមាធិ​ (រូប​ជ្ឈាន) ទៅ ​។ យោគៈ​នេះ​បាន​ត្រូវ​យក​មក​ប​ង្រៀន តាម​តែ​ការ​រើស​យក​របស់​សិស្ស​នៅ​ក្នុង​អត្ថបទ ផ្នែក​ពុទ្ធកៈ​ជំនាន់​ដើម​ផង​ដែរ ។ ម្យ៉ាង​ទៀត​វិ​ធី​សំខាន់ ក្នុង​ការ​បង្រៀន ដើម្បី​ការ​សម្រេច​អរូបជ្ឈាន ក្នុង​គម្ពីរ​ជំនាន់​ចាស់ គឺ​បន្ទាប់​ពី​បាន​សម្រេច​ឈាន​ទី៤​មក គេ​ត្រូវ​បន្ត​កិច្ច​ការ​របស់​គេ ទៅ​ក្នុង​អា​កាសាន​ញ្ចាយតនៈ​ទៀត ​។​

  45. kao bun song ថា:

    ព្រះធម៌

    ​ធម៌ (ភា​សា​សំ​ស្ក្រឹត: धर्म dhárma, ភាសា​បាលី: धम्म dhamma, ភាសាអង់គ្លេស: Dharma) គឺ​​ជា​​ពាក្យ​​ទូ​ទៅ​​មួ​យ​​ដែល​​មាន​​អត្ថន័យ​​ច្រើន​យ៉ាង​​​​អាស្រ័យ​​ទៅ​​តាម​​សាសនា​​នី​មួយ​ៗ​។ នៅ​​ក្នុង​​ភាសា​ខ្មែរ ធម៌​​គឺ​​ជា​​សភាវៈ​​ដែល​​ទ្រទ្រង់​​សត្វ​​លោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត ។ ល។ គេ​​អាច​​ប្រែ​​ម្យ៉ាង​​ទៀត​​ថា ធម៌​គឺ​ជា​ក្បួន​​ច្បាប់​​សំរាប់​​ដឹក​នាំ​​សត្វ​​លោក​​អោយ​ប្រព្រឹត្ត​​​ទៅ​​តាម​​គន្លង​ល្អ​។​ ពាក្យ​​នេះ ខ្មែរ​​យើង​​ធ្លាប់​​ប្រើ​​ជា​​ធម្មតា​​មក គឺ​​សំដៅ​​យក​​ពាក្យ​​ឱវាទ​​របស់​​ព្រះ​ពុទ្ធ ​និង​​អត្ថ​បទ​​ទួទៅ​​ដែល​​ទាក់​ទង​​ដោយ​ពុទ្ធ​​សាសនា : រៀន​​ធម៌, សូត្រ​ធម៌, ចេះ​ធម៌, ចាំ​ធម៌, ស្ដាប់​ធម៌, ធម៌​អាថ៌ អត្ថ​បទ​​របស់​​ធម៌។

    អត្ថន័យ​​​ក្នុង​​​ព្រះ​​ពុទ្ធ​សាសនា​​នៅ​​​ក្នុង​​​ព្រះ​​​ពុទ្ធ​សាសនា ព្រះ​​​ធម៌​​​មាន​​​ន័យ​​​សំខាន់​​​៣​​​យ៉ាង​​​គឺ៖​

    ពាក្យ​​ប្រៀន​​ប្រដៅ​​របស់​​ព្រះ​​សម្មា​សម្ពុទ្ធ
    សភាវៈ​​ទាំង​​ឡាយ​​ដែល​​មាន​​នៅ​​ក្នុង​​លោក
    ជា​​ច្បាប់​​ធម្មជាតិ​​ដែល​​មិន​​អាច​​កែ​ប្រែ​បាន​

    ពាក្យ​ប្រៀន​ប្រដៅ​របស់​​ព្រះពុទ្ធ​សំរាប់​​ពុទ្ធ​​បរិស័ទ ពាក្យ​​ថា​ព្រះ​ធម៌ មាន​​ន័យ​​ថា គឺ​​ជា​​ពាក្យ​​ទេសនា​​អប់រំ​​ទូន្មាន​​របស់​​ព្រះ​​សម្មាសម្ពុទ្ធ​អោយ​​ស្ថិត​​នៅ​ក្នុង​​ផ្លូវ​​ជា​​កណ្តាល​គឺ​​មជ្ឈិម​បដិបទា ដែល​​ពុទ្ធ​ប​រិស័ទ​​ទាំង​​ឡាយ​​គួរ​​គោរព​​ប្រតិបត្តិ​តាម​​ដើម្បី​​ការ​​នៅ​​ជា​​សុខ​​ក្នុង​​បច្ចុប្បន្ន​​ក៏​​ដូច​​ជា​​ក្នុង​​កាល​​ជា​​អនាគត ប្រសើរ​​ជាង​​នេះ​​ទៅ​​ទៀត​​គឺ​​ដើម្បី​​រួច​ផុត​​ចាក​ទុក្ខ​​ទាំង​​ពួង​​គឺ​​​ព្រះនិព្វាន។

    ​ព្រះ​​ធម៌​​គឺ​​ជា​​ផ្នែក​​មួយ​​ក្នុ​ង​​ចំណោម​​រតនៈ​​ទាំង​​៣ គឺ​ ពុទ្ធ​រតនៈ ធម្មរតនៈ និង សង្ឃរតនៈ។ ព្រះ​ធម្មគុណ​ស្វាក្ខាតោ ព្រះ​​បរិយត្តិ​ធម៌ គឺ​​ព្រះ​​ត្រៃ​បិដក ជា​​ធម៌​​ដែល​​ព្រះ​​មាន​​ព្រះ​ភាគ​ទ្រង់​​ត្រាស់​​សម្តែង​​ហើយ​​ដោយ​​ល្អ មាន​​៩​​ប្រការ គឺ​​មគ្គ​៤ ផល​​៤ និព្វាន​១។ សន្ទិដ្ឋិកោ ជា​​ធម៌​​គឺ​​ព្រះ​អរិយ​បុគ្គល​​ទាំង​​ពួង ដឹង​​ពិត ឃើញ​​ពិត​​ដោយ​បច្ចវេក្ខណ​ញ្ញាណ គឺ​ថា នឹង​​បាន​​ដឹង​​ដោយ​​បាន​​ស្តាប់​​ដោយ​​ជឿ​​បុគ្គល​​ដទៃ​​នោះៗ​ ក៏​​ទេ គឺ​​ឃើញ​​ច្បាស់​​ដោយ​​ខ្លួន​​ឯង អកាលិកោ ជា​ធម៌​​អោយ​​នូវ​​ផល​​មិន​​រង​​ចាំ​​កាល គឺ​​ថា កាល​​បើ​​ព្រះ​អរិយមគ្គ​​កើត​​ឡើង​​ហើយ ព្រះ​អរិយផល​​ក៏​​កើត​​ឡើង​​ក្នុង​​លំដាប់​​គ្នា​​មិន​​បាន​​យឺត​​យូរ​​ឡើយ ឯហិបស្សិកោ ជា​ធម៌​​គួរ​​ដល់​​ឯ​ហិបស្ស​វិធី គឺ​​ថា បើ​​ព្រះ​​អរិយ​បុគ្គល ដែល​​បាន​​សម្រេច​​មគ្គ​ផល​​​ហើយ ក៏​​គួរ​​នឹង​​ហៅ​​បុគ្គល​​ដទៃ​​អោយ​​ចូល​​មក​​មើល​​បាន​(​ក្នុង​​ន័យ​​នេះ គឺ​ថា បើ​​បុគ្គល​​ម្នាក់​​បាន​​សម្រេច​​មគ្គ​​ផល ក៏​​ណែ​​នាំ​​បុគ្គល​​ដទៃ​ដើម្បី​​អោយ​​គេ​​បាន​​សម្រេច​​មគ្គ​​ផល​​ដូច​​ខ្លួន​​ដែរ ដោយ​​ការ​​ទទួល​​យក ធ្វើ​​ការ​​ពិ​សោធន៍​ ពិចារណា​​អំ​ពី​​សេចក្តី​​ពិត​​ដោយ​​ខ្លួន​​ឯង)។ ឱបនយិកោ ជា​​ធម៌​​គឺ​​ព្រះ​​អរិយ​​បុគ្គល​​គប្បី​​បង្អោន​​ចូល​​មក​​ទុក​​ក្នុង​​ខ្លួន ដោយ​​អំណាច​​នៃ​​ភាវ​នា។ បច្ចត្តំ វេទិត​ព្វោ វិញ្ញូ​ហិ ជា​​ធម៌​​គឺ​​អ្នក​​ប្រាជ្ញ​​ទាំង​​ឡាយ​​មាន​​ឧគ្ឃដិ​តញ្ញូ​បុគ្គល​​ជា​​ដើម គប្បី​​ដឹង គប្បី​​ឃើញ​​ច្បាស់​​ក្នុង​​ចិត្ត​​នៃ​​ខ្លួន។ ការ​​ពិចារណ​​រំលឹក​​ធម្មគុណ​​ជា​​រឿយ​​ៗ អា​ច​​ធ្វើ​​អោយ​បុគ្គល​​នោះ​​ឯង​​បាន​​ទទួល​​នូវ​​សេចក្តី​​ស្ងប់​​សុខ ព្រោះ​​ចិត្ត​​ឆ្ងាយ​​ស្រឡះ​​ចាក​​មិច្ឆា​ទិដ្ឋិ​​ទាំង​​ពួង។​

    ច្បាប់​ធម្មជាតិ​អ្វី​ៗ​​កើត​​ឡើង​​ក្នុង​​លោក​​ព្រោះ​​មាន​​ហេតុ​​ជា​​បច្ច័យ។ វា​​គឺ​​ជា​​សេចក្តី​​ពិត​​ដែល​​មិន​​អាច​​មាន​​នរណា​​ម្នាក់​​កែ​​ប្រែ​​សេចក្តី​​នេះ​​បាន​​ឡើយ​។

    អនិច្ចំ សេច​ក្តី​មិន​​ទៀង​​ទាត់។ ធម៌​​ទាំង​ឡាយ​​ដែល​​មាន​​បច្ច័យ​​តាក់​​តែង​​ហើយ តែង​​ប្រែប្រួល​​ជា​និច្ច។​
    ទុក្ខំ សេចក្តី​​ឈឺ​​ចិត្ត​ សោក​​សង្រេង មិន​​ពេញ​ចិត្ត (​ក្នុង​​ន័យ​​នេះ គឺ​​សំដៅ​​លើ​​សត្វ​លោក ឬ​​របស់​​ជា​​ទី​​ស្រឡាញ់ ប្រែ​ប្រួល វិនាស​​ព្រាត់​​ប្រាស​​ទៅ ដែល​​បុគ្គ​ល​​មិន​​ចង់​​អោយ​​ទៅ​​ជា​​យ៉ាង​នោះ​ ក៏​​កើត​​ជា​​ទុក្ខ)។
    អនត្តា មិន​​មែន​​ខ្លួន។​ ធម្មជាតិ​​​ទាំង​​​ឡាយ​​កើត​​ឡើង​​ដោយ​​ធាតុ​​ផ្សំ​​៤​យ៉ាង គឺ​ ទឹក​ ដី​ ភ្លើង​ ខ្យល់ ដែល​​ធាតុ​​ទាំង​​នោះ​​តែង​​ប្រែ​ប្រួល​​ជា​និច្ច ដែល​​បុគ្គល​​អ្នក​​មាន​​ប្រាជ្ញា​​តួ​យ៉ាង​​ដូច​​ជា​​ព្រះ​សម្មា​សម្ពុទ្ធ ឬ​ក៏​​ព្រះ​​អរិយៈ​​ទាំង​ឡាយ មិន​​អាច​​ចាត់​​ទុក​​ថា វា​​ជា​​ខ្លួន​​បាន​​ទេ។​​

  46. kao bun song ថា:

    ​វិសុ​ទ្ធិ​មគ្គ (ភា​សា​អង់​គ្លេស: Visuddhimagga ឬ The Path of Purification) គឺ​ជា​ពុទ្ធិក​ធម្ម​បរិយាយ​នៃ​ថេរ​វាទ រៀប​រៀង​ដោ​​យ​ព្រះ​ពុទ្ធ​ឃោសា​ Buddhaghosa ក្នុង​ស្រី​លង្កា ប្រមាណ​ជា​ក្នុង គ.ស.​៤៣០ ។ ក្រៅ​ពី​ព្រះ​ត្រៃ​បិដក គេ​ចាត់​ទុក​គម្ពីរ​នេះ​ថា​ជា​គម្ពីរ​ថេរ​វាទ​សំខាន់​បំផុត។ ទ្រង់​ទ្រាយ​របស់​វិសុទ្ធិមគ្គ​ ស្ថិត​នៅ​លើ រថ​វិនិត​សូត្រ Ratha-Vinita Sutta ដែល​រៀប​រាប់​អំ​ពី​វឌ្ឍន​ភាព ពី​ភាព​បរិសុទ្ធ​របស់​សាវ័ក ដល់​ព្រះ​និព្វាន តាម​ដំណើរ​៧​ជំហ៊ាន គឺ​វិសុទ្ធិ​៧។

    សេចក្តីសង្ខេប

    គម្ពីរ​នេះ​ចែក​ជា​៤​ផ្នែក ដែល​ពិភាក្សា​អំ​ពីៈ ១- សីល, ២- សមាធិ, ៣- ភូមិនៃបញ្ញា, ៤- បញ្ញា ៖

    * ទី១ ពន្យល់​អំពី​ច្បាប់​វិន័យ ហើយ​និង​វិធី​រិះ​រក​ការ​ប្រតិបត្តិ​ត្រូវ ឬ​រក​គ្រូ​ដែល​ល្អ ។
    * ទី២ រៀប​រាប់​អំពី​ការ​ធ្វើ សមថៈ កម្មដ្ឋាន​ម្តង​មួយ​ៗ (សូម​មើល​អំពី​កម្មដ្ឋាន​៤០) ពន្យល់​អំពី​ដំណាក់​ការ​ផ្សេង​ៗ​នៃ​សមាធិ ។
    * ទី៣ ពន្យល់​អំពី​បញ្ច​ក្ខន្ធ អាយតនៈ អរិយសច្ចៈ និ​ង បដិច្ច​សមុប្បាទ ។ ផ្នែក​នេះ​បរិយាយ យ៉ាង​ច្រើន​អំពី ការ​ធ្វើ​វិភាគ ជា​ពិសេស​របស់​ទ្រឹ​ស្តី​ព្រះ​ពុទ្ធ​សាសនា ។
    * ទី៤ អធិប្បាយ​អំពី​ការ​ធ្វើ វិ​បស្សនា តាម​ការ​រីក​ចម្រើន​នៃ​បញ្ញា សង្កត់​ខ្លាំង​ទៅ​លើ​ប្រភេ​ទ​ផ្សេង​ៗ នៃ​ការ​ចេះ​ដឹង ដែល​បាន​មក​ពីការ​បដិបត្តិ ។

    ការ​ធ្វើ​ឲ្យ​បរិសុទ្ធ​៧​ថ្នាក់

    ការ​ប្រៀប​ធៀប​ការ​បដិបត្តិ ទៅ​នឹង​រថ​បណ្តាក់​៧​នេះ ចង្អុល​បង្ហាញ​ប្រាប់​អំពី​ទិស​ដៅ ។ គេ​ត្រូវ​ការ​សេចក្តី​បរិសុទ្ធ​មួយ​សិន ដើម្បី​ឈោង​ទៅ​យក​សេចក្តី​បរិសុទ្ធ​បន្ទាប់​មួយ​ទៀត ។ គេ​តែង​ហៅ​ការ​បដិបត្តិ​នេះ​ថា វិសុទ្ធិ​៧ Satta-Visuddhi ៖

    * ១- សីល​វិសុទ្ធិ សេចក្តី​បរិសុទ្ធ​នៃ​សីល
    * ២- ចិត្ត​វិសុទ្ធិ សេចក្តីប​រិសុទ្ធ​នៃ​ចិត្ត
    * ៣- ទិដ្ឋិវិ​សុទ្ធិ សេចក្តី​បរិសុទ្ធ​នៃ​ការ​យល់​ឃើញ
    * ៤- កង្ខា​វិតរណ​វិសុទ្ធិ សេចក្តី​បរិសុទ្ធ​នៃ​ការ​ឃើញ​ច្បាស់ កន្លង​សេចក្តី​សង្ស័យ
    * ៥- មគ្គា​មគ្គញាណ​ទស្សន​វិសុទ្ធិ សេចក្តី​បរិសុទ្ធ​នៃ ការ​ដឹង​ច្បាស់​ឃើញ​ច្បាស់ ថា​ជា​ផ្លូវ​ឬ​មិន មែន​ជា​ផ្លូវ
    * ៦-បដិបទា​ញាណ​ទស្សន​វិសុទ្ធិ សេចក្តី​បរិសុទ្ធ​នៃ ការ​ដឹង​ច្បាស់​ឃើញ​ច្បាស់ នូវ​ផ្លូវ​បដិបត្តិ (ដែល​ជា​ហេតុ​ឲ្យ​អរិយមគ្គ​កើត​ឡើង)
    * ៧- ញាណ​ទស្សន​វិសុទ្ធិ សេចក្តី​បរិសុទ្ធនៃ ការ​ដឹង​ច្បាស់​ឃើញ​ច្បាស់ (នូវ​ករណីយ​កិច្ច ដែល​ជា​ចំណែក​នៃ​លោកុត្តរៈ​) ។

    វិសុទ្ធិញាណកថា

    ព្រះ​មហា​ថេរ​ឧសោ​ភណ (មហាសិ​សាយ​ដាវ) ព្រះ​គ្រូ​ដ៏​ល្បី​ជាតិ​ភូមា​មួយ​រូប ក្នុង​ឆ្នាំ​១​៩៥០ បាន​រៀប​រៀង​សៀវ​ភៅ​មួយ ឈ្មោះ​ថា​វិសុទ្ធិ​ញាណ​កថា Visuddhiñāna katha ដោយ​យ​ក​លំនាំ​តាម​គម្ពីរ​វិសុទ្ធិ​មគ្គ ជា​សេចក្តី​រៀប​រាប់​ច្បាស់​លាស់ តាម​លំដាប់​ថ្នាក់​ដូច​តទៅ៖​

    * ១- សី​លវិសុទ្ធិ សេចក្តី​បរិសុទ្ធ​នៃ​សីល
    * ២- ចិត្ត​វិសុទ្ធិ សេចក្តី​បរិសុទ្ធ​នៃ​ចិត្ត
    * ៣- ទិដ្ឋិ​វិសុទ្ធិ សេចក្តី​បរិសុទ្ធ​នៃ​ការ​យល់​ឃើញៈ

    ១- នាមរូប-បរិច្ឆេទ​ញាណ បញ្ញា​ពិចារ​ណា​អំពី​នាម​និង​រូប

    * ៤- កង្ខា​វិតរ​ណវិ​សុទ្ធិ សេច​ក្តី​បរិសុទ្ធ​នៃ​ការ​ឃើញ​ច្បាស់ កន្លង​សេចក្តី​សង្ស័យៈ

    ១- បច្ចយ​បរិគ្គហ​ញាណ បញ្ញា​ដោយ​ការ​ដឹង​យល់​អំពី​បច្ច័យ
    ២- សម្មសន​ញាណ បញ្ញា​ដោយ​ការ​យល់​ច្បាស់
    ៣- ឧទយព្វយ​ញ្ញាណ បញ្ញា​យល់​ដឹង​អំពី​ការ​កើត​និង​រលត់ ទាក់​ទង​នឹង​ឧប កិលេស​១០ កាល​ណា​វា​ទ​ន់ខ្សោយ​ ។

    * ៥- មគ្គា​មគ្គញាណ​ទស្សន​វិសុទ្ធិ សេចក្តី​បរិសុទ្ធ​នៃ​ការដឹង​ច្បាស់​ឃើញ​ច្បាស់ ថា​ជា​ផ្លូវ​ឬ​មិន មែន​ជា​ផ្លូវ
    * ៦-បដិបទាញាណ​ទស្សន​វិសុទ្ធិ សេចក្តី​បរិសុទ្ធ​នៃ​ការ​ដឹង​ច្បាស់​ឃើញ​ច្បាស់ នូវ​ផ្លូវ​បដិបត្តិ (ដែល​​ជា​​ហេតុ​​ឲ្យ​​អរិយ​មគ្គ​​កើត​​ឡើង)

    ១- ភង្គញាណ បញ្ញា​ដឹង​អំពី​ការ​បែក​ចេញ​ពី​គ្នា (នាម​និ​ង​រូប)
    ២- ភយ​តូបដ្ឋាន​ញាណ បញ្ញា​ដឹង​ពី​ការ​គួរ​ឲ្យ​ភ័យ​ខ្លាច នៃ​ការ​កើត​រលត់​នៃ​សង្ខារ ​។
    ៣- អាទីនវ​ញ្ញាណ បញ្ញា​ឃើញ​ការ​ទទួល ទុក្ខ​ទោស​ក្នុង​សង្ខារ
    ៤- និព្វិទាញាណ បញ្ញា​ឃើញ​ការ​នឿយ​ណាយ ក្នុង​សង្ខារ
    ៥- មុញ្ចិតុ​កាម្យតា បញ្ញា​ឃើញ​បំណង​ចង់ រំដោះ​ចេញ​ពី​សង្ខារ
    ៦- បដិសង្ខា​នុបស្សនា​ញាណ បញ្ញា​ពិនិត្យ​រក​ឧបាយ​រំដោះ ចេញ​ពី​សង្ខារ
    ៧- សង្ខារូបេ​ក្ខាញ្ញាណ បញ្ញា​ឃើញ​សេចក្តី​ព្រ​ងើយ ចំពោះ​សង្ខារ​ទាំង​ពួង
    ៨- វុដ្ឋាន​គាមិនី​វិបស្សនា​ញ្ញាណ បញ្ញា​នាំ​ឲ្យ​ដល់​ការ ចេញ​ចាក​សង្ខារ
    ៩- អនុលោម​ញ្ញាណ បញ្ញា​ដឹង​ការ​តម្រូវ​តាម ឬ​ប្រែ​ប្រួល​តាម ញាណ​៨​ខាង​ដើម​នេះ ។
    ១០- គោត្រ​ភូញាណ បញ្ញា​ចាស់​ក្លា ឃើញ​នូវ​ព្រះ​និព្វាន ។

    * ៧- ញាណ​ទស្សន​វិសុទ្ធិ សេចក្តី​បរិសុទ្ធ​នៃ​ការ​ដឹង​ច្បាស់ ឃើញ​ច្បាស់ នូវ​ករណីយ​កិច្ច​ដែល​ជា​ចំណែក​នៃ​លោកុត្តរៈ

    ១- មគ្គញាណ
    ២- ផលញាណ
    ៣- បច្ចវេក្ខណញា​ណ បញ្ញា​ពិចារណា​មគ្គ-ផល និង​កិលេស
    ៤- ផល​សមា​បត្តិ ការ​សម្រេច​បាន​ផល​ចិត្ត
    ៥- មគ្គ​និង​ផល​ខ្ពស់​ៗ​ខាង​លើ ​។​

    • ​ចម្រើន​ពរ​ញោម​ប៊ុន សុង​! អាត្មាភាព​សូម​អនុមោទនា​នូវ​ធម្ម​ទាន​ដែល​ញោម​បាន​យក​មក​ចែក​រំ​លែក​ដើម្បី​ជា​ប្រយោជន៍​ដល់​មហា​ជន​ខ្មែរ​ទូ​ទៅ។ ធម្មទាន​របស់​ញោម​ពិត​ជា​មាន​ប្រយោជន៍​ធំ​ធេង​ណាស់​ចំ​ពោះ​អ្នក​មាន​សេចក្តី​ស្រឡាញ់​ក្នុង​ធម៌​ ដើម្បី​សិក្សា​និង​បដិបត្តិ​។ អាត្មា​បាន​ធ្វើ​កា​រ​រៀប​ចំ​នូវ​អត្ថ​បទ​ជា​ច្រើន​របស់​ញោម ដែល​ញោម​បាន​យក​មក​ចែក​រំលែក​ក្នុងប្លក់​នេះ​ ដោយ​កែ​ប្រែ​អក្ខរាវិរុទ្ធ និង​រៀប​ចំ​វគ្គ​ឃ្លា តម្រឹម​ដើម​ចុង​ ដើម្បី​ឲ្យ​មាន​សោភណភាព​កាន់​តែ​ប្រសើរ​ឡើង និង​ងាយ​ស្រួល​ដល់​អ្នក​អាន​ផង​ដែរ ប៉ុន្តែ​រក្សា​ទុក​ខ្លឹម​សារ​តាម​ច្បាប់​ដើម​ដដែល​។ បើ​សិន​ជា​អាច​ធ្វើ​ទៅ​បាន សូម​ញោម​មេត្តា​ដាក់​ប្រភព​អត្ថបទ​ផង​ ដើម្បី​ឲ្យ​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​ដឹង​ពី​ប្រភព​ ហើយ​ងាយ​ស្រួ​ល​ក្នុង​ការ​ស្រាវ​ជ្រាវ​បន្ថែម និង​បាន​ជា​ទី​កក់​ក្តៅ​ក្នុង​ចិត្ត​ដល់​អ្នក​សិក្សា​ផង​ដែរ ម៉្យា​ងទៀត​គឺ​ដើម្បី​ផ្តល់កិត្តិយស​និង​​ជាកម្លាំង​ចិត្ត​ដល់​អ្នក​ដែល​បាន​ស្រាវជ្រាវ​​ចង​ក្រង​អត្ថបទ​ទាំង​នោះ​ផង​។ អា​ត្មារីករាយ​នឹង​ជួយ​រៀប​ចំ​ កែ​សម្រួល​អត្ថបទ​ដទៃ​ទៀត​របស់​ញោម តាម​ដែល​បាន​ជម្រាប​ញោម​ខាង​លើ ។ សូម​ឲ្យ​ព្រះ​ធម៌​បាន​ជា​ប្រទីប​ដល់​សត្តនិករ​គ្រប់​រូប!

      • kao bun song ថា:

        Venerable Vankoutthe,
        Our reference is :
        -www.dhamma4khmer2.org
        -www.wikipedia.com
        -visuddhimagga in khmer
        – tripicata in khmer
        -The teaching of Buddha by Buddhist promoting foundation, japan
        – The teaching of Buddha by Chhun kim Eath, Long beach CA
        -good question,good answer,Writer Bhikkhu S.Dhammika,www.budaedu.org
        Your opinion will be appreciated, your helping to correcting my fault must be Buddha
        bless you.
        The gift of Dhamma surpasses all other gifts.
        kao bun song

  47. Kunthea ថា:

    ខ្ញុំព្រះករុណមានសេចក្តីត្រេកអរដោយបានអានអត្ថបទល្អៗ​ សូមអោយព្រះពុទ្ធសាសនារុងរឿង!!!

  48. kao bun song ថា:

    នមត្ថុរតនត្តយស្ស សូមនមស្សការចំពោះព្រះរតនត្រៃដោយសេចក្តីគោរព ។
    សេចក្តីអធិប្បាយក្នុងខាងដើម នៃវិបស្សនាកម្មដ្នាននេះ គួរពួកពុទ្ធសាសនិកជនទូរទៅ ជ្រាបថា កាលដែលព្រះសម្មាសម្ពុទ្ធ ជាបរមគ្រូរបស់យើង បានត្រាស់ដឹងឡើង ជាសាស្តាចារ្យឯកក្នុងលោក ទ្រង់មានព្រះហឫទ័យ ប្រកបដោយព្រះមហាករុណាដ៏ធំ ទ្រង់ប្រោសប្រទានព្រះសទ្ធម្មទេសនាចំពោះសត្តនិករក្នុងលោក អស់រយ:ចំនួន៤៥ព្រះវស្សា ។ ដោយទ្រង់មានព្រះពុទ្ធបំណង ចង់ឲ្យពួកសត្តនិករទាំងនោះ បានសម្រេច មគ្គ ផល ក្នុងពេលបានស្តាប់ ឬស្តាប់រួចហើយ និងបានប្រតិបត្តិតាម ដើម្បីឆ្ពោះត្រង់ទៅកាន់ ព្រះនិព្វានតែម៉្យាង ។
    មិនមែនមានពុទ្ធបំណង ត្រឹមតែដឹកនាំសត្វឲ្យបានសុគតិ គឺសម្បត្តិមនុស្សលោក ទេវលោក ឬព្រហ្មលោកប៉ុណ្ណោះទេ ។ ព្រោះព្រះអង្គទ្រង់បានជ្រាប ជាក់ច្បាស់នូវភពទាំងពួង ដែលទ្រង់បាន ធ្លាប់កើតស្លាប់ ៗ ដោយ ផ្ទាល់ព្រះអង្គឯងមក អស់រយ:កាលជាអនេកជាតិ ទាំងទ្រង់ឈ្វេងយល់ច្បាស់ ដោយព្រះបញ្ញាញាណផងទៀតថា ភពទាំង៣នេះ សឹងពេញទៅដោយគំនរភ្លើងទុក្ខ និងភ្លើងកិលេស ដែលកំពុងតែឆេះ រោលរាលកំដៅពួកសត្វ ឲ្យក្តៅក្រហល់ក្រហាយ អន្ទះអន្ទែងជានិច្ច ដោយភ្លើងទុក្ខ ភ្លើងកិលេស ដុតកំដៅឲ្យឆេះ រោលដាលវិលវល់ កើតស្លាប់ក្នុងវដ្តសង្សារ សោយទុក្ខវេទនារកទីបំផុតគ្មាន ។
    ពួកសត្វដែលត្រូវអវិជ្ជាដឹកមុខ បិទបាំងបញ្ញា មិនឲ្យឃើញច្បាស់នូវកងទុក្ខ ត្រឡប់ជាសម្គាល់ថា ការកើតក្នុងភព ជាការសុខសប្បាយទៅវិញ ឧបមាដូចសត្វល្អិត ៗ តូច ៗ មានសត្វ មមាចជាដើម ក្រឡេកឃើញពន្លឺ ភ្លើងភ្លឺច្រាលក្នុងរាត្រីកាល ក៏នឹកស្មានថាជារបស់ត្រជាក់ សុខសប្បាយ ឥតបានដឹងថា ភ្លើងនេះជារបស់ក្តៅក្រហាយឡើយ ក៏នាំគ្នាហើរត្រសុករុលត្បុល ចូលចោមរោមលេងប្រឡែង ព័ទ្ធក្រឡឹងនាយអាយ ដោយសេចក្តីសំគាល់ខុស (មោហ:) មិន បានមួយនាទីនាឡិកាផង ក៏ដល់នូវសេចក្តីវិនាសអន្តរាយ ស្លាប់ខ្លួននៅទីនោះ ត្រៀបត្រាកកកុញ ហួសវិស័យនឹងរាប់ថា ប៉ុណ្ណេះប៉ុណ្ណោះបាន ដោយសារតែភ្លើងនេះឯង យ៉ាងណាមិញ ។ បុគ្គលដែលត្រូវអវិជ្ជាបិទបាំងហើយ សំគាល់ឃើញសម្បត្តិមនុស្ស សម្បត្តិទេវតា ក៏នឹកស្មានថា សម្បត្តិទាំងនោះជារបស់វិសេស ត្រជាក់ត្រជុំថ្លៃថ្លា ប្រកបដោយសេចក្តីសុខស្រួល ថាជារបស់ទៀងទាត់ មិនវិបល្លាសប្រែប្រួល ម៉្លោះហើយក៏នាំគ្នា បំពេញការកុសលផ្សេង ៗ ចំពោះតែខាង វដ្តគាមិនីកុសល គឺកុសលដែលធ្វើដំណើរ ឲ្យវិលវល់ក្នុងភព ព្រោះតែប្រាថ្នានូវសម្បត្តិទាំងនោះ ឯសម្បត្តិទាំងនោះឯង រមែងចងក្រៀកនូវបុគ្គលជាម្ចាស់នោះ ឲ្យចាប់នៅក្នុងភព ហើយឆេះរោលរាល ដោយគំនរភ្លើងទុក្ខ និងភ្លើងកិលេស ធ្វើឲ្យវិលវល់ស្លាប់កើត ទទួលរងនូវសេចក្តីទុក្ខ វេទនាក្នុងវដ្តសង្សាររឿយ ៗ រកទីបំផុតគ្មានយ៉ាងនោះដែរ ។
    ព្រះពុទ្ធភាសិតទ្រង់ត្រាស់ថា:

    យថាបិ នាម ជច្ចន្ធោ នរោ អបរិនាយកោ
    ឯកទា យាតិ មគ្គេន ឧម្មគ្គេនាបិ ឯកទា
    សំសារេ សំសរំ ពាលោ តថា អបរិនាយកោ
    ករោតិ ឯកទា បុញ្ញំ អបុញ្ញម្បិ ឯកទា
    យទា ច ញត្វា សោធម្មំ សច្ចានិ អភិ សមេស្សតិ
    តទា អវិជ្ជូ ប សមា ឧបសន្តោ ចរិស្សតិ ។

    សេចក្តីថា មនុស្សខ្វាក់អំពីកំណើត (ត្រាច់ចរលើផែនដី) បើឥតគេដឹកដៃនាំមុខទេ ជួន ដើរទៅត្រង់ផ្លូវក៏មាន ជួនដើរទៅខុសផ្លូវក៏មាន យ៉ាងណាមិញ បុគ្គលពាលល្ងង់ខ្លៅ ដែលប្រកបដោយអវិជ្ជាបិទបាំង មិនឲ្យដឹងច្បាស់នូវកងទុក្ខ ព្រោះការអន្ទោលទៅមកក្នុងវដ្ត: កាលត្រាច់រង្គាត់ទៅ ក្នុងវាលវដ្តសង្សារ បើមិនមានអ្នកប្រាជ្ញដឹកនាំមុខទេ រមែងប្រារព្ធធ្វើនូវបុញ្ញាភិសង្ខារ គឺចំណែកជាបុណ្យខ្លះក៏មាន ប្រារព្ធធ្វើនូវអបុញ្ញាភិសង្ខារ គឺចំណែកជាបាបខ្លះក៏មាន ប្រារព្ធធ្វើនូវអនេញ្ជាភិសង្ខារ គឺជាចំណែកឈានដែលមាន ចិត្តវិបល្លាសដោយទិដ្និ មានសស្សតទិដ្និជាដើមក៏មាន យ៉ាងនោះដែរ ។ លុះណាតែបុគ្គលពាលនោះ យល់ច្បាស់លាស់ បានត្រាស់ដឹងនូវអរិយសច្ច:៤ប្រការ ពេលណា និងជាបុគ្គលប្រព្រឹត្តធម្មបតិបត្តិ ឆ្ពោះទៅរកសន្តិសុខ ស្ងប់ស្ងាត់ក្នុងពេលនោះ ព្រោះ បានស្ងប់អវិជ្ជា ។ តែថាបើបុគ្គលពាលនោះ មិនបានត្រាស់ដឹងនូវអរិយសច្ច: ដោយច្បាស់លាស់ទេ ទុកណាជាបុគ្គលនោះ ប្រារព្ធធ្វើនូវបុញ្ញាភិសង្ខារ គឺការតាក់តែងបុណ្យណាមួយ ដោយកាយ វាចា ចិត្ត បុណ្យនោះឯង រមែងច្រឡំទៅដោយ ទោសទុក្ខជាច្រើនប្រការ មានជាតិនិងជរាជាដើម ព្រោះហេតុអ្វី? ព្រោះតែប្រាថ្នានូវសម្បត្តិ ក្នុងលោកទាំង៣ គឺមនុស្សលោក ទេវលោក ព្រហ្ម លោក ដោយសំគាល់ថា សម្បត្តិទាំងនេះឯង ជាសម្បត្តិប្រសើរ ប្រកបដោយសេចក្តីសុខ យ៉ាងទៀងទាត់ ។ ប៉ុន្តែព្រះសព្វញ្ញូពុទ្ធ ពុំដែលទ្រង់សំដែងសរសើរ ចំពោះកំណើតនៃសត្វ ដែលអន្ទោលទៅកើតជាមនុស្សក្តី ជាទេវតាក្តី ជាព្រហ្មក្តី ថាជាកំណើត ប្រកបដោយគុណ ផុតចាក សេចក្តីទុក្ខទាំងពួងនោះឡើយ ។ ព្រោះព្រះអង្គទ្រង់ជ្រាបច្បាស់ថា បើជាតិកំណើតរបស់សត្វ ទាំងឡាយមាននៅដរាបណា សេចក្តីទុក្ខទាំងឡាយ មានជាតិទុក្ខជាដើម ក៏មាននៅ ដរាបនោះដែរ ។ ព្រោះហេតុនោះ បានជាព្រះអង្គ ទ្រង់ត្រាស់សរសើរចំពោះតែ ព្រះនិព្វានមួយ ថាជាធម្មជាតិអាចធ្វើសត្វទាំងឡាយ ឲ្យរលត់ផុតចាកទុក្ខគ្រប់ប្រការ ។ ចំណែកបុគ្គលដែលប្រកបដោយវិជ្ជា រមែងមានការយល់ឃើញថា ការកើតជាមនុស្សក្តី កើតជាទេវតាក្តី កើតជាព្រហ្មក្តី ដោយអំណាចកាមាវចរកុសល ឬរូបាវចរកុសលណាមួយ ក៏គង់មិនរួចចាកទុក្ខទាំងពួងបានឡើយ ទាំងមានការយល់ឃើញថា បើជាតិកំណើតមិនទាន់អស់ទេ ទុក្ខក៏នៅមិនទាន់អស់ដែរ ព្រោះកំណើតរបស់សត្វទាំងឡាយ ដែលកើតក្នុងភពថោកទាប និងភពដ៏ឧត្តមនោះ ៗ ដោយអំណាចកុសលាកុសលកម្ម សុទ្ធតែជាកំណើត នៅមានការប្រែប្រួលមិនទៀងទាត់ កាលបើអស់អំណាច នៃកុសលាកុសលកម្មនោះហើយ សត្វទាំងឡាយនោះឯង ត្រូវតែវិលត្រឡប់ចុះឡើងនៅក្នុងវដ្ត: ដោយអំណាចនៃផលបុណ្យ និងផលបាបដឹកនាំដូច្នេះ តើទីបំផុតនៃទុក្ខ របស់សត្វនៅត្រឹមណា? បុគ្គលដែលប្រកបដោយវិជ្ជា កាលបើយល់ឃើញ យ៉ាងនេះហើយ រមែងមានសេចក្តី នឿយណាយធុញទ្រាន់ ចំពោះកំណើតដែលកើតរឿយៗ ក្នុងវដ្ត:នេះ តែងត្រេះរិះរកឧបាយ ដើម្បីនឹងដោះខ្លួន គេចចេញ ឲ្យរួចផុតចាកភពទាំង៣ ដោយការខំប្រឹងប្រែង បំពេញកុសលផ្សេង ៗ ចំពោះតែខាងវិវដ្តគាមិនីកុសល គឺកុសលដែលធ្វើដំណើរ ត្រង់ឆ្ពោះទៅកាន់ព្រះនិព្វាន ជាទីប្រាសចាកវដ្ត: ។ បុគ្គលនោះ កាលបើធ្វើនូវកុសលណាមួយ ដោយកាយ វាចា ចិត្ត មានការឲ្យទានជាដើម រមែងតាំងចិត្តដើម្បីធ្វើពួកកិលេសទាំងឡាយ មានលោភ:ជាដើម ឲ្យរីងស្ងួតអស់ពីខន្ធសន្តាន សំដៅទៅព្រះនិព្វាន តែម៉្យាងប៉ុណ្ណោះ ។ កុសលរបស់បុគ្គលនោះហៅថា វិវដ្តគាមិនីកុសល គឺកុសលរបស់បុគ្គល អ្នកដល់ត្រើយ នៃច្រាំង គឺព្រះនិព្វាន រួចផុតស្រឡះចាកការវិលកើតវិលស្លាប់ ។
    ធម៌ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់លើកឡើងសំដែង សម្រាប់ឲ្យសត្វប្រតិបត្តិតាម ដើម្បីឆ្ពោះតម្រង់ទៅកាន់ព្រះនិព្វាននោះ មានច្រើនជា អនេកណាស់ ក្នុងទីនេះ ទ្រង់សំដែងសំដៅ យកវិបស្សនាតែម៉្យាង ទីខ្លះសំដៅយកសមថ:ផង ទាំងវិបស្សនាផង ទីខ្លះសំដៅយក អដ្នង្គិមគ្គ គឺមគ្គដែលប្រកបដោយ អង្គ៨ប្រការ មានសមាទិដ្និជាដើម ទីខ្លះសំដៅយក ត្រ័យសិក្ខាទាំង៣ គឺ សីល សមាធិ បញ្ញា ទីខ្លះសំដៅយក ពោធិ៍បក្ខិយធម៌ ទាំង៣៧ប្រការ មានសតិបដ្នាន៤ សម្មប្ប ធាន៤ ជាដើម ។ ក្នុងទីនេះសំដៅយក វិបស្សនា កម្មដ្នានតែម៉្យាងប៉ុណ្ណោះ ដូចតទៅ ៖

  49. kao bun song ថា:

    កាលបើព្រះយោគាវចរមានបំណងនឹងចំរើននូវ វិបស្សនានោះ គប្បីឲ្យដឹងអត្ថនៃវិបស្សនា ភាវនាដូច្នេះថាៈ
    បុគ្គលអ្នកធ្វើវិបស្សនាបញ្ញា ដែលខ្លួនឃើញក្នុងអារម្មណ៍ហើយ មានក្នុងចិត្តដោយចេតនាណា ចេតនានោះឈ្មោះថា វិបស្សនាភាវនា ។ ក៏ឯវិបស្សនាភាវនានេះ ព្រះយោគាវចរនឹងចំរើន គប្បីសិក្សាឲ្យដឹងច្បាស់ នូវធម៌៣ប្រការជាមុនសិនគឺៈ

    * ១- ធម៌ជាភូមិ ជាអារម្មណ៍របស់វិបស្សនា
    * ២- ធម៌ជាឫសគល់ ជាហេតុឲ្យកើតឡើងហើយតាំងនៅរបស់វិបស្សនា
    * ៣- ជាតួវិបស្សនា ។

    អ្វីជាភូមិ ជាអារម្មណ៍របស់វិបស្សនានោះ ?

    សង្ខារធម៌ដែលបច្ច័យប្រជុំតាក់តែងឡើងគឺ ឧបាទិន្នក: ដែលនាមធម៌អាស្រ័យ និង អនុបាទិន្នក: ដែលនាមធម៌មិនអាស្រ័យ ឬថា នាម និង រូប ដែលចែកចេញ ទៅដោយប្រការ ផ្សេង ៗ មានខន្ធ៥ អាយតន:១២ ធាតុ១៨ ឥន្រ្ទីយ២២ ជាដើម ទាំងអស់នេះគឺជាភូមិ ជាអារម្មណ៍របស់វិបស្សនា ។ អ្នកដែលចំរើនវិបស្សនានោះ ត្រូវរៀនធម៌ដែលជាភូមិ ជាអារម្មណ៍ របស់វិបស្សនានោះ ឲ្យដឹងច្បាស់លាស់ជាមុន ហើយគប្បីសាកសួរលោក អ្នកចេះដឹងនូវអត្ថនិងធម៌ ឲ្យដឹងសេចក្តីពិតប្រាកដ ចំណានល្អ ទើប គួរនឹងចំរើនវិបស្សនាបាន ។

    អ្វីជាឬសគល់ ជាហេតុកើតឡើង តាំងនៅរបស់វិបស្សនានោះ ?

    សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីល១ ចិត្តវិសុទ្ធិ សេចក្តីបរិសុទ្ធនៃចិត្តគឺ ឧបចារសមាធិ និងអប្បនាសមាធិ១ វិសុទ្ធិទាំង២នេះឯង ជាឬសគល់ ជាហេតុកើតឡើង តាំងនៅរបស់វិបស្សនា ។ អ្នកដែលនឹងចំរើននោះ ត្រូវប្រតិបត្តិឲ្យជាអ្នក មានសីលបរិសុទ្ធ និងចិត្តបរិសុទ្ធ ដោយសមាធិជាមុន ទើបគួរនឹងចំរើនវិបស្សនាបាន ។ បើជាអ្នកមានសីលមិនបរិសុទ្ធ មិនមាន សមាធិ ចិត្តរាយមាយហើយ ក៏ជាអ្នកអភ័ព្វមិនគួរនឹងចំរើនវិបស្សនានោះបានឡើយ ។ ព្រោះថាសីលនិងសមាធិជាកម្លាំង ឲ្យកើតវិបស្សនា ។

    អ្វីជាតួវិបស្សនា ? វិសុទ្ធិទាំង៥យ៉ាងគឺៈ

    * ១- ទិដ្និវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញ
    * ២- កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃឃើញច្បាស់ កន្លងបង់សេចក្តីសង្ស័យបាន
    * ៣- មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការដឹងពិតឃើញពិត នេះជាផ្លូវ នេះមិនមែនជាផ្លូវ
    * ៤- បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីដឹងច្បាស់ឃើញច្បាស់ នូវផ្លូវប្រតិបត្តិ ដែលជាហេតុឲ្យអរិយមគ្គកើតឡើង
    * ៥- ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការដឹងការឃើញ នូវករណីយកិច្ចដែលជាចំណែកនៃលោកុត្តរ: គឺឃើញក្នុងមគ្គ៤ ដោយជាក់ច្បាស់តាម លក្ខណ:

    និងសភាវ:មិនវង្វេងទៅតាមសម្មតិ លោកវោហារថា ជាសត្វ ខ្លួន ប្រាណ យើង គេឡើយ ដែលជាតួទិដ្និវិសុទ្ធិ ។ ទាំងជាហេតុនិងជាបច្ច័យ កន្លងកង្ខាក្នុងកាលទាំង៣ ចេញបាន គឺមិនសង្ស័យថាយើងច្យុតមកពីទីណា? យើងជាអ្វី? យើងនឹងទៅ កើតក្នុងទីណា? ទេវបុត្រ ទេវតាមានឬមិនមាន? ដែលជាតួកង្ខាវិតរណវិសុទ្ធិ ។ វិបស្សនាញាណទាំង៩ មានឧទយព្វយញាណ ជាដើម មានអនុលោមញាណ ជាទីបំផុត ឈ្មោះថាបដិបទាញាណទស្សនវិសុទ្ធិ ។ អរិយមគ្គទាំង៤នេះឈ្មោះថា ញាណទស្សនវិសុទ្ធិ ។ វិសុទ្ធិទាំង៥ប្រការនេះឯង ជាតួវិបស្សនា ។ ម៉្យាងទៀត បញ្ញាដែលយើងដឹងពិតឃើញពិតក្នុងសភាវ: ការកើតឯងរបស់សង្ខារ គឺឃើញថា ជារបស់មិនទៀង ជាទុក្ខ ជាអនត្តា ឃើញច្បាស់ថា របស់ឯណាមិនទៀងតែកាល ណាកើតឡើងហើយ រលត់បាត់បង់ ទៅវិញ របស់នោះជាទុក្ខពិត បើរបស់ឯណាជាទុក្ខ របស់ នោះជាអនត្តា មិនមែនជាខ្លួនជាប្រាណ របស់នោះមិនគួរបើនឹងប្រកាន់ប្រកៀក ថាជារបស់យើង ដោយអំណាចតណ្ហា ឧបាទាន មានៈ និងទិដ្និឡើយ ។ ព្រោះថាខ្លួនប្រាណ-យើងគេមិន មានទេ បញ្ញាដែលពិចារណាឃើញជាក់ច្បាស់យ៉ាងនេះ ដរាបដល់កើតនិព្វិទា (នឿយណាយ)ស្អប់ខ្ពើមសង្ខារ កើតវិរាគៈ ប្រាសចាកសេចក្តីតម្រេក ត្រេកអរក្នុងសង្ខារ វិមុត្តិរួចផុតចាក កិលេសាសវៈទាំងអស់ នេះជាតួវិបស្សនាទាំងអស់ដូចគ្នា ។
    សាធុជនអ្នកបំពេញសេចក្តីព្យាយាម បដិបត្តិក្នុងវិបស្សនាដូចបានពោលមកនេះ ធ្វើឲ្យបរិបូណ៌ហើយ ក៏បានឈ្មោះថាចំរើន វិបស្សនាដោយល្អ នេះជាសេចក្តីអធិប្បាយ ដោយសង្ខេបក្នុងវិបស្សនានេះ ។ ឯសេចក្តីពិស្តារដូចមានតទៅនេះ៖
    អ្នកដែលចំរើនវិបស្សនា គប្បីឲ្យជាអ្នកបរិសុទ្ធដោយសីល បរិសុទ្ធដោយទិដ្និ ហើយគប្បីដឹងលក្ខណៈ កិច្ច ហេតុ-ផល របស់វិបស្សនានោះឯង ។

    អ្វីហ្ន៎ជាលក្ខណៈរបស់វិបស្សនា?

    សភាវៈការកើតឯងរបស់សង្ខារ គឺជារបស់មិនទៀង, ជាទុក្ខ, ជាអនត្តាពិត ។ សេចក្តីឃើញថា សង្ខារជារបស់មិនទៀង ជាទុក្ខ ជាអនត្តា ជាក់ច្បាស់យ៉ាងនេះឯង ជាលក្ខណៈគ្រឿងសំគាល់ របស់វិបស្សនា ។ បើការដឹងឃើញ យ៉ាងដទៃទៅ មិនត្រូវតាមន័យដូចពោល មកខាងលើនេះ ក៏មិនមែន ជាវិបស្សនាឡើយ ។

    អ្វីហ្ន៎ជាកិច្ច និងជាគុណរបស់វិបស្សនា?

    សេចក្តីងងឹតគឺមោហៈ ការភ័ន្តច្រឡំក្នុងសង្ខារ ថាជារបស់ទៀង ថាសុខ ថាខ្លួន-ប្រាណឯណា បិទបាំងបញ្ញាមិនឲ្យឃើញច្បាស់ នូវរបស់ពិតនៃសង្ខារ សេចក្តីកំចាត់បង់ងងឹតចេញបានអស់ មិនវង្វេងក្នុងសង្ខារ ថាជារបស់ទៀងទាត់ ជារបស់សុខ ជាខ្លួន-ប្រាណ ជារបស់ល្អ នេះឯងជាកិច្ច ជាគុណវិបស្សនា។

    អ្វីហ្ន៎ជាផលរបស់វិបស្សនា?

    សេចក្តីឃើញពិតទូទៅក្នុងសង្ខារទាំងពួង ថាជារបស់មិនទៀង ជាទុក្ខ ជាអនត្តា សេចក្តីងងឹតគឺមោហៈ ការវង្វេងចូលមក តាំងនៅមិនបាន ព្រោះមានពន្លឺភ្លឺស្វាងកើតឡើង នេះឯងជា ផលរបស់វិបស្សនា ក្នុងបទនេះ។

    អ្វីជាហេតុកើតឡើង ហើយតាំងនៅ របស់វិបស្សនា?

    ចិត្តដែលមិនរាយមាយតាំងនៅ ខ្ជាប់ខ្ជួនឯណានិមួយ ដោយអំណាចសមាធិ នេះឯងជា ហេតុកើតឡើង តាំងនៅរបស់វិបស្សនា ។ វិបស្សនានោះ រមែងអាស្រ័យសមាធិ ទើបកើតឡើងតាំងនៅបាន បើមិនបានចំរើនសមាធិ ឲ្យកើតមុនហើយ ក៏មិនអាច ចំរើនវិបស្សនា ឲ្យកើតឡើងបាន ព្រោះថា សមាធិជាហេតុឲ្យកើត វិបស្សនាដោយន័យនេះ អ្នកដែលមានសីលមិនបរិសុទ្ធ មិនបានសមាធិ នឹងមកពោលអួតថា ខ្លួនបានសម្រេច វិបស្សនាភាវនាយ៉ាងនេះ មិនគួរជឿឡើយ ។ ព្រោះសីលបរិសុទ្ធ ជាហេតុឲ្យកើតសមាធិ សមាធិជាហេតុ ឲ្យកើតវិបស្សនា វិបស្សនាជាហេតុឲ្យកើតអរិយមគ្គ អរិយមគ្គជាហេតុ ឲ្យកើតអរិយផល ជាធម៌តាមនិយម មានយ៉ាងនេះ មិនប្រែប្រួល ទៅជាយ៉ាងដទៃឡើយ ។ អ្នកដែលចំរើនវិបស្សនាគប្បីឲ្យដឹង លក្ខណៈ កិច្ច ហេតុ-ផល របស់វិបស្សនាដោយប្រការដូច្នេះ ។

  50. kao bun song ថា:

    វិបស្សនាបញ្ហាធម្មបរិយាយ

    វិភាគការចែកជា៦ចំណែកគឺៈ

    អនិច្ចំ របស់មិនទៀង១, អនិច្ចលក្ខណំ គ្រឿងសំគាល់ដែលឲ្យកំណត់ដឹង ថាជារបស់ មិនទៀង១, ទុក្ខំ របស់ដែលសត្វអត់ទ្រាំ បានដោយកម្រ១, ទុក្ខលក្ខណំ គ្រឿងសំគាល់ដែល ឲ្យកំណត់ដឹង ថាជាទុក្ខ១, អនត្តា សភាវៈមិនមែន ជាខ្លួនប្រាណ១, អនត្តលក្ខណំ គ្រឿងសំ គាល់ដែលឲ្យកំណត់ដឹង ថាមិនមែនជាខ្លួនប្រាណ១ ។ ក្នុងវិភាគទាំង៦នេះ សង្ខារដែលប្រជុំតាក់តែង ឡើងជាឧបាទិន្នកៈ១ និងអនុបាទិន្នកៈ១ ឬថានាមនិងរូប ដែលចែកចេញទៅដោយប្រការផ្សេង ៗ មានខន្ធ ធាតុ អាយតនៈជាដើម ដែលជាភូមិ ជាអារម្មណ៍របស់វិបស្សនានោះទាំងអស់ ជាតួអនិច្ចំ ជារបស់មិនទៀង ព្រោះថាកើតឡើងហើយ រលត់សាបសូន្យ ទៅវិញជាធម្មតា តែងតែប្រែប្រួលទៅយ៉ាងដទៃ មិនតាំងនៅដូចដើមឡើយ ។ ក៏ឯការកើតឡើងហើយ សាបសូន្យទៅ នឹងប្រែប្រួលទៅ ជាយ៉ាងដទៃនេះឯង ជាតួអនិច្ចលក្ខណៈ ជាគ្រឿងសំគាល់ ដែលឲ្យដឹងថា ជារបស់មិនទៀងពិត ។ សង្ខារនិងនាម រូបដែលជារបស់មិនទៀង នោះជាតួទុក្ខំ ព្រោះជារបស់ប្រែប្រួល ទៅជាយ៉ាងដទៃ ៗ ដោយភ្លើងគឺ ជរា ព្យាធិ និង មរណៈ បៀតបៀនដុតបំផ្លាញជានិច្ច ។ រីឯការកើតរលត់ និងប្រែប្រួលជាយ៉ាងដទៃ ៗ ទៅដោយ ជរា ព្យាធិ និងមរណៈ បៀតបៀនដុត បំផ្លាញនោះឯង ជាទុក្ខលក្ខណៈ ជាគ្រឿងសំគាល់ឲ្យដឹងថា ជាតួទុក្ខពិត ។ ធម៌ទាំងអស់ ដែលជាសង្ខារនិងវិសង្ខារ និងព្រះនិព្វានសុទ្ធតែជា អនត្តា ព្រោះជាធម៌សូន្យ ចាកខ្លួន-ប្រាណ សត្វ-បុគ្គល មិនមានអ្នកឯណាមួយ ជាម្ចាស់របស់ គ្រាន់តែជាសភាវៈធម៌មួយ ៗ ផ្សេង ៗ ទៅប៉ុណ្ណោះ ។ ក៏ភាពជារបស់សូន្យចាកខ្លួន-ប្រាណ សត្វ-បុគ្គល មិនមានម្ចាស់របស់ គ្រាន់តែជាសភាវៈម៉្យាងប៉ុណ្ណោះ នេះឯងហៅថា អនត្តលក្ខណៈ គ្រឿងសំគាល់ដឹងថា ជាអនត្តាពិត ។
    អ្នកដែលចំរើនវិបស្សនា គប្បីដឹងស្គាល់វិភាគធម៌៦យ៉ាង ដូចពោលមកនេះ អ្នកបំពេញព្យាយាម ចំរើនវិបស្សនា ជាអ្នកបរិបូណ៌ដោយគុណសម្បត្តិ មានសីល និងទិដ្និជាដើម ដូចបានពោលមកនេះ ទើបគួរជាអ្នក ចំរើនវិបស្សនាដ៏ល្អ ជាអ្នកអាចញ៉ាំងវិបស្សនានោះ ឲ្យបរិបូណ៌បាន ដោយប្រការទាំងពួង ។
    លំដាប់នេះ នឹងសំដែងធម៌ដែលជា អារម្មណ៍របស់វិបស្សនា និងវិធីចំរើនវិបស្សនា តាមបាលី និង អដ្នកថាដូចតទៅនេះ ៖
    សេចក្តីថា សង្ខារដែលជាបច្ច័យប្រជុំតាក់តែងឡើង ជា ឧបាទិន្នកៈ និង អនុបាទិន្នកៈ ទាំងអស់នោះឯង ជាអារម្មណ៍របស់វិបស្សនា ។ វិបស្សនាដែលមានសង្ខារ ជាអារម្មណ៍នោះ បានខាងអនិច្ចលក្ខណៈ និងទុក្ខលក្ខណៈ ទាំងពីរដែលមានមកហើយ ក្នុងបាលីថាៈ

    សព្វេ សង្ខារា អនិច្ចា សង្ខារធម៌ទាំងអស់ជារបស់មិនទៀង រមែងកើតឡើងហើយរលត់ បាត់បង់ទៅវិញជាធម្មតា ។
    សព្វេ សង្ខារា ទុក្ខា សង្ខារទាំងអស់ជាទុក្ខដូច្នេះ ។ ម៉្យាងទៀត ធម៌ទាំងអស់ដែលជាសង្ខារ និង វិសង្ខារ (ព្រះនិព្វាន) ក៏ជាអារម្មណ៍របស់វិបស្សនា ។ វិបស្សនា
    ដែលមានធម៌ ទាំងអស់ជាអារម្មណ៍នោះបានតែក្នុង អនត្តលក្ខណៈម៉្យាង ដែលមានក្នុងបាលីថាៈ
    សព្វេ ធម្មា អនត្តា ធម៌ទាំងអស់មិនមែនខ្លួន-ប្រាណ ។

    ព្រះនិព្វានដែលមានសង្ខារទៅប្រោសហើយ មិនមានមកក្នុងសង្ខារ ទាំងពីរខាងដើមនោះទេ ព្រោះព្រះនិព្វាន ជាធម៌ទៀង ពេញពោរដោយ បរមសុខយ៉ាងមាំមួន ប៉ុន្តែព្រះនិព្វាននោះ ជាអនត្តាធម៌ មិនមែនជាខ្លួន -ប្រាណ សត្វ-បុគ្គលឡើយ គ្រាន់តែជា អសង្ខតធាតុប៉ុណ្ណោះ ទើបបានមានមក ក្នុងពាក្យថា សព្វេ ធម្មា អនត្តាដូច្នេះ ។ សាធុជនកាលនឹងចំរើនវិបស្សនាដែលមានសង្ខារ និងធម៌ជាអារម្មណ៍នោះ គប្បីចំរើនតាមន័យដែលមានមកក្នុងបាលីដូច្នេះថាៈ

    សព្វេ សង្ខារា អនិច្ចា សព្វេ សង្ខារា ទុក្ខា សព្វេ ធម្មា អនត្តា

    ម៉្យាងទៀតពួក៥ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ បណ្តាខន្ធទាំង៥នោះ គឺរូបក្ខន្ធ មានកិរិយាចាស់ទ្រុឌទ្រោម ទៅជាខាងដើម មានកិរិយាបែកធ្លាយទៅ ជាខាងចុង ព្រោះបច្ច័យ ជាសត្រូវដល់ខ្លួន មានត្រជាក់និងក្តៅ ជាដើមជាលក្ខណៈ បាននឹងមហាភូតរូប៤គឺ ដី ទឹក ភ្លើងខ្យល់ និងរូបដែលអាស្រ័យ នូវមហាភូតរូប៤នោះទាំងអស់ នេះជាពួករូប ។ វេទនាមានការទទួលរង ឬសោយនូវអារម្មណ៍ ជាលក្ខណៈ គឺជាសុខ ទុក្ខ ឧបេក្ខា កើតអំពីសម្ផស្ស ការពាល់ត្រូវ ។ ការសោយនូវអារម្មណ៍ ទាំងអស់នេះ ជាពួកវេទនា ។ សញ្ញា មានសេចក្តីសំគាល់នូវអារម្មណ៍ ឬចំណាំនូវអារម្មណ៍ ជាលក្ខណៈ គឺសំគាល់រូប ហើយចំណាំរូបបាន សំគាល់សម្លេង ហើយចំណាំសម្លេងបាន សំគាល់ក្លិន ហើយចំណាំក្លិនបាន សំគាល់រស ហើយចំណាំរសបាន សំគាល់សម្ផស្ស ហើយចំណាំសម្ផស្សបាន សំគាល់ធម្មា រម្មណ៍ ហើយចំណាំធម្មារម្មណ៍បាន សេចក្តីសំគាល់ ហើយចាំបានទាំងអស់នេះ ជាពួកសញ្ញា ។ សង្ខារមានការតាក់តែងចិត្ត ឬប្រុងចិត្តជាលក្ខណៈ គឺមនោសញ្ចេតនា សេចក្តីត្រិះរិះក្នុងចិត្ត ក្នុងអារម្មណ៍ មានរូបារម្មណ៍ជាដើម គឺចេតសិកធម៌ ដែលកើតក្នុងចិត្តទាំងអស់ លើកលែងតែ វេទនានិងសញ្ញាចេញ ទាំងអស់នេះ ជាពួកនៃសង្ខារ ។
    វិញ្ញាណមានការដឹងច្បាស់ នូវអារម្មណ៍ជាលក្ខណៈ គឺចិត្ត ដែលអាស្រ័យចក្ខុ សោតៈ ឃានៈ ជីវ្ហា កាយ ចិត្តកើតឡើងជាកុសលខ្លះ, អកុសលខ្លះ, ជាវិបាកខ្លះ, ជាកិរិយាខ្លះ ចិត្តទាំងនេះជាពួកវិញ្ញាណ ។ ខន្ធទាំង៥ដែលពោលមកនេះ ជាភូមិ ជាអារម្មណ៍របស់វិបស្សនា ។ ដែលមានខន្ធ៥ជាជាអារម្មណ៍នោះ មានក្នុងអនិច្ចលក្ខណៈ និងអនត្តលក្ខណៈទាំងពីរ ដូចបាលីថា រូបំអនិច្ចំ រូបមិនទៀង វេទនាអនិច្ចា វេទនាមិនទៀង សញ្ញាអនិច្ចា សេចក្តីចាំបានមិនទៀង សង្ខារា អនិច្ចា ធម៌ដែលតាក់តែងចិត្ត ប្រុងចិត្តមិនទៀង វិញ្ញាណំអនិច្ចំ ចិត្តដែលដឹងច្បាស់ នូវអារម្មណ៍មិនទៀង ។ រូបំអនត្តា រូបមិនមែនជាខ្លួនប្រាណ វេទនាអនត្តា ការសោយនូវអារម្មណ៍ មិនមែនជាខ្លួនប្រាណ សញ្ញាអនត្តា សេចក្តីចាំបានមិនមែនខ្លួនប្រាណ សង្ខារអនត្តា ធម៌ដែលតាក់តែងចិត្ត ប្រុងចិត្តមិនមែនខ្លួនប្រាណ វិញ្ញាណំអនត្តា ចិត្តដែលដឹងច្បាស់ នូវអារម្មណ៍មិនមែន ខ្លួនប្រាណ ។ សព្វេ សង្ខារា អនិច្ចា សង្ខារធម៌ទាំងឡាយទាំងពួងមិនទៀង សព្វេ ធម្មា អនត្តា ធម៌ទាំងឡាយទាំងពួង ជាសង្ខារនិងវិសង្ខារ មិនមែនជា ខ្លួនប្រាណដូច្នេះ ។
    បាលីដែលលើកយកមកសំដែងនេះ សំដែងតែចំពោះអនិច្ចលក្ខណៈ និងអនត្តលក្ខណៈ ទាំងពីរយ៉ាងប៉ុណ្ណោះ មិនបានសំដែង ទុក្ខលក្ខណៈផងទេ ព្រោះទុក្ខលក្ខណៈរាប់បញ្ចូលក្នុង អនិច្ចលក្ខណៈ ស្រាប់ហើយ ដោយហេតុថា របស់ណាមិនទៀង របស់នោះជាទុក្ខ កាលបើឃើញអនិច្ចលក្ខណៈហើយ ទុក្ខលក្ខណៈក៏នឹងប្រាកដផង ។ ព្រោះហេតុនោះបាលីនេះ ទើបសំដែងត្រឹមតែអនិច្ចលក្ខណៈ និងអនត្តលក្ខណៈប៉ុណ្ណោះ ។
    សាធុជនអ្នកបំពេញសេចកត្តីព្យាយាម គប្បីចំរើនវិបស្សនា ដែលមានខន្ធ៥ជាអារម្មណ៍ តាមបាលីដូចបានពោលមកមកនេះចុះ ។ ម៉្យាងទៀតវិបស្សនា ដែលមានខន្ធ៥ជាអារម្មណ៍ មានក្នុងលក្ខណៈទាំង៣គឺ អនិច្ចលក្ខណៈ១ ទុក្ខលក្ខណៈ១ អនត្តលក្ខណៈ១ ដែលមានក្នុងបាលីថា រូបំ អនិច្ចំ រូបមិនទៀង យទ និច្ចំ តំ ទុក្ខំ រូបឯណាជារបស់មិនទៀង រូបនោះជាទុក្ខ យំ ទុក្ខំ តំ អនត្តា រូបឯណាដែលជាទុក្ខ រូបនោះមិនមែនជារបស់ខ្លួនទេ ។ យទនត្តា តំ នេតំ មម នេសោ ហមស្មិ នមេសោ អត្តា រូបឯណាមិនមែនខ្លួន រូបនោះមិនមែនជារបស់យើងទេ រូបនោះមិនមែនជាខ្លួន ប្រាណនៃយើងទេ អ្នកទាំងឡាយគប្បីឃើញ ដោយបញ្ញាដ៏ប្រពៃ តាមពិតរបស់រូប ដូច្នេះឯង ។ វេទនាអនិច្ចា ការសោយអារម្មណ៍ ជារបស់មិនទៀង យទនិច្ចំ តំ ទុក្ខំ របស់ឯណាដែលមិនទៀង របស់នោះជាទុក្ខ យំ ទុក្ខំ តំ អនត្តា របស់ឯណាដែលជាទុក្ខ របស់នោះមិនមែន ជាខ្លួនប្រាណ យទនត្តា តំ នេតំ មម នេសោហមស្មិ នមេសោ អត្តា របស់ឯណាមិនមែនជាខ្លួន ជាប្រាណ របស់នោះមិនមែនជារបស់យើង របស់នោះមិនមែន ជាខ្លួនប្រាណយើងទេ អ្នកទាំងឡាយគប្បីឃើញ ដោយបញ្ញាដ៏ប្រពៃចុះ ។ សញ្ញាអនិច្ចា ការចាំបានជារបស់មិនទៀង យទ និច្ចំ តំ ទុក្ខំ របស់ឯណាដែលមិនទៀង របស់នោះ ជាទុក្ខ យំ ទុក្ខំ តំ អនត្តា របស់ឯណាដែល ជាទុក្ខ របស់នោះមិនមែនជាខ្លួនប្រាណ យទនត្តា តំ នេតំ មម នេសោហមស្មិ នមេសោ អត្តា របស់ឯណាមិនមែនជាខ្លួន ជាប្រាណ របស់នោះមិនមែន ជារបស់យើងទេ អ្នកទាំងឡាយគប្បី ឃើញដោយបញ្ញាដ៏ប្រពៃចុះ ។ សង្ខារា អនិច្ចា ធម៌ដែលតាក់តែងចិត្ត ប្រុងចិត្តទាំងឡាយ មិនទៀងយទ និច្ចំ តំ ទុក្ខំ របស់ឯណាដែលមិនទៀង របស់នោះ ជាទុក្ខ យំ ទុក្ខំ តំ អនត្តា របស់ឯណាដែលជាទុក្ខ របស់នោះមិនមែនជាខ្លួនប្រាណ យទនត្តា តំ នេតំ មម នេសោហមស្មិ ន មេសោ អត្តា របស់ឯណាមិនមែនជាខ្លួន ជាប្រាណ របស់នោះមិនមែនជា របស់យើងទេ អ្នក ទាំងឡាយគប្បីឃើញ ដោយបញ្ញាដ៏ប្រពៃចុះ ។
    វិញ្ញាណំ អនិច្ចំ ចិត្តដែលដឹងច្បាស់នូវអារម្មណ៍ ជារបស់មិនទៀង យទ និច្ចំ តំ ទុក្ខំ របស់ឯណាដែលមិនទៀង របស់នោះជាទុក្ខ យំ ទុក្ខំ តំ អនត្តា របស់ឯណាដែលជាទុក្ខ របស់នោះមិនមែនជាខ្លួនប្រាណ យទនត្តា តំ នេតំ មម នេសោ ហមស្មិ នមេសោ អត្តា របស់ឯណាមិនមែនជាខ្លួន ជាប្រាណ របស់នោះមិនមែនជារបស់យើងទេ អ្នកទាំងឡាយគប្បីឃើញ ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះចុះ ។
    ម៉្យាងទៀត វិបស្សនាដែលមានខន្ធ៥ ទាំងហេតុនិងបច្ច័យ បាននឹងលក្ខណៈទាំង៣ ដែលមានមកហើយក្នុងបាលីថា រូបំអនិច្ចំ រូបមិនទៀង ធម៌ឯណាជាហេតុ ជាបច្ច័យឲ្យរូបកើតឡើង សូម្បីធម៌នោះ ក៏មិនទៀងដូចគ្នា រូបដែលកើតឡើង ព្រមដោយហេតុ ដែលមិនទៀងហើយ នឹងបានរបស់ទៀងមកពីណា ។ វេទនាអនិច្ចា ការសោយអារម្មណ៍ជា របស់មិនទៀង ធម៌ឯណាជាហេតុជាបច្ច័យ ឲ្យវេទនាកើតឡើង សូម្បីធម៌នោះក៏មិនទៀងដូចគ្នា វេទនាដែលកើត ឡើងព្រមដោយហេតុ ដែលមិនទៀងយ៉ាងនេះហើយ នឹងបានរបស់ទៀងមកពីណា ។
    សញ្ញាអនិច្ចា ការចាំបានជារបស់មិនទៀង ធម៌ឯណាជាហេតុជាបច្ច័យ ឲ្យសញ្ញាកើតឡើង សូម្បីធម៌នោះក៏មិនទៀងដូចគ្នា សញ្ញាដែលកើតឡើង ព្រមដោយហេតុ និងបច្ច័យដែលមិនទៀងហើយ នឹងបានជារបស់ទៀងមកអំពីណា ។ សង្ខារាអនិច្ចា ធម៌ទាំងឡាយដែលតាក់តែងចិត្ត ប្រុងចិត្តមិនទៀង ធម៌ឯណាជាហេតុជាបច្ច័យ ឲ្យសង្ខារកើតឡើង សូម្បីធម៌នោះ ក៏មិនទៀងដូចគ្នា សង្ខារដែលកើតឡើង ព្រមដោយហេតុ-បច្ច័យ ដែលមិនទៀងហើយ នឹងបានរបស់ទៀង មកពីណា ។ វិញ្ញាណំអនិច្ចំ ចិត្តដែលដឹងច្បាស់ នូវអារម្មណ៍មិនទៀង ធម៌ឯណាជាហេតុជាបច្ច័យ ឲ្យវិញ្ញាណកើតឡើង សូម្បីធម៌នោះ ក៏មិនទៀងដូចគ្នា វិញ្ញាណដែលកើត ព្រមដោយហេតុ-បច្ច័យ មិនទៀងហើយ នឹងបានជារបស់ទៀង ស្ថិតស្ថេរមកអំពីណា ។
    រូបជាទុក្ខ ធម៌ឯណាដែលជាហេតុ ជាបច្ច័យឲ្យរូបកើតឡើង សូម្បីធម៌នោះក៏ជាទុក្ខដូចគ្នា ។ រូបដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាទុក្ខហើយ នឹងបានជារបស់សុខ មកពីណា។ វេទនាជាទុក្ខ ធម៌ឯណាដែលជាហេតុជាបច្ច័យ ឲ្យវេទនាកើតឡើង សូម្បីធម៌នោះ ក៏ជាទុក្ខដូចគ្នា ។ វេទនាដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាទុក្ខហើយ នឹងបានជារបស់សុខ មកអំពីណា ។ សញ្ញាជាទុក្ខ ធម៌ឯណាដែលជាហេតុជាបច្ច័យ ឲ្យសញ្ញាកើតឡើង សូម្បីធម៌នោះក៏ជា ទុក្ខដូចគ្នា ។ សញ្ញាដែលកើតឡើងព្រមដោយ ហេតុបច្ច័យជាទុក្ខហើយ នឹងបានជារបស់សុខ មកអំពីណា ។ សង្ខារជាទុក្ខ ធម៌ឯណាដែលជាហេតុជាបច្ច័យ ឲ្យសង្ខារកើតឡើង សូម្បីធម៌ នោះក៏ជាទុក្ខដូចគ្នា ។ សង្ខារដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាទុក្ខហើយ នឹងបានជា របស់សុខមកពីណា ។ វិញ្ញាណជាទុក្ខ ធម៌ឯណាដែលជាហេតុជាបច្ច័យ ឲ្យវិញ្ញាណកើតឡើង សូម្បីធម៌នោះក៏ជាទុក្ខដូចគ្នា ។ វិញ្ញាណដែលកើតឡើង ព្រមដោយហេតុបច្ច័យជាទុក្ខហើយ នឹងបានជារបស់សុខមកពីណា ។
    រូបជាអនត្តា រូបមិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុបច្ច័យ ឲ្យរូបកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជាខ្លួនប្រាណដូចគ្នា ។ រូបដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាអនត្តាហើយ នឹងបានជាខ្លួនប្រាណមកអំពីណា ។ វេទនាជាអនត្តា មិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុបច្ច័យ ឲ្យវេទនាកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជាខ្លួន ប្រាណដូចគ្នា ។ វេទនាដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាអនត្តាហើយ នឹងបានជាខ្លួន ប្រាណមកអំពីណា ។ សញ្ញាជាអនត្តា មិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុបច្ច័យ ឲ្យសញ្ញាកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជា ខ្លួនប្រាណដូចគ្នា ។ សញ្ញាដែលកើតឡើងព្រម ដោយហេតុបច្ច័យ ជាអនត្តាហើយ នឹងបានជាខ្លួនប្រាណមកអំពីណា ។ សង្ខារជាអនត្តា មិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុបច្ច័យ ឲ្យសង្ខារកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជាខ្លួនប្រាណ ដូចគ្នា ។ សង្ខារដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាអនត្តាហើយ នឹង បានជាខ្លួនប្រាណមកអំពីណា ។ វិញ្ញាណជាអនត្តា មិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុ បច្ច័យឲ្យវិញ្ញាណកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជាខ្លួនប្រាណដូចគ្នា ។ វិញ្ញាណ ដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាអនត្តាហើយ នឹងបានជាខ្លួនប្រាណ មកអំពីណា ។ វិបស្សនាដែលមានខន្ធ៥ ព្រមទាំងហេតុបច្ច័យជាអារម្មណ៍ មានក្នុងលក្ខណៈទាំង៣ ដូចមានមកហើយក្នុងបាលីដូច្នេះ ។
    ព្រះយោគាវចរកុលបុត្តអ្នកចំរើនវិបស្សនា ដែលមានខន្ធ៥សុទ្ធជាអារម្មណ៍ក្តី ដែលមានខន្ធ៥ ទាំងហេតុបច្ច័យជាអារម្មណ៍ក្តី ដូចន័យដែលមានមកហើយក្នុងបាលី ដូចពោលមកនេះក៏បាន ។ រីឯវិធីចំរើនវិបស្សនា ដែលមានមក ក្នុងអដ្នកថានោះដូច្នេះ គឺអ្នកបំពេញព្យាយាម បើបានឈានជា សមថយានិកៈហើយ រមែងធ្វើឈានដោយខ្លួនឯង បានឲ្យជាបាទ នៃវិបស្សនាហើយ គឺចេញចាកឈាន ហើយកំណត់ឈានទាំង៥បាននឹងវិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា ទាំងសម្បយុត្តធម៌ ដែលកើតឡើងព្រម ដោយអង្គឈាននោះ តាមន័យចូលចិត្តឲ្យជាក់ច្បាស់ ប្រាកដថា អង្គឈាននិងសម្បយុត្តធម៌ ទាំងអម្បាលនេះ ជានាមធម៌ ព្រោះជាធម៌បង្អោនទៅ កាន់អារម្មណ៍ ហើយស្វែងរកទីអាស្រ័យ របស់នាមធម៌នោះ ទើបឃើញថា ហទយរូបនេះជាទី អាស្រ័យរបស់នាមធម៌នោះ មហាភូតរូប និងឧបាទាយរូប ជាទីអាស្រ័យរបស់ហទយរូបនេះ ទើបសន្និដ្នានចូលចិត្តច្បាស់ថា ហទយរូប មហាភូតរូប និងឧបាទាយរូប ទាំងអម្បាលនេះជា រូបធម៌ ព្រោះជារបស់តែងទ្រុឌទ្រោម គ្រាំគ្រាទៅជាបច្ច័យ ជាសត្រូវដល់ខ្លួន មានត្រជាក់ និងក្តៅជាដើម ។ អ្នកបំពេញព្យាយាម កាលបើបានឈាន សមថយានិកៈហើយ រមែងកំណត់ដឹងនូវនាម និងរូបជាក់ច្បាស់ យ៉ាងនេះដូច្នេះឯង ។
    ចំណែកខាងវិបស្សនាយានិកៈ អ្នកមានញាណ គឺវិបស្សនា មិនបានឈានសមាបត្តិឯណា កាលដែលចំរើនវិបស្សនា មកកំណត់សង្ខារ មាននាមនិងរូបជាដើម ។ ម្យ៉ាងទៀតមកកំណត់កាយ និងចិត្ត-ចេតសិក ដោយប្រភេទនៃពួកទាំង៥ គឺពួករូប ជារបស់ទ្រុឌទ្រោមទៅ១, ពួកវេទនា ការសោយនូវអារម្មណ៍១, ពួកសញ្ញា ការចាំបាននូវអារម្មណ៍១, ពួកសង្ខារ ជាអ្នកតាក់តែងនូវចិត្ត១, ពួកវិញ្ញាណ ជាអ្នកដឹងច្បាស់ នូវអារម្មណ៍១ រួមត្រូវជា៥ពួក ។ ការដែលកំណត់កាយ និងចិត្ត-ចេតសិកនេះ ចែកចេញជា៥ពួក ដូចពោលមកហើយ ។
    អ្នកបំពេញព្យាយាម នឹងពិចារណា ខន្ធទាំង៥ឲ្យជាក់ច្បាស់ តាមលក្ខណៈ ចំពោះខណ្ឌដូច្នេះហើយ គប្បីបំប្រួញខន្ធទាំង៥នោះ រួមចូលមកជា២ គឺនាម១ រូប១ ។ រូបខន្ធពួករូបជារូបដដែល ព្រោះជារបស់ ទ្រុឌទ្រោមទៅជាធម្មតា តែវេទនា-សញ្ញា-សង្ខារ-វិញ្ញាណ អរូបខន្ធទាំង៤នេះជានាម ព្រោះជាធម៌បង្អោនទៅកាន់អារម្មណ៍ ការកំណត់សង្ខារ ដែលប្រព្រឹត្តទៅ ក្នុងភពទាំង៣ បំប្រួញចុះជានាមជារូប ដូច្នេះហើយ ក៏បានសន្និដ្នានជា សត្វ-បុគ្គល ខ្លួន-ប្រាណ ទេវតា-មារ-ព្រហ្ម ដទៃ ៗ ក្រៅចាកនាមនិងរូប ទៅហើយមិនមាន ។ មានតែនាមរូបប៉ុណ្ណោះ ប្រព្រឹត្តទៅក្នុងភពទាំង៣ ។
    ក៏ពាក្យថា សត្វ-បុគ្គល ខ្លួន-ប្រាណ ជាដើមនោះ មិនមានដោយបរមត្ថ មកបញ្ញត្តិសម្មតិនាម-រូបនោះឯង ថាជាសត្វ-បុគ្គល ខ្លួនប្រាណជាដើម បីដូចជាសម្មតិឈើ ថាជាក្រប-ទូកដូច្នោះ ក៏នាម-រូបទាំង២នេះ អាស្រ័យគ្នានឹងគ្នា ហើយក៏លឿនទៅក្នុងសង្សារ បីដូចជា មនុស្សយើងហើយនឹងទូក ទាំងពីរអាស្រ័យគ្នានឹងគ្នា ហើយលឿនទៅ ក្នុងសមុទ្ទសាគរដូច្នោះ។ ការកំណត់នាមនិងរូប បានដឹងច្បាស់តាមពិត លះសត្តូបលទ្ធិសត្តញាណចេញ បានតាំងនៅ ក្នុងភាពជាអ្នកមិនវង្វេងក្នុងបញ្ញត្តិ ថាសត្វ-បុគ្គលខ្លួន-ប្រាណជាដើមដូច្នេះហើយ ទិដ្និសេចក្តីឃើញរបស់អ្នកបំពេញ ព្យាយាមនោះ ក៏បរិសុទ្ធដោយល្អ ឈ្មោះថាទិដ្និវិសុទ្ធិ ជាតួវិបស្សនាទី១។
    សាធុជនអ្នកបំពេញព្យាយាម ធ្វើឲ្យទិដ្និបរិសុទ្ធ បរិបូណ៌ឡើងហើយ គួរចំរើនវិបស្សនាតទៅ ស្វែងរកហេតុបច្ច័យរបស់នាម-រូបនោះ បីដូចជាពេទ្យអ្នកឆ្លាតក្នុង ការរក្សារោគ កាលបើឃើញរោគហើយ ក៏រមែងស្វែងរក សមុដ្នាននៃរោគនោះ យ៉ាងណាមិញ អ្នកបំពេញព្យាយាម កាលបើដឹងនាម-រូបច្បាស់ហើយ គួរស្វែងរកហេតុ-បច្ច័យ របស់នាម-រូបនោះដែរ កាលបើដឹងហេតុ-បច្ច័យ របស់នាម-រូបនោះច្បាស់ហើយ ក៏រមែងឆ្លងផុតចាកកង្ខា គឺសេចក្តីសង្ស័យក្នុងកាល ទាំង៣បាន ។
    អ្វីជាហេតុបច្ច័យរបស់នាម-រូបនោះ? ហើយនាម-រូបនោះ អាស្រ័យរបស់អ្វីទើបកើតឡើង? កម្មជាហេតុ-បច្ច័យ របស់នាម-រូបនោះ នាម-រូបនោះជាតួវិបាក ផលសុខវិសេសរបស់កម្ម អាស្រ័យកម្មទើបកើត ឡើងបាន ។ កម្មនោះមាន២យ៉ាងគឺ កុសលកម្ម១ អកុសលកម្ម១។ នាម-រូបឯណាកើតឡើង ដោយអកុសលកម្ម នាម-រូបនោះ ជារបស់ទុព្វលភាព ថោកទាប ។ នាម-រូបឯណាដែលកើតឡើង ដោយអាស្រ័យ កុសលកម្ម នាម-រូបនោះជារបស់សុខុមល្អិត ដោយហេតុដូច្នេះទើបបានថា កម្មជាហេតុជាបច្ច័យ របស់នាម-រូបនោះ ។ តែបើគ្រាន់តែកម្មម៉្យាង ក៏មិនជាហេតុឲ្យកើតនាម-រូប ក៏ត្រូវអាស្រ័យឧបាទាន គ្រឿងប្រកាន់ខ្ជាប់ និងឆន្ទៈរាគៈ សេចក្តីគាប់ចិត្តត្រេកអរ ឧបាទានត្រូវអាស្រ័យនឹងតណ្ហា សេចក្តីចំណង់ជាហេតុ ឲ្យអន្ទះអន្ទែងទៅ តណ្ហាក៏ត្រូវអាស្រ័យនឹងអវិជ្ជា សេចក្តីមិនដឹងច្បាស់ មិនដឹងតាម សេចក្តីពិត ព្រោះហេតុនោះ អវិជ្ជាទើបជា បច្ច័យរបស់តណ្ហា តណ្ហាជាបច្ច័យរបស់ឧបាទាន ឧបាទានជាបច្ច័យរបស់កម្ម(គឺភព) ភពជាបច្ច័យរបស់ជាតិ គឺនាម-រូប ដោយន័យនេះទើបបាន ការសន្និដ្នានឃើញ ច្បាស់ថាធម៌ទាំង៤យ៉ាងគឺ អវិជ្ជា តណ្ហា ឧបាទាន កម្ម ជាហេតុ-បច្ច័យ របស់នាម-រូបនោះ ។ នាម-រូបនោះត្រូវអាស្រ័យ ធម៌៤យ៉ាងនេះ ទើបកើតឡើងហើយប្រព្រឹត្តទៅ ។ មហាភូតរូប៤គឺ ដី-ទឹក-ភ្លើង-ខ្យល់ និងអាហារ ជាបច្ច័យរបស់រូបធម៌ ដោយឧបត្ថម្ភរូបនោះទុក ។ ផស្សៈជា បច្ច័យរបស់នាមធម៌គឺ វេទនា-សញ្ញា-សង្ខារ នាមធម៌ទាំង៣នេះ អាស្រ័យបច្ច័យគឺផស្សៈ កើតឡើងហើយ ទើបប្រព្រឹត្តទៅបាន ។ នាម-រូបជាបច្ច័យ របស់នាមធម៌ គឺវិញ្ញាណ ព្រោះវិញ្ញាណនោះអាស្រ័យចក និងរូបទាំងពីរហើយកើតឡើង ទើបបានឈ្មោះថា ចក្ខុវិញ្ញាណ, បើអាស្រ័យសោតៈនិងសម្លេងទាំងពីរនេះ កើតឡើងហើយ ទើបបានឈ្មោះថា សោតវិញ្ញាណ, បើអាស្រ័យឃានៈនិងខ្លិនទាំងពីរនេះ កើតឡើងហើយ ទើបបានឈ្មោះថា ឃានវិញ្ញាណ, បើអាស្រ័យជីវ្ហានិងរសទាំងពីរនេះ កើតឡើងហើយ ទើបបានឈ្មោះថា ជិវ្ហាវិញ្ញាណ, បើអាស្រ័យកាយនិងសម្ផស្ស ទាំងពីរនេះកើតឡើងហើយ ទើបបានឈ្មោះថា កាយវិញ្ញាណ, បើអាស្រ័យចិត្តនិងធម្មាទាំងពីរនេះកើតឡើងហើយ ទើបបានឈ្មោះថា មនោវិញ្ញាណ ។ ចក្ខុវិញ្ញាណ, សោតវិញ្ញាណ,ឃានវិញ្ញាណ, ជិវ្ហាវិញ្ញាណ, កាយវិញ្ញាណ ទាំង៥នេះមានរូបតែម៉្យាងជាបច្ច័យ អាស្រ័យរូបហើយប្រព្រឹត្តទៅ ។ ឯមនោវិញ្ញាណ មាននាម-រូបទាំងពីរជាបច្ច័យ អាស្រ័យនាម-រូបទាំងពីរនេះហើយ កើតឡើងប្រព្រឹត្តទៅ ។ ដោយហេតុនេះ នាមនិងរូបទើបជាបច្ច័យ របស់នាមធម៌ គឺវិញ្ញាណ វិញ្ញាណអាស្រ័យនាមនិងរូប ទាំងពីរនេះកើតឡើងហើយប្រព្រឹត្តទៅ ។ បានសេចក្តីសន្និដ្នាន ឃើញច្បាស់ថា អវិជ្ជា, តណ្ហា, ឧបាទាន, កម្ម, អាហារ ជាហេតុបច្ច័យរបស់រូបធម៌ ។ រូបធម៌អាស្រ័យនូវបច្ច័យ ទាំង៥យ៉ាងនេះកើតឡើង ហើយប្រព្រឹត្តទៅ ។ អវិជ្ជា, តណ្ហា, ឧបា ទាន, កម្ម, ផស្សៈ ជាបច្ច័យរបស់នាមធម៌គឺ វេទនា, សញ្ញា, សង្ខារ អាស្រ័យនូវបច្ច័យទាំង៥ យ៉ាងនេះកើតឡើង ហើយប្រព្រឹត្តទៅ ។ អវិជ្ជា, តណ្ហា, ឧបាទាន, កម្ម, នាមនិងរូប ជាហេតុ-បច្ច័យ របស់នាមធម៌ គឺវិញ្ញាណ អាស្រ័យនូវបច្ច័យទាំង៥ យ៉ាងនេះកើតឡើង ហើយប្រព្រឹត្តទៅ ។
    កាលបើអ្នកខំបំពេញព្យាយាម មកកំណត់ហេតុ-បច្ច័យ របស់នាម-រូប ជាក់ច្បាស់ដោយប្រការដូច្នេះហើយ គប្បីចូលចិត្តច្បាស់ថា នាម-រូបដែលជាបច្ច័យនោះ អាស្រ័យហេតុ-បច្ច័យ ហើយប្រព្រឹត្តទៅ យ៉ាងណា សូម្បីនាម-រូបដែលជាអតីត អនាគតក្តី រមែងអាស្រ័យហេតុ-បច្ច័យ កើតឡើងហើយ ប្រព្រឹត្តទៅដូច្នេះឯង ។
    កាលបើអ្នកបំពេញព្យាយាម កំណត់ហេតុ-បច្ច័យរបស់នាម-រូប ជាក់ច្បាស់ដូច្នេះហើយ រមែងកន្លងកង្ខា គឺសេចក្តីសង្ស័យក្នុងកាលទាំង៣ កង្ខាក្នុងកាលទាំង៣នោះគឺ កង្ខាប្រារព្វចំណែកខាង អតីត កន្លងហើយនោះ៥ កង្ខាចំណែកខាង អនាគតខាងមុខ ដែលមិនទាន់មកដល់៥ កង្ខាក្នុងបច្ចុប្បន្ននេះ៦ រួមត្រូវជាកង្ខា១៦យ៉ាង ក្នុងកាលទាំង៣ ។

  51. kao bun song ថា:

    សង្ស័យក្នុងអតីត៥យ៉ាងនោះគឺៈ

    * ១- សង្ស័យថា ដូចជាអញរំពឹងទៅ ក្នុងកាលដែលកន្លងទៅហើយ អាត្មាអញកើតជាអ្វីអេះ !
    * ២- សង្ស័យថា ក្នុងកាលដែលកន្លងទៅហើយ អាត្មអញមិនបានកើតជាអ្វីទេ ឬអេះ !
    * ៣- សង្ស័យថា ក្នុងកាលដែលកន្លងទៅហើយ អាត្មាអញជាខត្តិយជាតិ ឬព្រាហ្មណ ជាតិ ឬក៏ជាអ្នកស្រែ អ្នកឈ្មួញទេអេះ !
    * ៤- សង្ស័យថា ក្នុងកាលដែលកន្លងទៅហើយ អាត្មាអញមានសណ្នាន ទ្រង់ទ្រាយធំ ឬ តូច ខ្មៅឬស ល្អឬអាក្រក់អេះ !
    * ៥- សង្ស័យថា ក្នុងកាលដែលកន្លងទៅហើយ អាត្មាអញដើមដំបូងកើតជាអ្វី ដល់មក ខាងក្រោយ អាត្មអញកើតជាអ្វីអេះ ? ។ រួមមកត្រូវជា សង្ស័យក្នុងអតីត៥ប្រការ ។

    សង្ស័យក្នុងអនាគត៥គឺៈ

    * ១- សង្ស័យថា ក្នុងកាលខាងមុខ អាត្មាអញនឹងកើតជាអ្វីហ្ន៎ !
    * ២- សង្ស័យថា ក្នុងកាលខាងមុខ អាត្មាអញនឹងកើតទៀតដែរឬហ្ន៎ !
    * ៣- សង្ស័យថា ក្នុងកាលខាងមុខ អាត្មាអញនឹងបានកើតជាខត្តិយជាតិ ឬព្រាហ្មណ ជាតិ ឬក៏ជាអ្នកស្រែ អ្នកឈ្មួញ ក្រីក្ររហេមរហាម យ៉ាងណាទៅអេះ !
    * ៤-សង្ស័យថា ក្នុងកាលខាងមុខ អាត្មាអញនឹងកើត ជាអ្នកមានសណ្នាន ទ្រង់ទ្រាយធំ តូច ខ្ពស់ ទាប ខ្មៅ ស ដូចម្តេចទៅហ្ន៎ !
    * ៥- សង្ស័យថា ក្នុងកាលខាងមុខ អាត្មាអញនឹងកើតជាអ្វី តពីនោះទៅនឹងទៅកើតជាអ្វី ទៀតអេះ ! ។ រួមមកត្រូវជាសង្ស័យក្នុងអនាគត៥ប្រការ ។

    សង្ស័យក្នុងបច្ចុប្បន្ន៦នោះគឺៈ

    * ១- សង្ស័យថា ដូចជាអញរំពឹងទៅ សព្វថ្ងៃនេះមានឈ្មោះថាខ្លួនអញមែន ឬមិនមែន ខ្លួនអញទេ !
    * ២- សង្ស័យថា ដូចជាអញគិតទៅ សព្វថ្ងៃនេះមិនមានឈ្មោះថាខ្លួនអញទេ ឬដូចម្តេច !
    * ៣- សង្ស័យថា សព្វថ្ងៃនេះបានឈ្មោះថា អាត្មាអញកើតក្នុងខត្តិយជាតិ ឬព្រាហ្មណ ជាតិ ឬក៏ជាអ្នកស្រែ អ្នកឈ្មួញ អ្នកគ្រួរ ឬជាដូចម្តេច !
    * ៤- សង្ស័យថា សព្វថ្ងៃនេះបានឈ្មោះថា អាត្មាអញកើតបានជារូបរាង ពណ៌សម្បុរសណ្នានទ្រង់ទ្រាយធំ តូច ខ្ពស់ ទាប ខ្មៅ ស ល្អ អាក្រក់ ដូចម្តេចទៅ !
    * ៥- សង្ស័យថា សត្វនេះមកអំពីណា មកកើតក្នុងទីនេះអេះ !
    * ៦- សង្ស័យថា សត្វនេះមកកើតក្នុងទីនេះហើយ នឹងទៅកើតក្នុងទីណាទៀតអេះ ! ។

    រួមត្រូវជាសង្ស័យក្នុងបច្ចុប្បន្ន៦ប្រការ ។ រួមកង្ខាទាំង អតីត៥ អនាគត៥ បច្ចុប្បន្ន៦ ត្រូវជា១៦យ៉ាងដូច្នេះ ។

    ការកំណត់នាម-រូបឃើញ ជាក់ច្បាស់យ៉ាងនេះហើយ រមែងឆ្លងចាកកង្ខាទាំង១៦យ៉ាងបាន ជាអ្នកមិនមានសង្ស័យក្នុងចំណែកអតីត អនាគត បច្ចុប្បន្ន ហើយបញ្ញារបស់ អ្នកបំពេញព្យាយាមនោះ នឹងមានកម្លាំងក្លៀវក្លា ទើបឈ្មោះថា កង្ខាវិតរណវិសុទ្ធិ ជាតួវិបស្សនាទី២ ។
    ព្រះយោគាវចរបុគ្គល កាលប់កំណត់ដឹងហេតុ-បច្ច័យ របស់នាម-រូបជាក់ច្បាស់ ដរាបកន្លងចាកកង្ខា ក្នុងកាលទាំង៣បានហើយ គួរខំចំរើនវិបស្សនាបញ្ញាតទៅ គឺពិចារណានាម-រូប ដែលជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្រៅឬខាងក្នុង ឬជ្រោកជ្រាក ឬសុខុម ថោកទាប ឬឧត្តម ឆ្ងាយឬជិត ឲ្យឃើញនាម-រូបទាំងអស់ ជារបស់មិនទៀងពិត បានសេចក្តីថា សង្ខារទាំងឡាយ កើតឡើងហើយ ក៏រលត់អស់ទៅ ក្នុងកាលនោះ ៗ ។ ក៏នាម-រូបឯណាជាអតីត នាម-រូបនោះក៏រលត់ទៅក្នុងអតីត មិនមានមកដល់បច្ចុប្បន្ននេះទេ ។
    នាម-រូបឯណា ដែលជាអនាគត នាម-រូបនោះ ក៏រលត់ទៅក្នុងអនាគត មិនមានទៅដល់អនាគត ខាងមុខទៀតឡើយ ។ នាម-រូប ឯណាដែលជាបច្ចុប្បន្ន នាម-រូបនោះក៏រលត់ទៅ ក្នុងបច្ចុប្បន្ន មិនមានទៅដល់ អនាគតខាងមុខទៀតឡើយ ។ នាម-រូបឯណាដែលជាខាងក្នុង នាម-រូបនោះក៏រលត់ទៅ ខាងក្នុង មិនមែនមករលត់ ខាងក្រៅឡើយ ។ នាម-រូបឯណាដែលជាខាងក្រៅ នាម-រូបនោះក៏រលត់ទៅខាងក្រៅ មិនមែនមករលត់ខាងក្នុងឡើយ ។ នាម-រូបឯណាដែលជាជ្រោកជ្រាក នាម-រូបនោះក៏រលត់ទៅ តាមសភាពជ្រោកជ្រាកទៅ មិនមែនរលត់តាម សភាពល្អិតឡើយ ។ នាម-រូបឯណាដែលល្អិត នាម-រូបនោះក៏រលត់ទៅ តាមសភាពល្អិត មិនមែនរលត់ទៅដោយសភាព ជានាម-រូបជ្រោកជ្រាកឡើយ ។ នាម-រូបឯណាដែលថោកទាប នាម-រូបនោះក៏រលត់ទៅ ក្នុងសភាពជានាម-រូបថោកទាប មិនដល់សភាព ជានាម-រូបឧត្តមឡើយ ។ នាម-រូបឯណាដែលឧត្តម នាម-រូបនោះក៏រលត់ទៅ ក្នុងសេចក្តីជានាម-រូបឧត្តម មិនមែនដល់នូវសភាព ជានាម-រូបថោកទាបឡើយ នាម-រូបឯណាដែលឆ្ងាយ នាម-រូបនោះក៏រលត់ទៅ ក្នុងទីឆ្ងាយទៅ មិនមែនដល់នូវសភាពជា នាម-រូបជិតបានឡើយ ។ នាម-រូបឯណាដែលជិត នាម-រូបនោះក៏រលត់ទៅ ក្នុងទីជិត មិនដល់នូវសភាពជា នាម-រូបឆ្ងាយបានឡើយ ។ ព្រោះហេតុនោះនាម-រូបទាំងអស់ជា របស់មិនទៀងពិត ព្រោះកើតឡើងហើយ រលត់អស់ទៅក្នុងកាលនោះ ៗ មិនកន្លងកាលនោះ ៗ បានឡើយ ។ នាម-រូបឯណាដែលជា របស់មិនទៀង នាម-រូបនោះ ជាទុក្ខ ព្រោះការកើតឡើងហើយ រលត់អស់ទៅជានិច្ច ឥតឈប់ឡើយ ។ នាម-រូបឯណាជារបស់ទុក្ខ នាម-រូបនោះជារបស់អនត្តា មិនមែនជាខ្លួនប្រាណ មិនមានពិត គឺគ្រាន់តែជា នាម-រូបប៉ុណ្ណោះឯង ។ ក៏នាម-រូបនោះមិនមែន ជារបស់យើង មិនមែនជាខ្លួនប្រាណ របស់យើង មិនមែនជាយើងឡើយ ។ កាលព្រះយោគាវចរ មកប្រារព្ធវិបស្សនា ដោយល្អដូច្នេះ ធម៌១០យ៉ាងក៏កើតឡើងគឺៈ

    * ១- ឧភាសៈ ពន្លឺភ្លឺស្វាងកើតអំពីវិបស្សនាចិត្ត ផ្សាយចេញចាកសរីរាវយវៈ ។
    * ២- បីតិ ផ្សាយចេញទៅសព្វសព៌ាង្គកាយ ធ្វើកាយនិងចិត្តឲ្យឆ្អែត កើតឡើងដោយវិ បស្សនាចិត្ត ។
    * ៣- វិបស្សនាញាណ ចាស់ក្លាឃើញនាម-រូបជាក់ច្បាស់ដោយល្អកើតឡើង ។
    * ៤- បស្សទ្ធិ សេចក្តីស្ងប់កាយស្ងប់ចិត្ត រម្ងាប់ក្រវល់ក្រវាយចេញបានដោយល្អ កើតឡើងដោយវិបស្សនាចិត្ត ។
    * ៥- សុខៈ ប្រព្រឹត្តទៅក្នុងកាយនឹងចិត្តដ៏ឧត្តម កើតឡើងដោយវិបស្សនាចិត្ត ។
    * ៦- អធិមោក្ខៈ សេចក្តីជឿខ្ជាប់ មានកម្លាំងខ្លាំងក្លា ជាទីផូរផង់របស់ចិត្តនិងចេតសិក កើតឡើងដោយវិបស្សនា ។
    * ៧- បគ្គាហៈ សេចក្តីព្យាយាម មិនតឹងមិនធូរ ផ្គងចិត្តទុកដោយល្អក្នុងអារម្មណ៍ ធ្វើឲ្យចិត្តប្រព្រឹត្តទៅស្មើបាន កើតឡើងដោយវិបស្សនា ។
    * ៨- ឧបដ្នានៈ សតិតាំងភ្ជាប់ រក្សានូវអារម្មណ៍ទុក ធ្វើឲ្យប្រាកដដោយល្អ ដូចជាបរលោកប្រាកដមានដល់ អ្នកមានទិព្វចក្ខុដូច្នោះ ។
    * ៩- ឧបេក្ខា សេចក្តីឃើញធម៌ជាកណ្តាលក្នុងសង្ខារទាំងអស់ មានកម្លាំងខ្លាំងក្លាកើត ឡើង ។
    * ១០- និកន្តិ សេចក្តីស្រឡាញ់មានអាការៈសុខុម ធ្វើឲ្យអាល័យក្នុងវិបស្សនាកើតឡើង ។

    ធម៌ទាំង១០យ៉ាងនេះ ជាឧបធិកិលេសគ្រឿងសៅហ្មងរបស់វិបស្សនា ព្រោះកើតឡើងហើយ ធ្វើអ្នកចំរើនវិបស្សនាឲ្យវង្វេង ទៅសំគាល់ថា មគ្គ-ផលកើតឡើងដល់ខ្លួន ។ ខ្លួនថាមគ្គ- ផលហើយ ក៏បញ្ឈប់សេចក្តីព្យាយាម មិនចំរើនវិបស្សនាតទៅទៀត ក៏កើតតណ្ហា-មានៈ-ទិដ្និ ថារបស់គេ របស់យើង ខ្លួន-ប្រាណយើងឡើងទៀត ។ ព្រោះហេតុដូច្នោះ ធម៌ទាំង១០យ៉ាងនេះ ទើបបានថា ជាឧបធិកិលេស គ្រឿងសៅហ្មងរបស់វិបស្សនា ។ ព្រះយាគាវចរមកប្រារព្ធ វិបស្សនាដោយល្អ កាលបើឧបធិកិលេស ទាំង១០យ៉ាងឯណានិមួយៗ កើតឡើងហើយ មិនត្រេកអរ មិនវង្វេងក្នុងធម៌ឧបធិកិលេស ដែលកើតឡើងនោះ មិនបញ្ឈប់សេចក្តីព្យាយាម របស់ខ្លួនចេញ ដោយចូលចិត្តជឿច្បាស់ថា មិនមែនជាមគ្គ-ផល មិនមែនជាផ្លូវវិបស្សនា ផ្លូវវិបស្សនាផ្សេងៗដែលយើង គប្បីដំណើរទៅ ។ វិបស្សនាបញ្ញា របស់អ្នកបំពេញ ព្យាយាមចាស់ក្លា ដឹងឃើញជាក់ច្បាស់ថា នេះជាផ្លូវមគ្គ-ផល នេះមិនមែនជាផ្លូវមគ្គ-ផល បានដោយល្អយ៉ាងនេះ ឈ្មោះថា មគ្គាមគ្គញាណទស្សនវិសុទ្ធិ ជាតួវិបស្សនាទី៣ ។
    អ្នកចំរើនវិបស្សនា កាលបើមានបញ្ញាចាស់ក្លា ធ្វើមគ្គាមគ្គញាណទស្សនវិសុទ្ធិ ឲ្យបរិបូណ៌ហើយ វិនិច្ឆ័យបានឃើញច្បាស់ថា នេះជាតួអរិយមគ្គ នេះជាតួឧបធិកិលេស មិនមែនជាតួអរិយមគ្គ ដូច្នេះហើយ គួរចំរើនវិបស្សនាញាណ ទាំង៩ប្រការ ដ៏បរិសុទ្ធផុតចាក ឧបធិកិលេសហើយ ដើម្បីនឹងឲ្យបាន អរិយមគ្គខាងលើតទៅ ។
    វិបស្សនាញាណទាំង៩នោះគឺៈ

    * ១- ឧទយព្វយញ្ញាណ
    * ២- ភង្គញ្ញាណ
    * ៣- ភយតូបដ្នានញ្ញាណ
    * ៤- អាទីនវញ្ញាណ
    * ៥- និព្វិទាញាណ
    * ៦- មុញ្ចិតុកាម្យតាញាណ
    * ៧- បដិសង្ខាញាណ
    * ៨- សង្ខារូបេក្ខាញាណ
    * ៩- សច្ចានុលោមញ្ញាណ

    ១- ឧទយព្វយញ្ញាណ ក្នុងញាណទាំង៩នេះ បញ្ញាដែលដឹងច្បាស់ នូវសេចក្តីកើតឡើងផង សេចក្តីរលត់អស់ទៅផង របស់នាមរូបនោះឈ្មោះថា ឧទយព្វយញ្ញាណ នេះពោលដោយសេចក្តីសង្ខេប ។ បើពោលជា និប្បរិយាយវិញថា អ្នកបំពេញសេចក្តីព្យាយាម គប្បីពិចារណាជា និព្វទ្ធលក្ខណៈ គឺសេចក្តីកើតឡើង៥ និង វិបរិណាមលក្ខណៈ គឺសេចក្តីរលត់ទៅ៥ របស់ខន្ធ៥ ដោយន័យនេះ ក្នុងខមួយៗ មានលក្ខណៈ១០ៗ ទាំងកើតទាំងរលត់ខន្ធទាំង៥នេះ រួមទាំងកើតទាំងរលត់ ៥ដប់ដងត្រូវជា៥០គត់ ។ ក្នុងរូបខន្ធនោះ ឲ្យបំពេញព្យាយាម គប្បីពិចារណា ជានិព្វទ្ធលក្ខណៈ គឺកើតឡើង៥យ៉ាង រូបកើតក៏ព្រោះអវិជ្ជា សេចក្តីមិនច្បាស់កើតឡើង១ តណ្ហា១ ព្រោះកម្មជា កុសល-អកុសលកើតឡើង១ ព្រោះអាហារជា គ្រឿងឧបត្ថម្ភកើតឡើង១ គឺសេចក្តីកើតឡើង របស់សត្វតែម៉្យាង មិនអាស្រ័យហេតុ-បច្ច័យ១ រួមជានិព្វទ្ធលក្ខណៈសេចក្តីកើតរបស់រូបក្ខន្ធ ៥យ៉ាងដូច្នេះ ។ គប្បីឃើញ វិបរិណាមលក្ខណៈក្នុង រូបក្ខន្ធទាំង៥យ៉ាងដូច្នេះ គឺរូបដែលរលត់ទៅ ព្រោះអវិជ្ជារលត់១ ព្រោះតណ្ហារលត់ទៅ១ ព្រោះកម្មរលត់អស់ទៅ១ ព្រោះអាហាររលត់អស់ ទៅ១ព្រោះរលត់អស់ទៅ នៃរូបតែម៉្យាង មិនមានហេតុ-បច្ច័យ១ រួមជាវិបរិណាមលក្ខណៈ ៥យ៉ាងដូច្នេះ ។
    អ្នកបំពេញ សេចក្តីព្យាយាមពិចារណា និព្វទ្ធលក្ខណៈ៥ និង វិបរិណាមលក្ខណៈ៥ ជា១០ផងគ្នារបស់រូបក្ខន្ធដូច្នេះ ។ រួចហើយត្រូវពិចារណា និព្វទ្ធលក្ខណៈ៥ វិបរិណាមលក្ខណ៥ របស់វេទនាខន្ធ, សញ្ញាខន្ធ, សង្ខារក្ខន្ធ និងវិញ្ញាណក្ខន្ធផង ឲ្យដូចជាពិចារណាក្នុង រូបក្ខន្ធដូច្នោះ ផ្សេងគ្នាតែក្នុង វេទនា-សញ្ញា-សង្ខារនិងវិញ្ញាណ ត្រង់អាហារឲ្យផ្លាស់យកផស្សៈ ដាក់ជំនួសដូច្នេះថា វេទនាកើតឡើងព្រោះ ផស្សៈកើតឡើងដែរ វេទនារលត់ទៅ ក៏ព្រោះផស្សៈរលត់ ទៅ ។ (សញ្ញាក្តី សង្ខារក្តី មានន័យដូចគ្នានឹងវេទនា) ។ រីឯវិញ្ញាណត្រង់អាហារ ឲ្យយកនាម-រូបជំនួស ដូចតទៅនេះថា វិញ្ញាណកើតមានព្រោះ នាម-រូបកើតឡើង វិញ្ញាណនោះរលត់ទៅក៏ ព្រោះនាម-រូបរលត់ ។ និព្វទ្ធលក្ខណៈ និងវិបរិណាមលក្ខណៈ របស់វេទនា, សញ្ញា, សង្ខារ និង វិញ្ញាណប្លែកគ្នា មិនដូចលក្ខណៈ របស់រូបតែប៉ុណ្ណោះ ។ បញ្ញាដែលដឹងនិព្វទ្ធលក្ខណៈ និងវិបរិណាមលក្ខណៈ ក៏កើតឡើង ហើយរលត់ទៅ របស់ខន្ធ៥ដូច្នេះ ឈ្មោះថាឧទយព្វយញ្ញាណ ដែលបង្ហាញឲ្យចំរើន ឃើញច្បាស់ថានាម-រូប ជារបស់មិនទៀងពិត ។
    ២- ភង្គញ្ញាណ បញ្ញាដែលពិចារណា តាមសេចក្តីរលត់ របស់សង្ខារតែម៉្យាង មិនពិចារណាហេតុ គឺសេចក្តីកើតឡើង ពិចារណាតែត្រឹមផល គឺសេចក្តីបែកធ្លាយទៅ នៃសង្ខារតែម៉្យាងប៉ុណ្ណោះ ជារបស់ពិត ដូច្នេះថា សង្ខារទាំងអស់រមែង បែកធ្លាយទៅជាធម្មតា សេចក្តីដែលមិនបែកធ្លាយទៅ នៃសង្ខារនោះមិនមានឡើយ ឧបមាដូចជាពពុះទឹក មានដុំធំ-តូចយ៉ាងណាៗក្តី មានកិរិយាបែកធ្លាយ ទៅវិញជាធម្មតា ។ ក៏ចិត្តឯណា មានរូបជាអារម្មណ៍ កើតឡើងហើយ រមែងបែកធ្លាយទៅ អ្នកបំពេញព្យាយាម គប្បីពិចារណាឲ្យឃើញ ការបែកធ្លាយទៅ នៃចិត្តនោះជាអារម្មណ៍ ។ ម៉្យាងទៀត ចិត្តឯណាដែលមានវេទនា, សញ្ញា, សង្ខារ វិញ្ញាណ ជាអារម្មណ៍ក្តី គប្បីពិចារណា ឲ្យឃើញការបែកធ្លាយទៅ នៃចិត្តនោះៗជាអារម្មណ៍ដូច្នេះ នេះជាកិច្ចរបស់ ភង្គញ្ញាណ ។
    ៣- ភយតូបដ្នានញ្ញាណ បញ្ញារបស់អ្នក បំពេញព្យាយាម ដឹងនូវសេចក្តីកើតឡើង និង សេចក្តីរលត់ទៅនៃសង្ខារ ចាស់ក្លាដរាបណា សង្ខារទាំងអម្បាលនេះ ប្រាកដជាភ័យគួរឲ្យខ្លាច ដូចជាគេឃើញភ្លើង ឆេះផ្ទះ នេះឈ្មោះថា ភយតូបដ្នានញ្ញាណ ។
    ៤- អាទីនវញ្ញាណ កាលឃើញ ភយតូបដ្នានញ្ញាណ គឺឃើញថា សង្ខារជាភ័យធំគួរឲ្យ ខ្លាចប្រាកដជាក់ច្បាស់ ដូច្នោះហើយ ទើបមិនមាន សេចក្តីត្រេកអរក្នុង សង្ខារទាំងអម្បាលនោះឡើយ ដូចជាបុគ្គល ស្រឡាញ់ជីវិត ដឹងថាភោជនាហារ រលាយទៅដោយថ្នាំពិសហើយ ក៏មិនហ៊ានបរិភោគដូច្នោះ ឬដឹងថា ស្ទឹងមានក្រពើធំកាច គួរខ្លាចមិនហ៊ាន ចុះទៅងូតទឹកឡើយ ។ បញ្ញាឃើញទោស របស់សង្ខារសព្វ យ៉ាងនេះ ដរាបតែមិនត្រេកអរក្នុងសង្ខារ ដូចបានពោលមកហើយ នេះឈ្មោះថា អាទីនវញ្ញាណ ។
    ៥- និព្វិទាញាណ បុគ្គលបានចំរើន អាទីនវញ្ញាណ ឲ្យមានកម្លាំងចាស់ក្លា ល្គិកណាដែល មាននិព្វិទា គឺសេចក្តីនឿយណាយ ស្អប់ខ្ពើមក្នុងសង្ខារ ទាំងអម្បាលនោះ មិនត្រេកអររីករាយ ឧបមាដូចបុគ្គល ឃើញទោសរបស់ភរិយា ហើយនឿយណាយ ស្អប់ខ្ពើមភរិយា ដូច្នោះឯង ឈ្មោះថា និព្វិទាញាណ ។
    ៦- មុញ្ចិតុកាម្យតាញាណ ចិត្តរបស់អ្នកចំរើននោះ មិនជាប់ជំពាក់ក្នុង សង្ខារឯណានិមួយឡើយ មានបំណងតែនឹងដោះខ្លួន ចេញចាកអំពីសង្ខារ ទាំងឡាយនោះ ព្រោះសេចក្តីនឿយ ណាយចំពោះសង្ខារ បីដូចជាសត្វនៅ ក្នុងទ្រុងឬក្នុងអន្ទាក់ ចង់តែរួចចាក ទៅខាងក្រៅដូច្នោះ ឈ្មោះថា មុញ្ចិតុកាម្យតាញាណ ។
    ៧- បដិសង្ខាញាណ កាលបើព្យាយាម ធ្វើមុញ្ចិតុកាម្យតាញាណ ឲ្យបរិបូណ៌ហើយ ប្រាថ្នាឲ្យរួចចាកសង្ខារ ទាំងអម្បាលនោះ ហើយលើកសង្ខារទាំងនោះ ឡើងកាន់ព្រះត្រៃល័ក្ខណ៍ កំណត់ពិចារណា ដោយបដិសង្ខានុបស្សនាញាណ ដើម្បីធ្វើឧបាយឲ្យ ផុតចេញចាក សង្ខារទាំងនោះឡើង ទើបពិចារណាឃើញថា សង្ខារទាំងអស់ ជារបស់មិនទៀងពិត ព្រោះកើតឡើង ហើយរលត់សូន្យទៅវិញ ឲ្យពិចារណាក្នុងលក្ខណៈទាំង៣ ដើម្បីឲ្យសម្រេចឧបាយដោះចេញ ចាកសង្ខារទាំងអម្បាលនោះ ប្រៀបដូចបុរសអ្នកនេសាទ ចាប់មច្ឆាជាតិ យកអង្រុតទៅរុតត្រី ក្នុងទឹក ហើយលូកដៃចុះ ទៅតាមមាត់អង្រុត គិតនឹងចាប់ត្រី ដោយសេចក្តីត្រេកអរ តែថាជាសត្វ អាសិរពិសសោះ កាលបើចាប់លើកឡើងមក ស្រាប់តែឃើញសត្វអាសិរពិស ទើបខ្លាចតក់ស្លុតរន្ធត់ ឃើញទោសក្នុងការចាប់កាន់នោះ ក៏ប្រាថ្នានឹង លែងចោល សត្វអាសិរពិសនោះទៅវិញ ទើបចាប់ត្រង់កន្ទុយ លាតផ្នត់ចេញចាកដើមដៃ ហើយលើកឡើង ក្រវីលើក្បាលជាច្រើនជុំ ធ្វើឲ្យសត្វអាសិរពិសនោះ ទុព្វលភាពថយកម្លាំង មិនអាចនឹងខាំបាន ក៏រលាស់បោះចោលទៅអំពីដៃ ហើយប្រញាប់ប្រញាល់ រត់ឡើងមកលើគោក សម្លឹងមើលផ្លូវ ដែលសត្វអាសិរពិស វារលូនមក សម្លឹងមើលទៅហើយមិនឃើញ ក៏ត្រេកអរ នឹកថាផុតហើយៗចាកភ័យធំ ព្រោះតែសត្វអាសិរពិសនោះ មានឧបមាដូចម្តេចមិញ ឧបមេយ្យថា ដូចជាអ្នកព្យាយាម បានអត្តភាពគឺបញ្ចក្ខន្ធនេះ ក៏ត្រេកអរ ប្រកាន់ខ្ជាប់ថា យើង- របស់យើង ដូចជាបុរសចាប់សត្វ អាសិរពិសក្នុង ទឹកបាន ហើយត្រេកអរ ចាប់ទុកជាប់ដោយសំគាល់ថា ជាមច្ឆាជាតិដូច្នោះ ។ អ្នកបំពេញព្យាយាម កាលបើឃើញអត្តភាព គឺបញ្ចក្ខន្ធនេះ ថាមិនទៀង ជាទុក្ខជាអនត្តាពិតហើយ ក៏មានសេចក្តីភ័យ តក់ស្លុតរន្ធត់ ខ្លាចបញ្ចក្ខន្ធនោះ ដោយភយតូបដ្នានញ្ញាណ ដូចជាបុរសលើកដៃឡើង ចាប់មាត់អង្រុត ហើយឃើញក្បាល សត្វអាសិរពិសខ្លាចដូច្នោះឯង ។ វាយមបុគ្គល កាលបើឃើញទោស របស់បញ្ចក្ខន្ធនេះ ដោយអាទីនវញ្ញាណហើយ នឿយណាយចំពោះ បញ្ចក្ខន្ធនេះដោយនិព្វិទានោះ នោះបញ្ញារបស់បុគ្គល អ្នកបំពេញព្យាយាម ស្វែងរកឧបាយ ដើម្បីដោះចេញចាកសង្ខារ ដូចពណ៌នាមកដូច្នេះ ឈ្មោះថា បដិសង្ខាញាណ ។
    ៨- សង្ខារូបេក្ខាញាណ កាលកំណត់ពិចារណាសង្ខារទាំងអស់ ថាជារបស់សូន្យ ចាកខ្លួន-ប្រាណ-សត្វ-បុគ្គល សូន្យចាកអាការ ជារបស់មិនទៀង ខ្លួនប្រាណជារបស់ល្អ អាការទាំងអម្បាលនោះ មានក្នុងសព្វសង្ខារ ដូចជាដុំនៃពពុះទឹក និងព្រេញថ្ងៃដូច្នោះ ។ កាលបើអ្នកបំពេញព្យាយម បានកំណត់សង្ខារ ទាំងអស់ឲ្យឃើញថា សុទ្ធសឹងអនុវត្តន៍ ដោយបដិសង្ខានុបស្សនា ដូច្នេះហើយ ទើបកំណត់សង្ខារ ជារបស់សូន្យ មានពីរយ៉ាងគឺ យើងសូន្យចាកសព្វវត្ថុ១ សព្វវត្ថុ សូន្យចាកយើង១ ។ រួចកំណត់ការសូន្យ ចាក៤យ៉ាងទៀតថា ខ្លួនមិនមានរបស់១ របស់មិនមានខ្លួន១ អ្នកដទៃ មិនមានរបស់១ របស់អ្នកដទៃមិនមាន១ មានតែសង្ខារប៉ុណ្ណោះ ទូទៅទាំងអស់ ហើយទើបកំណត់ សង្ខារទាំងអស់ដោយលក្ខណៈ ទាំង៣ថែមទៀត ចិត្តរបស់អ្នក បំពេញព្យាយាមនោះ ក៏អស់តក់ស្លុត អស់ខ្លាច អស់ភ័យ អស់ស្អប់ អស់ស្រឡាញ់ ជាចិត្តប្រងើយ ៗ ក្នុងសង្ខារទាំងអម្បាលនោះ មិនប្រកាន់ថា យើង របស់យើងទៀតឡើយ ដូចជាបុគ្គលមានភរិយា លែងលះគ្នាហើយ លុះទៅជួបគ្នាទៀត ក៏ព្រងើយកន្តើយដោយ សំគាល់ថា មិនមែនជាភរិយារបស់ខ្លួនដូច្នេះ ។ បញ្ញារបស់អ្នក បំពេញព្យាយាម បានពិចារណាឃើញ ដូចពោលមកនេះ ហៅថា សង្ខារូបេក្ខាញាណ ។ បណ្តាញាណទាំង៣គឺ សង្ខារូបេក្ខាញាណ១ មុញ្ចិតុកាម្យតាញាណ១ និង បដិសង្ខាញាណ១ ទាំង៣នេះ បើពោលដោយអត្ថដូចគ្នា តែបើពោលទៅតាម ព្យញ្ជនៈវិញ ឃើញថាផ្សេងគ្នា ។ ឯសង្ខារូបេក្ខាញាណនេះ ជាកំពូលនៃ វិបស្សនាញាណទាំងអស់ ។
    ៩- អនុលោមញ្ញាណ អ្នកបំពេញព្យាយាម កាលបើចំរើន សង្ខារូបេក្ខាញាណ លុះត្រាតែកើត សទ្ធា- វិរិយ- សតិ- សមាធិ និងសង្ខារូបេក្ខាញាណ ចាស់ក្លាហើយ គួរនឹងពោល បានថាអរិយមគ្គកើតឡើង ក្នុងកាលឥឡូវនេះ ខណៈនោះសង្ខារូបេក្ខាញាណ កើតឡើងហើយ ក៏ពិចារណាសង្ខារទាំង៣ ដោយលក្ខណៈទាំង៣ ឯណានិមួយជា អារម្មណ៍ ទើបយាងចុះកាន់ភវង្គ ក្នុងលំដាប់នៃភវង្គនោះ មនោទ្វារាវជ្ជនៈកើតឡើង ធ្វើលក្ខណៈទាំង៣ ឯណានិមួយឲ្យជាអារម្មណ៍ ហើយធ្លាក់ចុះកាន់ភវង្គ ។ ក្នុងលំដាប់នៃភវង្គនោះ ជវនចិត្តទី១ធ្វើលក្ខណៈទាំង៣ ឯណានិមួយ ឲ្យជាអារម្មណ៍យ៉ាងនោះ កើតឡើងហើយ បានឈ្មោះថា បរិកម្ម ។ ក្នុងលំដាប់នៃបរិកម្មនោះ ជវនចិត្តទី២ ធ្វើលក្ខណៈទាំង៣ ឯណានិមួយ ឲ្យជាអារម្មណ៍ កើតឡើងហើយ ទើបបានឈ្មោះថា ឧបចារៈ ។ ក្នុងលំដាប់នៃឧបចារៈនោះ ជវនចិត្តទី៣ ធ្វើលក្ខណៈទាំង៣ ឯណានិមួយ ឲ្យកើតឡើងហើយ ទើបឈ្មោះថា អនុលោម ។ ក៏អនុលោមនោះ គឺជាអនុលោមញ្ញាណ នោះឯង ព្រោះញាណនេះ អនុលោមទៅតាម វិបស្សនាទាំង៨ខាងដើម ដោយកិច្ចត្រូវធ្វើ យ៉ាងនេះដូចគ្នា អនុលោមទៅតាម ពោធិបក្ខិយធម៌ទាំង៣៧ខាងលើ ដោយផ្លូវប្រតិបត្តិនោះ ព្រោះហេតុនោះ អនុលោមនេះ ទើបលោកពោលថាជា អនុលោមញ្ញាណ ។
    ក៏វិបស្សនាញាណទាំង៩ មានឧទយព្វយញ្ញាណជាដើម មានសច្ចានុលោមញ្ញាណ ជាទីបំផុត ឈ្មោះថា បដិបទាញាណទស្សនវិសុទ្ធិ ជាតួវិបស្សនាទី៤ ។ ក្នុងលំដាប់នៃ អនុលោមញ្ញាណនោះ គោត្រភូ ចិត្តទាញយក ព្រះនិព្វាននោះ មកជាអារម្មណ៍ កន្លងបថុជ្ជនគោត្រ យាងចុះកាន់អរិយគោត្រ ។ គោត្រភូញាណ មិនបានរាប់បញ្ចូលក្នុង បដិបទា ញាណទស្សនវិសុទ្ធិឡើយ គឺរាប់បញ្ចូលទៅក្នុងពួក ញាណទស្សនវិសុទ្ធិ ព្រោះតាំងនៅក្នុងទី ជាអាវជ្ជនៈរបស់មគ្គញាណ តាំងនៅក្នុងចន្លោះកណ្តាល គួររាប់ថាជា វិបស្សនាបាន ព្រោះធ្លាក់ចុះទៅនៅ ក្នុងក្រសែរបស់វិបស្សនា ។

  52. kao bun song ថា:

    រីឯវិបស្សនាញាណ ដែលពិចារណានូវសង្ខារដោយលក្ខណៈទាំង៣ ចាប់តាំងពីដើម រហូតដល់ គោត្រភូញាណ ជាចំណែកភាវនាមយៈ នៃកាមាវចរកុសល ។ ឯចំណែក

    លោកុត្តរ កុសល គឺមគ្គចិត្ត កើតឡើងក្នុងលំដាប់ នៃគោត្រភូនោះឯង ។ មគ្គចិត្តនេះ កាលដែលនឹងកើត ឡើងនោះ កាន់យកព្រះនិព្វានជាអារម្មណ៍ កំណត់ដឹងទុក្ខ លះ

    សមុទ័យ ធ្វើនិរោធឲ្យជាក់ច្បាស់ ចំរើនមគ្គ ឲ្យកើតឡើង ហើយធ្វើកិច្ចសច្ចៈទាំង៤ ឲ្យកើតឡើង ផ្តាច់បង់កងកិលេស គឺ លោភៈ ទោសៈ មោហៈ និងសំយោជនៈទាំង៣គឺ

    សក្កាយទិដ្និ១ វិចិកិច្ឆា១ សីលពត្តបរាមាសៈ ១ ដាច់សូន្យជាសមុច្ឆេទប្បហាន តាមកម្លាំងរបស់ខ្លួន កើតឡើង១ខណៈចិត្តក៏រលត់ទៅ ផលចិត្តក៏កើតឡើងតោងយកព្រះ

    និព្វានជាអារម្មណ៍ ក្នុងលំដាប់នៃមគ្គចិត្តនោះ ។

    រីឯផលចិត្តនោះ កើតឡើង២ខណៈខ្លះ ៣ខណៈខ្លះ ហើយធ្លាក់ចុះកាន់ភវង្គក្នុងមគ្គជវនវិថី កំណត់ជវនស្ទុះទៅ បានតែ៧ខណៈចិត្តប៉ុណ្ណោះ ។ អ្នកបំពេញព្យាយាម គប្បី

    ឲ្យដឹងដូច្នេះគឺ បើកុលបុត្តដែលមាន ប្រាជ្ញាជាទណ្ឌាភិញ្ញា ត្រាស់ដឹងយូរ ជវនជាដំបូងឈ្មោះថា បរិកម្មជវន ទី២ឈ្មោះថា ឧបចារជវន ទី៣ឈ្មោះថា អនុលោមជវន ទី៤

    ឈ្មោះថា គោត្រភូជវន ទី៥ឈ្មោះថា មគ្គជវន ជាតួមគ្គ ជវនទី៦និងទី៧ ជាតួផល ។ បើកុលបុត្តមានបញ្ញាជា ខិប្បាភិញ្ញា ត្រាស់ដឹងឆាប់ ជវនទី១ ឈ្មោះថា ឧបចារជវន

    ទី២ឈ្មោះថា អនុលោមជវន ទី៣ឈ្មោះថា គោត្រភូជវន ទី៤ឈ្មោះថា មគ្គជវន ជាតួមគ្គ ទី៥ ទី៦ និងទី៧ ទាំង៣នេះជាតួផល ។ អាស្រ័យហេតុនេះ ទើបលោកពោលថា

    ផលចិត្តកើតក្នុង លំដាប់នៃមគ្គចិត្ត ២ខណៈខ្លះ ៣ខណៈខ្លះ ហើយធ្លាក់ចុះ ទៅកាន់ភវង្គដូច្នេះ ។ ខាងមុខអំពីភវង្គចិត្តនេះទៅ មនោទ្វារាវជ្ជនចិត្ត កាត់ខ្សែភវង្គកើតឡើង

    ក្នុងមនោទ្វារាវជ្ជនចិត្តនោះ បច្ចវេក្ខណញាណកើតឡើង ពិចារណាមគ្គ- ផល និងកិលេសដែលកើតហើយ ហើយលះចេញ និងកិលេសដែលសល់នៅ ព្រមទាំងនិព្វាន ។

    បច្ចវេក្ខណញាណទាំង៥ប្រការ នេះ រមែងមានដល់សោតាបន្នអរិយសាវ័ក ដោយប្រការដូច្នេះ ។ សូម្បីព្រះសកទាគាមិ និងព្រះអនាគាមិ ក៏មានបច្ចវេក្ខណកិច្ច៥ប្រការ

    ដូចគ្នា នឹងព្រះសោតាបន្នដែរ ។ ចំណែកព្រះអរហន្ត មិនមានបច្ចវេក្ខណៈឡើយ ព្រោះលោកលះកិលេស ចេញអស់ហើយ មិនមានសេសសល់ បន្តិចបន្តួចក្នុងខន្ធសន្តាន

    របស់លោកឡើយ ។ ព្រះសោតារមែងធ្វើសង្សារទុក្ខឲ្យអស់ទៅ បិទទ្វារអបាយភូមិទាំង៤បាន ធ្វើនូវភាវៈជាអ្នកមានមុខចំពោះ អរិយទ្រព្យទាំង៧ប្រការ និងលះមិច្ឆាមគ្គ

    ទាំង៨ ធ្វើភ័យនិងពៀរទាំងអស់ ឲ្យស្ងប់ស្ងាត់បានដោយល្អ ចូលដល់នូវភាពជាឱរស នៃព្រះសម្មាសម្ពុទ្ធ ។ ញាណសម្បយុត្តអរិយមគ្គទាំង៤ មានសោតាបត្តិមគ្គជាដើម

    ឈ្មោះថាញាណទស្សនវិសុទ្ធិ ជាតួវិបស្សនាទី៥ ជាកំពូលនៃវិបស្សនា ។ ក៏វិបស្សនាញាណនេះ មានផលធំជាងទាន សីល ព្រហ្មវិហារ ភាវនា រមែងធ្វើអ្នកដែលចំរើននោះ

    ឲ្យមានសតិខ្ជាប់ខ្ជួន មិនវង្វេង លុះពេលធ្វើកាលកិរិយាទៅ រមែងមានសុគតិភព គឺមនុស្សនិងសួគ៌ជាខាងមុខ ។ ម្យ៉ាងទៀតក៏ជាឧបនិស្ស័យ មគ្គ ផល ព្រះនិព្វាន ជាប់ក្នុង

    សន្តាន តទៅក្នុងខាងមុខផង ។ នេះពោលដោយមិនទាន់បានសម្រេចមគ្គ ផល ព្រះនិព្វាន បើជាឧបនិស្ស័យមគ្គ ផល ព្រះ និព្វាន ក៏ធ្វើអ្នកនោះឯងឲ្យសម្រេចមគ្គ ផល

    ព្រះនិព្វាន ក្នុងជាតិនេះឯងពិតប្រាកដ ។

    ធម៌ទាំងអស់ដែលមានមក ក្នុងផ្ទៃនៃវិបស្សនាកម្មដ្នាននេះ មានបញ្ហា៤យ៉ាង ដែលជា បញ្ហាយ៉ាងធ្ងន់បំផុត រកអ្នកឯណានិមួយ នឹងដោះស្រាយពុំរួចឡើយ មានតែព្រះសម្ពុទ្ធ

    និងព្រះអរហន្តថ្លៃ ទើបអាចនឹងដោះស្រាយ នូវបញ្ហាទាំង៤យ៉ាងនោះរួចបាន ។ រីឯបញ្ហាទាំង៤យ៉ាងនោះគឺៈ

    * ១- ជាតិទុក្ខ ទុក្ខព្រោះកើត

    * ២- ជរាទុក្ខ ទុក្ខព្រោះចាស់

    * ៣- ព្យាធិទុក្ខ ទុក្ខព្រោះឈឺ

    * ៤- មរណទុក្ខ ទុក្ខព្រោះស្លាប់ ។

    ទីនេះនឹងយកបញ្ហាទាំង៤យ៉ាងនេះ ទុកធ្វើជាបទមាតិកាខាងដើម ហើយនឹងសម្តែងវែកញែកដោះស្រាយ ឲ្យឃើញជាក់ច្បាស់ នូវទុក្ខទោសរបស់ខន្ធ៥ ដូចមានសេចក្តី

    អធិប្បាយ តទៅខាងមុខនេះ ៖

    ខ្ញុំតាំងបុគ្គលាធិដ្នាននូវ សញ្ញា១ វិញ្ញាណ១ និង បញ្ញា១ ទាំង៣នេះធ្វើជាខបុច្ឆា- វិសជ្ជនា នូវកងទុក្ខទាំង៤ខនេះ ដូចមានសេចក្តីតទៅៈ

    វិញ្ញាណ សួរបញ្ញាថា ដែលហៅថាទុក្ខ ទុក្ខនោះតើដូចម្តេច? បញ្ញា ឆ្លើយថា របស់អ្វីៗដែលជាទីគួរខ្ពើមរអើម, ជាទីស្អប់, ពុំជាទីគួរស្រឡាញ់, ជាទីគួរភ័យ, គួរខ្លាច, រំភើប

    ញាប់ញ័រដល់ចិត្ត របស់ទាំងអស់នេះហើយ ដែលឈ្មោះថាទុក្ខ ។

    សួរថា ចុះទុក្ខនោះ ជារបស់តាំងនៅដូចម្តេច? ឆ្លើយថា ទុកនោះជារបស់ទំនេរ ទទេៗ ជារបស់នៅក្រៅខ្លួន – យើង សត្វ, ក្រៅជីវិត ក្រៅប្រុស- ស្រីទាំងអស់ ។

    សួរថា ចុះទុក្ខនោះមានតែនៅក្នុងចិត្តឬ? ឆ្លើយថា មិនមែនដូច្នោះទេ ទុក្ខនេះជារបស់នៅក្រៅចិត្តទេតើ បានជាថាទុក្ខនៅក្រៅចិត្តនោះ ព្រោះចិត្តជាអ្នកនឹកគិតសន្សំ យកនូវ

    អារម្មណ៍ទាំង៦ អំពីខាងក្រៅ មានរូបារម្មណ៍ជាដើម មានធម្មារម្មណ៍ជាទីបំផុត ។ អារម្មណ៍ទាំង៦នេះ ជាអារម្មណ៍ នៅក្រៅចិត្តទាំងអស់ ។ បើអារម្មណ៍នៅក្រៅចិត្តហើយ

    ទុក្ខទាំងអស់ក៏នៅក្រៅចិត្ត ដូចគ្នានឹងអារម្មណ៍ដែរ ។ អារម្មណ៍ទាំង៦ នោះគឺ

    * ១- រូបារម្មណ៍ អារម្មណ៍គឺរូប ព្រោះរូបជារបស់នៅក្រៅចិត្តពិត តែថាបើភ្នែកក្រឡេក ឃើញរូបហើយ ចិត្តក៏ស្ទុះទៅចាប់យក នូវរូបនោះមកជាអារម្មណ៍ ហើយក៏កើតឡើងនូវ

    កងទុក្ខ គឺសោមនស្សទុក្ខ ឬ ទោមនស្សទុក្ខ បរិទេវទុក្ខ ឬ អប្បិយេហិសម្បយោគទុក្ខណាមួយ កើត ឡើងចំពោះចិត្តដែល ស្ទុះទៅចាប់យកនូវអារម្មណ៍ គឺរូបនោះមកទុកក្នុង

    ចិត្ត ម្លោះហើយចិត្តនោះ ក៏ទៅជាក្តៅរោលរាលទៅ ដោយអំណាចភ្លើងទុក្ខ និងភ្លើងកិលេស ព្រោះតែចិត្តចាប់យក នូវរូបារម្មណ៍អំពីខាងក្រៅ ចូលមកទុកក្នុងចិត្ត ។

    * ២- សទ្ទារម្មណ៍ អារម្មណ៍គឺសម្លេង ។ សម្លេង នេះជារបស់នៅក្រៅត្រចៀក តែបើសម្លេងនោះ មកប៉ះពាល់ត្រូវ ត្រចៀកហើយ ចិត្តក៏ស្ទុះទៅ ចាប់យកសម្លេងនោះ នាំមកទុក

    ក្នុងចិត្ត ហើយចិត្តនោះ ក៏កើតសោមនស្សទុក្ខ ឬ ទោមនស្សទុក្ខ ភ្លើងទុក្ខ និងភ្លើងកិលេសក៏កើតឡើង ព្រោះតែចិត្តចាប់យក នូវសទ្ទារម្មណ៍អំពីខាងក្រៅ នាំចូលមកទុកក្នុង

    ចិត្ត ហើយក៏កើតសេចក្តីក្តៅក្រហាយ រោលរាលទៅតាម សភាពរបស់សម្លេង នោះៗទៅ ។ល។

    * ៦- ធម្មារម្មណ៍ អារម្មណ៍គឺធម៌ដែលកើតនៅក្នុងចិត្ត គឺចិត្តនឹកគិតសន្សំចាប់ យកនូវអារម្មណ៍ពីក្រៅ ដូចយ៉ាងឧទ្ធច្ចៈចិត្ត ចិត្តដែលអណ្តែតអណ្តូង រាយមាយ ទៅចាប់យក

    អារម្មណ៍ឆ្ងាយៗ នាំមកទុកក្នុងចិត្ត ហើយក៏ឆេះឡើងជាភ្លើងទុក្ខ និងភ្លើងកិលេស គឺសោមនស្សទុក្ខ និងទោមនស្សទុក្ខ ។ ទុក្ខទាំងអស់នេះសុទ្ធតែ នៅក្រៅចិត្តទាំងអស់

    សេចក្តីនេះឧបមាដូចម្តេចមិញ ឧបមេយ្យដូចជាគោ និងដំណាំស្រូវ ចិត្តដូចជាគោ ភ្លើងទុក្ខនិងភ្លើងកិលេស ដូចជាដំណាំ មានស្រូវជាដើម នៅទីទៃពីគ្នាដូច្នេះ ។ ឯស្រូវនិង

    ដំណាំ មិនដែលដើរទៅស៊ីគោ ដល់ម្តងសោះ មានតែគោនេះឯង ដែលដើរទៅស៊ីស្រូវ និងដំណាំជាធម្មតា ។ បើគោណាមានខ្សែចង គោនោះក៏មិនអាច នឹងទៅស៊ីស្រូវនិង

    ដំណាំនោះ បានឡើយ ព្រោះគោនោះជាប់ នឹងខ្សែចំណង ។ បើគោណាគ្មាន ខ្សែចំណងចងទេ គោនោះមុខជាទៅស៊ីស្រូវ និងដំណាំនោះញយៗ យ៉ាងណាមិញ ឯចិត្តទុក

    ដូចជាគោ ភ្លើងទុក្ខនិងភ្លើងកិលេសឧបមា ដូចជាស្រូវនិងដំណាំ យ៉ាងនោះដែរ ។ ហេតុនេះហើយបានជាព្រះបរមគ្រូ ទ្រង់ទូន្មានភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ

    អ្នកទាំងអស់គ្នា ចូរខំសង្រួមឥន្ទ្រីយ៍ទាំង៦ បិទផ្លូវបាបទាំងឡាយ គឺអភិជ្ឈានិងទោមនស្ស កុំឲ្យកើតឡើងបាន ។

    ឥន្ទ្រីយ៍ទាំង៦នោះគឺៈ

    * ១- ចក្ខុន្ទ្រិយសំវរសីល គឺការសង្រួមភ្នែក បិទបាំងហាមឃាត់ មិនឲ្យចិត្ត ស្ទុះចេញទៅតាមខ្សែរូបារម្មណ៍ ដែលភ្នែកក្រឡេកឃើញរូបនោះៗ ។ រូបារម្មណ៍នេះ ជាខ្សែឬជា

    ផ្លូវរបស់ចិត្ត សម្រាប់ចេញចូល ដឹកនាំយកនូវភ្លើងទុក្ខ និងភ្លើងកិលេសពីខាងក្រៅ នាំចូលទៅទុកក្នុងចិត្ត ហើយដុតបំពក់ចិត្ត ឲ្យក្តៅរោលរាល ដោយកម្លាំងអភិជ្ឈា និង

    ទោមនស្ស ។ បើចិត្តមិនទទួលយកនូវអភិជ្ឈា និងទោមនស្សទេ ឈ្មោះថាសង្រួមបាន ហើយ សីលរបស់ភិក្ខុនោះក៏បានបរិសុទ្ធល្អ ដោយសេចក្តីព្យាយាមសង្រួម ។ បើ

    មិនសង្រួមទេ ចិត្តនោះក៏ចាប់យក អភិជ្ឈានិងទោមនស្ស នាំចូលមកទុកក្នុងចិត្ត ម្លោះហើយសីលរបស់ភិក្ខុនោះ មិនបានបរិសុទ្ធទេ ។ល។

    * ៦- មនិន្ទ្រិយសំវរសីល សីលដែលត្រូវសង្រួមចិត្ត ។ ចិត្តដែលបាន សង្រួម និងមិនបានសង្រួមនោះ ត្រូវដឹងបានដូចម្តេច? ចិត្តដែលបានសង្រួមនោះ គឺចិត្តដែល មិន

    លុះទៅតាមអារម្មណ៍ ក្នុងមនោទ្វារ ដែលជាទ្វាររបស់ចិត្ត សម្រាប់ចេញចូលដឹកជញ្ជូន នាំយកនូវអារម្មណ៍ របស់កាមគុណទាំង៥ អំពីទីឆ្ងាយៗមកទំពាស៊ី ព្រោះយល់

    ឃើញថា កាមគុណនេះឆ្ងាញ់ណាស់ ស្រួលណាស់ សុខណាស់ ប្រសើរណាស់ ម្លោះហើយចិត្តនោះ ក៏ក្រេបជញ្ជក់ យកជាតិកាមទាំង៣គឺ

    * ១- កាមវិតក្កៈ ត្រិះរិះតែក្នុងកាមគុណទាំង៥ ហើយញៀនញ៉ាមជាប់ចិត្ត លង់លិចនៅដេកត្រាំក្នុង អារម្មណ៍របស់កាមគុណ ឬនៅដេកត្រាំក្នុង អន្លង់ឱឃៈទាំង៤ ដែលជា

    អន្លង់ជ្រៅ សម្រាប់លង់ចិត្តរបស់សត្វ ដែលប្រកបដោយមោហៈ លង់លិចក្នុងភពតូចនិងភពធំ។

    * ២- ព្យាបាទវិតក្កៈ ត្រិះរិះរករឿងរកហេតុ ប្រទូសរ៉ាយដល់សត្វនិងសង្ខារ ត្រិះរិះគំនុំគំគួនចង ពៀរវេរា រករឿងរកហេតុ ឲ្យគេវិនាសទ្រព្យសម្បត្តិ និងវិនាសជីវិត ។

    * ៣- វិហិង្សាវិតក្កៈ ត្រិះរិះបៀតបៀន ដល់សត្វនិងសង្ខារ មានការត្រិះរិះ សម្លាប់សត្វ និងត្រិះរិះចង់បាន ទ្រព្យអ្នកដទៃ យកមកធ្វើជា ទ្រព្យរបស់ខ្លួន ។

    ម៉្យាងទៀតដូចជាឧទ្ធច្ចចិត្ត ចិត្តដែល អណ្តែតអណ្តូង រាយមាយ ទៅយកអារម្មណ៍ពីទីឆ្ងាយៗ ចូលមកទុកនៅក្នុងចិត្ត ចិត្តដូចបាន អធិប្បាយមកនេះ ជាចិត្តប្រព្រឹត្តទៅតាម

    មនោទ្វារតែម៉្យាង ។ សម្តែងមកនេះ ឲ្យឃើញថា ភ្លើងទុក្ខនិងភ្លើងកិលេស ជារបស់នៅក្រៅចិត្តពិត ដូចជាគោនិងស្រូវដំណាំផ្សេងៗ ចំណែកស្រូវនិងដំណាំ មិនដែលដើរទៅ

    ស៊ីគោម្តងសោះ មានតែគោដើរទៅស៊ី ស្រូវនិងដំណាំ ។ ព្រោះហេតុហ្នឹងហើយ បានជាព្រះអង្គ ទ្រង់ប្រៀនប្រដៅថា ម្នាលភិក្ខុទាំងឡាយ អ្នកត្រូវសង្រួមចិត្ត ពត់ចិត្តឲ្យបាន

    នឹងនួនល្អ កុំឲ្យចិត្តទៅយក ភ្លើងទុក្ខនិងភ្លើងកិលេស មកដុតបំពក់ចិត្តទៀត ។ ពួកព្រះអរហន្តទាំងឡាយ គ្រប់ៗព្រះអង្គ លោកខំព្យាយាមសង្រួមចិត្ត ចូលកាន់សមាធិ ជា

    ចិត្តរួចផុតស្រឡះ ចាកអំពីភ្លើងទុក្ខ និងភ្លើងកិលេស គ្រប់ៗព្រះអង្គ ។ ចិត្តដែលស្រូបយកភ្លើង ទាំង២ភ្នក់នេះ ឧបមាដូចជាសត្វមមាច ក្រឡេកឃើញភ្លើង ក៏ស្មានថាភ្លើងនេះ

    ជារបស់ឆ្ងាញ់ ម្លោះហើយក៏នាំគ្នា ហើរត្រសុក ត្បុលចូលទៅក្នុងភ្លើង ឥតមានខ្លាចឡើយ សត្វមមាចស្លាប់ខ្លួន ដោយសារតែ សេចក្តីយល់ខុស សំគាល់ខុសដឹងខុស ហើយ

    ពួកសត្វនេះ មិនដឹងជាខុសផង ។

    នែសញ្ញា- វិញ្ញាណ! អ្នកឯងនេះល្ងង់ដូចជា សត្វមមាច ដែលហើរចូលតែភ្នក់ភ្លើង១ អ្នកឯងហើរចូលភ្នក់ភ្លើង ដល់ទៅ៣ភ្នក់ ភ្លើងគឺរាគៈ១ ភ្លើងគឺទោសៈ១ ភ្លើងគឺមោហៈ១

    ឃើញថាអ្នកឯងនេះ ល្ងង់ជាងសត្វមមាច២ភាគ ។

    បញ្ញាសួរទៅវិញថា សត្វមមាចហើយនឹងភ្លើង វានៅជាមួយគ្នា ឬក៏វានៅទីទៃអំពីគ្នា? វិញ្ញាណឆ្លើយថា វានៅទីទៃពីគ្នាទេ តែថាសត្វមមាចនោះ ក្រឡេកឃើញភ្លើង ហើយ

    ស្រឡាញ់ បានជាចេះតែហើរចូលទៅក្នុងភ្លើង ។ បញ្ញាសួរទៀតថា ចុះដូចសញ្ញា-វិញ្ញាណឯងនេះ នៅទីទៃអំពីភ្លើងរាគៈ ទោសៈ មោហៈ ឬក៏នៅជាមួយគ្នា? សេចក្តីនេះសូម

    ឲ្យលោកបញ្ញា សម្តែងប្រាប់ ខ្ញុំទាំងពីរនាក់នឹងចាំស្តាប់ ។

    អើបើដូច្នេះ អ្នកឯងទាំង២ចាំស្តាប់ចុះ ។ វិញ្ញាណឋីតិ៧ និង សត្តាវាសៈ៩ ដូចជាភ្លើង ។ វិញ្ញាណដែលស្ថិតនៅក្នុងភ្នែក ក្នុងត្រចៀក ក្នុងច្រមុះ ក្នុងអណ្តាត ក្នុងកាយ ក្នុងចិត្ត

    ទាំងអស់ នេះជាកន្លែងរបស់អ្នកឯង ។ ឯរូប សម្លេង ខ្លិន រស សម្ផស្ស និងធម្មារម្មណ៍ របស់ទាំង៦នេះ ជារបស់នៅឆ្ងាយ អំពីអ្នកឯងណាស់ទេតើ ហេតុដូចម្តេចបានជាអ្នកឯង

    ទៅដេកនៅក្នុងភ្នក់ភ្លើង ទាំង៣ភ្នក់ ទាំងយប់ទាំងថ្ងៃយ៉ាងនេះ មកតែអំពីអ្នកឯងនេះ ល្ងង់ខ្លាំងជាងសត្វមមាចទៅទៀត បានជាពុំដឹងភ្លើងទុក្ខ និងភ្លើងកិលេស ទាំងមិនដឹងថា

    ខ្លួនឯងនេះ ជាអ្នកល្ងង់ថែមទៀតផង ។

    នែសញ្ញា- វិញ្ញាណ អ្នកឯងល្ងង់ខ្លាំងជ្រៅ វង្វេងធំយ៉ាងនេះហើយ សេចក្តីសុខ មិនមានដល់អ្នកឡើយ មានតែសេចក្តីទុក្ខនិងទោស ជាអាហាររបស់អ្នកប៉ុណ្ណោះ សព្វថ្ងៃខ្លួន

    អ្នកឯងដូចជា សត្វដង្កូវក្នុងបង្គន់ ស៊ីសុទ្ធតែលាមក ហើយមិនដឹងថាលាមកផង ដេកក្នុងបង្គន់ហើយមិនដឹងទាំង បង្គន់នោះដូចម្តេចផង សេចក្តីនេះមានឧបមាថា ដូចជា

    វិញ្ញាណឯង ដែលនៅអាស្រ័យក្នុងកាយនេះ មិនដឹងជាកាយនេះ ប្រកបទៅដោយសាកសពដូច្នេះទេ គឺដឹងថាសុទ្ធតែល្អៗ ប្រសើរៗទៅវិញ ។ រូបនេះជាគ្រឿងមិនស្អាត

    ស្មោកគ្រោកជាទីបំផុត ហូរទឹកអសុភទៅតាមទ្វារទាំង៩ តែរាល់ៗថ្ងៃ កាលបើអសុភ ហូរចេញមកខាងក្រៅ វិញ្ញាណឯង ដឹងថាស្អុយណាស់ ត្រង់វិញ្ញាណឯងដេកនៅ ជាមួយ

    គ្នានឹងអសុភនោះ វិញ្ញាណឯងថាស្រួលណាស់ សប្បាយណាស់ វិញ្ញាណ ដូចកលមាយាយ៉ាងនេះឯង ។

    សួរថា ចុះទុក្ខក្នុងខន្ធទាំង៥នេះ មានប៉ុន្មានយ៉ាង? ឆ្លើយថា ទុក្ខក្នុងខន្ធទាំង៥នេះ មាន២យ៉ាងគឺ ទុក្ខក្នុងរូបម៉្យាង ទុក្ខក្នុងនាមម្យ៉ាង ។ រូបនេះបាននឹងរូប២៨ តែពុំបានអធិប្បាយ

    ពីរូបនោះទេ អធិប្បាយតែអំពីទុក្ខ របស់រូបប៉ុណ្ណោះ ។ ឯទុក្ខរបស់រូបនោះមាន៤យ៉ាងគឺ

    * ១- ជាតិទុក្ខ ទុក្ខព្រោះការកើត

    * ២- ជរាទុក្ខ ទុក្ខព្រោះ ជារាគឺចាស់

    * ៣- ព្យាធិទុក្ខ ទុក្ខព្រោះព្យាធិ គឺការឈឺចុកចាប់

    * ៤- មរណទុក្ខ ទុក្ខព្រោះមរណៈ គឺការស្លាប់ ។ បណ្តាទុក្ខទាំង៤កងនេះ លើកទុក៣កងខាងចុងសិន នឹងសម្តែងជាតិទុក្ខជាមុន ។

    ១- ជាតិទុក្ខ នោះបើតាមការពិតនោះ ព្រះសម្មាសម្ពុទ្ធ ជាចមភពនៃសត្វក្នុងត្រៃលោក ទ្រង់ជ្រាបស្គាល់ច្បាស់ ដោយព្រះបញ្ញាញាណ ដ៏ល្អិតជ្រាលជ្រៅ ក្នុងរយៈផ្លូវ នៃបដិសន្ធិ

    វិញ្ញាណ របស់សត្វ ដែលចុះចាកគភ៌ នៃមាតានោះថា ៖​ បឋមំ កលលំ ហោតិ កលលា ហោតិ អព្វុទំ អព្វុទា ជាយតេ បេសិ បេសិយា ជាយតេ ឃនោ ឃនាបិ សាខា

    ជាយន្តិ កេសា លោមា នខាបិច ។

    ប្រែថា មុនដំបូងកើតជារូប កលលៈ ជាសរីរៈល្អិតឆ្មារក្រៃលែងឆ្មារ ស្ថិតនៅក្នុងផ្ទៃមា តា ដូចដំណក់ប្រេងល្ងថ្លា ឬក៏ដូចជាសប្បិទន់ថ្លា តាំងនៅអស់រយៈ៧ថ្ងៃ ទើបប្រែទៅជារូប

    អព្វុទៈ មានអាការៈ ដូចជាទឹកគេលាងសាច់ ក្រហមព្រឿងៗ តាំងនៅបាន៧ថ្ងៃ ក៏ក្លាយទៅជារូបបេសិ មានសណ្នានដូចជា បន្ទះចម្រៀកតូចមួយ ដូចជាសំណ ដែលគេរំលាយ

    នឹងអំបែង តាំងនៅបានរវាង៧ថ្ងៃ ទើបប្រែទៅជារូបឃនៈ មានអាការៈមូលខន់ខាប់ ដូចជាស៊ុតមាន់ខាងក្នុង តាំងនៅបាន៧ថ្ងៃ តមកខាងក្រោយទៀត រូបនោះក៏ចំរើនឡើង បែក

    ចេញជាពក៥ តាំងឡើងកើតជាអវយវៈ មានដៃជាដើម ដែលកើតអំពី កម្មប្បច្ច័យរបស់សត្វ តាំងនៅអស់៧ថ្ងៃ ទើបដុះសក់ រោម ក្រចក ឡើងជាលំដាប់ដែលហៅថា បែកបញ្ចសា

    ខា ។ ចាប់តាំងពីថ្ងៃនោះតទៅ មានតែជរានិងមរណៈ ចាំស្ទាក់កាត់ពីមុខ ព្រោះមានធម៌មិនទៀង ជាទុក្ខ ជាអនត្តា នៅក្នុងជាតិទុក្ខនោះ ។ ជាតិទុក្ខនេះ ឥតមាននិយាយពី វេទនា

    សញ្ញា វិញ្ញាណ ថាដឹងជាទុក្ខ ជាសុខនោះគ្មានសោះ ។ ជាតិទុក្ខនេះ ជាទុក្ខរបស់ដី-ទឹក-ភ្លើង-ខ្យល់ ទេតើ! ដែលសង្ខារតាក់តែង អាស្រ័យឆ្អឹងខ្លះ សរសៃខ្លះ សាច់ខ្លះ ស្បែកខ្លះ

    ផ្សំផ្គុំរុំព័ទ្ធកសាងឲ្យ កើតឡើងទៅជាខន្ធ៥នោះ មិនមែនជាទុក្ខរបស់វេទនា សញ្ញា វិញ្ញាណទេ ពិតជាទុក្ខរបស់រូប គឺដី-ទឹក-ភ្លើង-ខ្យល់ ដូច្នេះ ។

    ២- ជរាទុក្ខ ទុក្ខព្រោះចាស់ទ្រុឌទ្រោម គ្រាំគ្រាទៅ នៃខន្ធជាលក្ខណៈ មានការនាំចូលទៅ កាន់សេចក្តីស្លាប់ជាកិច្ច មានការវិនាសទៅ នៃវ័យជាផល ចាត់ជារបស់នាំ មកនូវសេចក្តី

    ទុក្ខ ។ សួរថា ចុះកើតជាដំបូងនោះ តើកើតអ្វី? ចាស់គ្រាំគ្រានោះចាស់អ្វី? ចូរឆ្លើយរៀបរាប់មក មើល ។

    ឆ្លើយថា ដែលកើតជាដំបូងនោះ គឺទឹកថ្លា- ទឺកក្រហម- ទឹកស- ខាប់ៗរឹងៗ ក្លាយទៅជាដី ត្រង់ណារឹងៗហៅថាធាតុដី ត្រង់ណាទន់ៗជ្រាយៗ ហៅថាធាតុទឹក ដែលមានលក្ខណៈ

    សម្រាប់ចំអិននូវកាយ មានអាការៈក្តៅៗ ចាត់ទុកជាធាតុភ្លើង ដែលមានលក្ខណៈ សម្រាប់បក់ផាត់នូវកាយ មានអាការៈល្ហើយៗ ចាត់ទុកថាជាធាតុខ្យល់ ។ ដែលពោលថា ចាស់

    គ្រាំគ្រា ទ្រុឌទ្រោមទៅនោះ គឺចាស់ធាតុទាំង៤ នោះឯងទេតើ ។ ឯធាតុទាំង៤នោះ បើចែកចេញទៅតាម ឈ្មោះមាន៤២ គឺធាតុដីមាន២០ ធាតុទឹកមាន១២ ធាតុភ្លើងមាន៤ ធាតុ

    ខ្យល់មាន៦ រួមជា៤២។ ប៉ុន្តែពុំបានសម្តែង អំពីធាតុទាំង៤នោះ ឲ្យបានសព្វគ្រប់ទេ គ្រាន់តែស្រង់យកធាតុទាំង៤នោះ ប្រារព្ធដើម្បីឲ្យបានដឹងថា ជរាទុក្ខនោះ តើចាស់របស់អ្វី ជា

    ទុក្ខរបស់អ្វីប៉ុណ្ណោះ បើកើត សក់វាចាស់សក់ វាជរាសក់ ។ល។ បើកើតស្បែក វាចាស់ស្បែក វាទុក្ខស្បែក បើកើតសាច់ វា ចាស់សាច់ វាទុក្ខសាច់, អ្នកណាកើត អ្នកនោះនឹងចាស់

    អ្នកណាចាស់ អ្នកនោះនឹងទុក្ខ ។

    សួរថា ចុះសក់- រោម- ក្រចក- ធ្មេញ- ស្បែក ជាដើមនេះគ្មានដឹងអ្វីសោះទេ ម្តេចក៏ថាជាទុក្ខដែរ? ពួករូប២៨សុទ្ធតែមិនដឹងអ្វីទាំងអស់ទេ? ឆ្លើយថា ព្រោះមិនដឹងហ្នឹងហើយ ជាតួទុក្ខ

    យ៉ាងធ្ងន់បំផុតក្នុងលោក បានជាហ៊ានពោល ថាទុក្ខ ព្រោះប្រកបដោយ មោហៈនិងអវិជ្ជា ការវង្វេងភាន់ច្រឡំ និងការដែលមិនដឹងច្បាស់ពិត ប្រាកដ ការដែលមិនដឹង នេះហើយជា

    តួទុក្ខ បញ្ញាដែលជាអ្នក ដឹងច្បាស់នេះជាតួសុខ ។ សេចក្តីទុក្ខទាំងអស់នេះ មិនងាយសត្វណា នឹងស្គាល់ច្បាស់បានទេ ស្គាល់បានតែ លោកអ្នកត្រាស់ដឹង ចាក់ធ្លុះឃើញច្បាស់

    នូវព្រះអរិយសច្ចទាំង៤ពិតប្រាកដ ។ ក៏ក្នុងអរិយសច្ចទាំង៤នោះ មានសម្តែងដូច្នេះថា សេចក្តីសុខសោមនស្ស ឯណាដែលកើតឡើង ដោយសាររូប ហៅថាសេចក្តី ត្រេកអរជ្រះថ្លា

    របស់រូប ចាត់ជាសមុទយសច្ច ត្រាស់ដឹងបាន ដោយការលះបង់ ។ រូបដែលមិន ទៀងជាទុក្ខ រមែងប្រែប្រួលទៅ លោកហៅថា ទោសរបស់រូបកើតឡើងដោយសាររូប ចាត់ជា ទុក្ខ

    សច្ច ត្រាស់ដឹងបាន ដោយការកំណត់ ។ ការលះបង់នូវ សេចក្តីប្រាថ្នាក្នុងរូប ហៅថារលាស់ចោលនូវរូប ចាត់ជានិរោធសច្ច ត្រាស់ដឹងបាន ដោយកិរិយាធ្វើឲ្យជាក់ច្បាស់ នូវអដ្នង្គិក

    មគ្គទាំង៨ មានសម្មាទិដ្និ សេចក្តីយល់ ត្រូវក្នុងហេតុ ទាំង៣យ៉ាងនេះជាដើម ហៅថាមគ្គសច្ច ត្រាស់ដឹងបាន ដោយកិរិយាចំរើន ។ ឯវេទនា- សញ្ញា- សង្ខារ- វិញ្ញាណនេះ ក៏មានន័យ

    ដែលត្រូវចែក ដូចគ្នានឹងរូបខាងដើមដែរ ។ សេចក្តីចាស់ទ្រុឌទ្រោម គ្រាំគ្រារបស់រូប ទាំង២៨នេះហើយ ដែលហៅថា ជរាទុក្ខ ។

    ៣- ព្យាធិទុក្ខ ទុក្ខព្រោះមានការឈឺចុកចាប់ ឈឺនោះតើឈឺរបស់អ្វី? ឈឺនោះគឺឈឺ សក់- រោម- ក្រចក- ធ្មេញ- ស្បែក- សាច់- សរសៃជាដើម ឈឺនេះក៏ព្រោះតែរូប២៨នេះដែរ ។ បើ

    វេទនាទទួលយកឈឺ អំពីរូបនោះមកជាអារម្មណ៍ ក៏វាចម្លងជម្ងឺនោះ ចូលទៅដល់ចិត្តផង បើជាវេទនាមិនទទួលទេ ក៏វាឈឺតែរូបប៉ុណ្ណោះឯង ។

    ៤- មរណទុក្ខ ទុក្ខព្រោះមានការស្លាប់ តើអ្នកណាជាអ្នកទទួលទុក្ខ បើរូបស្លាប់ទៅ ហើយ? រូបអ្នកណាស្លាប់ រូបអ្នកហ្នឹងហើយទទួលទុក្ខ ។ ទុក្ខក្នុងការស្លាប់នេះ ធ្ងន់ជាងក្នុងការឈឺ

    ទៅទៀត បានជាពោលថា ធ្ងន់ជាងឈឺនោះ ព្រោះការស្លាប់នេះ គឺស្លាប់ទៅទាំងអស់ មានធម៌មិនទៀនជាទុក្ខ ជាអនត្តា តាមជាប់រហូត លុះត្រាតែអស់រូបនោះ ទើបបានអស់ទុក្ខដែរ ។

    ទុក្ខទាំង៤កងនេះ ជាទុក្ខកើតឡើងចំពោះរូប ទោះជារូបអ្វីៗ រូបមានវិញ្ញាណក្តី រូបឥត វិញ្ញាណក្តី ក៏លុះទៅក្នុងអំណាច លក្ខណៈទាំង៣ គឺអនិច្ចំ ទុក្ខំ អនត្តា គឺជាតិទុក្ខ ជរាទុក្ខ ព្យាធិ

    ទុក្ខ មរណទុក្ខ ដូចគ្នាទាំងអស់ ។ រូបតែងវិនាសទៅ ដោយអំណាចភ្លើង ទាំង៤ភ្នក់នេះឯង ។

    សម្តែងមក ក្នុងទុក្ខរបស់រូប សង្ខេបតែប៉ុណ្ណេះ ។

  53. kao bun song ថា:

    តពីនេះទៅ នឹងសម្តែងទុក្ខរបស់នាមតទៅ ៖

    នាមធម៌មាន៤ប្រការគឺ វេទនា១ សញ្ញា១ សង្ខារ១ វិញ្ញាណ១ ទាំង៤ប្រការនេះ ហៅថានាមធម៌ ព្រោះជាធម៌មានតែឈ្មោះ ជាសភាវធម៌ គ្មានរូបរាងកាយ រកកំណត់កត់

    សំគាល់ សណ្នានភេទមិនបាន ។ ព្រះអនាវរណញ្ញាណ ទ្រង់ត្រាស់ទេសនា ចាត់ឲ្យឈ្មោះថានាមធម៌ ដើម្បីជាប្រយោជន៍ ដល់ព្រះយោគីអ្នកចំរើន វិបស្សនាបញ្ញា រាវរក

    ឲ្យឃើញ សភាវធម៌ដែលជា របស់ពិត ពិនិត្យដោយ ព្រះត្រ័យលក្ខណញ្ញាណ ប៉ុណ្ណោះឯង ។ ទុក្ខរបស់នាមនោះ មាន៨កងគឺ សោកទុក្ខ១ បរិទេវទុក្ខ១ ទុក្ខទុក្ខ១ ទោមនស្ស

    ទុក្ខ១ ឧបាយាសទុក្ខ១ អប្បិយេហិសម្បយោគទុក្ខ១ បិយេហិវិប្បយោគទុក្ខ១ យម្បិច្ឆំនលភតិតម្បិទុក្ខ១ បញ្ចុបាទានខន្ធាទុក្ខ១ ។ ទុក្ខទាំង៨ នេះជាទុក្ខរបស់នាម សម្រាប់

    ដុតបំផ្លាញ ពួកនាមទាំង៤ ។ ដោះស្រាយទុក្ខ ក្នុងខន្ធទាំង៥នេះ ឃើញថាចង្អៀត ក្រៃពេកណាស់ ។

    ខន្ធ៥នេះ ចែកទុក្ខទៅជា២ចំណែក ដូចបានអធិប្បាយ មកហើយ ម្នាលសញ្ញានិងវិញ្ញាណ អ្នកស្តាប់បានហើយឬនៅ? ខ្ញុំស្តាប់បានហើយ ពិតជាខ្ញុំនេះល្ងង់ ជាងសត្វ

    មមាចមែន ។ សញ្ញាសួរថា ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ទាំង៥នេះ ជារបស់អ្នកណា? វិញ្ញាណឆ្លើយថា របស់ទាំង៥នេះ ជារបស់ខ្ញុំពិត ។ អើបើអ្នកឯង យល់ឃើញ

    យ៉ាងនេះហើយ ទុក្ខទាំង៨នេះត្រូវបាន មកលើអ្នកទាំងអស់ ។ បញ្ញាថា អ្នកយល់យ៉ាងនេះ វិញទើបត្រូវ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ទាំង៥ នេះជារបស់ដី ទឹក ភ្លើង

    ខ្យល់ មិនមែនជារបស់អ្នកទេ ។ កាលដែលភ្នែកវាកើត កើតរបស់វា ដល់ភ្នែកវាចាស់ ក៏វាចាស់របស់វា ដល់វាឈឺ ក៏វាឈឺរបស់វា ដល់វាស្លាប់ ក៏វាស្លាប់របស់វា ។ របស់ទាំងនេះ

    ជារបស់ ដី ទឹក ភ្លើង ខ្យល់ ទាំងអស់ មិនមែនជារបស់អ្នកទេ បានជាថាមិន មែនជារបស់អ្នកនោះ ព្រោះកាយនេះ វាចាស់តែរាល់ថ្ងៃ ហូរទៅកាន់សេចក្តីទុក្ខ មិនទៀង អនត្តា

    តែរាល់ថ្ងៃ អ្នកឃាត់ថាកុំឲ្យវាចាស់ កុំឲ្យឈឺ កុំឲ្យស្លាប់ ឃាត់យ៉ាងណា ក៏វាមិនស្តាប់ មិនតាមបង្គាប់អ្នកឯងដែរ ។ ត្រង់ឃាត់មិនបាន បង្គាប់មិនតាមនេះហើយ តើអ្នកសំគាល់

    ថា ជារបស់អ្នក ដូចម្តេចកើត? សញ្ញា-វិញ្ញាណថា យីអើហ្ន៎! យើងទាំងពីរនាក់នេះ ខុសហើយតើ ខុសនេះមិនមែនតិចតួចទេ ប្រហែលជា២ម៉ឺន អសង្ខ័យមកហើយ មិនដែល

    បាន ស្តាប់ធម៌យ៉ាងនេះម្តងសោះ ច្បាស់ណាស់ៗ ភ្លឺស្វាងដូចព្រះអាទិត្យ ទើបនឹងរះ ។ ខ្ញុំទាំង២នាក់ សូមថ្វាយខ្លួនចំពោះបញ្ញា សូមចាំទុកថា ខ្ញុំទាំង២នាក់លែង យល់ខុស

    ដូចមុនទៀតហើយ ខ្ញុំកាលពីមុននោះ ជាអ្នកវង្វេងជ្រៅ ល្ងង់ខ្លាំងជាងសត្វមមាចពិត ឥឡូវនេះខ្ញុំឃើញ ច្បាស់ណាស់ព្រះអង្គ សូមព្រះបញ្ញាទ្រង់ព្រះមេត្តាប្រោស សម្តែង

    ធម៌តទៅទៀត ខ្ញុំនឹងស្តាប់ឲ្យបានសព្វគ្រប់ ព្រះអង្គ ។

    អើ សញ្ញា-វិញ្ញាណ ប្រពៃណាស់ អ្នកចូរតាំងសតិ ស្តាប់ឲ្យបានច្បាស់ចុះណ៎ា! អវិជ្ជា និងសង្ខារដែល បង្កើតអ្នកឯងមកនេះ គឺឲ្យដឹងតែខុសៗ យល់តែខុសៗ មិនបាន

    ឲ្យយល់ទៅ តាមសភាវធម៌ តាមមែន តាមពិតរបស់ធម៌ ដល់ម្តងសោះឡើយ ឥឡូវនេះអ្នកកើតបញ្ញាហើយតើ បើដូច្នេះយើងនឹងសម្តែង អំពីទុក្ខទាំង៨កងនេះ ម្តងទៀតឲ្យអ្នក

    ស្តាប់គឺ ៖

    * ១- សោកទុក្ខ ទុក្ខព្រោះនឹកស្តាយ ស្រណោះអាឡោះអាល័យ ចំពោះសង្ខារ ដែលព្រាត់ប្រាសទៅ គឺរូប១ សម្លេង១ ខ្លិន១ រស១ សម្ផស្ស១ យល់ឃើញថា របស់ទាំង

    ៥នេះ ជារបស់ខ្លួន ហើយក៏ប្រកាន់ខ្ជាប់ ចង់ឲ្យតែនៅៗ ឲ្យតែទៀងៗ ដល់របស់នោះមិននៅ មិនទៀង ក៏កើតសេចក្តី សោកស្តាយចំពោះវត្ថុ ដែលវិនាសនោះ ។ ត្រង់សេចក្តីថា

    ចង់ឲ្យវត្ថុទាំង៥នោះនៅៗ ទៀងៗ ត្រង់នេះជាតួភ្លើង មោហៈផង លោភៈផង ។ ត្រង់ដែលវត្ថុនោះវិនាសទៅ ហើយសោកស្តាយ ត្រង់នេះជាភ្លើងលោភៈ និងមោហៈ ឆេះឡើង

    ឲ្យកើតទុក្ខ សោកស្តាយ ចំពោះរបស់ដែល បាត់បង់ទៅ ។ ភ្លើងទុក្ខនេះឆេះ ចំពោះតែពួកនាម ព្រោះសញ្ញា-វិញ្ញាណនេះ ល្ងង់ពេកណាស់ ហើរទៅចូលក្នុងគំនរភ្នក់ភ្លើង ហើយ

    មិនដឹងជាភ្លើង ថែមទៀតផង ។

    * ២- បរិទេវទុក្ខ បានខាងការយំទួញរៀបរាប់ ពោលបូរបាច់ប៉ប៉ាច់ប៉ប៉ោច ថ្លែងអំពីសេចក្តីកំសត់ផ្សេងៗ នឹងសង្ខារ ដែលព្រាត់ប្រាសបាត់ទៅ បណ្តាលឲ្យទៅជាត្អូញត្អែ

    រអាក់រអួល តឹងណែន ចុកឆ្អល់ក្នុងដើមទ្រូង បណ្តាលឲ្យហៀរហូរ ទឹកភ្នែកសស្រាក់ តឹងចិត្ត ធ្ងន់ចិត្ត ។ ភ្លើងទុក្ខ នេះកើតមកពីមោហៈ ។

    * ៣- ទុក្ខទុក្ខ ទុក្ខលំបាកទាំងរូបទាំងនាម ទុក្ខហើយទុក្ខទៀត បង្ហូរមកនូវសេចក្តីទុក្ខ មិនដាច់ជាប់តគ្នាទៅ ដូចជាខ្សែទឹក ដែលហូរនោះឯង ទុក្ខដែលត្រួតៗ លើគ្នា

    យ៉ាងនេះ ហៅថា ទុក្ខទុក្ខ ។

    * ៤- ទោមនស្សទុក្ខ ទុក្ខព្រោះសេចក្តីអាក់អន់ចិត្ត ចំពោះអារម្មណ៍ដែលឃ្នើសឃ្នងចិត្ត គឺអារម្មណ៍ទាំង៦ មានរូបារម្មណ៍ជាដើម ដែលភ្នែកឃើញ ហើយមិនត្រូវចិត្ត

    មិនគាប់ចិត្ត ក៏កើតបដិឃៈ ថ្នាំងថ្នាក់ចិត្តចំពោះអារម្មណ៍ ដែលទាស់នោះៗ ហើយក៏ក្តៅរោលរាល ទៅជាភ្លើងទុក្ខ គឺភ្លើងទោសៈផង ភ្លើងមោហៈផង ។ សេចក្តីថា សត្វទាំង

    ឡាយ ដែលមានសេចក្តីទុក្ខ ពេញប្រៀបដល់បន្ទុកហើយ តែងសោកស្តាយយំកន្ទក់កន្ទេញ គក់ទ្រូងផ្តួលខ្លួន ប្រមៀលត្រឡប់ត្រឡិន ផ្តួលខ្លួនដាំដូង យកជើងឡើងលើ

    ចាប់កាំបិតកោរ អារកឬលេបថ្នាំពិស ចងកដោយខ្សែ ស្ទុះរត់ចូលភ្លើង រមែងសោយនូវ សេចក្តីទុក្ខយ៉ាងនេះ ជាអនេកប្បការ ហៅថា ទោមនស្សទុក្ខ ។

    * ៥- ឧបាយាសទុក្ខ ទុក្ខបណ្តាលឲ្យរអាក់រអួលទង្គិះ ដោយការតឹងណែននៅក្នុងចិត្ត ព្រោះនឹកឃើញដល់សត្វនិងសង្ខារ ដែលជាទីស្រឡាញ់ ពេញចិត្ត ដែលព្រាត់

    ប្រាស់ ទៅយូរហើយ ហើយនឹកឃើញ ដោយសេចក្តីអាល័យ ក៏ឆ្អែតចិត្តតឹងណែន ហៅថាឧបាយាសទុក្ខ នេះកើតអំពី មោហៈទាំងអស់ ។

    * ៦- អប្បិយេហិសម្បយោគទុក្ខ ទុក្ខព្រោះជួបប្រទះ សត្វនិងសង្ខារដែលខ្លួនមិនត្រូវចិត្ត ។

    * ៧- បិយេហិវិប្បយោគទុក្ខ ទុក្ខព្រោះព្រាត់ប្រាស់និរាស ចាកសត្វនិងសង្ខារ ដែលខ្លួន ពេញចិត្ត គាប់ចិត្ត ។

    * ៨- យប្បិច្ឆំនលភតិតម្បិទុក្ខ ទុក្ខកើតអំពីចិត្តប៉ុនប៉ងប្រាថ្នា នូវរបស់ណាៗហើយ មិនបានរបស់នោះៗ ដូចសេចក្តីប្រាថ្នា ក៏នាំឲ្យកើតសេចក្តីទុក្ខ ។ ទុក្ខនេះមកតែអំពី

    លោភៈ មោហៈ មានឧបាទាន ជាមេប្រកាន់មាំ បានជាទុក្ខទាំងអស់នោះ កើតឡើងច្រើនៗ ។

    ទុក្ខទាំងអស់ ដូចបានអធិប្បាយមកនេះ ជាទីប្រជុំនូវភ្លើងលោភៈ ទោសៈ មោហៈ ទាំងអស់ ។ នែសញ្ញា- វិញ្ញាណ អ្នកធ្លាប់ដេក នៅក្នុងភ្លើងទុក្ខ ភ្លើងកិលេស ដូចបានអ

    ធិប្បាយ មកនេះមែនឬទេ? មែនណាស់ហើយបញ្ញា ខ្ញុំទាំងពីរនាក់នេះល្ងង់មែន ដូចជាសត្វមមាច ត្រេកអរតែនឹងភ្លើង ។ ចំណែកខ្ញុំទាំងពីរនាក់ ឥតបានដឹងថាភ្លើងទុក្ខ និងភ្លើង

    កិលេសនេះ ច្រើនដល់ម្លឹងទេ ។ ខ្ញុំឃើញ ច្បាស់ណាស់ហើយ ខ្ញុំជឿប្រាកដ ឥតមានសង្ស័យឡើយ សូមបញ្ញា សម្តែងតទៅទៀត ។

    អើ បើដូច្នោះអ្នកចាំស្តាប់ចុះ យើងនឹងសម្តែង អំពីទុក្ខទោសរបស់ ខន្ធ៥តទៅទៀត ។ ខន្ធ៥នេះមានទុក្ខទោស ច្រើនជាអនេក ជារបស់មិនទៀងទាត់ មិនស្ថិតស្ថេរចិរកាល

    យូរលង់ឡើយ តែងដឹកជញ្ជូន មកនូវសេចក្តីទុក្ខ យកមកឲ្យជាសម្បុក ឬថាជាទីលំនៅ រោគផ្សេងៗ សម្បូរទៅដោយដំបៅពក ដោយសេចក្តីចាក់ដោត និងដោយពាក្យតិះ

    ដៀល អំពីសំណាក់ បុគ្គលដទៃ និងការមិនចំរើនផ្សេងៗ លុះដោយជម្ងឺដម្កាត់ ជាច្រើន មិនស្តាប់បង្គាប់ បញ្ជាអ្នកណាឡើយ ជរា ព្យាធិ និងមរណៈ តែងប្រលោមលួងលោម

    ឲ្យលុះនៅក្នុង សេចក្តីវិនាស រាប់កប្បមិនអស់ឡើយ តែងនាំមកនូវកម្ម មិនមែនជាប្រយោជន៍ ធំទូលាយ ដល់បុគ្គលដែលមិនដឹងច្បាស់ នូវព្រះត្រៃលក្ខណ៍ ប្រកបដោយឧប

    ទ្រពចង្រៃ គ្រប់យ៉ាងនិងភ័យផ្សេងៗ ជាប់ទៅដោយកម្ម ឥតប្រយោជន៍រាប់មិនអស់ ញាប់ញ័រទៅដោយ ជរានិងមរណៈ និងលោកធម៌ទាំង៨ វិនាសទៅដោយ សេចក្តីព្យាយាម

    របស់ខ្លួន និងសេចក្តីព្យាយាម របស់បុគ្គលដទៃ មិនស្ថិតស្ថេរយូរ ប៉ុន្មានឡើយ រកអ្វីជាទីពឹងពុំបាន ឥតមានទីជ្រកកោនឡើយ សេចក្តីសុខ មានប្រមាណតិច ណាស់

    រកសង្ឃឹមមិនបាន ជារបស់សូន្យទទេ ជារបស់មិនមែន ជាខ្លួនប្រាណ ប្រកដទៅដោយទោសផ្សេងៗ ចេះតែប្រែប្រួល ប្រព្រឹត្តទៅ ខុសចាករបស់ដើម រកខ្លឹមសារគ្មាន

    ដូចដើមចេក រកសេចក្តីចំរើនគ្មាន តែងតែព្រាត់ប្រាស់ ចាកសត្វនិងសង្ខារ ដែលជាទី ស្រឡាញ់ពេញចិត្ត ប្រកបទៅដោយអាសវៈ មានកាមាសវៈជាដើម ជាបច្ច័យប្រជុំ

    តាក់តែង ប្រកបដោយបច្ចុមារ និងកិលេសមារ តាមបៀតបៀនជានិច្ច គឺជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ ជាប់ជាបច្ច័យតាម បៀតបៀនមិនដាច់ រាប់មិនអស់នៅ

    ក្នុងភពតូចនិងភពធំ ព្រោះតែអវិជ្ជា១ តណ្ហា១ ឧបាទាន១ កម្ម១ អាហារ១ ទាំង៥នេះហើយ ដែលជាអ្នកដឹកនាំឲ្យកើត ស្លាប់រាប់មិនអស់ វិលទៅវិលមក នៅតែក្នុងភព៣

    ជួនកាលធ្លាក់ទៅនរក សោយសេចក្តីវេទនា រឹតតែធ្ងន់ៗថែមទៀត ។ ជួនកាលកើតទៅជាប្រេត សោយនូវសេចក្តីទុក្ខវេទនា ដោយរកអាហារ បរិភោគពុំបាន ជួនកាលមក

    កើតជាមនុស្ស ដោយសេចក្តីទុក្ខលំបាក ជាប់ជាបច្ច័យតៗ គ្នាមិនដាច់ កើត ស្លាប់ ៗ រកទីបំផុតគ្មាន រាប់កំណើតក៏ពុំអស់ រាប់ការស្លាប់ក៏មិនអស់ កាលដែលស្លាប់ទៅនោះ

    ក៏ទៅទទេ មានតែទុក្ខ និងទោសជាប់ តាមមកជាមួយផង ។ ខន្ធ៥មានទុក្ខទោសច្រើន ហូរទៅកាន់សេចក្តីវិនាស ដូចបានអធិប្បាយមកនេះឯង នែសញ្ញា- វិញ្ញាណ! អ្នកស្តាប់

    បានហើយឬ ឬក៏នៅទេ?

    ខ្ញុំទាំងពីរនាក់ ស្តាប់បានហើយ លោកម្ចាស់បញ្ញា ច្បាស់ណាស់ៗ ខ្ញុំឥតមានសេចក្តីសង្ស័យទេ ពិតជាខ្លួនខ្ញុំទាំងពីរនាក់នេះ កើតមកមួយជាតិៗ មានតែទុក្ខនិងទោស

    ហើយប្រព្រឹត្ត ទៅកាន់សេចក្តីវិនាស គ្មានបានសុខទេ សូមលោកសម្តែង តទៅទៀតចុះ ។

    បើដូច្នេះ យើងនឹងសម្តែង អំពីកំណើតដែលអ្នកកើតនោះ អាស្រ័យនូវធម៌ដូចតទៅនេះ ដើមដំបូងគឺ អវិជ្ជាៗ មានហើយជាបច្ច័យ ឲ្យកើតសង្ខារ ៗ មានហើយជាបច្ច័យ ឲ្យកើត

    វិញ្ញាណ ៗ មានហើយជាបច្ច័យ ឲ្យកើតនាមនិងរូប ៗ មានហើយជាបច្ច័យ ឲ្យកើតសឡាយតនៈ ៗ មានហើយជាបច្ច័យ ឲ្យកើតផស្សៈ ៗ មានហើយជាបច្ច័យ ឲ្យកើតវេទនា ៗ

    មានហើយជាបច្ច័យ ឲ្យកើតតណ្ហា ៗ មានហើយជាបច្ច័យ ឲ្យកើតឧបាទាន ៗ មានហើយជាបច្ច័យ ឲ្យកើតភព ៗ មានហើយជាបច្ច័យ ឲ្យកើតជាតិ ៗ មានហើយជាបច្ច័យ

    ឲ្យកើតជរា មរណៈ ។ ក៏ធម៌ទាំង១២នេះ ចែកចេញជា២យ៉ាងគឺ រូប២៨ម៉្យាង នាមធម៌៤គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ ម៉្យាងរួមមក នៅលើខន្ធ៥ដដែល ជារបស់ដោយឡែក

    ពីគ្នា តែត្រូវអាស្រ័យ គ្នានឹងគ្នាហើយប្រព្រឹត្តទៅ ជាសភាវធម៌មួយៗ មិនមែនជាសត្វ ជាបុគ្គល មិនមែនជាខ្លួន-ប្រាណ មិនមែនជាគេជាយើង ជាសភាវៈមួយៗ អាស្រ័យគ្នា

    នឹងគ្នា កើតឡើងហើយ រលត់សូន្យទៅជាធម្មតា វិលកើត វិលស្លាប់ នៅក្នុងវដ្តសង្សារ រកទីបញ្ចប់គ្មាន ។

    រីឯសញ្ញានិងវិញ្ញាណ បានស្តាប់ហើយគិតថា បើយើងប្រឹងនៅតែក្នុង ធម៌១២យ៉ាងនេះ មុខជានឹងបានតែទុក្ខ និងទោសយ៉ាងនេះ ពុំខានឡើយ បើដូច្នេះខ្ញុំទាំងពីរនាក់ សូម

    សួរទៅបញ្ញាថា តើឲ្យខ្ញុំបដិបត្តិដូចម្តេច ទើបនឹងបានរួច អំពីធម៌ទាំង១២នេះ? បញ្ញាឆ្លើយថា អើសញ្ញា-វិញ្ញាណ អ្នកធ្លាប់នៅក្នុង នាវាត្រៃលោក ដែលប្រដាប់ដោយ ធម៌១៦

    យ៉ាងនេះ ជាយូរអង្វែងណាស់ មកហើយ ។ ធម៌ទាំង១៦យ៉ាងនោះគឺ បដិច្ចសមុប្បាទ ១២ ត្រៃលោក៣ អាកាសធាតុ១ ត្រូវជា១៦ ។ ធម៌ទាំង១៦នេះ ហៅថា នាវាត្រៃលោក

    សម្រាប់ដឹកនាំសត្វ ឲ្យទៅកាន់សេចក្តីវិនាស វិលទៅវិលមក នៅតែក្នុងភពតូចនិងភពធំ ។ ដូចមានសេចក្តីនៅខាងមុខឯណោះ ។

  54. kao bun song ថា:

    វិបស្សនាបញ្ហាធម្មបរិយាយ
    វិភាគការចែកជា៦ចំណែកគឺៈ

    អនិច្ចំ របស់មិនទៀង១, អនិច្ចលក្ខណំ គ្រឿងសំគាល់ដែលឲ្យកំណត់ដឹង ថាជារបស់ មិនទៀង១, ទុក្ខំ របស់ដែលសត្វអត់ទ្រាំ បានដោយកម្រ១, ទុក្ខលក្ខណំ គ្រឿងសំគាល់ដែល ឲ្យកំណត់ដឹង ថាជាទុក្ខ១, អនត្តា សភាវៈមិនមែន ជាខ្លួនប្រាណ១, អនត្តលក្ខណំ គ្រឿងសំ គាល់ដែលឲ្យកំណត់ដឹង ថាមិនមែនជាខ្លួនប្រាណ១ ។ ក្នុងវិភាគទាំង៦នេះ សង្ខារដែលប្រជុំតាក់តែង ឡើងជាឧបាទិន្នកៈ១ និងអនុបាទិន្នកៈ១ ឬថានាមនិងរូប ដែលចែកចេញទៅដោយប្រការផ្សេង ៗ មានខន្ធ ធាតុ អាយតនៈជាដើម ដែលជាភូមិ ជាអារម្មណ៍របស់វិបស្សនានោះទាំងអស់ ជាតួអនិច្ចំ ជារបស់មិនទៀង ព្រោះថាកើតឡើងហើយ រលត់សាបសូន្យ ទៅវិញជាធម្មតា តែងតែប្រែប្រួលទៅយ៉ាងដទៃ មិនតាំងនៅដូចដើមឡើយ ។ ក៏ឯការកើតឡើងហើយ សាបសូន្យទៅ នឹងប្រែប្រួលទៅ ជាយ៉ាងដទៃនេះឯង ជាតួអនិច្ចលក្ខណៈ ជាគ្រឿងសំគាល់ ដែលឲ្យដឹងថា ជារបស់មិនទៀងពិត ។ សង្ខារនិងនាម រូបដែលជារបស់មិនទៀង នោះជាតួទុក្ខំ ព្រោះជារបស់ប្រែប្រួល ទៅជាយ៉ាងដទៃ ៗ ដោយភ្លើងគឺ ជរា ព្យាធិ និង មរណៈ បៀតបៀនដុតបំផ្លាញជានិច្ច ។ រីឯការកើតរលត់ និងប្រែប្រួលជាយ៉ាងដទៃ ៗ ទៅដោយ ជរា ព្យាធិ និងមរណៈ បៀតបៀនដុត បំផ្លាញនោះឯង ជាទុក្ខលក្ខណៈ ជាគ្រឿងសំគាល់ឲ្យដឹងថា ជាតួទុក្ខពិត ។ ធម៌ទាំងអស់ ដែលជាសង្ខារនិងវិសង្ខារ និងព្រះនិព្វានសុទ្ធតែជា អនត្តា ព្រោះជាធម៌សូន្យ ចាកខ្លួន-ប្រាណ សត្វ-បុគ្គល មិនមានអ្នកឯណាមួយ ជាម្ចាស់របស់ គ្រាន់តែជាសភាវៈធម៌មួយ ៗ ផ្សេង ៗ ទៅប៉ុណ្ណោះ ។ ក៏ភាពជារបស់សូន្យចាកខ្លួន-ប្រាណ សត្វ-បុគ្គល មិនមានម្ចាស់របស់ គ្រាន់តែជាសភាវៈម៉្យាងប៉ុណ្ណោះ នេះឯងហៅថា អនត្តលក្ខណៈ គ្រឿងសំគាល់ដឹងថា ជាអនត្តាពិត ។
    អ្នកដែលចំរើនវិបស្សនា គប្បីដឹងស្គាល់វិភាគធម៌៦យ៉ាង ដូចពោលមកនេះ អ្នកបំពេញព្យាយាម ចំរើនវិបស្សនា ជាអ្នកបរិបូណ៌ដោយគុណសម្បត្តិ មានសីល និងទិដ្និជាដើម ដូចបានពោលមកនេះ ទើបគួរជាអ្នក ចំរើនវិបស្សនាដ៏ល្អ ជាអ្នកអាចញ៉ាំងវិបស្សនានោះ ឲ្យបរិបូណ៌បាន ដោយប្រការទាំងពួង ។
    លំដាប់នេះ នឹងសំដែងធម៌ដែលជា អារម្មណ៍របស់វិបស្សនា និងវិធីចំរើនវិបស្សនា តាមបាលី និង អដ្នកថាដូចតទៅនេះ ៖
    សេចក្តីថា សង្ខារដែលជាបច្ច័យប្រជុំតាក់តែងឡើង ជា ឧបាទិន្នកៈ និង អនុបាទិន្នកៈ ទាំងអស់នោះឯង ជាអារម្មណ៍របស់វិបស្សនា ។ វិបស្សនាដែលមានសង្ខារ ជាអារម្មណ៍នោះ បានខាងអនិច្ចលក្ខណៈ និងទុក្ខលក្ខណៈ ទាំងពីរដែលមានមកហើយ ក្នុងបាលីថាៈ

    សព្វេ សង្ខារា អនិច្ចា សង្ខារធម៌ទាំងអស់ជារបស់មិនទៀង រមែងកើតឡើងហើយរលត់ បាត់បង់ទៅវិញជាធម្មតា ។
    សព្វេ សង្ខារា ទុក្ខា សង្ខារទាំងអស់ជាទុក្ខដូច្នេះ ។ ម៉្យាងទៀត ធម៌ទាំងអស់ដែលជាសង្ខារ និង វិសង្ខារ (ព្រះនិព្វាន) ក៏ជាអារម្មណ៍របស់វិបស្សនា ។ វិបស្សនា
    ដែលមានធម៌ ទាំងអស់ជាអារម្មណ៍នោះបានតែក្នុង អនត្តលក្ខណៈម៉្យាង ដែលមានក្នុងបាលីថាៈ
    សព្វេ ធម្មា អនត្តា ធម៌ទាំងអស់មិនមែនខ្លួន-ប្រាណ ។

    ព្រះនិព្វានដែលមានសង្ខារទៅប្រោសហើយ មិនមានមកក្នុងសង្ខារ ទាំងពីរខាងដើមនោះទេ ព្រោះព្រះនិព្វាន ជាធម៌ទៀង ពេញពោរដោយ បរមសុខយ៉ាងមាំមួន ប៉ុន្តែព្រះនិព្វាននោះ ជាអនត្តាធម៌ មិនមែនជាខ្លួន -ប្រាណ សត្វ-បុគ្គលឡើយ គ្រាន់តែជា អសង្ខតធាតុប៉ុណ្ណោះ ទើបបានមានមក ក្នុងពាក្យថា សព្វេ ធម្មា អនត្តាដូច្នេះ ។ សាធុជនកាលនឹងចំរើនវិបស្សនាដែលមានសង្ខារ និងធម៌ជាអារម្មណ៍នោះ គប្បីចំរើនតាមន័យដែលមានមកក្នុងបាលីដូច្នេះថាៈ

    សព្វេ សង្ខារា អនិច្ចា សព្វេ សង្ខារា ទុក្ខា សព្វេ ធម្មា អនត្តា

    ម៉្យាងទៀតពួក៥ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ បណ្តាខន្ធទាំង៥នោះ គឺរូបក្ខន្ធ មានកិរិយាចាស់ទ្រុឌទ្រោម ទៅជាខាងដើម មានកិរិយាបែកធ្លាយទៅ ជាខាងចុង ព្រោះបច្ច័យ ជាសត្រូវដល់ខ្លួន មានត្រជាក់និងក្តៅ ជាដើមជាលក្ខណៈ បាននឹងមហាភូតរូប៤គឺ ដី ទឹក ភ្លើងខ្យល់ និងរូបដែលអាស្រ័យ នូវមហាភូតរូប៤នោះទាំងអស់ នេះជាពួករូប ។ វេទនាមានការទទួលរង ឬសោយនូវអារម្មណ៍ ជាលក្ខណៈ គឺជាសុខ ទុក្ខ ឧបេក្ខា កើតអំពីសម្ផស្ស ការពាល់ត្រូវ ។ ការសោយនូវអារម្មណ៍ ទាំងអស់នេះ ជាពួកវេទនា ។ សញ្ញា មានសេចក្តីសំគាល់នូវអារម្មណ៍ ឬចំណាំនូវអារម្មណ៍ ជាលក្ខណៈ គឺសំគាល់រូប ហើយចំណាំរូបបាន សំគាល់សម្លេង ហើយចំណាំសម្លេងបាន សំគាល់ក្លិន ហើយចំណាំក្លិនបាន សំគាល់រស ហើយចំណាំរសបាន សំគាល់សម្ផស្ស ហើយចំណាំសម្ផស្សបាន សំគាល់ធម្មា រម្មណ៍ ហើយចំណាំធម្មារម្មណ៍បាន សេចក្តីសំគាល់ ហើយចាំបានទាំងអស់នេះ ជាពួកសញ្ញា ។ សង្ខារមានការតាក់តែងចិត្ត ឬប្រុងចិត្តជាលក្ខណៈ គឺមនោសញ្ចេតនា សេចក្តីត្រិះរិះក្នុងចិត្ត ក្នុងអារម្មណ៍ មានរូបារម្មណ៍ជាដើម គឺចេតសិកធម៌ ដែលកើតក្នុងចិត្តទាំងអស់ លើកលែងតែ វេទនានិងសញ្ញាចេញ ទាំងអស់នេះ ជាពួកនៃសង្ខារ ។
    វិញ្ញាណមានការដឹងច្បាស់ នូវអារម្មណ៍ជាលក្ខណៈ គឺចិត្ត ដែលអាស្រ័យចក្ខុ សោតៈ ឃានៈ ជីវ្ហា កាយ ចិត្តកើតឡើងជាកុសលខ្លះ, អកុសលខ្លះ, ជាវិបាកខ្លះ, ជាកិរិយាខ្លះ ចិត្តទាំងនេះជាពួកវិញ្ញាណ ។ ខន្ធទាំង៥ដែលពោលមកនេះ ជាភូមិ ជាអារម្មណ៍របស់វិបស្សនា ។ ដែលមានខន្ធ៥ជាជាអារម្មណ៍នោះ មានក្នុងអនិច្ចលក្ខណៈ និងអនត្តលក្ខណៈទាំងពីរ ដូចបាលីថា រូបំអនិច្ចំ រូបមិនទៀង វេទនាអនិច្ចា វេទនាមិនទៀង សញ្ញាអនិច្ចា សេចក្តីចាំបានមិនទៀង សង្ខារា អនិច្ចា ធម៌ដែលតាក់តែងចិត្ត ប្រុងចិត្តមិនទៀង វិញ្ញាណំអនិច្ចំ ចិត្តដែលដឹងច្បាស់ នូវអារម្មណ៍មិនទៀង ។ រូបំអនត្តា រូបមិនមែនជាខ្លួនប្រាណ វេទនាអនត្តា ការសោយនូវអារម្មណ៍ មិនមែនជាខ្លួនប្រាណ សញ្ញាអនត្តា សេចក្តីចាំបានមិនមែនខ្លួនប្រាណ សង្ខារអនត្តា ធម៌ដែលតាក់តែងចិត្ត ប្រុងចិត្តមិនមែនខ្លួនប្រាណ វិញ្ញាណំអនត្តា ចិត្តដែលដឹងច្បាស់ នូវអារម្មណ៍មិនមែន ខ្លួនប្រាណ ។ សព្វេ សង្ខារា អនិច្ចា សង្ខារធម៌ទាំងឡាយទាំងពួងមិនទៀង សព្វេ ធម្មា អនត្តា ធម៌ទាំងឡាយទាំងពួង ជាសង្ខារនិងវិសង្ខារ មិនមែនជា ខ្លួនប្រាណដូច្នេះ ។
    បាលីដែលលើកយកមកសំដែងនេះ សំដែងតែចំពោះអនិច្ចលក្ខណៈ និងអនត្តលក្ខណៈ ទាំងពីរយ៉ាងប៉ុណ្ណោះ មិនបានសំដែង ទុក្ខលក្ខណៈផងទេ ព្រោះទុក្ខលក្ខណៈរាប់បញ្ចូលក្នុង អនិច្ចលក្ខណៈ ស្រាប់ហើយ ដោយហេតុថា របស់ណាមិនទៀង របស់នោះជាទុក្ខ កាលបើឃើញអនិច្ចលក្ខណៈហើយ ទុក្ខលក្ខណៈក៏នឹងប្រាកដផង ។ ព្រោះហេតុនោះបាលីនេះ ទើបសំដែងត្រឹមតែអនិច្ចលក្ខណៈ និងអនត្តលក្ខណៈប៉ុណ្ណោះ ។
    សាធុជនអ្នកបំពេញសេចកត្តីព្យាយាម គប្បីចំរើនវិបស្សនា ដែលមានខន្ធ៥ជាអារម្មណ៍ តាមបាលីដូចបានពោលមកមកនេះចុះ ។ ម៉្យាងទៀតវិបស្សនា ដែលមានខន្ធ៥ជាអារម្មណ៍ មានក្នុងលក្ខណៈទាំង៣គឺ អនិច្ចលក្ខណៈ១ ទុក្ខលក្ខណៈ១ អនត្តលក្ខណៈ១ ដែលមានក្នុងបាលីថា រូបំ អនិច្ចំ រូបមិនទៀង យទ និច្ចំ តំ ទុក្ខំ រូបឯណាជារបស់មិនទៀង រូបនោះជាទុក្ខ យំ ទុក្ខំ តំ អនត្តា រូបឯណាដែលជាទុក្ខ រូបនោះមិនមែនជារបស់ខ្លួនទេ ។ យទនត្តា តំ នេតំ មម នេសោ ហមស្មិ នមេសោ អត្តា រូបឯណាមិនមែនខ្លួន រូបនោះមិនមែនជារបស់យើងទេ រូបនោះមិនមែនជាខ្លួន ប្រាណនៃយើងទេ អ្នកទាំងឡាយគប្បីឃើញ ដោយបញ្ញាដ៏ប្រពៃ តាមពិតរបស់រូប ដូច្នេះឯង ។ វេទនាអនិច្ចា ការសោយអារម្មណ៍ ជារបស់មិនទៀង យទនិច្ចំ តំ ទុក្ខំ របស់ឯណាដែលមិនទៀង របស់នោះជាទុក្ខ យំ ទុក្ខំ តំ អនត្តា របស់ឯណាដែលជាទុក្ខ របស់នោះមិនមែន ជាខ្លួនប្រាណ យទនត្តា តំ នេតំ មម នេសោហមស្មិ នមេសោ អត្តា របស់ឯណាមិនមែនជាខ្លួន ជាប្រាណ របស់នោះមិនមែនជារបស់យើង របស់នោះមិនមែន ជាខ្លួនប្រាណយើងទេ អ្នកទាំងឡាយគប្បីឃើញ ដោយបញ្ញាដ៏ប្រពៃចុះ ។ សញ្ញាអនិច្ចា ការចាំបានជារបស់មិនទៀង យទ និច្ចំ តំ ទុក្ខំ របស់ឯណាដែលមិនទៀង របស់នោះ ជាទុក្ខ យំ ទុក្ខំ តំ អនត្តា របស់ឯណាដែល ជាទុក្ខ របស់នោះមិនមែនជាខ្លួនប្រាណ យទនត្តា តំ នេតំ មម នេសោហមស្មិ នមេសោ អត្តា របស់ឯណាមិនមែនជាខ្លួន ជាប្រាណ របស់នោះមិនមែន ជារបស់យើងទេ អ្នកទាំងឡាយគប្បី ឃើញដោយបញ្ញាដ៏ប្រពៃចុះ ។ សង្ខារា អនិច្ចា ធម៌ដែលតាក់តែងចិត្ត ប្រុងចិត្តទាំងឡាយ មិនទៀងយទ និច្ចំ តំ ទុក្ខំ របស់ឯណាដែលមិនទៀង របស់នោះ ជាទុក្ខ យំ ទុក្ខំ តំ អនត្តា របស់ឯណាដែលជាទុក្ខ របស់នោះមិនមែនជាខ្លួនប្រាណ យទនត្តា តំ នេតំ មម នេសោហមស្មិ ន មេសោ អត្តា របស់ឯណាមិនមែនជាខ្លួន ជាប្រាណ របស់នោះមិនមែនជា របស់យើងទេ អ្នក ទាំងឡាយគប្បីឃើញ ដោយបញ្ញាដ៏ប្រពៃចុះ ។
    វិញ្ញាណំ អនិច្ចំ ចិត្តដែលដឹងច្បាស់នូវអារម្មណ៍ ជារបស់មិនទៀង យទ និច្ចំ តំ ទុក្ខំ របស់ឯណាដែលមិនទៀង របស់នោះជាទុក្ខ យំ ទុក្ខំ តំ អនត្តា របស់ឯណាដែលជាទុក្ខ របស់នោះមិនមែនជាខ្លួនប្រាណ យទនត្តា តំ នេតំ មម នេសោ ហមស្មិ នមេសោ អត្តា របស់ឯណាមិនមែនជាខ្លួន ជាប្រាណ របស់នោះមិនមែនជារបស់យើងទេ អ្នកទាំងឡាយគប្បីឃើញ ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះចុះ ។
    ម៉្យាងទៀត វិបស្សនាដែលមានខន្ធ៥ ទាំងហេតុនិងបច្ច័យ បាននឹងលក្ខណៈទាំង៣ ដែលមានមកហើយក្នុងបាលីថា រូបំអនិច្ចំ រូបមិនទៀង ធម៌ឯណាជាហេតុ ជាបច្ច័យឲ្យរូបកើតឡើង សូម្បីធម៌នោះ ក៏មិនទៀងដូចគ្នា រូបដែលកើតឡើង ព្រមដោយហេតុ ដែលមិនទៀងហើយ នឹងបានរបស់ទៀងមកពីណា ។ វេទនាអនិច្ចា ការសោយអារម្មណ៍ជា របស់មិនទៀង ធម៌ឯណាជាហេតុជាបច្ច័យ ឲ្យវេទនាកើតឡើង សូម្បីធម៌នោះក៏មិនទៀងដូចគ្នា វេទនាដែលកើត ឡើងព្រមដោយហេតុ ដែលមិនទៀងយ៉ាងនេះហើយ នឹងបានរបស់ទៀងមកពីណា ។
    សញ្ញាអនិច្ចា ការចាំបានជារបស់មិនទៀង ធម៌ឯណាជាហេតុជាបច្ច័យ ឲ្យសញ្ញាកើតឡើង សូម្បីធម៌នោះក៏មិនទៀងដូចគ្នា សញ្ញាដែលកើតឡើង ព្រមដោយហេតុ និងបច្ច័យដែលមិនទៀងហើយ នឹងបានជារបស់ទៀងមកអំពីណា ។ សង្ខារាអនិច្ចា ធម៌ទាំងឡាយដែលតាក់តែងចិត្ត ប្រុងចិត្តមិនទៀង ធម៌ឯណាជាហេតុជាបច្ច័យ ឲ្យសង្ខារកើតឡើង សូម្បីធម៌នោះ ក៏មិនទៀងដូចគ្នា សង្ខារដែលកើតឡើង ព្រមដោយហេតុ-បច្ច័យ ដែលមិនទៀងហើយ នឹងបានរបស់ទៀង មកពីណា ។ វិញ្ញាណំអនិច្ចំ ចិត្តដែលដឹងច្បាស់ នូវអារម្មណ៍មិនទៀង ធម៌ឯណាជាហេតុជាបច្ច័យ ឲ្យវិញ្ញាណកើតឡើង សូម្បីធម៌នោះ ក៏មិនទៀងដូចគ្នា វិញ្ញាណដែលកើត ព្រមដោយហេតុ-បច្ច័យ មិនទៀងហើយ នឹងបានជារបស់ទៀង ស្ថិតស្ថេរមកអំពីណា ។
    រូបជាទុក្ខ ធម៌ឯណាដែលជាហេតុ ជាបច្ច័យឲ្យរូបកើតឡើង សូម្បីធម៌នោះក៏ជាទុក្ខដូចគ្នា ។ រូបដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាទុក្ខហើយ នឹងបានជារបស់សុខ មកពីណា។ វេទនាជាទុក្ខ ធម៌ឯណាដែលជាហេតុជាបច្ច័យ ឲ្យវេទនាកើតឡើង សូម្បីធម៌នោះ ក៏ជាទុក្ខដូចគ្នា ។ វេទនាដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាទុក្ខហើយ នឹងបានជារបស់សុខ មកអំពីណា ។ សញ្ញាជាទុក្ខ ធម៌ឯណាដែលជាហេតុជាបច្ច័យ ឲ្យសញ្ញាកើតឡើង សូម្បីធម៌នោះក៏ជា ទុក្ខដូចគ្នា ។ សញ្ញាដែលកើតឡើងព្រមដោយ ហេតុបច្ច័យជាទុក្ខហើយ នឹងបានជារបស់សុខ មកអំពីណា ។ សង្ខារជាទុក្ខ ធម៌ឯណាដែលជាហេតុជាបច្ច័យ ឲ្យសង្ខារកើតឡើង សូម្បីធម៌ នោះក៏ជាទុក្ខដូចគ្នា ។ សង្ខារដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាទុក្ខហើយ នឹងបានជា របស់សុខមកពីណា ។ វិញ្ញាណជាទុក្ខ ធម៌ឯណាដែលជាហេតុជាបច្ច័យ ឲ្យវិញ្ញាណកើតឡើង សូម្បីធម៌នោះក៏ជាទុក្ខដូចគ្នា ។ វិញ្ញាណដែលកើតឡើង ព្រមដោយហេតុបច្ច័យជាទុក្ខហើយ នឹងបានជារបស់សុខមកពីណា ។
    រូបជាអនត្តា រូបមិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុបច្ច័យ ឲ្យរូបកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជាខ្លួនប្រាណដូចគ្នា ។ រូបដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាអនត្តាហើយ នឹងបានជាខ្លួនប្រាណមកអំពីណា ។ វេទនាជាអនត្តា មិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុបច្ច័យ ឲ្យវេទនាកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជាខ្លួន ប្រាណដូចគ្នា ។ វេទនាដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាអនត្តាហើយ នឹងបានជាខ្លួន ប្រាណមកអំពីណា ។ សញ្ញាជាអនត្តា មិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុបច្ច័យ ឲ្យសញ្ញាកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជា ខ្លួនប្រាណដូចគ្នា ។ សញ្ញាដែលកើតឡើងព្រម ដោយហេតុបច្ច័យ ជាអនត្តាហើយ នឹងបានជាខ្លួនប្រាណមកអំពីណា ។ សង្ខារជាអនត្តា មិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុបច្ច័យ ឲ្យសង្ខារកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជាខ្លួនប្រាណ ដូចគ្នា ។ សង្ខារដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាអនត្តាហើយ នឹង បានជាខ្លួនប្រាណមកអំពីណា ។ វិញ្ញាណជាអនត្តា មិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុ បច្ច័យឲ្យវិញ្ញាណកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជាខ្លួនប្រាណដូចគ្នា ។ វិញ្ញាណ ដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាអនត្តាហើយ នឹងបានជាខ្លួនប្រាណ មកអំពីណា ។ វិបស្សនាដែលមានខន្ធ៥ ព្រមទាំងហេតុបច្ច័យជាអារម្មណ៍ មានក្នុងលក្ខណៈទាំង៣ ដូចមានមកហើយក្នុងបាលីដូច្នេះ ។
    ព្រះយោគាវចរកុលបុត្តអ្នកចំរើនវិបស្សនា ដែលមានខន្ធ៥សុទ្ធជាអារម្មណ៍ក្តី ដែលមានខន្ធ៥ ទាំងហេតុបច្ច័យជាអារម្មណ៍ក្តី ដូចន័យដែលមានមកហើយក្នុងបាលី ដូចពោលមកនេះក៏បាន ។ រីឯវិធីចំរើនវិបស្សនា ដែលមានមក ក្នុងអដ្នកថានោះដូច្នេះ គឺអ្នកបំពេញព្យាយាម បើបានឈានជា សមថយានិកៈហើយ រមែងធ្វើឈានដោយខ្លួនឯង បានឲ្យជាបាទ នៃវិបស្សនាហើយ គឺចេញចាកឈាន ហើយកំណត់ឈានទាំង៥បាននឹងវិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា ទាំងសម្បយុត្តធម៌ ដែលកើតឡើងព្រម ដោយអង្គឈាននោះ តាមន័យចូលចិត្តឲ្យជាក់ច្បាស់ ប្រាកដថា អង្គឈាននិងសម្បយុត្តធម៌ ទាំងអម្បាលនេះ ជានាមធម៌ ព្រោះជាធម៌បង្អោនទៅ កាន់អារម្មណ៍ ហើយស្វែងរកទីអាស្រ័យ របស់នាមធម៌នោះ ទើបឃើញថា ហទយរូបនេះជាទី អាស្រ័យរបស់នាមធម៌នោះ មហាភូតរូប និងឧបាទាយរូប ជាទីអាស្រ័យរបស់ហទយរូបនេះ ទើបសន្និដ្នានចូលចិត្តច្បាស់ថា ហទយរូប មហាភូតរូប និងឧបាទាយរូប ទាំងអម្បាលនេះជា រូបធម៌ ព្រោះជារបស់តែងទ្រុឌទ្រោម គ្រាំគ្រាទៅជាបច្ច័យ ជាសត្រូវដល់ខ្លួន មានត្រជាក់ និងក្តៅជាដើម ។ អ្នកបំពេញព្យាយាម កាលបើបានឈាន សមថយានិកៈហើយ រមែងកំណត់ដឹងនូវនាម និងរូបជាក់ច្បាស់ យ៉ាងនេះដូច្នេះឯង ។
    ចំណែកខាងវិបស្សនាយានិកៈ អ្នកមានញាណ គឺវិបស្សនា មិនបានឈានសមាបត្តិឯណា កាលដែលចំរើនវិបស្សនា មកកំណត់សង្ខារ មាននាមនិងរូបជាដើម ។ ម្យ៉ាងទៀតមកកំណត់កាយ និងចិត្ត-ចេតសិក ដោយប្រភេទនៃពួកទាំង៥ គឺពួករូប ជារបស់ទ្រុឌទ្រោមទៅ១, ពួកវេទនា ការសោយនូវអារម្មណ៍១, ពួកសញ្ញា ការចាំបាននូវអារម្មណ៍១, ពួកសង្ខារ ជាអ្នកតាក់តែងនូវចិត្ត១, ពួកវិញ្ញាណ ជាអ្នកដឹងច្បាស់ នូវអារម្មណ៍១ រួមត្រូវជា៥ពួក ។ ការដែលកំណត់កាយ និងចិត្ត-ចេតសិកនេះ ចែកចេញជា៥ពួក ដូចពោលមកហើយ ។
    អ្នកបំពេញព្យាយាម នឹងពិចារណា ខន្ធទាំង៥ឲ្យជាក់ច្បាស់ តាមលក្ខណៈ ចំពោះខណ្ឌដូច្នេះហើយ គប្បីបំប្រួញខន្ធទាំង៥នោះ រួមចូលមកជា២ គឺនាម១ រូប១ ។ រូបខន្ធពួករូបជារូបដដែល ព្រោះជារបស់ ទ្រុឌទ្រោមទៅជាធម្មតា តែវេទនា-សញ្ញា-សង្ខារ-វិញ្ញាណ អរូបខន្ធទាំង៤នេះជានាម ព្រោះជាធម៌បង្អោនទៅកាន់អារម្មណ៍ ការកំណត់សង្ខារ ដែលប្រព្រឹត្តទៅ ក្នុងភពទាំង៣ បំប្រួញចុះជានាមជារូប ដូច្នេះហើយ ក៏បានសន្និដ្នានជា សត្វ-បុគ្គល ខ្លួន-ប្រាណ ទេវតា-មារ-ព្រហ្ម ដទៃ ៗ ក្រៅចាកនាមនិងរូប ទៅហើយមិនមាន ។ មានតែនាមរូបប៉ុណ្ណោះ ប្រព្រឹត្តទៅក្នុងភពទាំង៣ ។
    ក៏ពាក្យថា សត្វ-បុគ្គល ខ្លួន-ប្រាណ ជាដើមនោះ មិនមានដោយបរមត្ថ មកបញ្ញត្តិសម្មតិនាម-រូបនោះឯង ថាជាសត្វ-បុគ្គល ខ្លួនប្រាណជាដើម បីដូចជាសម្មតិឈើ ថាជាក្រប-ទូកដូច្នោះ ក៏នាម-រូបទាំង២នេះ អាស្រ័យគ្នានឹងគ្នា ហើយក៏លឿនទៅក្នុងសង្សារ បីដូចជា មនុស្សយើងហើយនឹងទូក ទាំងពីរអាស្រ័យគ្នានឹងគ្នា ហើយលឿនទៅ ក្នុងសមុទ្ទសាគរដូច្នោះ។ ការកំណត់នាមនិងរូប បានដឹងច្បាស់តាមពិត លះសត្តូបលទ្ធិសត្តញាណចេញ បានតាំងនៅ ក្នុងភាពជាអ្នកមិនវង្វេងក្នុងបញ្ញត្តិ ថាសត្វ-បុគ្គលខ្លួន-ប្រាណជាដើមដូច្នេះហើយ ទិដ្និសេចក្តីឃើញរបស់អ្នកបំពេញ ព្យាយាមនោះ ក៏បរិសុទ្ធដោយល្អ ឈ្មោះថាទិដ្និវិសុទ្ធិ ជាតួវិបស្សនាទី១។
    សាធុជនអ្នកបំពេញព្យាយាម ធ្វើឲ្យទិដ្និបរិសុទ្ធ បរិបូណ៌ឡើងហើយ គួរចំរើនវិបស្សនាតទៅ ស្វែងរកហេតុបច្ច័យរបស់នាម-រូបនោះ បីដូចជាពេទ្យអ្នកឆ្លាតក្នុង ការរក្សារោគ កាលបើឃើញរោគហើយ ក៏រមែងស្វែងរក សមុដ្នាននៃរោគនោះ យ៉ាងណាមិញ អ្នកបំពេញព្យាយាម កាលបើដឹងនាម-រូបច្បាស់ហើយ គួរស្វែងរកហេតុ-បច្ច័យ របស់នាម-រូបនោះដែរ កាលបើដឹងហេតុ-បច្ច័យ របស់នាម-រូបនោះច្បាស់ហើយ ក៏រមែងឆ្លងផុតចាកកង្ខា គឺសេចក្តីសង្ស័យក្នុងកាល ទាំង៣បាន ។
    អ្វីជាហេតុបច្ច័យរបស់នាម-រូបនោះ? ហើយនាម-រូបនោះ អាស្រ័យរបស់អ្វីទើបកើតឡើង? កម្មជាហេតុ-បច្ច័យ របស់នាម-រូបនោះ នាម-រូបនោះជាតួវិបាក ផលសុខវិសេសរបស់កម្ម អាស្រ័យកម្មទើបកើត ឡើងបាន ។ កម្មនោះមាន២យ៉ាងគឺ កុសលកម្ម១ អកុសលកម្ម១។ នាម-រូបឯណាកើតឡើង ដោយអកុសលកម្ម នាម-រូបនោះ ជារបស់ទុព្វលភាព ថោកទាប ។ នាម-រូបឯណាដែលកើតឡើង ដោយអាស្រ័យ កុសលកម្ម នាម-រូបនោះជារបស់សុខុមល្អិត ដោយហេតុដូច្នេះទើបបានថា កម្មជាហេតុជាបច្ច័យ របស់នាម-រូបនោះ ។ តែបើគ្រាន់តែកម្មម៉្យាង ក៏មិនជាហេតុឲ្យកើតនាម-រូប ក៏ត្រូវអាស្រ័យឧបាទាន គ្រឿងប្រកាន់ខ្ជាប់ និងឆន្ទៈរាគៈ សេចក្តីគាប់ចិត្តត្រេកអរ ឧបាទានត្រូវអាស្រ័យនឹងតណ្ហា សេចក្តីចំណង់ជាហេតុ ឲ្យអន្ទះអន្ទែងទៅ តណ្ហាក៏ត្រូវអាស្រ័យនឹងអវិជ្ជា សេចក្តីមិនដឹងច្បាស់ មិនដឹងតាម សេចក្តីពិត ព្រោះហេតុនោះ អវិជ្ជាទើបជា បច្ច័យរបស់តណ្ហា តណ្ហាជាបច្ច័យរបស់ឧបាទាន ឧបាទានជាបច្ច័យរបស់កម្ម(គឺភព) ភពជាបច្ច័យរបស់ជាតិ គឺនាម-រូប ដោយន័យនេះទើបបាន ការសន្និដ្នានឃើញ ច្បាស់ថាធម៌ទាំង៤យ៉ាងគឺ អវិជ្ជា តណ្ហា ឧបាទាន កម្ម ជាហេតុ-បច្ច័យ របស់នាម-រូបនោះ ។ នាម-រូបនោះត្រូវអាស្រ័យ ធម៌៤យ៉ាងនេះ ទើបកើតឡើងហើយប្រព្រឹត្តទៅ ។ មហាភូតរូប៤គឺ ដី-ទឹក-ភ្លើង-ខ្យល់ និងអាហារ ជាបច្ច័យរបស់រូបធម៌ ដោយឧបត្ថម្ភរូបនោះទុក ។ ផស្សៈជា បច្ច័យរបស់នាមធម៌គឺ វេទនា-សញ្ញា-សង្ខារ នាមធម៌ទាំង៣នេះ អាស្រ័យបច្ច័យគឺផស្សៈ កើតឡើងហើយ ទើបប្រព្រឹត្តទៅបាន ។ នាម-រូបជាបច្ច័យ របស់នាមធម៌ គឺវិញ្ញាណ ព្រោះវិញ្ញាណនោះអាស្រ័យចក និងរូបទាំងពីរហើយកើតឡើង ទើបបានឈ្មោះថា ចក្ខុវិញ្ញាណ, បើអាស្រ័យសោតៈនិងសម្លេងទាំងពីរនេះ កើតឡើងហើយ ទើបបានឈ្មោះថា សោតវិញ្ញាណ, បើអាស្រ័យឃានៈនិងខ្លិនទាំងពីរនេះ កើតឡើងហើយ ទើបបានឈ្មោះថា ឃានវិញ្ញាណ, បើអាស្រ័យជីវ្ហានិងរសទាំងពីរនេះ កើតឡើងហើយ ទើបបានឈ្មោះថា ជិវ្ហាវិញ្ញាណ, បើអាស្រ័យកាយនិងសម្ផស្ស ទាំងពីរនេះកើតឡើងហើយ ទើបបានឈ្មោះថា កាយវិញ្ញាណ, បើអាស្រ័យចិត្តនិងធម្មាទាំងពីរនេះកើតឡើងហើយ ទើបបានឈ្មោះថា មនោវិញ្ញាណ ។ ចក្ខុវិញ្ញាណ, សោតវិញ្ញាណ,ឃានវិញ្ញាណ, ជិវ្ហាវិញ្ញាណ, កាយវិញ្ញាណ ទាំង៥នេះមានរូបតែម៉្យាងជាបច្ច័យ អាស្រ័យរូបហើយប្រព្រឹត្តទៅ ។ ឯមនោវិញ្ញាណ មាននាម-រូបទាំងពីរជាបច្ច័យ អាស្រ័យនាម-រូបទាំងពីរនេះហើយ កើតឡើងប្រព្រឹត្តទៅ ។ ដោយហេតុនេះ នាមនិងរូបទើបជាបច្ច័យ របស់នាមធម៌ គឺវិញ្ញាណ វិញ្ញាណអាស្រ័យនាមនិងរូប ទាំងពីរនេះកើតឡើងហើយប្រព្រឹត្តទៅ ។ បានសេចក្តីសន្និដ្នាន ឃើញច្បាស់ថា អវិជ្ជា, តណ្ហា, ឧបាទាន, កម្ម, អាហារ ជាហេតុបច្ច័យរបស់រូបធម៌ ។ រូបធម៌អាស្រ័យនូវបច្ច័យ ទាំង៥យ៉ាងនេះកើតឡើង ហើយប្រព្រឹត្តទៅ ។ អវិជ្ជា, តណ្ហា, ឧបា ទាន, កម្ម, ផស្សៈ ជាបច្ច័យរបស់នាមធម៌គឺ វេទនា, សញ្ញា, សង្ខារ អាស្រ័យនូវបច្ច័យទាំង៥ យ៉ាងនេះកើតឡើង ហើយប្រព្រឹត្តទៅ ។ អវិជ្ជា, តណ្ហា, ឧបាទាន, កម្ម, នាមនិងរូប ជាហេតុ-បច្ច័យ របស់នាមធម៌ គឺវិញ្ញាណ អាស្រ័យនូវបច្ច័យទាំង៥ យ៉ាងនេះកើតឡើង ហើយប្រព្រឹត្តទៅ ។
    កាលបើអ្នកខំបំពេញព្យាយាម មកកំណត់ហេតុ-បច្ច័យ របស់នាម-រូប ជាក់ច្បាស់ដោយប្រការដូច្នេះហើយ គប្បីចូលចិត្តច្បាស់ថា នាម-រូបដែលជាបច្ច័យនោះ អាស្រ័យហេតុ-បច្ច័យ ហើយប្រព្រឹត្តទៅ យ៉ាងណា សូម្បីនាម-រូបដែលជាអតីត អនាគតក្តី រមែងអាស្រ័យហេតុ-បច្ច័យ កើតឡើងហើយ ប្រព្រឹត្តទៅដូច្នេះឯង ។
    កាលបើអ្នកបំពេញព្យាយាម កំណត់ហេតុ-បច្ច័យរបស់នាម-រូប ជាក់ច្បាស់ដូច្នេះហើយ រមែងកន្លងកង្ខា គឺសេចក្តីសង្ស័យក្នុងកាលទាំង៣ កង្ខាក្នុងកាលទាំង៣នោះគឺ កង្ខាប្រារព្វចំណែកខាង អតីត កន្លងហើយនោះ៥ កង្ខាចំណែកខាង អនាគតខាងមុខ ដែលមិនទាន់មកដល់៥ កង្ខាក្នុងបច្ចុប្បន្ននេះ៦ រួមត្រូវជាកង្ខា១៦យ៉ាង ក្នុងកាលទាំង៣ ។

  55. kao bun song ថា:

    គម្ពីរទីឃនិកាយ បានប្រជុំរួបរួមព្រះសូត្រមានទំហំវែង៣៤សូត្រទុកក្នុងវគ្គទាំង៣គឺ៖

    * សីលក្ខន្ធវគ្គ មានប្រជុំព្រះសូត្រ១៣គឺ៖

    1. ព្រហ្មជាលសូត្រ
    2. សាមញ្ញផលសូត្រ
    3. អម្ពដ្ឋសូត្រ
    4. សោណទណ្ឌសូត្រ
    5. កូដទន្ត
    6. មហាលិសូត្រ
    7. ជាលិយសូត្រ
    8. មហាសីហនាទសូត្រ
    9. បោដ្ឋបាទសូត្រ
    10. សុភសូត្រ
    11. កេវដ្តសូត្រ
    12. លោហិច្ចសូត្រ
    13. តេវិជ្ជសូត្រ

    * មហាវគ្គ មានប្រជុំព្រះសូត្រ១០គឺ៖

    1. មហាបទានសូត្រ
    2. មហានិទានសូត្រ
    3. មហាបរិនិព្វានសូត្រ
    4. មហាទស្សនសូត្រ
    5. ជនវសភសូត្រ
    6. មហាគោវិន្ទសូត្រ
    7. មហាសមយសូត្រ
    8. សក្កបញ្ហសូត្រ
    9. មហាសតិបដ្ឋានសូត្រ
    10. បាយាសិសូត្រ ឬបាយាសិរាជញ្ញសូត្រ

    * បាដិកវគ្គ មានប្រជុំព្រះសូត្រ១១គឺ៖

    1. បាដិកសូត្រ
    2. ឧទុម្ពរិកសូត្រ
    3. ចក្កវត្តិសូត្រ
    4. អគ្គញ្ញសូត្រ
    5. សម្បសាទនីយសូត្រ
    6. បាសាទិកសូត្រ
    7. លក្ខណសូត្រ
    8. សិង្គាលសូត្រ
    9. អដានាដិយសូត្រ
    10. សង្គីតិសូត្រ
    11. ទសុត្តរសូត្រ
    គម្ពីរមជ្ឈិមនិកាយ បានប្រជុំរួបរួមព្រះសូត្រមានទំហំមធ្យម១៥២សូត្រទុកក្នុងបណ្ណាសកៈ (ពួក៥០)ទាំង៣ និងមាន១៥វគ្គគឺ៖

    * មូលបណ្ណាសកៈ មានប្រជុំព្រះសូត្រ៥០ក្នុងវគ្គទាំង៥គឺ៖

    1. មូលបរិយាយវគ្គ មានប្រជុំព្រះសូត្រ១០សូត្រ
    2. សីហនាទវគ្គ មានប្រជុំព្រះសូត្រ១០សូត្រ
    3. ឱបម្មវគ្គ មានប្រជុំព្រះសូត្រ១០សូត្រ
    4. មហាយមកវគ្គ មានប្រជុំព្រះសូត្រ១០សូត្រ
    5. ចូឡយមកវគ្គ មានប្រជុំព្រះសូត្រ១០សូត្រ

    * មជ្ឈិមបណ្ណាសកៈ មានប្រជុំព្រះសូត្រ៥០ក្នុងវគ្គទាំង៥គឺ៖

    1. គហបតិវគ្គ មានប្រជុំព្រះសូត្រ១០សូត្រ
    2. ភិក្ខុវគ្គ មានប្រជុំព្រះសូត្រ១០សូត្រ
    3. បរិព្វាជកវគ្គ មានប្រជុំព្រះសូត្រ១០សូត្រ
    4. រាជវគ្គ មានប្រជុំព្រះសូត្រ១០សូត្រ
    5. ព្រហ្មណវគ្គ មានប្រជុំព្រះសូត្រ១០សូត្រ

    * ឧបរិបណ្ណាសកៈ មានប្រជុំព្រះសូត្រ៥២ក្នុងវគ្គទាំង៥គឺ៖

    1. ទេវទហវគ្គ មានប្រជុំព្រះសូត្រ១០សូត្រ
    2. អនុបទវគ្គ មានប្រជុំព្រះសូត្រ១០សូត្រ
    3. សុញ្ញតវគ្គ មានប្រជុំព្រះសូត្រ១០សូត្រ
    4. វិភង្គវគ្គ មានប្រជុំព្រះសូត្រ១២សូត្រ
    5. សឡាយតនវគ្គ មានប្រជុំព្រះសូត្រ១០សូត្រ

    នៅមានត។ ភិក្ខុ ឃឹម សាលីម សរសេរអត្ថបទ។

  56. សូមអភ័យ​ទោស ខ្ញុំ​ករុណា​មានចម្ងល់​មួយ​ទាក់​ទង​នឹង​ការ​ហាម​ជួញដូរ​អាវុធ ថាតើ​ទាក់​ទង​នឹង​នឹង​ចំណុច​នេះ អ្វី​ខ្លះទៅ​ជា​អង្គ​ដាច់​សីល​បើមាន​ការ​ប្រព្រឹត្ត​នូវ​ការ​ជួញ​ដូរ​អាវុធ? ហើយ​នឹង​ទទួល​បាន​អានិសង្សអ្វី​ខ្លះប្រសិន​បើ​មិន​ប្រព្រឹត្ត​អំពើបែប​នេះ? សូម​អរគុណ។

  57. 0967442008 ថា:

    ខ្ញុំករុណាមានសេចក្តីជ្រះថ្លាខ្លាំងណាស់ពេលដែលបានចូលមកសិក្សាព្រះធម៍នូវក្នុងគេហទំព័រមួយនេះ ហើយជាពិសេសវាធ្វើឲ្យខ្ញុំមានការយល់ដឹងការតែច្រើនឡើងពីរព្រះពុទ្ធសាសនា ខ្ញុំករុណាសូមអរព្រះគុណខ្លាំងណាស់ចំពោះម្ចាស់គេហទំព័មួយដ៏ល្អនេះ សូមប្រគេននិងជួនពរដល់ម្ចាស់Pageឲ្យមានព្រះជន្មយានយូរ ជាអមត ឲ្យរួចចាក់ទុក្ខគឺព្រះនិពាន្វ អរព្រះគុណ អរព្រះគុណ អរព្រះគុណ

  58. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s