Tag Archives: ទំនៀមទម្លាប់ខ្មែរ

បុណ្យភ្ជុំបិណ្ឌ

ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ” ត្រូវបានចែងក្នុងមាត្រា៤៣ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ដែលសមស្របទៅតាមផ្នត់គំនិត ចំណង់ចំណូលចិត្តនិងប្រពៃណី ទំនៀមទម្លាប់តាំងពីបុរាណកាលយូរលង់ណាស់មកហើយនៃដូនតាខ្មែរ ។អាស្រ័យដោយ ពុទ្ធសាសនាត្រូវបានចាត់ទុកថាជាសាសនាផ្លូវការទើបពិធីបុណ្យនីមួយៗនៅក្នុងសាសនា ព្រះពុទ្ធ បានក្លាយជាបុណ្យប្រពៃណីជាតិហើយបានក្លាយជាថ្ងៃឈប់សម្រាករបស់ជាតិ ដោយស្របច្បាប់ ។ ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗ ជា ច្រើននៅក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរដែលត្រូវបានប្រារព្ធ ធ្វើឡើងជារៀងរាល់ឆ្នាំមិន ដែលអាក់ខានឡើយ ។ ប្រជាជនខ្មែរតែងប្រារព្ធធ្វើពិធីកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីថ្ងៃ១រោចខែ ភទ្របទ ទៅដល់ថ្ងៃ១៤រោចខែភទ្របទ គឺមានរយៈពេល១៤ថ្ងៃ (យើងតែង និយមហៅថា ថ្ងៃបិណ្ឌ១បិណ្ឌ២…បិណ្ឌ១៤)និងថ្ងៃទី១៥ ជាថ្ងៃចុងក្រោយហៅថា”ពិធីបុណ្យ ភ្ជុំបិណ្ឌ” ។ រំលឹកតាមសង្ឃដីការបស់ព្រះសពសម្ដេចព្រះមង្គលទេពាចារ្យ អ៊ុំស៊ុម បានឲ្យយើងដឹងថា : តាំងពី ដើមឡើយគេប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌរយៈពេល ៣ខែ ព្រោះដើម្បីជួយសម្រួលដល់ការលំ បាកក្នុងការនិមន្តបិណ្ឌបាត្ររបស់ ព្រះសង្ឃនារដូវស្សាដែលពោរពេញទៅដោយភក់ជ្រាំ … Continue reading

បានផ្សាយ​ក្នុង ព្រះពុទ្ធសាសនា, វប្បធម៌ទូទៅ | បានដាក់ពាក្យ​គន្លឹះ | មតិ 22