បណ្ណសារចំណាត់ក្រុម៖ ៤៨ ធម្មទស្សន៍

សទ្ធានិងបញ្ញាជាគូគុណធម៌

ជំនឿជាមួយនឹងការឆ្លាតវៃ គឺត្រូវតែស្មើគ្នា។ មនុស្សដែលមានការជឿច្រើន តែបញ្ញាតិច ទន់ ខ្សោយក្នុងការសិក្សា រមែងចេះតែជឿ សូម្បីក្នុងរឿងដែលមិនគួរជឿ ឬចេះតែជឿដោយប្រាស ចាកហេតុផល ។ ចំណែកមនុស្សដែលឆ្លាតពេកទៅ ប៉ុន្តែខ្សោយសទ្ធា រមែងមិនជឿសូម្បីតែព្រះពុទ្ធសាសនា ជាមនុស្សតម្កើងខ្លួន រួចហើយក៏ធ្លាក់ចុះក្នុងផ្លូវនៃការយល់ខុស។ ព្រោះហេតុដូច្នេះ អ្នកដែលមានបញ្ញាតិច ត្រូវព្យាយាមសិក្សា ពិចារណាការពិត ស្រាវជ្រាវរក ហេតុរកផល ឧស្សាហ៍ស្តាប់ធម៌ ឆ្ងល់ហើយសាកសួរ។ ឯអ្នកដែលមានសទ្ធាទន់ខ្សោយ ដឹងខ្លួនថាមិនជឿក្នុងព្រះពុទ្ធសាសនា ជឿតែវិទ្យាសាស្ត្រនោះ ត្រូវពិចារណាកិលេសក្នុងខ្លួន ដូចជាលោភៈ ទោសៈ មោហៈ ទិដ្ឋិ មានះ កំណាញ់ និងច្រណែន ជាដើម។ គប្បីជ្រាបថា កិលេសទាំងនេះនៅមានព្រោះនៅល្ងង់ គឺគប្បីពិចារណាគុណព្រះសម្មា សម្ពុទ្ធឲ្យបានរឿយៗ៕

បានផ្សាយ​ក្នុង ព្រះពុទ្ធសាសនា, វប្បធម៌ទូទៅ, អគ្គបណ្ឌិត ប៊ុត សាវង្ស, ៤៨ ធម្មទស្សន៍ | មតិ 6

ជួយខ្លួនឯងដោយខ្លួនឯង

នៅក្នុងជីវិតមនុស្សយើងនេះ នរណាជាសត្រូវក៏ដោយ ក៏មិនកាចអាក្រក់ឲ្យដូចជាខ្លួនឯងធ្វើជា សត្រូវនឹងខ្លួនឯងទេ។ អ្នកដទៃជាសត្រូវអាចមានផ្លូវនឹងគេចចៀសបាន ខ្លួនឯងត្រូវរត់គេចយ៉ាង ណា មានញាតិមិត្តជួយការពារផង ពឹងពាក់អាជ្ញាធរផង ក៏ល្មមផុតភ័យទៅបាន ទោះបីថាសត្រូវ នោះមកបៀតបៀនប្រទូសរ៉ាយបានយ៉ាងណាអស់ខ្លាំងត្រឹមស្លាប់ប៉ុណ្ណោះ បើយើងជាមនុស្ស ប្រព្រឹត្តល្អ ស្លាប់ហើយមិនបានទៅអបាយភូមិឡើយ។ ប៉ុន្តែ បើយើងជាសត្រូវនឹងខ្លួនឯង ដោយការប្រព្រឹត្តលះបង់អំពើល្អចោលដោយខ្លួនឯងហើយ គឺមិនមាននរណាអាចជួយបានឡើយ។ មានទំនងដូចគ្នាដែរក្នុងការដែលមានអ្នកដទៃទំនុកបម្រុង ជួយធ្វើអ្វីៗឲ្យយើង គឺមិនដូចជាយើង ធ្វើដោយខ្លួនឯងទេ ។ ឪពុកម្តាយ ញាតិមិត្តបងប្អូន លោកគ្រូអាចារ្យបានត្រឹមតែទូន្មាន ប្រៀន ប្រដៅអប់រំ ណែនាំប៉ុណ្ណោះ ចំណែកការចុះដៃធ្វើ ជារឿងរបស់យើង។ គុណធម៌ សេចក្តីល្អក្នុងខ្លួន មនុស្សយើងត្រូវសាងដោយខ្លួនឯង ក្នុងលោកនេះ មិនមានព្រះណា អាចសាងឲ្យបានឡើយ៕

បានផ្សាយ​ក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, អគ្គបណ្ឌិត ប៊ុត សាវង្ស, ៤៨ ធម្មទស្សន៍ | មតិ 3

អត់ធន់សិក្សានូវការពិត

មនុស្សយើងដែលរស់នៅរួមគ្នាក្នុងសង្គម ត្រូវអប់រំចម្រើនខន្តី ព្រោះមនុស្សមានចិត្តមិនស្មើគ្នា ឧបនិស្ស័យមិនដូចគ្នា។ មនុស្សពួកខ្លះក្រាស់ដោយកិលេស ពួកខ្លះកិលេសស្រាលស្តើង ពួកខ្លះសុភាពរាបសា ឯពួកខ្លះទៀតកោងកាចខ្លាំងក្លាព្រហើនព្រៃផ្សៃ….។ សភាពរបស់មនុស្សក្នុងសង្គម មានការពិតជាក់ស្តែងយ៉ាងណាៗ រមែងប្រាកដគួរដល់ការ សិក្សា ត្រូវចាំថា «យើងកើតមកបានជួបនឹងព្រះពុទ្ធសាសនា មានប្រយោជន៍ក្នុងការសិក្សា នូវការពិត ដែលការពិតនោះមានក្នុងជីវិតខ្លួនឯង ជីវិតអ្នកដទៃ និងក្នុងធម្មជាតិទាំងពួង»។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងថា «អំណត់គឺសេចក្តីអត់ធន់ ជាតបធម៌ (តបៈ = ដុតនូវ អកុសលធម៌) ដ៏ឧត្តម» ដូច្នេះពុទ្ធបរិស័ទត្រូវចេះអត់ធន់ ដើម្បីសេចក្តីសុខត្រជាក់ក្នុងចិត្ត របស់ខ្លួនឯងផង ដើម្បីមិនក្តៅក្រហាយដល់អ្នកដទៃផង ជាពិសេសដើម្បីមិនឈ្លោះគ្នា។ សូមអនុមោទនា!

បានផ្សាយ​ក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, អគ្គបណ្ឌិត ប៊ុត សាវង្ស, ៤៨ ធម្មទស្សន៍ | មតិ​មួយ​

មនុស្សប្រសើរជាងសត្វព្រោះគុណធម៌

គ្រប់សត្វមានជីវិត សុទ្ធតែមានចិត្តជាប្រធាន មានចិត្តជាធំ។ មនុស្សមានវិធីអប់រំចិត្ត តែសត្វ តិរច្ឆានមិនមានឡើយ ដូច្នេះជីវិតមនុស្ស និងជីវិតសត្វតិរច្ឆានទើបផ្សេងគ្នា ពោលគឺមនុស្ស បានប្រសើរត្រង់មានការចម្រើនផ្លូវចិត្ត ចម្រើនគុណធម៌ អប់រំរឿយៗ ៕

បានផ្សាយ​ក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, អគ្គបណ្ឌិត ប៊ុត សាវង្ស, ៤៨ ធម្មទស្សន៍ | មតិ 4

ដួងព្រះចន្ទ

ព្រះចន្ទខាងខ្នើតរមែងចម្រើនដោយរស្មី មានពន្លឺខ្លាំងឡើងៗ យាំងណា ជនប្រុសស្រីគប្បី ញ៉ាំងរស្មីនៃជីវិតឲ្យចម្រើនដូចជាព្រះចន្ទខាងខ្នើតដែរ ពោលគឺញ៉ាំងគុណធម៌ឲ្យមានការ ចម្រើនខ្ពស់ឡើងៗ ។ ព្រះចន្ទជាអធិបតីលើពួកផ្កាយទាំងឡាយដោយពន្លឺរស្មីមកលើផែន ដី យ៉ាងណា បុគ្គលគប្បីប្រព្រឹត្តខ្លួនឲ្យជាអធិបតី គឺជាធំដោយឆន្ទាធិបតីជាដើម ប្រាថ្នានឹង កម្ចាត់បង់នូវកិលេសដូច្នោះដែរ ។ ព្រះចន្ទរមែងប្រាកដឲ្យឃើញក្នុងវេលារាត្រីថ្ងៃពេញ បូណ៌មី រាត្រីកាន់តែស្ងាត់ យប់កាន់តែជ្រៅ មេឃស្រលះ ពន្លឺរឹតតែច្បាស់ អាកាសធាតុត្រ ជាក់ សេចក្តីនេះយ៉ាងណាសមដូចព្រះពុទឧទានថា «សេចក្តីស្ងប់ស្ងាត់របស់អ្នកដែល ត្រេកអរក្នុងទីស្ងាត់ ជាអ្នកមានធម៌បានស្តាប់ហើយ ពិចារណាឃើញនូវធម៌ នាំមកនូវ សេចក្តីសុខ កិរិយាមិនបៀតបៀនគឺកិរិយាសង្រួមចំពោះសត្វទាំងឡាយនាំមកនូវសេចក្តី សុខក្នុងលោក» ។មានព្រះពុទ្ធដីកាផ្សេងទៀត ព្រះអង្គទ្រង់ត្រាស់ថា «បុគ្គលណាប្រមាទ ពីពេលមុន លុះដល់ក្រោយមកជាបុគ្គលមិនប្រមាទ បុគ្គលនោះ រមែងញ៉ាំងលោកនេះឲ្យភ្លឺ … Continue reading

បានផ្សាយ​ក្នុង ព្រះពុទ្ធសាសនា, ៤៨ ធម្មទស្សន៍ | បានដាក់ពាក្យ​គន្លឹះ , , , , , , | បញ្ចេញមតិ

ដួងព្រះអាទិត្យ

ក្នុងបណ្តាធម្មជាតិទាំងឡាយដែលមានវិញ្ញាណនិងអត់វិញ្ញាណក្នុងលោកិយយើងនេះសុទ្ធតែ បានទទួលឥទ្ធិពលអំពីព្រះអាទិត្យទាំងអស់ ។ ព្រះអាទិត្យមានកម្លាំងអានុភាពដ៏ក្រៃលែង បង្កឲ្យមានឥទ្ធិពលផ្សេងៗកើតឡើង ដូចជាការប្រព្រឹត្តទៅនៃរដូវកាល ការចម្រើនធំធាត់នៃ មនុស្ស សត្វ តិណជាតិ រុក្ខជាតិជាដើម ទាំងអស់នេះសុទ្ធតែត្រូវបានទទួលពីកម្លាំងការងារនៃ ព្រះអាទិត្យដោយពិត ។ ព្រះអាទិត្យចាប់ផ្តើមរះពីទិសខាងកើត ធ្វើដំណើរយឺតៗសន្សឹមៗ ប៉ុន្តែនឹងធឹងមាំមួនណាស់។ បញ្ចេញរស្មីស្វាងស្រឡះ កំដៅស្រទន់ពេលព្រឹកព្រលឹម ញ៉ាំងលោកនេះឲ្យស្រស់បស់។ លុះ ដល់ថ្ងៃខ្ពស់រហូតត្រង់ក៏បន្ថែមកំដៅខ្លាំងឡើងៗ រួចហើយក៏ធ្លាក់ចុះ ធ្វើដំណើរឆ្ពោះទៅទិស ខាងលិច លុះដល់ពេលល្ងាចក៏ត្រជាក់ ថយចុះនូវកំដៅត្រូវគ្នានឹងមនុស្ស ដែលធ្វើការហត់ នឿយអស់កម្លាំង ហើយតាំងនាំគ្នាសម្រាកសម្រាន្ត ។ ទីបំផុត ព្រះអាទិត្យក៏អស្តង្គតរលត់ ចូលកាន់វាំងនននៃរាត្រី ។ កិច្ចការងារនៃដួងព្រះអាទិត្យ ១២ ម៉ោងនោះខ្លាំងក្លាក្រៃលែងណាស់ សូម្បីការដើរយឺត (ដើរ … Continue reading

បានផ្សាយ​ក្នុង ព្រះពុទ្ធសាសនា, ៤៨ ធម្មទស្សន៍ | បានដាក់ពាក្យ​គន្លឹះ , , | បញ្ចេញមតិ