បណ្ណសារចំណាត់ក្រុម៖ ឧបាសិកនិទ្ទេស

អង្គ​នៃ​ឧបោសថ​សីល ឬ សីល​៨

ការ​រក្សា​ឧបោសថសីល ឬ​សីល​៨ មាន​ភាព​ខុស​ប្លែក​គ្នា​ ពី​ការ​រក្សា​និច្ចសីល ឬ សីល​៥ ព្រោះ​ការ​រក្សា​ឧបោសថ​សីល​ ធ្វើ​ឡើង​តែ​៤ថ្ងៃ​ (ឬ៤សីល)​​​ក្នុង​មួយ​ខែ គឺ​ថ្ងៃ ​៨រោច ថ្ងៃ ១៥រោច ថ្ងៃ ៨កើត ថ្ងៃ ១៥កើត ហើយឧបោសថសីល​​ក្នុង​ថ្ងៃ​នីមួយ​ៗ រក្សា​តែ​មួយ​យប់​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ មាន​ថ្ងៃ​ដទៃ​ទៀត​ដែល​រាប់​បញ្ចូល​ក្នុង​ថ្ងៃ​ឧបោសថ​ដែរ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​ ជា​ទូទៅ​គឺ​កំណត់​យក​តែ​បួន​ថ្ងៃ ឬ​បួនសីល​ដូច​បាន​រៀប​រាប់​ខាង​លើ​ ​។ ចំណែក​ឯ​សីល​៥​វិញ មិន​បាន​កំណត់​កាល​ឬ​កំណត់​ថ្ងៃ​ដូច្នេះ​ទេ ព្រោះ​​​សីល៥​ គឺ​ជា​សីល​ដែល​ត្រូវ​រក្សា​ជា​រៀង​រាល់​ថ្ងៃ​ ជានិច្ច​និរន្តរ៍ ដូច្នេះ​ហើយ​ទើប​មាន​វេវចនស័ព្ទ​មួយ​ទៀត​ហៅ​ថា​ និច្ច​សីល​។ កិច្ច​នៃ​ឧបោសថ​សីល​ មាន​ការ​ពន្យល់​ក្បោះ​ក្បាយ​នៅ​ក្នុង​សៀវភៅ​ “គិហិ​បដិបត្តិ​” នៅ​ក្នុង​ទីនេះ​សូម​លើក​យក​តែ​គោល​ និង​អង្គ​នៃ​សិក្ខាបទ​មក​ចែក​ជូន​តែប៉ុណ្ណោះ​។ គោល​និង​អង្គ​នៃ​សិក្ខាប​ទ​មួយ​ចំនួន​ដូច​គ្នា​នឹង​សីល​៥​ដែរ សូម​ពិនិត្យ​នឹង​សង្កេត​តាម​សិក្ខា​បទនានា​​ដូច​ខាង​ក្រោម​នេះ​ ៖​ ១-បាណាតិបាត​ … Continue reading

បានផ្សាយ​ក្នុង សីល៨, ឧបាសិកនិទ្ទេស | បានដាក់ពាក្យ​គន្លឹះ , , | បញ្ចេញមតិ

កុសលកម្មបទ និង អកុសលកម្មបទ

កម្ម​បទ​ចែក​ចេញ​ជា​កម្ម​មាន​៣​យ៉ាង គឺ កាយកម្ម១, វចីកម្ម១ និង​មនោ​កម្ម១។ ចែក​​ប្រភេទ​​មាន​​ពីរ​យ៉ាង​​គឺ​ អកុសលកម្មបទ១ កុសលកម្មបទ១ ។ -អកុសលកម្មបទ១០ *តើ​អ្វី​ទៅ​ជា​​អកុសលកម្ម​​បថ? ​គន្លង ឬ​ផ្លូវ​នៃ​អំ​ពើ​ជា​អកុសល ហៅថា អកុសល​កម្មបថ​​មាន​​១០​​យ៉ាង​គឺ កាយទុច្ចរិត អំពើ​អាក្រក់​​ដែល​សំរេច​ដោយ​កាយ មាន ៣យ៉ាង, វចីទុច្ចរិត អំពើ​​អាក្រក់​​សម្រេច​ដោយ​​វា​ចា​​មាន​៤យ៉ាង, មនោ​ទុច្ចរិត អំពើ​អាក្រក់​​ដែល​សម្រេច​ដោយ​ចិត្ត​មាន​៣​យ៉ាង។ ​យ៉ាង​​នី​មួយ​​​​ៗ​​​មាន​​​​ដូច​​តទៅ​៖ កាយទុច្ចរិត​៣​​ ១-បាណាតិបាតា កិរិយា​​សម្លាប់​សត្វ​​មាន​ជីវិត​​ដោយ​​កាយ ឬ​​ប្រើ​​គេ​​ឲ្យ​​ធ្វើ​​ដោយ​​វាចា​។ ២-អទិន្នា​ទានា កិរិយា​​លួច​​យក​​នូវ​វត្ថុ​​ដែល​គេ​​មិន​​បាន​​ឲ្យ​​ដោយ​​កាយ ឬ​​ដោយ​​វាចា។ ៣-កាមេសុមិច្ឆាចារា កិរិយា​​ប្រព្រឹត្ដ​​ខុស​​ក្នុង​​កាម​​​ទាំងឡាយ​​ដែល​មិន​មែន​ជា​​កម្ម​សិទ្ធិ​​របស់​​ខ្លួន​​។ វចី​ទុច្ច​រិត​៤​ ១-មុសាវាទា​ កិរិយា​ពោល​ដោយ​ពាក្យកុហក។ ២-បិសុណាវាចា កិរិយា​ពោល​ពាក្យ​ញុះញង់ ស៊ក​សៀតបំបែកបំបាក់គេ។ ៣-ផរុសវាចា … Continue reading

បានផ្សាយ​ក្នុង ឧបាសិកនិទ្ទេស | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

សម្បត្តិ​និង​វិបត្តិ​នៃ​ឧបាសក​

«សម្បត្ដិនៃឧបាសក ៥យ៉ាង» ធម្មជាតិ​ដែល​ញ៉ាំង​សីល​និង​អាជីវធម៌​នៃ​ឧបាសក​ឲ្យ​បរិបូណ៌​ឲ្យ​បរិសុទ្ធ​ប្រពៃ​ឈ្មោះ​ថា​ “សម្បត្តិ” សម្បត្តិ​នោះ​មាន ៥​យ៉ាងគឺ៖​  ១-សទ្ធោ ហោតិ ឧបាសក​មាន​សេចក្តី​ជឿ​ជាក់​ច្បាស់​ក្នុង​គុណ​ព្រះរតន​ត្រ័យ។ ២-សីលវា ហោតិ ឧបាសកមានសីល។ ៣-ន កោតុហលមង្គលិកោ ហោតិ ឧបាសក​មិន​ប្រកប​ដោយ​មង្គល​ភ្ញាក់​ផ្អើល។ ៤-កម្មំ បច្ចេតិ នោ មង្គលំ ឧបាសក​ប្រកាន់​ជឿ​ថា កម្មជា​កុសល​និង​អកុសល​ឲ្យ​ផល មិន​ប្រកាន់​ជឿ​មង្គល​មាន​ឫក្ស​ពារ​វេលា​ជា​ដើម​ឲ្យ​ផល​ឡើយ។​ ៥-ន ឥតោ ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ ឥធ ច បុព្វការំ ករោតិ ឧបាសក​មិន​សែ្វង​រក​ទក្ខិណេយ្យ​បុគ្គល គឺ​បដិគ្គាហកៈ អ្នក​ទទួល​ទាន​ខាង​ក្រៅ​ព្រះ​ពុទ្ធសាសនា​ឡើយ ហើយ​ធ្វើ​ទាន​តែ​ក្នុង​ទក្ខិណេយ្យ​បុគ្គល​ក្នុង​ព្រះ​ពុទ្ធសាសនា​នេះ។​ ឧបាសក​ឯណា​ប្រកប​ដោយ​សម្បត្តិ ៥​យ៉ាង​នេះ​ហើយ ឧបាសក​នោះឈ្មោះ​ថា “ឧបាសករតនៈ … Continue reading

បានផ្សាយ​ក្នុង ឧបាសិកនិទ្ទេស | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

គុណ​​នៃ​​ឧបាសក ១០​យ៉ាង

ធម៌​សម្រាប់​ឧបាសក​ឧបាសិកាប្រតិបត្តិ​គ្រប់​រូប​ ដើម្បី​នឹង​ឲ្យ​កើន​ឲ្យ​ចម្រើន​នូវ​សម្បត្តិ​ទាំង​ពួង​ឈ្មោះ​ថា​ “គុណ” គុណ​នេះ​ជា​របស់​ឧបាសក​ ឧបាសិកា​ ហៅ​ថា “ឧបាសកគុណ” មាន​១០​យ៉ាង​គឺៈ ១-សង្ឃេន សទ្ធឹ សមានសុខទុក្ខោ ហោតិ ឧបាសកអ្នក​រួម​សេចក្តី​សុខ​ទុក្ខ​មួយ​អន្លើ​ដោយ​ភិក្ខុ​សង្ឃ​ គឺ​ថា​ បើ​ភិក្ខុ​សង្ឃ​មាន​សេចក្តី​សុខ​ក៏​ត្រេក​អរ បើ​ភិក្ខុ​សង្ឃ​មាន​សេចក្តី​ទុក្ខ​ព្រួយ​ក៏​ព្រួ​យជា​មូយ​ផង។ ២-កាយិកវាចសិកញ្ច សុរក្ខិតំ ហោតិ ឧបាសក​​មាន​​កាយ​កម្ម​​និង​​វចី​កម្ម​​រក្សា​​ហើយ​​ដោយ​​ប្រពៃ​​។ ៣-ធម្មោ អធិបតេយ្យោ ហោតិ ឧបាសក​​មាន​​ធម៌​​​ជា​​អធិបតី គឺ​​ថា​​បើ​​ប្រព្រឹត្ត​ធ្វើ​អ្វី​ៗ រមែង​កាន់​យក​ធម៌​ជា​ធំ ជា​ទីតាំង ជា​ទី​អាង​មាំ មិន​ឲ្យ​ខុស មិន​ឲ្យ​ឃ្លៀង​ឃ្លាត​អំពី​ធម៌​ឡើយ។ ៤-យថាថាមេន សំវិភាគរតោ ច ហោតិ ឧបាសក​ជា​អ្នក​ត្រេក​អរ​ក្នុង​ការ​បរិច្ចាគទាន តាម​សម​គួរ​ដល់​កម្លាំង​នៃ​ខ្លួន គឺ​ធ្វើ​ទាន​តាម​សម​គួរ​ដល់​ទ្រព្យ​តិច​និង​ច្រើន បើ​មាន​តិច​ក៏​ធ្វើ​តិច បើ​មាន​ច្រើន​​ក៏​ធ្វើ​ច្រើន មិន​មាន​មច្ឆរិយ​ធម៌​គ្រប​សង្កត់​សន្តាន​ចិត្ត​ឡើយ។ … Continue reading

បានផ្សាយ​ក្នុង ឧបាសិកនិទ្ទេស | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ