បណ្ណសារចំណាត់ក្រុម៖ សំណួរចម្លើយ

គួរឲ្យទានដល់បុគ្គលប្រភេទណា?

មាន​អ្នក​ខ្លះ​បាន​ចោទ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ថា ព្រះ​អង្គ​ទ្រង់​សរសើរ​ចំពោះ​តែ​ទាន​ដែល​គេ​ប្រគេន​ដល់​ព្រះ​ភិក្ខុ​សង្ឃ​ក្នុង​ព្រះ​ពុទ្ធសាសនា​តែ​ប៉ុណ្ណោះ ទ្រង់​មិន​គាំ​ទ្រ​សរសើរ​ទាន​ដែល​គេ​ឲ្យ​ដល់​អ្នក​បួស​ដទៃៗ​ទៀតឡើយ​ តើ​សម្តី​នេះ​ពិត​ឬ​ទេ​? ក្នុង​គម្ពីរ​សុត្តន្តបិដក អង្គុត្តរ​និកាយ តិកនិបាត ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា “…ម្នាលវច្ឆៈ បុគ្គល​ណា​និយាយ​ថា​ព្រះ​សមណគោត្តម​ត្រាស់​ថា គប្បី​ធ្វើ​ទាន​ចំពោះ​តថាគត​តែ​ម្នាក់ គប្បី​ឲ្យ​ទាន​​ដល់​សាវ័ក​របស់​តថាគត​តែ​ម៉្យាង មិន​គប្បី​ធ្វើ​ទាន​ដល់​សាវ័ក​របស់​អ្នក​ដទៃ​ៗ​ទៀត​ឡើយ ដូច្នេះ អ្នក​នោះ​ឈ្មោះ​ថា​មិន​និយាយ​តាម​ពាក្យ​ដែល​តថាគត​សំដែង ថែម​ទាំង​មួល​បង្កាច់​តថាគត​ដោយ​ពាក្យ​មិន​ល្អ មិន​ជា​ការ​ពិត​។ “.​.​.​ម្នាល​វច្ឆៈ បុគ្គល​ណា​ហាម​អ្នក​ដទៃ​ដែល​កំពុង​ឲ្យ​ទាន បុគ្គល​នោះ​ឈ្មោះ​ថា រមែង​ធ្វើ​អន្តរាយ​ដល់​វត្ថុ ៣​យ៉ាង ជា​ចោរ​ឆក់​ប្លន់​វត្ថុ​៣​យ៉ាង ចុះ​វត្ថុ​៣​យ៉ាង​នោះ​អ្វី​ខ្លះ​? វត្ថុ៣​យ៉ាង​នោះ​គឺ រមែង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​បុណ្យ​កុសល​របស់​ទាយក​១ រមែង​ធ្វើ​អន្តរាយ​ដល់​លាភ​បដិគ្គាហក​១ បុគ្គល​នោះ​ខ្លួន​ឯង​ជា​អ្នក​ត្រូវ​បាន​កំ​ចាត់ និង​ត្រូវ​បាន​បំផ្លាញ​មុន​គេ​១.​.​.​។ “ម្នាលវច្ឆៈ ក៏​តថាគត​បាន​សំដែង​ដូច្នេះ​ថា បុគ្គល​ណា​ជះ​ទឹក​លាង​ភាជនៈ ឬ​ទឹក​លាង​ផ្តិល​ទៅ​សូម្បី​កន្លែង​ដែល​សត្វ​​នៅ​អាស្រ័យ​ក្នុង​ថ្លុក​ជ្រាំ ឬ​អណ្តូង​ដែល​ស្មោក​គ្រោក ក្បែរ​ទ្វារ​ផ្ទះ​ដោយ​តាំង​ចិត្ត​ថា សូម​ឲ្យ​សត្វ​ដែល​នៅ​អាស្រ័យ​ក្នុង​ទី​នោះ​ចូរ​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្ត​ទៅ ដោយ​វត្ថុ​នេះ​ចុះ ដូច្នេះ ម្នាល​វច្ឆៈ តថាគត​ពោល​នូវ​ … Continue reading

បានផ្សាយ​ក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ, សំណួរចម្លើយ | បញ្ចេញមតិ

បុណ្យគឺអ្វី? អ្វីគឺបុណ្យ?

ពេល​ដែល​ឮ​សំណួរ​នេះ​ឡើង ពុទ្ធ​សាសនិក​ជន​ខ្លះ​ច្បាស់​ជា​ស្រមើ​ស្រមៃ​ទៅ​យ៉ាង​ឆ្ងាយ​រហូត​ស្ទើរ​ហៅ​មិន​ឮ​មើល​មិន​ឃើញ។ ចម្លើយ​ដោយ​ខ្លី​ទៅ​លើ​សំណួរ​នេះ ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា​ក្នុង​គម្ពីរ​អង្គុតរនិកាយ សត្តក​និបាត ថា “មា ភិក្ខវេ បុញ្ញានំ ភយិត្ថ សខស្សេតំ ភិក្ខវេ អធិវចនំ យទិទំ បុញ្ញានំ” ប្រែថា «ម្នាល​ភិក្ខុ​ទាំង​ឡាយ! អ្នក​ទាំង​ឡាយ​កុំ​ខ្លាច​បុណ្យ​ឲ្យ​សោះ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ពាក្យ​ថា “បុណ្យ” នុ៎ះ មិន​គឺ​អ្វី​ដទៃ​ឡើយ គឺ​ជា​ឈ្មោះ​នៃ​សេចក្តី​សុខ សេចក្តី​សុខ​នោះ​សោត ក៏​ជា​ឈ្មោះ​របស់​បុណ្យ។» ដូច្នេះ​ពាក្យ​ថា “បុណ្យ” គឺ “សេចក្តី​សុខ” ឯ​ពាក្យ​ថា “សេចក្តី​សុខ” គឺ “បុណ្យ”។ ការ​សន្សំ​បុណ្យ​នាំ​ឲ្យបាន​សេចក្តី​សុខ ការ​សន្សំ​សេចក្តី​សុខ​នាំ​ឲ្យ​បាន​បុណ្យ។ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​ថា “សុខោ បុញ្ញស្ស ឧច្ចយោ” … Continue reading

បានផ្សាយ​ក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, សំណួរចម្លើយ | មតិ 2

ព្រះធម៌ជាទស្សនវិជ្ជាឬអ្វី?

ព្រះ​ធម៌​ដែល​ព្រះ​សម្ពុទ្ធ​សម្ដែង​ប្រោស​សត្វ ជា​ទស្សន​វិជ្ជា​ឬ​អ្វី​? ព្រះ​មហាវិរីយបណ្ឌិតោ ប៉ាង – ខាត់ រៀបរៀង ព្រះ​ធម៌ ឬ​ហៅ​ថា «ធម្ម» ដែល​ព្រះ​សម្ពុទ្ធ​សម្ដែង​ហើយ​នេះ ឬ​ដែល​អ្នក​បស្ចិម​ហៅ​ថា «ទស្សនវិជ្ជា» (Philosophies )? ក្នុង​អតីតកាល​មាន​ព្រះ​សម្ពុទ្ធ​ច្រើន​ព្រះ​អង្គ​ដែល​និព្វាន​កន្លង​រំលង​ទៅ​យូរ​អង្វែង​ណាស់​ហើយ តែ​ព្រះ​ធម៌​ថ្លៃវិសេស​ដែល​ទ្រង់​បាន​សម្ដែង​ទុក​ហើយ​ដើម្បី​ប្រោស​សត្វ​លោក​នេះ ឋិត​ថេរ​នៅ​បរិសុទ្ធ​តាម​រូប​ដើម​ដដែល ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ធម៌​នេះ ហៅ​ថា បកតិធម៌ ធម៌​ប្រក្រតី ។ ព្រះ​ធម៌​នេះ​កាល​ព្រះ​អង្គ​គង់​ធរមាន​នៅ​ឡើយ​មិន​មាន​ចារិក​ជា​អក្សរ​ទេ។ ក្រោយ​ពុទ្ធ​បរិនិព្វាន ព្រះ​អរិយ​សាវ័ក​ទាំងឡាយ​ច្រើន​អង្គ​បាន​ធ្វើ​សង្គាយនា​១(ផ្ទៀង​ផ្ទាត់ ) ពុទ្ធវចនៈ​ហើយ​ចេះ​ចាំ​ព្រះ​ពុទ្ធ​វចនៈ​ទាំង​អស់ ចាំ​រត់​មាត់​ស្ទាត់ (មុខ​បាឋ ) បាន​រក្សា​ព្រះ​ធម៌​ជា​ពុទ្ធវចនៈ​តៗ​គ្នាពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត ទុក​រហូត​ដល់​បច្ចុប្បន្នកាល​នេះ ។ ពុទ្ធ​សាសនា​កន្លង​ទៅ​ប្រមាណ​ ៥០០ឆ្នាំ ព្រះ​សង្ឃ​សាវ័ក​ចារឹក​ពុទ្ធវចនៈ​ជា​លាយ​លក្ខណ៍​អក្សរ​នៅ​កោះ​លង្កា។ ព្រះ​សម្ពុទ្ធ​សម្ដែង​ទុកថា ធម៌​ព្រះ​អង្គ​នេះ​ហៅ​ថា ធម្មវិន័យ … Continue reading

បានផ្សាយ​ក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ, សំណួរចម្លើយ | បញ្ចេញមតិ

ធ្វើល្អធ្លាក់នរក ធ្វើអាក្រក់ឡើងឋានសួគ៌

ព្រះ​ពុទ្ធ​សាសនា​ជា​សាសនា​បង្រៀន​អំពី​កម្ម​ផល ល្អ​អាក្រក់ សុខទុក្ខ គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​កម្ម​ជា​បច្ច័យ​លៃ​ឲ្យ​កើត​ឡើង និង​បែង​ចែក​ទៅ​តាម​ប្រភេទ​នៃ​កម្ម ជា​កុសល ឬ​ជា​អកុសល​។ រឿង​កម្ម​ផល​នេះ​ជា រឿង​មួយ​ដែល​មាន​ការ​ស្មុគ​ស្មាញ ហើយ​ជា​រឿង​ដែល​មាន​ការ​ជជែក​វែក​ញែក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ តាំង​ពី​អតីត​កាល​រហូត​ដល់​បច្ចុប្បន្ន ព្រោះ​រឿង​កម្មផល​ជា​រឿង​ដែល​ត្រូវ​ឈ្វេង​យល់​ដោយ​បញ្ញា​ចក្ខុ មិន​មែន​ជា​រឿង​ដែល​ត្រូវ​ឈ្វេង​យល់​ដោយ​មំស​ចក្ខុ​ឡើយ​។ អ្នក​ដែល​យក​បញ្ញា​ចក្ខុ​មក​ឈ្វេង​យល់ សិក្សា​​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​ទើប​អស់​ការ​សង្ស័យ​ ហើយ​មិន​មាន​ការ​យល់​ខុស​ទៅ​លើ​អ្វី​ដែល​បាន​ឃើញ​ត្រឹម​តែ​នឹង​ភ្នែក​។ ចំណែក​អ្នក​ដែល​ប្រើ​មំសចក្ខុ​មក​សិក្សា​ឬ​សង្កេត​ពិនិត្យ​រឿង​នេះ តែង​តែ​មា​ន​ការ​យល់ច្រឡំ ឬ​យល់​ខុស​ពេល​ដែល​បាន​ជួប​នូវ​តថ​ភាព​សង្គម ឃើញ​ផ​ល​ផ្តល់​ឲ្យ​ខុស​ពី​សច្ច​ធម៌​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សំដែង​។ ឃើញ​ដូច​ជា​បុគ្គល​ធ្វើ​អាក្រក់​តែង​តែ​បាន​ទទូល​យស​សក្តិ មាស​ប្រាក់ និង​ការ​គោរព​កោត​ក្រែង​លើក​តំកើង​ជា​ដើម កត្តា​នេះ​នាំ​ឲ្យ​មាន​ការ​យល់​ថា អ្នក​ធ្វើ​អាក្រក់​ទទួល​បាន​ផល​ល្អ ដោយ​ឃើញ​គេ​បាន​ដូច្នោះ​មែន​។ ត្រង់​កន្លែង​នេះ​ព្រះសម្មាសម្ពុទ្ធ​ក៏​ទ្រង់​បាន​សំដែង​ទុក​ដែរ​ថា “បាប​ពុំ​ទាន់​ឲ្យ​ផល​ដល់​កាល​ណា ពាល​គិត​ថា​បាប​នោះ​ផ្អែម​ដូច​ទឹក​ឃ្មុំ លុះ​បាប​ឲ្យ​ផល​ដល់​ប្រជុំ ពាល​រង​ទុក្ខធំ​ក្នុង​កាល​នោះ​”​។ នៅ​ក្នុង​សម័យ​ពុទ្ធកាល មាន​ពួក​មេ​លទ្ធិខ្លះ​បាន​បង្កើត​វាទៈ​ផ្សេង​ៗ​ទាក់​ទង​នឹង​កម្ម​ផល​តាម​ទស្សនៈមិច្ឆាទិដ្ឋិ​របស់​ខ្លួន រហូត​ដល់​មាន​វាទៈ​ថា អ្នក​ធ្វើ​ល្អ​ធ្លាក់​នរក ឯ​អ្នក​ធ្វើ​អាក្រក់​ឡើង​ឋាន​សួគ៌​។​ ទើប​មាន​សំណួរ​សួរ​ថា ចុះ​បុគ្គល​ធ្វើ​បាបដោយ កាយ វាចា … Continue reading

បានផ្សាយ​ក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ, សំណួរចម្លើយ | មតិ 4

សាងបាបកម្មព្រោះតែភាពចាំបាច់

​ មាន​ពេល​ខ្លះ មនុស្ស​យើង​ត្រូវ​តែ​ធ្វើ​អំពើ​អាក្រក់ ព្រោះ​ការ​ចាំបាច់ ដូច​ជា​ធ្វើ​បាប​កម្ម​នា​នា​ដើម្បី​មាតា​បិតា​ដែល​ជា​អ្នក​មាន​គុណូ​បការៈ​ជាដើម ក្នុង​ករណី​បែប​នេះ តើ​អាច​ចាត់​ថា​ជា​ការ​ធ្វើ​អំពើ​បាប​ដែរ​ឬ​ទេ​? នៅក្នុងសុតន្តបិដក មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ធនញ្ជានិសូត្រ មាន​ការ​សន្ទនា​រវាង​ព្រះ​សារីបុត្រ និង ធន​ញ្ជានិ​ព្រាហ្មណ៍​ដូច​មាន​ខ្លឹម​សារ​ជា​សង្ខេប​ខាង​ក្រោម​នេះ៖ ព្រះសារីបុត្រ “ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះដូចម្តេច? បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ជា​អ្នក​ប្រព្រឹត្ត​មិន​ត្រូវ​តាម​គន្លង​ធម៌ ជា​អ្នក​ប្រព្រឹត្ត​ប្រាស​ចាក​ធម៌ ព្រោះ​ហេតុ​នៃ​មាតា​បិតា​ នាយ​និរយបាល​នឹង​គប្បី​អូស​ទាញ​បុគ្គល​នោះ​ទៅ​កាន់​នរក ព្រោះ​ហេតុ​នៃ​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​តាម​ធម៌ និង​ប្រព្រឹត្ត​បា្រស​ចាក​ធម៌ គេ​នឹង​គប្បី​បាន​តាម​សេចក្តី​ប្រាថ្នា​ដែរ​ឬ​ថា​ យើង​ជា​អ្នក​ប្រព្រឹត្ត​ខុស​គន្លង​ធម៌ ប្រព្រឹត្ត​ប្រាស​ចាក​ធម៌ ព្រោះ​ហេតុ​នៃ​មាតាបិតា សូម​ឲ្យ​នាយ​និរយបាល​កុំ​អូស​ទាញ​យើង​ទៅ​កាន់​នរក​ឡើយ?​ ឬ​មាតា​បិតា​របស់​បុគ្គល​នោះ នឹង​គប្បី​បាន​តាម​សេចក្តី​ប្រាថ្នា​ដែរ​ឬ​ថា ​បុគ្គល​នេះ​ជា​អ្នក​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​តាម​គន្លង​ធម៌ ប្រព្រឹត្ត​ប្រាស​ចាក​ធម៌ ព្រោះ​ហេតុ​នៃ​ការ​ទាំង​ឡាយ​នោះ​ សូម​ឲ្យ​នាយ​និរយបាល​កុំ​អូស​ទាញ​គេ​ទៅ​កាន់​នរក​ឡើយ​? ” ម្នាលធនញ្ជានិ អ្នក​យល់​សេចក្តី​នោះ​ដូច​ម្តេច? បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ជា​អ្នក​ប្រព្រឹត្ត​មិន​ត្រូវ​តាម​គន្លង​ធម៌ ជា​អ្នក​ប្រព្រឹត្ត​ប្រាស​ចាក​ធម៌ ព្រោះ​ហេតុ​នៃ​បុត្រ​និង​ភរិយា … Continue reading

បានផ្សាយ​ក្នុង ធម៌និងជីវិត, ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ, សំណួរចម្លើយ | មតិ 6

ព្រះរតនត្រ័យជាទីពឹងដ៏ប្រសើរ

នត្ថិ មេ សរណំ អញ្ញំ ពុទ្ធោ ធម្មោ សង្ឃោ មេ សរណំ វរំ ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ ។ ប្រែថាៈវត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណាមិនមានឡើយ មានតែព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាម្ចាស់ ជាទីពឹងទីរលឹកដ៏ ប្រសើររបស់ខ្ញុំព្រះករុណា សូមសិរីសួស្តីជ័យ មង្គលចូរមានដល់ខ្ញុំព្រះករុណាដោយកិរិយា ពោលនូវពាក្យសច្ចៈនេះ ។ សួរៈ តើបាលី «នត្ថិ មេ» ដែលពុទ្ធបរិស័ទសូត្រ សូមយកព្រះរតនត្រ័យ គឺព្រះពុទ្ធ ព្រះធម៌ ព្រះ សង្ឃជា ទីពឹងទីរលឹកនោះ តើព្រះពុទ្ធ ព្រះធម៌ … Continue reading

បានផ្សាយ​ក្នុង ព្រះពុទ្ធសាសនា, សំណួរចម្លើយ | បានដាក់ពាក្យ​គន្លឹះ , , , , , , | មតិ​មួយ​