បណ្ណសារចំណាត់ក្រុម៖ សេចក្តីផ្សេងៗ

កំណាព្យលោក ព្រហ្ម ម៉ាញៈ យុវជននិងគ្រឿងញៀន

កំណាព្យ​របស់ លោក ព្រហ្ម ម៉ាញ ​អប់រំ​អំពី​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន ។

បានផ្សាយ​ក្នុង កំណាព្យ, វប្បធម៌ទូទៅ, វីដេអូ, សេចក្តីផ្សេងៗ | មតិ 7

កំណាព្យ “ឱ! មហាភ្នំដងរ៉ែក”

ស្តាប់កំណាព្យដទៃទៀត

បានផ្សាយ​ក្នុង កំណាព្យ, វប្បធម៌ទូទៅ, វីដេអូ, សេចក្តីផ្សេងៗ | មតិ 2

កំណើតសុរា (ស្រា)

ពាក្យថា សុរា មានន័យថា ទឹកស្រវឹង គឺគេផ្សំដោយវត្ថុ ធាតុផ្សេងៗ មានម្សៅ ឫស ឈើ មើមឈើ ផ្លែឈើ ជាដើម។ សុរាជាទឹកស្រវឹង បើផឹកចូល ទៅក្នុងពោះកាល ណាតែង ស្រវឹងឥតដឹងខុស ត្រូវ ធ្វើឲ្យអ្នកស្រវឹងមានចិត្ត ព្រហើនកោងកាច ឥតខ្លាច ឥតខ្មាស់ ខ្វះនូវសីលធម៌ និងសុជីវធម៌ ធើ្វឲ្យមានរោគ ខូចស្មារតី បញ្ញាទន់ខ្សោយ នាំបង្កបញ្ហាជាច្រើនជំពូកដល់ សង្គមគ្រួសារនិងសង្គមជាតិ។ សុរា គឺទឹកស្រវឹង​នេះមាន​ដើម​កំណើត​ដំបូង​បង្អស់ កើត​អំពី​ព្រាន​ព្រៃ​ម្នាក់​ឈ្មោះ សុរៈ ។ មាន​រឿង​តំណាល​ក្នុង​គម្ពីរ​ជាតក​ខាង​ពុទ្ធ​សាសនា​ថា កាល​ពី​បុរាណ​ព្រេង​នាយ​យូរ​អង្វែង ​ហើយ មាន​ព្រាន​ព្រៃ​ម្នាក់​ឈ្មោះ សុរៈ (ជា​អ្នក​មធ្យម​ប្រទេស) … Continue reading

បានផ្សាយ​ក្នុង ធម៌និងជីវិត, ព្រះពុទ្ធសាសនា, វប្បធម៌ទូទៅ, សេចក្តីផ្សេងៗ | បញ្ចេញមតិ

គំនរហិមៈនាសិសិររដូវ

បានផ្សាយ​ក្នុង សេចក្តីផ្សេងៗ | បានដាក់ពាក្យ​គន្លឹះ , | បញ្ចេញមតិ

សេចក្ដី​ជូន​ដំណឹង​ពី​វេទិកា​អក្សរ​សាស្ត្រ​ខ្មែរ

សេចក្ដី​ជូន​ដំណឹងពីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ វិទ្យាស្ថាន​មាន​កិត្តិយស​ សូម​ជម្រាប​ជូន​ដល់​សាធារណជន​​ទាំង​អស់​ដែល​ចាប់​អារម្មណ៍​ចំពោះ​វិស័យ​ អក្សរសាស្ត្រ​ខ្មែរ​យើង​មេត្តា​ជ្រាប​ថា វេទិកា​អក្សរសាស្ត្រ​ខ្មែរ លើក​ទី ៩ នឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃ សុក្រ ទី ៣១ ខែ កក្កដា ឆ្នាំ ២០០៩ វេលា ម៉ោង ២.៣០ នាទី រសៀល នា​សាល​ប្រជុំ​របស់​វិទ្យាស្ថាន ។ សូម​អញ្ជើញ​​សាធារណជន​ចូល​រួម​ដោយ​សេរី និងសួរ​សំណួរ​ទៅ​កាន់​វាគ្មិន​​យើង ។ សូម​អរព្រះ​គុណ និង​អរគុណ ស សុខនី អ្នក​សម្រប​សម្រួល​វេទិកា សូមអានបន្ថែមទៀតក្នុងតំបន់បណ្តាញរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

បានផ្សាយ​ក្នុង សេចក្តីផ្សេងៗ | បានដាក់ពាក្យ​គន្លឹះ | មតិ 5

រូបថតបុណ្យពុទ្ធាភិសេក វត្តពោធិការាម ទីក្រុងអូត្តាវ៉ា

នៅនាវត្តពោធិការាម ទីក្រុងអូត្តវ៉ា ប្រទេសកាណាដា កាលពីល្ងាចថ្ងៃសុក្រទី៣១ ខែកក្កដា-ព្រឹកថ្ងៃសៅរ៍ទី០១ ខែសីហា ឆ្នាំ២០០៩ នេះ បានប្រារព្ធពិធីបុណ្យពុទ្ធា ភិសេក ព្រះពុទ្ធបដិមាសាងពីថ្មកែវ រួចរាល់ជាស្ថាពរ ។ សូមសាធុជនទាំងឡាយ អនុមោទនាបុណ្យកុសលដើម្បីទទួលយកបុញ្ញរាសីអោយបានគ្រប់ៗគ្នា !

បានផ្សាយ​ក្នុង សេចក្តីផ្សេងៗ | បញ្ចេញមតិ

សេចក្តីថ្លែងអំណរគុណ

ខ្ញុំព្រះករុណាអាត្មាភាព សូមថ្វាយបង្គំព្រះតេជគុណ និងចំរើនពរដល់សាធុសប្បុរស ទាំងឡាយអំពីចម្ងាយ ។ ខ្ញុំព្រះករុណាអាត្មាភាព សូមថ្លែងអំណរព្រះគុណ និងអរគុណដែលព្រះតេជគុណនិងសាធុសប្បុរសទាំងឡាយ បានចូលរូមផ្តោះប្តូរ យោបល់ និងបញ្ចេញវិចារនៅគេហទំព័រព្រះពុទ្ធសាសនាខ្មែរនេះយ៉ាងកុះករ។​ គ្រប់ ពាក្យពេចន៍ មតិយោបល់ទាំងអស់សុទ្ធសឹងតែនាំមកនូវប្រយោជន៍ក្នុងការសិក្សារៀន សូត្រ ស្វែងយល់រកនូវសេចក្តីពិតគ្រប់យ៉ាង។ វត្តមានរបស់ព្រះតេជគុណ និងសាធុ សប្បុរស គ្រប់រូបធ្វើឲ្យខ្ញុំព្រះករុណាមានសេចក្តីរំភើបរីករាយឥតឧបមា ហើយសង្ឃឹម ថាព្រះករុណាគ្រប់ព្រះអង្គ និងសាធុសប្បុរសទាំងអស់នឹងចូលរួមជាបន្តទៅទៀតដើម្បី ធ្វើការផ្តោះប្តូរយោបល់និងចែករំលែកនូវចំណេះដឹងផ្នែកព្រះពុទ្ធសាសនាក៏ដូចជាសង្គម ទូទៅដើម្បីជាប្រយោជន៍ក្នុងការសម្របជីវិតរស់នៅអោយស្របទៅតាមមាគ៌ានៃមនុស្សធម៌។ ទន្ទឹមគ្នានេះដែរ ខ្ញុំព្រះករុណាអាត្មាភាព សូមអភ័យទោសចំពោះអវត្តមានមួយរយៈកន្លងមក មូលហេតុមកពីអសកម្មផ្នែកសេវាអ៊ិនធើណិត និងកិច្ចរវល់មួយចំនួន។ ខ្ញុំព្រះករុណាអាត្មាភាព នឹងបន្តផ្សាយតទៅទៀត តាមពេលវេលាដែលអាចធ្វើទៅបាន ។ សូមនិមន្តនិងអញ្ជើញចូល រួមជាយោបល់ដោយភាតរភាព ។ សូមព្រះតេជគុណ និងសាធុបសប្បុរសទាំងឡាយបានជួបប្រទះតែនឹងសុភមង្គលវិបុលសុខ គ្រប់ប្រការ។ … Continue reading

បានផ្សាយ​ក្នុង សេចក្តីផ្សេងៗ | មតិ 28

រូបស្អាតនិងក្លិនក្រអូប

ផ្កាឈើដែលចេញពីចុងមែកក្តី ចេញពីដើមក្តី សូម្បីថាដើមនៅ ទាបតឿជាប់នឹងផែនដីក៏ដោយ អោយតែថារូបស្អាតហើយមាន ក្លិនក្រអូប មនុស្សទាំងឡាយគេ មិនរង្កៀសអ្វីឡើយ គេតែងបេះ ឬកាត់ចេញពីដើមនាំយកមក ក្រងដើម្បីប្រដាប់សីសៈ ឬដាក់ ថូដើម្បីថ្វាយព្រះ ពុំនោះសោត ទេ គេដាក់ភាជនៈណាមួយដោយ ល្អ ហើយតាំងទុកក្នុងបន្ទប់ ទទួលភ្ញៀវជាដើម ដោយមិនចាំ បាច់រំពឹងគិតទៅដល់ដើមផ្កា នោះៗថាមានសភាពយ៉ាងណា និងកើតនៅទីណាឡើយ។ សេចក្តីខាងលើនេះ យ៉ាងណា មិញ មនុស្សយើងក៏យ៉ាងនោះដែរ ទោះជាកើតក្នុងត្រកូលក្រីក្រ ឬមានកំណើតក្នុងឋានៈដែលគេសន្មតថាអន់ថយឬក៏មានរូប រាងមិនសូវល្អស្អាតយ៉ាងណា តែបើថាជាអ្នកមាននូវវិជ្ជា មានចំណេះដឹងប្រពៃពិតហើយ គឺ រមែង ក្លាយជាមនុស្សមានតម្លៃជាទីនិយមរាប់អាននៃអ្នកដទៃទាំងពួងដោយមិនមានអ្នក ណារង្កៀស ចំពោះទៅលើរូបរាង ឋានៈ ឬវង្សត្រកូលឡើយ ព្រោះសេចក្តីល្អដែលបុគ្គល … Continue reading

បានផ្សាយ​ក្នុង ពន្លឺធម៌ព្រះពុទ្ធ, ព្រះពុទ្ធសាសនា, សេចក្តីផ្សេងៗ | បានដាក់ពាក្យ​គន្លឹះ , , , , , | មតិ​មួយ​