បណ្ណសារចំណាត់ក្រុម៖ ពុទ្ធភាសិត

ចង់​ឈ្នះ​ចាញ់​គ្នា​បាន​ប្រយោជន៍​អ្វី?

ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​គង់​ប្រថាប់​នៅ​វត្ត​ជេតវនារាម ទ្រង់​ប្រារព្ធ​បរាជ័យ​របស់​ព្រះ​បាទ​កោលស​ថា ” ជយំ វេរំ បសវតិ, ទុក្ខំ សេតិ បរាជិតោ, ឧបសន្តោ សុខំ សេតិ, ហិត្វា ជយបរាជយំ។” ប្រែថា អ្នក​ឈ្នះ​រមែង​ជួប​ប្រទះ​នូវ​ពៀរ អ្នក​ចាញ់​តែង​ដេក​ជា​ទុក្ខ អ្នក​ដែល​ស្ងប់​រម្ងាប់​លះ​បង់​នូវ​ការ​ឈ្នះចាញ់​បាន​ហើយ​ រមែង​នៅ​ជា​សុខ​គ្រប់​ឥរិយា​បទ​ទាំង​៤។​

បានផ្សាយ​ក្នុង គាថាធម្មបទ, ពុទ្ធភាសិត, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , | មតិ 6

មង្គលសូត្រ ឬមង្គល ៣៨ប្រការ

មង្គលសូត្រ​ ឬ​ មង្គល​ ៣៨ ប្រការនេះ ឃើញ​មាន​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​អ៊ិន​ធើ​ណិត​ជា​ច្រើន​កន្លែង​ហើយ​ ប៉ុន្តែ​សូម​យក​មក​ដាក់​ផ្សាយ​ក្នុង​ទីនេះ​ម្តង​ទៀត​ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ និង​ការ​ប្រតិបត្តិ​ដល់​អ្នក​ដែល​មិន​ទាន់​បាន​ជួប​បាន​ឃើញ ឬ​ អ្នក​ដែល​ធ្លាប់​បាន​ប្រទះ​បាន​អា​ន​ហើយ​នឹង​ធ្វើ​ឲ្យ​រឹង​រឹត​តែ​បាន​ភ្លឺ​ស្រឡះ​ច្បាស់​ឡើង​ថែ​មទៀត។ អ្នក​ដែល​ចង់​បាន​មង្គល​ជីវិត​ ចង់​បាន​សេចក្តី​សុខ​សួស្តី គប្បី​បដិបត្តិ​តាម​គោល​នៃ​មង្គល​នេះ​ នឹង​បាន​សម្រេច​តាម​សេចក្តី​ប្រាថ្នា​ ព្រោះ​ថា​មង្គល​ទាំង​ឡាយ​មិន​អាច​កើត​ឡើង​ពី​ការ​បួង​សួង​បន់​ស្រន់​ឡើយ គឺ​កើត​ចេញ​ពី​សេចក្តី​ល្អ​ដែល​យើង​បាន​ធ្វើ​ បដិបត្តិ​ត្រឹម​ត្រូវ​តាម​ផ្លូវ​សម្មា​ទិដ្ឋិ​ មង្គលសូត្រ​នោះ ​មាន​ដូច​​តទៅ​នេះ​៖  ឯវមេ សុត្តំ ​(សូត្រ​នេះ​ឈ្មោះ​មង្គល​សូត្រ) គឺ​ខ្ញុំ (ឈ្មោះ​អា​នន្ទ បាន​ស្តាប់​មក​ហើយ​យ៉ាង​នេះ​ថា​)​ឯកំ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ​ សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ ក្នុង​វត្ត​ជេត​ពន ជា​អារាម​របស់​អានាថ​បណ្ឌិក​សេដ្ឋី ទៀ​ប​ក្រុង​សាវត្ថី​ ។​  អថខោ … Continue reading

បានផ្សាយ​ក្នុង ពុទ្ធភាសិត, ព្រះធម៌, ព្រះពុទ្ធសាសនា | មតិ 6

អរិយសច្ច ៤

យូរ​អង្វែង​ណាស់, ទើប​មាន​ទុល្លភបុគ្គល​ម្នាក់​មាន​បញ្ញា​ចក្ខុ​កើត​ឡើង​ក្នុង​លោក ដោះ​បញ្ហា​ប្រចាំ​លោក​ដោយ​ខ្លួន​ឯង រួច​ហើយ​យក​ពន្លឺ​ដ៏​រុងរឿង​បំភ្លឺ​ឲ្យ​លោក​ស្គាល់​ឧបាយ​ដោះ​ស្រាយ​បញ្ហា​នោះ​រួច ហើយ​ឲ្យ​រួច​ផុត​អំពី​អាណា​លោក​រាជ​ទៅ​កាន់​សន្តិភាព ។ ទុល្លភ​បុគ្គល​នោះ គឺ​ព្រះពុទ្ធ​អ្នក​ត្រាស់​ដឹង​សច្ចៈ ៤ ហើយ​ឲ្យ​គេ​ត្រាស់​ដឹង​តាម​ផង, អ្នក​ភ្ញាក់​ចេញ​ពី​ស្រោម​ គឺ អវិជ្ជា​មុន​គេ​,អ្នក​រីក​ផុត​ពី​ភក់​គឺ​កិលេស​ដូច​ផ្កា​ឈូក ។​ កាល​ត្រាស់​ដឹង​ហើយ​ទ្រង់​សំដែង​ព្រះធម្ម​ចក្កប្បវត្តន​សូត្រ​ប្រោស​បញ្ច​វគ្គិយ​​ភិក្ខុ​ជា​មុន​ដំបូង​បង្អស់ ។ ក្នុង​ធម្មចក្ក​នោះ ព្រះ​អង្គ​ទ្រង់​បដិសេធ​នូវ​បដិបទា​អម​ពីគឺ​៖ ១- ការ​ប្រកប​ខ្លួន​ឲ្យ​ជាប់​ដោយ​កាម​ សុខ​ក្នុង​កាម​ទាំង​ឡាយ​ជា​ហីន​ធម៌ គ្រាម​ធម៌ បុថុជ្ជនធម៌ មិន​មែន​អរិយ​ធម៌ មិន​ប្រកប​ដោយ​ប្រយោជន៍ ។ ២- ការ​ប្រកប​ខ្លួន​ឲ្យ​លំបាក​ទទេ ៗ នាំ​មក​នូវ​ទុក្ខ មិន​មែន​អរិយ​ធម៌ មិន​ប្រកប​ដោយ​ប្រយោជន៍ ។ ទ្រង់​ឲ្យ​ដើរ​តាម​មជ្ឈិមា​បដិបទា ដែល​ព្រះ​អង្គ​ត្រាស់​ដឹង​ហើយ ធ្វើ​ឲ្យ​មាន​ចក្ខុ មាន​ញាណ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្ងប់ កិរិយា​ដឹង​ច្បាស់ កិរិយា​ត្រាស់​ដឹង​ដោយ​ប្រពៃ … Continue reading

បានផ្សាយ​ក្នុង ពុទ្ធភាសិត, ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ | មតិ​មួយ​

បើព្រះពុទ្ធមិនកើត ព្រះធម៌ល្អឆើតក៏មិនប្រាកដ

បើ​ទុក​ជា​ព្រះ​ពុទ្ធ​មិន​ត្រាស់​ដឹង​ក្នុង​លោក ក៏​ព្រះ​ធម៌​នៅ​តែ​មាន​ក្នុង​លោក​ ព្រោះ​ព្រះ​ធម៌​គឺ​ជា​ច្បាប់​ធម្ម​ជាតិ ដែល​តាំង​នៅ​ជា​និច្ចលើ​លោក​សន្និវាស​នេះ ប៉ុន្តែបើគ្មាន​ព្រះ​ពុទ្ធ​ទេ ក៏មិន​អាច​មាន​ជន​ណា​ម្នាក់​អាច​រក​ឃើញ​​សច្ច​ធម៌​មក​សំ​ដែង​ដល់​សត្វ​លោក​បាន​ឡើយ។ បើ​ព្រះ​ធម៌​ត្រូវ​បាន​សំ​ដែង​ហើយ​ ប៉ុន្តែ​សត្វ​លោក​មិន​យក​ចិត្ត​ទុក​ដាក់​សិក្សា បដិបត្តិ​ទេ ក៏​មិន​បានមគ្គ​ផល ឬ​ប្រយោ​ជន៍​តាម​ធម៌​ដែល​គួរ​បាន​នោះ​ដែរ។ ហេតុនេះ​ហើយ​ទើប​មាន​ពុទ្ធ​គាថា​ទ្រង់​រំលឹក​ដាស់​តឿន​ដូច​ត​ទៅ​នេះ៖​ ពហូនិ វត អត្ថាយ ឧប្បជ្ជន្តិ តថាគតា, ឥត្ថីនំ បរិសានញ្ច យេ តេ សាសនការកា។ ព្រះ​តថាគត​ទាំង​ឡាយ​កើត​ឡើង​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​គ្នា​ គឺ​ស្ត្រី​ និង បុរស ដែល​ជា​អ្នក​ធ្វើ​តាម​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​អង្គ​។ ខុ.ថេរ (ខុទ្ទកនិកាយ ថេរគាថា) យោ ច អប្បម្បិ សុត្វាន ធម្មំ កាយេន បស្សតិ, ស វេ ធម្មធរោ … Continue reading

បានផ្សាយ​ក្នុង គាថាធម្មបទ, ពុទ្ធភាសិត, ព្រះធម៌ | បញ្ចេញមតិ

ជិតំ! ជិតំ! ឈ្នះ! ឈ្នះ!

ពាក្យ​​ថា “​ឈ្នះ​”​គឺ​​ជា​ពាក្យ​​ដែល​​មនុស្ស​លោក​​ត្រូវ​ការ​​ជា​ទី​បំផុត​ ដោយ​សារ​ការ​ចង់​ឈ្នះ​ មនុស្ស​ត្រូវ​ស្វែង​រក​គ្រប់​មធ្យោ​បាយ​ដើម្បី​បាន​សម្រេច​បំណង​របស់​ខ្លួន មិន​ថា​វិធី​នោះ​ល្អ​ឬ​អាក្រក់​ឡើយ​។ នៅ​ក្នុង​ព្រះ​ពុទ្ធសាសនា​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បង្ហាញ​ពី​វិធី​ឈ្នះ​ដ៏​ប្រសើរ​ ជា​ការ​ឈ្នះ​ដោយ​មិន​មាន​ហិង្សា​ ឬ​ការ​បៀតបៀន​គ្នា​និង​គ្នា។ ការ​ឈ្នះ​ទៅ​តាម​ពុទ្ធ​វិធី​គឺ​ជា​ការ​ឈ្នះដែល​ប្រាសចាក​ពៀរ​វេរា​ គំនុំ​សង​សឹក និង​ជាការ​ឈ្នះ​ដែល​មិន​ត្រឡប់​ចាញ់​វិញ ដូច​មាន​គាថា​ខាង​ក្រោម​នេះ ៖​ អក្កោធេន ជិនេ កោធំ អសាធុំ សាធុនា ជិនេ, ជិនេ កទរិយំ ទនេន សច្ចេន នាលិ វាទិនំ។ បុគ្គល​គប្បី​ឈ្នះសេចក្តី​ក្រោធ​(របស់​អ្នកដទៃ)​ដោយ​ការ​មិន​ក្រោធ​តប គប្បី​ឈ្នះ​សេចក្តី​មិន​ល្អ​(របស់​អ្នក​ដទៃ​)​ដោយ​សេចក្តី​ល្អ​(របស់​ខ្លួន​) គប្បី​ឈ្នះ​សេចក្តី​កំណាញ់​ស្វិត​(​របស់​អ្នក​ដទៃ​)​​ដោយ​ការ​ឲ្យ​ទាន​ គប្បី​ឈ្នះ​មនុស្ស​ដែល​ហៃ​និយាយ​ឡេះ​ឡោះ​បាន​ដោយ​និយាយ​ពាក្យ​ពិត​ទៅ​រក។​ នៅ​ក្នុង​កំណាព្យ​របស់​លោក​សុខ​ សុធន បាន​សរសេរ​ថា​៖ ផ្ចាញ់​អំ​ពើ​បាប​ដោយសាង​បុណ្យ  ផ្ចាញ់​កំណាញ់​ជន​ដោយ​ធ្វើ​ទាន ផ្ចាញ់​នឹង​ឆ្មើង​ឆ្មៃ​ដោយ​ចង​ស្ពាន​    ផ្ចាញ់​ពាល​សាមាន្យ​ដោយ​ចង​មិត្ត។ ផ្ចាញ់​នឹង​ហិង្សា​ដោយ​ខន្តី              ផ្ចាញ់ព្រាន​អប្រិយ​ដោយសុចរិត ផ្ចាញ់​នឹង​មានៈ​ដោយ​ថ្នម​ចិត្ត​         ផ្ចាញ់​នឹង​ទុច្ច​រិត​ដោយ​ចិត្ត​ធម៌​។ … Continue reading

បានផ្សាយ​ក្នុង ពុទ្ធភាសិត, ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ | បានដាក់ពាក្យ​គន្លឹះ , , | បញ្ចេញមតិ

ភាពមិនខ្ជីខ្ជាជាទ្វារនៃសេចក្តីចម្រើន

ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធ មិន​មែន​ត្រឹម​តែ​បង្ហាញ​ពី​មធ្យោបាយ​ដើម្បី​ចាក​ចេញ​ពី​ភព​ជាតិ​កំណើត​ទេ សូម្បី​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​លោក ក៏​ព្រះ​អង្គ​ទ្រង់​បាន​បង្ហាញ​ពី​វិធី​រស់​នៅ​ប្រកប​ដោយ​សេចក្តី​សុខ​សេចក្តី​ចម្រើន។ មាន​ព្រះ​គាថា និង​គោល​ធម៌​ជា​ច្រើន​ដែល​ទ្រង់​បាន​ណែនាំ​ឲ្យ​មនុស្ស​រស់​នៅ​ក្នុង​ជីវលោក​នេះ​ដោយ​ភាព​ស្តុកស្តម្ភ​សម្បូរ​ធន​ធាន។ នៅ​ក្នុង​ទី​នេះ​នឹង​លើក​យក​គាថា​ខ្លះ​ៗដែល​ព្រះអង្គ​ទ្រង់​ត្រាស់​ដាស់​តឿន​ដល់​បរិស័ទ​ទាំង​ឡាយ​ឲ្យ​មាន​ការ​ភ្ញាក់​រលឹក ប្រកប​សេចក្តី​​ព្យាយាម​​មិន​ដាក់​ធុរៈ ដោយព្រះពុទ្ធដីកាខ្លីៗដូចតទៅ៖ ឧ​ដ្ឋាន​តា ធម្ម​នេ​យ្យេ​សុ អប្ប​មត្តោ​វិធាន​វា ស​មំ ក​ប្បេតិ ជីវ​តំ សម្មតិ អនុរក្ខតិ។ អ្នក​មាន​ព្យា​យាម​រវៀស​រវៃ​ក្នុង​នាទី​ការ​ងារ មិន​ប្រ​មាទ ចូល​ចិត្ត​ចាត់​ការ​ចញ្ចឹម​ជីវិត​ស្មើ​ៗ ទើប​រក្សា​ទ្រព្យ​ដែល​រក​មក​ទុក​បាន។ កថម្ភូ តស្សមេ រត្តិន្ទិវា វិតិមតន្តិ ថ្ងៃ​និង​យប់​កន្លង​ទៅ​ៗ ឥឡូវ​នេះ​អាត្មា​អញ​បាន​ធ្វើ​អ្ចី​ខ្លះ​ហើយ​? ចក្ខុមា វិសមានិវ វិជ្ជមានេ បរក្កមេ បណ្ដិតោ ជីវលោកស្មឹ បាបានិ បរិវិជ្ជយេ។ កាល​បើ​មាន​សេចក្តី​ប្រឹង​ប្រែង បុគ្គល​គប្បី​ជៀស​វាង​បាប​ទាំង​ឡាយ​ក្នុង​ជីវលោក ដូច​បុរស​មាន​ចក្ខុ​ជៀស​វាង​ផ្លូវ​ដែល​មិន​រាប​ស្មើ​ដូច្នោះ​ដែរ​។ អប្បកេនបិ មេធាវី … Continue reading

បានផ្សាយ​ក្នុង គាថាធម្មបទ, ពុទ្ធភាសិត, ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ | បានដាក់ពាក្យ​គន្លឹះ , , | បញ្ចេញមតិ