ស្វែងរក
-

-
សម្តេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត ព្រះ
សង្ឃរាជថ្នាក់ទី១នៃគណៈមហា
និកាយ ព.ស២៤៤៧-២៥១៣។ -
My Flickr



More Photos -
ប្រកាសថ្មីៗ
- ឧបាយបង្កើតសេចក្តីសុខ
- ការអប់រំមនុស្សដោយព្រះធម៌
- ចង់ឈ្នះចាញ់គ្នាបានប្រយោជន៍អ្វី?
- ពលរដ្ឋធម៌ៈ ធម៌ជាកម្លាំងដល់ប្រទេស
- ពិចារណាពីសភាពរបស់ចិត្ត
- គោលព្រះនិព្វាន
- ពាលបណ្ឌិត សេវនកថា
- ការត្រឡប់ខ្លួន
- ពុទ្ធសាសនបដិបត្តិ
- ទុក្ខឥតល្ហែ
- ប្រវត្តិនៃទស្សនាវដ្តី កម្ពុជសុរិយា
- គុណមាតាបិតាប្រៀបធៀបមកគុណព្រះពុទ្ធ
- បញ្ញត្តិ និង បរមត្ថ (១០) ចប់
- បញ្ញត្តិ និង បរមត្ថ (៩)
- បញ្ញត្តិ និង បរមត្ថ (៨)
- បញ្ញត្តិ និង បរមត្ថ (៧)
- បញ្ញត្តិ និង បរមត្ថ (៦)
- បញ្ញត្តិ និង បរមត្ថ (៥)
- បញ្ញត្តិ និង បរមត្ថ (៤)
- បញ្ញត្តិ និង បរមត្ថ (៣)
- បញ្ញត្តិ និង បរមត្ថ (២)
- បញ្ញត្តិ និង បរមត្ថ (១)
- ធម្មគោរព (ការគោរពធម៌)
- ទ្រព្យកើតឡើងដោយហេតុ ៣ យ៉ាង
- ចំណងដៃទិវានៃក្តីស្រឡាញ់
- ស្មូត្រៈ ខមាទោសមាតាបិតា
- អង្គនៃឧបោសថសីល ឬ សីល៨
- មនុស្សល្អក្នុងការគ្រប់គ្រង
- កាលប្រវត្តិ និងការចាប់បដិសន្ធិ នៃទង់ព្រះពុទ្ធសាសនា
- មង្គលសូត្រ ឬមង្គល ៣៨ប្រការ
-
ប្រកាស លើគេ
បណ្ណសារ
ចំណាត់ក្រុម
- កំណាព្យ
- គាថាធម្មបទ
- ច្បាប់នៃកម្ម
- ទស្សនាវដ្តីកម្ពុជសុរិយា
- ធម៌និងជីវិត
- បញ្ញត្តិ និង បរមត្ថ
- បណ្ណាការឆ្នាំថ្មី
- បទពិចារណា
- បទស្មូត្រកំណាព្យគំរូ
- បរាភវសូត្រ
- ប្រជុំកងធម៌ថ្នាក់ទោភាគ១
- ពន្លឺធម៌ព្រះពុទ្ធ
- ពុទ្ធភាសិត
- ពួកធម៌មួយ
- ព្រះធម៌
- ព្រះពុទ្ធ
- ព្រះពុទ្ធសាសនា
- ព្រះពុទ្ធោវាទ
- ភរិយាស្វាមី
- មួយជំហានម្តង
- រឿងព្រះនាងសាមាវតី
- វប្បធម៌ទូទៅ
- វប្បធម៌ពុទ្ធសាសនា
- វីដេអូ
- សីល៥
- សីល៨
- សេចក្តីផ្សេងៗ
- សំណួរចម្លើយ
- ស្មូត្រ
- អគ្គបណ្ឌិត ប៊ុត សាវង្ស
- ឧបាសិកនិទ្ទេស
- ៤៨ ធម្មទស្សន៍
បណ្ណសារចំណាត់ក្រុម៖ ពន្លឺធម៌ព្រះពុទ្ធ
ឈប់…
អង្គុលិមាលចោរ យារដាវដេញតាមព្រះពុទ្ធអង្គ មានបំណងនឹងប្រហារព្រះអង្គ ដើម្បីឲ្យ បានចំនួនមនុស្សស្លាប់ដោយដៃរបស់ខ្លួនគ្រប់មួយពាន់នាក់ ។ មានសេចក្តីអស្ចារ្យក្នុង ចិត្តខ្លាំង ដែលខ្លួនតាមព្រះពុទ្ធអង្គមិនទាន់ កាលដែលហត់ ពេកមិនអាចរត់តទៅទៀត បាន ទើបហៅឲ្យព្រះអង្គទ្រង់ឈប់ថា «សមណៈឈប់ សមណៈឈប់» ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់តបថា «ម្នាលអង្គុលិមាល តថាគតឈប់ហើយ អ្នកឯងទេ ដែលមិនទាន់ឈប់នោះ ។ អង្គុលិមាលសួរព្រះអង្គថា «បពិត្រព្រះសមណៈ ព្រះអង្គកំពុង ស្តេចយាង តែពោលថាតថាគតឈប់ ទាំងពោលចំពោះមុខខ្ញុំដែលឈប់ ថាជាបុគ្គលមិន ទាន់ឈប់ដូច្នេះវិញ ។ បពិត្រព្រះសមណៈ ខ្ញុំសូមសួរសេចក្តីនោះនឹងព្រះអង្គ ព្រោះហេតុ អ្វីបានជាព្រះអង្គឈ្មោះថាឈប់ ឯខ្ញុំព្រះអង្គឈ្មោះថាមិនទាន់ឈប់?» ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា «ម្នាលអង្គុលិមាល៍ តថាគតឈ្មោះថាឈប់ … Continue reading
បានផ្សាយក្នុង ពន្លឺធម៌ព្រះពុទ្ធ, ព្រះពុទ្ធ, ព្រះពុទ្ធសាសនា
បានដាក់ពាក្យគន្លឹះ ពន្លឺធម៌ព្រះពុទ្ធ, ព្រះធម៌
មតិ 5
គុណសម្បត្តិនៃពុទ្ធបរិស័ទល្អ
ពុទ្ធបរិស័ទល្អ គឺជាអ្នកសិក្សាស្រាវជ្រាវរាវរកសេចក្តីពិត ត្រួតត្រាពិនិត្យនូវសេចក្តីនៃពុទ្ធភា សិតជាអ្នកយល់ដឹងនូវហេតុផលបានច្បាស់លាស់ រមែងមាននូវគុណសម្បត្តិដូចតទៅ ៖ ១- ធ្ងន់ក្នុងហេតុផល ចេះមើលឃើញកម្ម និងផលវិបាករបស់កម្មទៅតាមទំនងនៃហេតុនៃ បច្ច័យ មិនចេះជឿងាយៗហើយភ្ញាក់ផ្អើលទៅតាមពាក្យដែលគេឃោសនានោះឡើយ ។ ២- យល់ត្រូវថា ផលសម្រេចដែលខ្លួនត្រូវការ ទិសដៅដែលខ្លួនប្រាថ្នានឹងទៅឲ្យដល់ រមែង សម្រេចបានដោយការចុះដៃធ្វើខ្លួនឯង ត្រូវពឹងលើខ្លួនឯង ពឹងលើការព្យាយាម ព្រមដោយ ប្រាជ្ញាស្មារតី មិនរង់ចាំជោគជតារាសី ឬសង្ឃឹមផលដោយការអង្វរករ បួងសួងសែនព្រែន ចំពោះអ្វីៗជាបច្ច័យខាងក្រៅឡើយ ។ ៣- មានការទទួលខុសត្រូវចំពោះខ្លួនឯង ដោយការវៀរចាកនូវអំពើអាក្រក់រក្សាខ្លួនដោយ ការមិនធ្វើបាប មិនមែនធ្វើអាក្រក់ហើយស្វែងរកវត្ថុខាងក្រៅឲ្យជួយលាងជម្រះ ឬរកអ្នក ដទៃឲ្យមកទទួលទោសជំនួសនោះទេ ។ ម៉្យាងទៀតមានការទទួលខុសត្រូវចំពោះអ្នកដទៃ ដោយការធ្វើនូវអំពើល្អដល់គេ ព្រោះថាសត្វលោកគ្រប់គ្នាធ្វើអ្វីៗគ្រប់យ៉ាងមកពីចង់បាន សុខ … Continue reading
លក្ខណៈមនុស្សពូកែ
មនុស្សយើងពូកែផ្សេងៗគ្នា ខ្លះពូកែខ្លាំង ខ្លះពូកែល្មម ខ្លះពូកែច្រើនមុខ ខ្លះពូកែតែមួយមុខ ។ ភាពខ្លាំងពូកែរបស់មនុស្សយើងនេះឯងដែលធ្វើឲ្យមនុស្សយើងអាចរស់នៅបាន ព្រោះយក ភាពខ្លាំងពូកែរបស់ខ្លួននោះមកប្រើក្នុងការប្រកបអាជីវកម្មចិញ្ចឹមជីវិតព្រមទាំងក្រុមគ្រួសារ ។ អ្នកណាពូកែខ្លាំងអ្នកនោះក៏បានផលតបស្នងច្រើន អ្នកណាពូកែល្មម អ្នកនោះបានផលថយ ចុះទៅតាមភាពពូកែរបស់ខ្លួននោះៗ ។ មនុស្សល្អ មានលក្ខណៈសម្គាល់នៅត្រង់ការដឹងគុណ យ៉ាងណា មនុស្សពូកែក៏មាន លក្ខណៈជាគ្រឿងសំគាល់យ៉ាងនោះដែរ ។ លក្ខណៈរបស់មនុស្សពូកែក៏គឺ «ការងារ» ហ្នឹងឯង ។ នៅក្នុងមង្គលសូត្រ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សំដែងថា «សិប្ប» ជាមង្គលដ៏ ឧត្តម ១ ក្នុងមង្គល៣៨ ប្រការ ។ សិប្ប គឺជាសិល្បៈ បានដល់ស្នាដៃដែលសម្តែងចេញមក អំពីការចេះដឹង បញ្ជាក់អំពីសមត្ថភាពដែលខ្លួនមាន ។ … Continue reading
បានផ្សាយក្នុង ពន្លឺធម៌ព្រះពុទ្ធ, ព្រះពុទ្ធសាសនា
បានដាក់ពាក្យគន្លឹះ ការអប់រំ, គេហទំព័រពុទ្ធសាសនា, ជំនឿ, ទស្សនៈ, ព្រះធម៌, ព្រះពុទ្ធ, ព្រះសង្ឃ
មតិ 9
រូបស្អាតនិងក្លិនក្រអូប
ផ្កាឈើដែលចេញពីចុងមែកក្តី ចេញពីដើមក្តី សូម្បីថាដើមនៅ ទាបតឿជាប់នឹងផែនដីក៏ដោយ អោយតែថារូបស្អាតហើយមាន ក្លិនក្រអូប មនុស្សទាំងឡាយគេ មិនរង្កៀសអ្វីឡើយ គេតែងបេះ ឬកាត់ចេញពីដើមនាំយកមក ក្រងដើម្បីប្រដាប់សីសៈ ឬដាក់ ថូដើម្បីថ្វាយព្រះ ពុំនោះសោត ទេ គេដាក់ភាជនៈណាមួយដោយ ល្អ ហើយតាំងទុកក្នុងបន្ទប់ ទទួលភ្ញៀវជាដើម ដោយមិនចាំ បាច់រំពឹងគិតទៅដល់ដើមផ្កា នោះៗថាមានសភាពយ៉ាងណា និងកើតនៅទីណាឡើយ។ សេចក្តីខាងលើនេះ យ៉ាងណា មិញ មនុស្សយើងក៏យ៉ាងនោះដែរ ទោះជាកើតក្នុងត្រកូលក្រីក្រ ឬមានកំណើតក្នុងឋានៈដែលគេសន្មតថាអន់ថយឬក៏មានរូប រាងមិនសូវល្អស្អាតយ៉ាងណា តែបើថាជាអ្នកមាននូវវិជ្ជា មានចំណេះដឹងប្រពៃពិតហើយ គឺ រមែង ក្លាយជាមនុស្សមានតម្លៃជាទីនិយមរាប់អាននៃអ្នកដទៃទាំងពួងដោយមិនមានអ្នក ណារង្កៀស ចំពោះទៅលើរូបរាង ឋានៈ ឬវង្សត្រកូលឡើយ ព្រោះសេចក្តីល្អដែលបុគ្គល … Continue reading
បានផ្សាយក្នុង ពន្លឺធម៌ព្រះពុទ្ធ, ព្រះពុទ្ធសាសនា, សេចក្តីផ្សេងៗ
បានដាក់ពាក្យគន្លឹះ ទស្សនៈ, ផ្កា, ព្រះធម៌, ព្រះពុទ្ធ, ព្រះសង្ឃ, អប់រំ
មតិមួយ
សិរីជាទ្រព្យដ៏ប្រសើរ
សិរីក្នុងទីនេះ គឺជាសេចក្តីល្អ ឬជាបុណ្យកុសលដែមនុស្សយើងបានធ្វើទុកមកតាមលំដាប់ លំដោយរហូតបានជាបុញ្ញនិធិ ជាគំនរបុណ្យ ឬជាបុណ្យបារមីដែលជាប់តាមបុគ្គលអ្នកធ្វើ នោះរហូតមកហ្នឹងឯង ។ សិរី គឺជាទីមកហើយស្ថិតនៅនៃភោគៈទាំងឡាយ ហាក់ដូចជា ចូលចិត្តតែមនុស្សណាដែលមានសិរីនៅក្នុងខ្លួនអីចឹង រីឯមនុស្សណាមិនមានសិរីនៅក្នុងខ្លួន ឬអស់សិរី សម្បត្តិមិនប្រាថ្នានៅជាមួយឡើយ ។ មនុស្សយើង សូម្បីបានភោគសម្បត្តិមកអំពីគំនរមរតកក្តី បានមកអំពីអំពើអ្វីៗផ្សេងៗក្តី តែ កាលណាខ្វះសិរីហើយ ភោគសម្បត្តិទាំងអស់នោះរមែងសន្សឹមៗ អស់ទៅៗ ពេលខ្លះ សម្បត្តិថ្មីដែលបានមកនោះ ត្រឡប់ទៅជាមកនាំយកសម្បត្តិចាស់ឲ្យវិនាសទៅក៏មាន ថែម ទាំងគ្រោះថ្នាក់ដល់ខ្លួនជាម្ចាស់ទៀតផង ។ បុណ្យដែលចាត់ថាជាសិរីនោះ បានដល់បុណ្យគឺការប្រព្រឹត្តធម៌ដែលជាសេចក្តីល្អផ្សេងៗ ដូចជាការមានមេត្តាករុណា ការអើពើទំនុកបម្រុង ការមានអាជីពសុចរិត ការនិយាយពិរោះ ការគោរពឱនលំទោនជាដើម ដែលធ្វើឲ្យអ្នកដទៃពេញចិត្ត ជិតដិតស្និទ្ធស្នាល និងជា ឧបការៈជួយឲ្យខ្លួនឯងមានសេចក្តីចម្រើន … Continue reading
បានផ្សាយក្នុង ពន្លឺធម៌ព្រះពុទ្ធ, ព្រះពុទ្ធសាសនា
បានដាក់ពាក្យគន្លឹះ ជីវិត, ព្រះធម៌, សិរី, សេចក្តីចំរើន
បញ្ចេញមតិ


