បណ្ណសារចំណាត់ក្រុម៖ ប្រជុំកងធម៌ថ្នាក់ទោភាគ១

ធម៌មួយជាចំណែកនៃសេចក្តីវិនាស

«អយោនិសោមនសិការោ» “ការ​មិន​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ឧបាយ​នៃ​ប្រាជ្ញា។” ហេតុ​ការ​របស់​លោក​ទាំង​មូល តែង​តែ​កើត​ឡើង​ប្លែក​ៗ តាម​កាល​សម័យ​ ដែល​ចេះ​តែ​កើត​ឡើង​ហើយ មាន​ការ​ប្រែ​ប្រួល​ទៅ​ជា​ធម្មតា​។ ហេតុការណ៍​ទាំង​នោះ​គួរ​ឲ្យ​មនុស្ស​អ្នក​មាន​ឧបាយ​ល្អ​អាច​កំណត់​ចំណាំ​ទុក​ក្នុង​ចិត្ត​បាន​ដោយ​ពិត គឺ​ថា​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ក្នុង​លោក​តែង​ជាទី​សប្បាយ​របស់​មនុស្ស​អ្នក​មាន​គំនិត​ល្អ​ មិន​មែន​ជាទី​សប្បាយ​របស់​មនុស្ស​ល្ងង់​ខ្លៅ​ឡើយ​។ ការ​មិន​យក​ចិត្ត​ទុក​ដាក់​ មិន​កំណត់​ចំណាំ​ទុក​ក្នុង​ចិត្ត​ចំពោះ​ហេតុ​ការណ៍​គ្រប់​យ៉ាង​ ទាំង​ផ្លូវលោក ទាំង​ផ្លូវ​ធម៌ ឈ្មោះ​ថា​ជា​ចំណែក​នៃ​សេចក្តី​វិនាស ទាំង​ប្រយោជន៍​ខ្លួន និង ប្រយោជន៍​អ្នក​ដទៃ​ ដោយ​ហេតុ​តែ​មិន​អាច​យក​តម្រាប់​តាម ឬ ចម្លង​កិច្ចការ​នោះ​ៗ​មក​ប្រើបាន។ ពាក្យថា “ការ​មិន​ធ្វើ​ទុក​ក្នុង​ចិត្ត​” នេះ​បាន​ដល់​ការ​បណ្តែត​បណ្តោយ​ឲ្យ​ធ្លោយ​គំនិត​ ក្នុង​កិច្ចការ​សម្រាប់​លោក​ក្តី កិច្ច​ការ​ក្នុង​ផ្លូវ​បុណ្យ​កុសល​ក្តី ដូច​អបាយមុខ ៤ ប្រការ​ ជាប្រធាន​នៃសេចក្តី​វិនាស​ពិត​មែន ប៉ុន្តែ​អ្នក​ល្ងង់​ខ្លៅ ឬ​អ្នក​ដែល​លោភចិត្ត​គ្រប​សង្កត់​នោះ មិន​បាន​ធ្វើ​ទុក​ក្នុង​ចិត្ត​ថា អំពើ​នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាសដូច្នោះ​ឡើយ ដូចរូបមិនទៀត ជាទុក្ខ ជាអនត្តា ពិតមែន តែ​អ្នក​ដែល​មិន​បាន​សិក្សា​រៀន​សូត្រ​ មិន​បាន​ធ្វើ​ទុក​ក្នុង​ចិត្ត​ថា​ … Continue reading

បានផ្សាយ​ក្នុង ប្រជុំកងធម៌ថ្នាក់ទោភាគ១, ពួកធម៌មួយ, ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ | បញ្ចេញមតិ

ធម៌មួយគួរកំណត់ដឹង

ធម៌​មួយ​គួរ​កំណត់​ដឹង​គឺៈ «ផស្សោ​​ សាសវោ ​ឧបាទានិយោ​» “ផស្សៈ​ប្រកប​ដោយ​អាសវៈ​​ជា​ទី​តាំង​នៃ​ឧបាទាន។” ពាក្យ​ថា​ “ផស្សៈ” ប្រែ​ថា ការ​ប៉ះ​ពាល់ ការ​ជួប​ប្រទះ ឬថា “ការ​ភប់​ប្រ​សព្វ”។ រូប១ ចក្ខុ១ ជួប​ប្រទះ​គ្នា​​កើត​សេចក្តី​ដឹង​ឡើង ហៅ​ថា ចក្ខុ​វិញ្ញាណ​ គឺ​ការ​ដឹង​តាម​ដំ​ណើរ​នៃ​ចក្ខុ​វិថី។ ចក្ខុ​កាល​បើ​ប៉ះ​ប្រទះ​រូប អាច​ដឹង​បាន​ថា រូប​នេះ​ជា​រូប​បុរស រូប​ស្រ្តី ល្អឬ​អាក្រក់។ ការ​ដឹង​ដោយ​បាន​ឃើញ​រូប​ដូច្នេះ​ហៅ​ថា វិញ្ញាណ។ រូប១ ចក្ខុ១ ចក្ខុវិញ្ញាណ១ ទាំង​៣នេះ​មានការ​ភប់ប្រសព្វ​គ្នា​ទើប​ហៅ​ថា ផស្សៈ ។ ផស្សៈមាន ​៦​យ៉ាង មាន​ចក្ខុ​សម្ផស្ស​ជា​ដើម ជា​របស់​បុថុជ្ជន​ ជា​ចក្ខុ​ប្រកប​ដោយ​ធូលី​គឺ​រាគៈ កាល​បើ​ឃើញ​រូប​គួរ​ជាទី​ប្រាថ្នា ជា​ទី​ពេញ​ចិត្ត តែង​កើត​សេចក្តី​ត្រេក​អរ​ចាប់​ចិត្ត​ចំពោះ​រូប​ជា​ធម្មតា កាល​បើ​សេចក្តី​ត្រេក​អរ​កើត​ឡើង … Continue reading

បានផ្សាយ​ក្នុង ប្រជុំកងធម៌ថ្នាក់ទោភាគ១, ពួកធម៌មួយ, ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ | បញ្ចេញមតិ

ធម៌មួយមានឧបការៈច្រើន

អប្បមាទោ កុសលេសុ ធម្មេសុ សេចក្តីមិនធ្វេសប្រហែសក្នុងធម៌ទាំងឡាយជាកុសល។ ពាក្យថា “មិនធ្វេសប្រហែស” បានដល់សភាវធម៌ដែលផ្ទុយគ្នានឹងពាក្យថា “ធ្វេសប្រហែស”។ សេចក្តីមិនធ្វេសប្រហែសនោះ បានដល់ការមិនភ្លេចភ្លាំងស្មារតី គឺកិរិយាមិនស្រវឹង មិន​ពុល​គំនិត​ភ្លេច​ខ្លួន​ទៅ​ក្នុង​ឥដ្ឋារម្មណ៍ គឺ លាភ យស សរសើរ សុខ ឬថា មិន​ស្រវឹង​ទៅ​តាម​ដំណើរ​សេចក្តី​ស្រវឹង​៣​ប្រការ​គឺ ស្រវឹង​ថា​ខ្លួន​មាន​វ័យ​នៅ​ក្មេង​១ ថា​ខ្លួន​មិន​មាន​រោគ​១ ថា​ខ្លួន​មាន​ពូជ​អំបូរ​ប្រកប​ដោយ​ជីវិត​រស់​នៅ​វែង​១ ។ ពាក្យថា “ធម៌ទាំងឡាយជាកុសល” បាន​ដល់​កុសល​ធម៌​ច្រើន​យ៉ាង មាន​បុញ្ញ​កិរិយា​វត្ថុ​១០​ជាដើម។ កុសលធម៌​ទាំងអស់ដែលកើតឡើងក្នុងសន្តានចិត្តរបស់បុរសស្រ្តីទៅបាន ក៏​ដោយ​គុណ​នៃ​អប្បមាទ​ធម៌ ឬថា មាន​អប្បមាទធម៌​ជា​ប្រភព​(ជាដែនកើត) ដូច្នេះ​ក៏​បាន ព្រោះ​ហេតុ​នោះ​ទើប​លោក​ពោល​ថា “អប្បមាទធម៌ គឺ​សេចក្តី​មិន​ធ្វេស​ប្រហែស” នេះ​ចាត់​ជា​ធម៌​មាន​ឧបការៈ​ច្រើន”។ ពុទ្ធភាសិតនេះ ជាមច្ឆិមវាចា គឺ​ជា​ព្រះ​ពុទ្ធដីកា​ពៅ​បំផុត​ក្នុង​ពេល​ដែល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​អាពាធ​ជា​ទម្ងន់​ទៀប​បរិនិព្វាន។ អប្បមាទធម៌​មាន​ឧបការៈ​ទាំង​គតិលោក … Continue reading

បានផ្សាយ​ក្នុង ប្រជុំកងធម៌ថ្នាក់ទោភាគ១, ពួកធម៌មួយ, ព្រះធម៌, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , | បញ្ចេញមតិ