ស្វែងរក
-

-
សម្តេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត ព្រះ
សង្ឃរាជថ្នាក់ទី១នៃគណៈមហា
និកាយ ព.ស២៤៤៧-២៥១៣។ -
My Flickr



More Photos -
ប្រកាសថ្មីៗ
- ឧបាយបង្កើតសេចក្តីសុខ
- ការអប់រំមនុស្សដោយព្រះធម៌
- ចង់ឈ្នះចាញ់គ្នាបានប្រយោជន៍អ្វី?
- ពលរដ្ឋធម៌ៈ ធម៌ជាកម្លាំងដល់ប្រទេស
- ពិចារណាពីសភាពរបស់ចិត្ត
- គោលព្រះនិព្វាន
- ពាលបណ្ឌិត សេវនកថា
- ការត្រឡប់ខ្លួន
- ពុទ្ធសាសនបដិបត្តិ
- ទុក្ខឥតល្ហែ
- ប្រវត្តិនៃទស្សនាវដ្តី កម្ពុជសុរិយា
- គុណមាតាបិតាប្រៀបធៀបមកគុណព្រះពុទ្ធ
- បញ្ញត្តិ និង បរមត្ថ (១០) ចប់
- បញ្ញត្តិ និង បរមត្ថ (៩)
- បញ្ញត្តិ និង បរមត្ថ (៨)
- បញ្ញត្តិ និង បរមត្ថ (៧)
- បញ្ញត្តិ និង បរមត្ថ (៦)
- បញ្ញត្តិ និង បរមត្ថ (៥)
- បញ្ញត្តិ និង បរមត្ថ (៤)
- បញ្ញត្តិ និង បរមត្ថ (៣)
- បញ្ញត្តិ និង បរមត្ថ (២)
- បញ្ញត្តិ និង បរមត្ថ (១)
- ធម្មគោរព (ការគោរពធម៌)
- ទ្រព្យកើតឡើងដោយហេតុ ៣ យ៉ាង
- ចំណងដៃទិវានៃក្តីស្រឡាញ់
- ស្មូត្រៈ ខមាទោសមាតាបិតា
- អង្គនៃឧបោសថសីល ឬ សីល៨
- មនុស្សល្អក្នុងការគ្រប់គ្រង
- កាលប្រវត្តិ និងការចាប់បដិសន្ធិ នៃទង់ព្រះពុទ្ធសាសនា
- មង្គលសូត្រ ឬមង្គល ៣៨ប្រការ
-
ប្រកាស លើគេ
បណ្ណសារ
ចំណាត់ក្រុម
- កំណាព្យ
- គាថាធម្មបទ
- ច្បាប់នៃកម្ម
- ទស្សនាវដ្តីកម្ពុជសុរិយា
- ធម៌និងជីវិត
- បញ្ញត្តិ និង បរមត្ថ
- បណ្ណាការឆ្នាំថ្មី
- បទពិចារណា
- បទស្មូត្រកំណាព្យគំរូ
- បរាភវសូត្រ
- ប្រជុំកងធម៌ថ្នាក់ទោភាគ១
- ពន្លឺធម៌ព្រះពុទ្ធ
- ពុទ្ធភាសិត
- ពួកធម៌មួយ
- ព្រះធម៌
- ព្រះពុទ្ធ
- ព្រះពុទ្ធសាសនា
- ព្រះពុទ្ធោវាទ
- ភរិយាស្វាមី
- មួយជំហានម្តង
- រឿងព្រះនាងសាមាវតី
- វប្បធម៌ទូទៅ
- វប្បធម៌ពុទ្ធសាសនា
- វីដេអូ
- សីល៥
- សីល៨
- សេចក្តីផ្សេងៗ
- សំណួរចម្លើយ
- ស្មូត្រ
- អគ្គបណ្ឌិត ប៊ុត សាវង្ស
- ឧបាសិកនិទ្ទេស
- ៤៨ ធម្មទស្សន៍
បណ្ណសារចំណាត់ក្រុម៖ បទពិចារណា
ទុក្ខឥតល្ហែ
មនុស្សសត្វគ្រប់រូបដែលកើតមកលើលោកសន្និវាសនេះ គ្មាននរណាម្នាក់ពេញចិត្តនឹងសេចក្តីទុក្ខឡើយ មិនតែប៉ុណ្ណោះ ថែមទាំងមិនចង់ជួបមិនចង់ឭពីពាក្យថាទុក្ខនេះទៀតផង ម្នាក់ៗប្រាថ្នាដើម្បីឲ្យបានរស់ជាសុខ កុំឲ្យមានទុក្ខ ប៉ុន្តែទុកជាប្រាថ្នាមិនចង់ជួបប្រទះនូវសេចក្តីទុក្ខនេះយ៉ាងណាក៏ដោយ កាលណាមានរូប មានជីវិត ដែលគ្របដណ្តប់ទៅដោយអវិជ្ជានិងតណ្ហាហើយ រមែងមិនអាចចៀសផុតពីសេចក្តីទុក្ខបានឡើយ។ ក្នុងអត្ថបទខាងក្រោមនេះ ត្រូវបានដកស្រង់ចេញពីសៀវភៅ «បទពិចារណា» ដែលរៀបរៀងដោយអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ជាអត្ថបទនិយាយអំពីសេចក្តីទុក្ខតាមផ្នែកតាមប្រភេទដែលតែងតែកើតមានជានិច្ចចំពោះសត្វលោក ហើយជាទុក្ខដ៏គ្រោតគ្រាត ងាយនឹងមើលឃើញដោយបញ្ញាសាមញ្ញ មិនចាំបាច់មើលដោយបញ្ញាថ្នាក់វិបស្សនាក៏អាចដឹងបាន។ ទុក្ខទាំងនោះមានដូចតទៅនេះ៖ -ទុក្ខរបស់សត្វលោក ទុក្ខរបស់សត្វតិរច្ឆាននៅត្រង់ការស្រេកឃ្លាន បើស្វែងរកបានបរិភោគហើយ ក៏ល្មគ្រប់គ្រាន់ ម៉្យាងទៀតទុក្ខរបស់សត្វតិរច្ឆានគឺមានភ័យក្នុងជីវិត ដ្បិតខ្លួនត្រូវជាចំណីនៃសត្វដទៃ និងមានភ័យពីធម្មជាតិ។ មនុស្សយើងមិនមែនមានត្រឹមតែការស្រេកឃ្លានព្រោះមិនមានអាហារបរិភោគតែប៉ុណ្ណោះឡើយ ពិតណាស់ការស្រេកឃ្លានជាទុក្ខដ៏ក្រៃលែង ប៉ុន្តែកាលបើមានអាហារបរិភោគឆ្អែតហើយ មនុស្សមិនមែនអស់ទុក្ខត្រឹមប៉ុណ្ណឹងទេ គឺនៅមានទុក្ខដទៃៗជ្រែកចូលមកទៀតដូចជាៈ -ឆ្អែតហើយ តែនៅចង់មានចង់បានឲ្យច្រើនជាងហ្នឹង ចង់មានបានទុកសម្រាប់កូនចៅ សម្រាប់មុខមាត់ កិត្តិយស សម្រាប់បង្ហាញអ្នកដទៃ... … Continue reading
បានផ្សាយក្នុង បទពិចារណា, ព្រះធម៌, ព្រះពុទ្ធសាសនា
បានដាក់ពាក្យគន្លឹះ គេហទំព័រពុទ្ធសាសនា, បទពិចារណា, ពុទ្ធសាសនា, ព្រះធម៌
មតិមួយ
ចំណងដៃទិវានៃក្តីស្រឡាញ់
ស្រឡាញ់ក៏ស្រឡាញ់ទៅចុះ ប្រុសស្រីស្រួលស្រុះលុះសីលធម៌ កុំតែស្រឡាញ់ឲ្យវឹកវរ បង្កអាស្រូវនៅក្នុងស្រុក។ សីលធម៌សង្គមប្រពៃណី យើងរួមសាមគ្គីរក្សាទុក ខ្មែរស្រឡាញ់ខ្មែរខ្មែរមានមុខ ខ្មែរយើងមានស្រុកមានវប្បធម៌។ ខ្មែរស្លៀកពាក់ខ្មែរនិយាយខ្មែរ ខ្មែរមានឪម៉ែអ្នកអង្គរ ខ្មែរមានអរិយធម៌ខ្ពស់បវរ ខ្មែរមានអក្សររបស់ខ្លួន។ ខ្មែរនាំគ្នាកាន់សាសនាពុទ្ធ ខ្មែរចិត្តមោះមុតជាតិមាំមួន ខ្មែរមានបិដកភាសាខ្លួន ខ្មែរមានច្បាប់ក្បួនខ្មែរមានធម៌។ ខ្មែរយើងជាពូជអ្នកល្បាញល្បី ខ្មែរមានទឹកដីព្រៃអង្គរ ខ្មែរមានប្រាសាទល្បីខ្ទារខ្ទរ ខ្មែរម្ចាស់អង្គរបន្តថែ។ ខ្មែរមានព្រះសង្ឃខ្មែរមានវត្ត ខ្មែរមានបែបបទរបស់ខ្មែរ ខ្មែរទទួលស្គាល់គុណឪម៉ែ ខ្មែរចេះធ្វើស្រែខ្មែរមានបាយ។ ខ្មែរស្រឡាញ់ខ្មែរខ្មែរថែខ្លួន ខ្មែរជាតិមាំមួនខ្មែរសប្បាយ ខ្មែររួមប្រជុំជាតិទាំងឡាយ ខ្មែរមានឧបាយកសាងជាតិ។ ខ្មែរធ្វើខ្មែរគិតដល់ខ្លួនឯង ខ្មែរគិតកោតក្រែងសន្តានញាតិ ខ្មែរថែសាសនាប្រទេសជាតិ ខ្មែរមិនត្រូវឃ្លាតពីសីលធម៌។ ដូច្នេះខ្មែរត្រូវតែលះបង់ ចំពោះចំណង់អន្លង់មរណ៍ ច្រណែនឈ្នានីសនាំវឹកវរ ចង់ឲ្យខ្លូនល្អកុំដៀលគេ។ អក្សរសាស្ត្រវប្បធម៌ប្រពៃណី នាទីកូនខ្មែរថែឲ្យថេរ ជាតិគេស្រឡាញ់របស់គេ ខ្មែរត្រូវរិះរេស្រឡាញ់ខ្មែរ។ … Continue reading
បានផ្សាយក្នុង កំណាព្យ, បទពិចារណា, អគ្គបណ្ឌិត ប៊ុត សាវង្ស
មតិ 3
មុនធ្វើនិយាយគិត ត្រូវសម្រិតប្រិតប្រៀងឲ្យល្អ
កម្មទាំងបីយ៉ាងគឺ កាយកម្ម អំពើប្រពឹត្តតាមផ្លូវកាយ វចីកម្ម អំពើប្រព្រឹត្តតាមផ្លូវវាចា និង មនោកម្ម អំពើប្រព្រឹត្តតាមផ្លូវចិត្ត រមែងមានឥទ្ធិពលគ្របដណ្តប់លើសេចក្តីសុខទុក្ខរបស់អ្នកប្រព្រឹត្តខ្លួនឯងផង និងដល់អ្នកដទៃផង។ បើកម្មទាំងបីនេះត្រូវបានដឹកនាំដោយអកុសលចិត្ត ទង្វើដែលប្រព្រឹត្តចេញមកក៏ជាអកុសលកម្ម ឬហៅថាទុច្ចរិត គឺកាយទុច្ចរិត វចីទុច្ចរិត និងមនោទុច្ចរិត ប៉ុន្តែបើកម្មទាំងបីនេះត្រូវបានដឹកនាំដោយកុសលចិត្ត ទង្វើដែលប្រព្រឹត្តចេញមកក៏ជាកុសលកម្ម ឬហៅថាសុចរិត គឺកាយសុចរិត វចីសុចរិត និងមនោសុចរិត។ នៅក្នុង សុត្តន្តបិដក មជ្ឍិមនិកាយ មជ្ឈិមបណ្ណាសកៈ ចូឡរាហុលោវាទសូត្រ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ទៅកាន់រាហុលដែលជាបុត្ររបស់ព្រះអង្គថា “ម្នាលរាហុល បើអ្នកប្រាថ្នានឹងធ្វើកម្មណាដោយកាយ ដោយវាចា ដោយចិត្ត អ្នកគប្បីពិចារណាជាមុនថា យើងប្រាថ្នានឹងធ្វើកម្មនេះដោយកាយ ដោយវាចា ដោយចិត្ត...កាយកម្ម...វចីកម្ម...មនោកម្ម...របស់យើងនេះ គប្បីប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួនឯងផង ដើម្បីបៀតបៀនអ្នកដទៃផង ដើម្បីបៀតបៀនទាំងខ្លួនឯងផងទាំងអ្នកដទៃផង តើកាយកម្ម...វចីកម្ម...មនោកម្ម...នេះជាអកុសល … Continue reading
បានផ្សាយក្នុង បទពិចារណា, ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ
មតិ 4
តម្លៃមនុស្ស
សាច់សត្វតិរច្ឆានមានតម្លៃ ប៉ុន្តែសាច់មនុស្សគ្មានអ្នកណាគេទិញទេ មនុស្សមានតម្លៃនៅត្រង់ ការប្រព្រឹត្តល្អទេតើ។
បានផ្សាយក្នុង បទពិចារណា, ព្រះពុទ្ធសាសនា, អគ្គបណ្ឌិត ប៊ុត សាវង្ស
មតិ 11
ការសិក្សានិងការប្រតិបត្តិ
ការបដិបត្តិដែលប្រាសចាកការសិក្សា ជារឿងគួរឲ្យអាណិត ឯការសិក្សាដែលប្រាសចាកការបដិបត្តិ គឺ សូន្យទទេ គឺសូន្យ ចាកគុណធម៌ ៕ «បទពិចារណា»
ភាពប្លៃកទីទៃនៃគំនិតមនុស្ស
មនុស្សយើងមានការគិតរៀងៗខ្លួន នេះជាធម្មជាតិនៃគំនិត ដែលត្រូវតែប្លែកគ្នាជាធម្មតា បើយើងមើលឃើញគំនិតអ្នកដទៃថាគ្រាន់តែជាធម្មជាតិមួយបែបប៉ុណ្ណោះ យើងនឹងមិន ហួងហែង (ប្រកាន់)គំនិតរបស់គេ នេះហើយជាកន្លែងសុខស្ងប់ ។ «បទពិចារណា»
គោលការណ៍របស់មនុស្សល្អ
-គោលការប្រព្រឹត្តរបស់មនុស្សល្អគឺ ធ្វើជាកូនដែលល្អ ធ្វើជាសិស្សដែលល្អ ធ្វើជាមិត្ត ដែលល្អ ធ្វើជាប្រជាជនដែលល្អនិងធ្វើជាពុទ្ធសាសនិកជនដែលល្អ ។ -គោលចំណុចដែលមនុស្សល្អត្រូវធ្វើគឺ គិតល្អ និយាយល្អ ធ្វើល្អ សេពគប់មនុស្សល្អ និងទៅកាន់ស្ថានទីដែលល្អ ។ -គោលដៅរបស់មនុស្សល្អ គឺការរួចផុតចាកទុក្ខទាំងពួង ។ «បទពិចារណា»
តណ្ហានាំមុខ ងងឹតជ្រប់ក្នុងកាម
សេចក្តីស្រលាញ់រវាងស្រីនិងប្រុស តាមការពិតគឺសេចក្តីប្រាថ្នា ព្រោះត្រូវការចង់បានមកឲ្យខ្លួនឯង ។ សេចក្តីប្រាថ្នានេះហៅថា «កាម» ប្រព្រឹត្តទៅដើម្បីយកមនុស្សដែលខ្លួនស្រលាញ់មកគ្រប់គ្រងហួងហែង ជាការចុះទុនដោយការសង្ឃឹមផលតបស្នងពីអ្នកម្ខាងទៀត ។ ដូចជាពាក្យនិយាយថា «ខ្ញុំស្រលាញ់អ្នក» មានសេចក្តីបង្កប់នៅក្នុងចិត្តអ្នកនិយាយគឺ «ខ្ញុំ (ត្រូវការសេចក្តី) ស្រលាញ់ (អំពី) អ្នក» ហ្នឹងឯង ។ បើអ្នកម្ខាងទៀត មិនសម្តែងសេចក្តីស្រឡាញ់ ឬ មិនមានទំនាក់ទំនងក្នុងការស្រឡាញ់តបមកវិញទេនោះ គេនឹងខូចចិត្តខូចថ្លើម ហើយពោលរំលឹករំលើកនូវទឹកចិត្តព្រមទាំងអំពើរបស់គេដូចជាថា « ខ្ញុំឧស្សាហ៍ជួយទំនុកបម្រុងដល់អ្នក ខ្ញុំលះបង់នូវអ្វីៗច្រើនយ៉ាងដើម្បីអ្នក ខ្ញុំស្មោះចំពោះអ្នក....ហេតុដូចម្តេចបានជាមិនឃើញមិនស្រណោះដល់ទឹកចិត្តរបស់ខ្ញុំអ៊ីចឹង» ដូច្នេះជាដើម ។ នេះជាការសំដែងឲ្យឃើញថា ការចុះទុនគឺដើម្បីសង្ឃឹមផល ដល់ទៅមិនបានការស្រឡាញ់តបក៏ខូចចិត្ត ពិតជាល្ងង់មែន ។ ម៉្យាងទៀត សេចក្តីស្រឡាញ់រវាងស្រីនិងប្រុសនេះគឺជាធម្មជាតិរបស់មនុស្សដែលមិនបានលះនូវកាមតណ្ហា ។ ដរាបណា … Continue reading
ឧបនិស្ស័យនៃសេចក្តីល្អ
ចូរធ្វើអ្វីៗក្នុងថ្ងៃនេះឲ្យបានល្អចុះ ឧបនិស្ស័យនៃសេចក្តីល្អនឹងមានដល់ថ្ងៃស្អែកជាប្រាកដ ត្រូវចាំថា «ឧបនិស្ស័យល្អ កំដរជីវិត» ។ «បទពិចារណា»
សេចក្តីព្យាយាម និង ភាពវៃឆ្លាត
មានព្យាយាមតែមិនឆ្លាត ដូចគោក្របី ។ ឆ្លាតតែមិនព្យាយាម ដូចកាំបិតក្នុងស្រោម ។ មានព្យាយាមហើយ ឆ្លាតហើយ តែសេពគប់មិនល្អនឹងទៅជាមេចោរ ។ បើសេពគប់ ល្អនឹងបានទៅជាមេដឹងនាំល្អ ។ «បទពិចារណា»


