បណ្ណសារចំណាត់ក្រុម៖ បញ្ញត្តិ និង បរមត្ថ

បញ្ញត្តិ និង បរមត្ថ (១០) ចប់

​ការ​អប់​រំ​ចម្រើន​សតិបដ្ឋាន​ជា​រឿង​ល្អិត​ណាស់ ព្រោះ​ជា​ការ​អប់​រំ​ចម្រើន​បញ្ញា​ ដឹង​សភាវធម៌​ដែល​ប្រាកដ​តាម​សេចក្តី​ពិត​។ ក-​សតិបដ្ឋាន​មិន​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ ត្រូវ​ឬ​ខុស? សុ-​ត្រូវ​… ក-​ចម្រើន​សតិបដ្ឋាន​ដោយ​ព្យាយាម​មិន​ឲ្យ​ចិត្ត​កើត​ឡើង ដឹង​បញ្ញត្តិ​អារម្មណ៍​ ត្រូវ​ឬ​ខុស?​ សុ-​ខុស ព្រោះ​ថា​មិន​មែន​ជីវិត​តាម​សេចក្តី​ពិត​។ ​នរណា​នឹង​អាច​ឃាត់​មិន​ឲ្យ​ចិត្ត​កើត​ឡើង​ដឹង​បញ្ញត្តិ​អារម្មណ៍​បាន​នោះ? ប៉ុន្តែ​បញ្ញា​នឹង​អប់​រំ​ចម្រើន​ឡើង​រហូត​ដល់​អាច​ដឹង​បាន​ថា ខណៈ​ដែល​មាន​បញ្ញត្តិ​ជា​អារម្មណ៍​នោះ គឺ​ចិត្ត​ដែ​ល​ជា​នាម​ធម៌​កំពុង​ដឹងបញ្ញត្តិ ពុំ​ដូច្នោះ​ទេនឹង​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ក្នុង​ខណៈ​នោះ​មិន​បាន​ ដោយ​ហេតុ​នេះ​អ្នក​ដែល​អប់​រំ​ចម្រើន​សតិបដ្ឋាន​ ទើប​មិន​មែន​ព្យាយាម​នឹង​មិន​គិត​អ្វី​ឡើយ​ ឬ ព្យាយាម​ដែល​នឹង​មិន​ដឹង​ថា សភាវៈ​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ដែល​ធ្លាប់​បាន​ឃើញ​បាន​ដឹង​ជា​ប្រក្រតី​នោះ​ជា​អ្វី បើ​ព្យាយាម​ធ្វើ​យ៉ាង​នោះ ក៏​នឹង​មិន​អាច​ដឹង​លក្ខណៈ​នៃ​នាមធម៌​ពិត​ៗ​ ថា​ខណៈ​ដែល​កំពុង​​មាន​បញ្ញត្តិ​ជា​អារម្មណ៍​នោះ​ ក៏​នាម​ធម៌​គឺ​ចិត្ត​ ចេតសិក កើត​ឡើង​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ក្នុង​ខណៈ​នោះ​បាន​ឡើយ​។ សតិបដ្ឋានរលឹក​សិក្សា ពិចារណា​សង្កេត​ដឹង​ថា ខណៈ​ណា​ដែល​នឹក​គិត​ខណៈ​នោះ​ជា​នាម​ធម៌​ដែល​ជា​សភាវៈ​ដឹង​ ជា​ធាតុ​ដឹង​ មិន​មែន​ខ្លួន​ មិន​មែន​តួ​ខ្លួន​ សត្វ​ បុគ្គល និង​ដឹង​សភាព​ដែល​ជាអនត្តារបស់​ធម៌​ទាំង​ឡាយ​ថា បញ្ឈប់​ចិត្ត​មិន​ឲ្យ​កើត​ឡើង​ គិត​នឹក​រឿង​រ៉ាវ​ផ្សេង​ៗ​នោះ​មិន​បាន​។ ​ដូច្នោះ បញ្ញា​នឹង​ត្រូវ​ដឹង​ទៅ​ទៅ​ក្នុង​លក្ខណៈ​នៃ​នាមធម៌​ផ្សេង​ៗ​ … Continue reading

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ , , , | បញ្ចេញមតិ

បញ្ញត្តិ និង បរមត្ថ (៩)

​កាល​បាន​សិក្សា​យល់​ហើយ​ក៏​នឹង​ឃើញ​បាន​ថា ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គ្រប់​សត្វ បុគ្គល​នោះ ខណៈចិត្តខ្លះ​​មាន​បរមត្ថ​ធម៌​ជា​អារម្មណ៍​ និង​ខណៈ​ចិត្ត​ខ្លះ​មាន​បញ្ញត្តិ​ជា​អារម្មណ៍​បន្តគ្នា ដូច​តាម​ផ្លូវ​ភ្នែក​ក៏​មិន​បាន​មាន​តែ​ចក្ខុ​ទ្វារ​វិថី​ចិត្ត​ដែល​មាន​តែ​ពណ៌​ជា​អារម្មណ៍​ប៉ុណ្ណោះ​ទេ កាល​ចក្ខុទ្វារ​វិថី​ចិត្ត​រលត់​អស់​ហើយ​រួច​ភវង្គ​ចិត្ត​ក៏​កើត​ខ័ណ្ឌ​ហើយ​មនោ​ទ្វារ​វិថីចិត្ត​ក៏​កើត​ឡើង​ ទទួល​ពណ៌​ត​ពី​ចក្ខុ​ទ្វារវិថី កាលណា​មនោ​ទ្វារ​វិថី​ចិត្ត​វារៈ​ដំបូង​រលត់​ហើយ ភវង្គ​ចិត្ត​កើត​ខ័​ណ្ឌ​ហើយ មនោទ្វារ​វិថីចិត្ត​វារៈ​បន្ទាប់​ក៏​កើត​ឡើង​មាន​បញ្ញត្តិ​ជាអារម្មណ៍​ មិន​ដូច្នោះទេ តើ​នឹង​មាន​ជីវិត​រស់​នៅ​បាន​យ៉ាង​ណា? បើ​មិន​ដឹង​បញ្ញត្តិថា​ ជា​ តុ ជាកៅ​អី ជា​អាហារ ជា​ពែង ជា​ចាន ជាស្លាបព្រា ។ល។ ក៏​នឹង​មាន​ជីវិត​មិន​បាន​ឡើយ។ សត្វ​តិរច្ឆាន​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ឬ​ទេ? គឺ​ត្រូវ​មាន​ដូច​គ្នា។ បើ​មិន​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ទេ សូម្បី​តែសត្វ​តិរច្ឆាន​ក៏​រមែង​មាន​ជីវិត​នៅ​មិន​បាន​ដែរ ព្រោះ​មិន​ដឹង​ថា​អ្វី​ជា​អាហារ​ ឬ​មិន​មែន​អាហារ​។ ​អ្នក​ដែល​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ ដូច​ព្រះ​អរហន្ត​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់ ព្រះ​អរហន្ត​ទាំង​ឡាយ ព្រះ​អនាគា​មិន​បុគ្គល ព្រះ​សោតា​បន្ន​បុគ្គល​ និងបុថុជ្ជន​តើ​ផ្សេង​គ្នា​យ៉ាង​ណា ឬ​មិន​ផ្សេង​គ្នា​ទេ? អ្នក​ដែល​ជា​ព្រះ​អរិយ​ជា​ម្ចាស់​ និង​អ្នក​ដែល​ជា​បុថុជ្ជន​ផ្សេង​គ្នា​ត្រង់​បញ្ញា​។ បុថុជ្ជនដែល​មិន​ដឹង​រឿង​បរមត្ថ​សោះ​ទេ ក៏​ប្រកាន់​ថាបញ្ញត្តិ​ជា​វត្ថុ​ពិត … Continue reading

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ , , | បញ្ចេញមតិ

បញ្ញត្តិ និង បរមត្ថ (៨)

ដូច្នោះ រូប​ដែល​កំពុង​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ខណៈ​នេះ ដែល​មាន​អាយុ​១៧​ខណៈ​ចិត្ត ត្រូវ​រលត់​ទៅ​មុន​ចិត្ត​ឮ ទើប​កើត​ឡើង​បាន​ ដូច្នោះ​ ដែល​ប្រាកដ​ហាក់​ដូច​ជាទាំង​ឮ​ផង​ ទាំង​ឃើញ​ផងនោះ ក៏​ពី​ព្រោះ​រូប​កើត​រលត់​ប្រាកដ​ បន្ត​ទាំង​តាម​ផ្លូវ​ចក្ខុ​ទ្វារវិថី (​ភវង្គ​ខ័​ណ្ឌ) និង​មនោ​ទ្វារវិថី​យ៉ាង​សន្ធឹក​សន្ធាប់​រហូត​ដល់​ប្រាកដ​ជា​មាន​មនុស្ស​កំពុង​ដើរ​ កំ​ពុង​លើក​ដៃ​ និង​ធ្វើ​ចលនា​ផ្សេង​ៗ​ជា​ដើម​។ ប៉ុន្តែ​កាល​ណា​មិន​បាន​ប្រចក្សការ​កើត​ឡើង​ និង​រលត់​ទៅ​វិញ​យ៉ាង​រហ័​ស ​របស់​នាម​ធម៌​នោះ​ទេ ក៏​ប្រកាន់​នូវ​បញ្ញត្តិសភាវៈ​ដែល​ប្រាកដ​នោះ​ជា មនុស្សខ្លះ ជា​ស្ត្រី​ខ្លះ ប្រុស​ខ្លះ វត្ថុ​នេះ​វត្ថុនោះ​ខ្លះ​ទៅ​វិញ​។ ប៉ុន្តែ​គួរ​រំលឹក​ថា តាំង​តែ​ផ្តើម​សិក្សា​បរមត្ថ​ធម៌​នោះដឹង​ថា​បរមត្ថ​ធម៌​ជា​សភាវធម៌​មាន​ពិត​ដេល​មិន​មែន​ សត្វ​ បុគ្គល តួ​ខ្លួន​ មិន​មែន​ស្រី​ប្រុស​ មិន​មែន​វត្ថុ​របស់​ណាៗ​ឡើយ​ ធម៌​ដែល​ជា​សច្ចធម៌​នោះត្រូវ​ជា​សេចក្តីពិត​តាំង​ពី​ដើម​រហូត​ជានិច្ច ទំរាំ​នឹង​អប់​រំ​ចម្រើន​បញ្ញា​ឡើង​ដល់​ថ្នាក់​ប្រចក្ស​ច្បាស់​នូវ​សភាវធម៌​តាម​ដែល​ធ្លាប់​បាន​ឮ​ បាន​និយាយ​ថា បរមត្ថ​ធម៌​ជា​សភាវៈ​ដេល​មាន​ពិត​ដែល​មិន​មែន​សត្វ​ បុគ្គល តួ​ខ្លួន​នោះ។ រស​មាន​ពិត​ រឹង​មាន​ពិត បញ្ញត្តិ​រស​និង​រឹង​នោះ ថា​ទំពាំង​បាយ​ជូរ តែ​សភាវៈ​ដេល​មាន​ពិត​គឺ​រូប​កើត​ឡើង​ហើយ​រលត់​ទៅ​ប៉ុណ្ណោះ … Continue reading

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ , | បញ្ចេញមតិ

បញ្ញត្តិ និង បរមត្ថ (៧)

​សេចក្តី​ក្នុង​អដ្ឋសាលិនី​ និក្ខេបក័ណ្ឌ ព្រះ​បាលី​សំដែង​និទ្ទេស​​ អធិវចនទុក្កៈ មាន​សេចក្តី​ថា អធិវចនធម៌ គឺ​ធម៌​ជា​ឈ្មោះ​ តើ​ដូច​ម្តេច? អធិវចនធម៌ គឺ​ធម៌​ជា​ឈ្មោះ​តើ​យ៉ាង​ណា គឺ​ការ​ពោល​ឆ្លើយ​ អាន​ប្រកប​ បញ្ញត្តិ វោហារ​ នាម​​ ការ​ហៅ​ឈ្មោះ​ ការ​ដាក់​ឈ្មោះ​ ការ​ចេញ​ឈ្មោះ ការ​ហៅ​ឈ្មោះ​នៃ​ធម៌​នោះ​ៗ​ណា​មួយ​ សភាវធម៌​ទាំង​នេះ​ ឈ្មោះ​ថា អធិវចនធម៌ គឺ​ធម៌​ជា​ឈ្មោះ​(​គ្រប់​យ៉ាង​ជា​ឈ្មោះ​ទាំង​អស់​នោះ ដីស ប៉ាកា តុ កៅ​អី​ ។ល។ ធម៌​ទាំង​អស់​នេះ​ឯង​ឈ្មោះ​ថា អធិ​វចន​បថ​ធម៌ គឺ​ធម៌​ជា​ហេតុ​នៃ​ឈ្មោះ​។ ​បើ​មិន​មាន​សភាវធម៌ ឈ្មោះ​ក៏​មិន​មាន តែ​កាល​បើ​មាន​សភាវធម៌ហើយ​ ត្រង់​ដែល​មិន​មាន​ឈ្មោះ មាន​ឬទេ? សេចក្តី​ក្នុង​អដ្ឋ​កថា​មាន​ថា ធម៌​ទាំអ​ស់​នោះ​ឯង​ ឈ្មោះ​ថា​អ​ធិវចន​បថធម៌ គឺ​ធម៌​ជា​ហេតុ​នៃ​ឈ្មោះ … Continue reading

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

បញ្ញត្តិ និង បរមត្ថ (៥)

ក-​ប៉ុន្តែ​បើ​ មនោទ្វារ​ជ្រាប​ថា​ជាប៉ាកា តើ​ខុស​ ឬ ត្រូវ? សុ-​មិន​ខុស​ទេ ព្រោះ​ថា​ខណៈ​មាន​ធម្មារម្មណ៍​ គឺ​ បញ្ញត្តិ​ជា​អារម្មណ៍​ ប៉ុន្តែ បញ្ញា​ត្រូវ​ដឹង​ត្រឹម​ត្រូវថា ជួរ​ខណៈ​ដែល​ជា​មនោ​ទ្វារ​វិថី​ ខុស​ពី​ខណៈ​ដែល​ជា​ចុក្ខុ​ទ្វារ​វិថី​ សឹង​អ្នក​ដែល​មិន​បាន​អប់​រំ​ចម្រើន​បញ្ញា​ រមែង​តែង​ដឹង​ចូល​ច្របូក​ច្របល់​គ្នា​ ទាំង​ផ្លូវ​ចក្ខុ​ទ្វារ​វិថី​ និង​មនោ​ទ្វារ​វិថី​ ថា​ជា​វត្ថុ​ណា​មួយ​ ដូច​ជា​សត្វ​ បុគ្គល​ វត្ថុផ្សេងៗ ។​ ក្នុង​មួយ​ថ្ងៃ​ៗ​នោះ​មនុស្ស​ទាំង​អស់​ចូល​ចិត្ត​អ្វី​ លោកភៈ​ចូលចិត្ត​អ្វី ចូល​ចិត្ត​គ្រប់​យ៉ាង​ រួម​ទាំង​អ្វី​? ក-​វត្ថុ​ដេល​គប្បី​ពេញ​ចិត្ត​គ្រប់​ប្រភេទ​… សុ-​លោភៈ​ចូល​ចិត្ត​គ្រប់​យ៉ាង​ រួម​ទាំង​បញ្ញត្តិ​ផង​។ លោក​ពេញ​ទៅ​ដោយ​បញ្ញត្តិ​ ទើបបដិសេធ​មិន​បាន ត្រូវ​ពេញ​ចិត្ត​ទាំង​បរមត្ថ​ធម៌​ផង​ និង​បញ្ញត្តិ​ផង​។ ពេល​ពេញចិត្ត​វត្ថុ​ណា​មួយ​ ខណៈ​នោះ​ពេញ​ចិត្ត​បញ្ញត្តិ​ផង​ដែរ​ មិន​មែន​ពេញ​ចិត្ត​ចំពោះ​តែ​បរមត្ថ​ប៉ុណ្ណោះ​ទេ បើ​ពេញ​ចិត្ត​ខ្សែ​ក្រវាត់​ ១ខ្សែ​ហើយ ក៏​ពេញ​ចិត្ត​ពណ៌​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ដែរ​។ ក-​ពេញ​ចិត្ត​ផ្លាក​ … Continue reading

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

បញ្ញត្តិ និង បរមត្ថ (៣)

វិញ្ញាណធាតុ បានដល់​ចិត្ត​ ១០ ដួង ដែល​ដឹង​បាន​ចំ​ពោះ​តែ​អារម្មណ៍​របស់​ខ្លួន​ត្រឹម​តែ​១ ប៉ុណ្ណោះ​គឺៈ ចក្ខុវិញ្ញាណចិត្ត ២ដួង ដឹង​បាន​តែ​រូបារម្មណ៍​មួយ​យ៉ាង​ សោតវិញ្ញាណចិត្ត ២ដួង ដឹង​បាន​តែ​សទ្ទារម្មណ៍​មួយ​យ៉ាង ឃាន​វិញ្ញាណចិត្ត ២ដួង ដឹង​បាន​តែ​គន្ធារម្មណ៍​មួយយ៉ាង​ ជីវ្ហា​វិញ្ញាណចិត្ត ២ដួង ដឹង​បាន​តែ​រសា​រម្មណ៍​មួយ​យ៉ាង​ កាយ​វិញ្ញាណ​ចិត្ត ២ដួង ដឹង​បាន​តែ​ផោដ្ឋព្វារម្មណ៍​មួយយ៉ាង មនោធាតុ បានដល់ចិត្ត​ ៣ដួង ដែល​ដឹង​អារម្មណ៍​ ៥ អារម្មណ៍​តាម​ទ្វារ​ ៥ ប៉ុណ្ណោះ​។ មនោធាតុ ៣ដួង​គឺ​ បញ្ចទ្វារាវជ្ជនចិត្ត ១ដួង និង​ សម្បដិច្ឆន្នចិត្ត ២​ដួង​។​ មនោ​វិញ្ញាណ​ធាតុ ជា​ចិត្ត​ដែល​ដឹង​អារម្មណ៍​តាម​ផ្លូវ​មនោទ្វារ​បាន ​ហើយដួង​ខ្លហ​ក៏​ដឹង​អារម្មណ៍​ដោយ​មិន​អាស្រ័យ​ទ្វារ​ឡើយ។ មនោវិញ្ញាណ​ធាតុ … Continue reading

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

បញ្ញត្តិ និង បរមត្ថ (១)

មុន​នឹង​​ចូល​ដល់​ធម៌​ពីរ​ប្រការ​គឺ បញ្ញត្តិ និង បរមត្ថ យើង​គប្បី​ឈ្វេងយល់​ពី​សច្ចៈ​ពីរ​ប្រការ​ជា​មុនសិន ព្រោះ​សច្ចៈ​ពី​រ​ប្រកា​នេះ​មាន​ទំនាក់​ទំនង​គ្នា​ជា​មួយ​នឹង​ បញ្ញត្តិធម៌ និងបរមត្ថធម៌។ ​តើ​សច្ចៈ​ទាំង​ពីរប្រការ​នោះ​ដូច​ម្តេច​ទៅ? សច្ចៈ​ទាំង​ពី​រ​ប្រការ​នោះ​គឺ សម្មតិសច្ចៈ ១ បរមត្ថសច្ចៈ១។ ចុះសម្មតិ​សច្ចៈ​ និង​បរមត្ថ​សច្ចៈ​នោះ​មាន​សេចក្តី​ និង លក្ខណៈ​ខុស​ប្លែក​គ្នា​ដូច​ម្តេច? សូម​ពិនិត្យ​សង្កេត​ភាព​ខុស​ប្លែក​គ្នា​រវាង​ សម្មតិសច្ចៈ គឺសេចក្តី​ពិត​ដោយការ​សន្មតិ និង បរមត្ថសច្ចៈ​ គឺ​សេចក្តី​ពិត​តាម​​សភាវៈ​ធម៌​ដែល​កើត​ឡើង​ខាង​ក្នុង​ធម្មជាតិ ដូច​តទៅ​៖ ១-សម្មតិសច្ចៈ សម្ម​តិ​សច្ចៈ មាន​ន័យ​ថា សេចក្តី​ពិត​ដែល​មនុស្ស​ជាទូទៅ​សម្គាល់ ទៅ​តាម​ការ​មើល​ឃើញ តាម​រូប​រាង​ពណ៌​សម្បុរ​ខាង​ក្រៅ មិន​គិត​ដល់​វត្ថុ​ធាតុ​ខាង​ក្នុង ឬ​ធម្មជាតិ​ដើម​ឡើយ ។ ផ្ទះ, រទេះ, គោ, ក្របី, ពូម៉ៅ, តាមួន, ព្រះអាទិត្យ, … Continue reading

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ , , | មតិ 4