បណ្ណសារចំណាត់ក្រុម៖ ធម៌និងជីវិត

ឧ​បាយ​បង្កើត​សេចក្តី​សុខ​

សព្វ​សត្វ​ទាំង​ឡាយ សុទ្ធ​តែ​ស្វែង​រក​សេចក្ដី​សុខ​គ្រប់ ៗ ប្រាណ តែ​មិន​ងាយ​នឹង​បាន​ជួប​ប្រទះ​នូវ​សេចក្ដី​សុខ​នោះ ដូច​យ៉ាង​ខេមរៈ​ជន​យើង​នេះ ច្រើន​តែ​ជួប​ប្រទះ​នូវ​សេចក្ដី​ទុក្ខ​លំបាក ច្រើន​ជាង​ជន​ជាតិ​នានា នោះ​មិន​មែន​មក​ពី​យើង​កាន់​ព្រះ​ពុទ្ធ​សាសនា​ទេ ប្រាកដ​ជា​មក​ពី​យើង​មិន​ដឹង​ច្បាប់ ព្រះ​ពុទ្ធសាសនា​ឲ្យ​ច្បាស់​លាស់ ឬ​ក៏​យើង​ដឹង​ដែរ តែ​យើង​មិន​ប្រតិបត្តិ​តាម​ឲ្យ​សព្វ​គ្រប់ បាន​ជា​យើង​ឃ្វាង​ចាក​សុខ ដែល​គួរ​បាន​អំពី​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ ។ ពាក្យ​ថា​សុខ ៗ នេះ​បាន​ដល់​សេច​ក្ដី​សប្បាយ រីករាយ ធូរ​ទូលាយ ស្រួល​នៃកាយ-និ​ង​ចិត្ត ។ ឯ​សុខ សម្រាប់​មនុស្ស​ជាតិ​ក្នុង​សកល​លោក​នេះ លោក​ចែក​ចេញ​ជា​ ៦ ​ពួកគឺៈ​ ១- សុខ​របស់​អ្នក​គ្រប់​គ្រង​ផ្ទះ ។ ២- សុខ​របស់​មនុស្ស​មួយ​រូប ៗ ។ ៣- សុខ​របស់​អ្នក​មាន​ប្ដី​ប្រពន្ធ ។ ៤- សុខ​របស់​អ្នក​ជា​មាតា​បិតា … Continue reading

បានផ្សាយ​ក្នុង ធម៌និងជីវិត, ព្រះធម៌, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , , | បញ្ចេញមតិ

ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​

ការ​អប់រំ​មនុស្ស​ដោយ​ព្រះ​ធម៌​ រមែង​ធ្វើ​មនុស្ស​ឲ្យ​មាន​«ជីវិត»​ល្អ​បរិសុទ្ធ មាន​ឥស្សរភាព​លើ​តណ្ហា​ មាន​សេចក្តី​សុខ​ក្នុង​តួ​ជីវិត​ខ្លួន​ឯង​។ មនុស្ស​កើត​មក​ហើយ​ត្រូវ​មាន​ការ​សិក្សា​ ព្រោះ​មនុស្ស​ជា​សត្វ​ដែល​ត្រូវ​សិក្សា​ ឬជា​សត្វ​ដែល​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​ បើ​មិន​ហ្វឹក​ហាត់​សិក្សា​អប់​រំ​ទេ មនុស្ស​មិន​អាច​ល្អ​ទៅ​បាន​ឡើយ​ ហើយ​ជីវិត​ដ៏​ប្រសើរ​ដែល​បុណ្យ​បាន​តាក់​តែង​មក ក៏​ត្រូវ​អស់​ទៅ​វិញ​ដោយ​ឥត​ប្រយោជន៍ នេះ​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​។ មនុស្ស​ផ្សេង​អំ​ពី​សត្វ​តិរច្ឆាន​ គឺ​នៅ​ត្រង់​មនុស្ស​ជា​សត្វ​វិសេស​ អាច​ហ្វឹក​ហាត់​អប់​រំ​ឲ្យ​មាន​ការ​ចម្រើន​​រហូត​ដល់​ថ្នាក់​ទេវតា​ឥន្ទ​ព្រហ្ម​គោរព​បូជា​។ គុណ​ធម៌​ដែល​មាន​ក្នុង​មនុស្ស​ មិន​មាន​គុណ​ធម៌​ណា​មួយ​ដែល​កើត​មាន​ឯងៗ​នោះ​ឡើយ គឺ​សុទ្ធ​តែជា​លទ្ធ​ផល​នៃ​ការ​អប់​រំ​ចម្រើន​ទាំង​អស់​។ កាល​បើ​ធម្ម​ជាតិ​របស់​មនុស្ស​មាន​សភាព​យ៉ាង​នេះ មនុស្ស​យើង​មិន​គួរ​គប្បី​មាន​សេចក្តីប្រមាទ​សោះ​ឡើយ គួរ​យក​ការ​សិក្សា​អប់​រំ​ជា​គោល​សំខាន់​ សម្រាប់​ទូន្មាន​ឲ្យ​ជា​ប្រចាំក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ មិន​ថា​តែវ័យ​ក្មេង វ័យ​កណ្តាល ឬ​វ័យ​ចាស់​នោះ​ទេ គឺ​គ្រប់​វ័យ​ទាំង​អស់​ឲ្យ​តែ​នៅ​មាន​អវិជ្ជា​ និង​តណ្ហា​។ ធ្វើ​ជា​មនុស្ស​មិន​ត្រូវ​បញ្ចប់​ការ​សិក្សា​ដោយ​ត្រឹម​តែបាន​នូវ​ការ​ចេះដឹង​ក្នុង​មុខ​វិជ្ជា​ជីវៈ​បុណ្ណឹង​ទេ គឺ​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​នូវ​ចំណេះ​ដឹង ឲ្យ​ក្រៃ​លែង​ឡើង​ថែ​ម​ទៀត​ ព្រោះ​សេចក្តី​ប្រសើរ​របស់​មនុស្ស​ដែល​មាន​រហូត​ដល់​អស់​អវិជ្ជា​និង​តណ្ហា​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ​សោក​នោះ​ គឺ​ស្ថិត​នៅ​លើ​កា​រសិក្សា​អប់​រំ​ហ្វឹក​ហាត់​រឿយៗ​ហ្នឹង​ឯង​ នេះ​ជា​សេចក្តី​សំខាន់​ពិសេស​នៃ​ជីវិត​មនុស្ស​។ ការ​ដែល​មិន​បោះ​បង់​នូវ​ជីវិត​ឲ្យ​ផុត​អំ​ពី​ការ​សិក្សា​អប់​រំ​ ព្រោះ​មាន​នូវ​ស្មារតី​ចង​ចាំ​ថា «​ជីវិត​កាន់​តែ​ប្រសើរ​ឡើង​ កាន់​តែ​ភ្លឺ​ស្វាង​ឡើង​ ដោយ​សារ​ការ​អប់​រំ​នេះឯង​»។ ដរាប​ណា​ដែល​នៅ​មិន​ទាន់​បាន​ជា​ព្រះ​អរហន្ត​ទេ គ្រប់​គ្នា​ត្រូវ​នៅ​ក្នុង​ការ​សិក្សា​រហូត​អស់​ជីវិត​ … Continue reading

បានផ្សាយ​ក្នុង ធម៌និងជីវិត, ព្រះធម៌, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , , | បញ្ចេញមតិ

ពលរដ្ឋធម៌ៈ ធម៌​ជា​កម្លាំង​ដល់​ប្រទេស​

ពលរដ្ឋធម៌ ព្រះមហា ឆែ – វង្ស វត្តឧណ្ណាលោម ក្រុងភ្នំពេញ ទេសនា​ដាក់​វិទ្យុ​ឃោស​នសព្ទ នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ ៨ រោច ខែភ​ទ្របទ ឆ្នាំ​ជូត​សំរឹទ្ធិ​ស័ក ព.ស. ២៤​៩១ (២៦​ ​– ៩ – ៤៨) នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។ សូម​គោរ​ព​ចំពោះ​ព្រះ​រត្ន​ត្រ័យ​ដោយ​សង្ខេប ។ លំ​ដាប់​ត​ពី​នេះ សូម​សំដែង​ធម្ម​ទេសនា​ចែក​ជូន​ដល់​អស់​លោក​អ្នក​តាម​សម​គួរ​ដល់​កាល ។ ក្នុង​ឱកាស​នេះ នឹង​សំដែង​​អំពី​ពល​រដ្ឋ​ធម៌ ឬ​ហៅ​ថា វុឌ្ឍ​ទេស​ពល​ធម៌ ប្រែ​ថា ធម៌​ជា​កំឡាំង​ដល់​រដ្ឋ ឬ​ធម៌​ញ៉ាំង​សេចក្ដី​ចំរើន​ដល់​ប្រទេស​មាន ​៣ … Continue reading

បានផ្សាយ​ក្នុង ធម៌និងជីវិត, ព្រះធម៌, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , , | បញ្ចេញមតិ

ការត្រឡប់ខ្លួន

បុគ្គល​ណា​ធ្វើ​អំពើ​បាប​ហើយ បិទ​ខ្ទប់​អំពើ​បាប​នោះ ដោយ​កុសល គឺ អរហត្តមគ្គ​បាន បុគ្គល​នោះ​ឈ្មោះ​ថា ញ៉ាំង​ខន្ធាទិលោក​នេះ ឲ្យ​ភ្លឺ​ច្បាស់ ដូច​ព្រះចន្រ្ទ​រះ​ផុត​ចាក​ពពក ។ (អង្គុលិមាត្ថេរវត្ថុ គាថា​ធម្មបទ ) សូមចុចទីនេះ ដើម្បីទាញយកសេចក្តីអត្ថាធិប្បាយ

បានផ្សាយ​ក្នុង ធម៌និងជីវិត, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ | បានដាក់ពាក្យ​គន្លឹះ , , , | បញ្ចេញមតិ

សូមអនុមោទនា បុណ្យមាឃបូជា!!!

ដើម្បី​អនុមោទនា​​ថ្ងៃ​បុណ្យ​មាឃ​បូ​ជា ​ដែល​ជា​ទិវា​ដ៏​វិសេស​វិសាល​នៃ​ពុទ្ធ​សាសនិក​ជន​ទូ​ទាំង​ពិភព​​លោក​ ខ្ញុំ​ព្រះ​ករុណា​អាត្មា​ភាព​ សូម​លើក​យក​សាសនកិច្ច​ខ្លះ​ៗ ព្រម​ទាំង​​វី​ឌី​អូ​ព្រះ​ធម៌​ទេសនា​ និង​សេចក្តី​អត្ថា​ធិប្បាយ​នៃពិធី​បុណ្យ​​មាឃ​បូ​ជា​​មក​ចែក​ជូន​ដល់​សាធុ​ជន​ទាំង​អស់​ ទុក​គ្រាន់​​ជា​ប្រដាប់​សតិ​បញ្ញា​ និង​បាន​អនុមោទនាកុសល​ភាគ​ផលតម្កល់​ជា​ស្ពាន​ឈាន​ឆ្ពោះ​កាន់​សន្តិ​វរបទ​តទៅ​៖ សាសន​កិច្ចខាង​ក្រោម​នេះ​ ដកស្រង់​ចេញ​ពី​សៀវភៅ​ “មាឃ​បូជា វិសាខ​បូជា និង ពិធី​ពុទ្ធាភិសេក”​រៀប​រៀង​ដោយ​ គណៈ​កម្មការ​ធម្មវិន័យ បោះ​ពុម្ព​ផ្សាយ​នៅ​ ព.ស ២៥៣៣ គ.ស ១៩៨៩។ ពិ​ធី​មាឃ​បូជា​នេះ​ ជា​សម័យ​ដ៏​ធំ​មួយ​ សឹង​មាននក្ខត្តឫក្ស​គួរ​ធ្វើ​សក្ការបូជា​ដល់​ពី​រដង​ គឺ​សំ​ដៅ​យក​ត្រង់​ថ្ងៃ​ដែល​ទ្រង់​សំ​ដែង​ឱវាទប្បាតិមោក្ខ​ម្តង​ ត្រង់​ថ្ងៃ​ដែល​ទ្រង់​ដាក់​ព្រះ​ជន្មាយុ​ម្តង ទើប​អ្នក​ប្រាជ្ញ​បុរាណ​លើក​យក​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ​ ទុក​ជា​ពិធី​ធ្វើ​សក្ការបូជា​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ឯ​របៀប​រៀប​ចំ​តាក់​តែង​គ្រឿង​សក្ការៈ​ផ្សេងៗ មិន​ប្លែក​គ្នា​អំ​ពី​ពិធី​ដែល​មាន​មក​ហើយ​នោះៗ​ទេ ផ្សេង​គ្នា​តែ​បាលី​សម្រាប់​វេរ​គ្រឿង​សក្ការៈ​តែ​ប៉ុណ្ណោះ​។ នមស្សការ​ព្រះ​បរម​សារី​រិក​ធាតុ មាឃវស្សានិ​ សម្ពុទ្ធោ      ភគវា យោ តថាគតោ, សមសីត្យា យុគកាលេ     បរិនិព្វាយិ សោ … Continue reading

បានផ្សាយ​ក្នុង ធម៌និងជីវិត, ព្រះធម៌, ព្រះពុទ្ធ, ព្រះពុទ្ធសាសនា | មតិ 2

សេចក្តីខ្ជិលជាមន្ទិលដល់ជីវិត

ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​ទុក​ថា “កោសជ្ជំ ភយតោ ទិស្វា វិរិយារម្ភញ្ច ខេមតោ អារទ្ធវិរិយោ ហោថ ឯសា ពុទ្ធានុសាសនី។” «អ្នក​ទាំង​ឡាយ ឃើញ​សេចក្តី​ខ្ជិល​ថា​ជា​ភ័យ ទាំង​ឃើញ​ការ​ប្រារព្ធ​សេចក្តី​ព្យាយាម​ថា​ជា​ធម៌​ក្សេម​(ចាកភ័យ) ចូរ​ប្រារព្វ​សេចក្តី​ព្យាយាម​ចុះ នេះ​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​។» “អមោឃំ ទិវសំ កយិរា អប្បេន ពហុកេនវា យំ យំ វិវហតេ រត្តិ តទូទន្ទស្ស ជីវិតំ។” «បុគ្គល​គួរ​ធ្វើ​ថ្ងៃ​និង​យប់ កុំ​ឲ្យ​ទទេ​ចាក​ប្រយោជន៍ តិច​ឬ​ច្រើន ព្រោះ​ថ្ងៃ​យប់​កន្លង​បុគ្គល​ណា​ទៅ ជីវិត​របស់​បុគ្គល​នោះ​រមែង​ខាត​ចាក​ប្រយោជន៍​នោះ។​»

បានផ្សាយ​ក្នុង គាថាធម្មបទ, ធម៌និងជីវិត, ព្រះធម៌, ព្រះពុទ្ធ, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ | បញ្ចេញមតិ

បុគ្គល​៤​ពួក ប្រដូច​នឹង​ផ្កា​ឈូក​៤​ជំពូក​

នៅ​ក្នុង​កំណាព្យ​អារាធនា​ធម្មកថិក​សំដែង​ធម៌​ទេសនា ជា​បទព្រហ្មគីតិ ឈ្មោះថា សហម្បតីព្រហ្ម មានកំណាព្យ​ពីរល្បះ​ដែល​និយាយ​អំ​ពី​បរិស័ទ​បួន​ជំពូកគឺ «​​.​.​.​បរិស័ទ​បួន​ជំពូក ដូច​ផ្កា​ឈូក​ក្នុង​ជល​ដ្ឋាន ខ្លះ​ផុស​ចាំ​សូរ្យ​ឆាន រះ​នឹង​រីក​ដោយ​រស្មី។ ព្រះ​ធម៌​ជា​សូរ្យ​សែង រះ​ឡើង​ចែង​ចាំង​រង្សី បំភ្លឺ​លោក​ទាំង​បី ឲ្យ​យល់​ផ្លូវ​ឋាន​សុខា។​.​.​.​» ក្នុង​​ន័យ​​នៃ​​កំណាព្យ​​នេះ សូម​​​បញ្ជាក់​​ថា ក្រោយ​ពេល​ដែល​ព្រះ​សម្មាសម្ពុទ្ធ​បរម​គ្រូ​នៃ​យើង ទ្រង់​បាន​ត្រាស់​ដឹង​ថ្មី​ៗ ព្រះ​អង្គ​ទ្រង់​ពិចារណា​ថា ធម៌​ដែល​តថាគត​បាន​ត្រាស់​ដឹង​នេះ ជ្រាល​ជ្រៅ​ពេក​ណាស់ ពិបាក​ដល់​សត្វ​ទាំង​ឡាយ​នឹង​យល់​បាន។ ក្រោយ​មក​ព្រះអង្គ​ទ្រង់​ពិចារណា​ប្រៀប​ធៀប​និស្ស័យ​របស់​សត្វ​ទាំង​ឡាយ​​ទៅ​​​នឹង​​ផ្កា​​ឈូក​​ ៤​ជំពូក​​ដែល​​ដុះ​​ចេញ​​មក​ក្នុង​​ពេល​​ផ្សេងៗ​​គ្នា​​គឺ ​៖​ ១- ឧគ្ឃដិតញ្ញូ(អ៊ុក-ឃៈដិ-តាញ់-ញូ) បុគ្គល​ដែល​យល់​ច្បាស់​នូវ​ធម៌​ភ្លាមៗ ក្រោយ​ពេល​ដែល​គ្រាន់​តែ​បាន​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ​ត្រឹម​តែ​មួយ​គាថា​យ៉ាង​ខ្លី។ ប្រៀប​ប្រដូច​ទៅ​នឹង ផ្កា​ឈូ​ក​​ដែល​បាន​ដុះ​ខ្ពស់​ផុត​ពី​ផ្ទៃ​ទឹក​រង​ចាំ​ទទួល​ពន្លឺ​ថ្ងៃ​នឹង​អាល​រីក​រះ​ឡើង​។​ ២- វិបចិតញ្ញូ (វិប៉ៈ-ចិ-) បុគ្គល​ដែល​បាន​ស្តាប់​ត្រឹម​មួយ​គាថា​ខ្លី​ហើយ​ត្រូវ​ការ ពន្យល់​អធិប្បាយ​បន្ថែម ត​ទៅ​ទៀត​ទើប​អាច​យល់​ច្បាស់​នូវ​ធម៌​បាន​។ ប្រៀប​​ប្រដូច​​ទៅ​​នឹង​​ផ្កា​​ឈូកដែល​​ដុះ​ផុស​ចេញ​មក​ប៉ប្រះ​នឹ​ង​ផ្ទៃ​ទឹក នឹង​អាច​រីក​បាន​នៅ​ក្នុង​ថ្ងៃ​បន្ទាប់​។ ៣- នេយ្យៈ … Continue reading

បានផ្សាយ​ក្នុង ធម៌និងជីវិត, ព្រះធម៌, ព្រះពុទ្ធោវាទ | មតិ​មួយ​

សាងបាបកម្មព្រោះតែភាពចាំបាច់

​ មាន​ពេល​ខ្លះ មនុស្ស​យើង​ត្រូវ​តែ​ធ្វើ​អំពើ​អាក្រក់ ព្រោះ​ការ​ចាំបាច់ ដូច​ជា​ធ្វើ​បាប​កម្ម​នា​នា​ដើម្បី​មាតា​បិតា​ដែល​ជា​អ្នក​មាន​គុណូ​បការៈ​ជាដើម ក្នុង​ករណី​បែប​នេះ តើ​អាច​ចាត់​ថា​ជា​ការ​ធ្វើ​អំពើ​បាប​ដែរ​ឬ​ទេ​? នៅក្នុងសុតន្តបិដក មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ធនញ្ជានិសូត្រ មាន​ការ​សន្ទនា​រវាង​ព្រះ​សារីបុត្រ និង ធន​ញ្ជានិ​ព្រាហ្មណ៍​ដូច​មាន​ខ្លឹម​សារ​ជា​សង្ខេប​ខាង​ក្រោម​នេះ៖ ព្រះសារីបុត្រ “ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះដូចម្តេច? បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ជា​អ្នក​ប្រព្រឹត្ត​មិន​ត្រូវ​តាម​គន្លង​ធម៌ ជា​អ្នក​ប្រព្រឹត្ត​ប្រាស​ចាក​ធម៌ ព្រោះ​ហេតុ​នៃ​មាតា​បិតា​ នាយ​និរយបាល​នឹង​គប្បី​អូស​ទាញ​បុគ្គល​នោះ​ទៅ​កាន់​នរក ព្រោះ​ហេតុ​នៃ​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​តាម​ធម៌ និង​ប្រព្រឹត្ត​បា្រស​ចាក​ធម៌ គេ​នឹង​គប្បី​បាន​តាម​សេចក្តី​ប្រាថ្នា​ដែរ​ឬ​ថា​ យើង​ជា​អ្នក​ប្រព្រឹត្ត​ខុស​គន្លង​ធម៌ ប្រព្រឹត្ត​ប្រាស​ចាក​ធម៌ ព្រោះ​ហេតុ​នៃ​មាតាបិតា សូម​ឲ្យ​នាយ​និរយបាល​កុំ​អូស​ទាញ​យើង​ទៅ​កាន់​នរក​ឡើយ?​ ឬ​មាតា​បិតា​របស់​បុគ្គល​នោះ នឹង​គប្បី​បាន​តាម​សេចក្តី​ប្រាថ្នា​ដែរ​ឬ​ថា ​បុគ្គល​នេះ​ជា​អ្នក​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​តាម​គន្លង​ធម៌ ប្រព្រឹត្ត​ប្រាស​ចាក​ធម៌ ព្រោះ​ហេតុ​នៃ​ការ​ទាំង​ឡាយ​នោះ​ សូម​ឲ្យ​នាយ​និរយបាល​កុំ​អូស​ទាញ​គេ​ទៅ​កាន់​នរក​ឡើយ​? ” ម្នាលធនញ្ជានិ អ្នក​យល់​សេចក្តី​នោះ​ដូច​ម្តេច? បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ជា​អ្នក​ប្រព្រឹត្ត​មិន​ត្រូវ​តាម​គន្លង​ធម៌ ជា​អ្នក​ប្រព្រឹត្ត​ប្រាស​ចាក​ធម៌ ព្រោះ​ហេតុ​នៃ​បុត្រ​និង​ភរិយា … Continue reading

បានផ្សាយ​ក្នុង ធម៌និងជីវិត, ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ, សំណួរចម្លើយ | មតិ 6

សីលទានឆ្លងស្ពានព្រះធម៌

បានកើតជាមនុស្សកុំភ្លេចសីលទាន…………ព្រះធម៌ជាស្ពានឆ្លងបានយប់ថ្ងៃ បើលោភៈក្រាស់ខ្វះខាតលុះក្ស័យ…………..ទោសៈជាប់ដៃក្តៅលុះមរណា ។ បើខ្វះសទ្ធាកំព្រាបុណ្យជាក់……………………បើខ្វះវីរិយៈកំព្រាកិច្ចការ បើខ្វះខន្តីកំព្រាមេត្តា……………………………..បើខ្វះបញ្ញាកំព្រាមគ្គផល។

បានផ្សាយ​ក្នុង កំណាព្យ, ធម៌និងជីវិត, វប្បធម៌ទូទៅ, វីដេអូ | បញ្ចេញមតិ

កំណើតសុរា (ស្រា)

ពាក្យថា សុរា មានន័យថា ទឹកស្រវឹង គឺគេផ្សំដោយវត្ថុ ធាតុផ្សេងៗ មានម្សៅ ឫស ឈើ មើមឈើ ផ្លែឈើ ជាដើម។ សុរាជាទឹកស្រវឹង បើផឹកចូល ទៅក្នុងពោះកាល ណាតែង ស្រវឹងឥតដឹងខុស ត្រូវ ធ្វើឲ្យអ្នកស្រវឹងមានចិត្ត ព្រហើនកោងកាច ឥតខ្លាច ឥតខ្មាស់ ខ្វះនូវសីលធម៌ និងសុជីវធម៌ ធើ្វឲ្យមានរោគ ខូចស្មារតី បញ្ញាទន់ខ្សោយ នាំបង្កបញ្ហាជាច្រើនជំពូកដល់ សង្គមគ្រួសារនិងសង្គមជាតិ។ សុរា គឺទឹកស្រវឹង​នេះមាន​ដើម​កំណើត​ដំបូង​បង្អស់ កើត​អំពី​ព្រាន​ព្រៃ​ម្នាក់​ឈ្មោះ សុរៈ ។ មាន​រឿង​តំណាល​ក្នុង​គម្ពីរ​ជាតក​ខាង​ពុទ្ធ​សាសនា​ថា កាល​ពី​បុរាណ​ព្រេង​នាយ​យូរ​អង្វែង ​ហើយ មាន​ព្រាន​ព្រៃ​ម្នាក់​ឈ្មោះ សុរៈ (ជា​អ្នក​មធ្យម​ប្រទេស) … Continue reading

បានផ្សាយ​ក្នុង ធម៌និងជីវិត, ព្រះពុទ្ធសាសនា, វប្បធម៌ទូទៅ, សេចក្តីផ្សេងៗ | បញ្ចេញមតិ