បណ្ណសារ ប្រចាំខែ៖ ខែ​កុម្ភៈ 2012

ពុទ្ធសាសនបដិបត្តិ

សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាស​នា ដែល​អ្នក​កាន់​សាសនា​ត្រូវ​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​នោះ បើ​ចែក​ដោយ​សង្ខេប​មាន​ ៣ ជាន់​គឺ​ ៖​ ១.​ជាន់​ខាង​ក្រោម​គឺ​លោកិ​យ​ធម៌ សម្រាប់​ពុទ្ធសាសនិក​ជន​គឺ​ជន​អ្ន​ក​កាន់​ព្រះ​ពុទ្ធសាសនា​ជាន់​ក្រោម ​គឺ​អ្នក​ដែល​ជា​បុថុ​ជ្ជន ប្រតិបត្តិ​ធ្វើ​តាម​ដើម្បី​នឹង​ឈាន​ឡើង​ទៅ​កាន់​ជាន់​កណ្ដាល​ ។ ២.ជាន់​កណ្ដាល​គឺ​លោកុត្តរធម៌ សម្រាប់​ពុទ្ធសាសនិក​ជន​ជាន់​កណ្ដាល គឺ​អ្នក​ដែល​បាន​ដំកល់​នៅ​ក្នុង​មគ្គ​ផល​តាំង​ពី​ទី​១ គឺ​សោតាបត្តិមគ្គ ដល់ទី​៧ គឺ​អរហត្ត​មគ្គ​ប្រតិបត្តិ​ធ្វើ​តាម ដើម្បី​នឹង​ឈាន​ឡើង​ទៅ​កាន់​ជាន់​ខ្ពស់​បំផុត ។ ៣.​ជាន់​ខ្ពស់​បំផុត​គឺ​លោកុ​ត្តរ​ធម៌ សម្រាប់​ពុទ្ធសាសនិក​ជន​ជាន់​ខ្ពស់​បំផុត គឺ​អ្នក​ដែល​បាន​ដំកល់​នៅ​ក្នុង​អរហត្ត​ផល ប្រព្រឹត្ត​ប្រតិ​បត្តិតាម ។ ក្នុង​ឱកាស​នេះ នឹង​អធិប្បាយ​តែ​ត្រង់​សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធសាសនា​ជាន់​ខាង​ក្រោម សម្រាប់​មនុស្ស​ជា​បុថុជ្ជន​សេចក្ដី​ប្រតិបត្តិ​នោះ​មាន​បែប​ផ្សេង​គ្នា​ជា​ពីរ​យ៉ាង គឺ​សេចក្ដី​ប្រតិបត្តិ​សម្រាប់​អ្នក​បួស​១ សម្រាប់​គ្រហស្ថ​១ ។ នឹងសំដែងតែត្រង់សេចក្ដីប្រតិបត្តិសម្រាប់គ្រហស្ថ ដោយសង្ខេបដូចមានតទៅនេះ -​ផ្លូវ​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធសាសនា ដែល​គ្រហស្ថ​ត្រូវ​ប្រតិបត្តិ​នោះ​មាន​ច្រើន​ប្រការ មាន​តាំង​ពី​កិច្ច​ដែល​ដំកល់​ខ្លួន​នៅ​ក្នុង​ព្រះ​ត្រៃ​សរណ​គមន៍ ដរាប​ដល់​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ខ្លួន​ឲ្យ​ដំកល់​នៅ​ក្នុង​អរិយភូមិ មាន​សោតាបត្តិមគ្គ​ជា​ដើម ។ -អ្នក​ដែល​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធសាសនា កាល​ជាន់​ដើម​ពី​ក្នុង​ពុទ្ធសម័យ … Continue reading

បានផ្សាយ​ក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , , , | បញ្ចេញមតិ

ទុក្ខឥតល្ហែ

មនុស្ស​សត្វ​គ្រប់​រូប​ដែល​កើត​មក​លើ​លោក​សន្និវាស​នេះ គ្មា​ននរណាម្នាក់​ពេញចិត្ត​នឹង​សេចក្តី​ទុក្ខ​ឡើយ មិន​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​មិន​ចង់​ជួប​មិន​ចង់​ឭ​ពី​ពាក្យ​ថា​ទុក្ខ​នេះ​ទៀត​ផង ម្នាក់​ៗ​ប្រាថ្នា​ដើម្បី​ឲ្យ​បាន​រស់​ជា​សុខ កុំ​ឲ្យ​មាន​ទុក្ខ ប៉ុន្តែ​ទុក​ជា​ប្រាថ្នា​មិន​ចង់​ជួប​ប្រទះ​នូវ​សេចក្តី​ទុក្ខ​នេះ​យ៉ាង​ណា​ក៏​ដោយ កាល​ណា​មាន​រូប មាន​ជីវិត​ ដែល​គ្រប​ដណ្តប់​ទៅ​ដោយអ​វិជ្ជា​និង​តណ្ហា​ហើយ រមែង​មិន​អាច​ចៀស​ផុត​ពី​សេចក្តី​ទុក្ខ​បាន​ឡើយ។ ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ «បទ​ពិចារណា» ដែល​រៀបរៀង​ដោយ​អគ្គ​បណ្ឌិត​​ធម្មាចារ្យ​ ប៊ុត​ សាវង្ស​​ ជា​អត្ថ​បទ​និយាយ​អំ​ពី​សេចក្តី​ទុក្ខតាម​ផ្នែក​តាម​ប្រភេទ​​ដែល​តែង​តែ​កើត​មាន​ជា​និច្ច​ចំពោះ​សត្វ​លោក ហើយ​ជា​ទុក្ខ​ដ៏​គ្រោត​គ្រាត ងាយ​នឹង​មើល​ឃើញ​ដោយ​បញ្ញា​សាមញ្ញ មិន​ចាំ​បាច់​មើល​ដោយ​បញ្ញា​ថ្នាក់​វិបស្សនា​ក៏​អាច​ដឹង​បាន។ ទុក្ខ​ទាំង​នោះ​មាន​ដូច​តទៅ​នេះ​៖ -ទុក្ខ​របស់​សត្វ​លោក​ ​ទុក្ខ​របស់​សត្វ​តិរច្ឆាន​នៅ​ត្រង់​ការ​ស្រេក​ឃ្លាន បើ​ស្វែង​រក​បាន​បរិភោគ​ហើយ ក៏​ល្ម​គ្រប់​គ្រាន់​ ម៉្យាង​ទៀត​ទុក្ខ​របស់​សត្វ​តិរច្ឆាន​គឺ​មាន​ភ័យ​ក្នុង​ជីវិត​ ដ្បិត​ខ្លួន​ត្រូវ​ជា​ចំណី​នៃ​សត្វ​ដទៃ​ និង​មាន​ភ័យ​ពី​ធម្មជាតិ​។ ​មនុស្ស​យើង​មិន​មែន​មាន​ត្រឹម​តែ​ការ​ស្រេក​ឃ្លាន​ព្រោះ​មិន​មាន​អា​ហារ​បរិភោគ​តែ​ប៉ុណ្ណោះ​ឡើយ​ ពិត​ណាស់​ការ​ស្រេក​ឃ្លាន​ជា​ទុក្ខ​ដ៏​ក្រៃ​លែង​ ប៉ុន្តែ​កាល​បើ​មាន​អាហារ​បរិភោគ​ឆ្អែត​ហើយ មនុស្ស​មិន​មែន​អស់​ទុក្ខ​ត្រឹម​ប៉ុណ្ណឹង​ទេ គឺ​នៅ​មាន​ទុក្ខ​ដទៃ​ៗ​ជ្រែក​ចូល​មក​ទៀត​ដូច​ជាៈ -​ឆ្អែ​ត​ហើយ​​ តែ​នៅ​ចង់​មាន​ចង់​បាន​ឲ្យ​ច្រើន​ជា​ង​ហ្នឹង​ ចង់​មាន​បាន​ទុក​សម្រាប់​កូន​ចៅ សម្រាប់មុខ​មាត់ កិត្តិយស សម្រាប់​បង្ហាញ​អ្នក​ដទៃ​.​.​.​ … Continue reading

បានផ្សាយ​ក្នុង បទពិចារណា, ព្រះធម៌, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , , , | មតិ​មួយ​

ប្រវត្តិ​នៃ​ទស្សនា​វដ្តី​ កម្ពុជ​សុរិយា

ពុទ្ធបរិស័ទទាំងឡាយ ! ក្នុង​ឱកាស​នេះ នឹង​ពណ៌នា​អំពី​ប្រវត្តិ​នៃ​ទស្សនា​វដ្ដី កម្ពុជ​សុរិយា នៃ​ពុទ្ធសាស​ន​បណ្ឌិត្យ ដោយ​សេចក្ដី​សង្ខេប តែ​មុន​បង្អស់ សូម​ពណ៌នា​អំពី​ពាក្យ​ថា ទស្សនា​វដ្ដី នឹង​ពាក្យ​ថា កម្ពុជ​សុរិយា ។ អ្វីហៅថា ទស្សនាវដ្ដី កម្ពុជសុរិយា ? ​ទស្សនា​វដ្ដី ជា​ពាក្យ​បាលី ប្រែ​ថា “ដំណើរ​វិល​នៃ​ការ​មើល” គឺ​ការ​មើល​ឬ​អាន​វិល​ទៅ​តាម​ពេល​កំណត់ ដែល​នឹង​ចេញ​ឲ្យ​មើល​ឲ្យ​អាន​ដូច​កំណត់​វេលា​កន្លះ​ខែ ឬ មួយ​ខែ​នឹង​ចេញ ១ លេខ​ឲ្យ​មើល យ៉ាង​នេះ​ហៅ​ថា ទស្ស​នា​វដ្ដី បាន​ដល់​សៀវ​ភៅ​ដែល​គេ​បោះ​ពុម្ព​ចម្រុះ​អត្ថបទ​ចេញ​​ផ្សាយ​ឲ្យ​មើល​ត​ៗ​គ្នា ពី​លេខ ១ ទៅ​លេខ ២ ទៅ​លេខ ៣ ជា​ដើម បើ​អត្ថ​បទ​ណា​វែង គេ​រំលែក​ចុះ​ក្នុង​សៀវ​ភៅ​លេខ ១ … Continue reading

បានផ្សាយ​ក្នុង ទស្សនា​វដ្តី​កម្ពុជ​សុរិយា​ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

គុណ​មាតា​បិតា​ប្រៀប​ធៀប​មក​គុណ​ព្រះ​ពុទ្ធ​

​អ្នកកាន់​ព្រះ​ពុទ្ធ​សាសនា​ខ្លះ​ចង់​ដឹង​ថា គុណ​មាតា​បិតា​ និង គុណ​ព្រះ​សម្មាសម្ពុទ្ធ តើ​អង្គ​ណា​មាន​គុណ​ច្រើន​ជាង​?​ ជា​ដំបូង​គប្បី​យល់​អំ​ពី​ពាក្យ​ថា​ គុណ ។ ពាក្យ គុណ ជា​ភាសា​បាលី​ដែល​ប្រែ​ជា​ភាសា​ខ្មែរ​ថា សេចក្តី​ល្អ​របស់​បុគ្គល​ណា​ម្នាក់​។ ដូច​ជា​ពាក្យ​ថា បុគ្គល​នេះ​មាន​គុណ​ធម៌​ ឬ​គុណ​សម្បត្តិ​ល្អ​គួរ​សេព​គប់​។ ឧ​ទាហរណ៍​សាមញ្ញ​ ដូច​បុគ្គល​ណា​ម្នាក់​បាន​ឲ្យ​វត្ថុ​អ្វី​មួយ​ដល់​បុគ្គល​ណា​ម្នាក់​ បុគ្គល​ដែល​បាន​ទទួល​អំណោយ​ពោល​ថា សូម​អរ​គុណ​។ គុណ​ក្នុង​ទី​នេះ​ សំ​ដៅ​យក​សេចក្តី​ល្អ​ដេល​បុគ្គល​នោះ​លះ​វត្ថុ​ធ្វើ​ជា​ទាន​។ ពាក្យ​គុណ​នេះ​មាន​លក្ខណៈ​ស្មើ​គ្នា​នឹង​ពាក្យ​ថា បុណ្យ​ កុសល សុចរិត អំ​ពើ​ល្អ​។ ​ចំ​ពោះ​គុណ​ដែល​មាតា​បិតា​មាន​ចំពោះ​កូន​ប្រុស​ស្រី​ គឺ​នៅ​ត្រង់​គាត់​ចិញ្ចឹម​បី​បាច់​រក្សា​កូន​ប្រុស​ស្រី​ឲ្យ​រស់​រាន​មាន​ជីវិត​ បង្រៀន​ឲ្យ​ចេះ​និយាយ​ស្តី​ បញ្ជូន​កូន​ទៅ​សិក្សា​រៀន​សូត្រ​ អប់​រំ​កូន​ឲ្យ​ប្រ​ព្រឹត្ត​អំ​ពើ​ល្អ ចែក​មរតក​ឲ្យ​កូន​ធ្វើ​ជា​ដើម​ទុន​សម្រាប់​រក​ស៊ី​ជា​ដើម​។ ការ​បញ្ចេញ​ជា​សង្គហ​ធម៌​សង្គ្រោះ​នេះ​ឡើង​ ដោយ​សារ​មាតា​បិតា​មាន​ទឹក​ចិត្ត​ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌​ គឺ​ មេត្តា ករុណា មុទិតា និង ឧបេក្ខា … Continue reading

បានផ្សាយ​ក្នុង ព្រះពុទ្ធសាសនា, វប្បធម៌ទូទៅ | បានដាក់ពាក្យ​គន្លឹះ , , | មតិ 4

បញ្ញត្តិ និង បរមត្ថ (១០) ចប់

​ការ​អប់​រំ​ចម្រើន​សតិបដ្ឋាន​ជា​រឿង​ល្អិត​ណាស់ ព្រោះ​ជា​ការ​អប់​រំ​ចម្រើន​បញ្ញា​ ដឹង​សភាវធម៌​ដែល​ប្រាកដ​តាម​សេចក្តី​ពិត​។ ក-​សតិបដ្ឋាន​មិន​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ ត្រូវ​ឬ​ខុស? សុ-​ត្រូវ​… ក-​ចម្រើន​សតិបដ្ឋាន​ដោយ​ព្យាយាម​មិន​ឲ្យ​ចិត្ត​កើត​ឡើង ដឹង​បញ្ញត្តិ​អារម្មណ៍​ ត្រូវ​ឬ​ខុស?​ សុ-​ខុស ព្រោះ​ថា​មិន​មែន​ជីវិត​តាម​សេចក្តី​ពិត​។ ​នរណា​នឹង​អាច​ឃាត់​មិន​ឲ្យ​ចិត្ត​កើត​ឡើង​ដឹង​បញ្ញត្តិ​អារម្មណ៍​បាន​នោះ? ប៉ុន្តែ​បញ្ញា​នឹង​អប់​រំ​ចម្រើន​ឡើង​រហូត​ដល់​អាច​ដឹង​បាន​ថា ខណៈ​ដែល​មាន​បញ្ញត្តិ​ជា​អារម្មណ៍​នោះ គឺ​ចិត្ត​ដែ​ល​ជា​នាម​ធម៌​កំពុង​ដឹងបញ្ញត្តិ ពុំ​ដូច្នោះ​ទេនឹង​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ក្នុង​ខណៈ​នោះ​មិន​បាន​ ដោយ​ហេតុ​នេះ​អ្នក​ដែល​អប់​រំ​ចម្រើន​សតិបដ្ឋាន​ ទើប​មិន​មែន​ព្យាយាម​នឹង​មិន​គិត​អ្វី​ឡើយ​ ឬ ព្យាយាម​ដែល​នឹង​មិន​ដឹង​ថា សភាវៈ​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ដែល​ធ្លាប់​បាន​ឃើញ​បាន​ដឹង​ជា​ប្រក្រតី​នោះ​ជា​អ្វី បើ​ព្យាយាម​ធ្វើ​យ៉ាង​នោះ ក៏​នឹង​មិន​អាច​ដឹង​លក្ខណៈ​នៃ​នាមធម៌​ពិត​ៗ​ ថា​ខណៈ​ដែល​កំពុង​​មាន​បញ្ញត្តិ​ជា​អារម្មណ៍​នោះ​ ក៏​នាម​ធម៌​គឺ​ចិត្ត​ ចេតសិក កើត​ឡើង​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ក្នុង​ខណៈ​នោះ​បាន​ឡើយ​។ សតិបដ្ឋានរលឹក​សិក្សា ពិចារណា​សង្កេត​ដឹង​ថា ខណៈ​ណា​ដែល​នឹក​គិត​ខណៈ​នោះ​ជា​នាម​ធម៌​ដែល​ជា​សភាវៈ​ដឹង​ ជា​ធាតុ​ដឹង​ មិន​មែន​ខ្លួន​ មិន​មែន​តួ​ខ្លួន​ សត្វ​ បុគ្គល និង​ដឹង​សភាព​ដែល​ជាអនត្តារបស់​ធម៌​ទាំង​ឡាយ​ថា បញ្ឈប់​ចិត្ត​មិន​ឲ្យ​កើត​ឡើង​ គិត​នឹក​រឿង​រ៉ាវ​ផ្សេង​ៗ​នោះ​មិន​បាន​។ ​ដូច្នោះ បញ្ញា​នឹង​ត្រូវ​ដឹង​ទៅ​ទៅ​ក្នុង​លក្ខណៈ​នៃ​នាមធម៌​ផ្សេង​ៗ​ … Continue reading

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ , , , | បញ្ចេញមតិ

បញ្ញត្តិ និង បរមត្ថ (៩)

​កាល​បាន​សិក្សា​យល់​ហើយ​ក៏​នឹង​ឃើញ​បាន​ថា ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គ្រប់​សត្វ បុគ្គល​នោះ ខណៈចិត្តខ្លះ​​មាន​បរមត្ថ​ធម៌​ជា​អារម្មណ៍​ និង​ខណៈ​ចិត្ត​ខ្លះ​មាន​បញ្ញត្តិ​ជា​អារម្មណ៍​បន្តគ្នា ដូច​តាម​ផ្លូវ​ភ្នែក​ក៏​មិន​បាន​មាន​តែ​ចក្ខុ​ទ្វារ​វិថី​ចិត្ត​ដែល​មាន​តែ​ពណ៌​ជា​អារម្មណ៍​ប៉ុណ្ណោះ​ទេ កាល​ចក្ខុទ្វារ​វិថី​ចិត្ត​រលត់​អស់​ហើយ​រួច​ភវង្គ​ចិត្ត​ក៏​កើត​ខ័ណ្ឌ​ហើយ​មនោ​ទ្វារ​វិថីចិត្ត​ក៏​កើត​ឡើង​ ទទួល​ពណ៌​ត​ពី​ចក្ខុ​ទ្វារវិថី កាលណា​មនោ​ទ្វារ​វិថី​ចិត្ត​វារៈ​ដំបូង​រលត់​ហើយ ភវង្គ​ចិត្ត​កើត​ខ័​ណ្ឌ​ហើយ មនោទ្វារ​វិថីចិត្ត​វារៈ​បន្ទាប់​ក៏​កើត​ឡើង​មាន​បញ្ញត្តិ​ជាអារម្មណ៍​ មិន​ដូច្នោះទេ តើ​នឹង​មាន​ជីវិត​រស់​នៅ​បាន​យ៉ាង​ណា? បើ​មិន​ដឹង​បញ្ញត្តិថា​ ជា​ តុ ជាកៅ​អី ជា​អាហារ ជា​ពែង ជា​ចាន ជាស្លាបព្រា ។ល។ ក៏​នឹង​មាន​ជីវិត​មិន​បាន​ឡើយ។ សត្វ​តិរច្ឆាន​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ឬ​ទេ? គឺ​ត្រូវ​មាន​ដូច​គ្នា។ បើ​មិន​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ទេ សូម្បី​តែសត្វ​តិរច្ឆាន​ក៏​រមែង​មាន​ជីវិត​នៅ​មិន​បាន​ដែរ ព្រោះ​មិន​ដឹង​ថា​អ្វី​ជា​អាហារ​ ឬ​មិន​មែន​អាហារ​។ ​អ្នក​ដែល​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ ដូច​ព្រះ​អរហន្ត​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់ ព្រះ​អរហន្ត​ទាំង​ឡាយ ព្រះ​អនាគា​មិន​បុគ្គល ព្រះ​សោតា​បន្ន​បុគ្គល​ និងបុថុជ្ជន​តើ​ផ្សេង​គ្នា​យ៉ាង​ណា ឬ​មិន​ផ្សេង​គ្នា​ទេ? អ្នក​ដែល​ជា​ព្រះ​អរិយ​ជា​ម្ចាស់​ និង​អ្នក​ដែល​ជា​បុថុជ្ជន​ផ្សេង​គ្នា​ត្រង់​បញ្ញា​។ បុថុជ្ជនដែល​មិន​ដឹង​រឿង​បរមត្ថ​សោះ​ទេ ក៏​ប្រកាន់​ថាបញ្ញត្តិ​ជា​វត្ថុ​ពិត … Continue reading

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ , , | បញ្ចេញមតិ

បញ្ញត្តិ និង បរមត្ថ (៨)

ដូច្នោះ រូប​ដែល​កំពុង​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ខណៈ​នេះ ដែល​មាន​អាយុ​១៧​ខណៈ​ចិត្ត ត្រូវ​រលត់​ទៅ​មុន​ចិត្ត​ឮ ទើប​កើត​ឡើង​បាន​ ដូច្នោះ​ ដែល​ប្រាកដ​ហាក់​ដូច​ជាទាំង​ឮ​ផង​ ទាំង​ឃើញ​ផងនោះ ក៏​ពី​ព្រោះ​រូប​កើត​រលត់​ប្រាកដ​ បន្ត​ទាំង​តាម​ផ្លូវ​ចក្ខុ​ទ្វារវិថី (​ភវង្គ​ខ័​ណ្ឌ) និង​មនោ​ទ្វារវិថី​យ៉ាង​សន្ធឹក​សន្ធាប់​រហូត​ដល់​ប្រាកដ​ជា​មាន​មនុស្ស​កំពុង​ដើរ​ កំ​ពុង​លើក​ដៃ​ និង​ធ្វើ​ចលនា​ផ្សេង​ៗ​ជា​ដើម​។ ប៉ុន្តែ​កាល​ណា​មិន​បាន​ប្រចក្សការ​កើត​ឡើង​ និង​រលត់​ទៅ​វិញ​យ៉ាង​រហ័​ស ​របស់​នាម​ធម៌​នោះ​ទេ ក៏​ប្រកាន់​នូវ​បញ្ញត្តិសភាវៈ​ដែល​ប្រាកដ​នោះ​ជា មនុស្សខ្លះ ជា​ស្ត្រី​ខ្លះ ប្រុស​ខ្លះ វត្ថុ​នេះ​វត្ថុនោះ​ខ្លះ​ទៅ​វិញ​។ ប៉ុន្តែ​គួរ​រំលឹក​ថា តាំង​តែ​ផ្តើម​សិក្សា​បរមត្ថ​ធម៌​នោះដឹង​ថា​បរមត្ថ​ធម៌​ជា​សភាវធម៌​មាន​ពិត​ដេល​មិន​មែន​ សត្វ​ បុគ្គល តួ​ខ្លួន​ មិន​មែន​ស្រី​ប្រុស​ មិន​មែន​វត្ថុ​របស់​ណាៗ​ឡើយ​ ធម៌​ដែល​ជា​សច្ចធម៌​នោះត្រូវ​ជា​សេចក្តីពិត​តាំង​ពី​ដើម​រហូត​ជានិច្ច ទំរាំ​នឹង​អប់​រំ​ចម្រើន​បញ្ញា​ឡើង​ដល់​ថ្នាក់​ប្រចក្ស​ច្បាស់​នូវ​សភាវធម៌​តាម​ដែល​ធ្លាប់​បាន​ឮ​ បាន​និយាយ​ថា បរមត្ថ​ធម៌​ជា​សភាវៈ​ដេល​មាន​ពិត​ដែល​មិន​មែន​សត្វ​ បុគ្គល តួ​ខ្លួន​នោះ។ រស​មាន​ពិត​ រឹង​មាន​ពិត បញ្ញត្តិ​រស​និង​រឹង​នោះ ថា​ទំពាំង​បាយ​ជូរ តែ​សភាវៈ​ដេល​មាន​ពិត​គឺ​រូប​កើត​ឡើង​ហើយ​រលត់​ទៅ​ប៉ុណ្ណោះ … Continue reading

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ , | បញ្ចេញមតិ

បញ្ញត្តិ និង បរមត្ថ (៧)

​សេចក្តី​ក្នុង​អដ្ឋសាលិនី​ និក្ខេបក័ណ្ឌ ព្រះ​បាលី​សំដែង​និទ្ទេស​​ អធិវចនទុក្កៈ មាន​សេចក្តី​ថា អធិវចនធម៌ គឺ​ធម៌​ជា​ឈ្មោះ​ តើ​ដូច​ម្តេច? អធិវចនធម៌ គឺ​ធម៌​ជា​ឈ្មោះ​តើ​យ៉ាង​ណា គឺ​ការ​ពោល​ឆ្លើយ​ អាន​ប្រកប​ បញ្ញត្តិ វោហារ​ នាម​​ ការ​ហៅ​ឈ្មោះ​ ការ​ដាក់​ឈ្មោះ​ ការ​ចេញ​ឈ្មោះ ការ​ហៅ​ឈ្មោះ​នៃ​ធម៌​នោះ​ៗ​ណា​មួយ​ សភាវធម៌​ទាំង​នេះ​ ឈ្មោះ​ថា អធិវចនធម៌ គឺ​ធម៌​ជា​ឈ្មោះ​(​គ្រប់​យ៉ាង​ជា​ឈ្មោះ​ទាំង​អស់​នោះ ដីស ប៉ាកា តុ កៅ​អី​ ។ល។ ធម៌​ទាំង​អស់​នេះ​ឯង​ឈ្មោះ​ថា អធិ​វចន​បថ​ធម៌ គឺ​ធម៌​ជា​ហេតុ​នៃ​ឈ្មោះ​។ ​បើ​មិន​មាន​សភាវធម៌ ឈ្មោះ​ក៏​មិន​មាន តែ​កាល​បើ​មាន​សភាវធម៌ហើយ​ ត្រង់​ដែល​មិន​មាន​ឈ្មោះ មាន​ឬទេ? សេចក្តី​ក្នុង​អដ្ឋ​កថា​មាន​ថា ធម៌​ទាំអ​ស់​នោះ​ឯង​ ឈ្មោះ​ថា​អ​ធិវចន​បថធម៌ គឺ​ធម៌​ជា​ហេតុ​នៃ​ឈ្មោះ … Continue reading

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

បញ្ញត្តិ និង បរមត្ថ (៦)

ចំពោះ​តាម​ផ្លូវ​ត្រចៀក​នោះ កាល​កើត​មក​ហើយ នៅ​កូន​ក្មេង​ក៏​ឮ​សម្លេង​ញយៗជា​ប្រក្រតី តែ​មិន​ទាន់​ដឹង​ពាក្យ​ មិន​ទាន់​យល់​ក្នុង​ភាសា​ណា​មួយ​ឡើយ​ ប៉ុន្តែ​សញ្ញា​សេចក្តី​ចាំក្នុង​សម្លេង​ផ្សេងៗ​កើន​ឡើង​ៗ​ទើប​ធ្វើ​ឲ្យ​នឹក​គិត​នូវ​បញ្ញត្តិ​ សេចក្តី​សម្គាល់​ផ្សេងៗ​របស់​សម្លេង​ដែល​ចាំ​ទុក​នោះ​ កូន​ក្មេង​ក៏​ឃើញ​ ឮ ធុំ​ក្លិន ដឹង​រស​ ដឹង​សភាវៈ​ដែល​ប៉ះខ្ទប់​សម្ផស្ស​ ឈឺ ខឹង ពេញ​ចិត្ត មិន​ពេញ​ចិត្ត​ យំ តែ​មិន​ដឹង​ពាក្យ​ដែល​នឹង​អ​ធិប្បាយ​ ដែល​នឹង​និយាយ​ ដែល​នឹង​ប្រាប់​ រហូត​ដល់​ទំរាំ​នឹង​ធំ​ឡើង​។ តើ​មាន​អ្នកណា​ដែល​ចាំ​ហេតុ​ការណ៍​ទាំង​ឡាយ​ដែល​ទើប​កើត​មក​បាន​ទេ ទោះ​ជា​ពេល​នោះ​ក៏​ឃើញ ក៏​ឮ​ ។ល។​ ដែរ? ប៉ុន្តែ​កាល​ណា​នៅ​មិន​ទាន់​មាន​ពាក្យ​នឹង​ប្រាប់​ទេ ព្រោះ​មិន​ទាន់​យល់​សេចក្តី​នៃ​ម្លេង​ផ្សេងៗ​ សេចក្តី​ចាំ​ហេតុការណ៍​ផ្សេងៗ ក៏​រលុប​រលត់​ភ្លេច​បាត់​អស់​ទៅ​វិញ​។ ដល់​ធំ​ឡើង​ហើយ ដឹង​សេចក្តី​ក្នុង​សម្លេង ចេះ​ភាសា​ផ្សេងៗ​ដែល​មិន​ត្រឹម​តែ​ចាំវត្ថុ​ដែល​ឃើញ​តាម​ភ្នែក​ រហូត​ដល់​ចាំ​រឿង​ដែល​បាន​ឮ​តាម​ត្រចៀក​ទៀត​ រួម​គ្នា​ជា​រឿង​រ៉ាវ​ច្រើន​ប្រការ​ លោក​នៃ​សម្មតិ​បញ្ញត្តិ​ទើប​កើន​ឡើង​ៗ​ជា​វិវឌ្ឍនាការ​មិន​ចេះចប់​។ កាល​អាន​សៀវភៅ​រឿង​ណា​មួយ​ហើយ ក៏​នៅ​ត្រូវ​ធ្វើ​ជាភាព​យន្ត​ឲ្យ​មើល​ ឲ្យ​ឮ​សម្លេង​ទៀត​ផង​, កាល​បើ​ពិចារណា​ប្រៀប​ធៀប​ទៅ​ … Continue reading

បានផ្សាយ​ក្នុង វប្បធម៌ទូទៅ | បញ្ចេញមតិ

បញ្ញត្តិ និង បរមត្ថ (៥)

ក-​ប៉ុន្តែ​បើ​ មនោទ្វារ​ជ្រាប​ថា​ជាប៉ាកា តើ​ខុស​ ឬ ត្រូវ? សុ-​មិន​ខុស​ទេ ព្រោះ​ថា​ខណៈ​មាន​ធម្មារម្មណ៍​ គឺ​ បញ្ញត្តិ​ជា​អារម្មណ៍​ ប៉ុន្តែ បញ្ញា​ត្រូវ​ដឹង​ត្រឹម​ត្រូវថា ជួរ​ខណៈ​ដែល​ជា​មនោ​ទ្វារ​វិថី​ ខុស​ពី​ខណៈ​ដែល​ជា​ចុក្ខុ​ទ្វារ​វិថី​ សឹង​អ្នក​ដែល​មិន​បាន​អប់​រំ​ចម្រើន​បញ្ញា​ រមែង​តែង​ដឹង​ចូល​ច្របូក​ច្របល់​គ្នា​ ទាំង​ផ្លូវ​ចក្ខុ​ទ្វារ​វិថី​ និង​មនោ​ទ្វារ​វិថី​ ថា​ជា​វត្ថុ​ណា​មួយ​ ដូច​ជា​សត្វ​ បុគ្គល​ វត្ថុផ្សេងៗ ។​ ក្នុង​មួយ​ថ្ងៃ​ៗ​នោះ​មនុស្ស​ទាំង​អស់​ចូល​ចិត្ត​អ្វី​ លោកភៈ​ចូលចិត្ត​អ្វី ចូល​ចិត្ត​គ្រប់​យ៉ាង​ រួម​ទាំង​អ្វី​? ក-​វត្ថុ​ដេល​គប្បី​ពេញ​ចិត្ត​គ្រប់​ប្រភេទ​… សុ-​លោភៈ​ចូល​ចិត្ត​គ្រប់​យ៉ាង​ រួម​ទាំង​បញ្ញត្តិ​ផង​។ លោក​ពេញ​ទៅ​ដោយ​បញ្ញត្តិ​ ទើបបដិសេធ​មិន​បាន ត្រូវ​ពេញ​ចិត្ត​ទាំង​បរមត្ថ​ធម៌​ផង​ និង​បញ្ញត្តិ​ផង​។ ពេល​ពេញចិត្ត​វត្ថុ​ណា​មួយ​ ខណៈ​នោះ​ពេញ​ចិត្ត​បញ្ញត្តិ​ផង​ដែរ​ មិន​មែន​ពេញ​ចិត្ត​ចំពោះ​តែ​បរមត្ថ​ប៉ុណ្ណោះ​ទេ បើ​ពេញ​ចិត្ត​ខ្សែ​ក្រវាត់​ ១ខ្សែ​ហើយ ក៏​ពេញ​ចិត្ត​ពណ៌​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ដែរ​។ ក-​ពេញ​ចិត្ត​ផ្លាក​ … Continue reading

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ