បណ្ណសារ ប្រចាំខែ៖ ខែធ្នូ 2011

បុណ្យគឺអ្វី? អ្វីគឺបុណ្យ?

ពេល​ដែល​ឮ​សំណួរ​នេះ​ឡើង ពុទ្ធ​សាសនិក​ជន​ខ្លះ​ច្បាស់​ជា​ស្រមើ​ស្រមៃ​ទៅ​យ៉ាង​ឆ្ងាយ​រហូត​ស្ទើរ​ហៅ​មិន​ឮ​មើល​មិន​ឃើញ។ ចម្លើយ​ដោយ​ខ្លី​ទៅ​លើ​សំណួរ​នេះ ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា​ក្នុង​គម្ពីរ​អង្គុតរនិកាយ សត្តក​និបាត ថា “មា ភិក្ខវេ បុញ្ញានំ ភយិត្ថ សខស្សេតំ ភិក្ខវេ អធិវចនំ យទិទំ បុញ្ញានំ” ប្រែថា «ម្នាល​ភិក្ខុ​ទាំង​ឡាយ! អ្នក​ទាំង​ឡាយ​កុំ​ខ្លាច​បុណ្យ​ឲ្យ​សោះ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ពាក្យ​ថា “បុណ្យ” នុ៎ះ មិន​គឺ​អ្វី​ដទៃ​ឡើយ គឺ​ជា​ឈ្មោះ​នៃ​សេចក្តី​សុខ សេចក្តី​សុខ​នោះ​សោត ក៏​ជា​ឈ្មោះ​របស់​បុណ្យ។» ដូច្នេះ​ពាក្យ​ថា “បុណ្យ” គឺ “សេចក្តី​សុខ” ឯ​ពាក្យ​ថា “សេចក្តី​សុខ” គឺ “បុណ្យ”។ ការ​សន្សំ​បុណ្យ​នាំ​ឲ្យបាន​សេចក្តី​សុខ ការ​សន្សំ​សេចក្តី​សុខ​នាំ​ឲ្យ​បាន​បុណ្យ។ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​ថា “សុខោ បុញ្ញស្ស ឧច្ចយោ” … Continue reading

បានផ្សាយ​ក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, សំណួរចម្លើយ | មតិ 2

បទបឋ្យាវត្ត សូត្របែបសំស្ក្រឹត

បទស្មូត្រកំណាព្យគំរួ បទបឋ្យាវត្ត បែបទី២ សូត្របែបសំស្ក្រឹត

បានផ្សាយ​ក្នុង កំណាព្យ, បទស្មូត្រកំណាព្យគំរូ, វប្បធម៌ទូទៅ | បញ្ចេញមតិ

បទបឋ្យាវត្ត សូត្របែបបរាភវសូត្រ

បទស្មូត្រកំណាព្យគំរូ បទបឋ្យាវត្ត សូត្របាន ៣បែប បែបទី១

បានផ្សាយ​ក្នុង កំណាព្យ, បទស្មូត្រកំណាព្យគំរូ | បញ្ចេញមតិ

សាមគ្គីធម៌

សាមគ្គីកថា វិទ្យុធម្មទេសនា ពីថ្ងៃទី ២៣-៨-៦៦ របស់ភិក្ខុ យឹម-សំអឿន វត្តលង្កា ភ្នំពេញ ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ទស្សនាវដ្តីកម្ពុជសុរិយាឆ្នាំ ១៩៦៦ នមោ តស្ស ភគវតា អរហតោ សម្មា សម្ពុទ្ធស្ស ។ សូម​នមស្ការ ចំពោះ​ព្រះភគវន្តមុនី អរហំសម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ (ព្រម​ទាំង​ព្រះ​ធម៌ និង​ព្រះ​អរិយសង្ឃ ដោយ​សេចក្ដី​គោរព) ។ ​វេលា​នេះ អាត្មាភាព​សូម​ដក​ស្រង់​យក​ពុទ្ធភាសិត ថា : “ សុខា សង្ឃស្ស សាមគ្គី “ ប្រែថា ” សេចក្ដី​ព្រម​ព្រៀង​គ្នារវាង​ពួក​ក្រុម​នាំ​ឲ្យ​កើត​សន្តិ​សុខ​(ក្នុង​លោក​) “​ដែល​មាន​សម្ដែង​ជា​ធម្មាធិដ្ឋានក្នុង ឱវាទ​ប្បាតមោក្ខ” … Continue reading

បានផ្សាយ​ក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ, វប្បធម៌ទូទៅ | មតិ 4

បទមេបួន សូត្របែបរាស់

បទ​ស្មូត្រ​កំណាព្យ​គំរូ បទមេបួន សូត្របែបរាស់

បានផ្សាយ​ក្នុង កំណាព្យ, បទស្មូត្រកំណាព្យគំរូ | បញ្ចេញមតិ

កាព្យនិទាន រំលឹកដល់ព្រហ្មមុខបួននៅអង្គរ

សូមចុចទីនេះដើម្បីទាញយកអត្ថបទកំណាព្យទាំងស្រុង

បានផ្សាយ​ក្នុង កំណាព្យ, ព្រះពុទ្ធសាសនា, វប្បធម៌ទូទៅ | បញ្ចេញមតិ

បទកាកគតិ សូត្របែបពុទ្ធបាទប្រាំឋាន

បទ​ស្មូត្រ​កំណាព្យ​គំរូ បទ​កាក​គតិ បែប​ទី១២ សូត្រ​បែបពុទ្ធបាទប្រាំឋាន។

បានផ្សាយ​ក្នុង វប្បធម៌ទូទៅ | បញ្ចេញមតិ

ព្រះធម៌ជាទស្សនវិជ្ជាឬអ្វី?

ព្រះ​ធម៌​ដែល​ព្រះ​សម្ពុទ្ធ​សម្ដែង​ប្រោស​សត្វ ជា​ទស្សន​វិជ្ជា​ឬ​អ្វី​? ព្រះ​មហាវិរីយបណ្ឌិតោ ប៉ាង – ខាត់ រៀបរៀង ព្រះ​ធម៌ ឬ​ហៅ​ថា «ធម្ម» ដែល​ព្រះ​សម្ពុទ្ធ​សម្ដែង​ហើយ​នេះ ឬ​ដែល​អ្នក​បស្ចិម​ហៅ​ថា «ទស្សនវិជ្ជា» (Philosophies )? ក្នុង​អតីតកាល​មាន​ព្រះ​សម្ពុទ្ធ​ច្រើន​ព្រះ​អង្គ​ដែល​និព្វាន​កន្លង​រំលង​ទៅ​យូរ​អង្វែង​ណាស់​ហើយ តែ​ព្រះ​ធម៌​ថ្លៃវិសេស​ដែល​ទ្រង់​បាន​សម្ដែង​ទុក​ហើយ​ដើម្បី​ប្រោស​សត្វ​លោក​នេះ ឋិត​ថេរ​នៅ​បរិសុទ្ធ​តាម​រូប​ដើម​ដដែល ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ធម៌​នេះ ហៅ​ថា បកតិធម៌ ធម៌​ប្រក្រតី ។ ព្រះ​ធម៌​នេះ​កាល​ព្រះ​អង្គ​គង់​ធរមាន​នៅ​ឡើយ​មិន​មាន​ចារិក​ជា​អក្សរ​ទេ។ ក្រោយ​ពុទ្ធ​បរិនិព្វាន ព្រះ​អរិយ​សាវ័ក​ទាំងឡាយ​ច្រើន​អង្គ​បាន​ធ្វើ​សង្គាយនា​១(ផ្ទៀង​ផ្ទាត់ ) ពុទ្ធវចនៈ​ហើយ​ចេះ​ចាំ​ព្រះ​ពុទ្ធ​វចនៈ​ទាំង​អស់ ចាំ​រត់​មាត់​ស្ទាត់ (មុខ​បាឋ ) បាន​រក្សា​ព្រះ​ធម៌​ជា​ពុទ្ធវចនៈ​តៗ​គ្នាពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត ទុក​រហូត​ដល់​បច្ចុប្បន្នកាល​នេះ ។ ពុទ្ធ​សាសនា​កន្លង​ទៅ​ប្រមាណ​ ៥០០ឆ្នាំ ព្រះ​សង្ឃ​សាវ័ក​ចារឹក​ពុទ្ធវចនៈ​ជា​លាយ​លក្ខណ៍​អក្សរ​នៅ​កោះ​លង្កា។ ព្រះ​សម្ពុទ្ធ​សម្ដែង​ទុកថា ធម៌​ព្រះ​អង្គ​នេះ​ហៅ​ថា ធម្មវិន័យ … Continue reading

បានផ្សាយ​ក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ, សំណួរចម្លើយ | បញ្ចេញមតិ

បទកាកគតិ សូត្របែបភូមិធម៌ភូមិសុខ

បទ​ស្មូត្រ​កំណាព្យ​គំរូ បទ​កាក​គតិ បែប​ទី១១ សូត្រ​បែបភូមិធម៌ភូមិសុខ។

បានផ្សាយ​ក្នុង វប្បធម៌ទូទៅ | បញ្ចេញមតិ

បទកាកគតិ សូត្របែបផ្ចាញ់មារ

បទ​ស្មូត្រ​កំណាព្យ​គំរូ បទ​កាក​គតិ បែប​ទី១០ សូត្រ​បែបផ្ចាញ់មារ។

បានផ្សាយ​ក្នុង កំណាព្យ, បទស្មូត្រកំណាព្យគំរូ | បញ្ចេញមតិ