បណ្ណសារប្រចាំថ្ងៃ៖ ខែកក្កដា 29, 2011

ធម៌មួយមានឧបការៈច្រើន

អប្បមាទោ កុសលេសុ ធម្មេសុ សេចក្តីមិនធ្វេសប្រហែសក្នុងធម៌ទាំងឡាយជាកុសល។ ពាក្យថា “មិនធ្វេសប្រហែស” បានដល់សភាវធម៌ដែលផ្ទុយគ្នានឹងពាក្យថា “ធ្វេសប្រហែស”។ សេចក្តីមិនធ្វេសប្រហែសនោះ បានដល់ការមិនភ្លេចភ្លាំងស្មារតី គឺកិរិយាមិនស្រវឹង មិន​ពុល​គំនិត​ភ្លេច​ខ្លួន​ទៅ​ក្នុង​ឥដ្ឋារម្មណ៍ គឺ លាភ យស សរសើរ សុខ ឬថា មិន​ស្រវឹង​ទៅ​តាម​ដំណើរ​សេចក្តី​ស្រវឹង​៣​ប្រការ​គឺ ស្រវឹង​ថា​ខ្លួន​មាន​វ័យ​នៅ​ក្មេង​១ ថា​ខ្លួន​មិន​មាន​រោគ​១ ថា​ខ្លួន​មាន​ពូជ​អំបូរ​ប្រកប​ដោយ​ជីវិត​រស់​នៅ​វែង​១ ។ ពាក្យថា “ធម៌ទាំងឡាយជាកុសល” បាន​ដល់​កុសល​ធម៌​ច្រើន​យ៉ាង មាន​បុញ្ញ​កិរិយា​វត្ថុ​១០​ជាដើម។ កុសលធម៌​ទាំងអស់ដែលកើតឡើងក្នុងសន្តានចិត្តរបស់បុរសស្រ្តីទៅបាន ក៏​ដោយ​គុណ​នៃ​អប្បមាទ​ធម៌ ឬថា មាន​អប្បមាទធម៌​ជា​ប្រភព​(ជាដែនកើត) ដូច្នេះ​ក៏​បាន ព្រោះ​ហេតុ​នោះ​ទើប​លោក​ពោល​ថា “អប្បមាទធម៌ គឺ​សេចក្តី​មិន​ធ្វេស​ប្រហែស” នេះ​ចាត់​ជា​ធម៌​មាន​ឧបការៈ​ច្រើន”។ ពុទ្ធភាសិតនេះ ជាមច្ឆិមវាចា គឺ​ជា​ព្រះ​ពុទ្ធដីកា​ពៅ​បំផុត​ក្នុង​ពេល​ដែល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​អាពាធ​ជា​ទម្ងន់​ទៀប​បរិនិព្វាន។ អប្បមាទធម៌​មាន​ឧបការៈ​ទាំង​គតិលោក … Continue reading

បានផ្សាយ​ក្នុង ប្រជុំកងធម៌ថ្នាក់ទោភាគ១, ពួកធម៌មួយ, ព្រះធម៌, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , | បញ្ចេញមតិ