បណ្ណសារប្រចាំថ្ងៃ៖ ខែកក្កដា 28, 2011

ចរណៈ ១៥ យ៉ាង

វិជ្ជា៣ និង វិជ្ជា៨ត្រូវបានលើកយកមកនិយាយរួចហើយតាំងពីឆ្នាំមុន ដោយការឃ្លាតឆ្ងាយពី អាណាចក្រវ៉ឺដប្រេសមួយរយៈវែងធ្វើឲ្យមានការយឺតយូរ មិនបានបន្តនិយាយពីចរណៈ១៥ឲ្យ បានទាន់តាមតម្រូវការ។ ក្នុងអត្ថបទនេះនឹងលើកយកចរណៈ១៥របស់ព្រះសម្មាសម្ពុទ្ធមក និយាយជាបន្តទៅទៀត គ្រាន់បានជាឈ្នួននៃសតិបញ្ញាក្នុងការសិក្សារិះគិតតទៅ។ ចរណៈ ប្រែថា “ការប្រព្រឹត្ត, ការត្រាច់ទៅ ឬការដើរ” ។ ចរណៈនេះជាឈ្មោះបដិបទា របស់ព្រះពុទ្ធជាម្ចាស់ ឬ ពុទ្ធសាវ័ក ដែលព្រះអង្គមានចរណៈដ៏បរិបូណ៌ សំដៅយកការ ប្រព្រឹត្តល្អដោយកាយ វាចា ចិត្តឥតមានបុគ្គលណាមួយ ចាប់ថ្នាក់ ចោទប្រកាន់ ក្នុងផ្លូវសីលធម៌ ឬ រង្កៀសចំពោះសេចក្តីប្រព្រឹត្តិព្រះអង្គបានឡើយ។ ចរណៈទាង១៥ ចែកចេញជា៣ពួកគឺ សីល ជាពួកទី១ សទ្ធម្ម ជាពួកទី២ ឈាន ជាពួកទី៣។ ពួកទី១ សីល … Continue reading

បានផ្សាយ​ក្នុង ព្រះពុទ្ធ, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ | មតិ 3