ស្វែងរក
-

-
សម្តេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត ព្រះ
សង្ឃរាជថ្នាក់ទី១នៃគណៈមហា
និកាយ ព.ស២៤៤៧-២៥១៣។ -
My Flickr



More Photos -
ប្រកាសថ្មីៗ
- ឧបាយបង្កើតសេចក្តីសុខ
- ការអប់រំមនុស្សដោយព្រះធម៌
- ចង់ឈ្នះចាញ់គ្នាបានប្រយោជន៍អ្វី?
- ពលរដ្ឋធម៌ៈ ធម៌ជាកម្លាំងដល់ប្រទេស
- ពិចារណាពីសភាពរបស់ចិត្ត
- គោលព្រះនិព្វាន
- ពាលបណ្ឌិត សេវនកថា
- ការត្រឡប់ខ្លួន
- ពុទ្ធសាសនបដិបត្តិ
- ទុក្ខឥតល្ហែ
- ប្រវត្តិនៃទស្សនាវដ្តី កម្ពុជសុរិយា
- គុណមាតាបិតាប្រៀបធៀបមកគុណព្រះពុទ្ធ
- បញ្ញត្តិ និង បរមត្ថ (១០) ចប់
- បញ្ញត្តិ និង បរមត្ថ (៩)
- បញ្ញត្តិ និង បរមត្ថ (៨)
- បញ្ញត្តិ និង បរមត្ថ (៧)
- បញ្ញត្តិ និង បរមត្ថ (៦)
- បញ្ញត្តិ និង បរមត្ថ (៥)
- បញ្ញត្តិ និង បរមត្ថ (៤)
- បញ្ញត្តិ និង បរមត្ថ (៣)
- បញ្ញត្តិ និង បរមត្ថ (២)
- បញ្ញត្តិ និង បរមត្ថ (១)
- ធម្មគោរព (ការគោរពធម៌)
- ទ្រព្យកើតឡើងដោយហេតុ ៣ យ៉ាង
- ចំណងដៃទិវានៃក្តីស្រឡាញ់
- ស្មូត្រៈ ខមាទោសមាតាបិតា
- អង្គនៃឧបោសថសីល ឬ សីល៨
- មនុស្សល្អក្នុងការគ្រប់គ្រង
- កាលប្រវត្តិ និងការចាប់បដិសន្ធិ នៃទង់ព្រះពុទ្ធសាសនា
- មង្គលសូត្រ ឬមង្គល ៣៨ប្រការ
-
ប្រកាស លើគេ
បណ្ណសារ
ចំណាត់ក្រុម
- កំណាព្យ
- គាថាធម្មបទ
- ច្បាប់នៃកម្ម
- ទស្សនាវដ្តីកម្ពុជសុរិយា
- ធម៌និងជីវិត
- បញ្ញត្តិ និង បរមត្ថ
- បណ្ណាការឆ្នាំថ្មី
- បទពិចារណា
- បទស្មូត្រកំណាព្យគំរូ
- បរាភវសូត្រ
- ប្រជុំកងធម៌ថ្នាក់ទោភាគ១
- ពន្លឺធម៌ព្រះពុទ្ធ
- ពុទ្ធភាសិត
- ពួកធម៌មួយ
- ព្រះធម៌
- ព្រះពុទ្ធ
- ព្រះពុទ្ធសាសនា
- ព្រះពុទ្ធោវាទ
- ភរិយាស្វាមី
- មួយជំហានម្តង
- រឿងព្រះនាងសាមាវតី
- វប្បធម៌ទូទៅ
- វប្បធម៌ពុទ្ធសាសនា
- វីដេអូ
- សីល៥
- សីល៨
- សេចក្តីផ្សេងៗ
- សំណួរចម្លើយ
- ស្មូត្រ
- អគ្គបណ្ឌិត ប៊ុត សាវង្ស
- ឧបាសិកនិទ្ទេស
- ៤៨ ធម្មទស្សន៍
បណ្ណសារ ប្រចាំខែ៖ ខែឧសភា 2010
ទេវទូតទាំងបួន
(ការរចនារូបភាពអំពីទេវទូតទាំងបួន ខុសប្លែកគ្នាទៅតាមចិន្តនាការរបស់វិចិត្រករ ប៉ុន្តែ អត្ថន័យរបស់រូបភាពបញ្ជាក់ពីការឃើញមនុស្សចាស់ឈឺស្លាប់ និងភេទអ្នកបួស ដូចគ្នា) ក្នុងការកសាងនូវបារមីរបស់ព្រះពោធិសត្វ ដើម្បីឲ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ត្រូវចំណាយពេលវេលាយូរអង្វែងវែងឆ្ងាយ ច្រើនជាតិកំណើតណាស់។ មុននឹង បានត្រាស់ជាព្រះសម្មាសម្ពុទ្ធមួយអង្គៗ ព្រះពោធិសត្វត្រូវបំពេញបារមីទាំង៣០ ឲ្យបានគ្រប់គ្រាន់ទើបអាចឈានចូលដល់ការត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ បាន។ មិនមែនបានត្រាស់ដោយចៃដន្យឬដោយអំណាចខាងក្រៅណាមួយមក បណ្តាលឡើយ។ គ្រប់យ៉ាងកើតឡើងពីបុញ្ញសម្ភាររបស់ព្រះអង្គទាំងអស់។ តាមការសិក្សាក្នុងពុទ្ធប្រវត្តិយើងឃើញថា ក្នុងជាតិចុងក្រោយរបស់ព្រះសម្មា សម្ពុទ្ធ នៅពេលដែលព្រះអង្គទ្រង់ប្រសូតភ្លាម ព្រះអង្គទ្រង់ប្រកាសខ្លួនថាជាបុគ្គល ប្រសើរជាងគេក្នុងលោក ជាបុគ្គលចម្បងជាងគេក្នុងលោក និងទ្រង់ប្រកាសថា ជាតិនេះជាជាតិចុងក្រោយរបស់ព្រះអង្គ អំណើះតទៅព្រះអង្គលែងកើតទៀតហើយ។ ក្នុងជីវិតជាព្រះអង្គម្ចាស់មួយអង្គក្នុងត្រកូលសក្យវង្សនាក្រុងកបិលពស្តុ ព្រះអង្គទ្រង់ សោយសុខក្នុងរាជសម្បិត្តដែលហែហមអមដោយស្រីស្នំក្រមការ តូរ្យតន្ត្រីសិល្បៈ នានាសុទ្ធសឹងតែជាគ្រឿងបំប៉នកាមគុណឲ្យភ្លើតភ្លើនទៅក្នុងលោកិយវិស័យ។ បើទុកជាយ៉ាងនេះក៏ដោយ ដោយពេលវេលា និងបារមីនៃការត្រាស់ដឹងជាព្រះ សម្មាសម្ពុទ្ធត្រូវមកដល់ ធ្វើឲ្យព្រះអង្គចេះតែមានអារម្មណ៍ប្លែកៗ នឿយណាយ ពីកាមសុខទាំងនោះ … Continue reading
បានផ្សាយក្នុង ព្រះពុទ្ធ, ព្រះពុទ្ធសាសនា, វប្បធម៌ទូទៅ
មតិ 4
ទ្រព្យគង់ត្បិតរក្សា
«ឧដ្ឋាតា កម្មនេយ្យសុ អប្បមត្តោវិធានវា សមំ កប្បេតិ ជីវតំ សម្ផតិ អនុក្ខតិ។» “អ្នកមានព្យាយាមរវាសរវៃក្នុងតួនាទីការងារមិនប្រមាទ ចូលចិត្តចាត់ការ ចិញ្ចឹមជីវិតស្មើៗគ្នា ទើបរក្សាទ្រព្យដែលរកទុកមកបាន។” [ពុទ្ធវចនៈ] អ្នកមានព្យាយាមរវាសរវៃក្នុងតួនាទី គឺអ្នកមានសេចក្តីប្រឹងប្រែង រហ័សរហួន ញាប់ដៃញាប់ជើង ទៀងទាត់ម៉ត់ចត់ធ្វើការមិនដាច់ ធ្វើហើយធ្វើទៀត ស្រឡាញ់ពេញចិត្តស្អិតជាប់ក្នុងតួនាទីការងារ គឺបើស្ថិតនៅក្នុងមុខតំណែង នាទីការងារអ្វីក៏ស្គាល់នាទីការងាររបស់ខ្លួន បើជាកសិករ, កម្មករ ក៏រវៀស រវៃក្នុងកសិកម្ម ហត្ថកម្មបើជាពាណិជ្ជករ ក៏ប្រឹងប្រែងញាប់ដៃញាប់ជើងក្នុង ពាណិជ្ជកម្ម បើជាអ្នករាជការ គឺបើស្ថិតនៅក្នុងតួនាទីការងារអ្វី ក៏ឃ្មាតខ្មីប្រឹង ប្រែងក្នុងមុខការងារតួនាទីនោះ មិនមានប្រមាទគឺមិនធ្វេសប្រហែស ប្រុងប្រយ័ត្នមិនឲ្យភ្លាំងភ្លាត់ បាត់បង់ខូចខាត ទាំងចូលចិត្តចាត់ការដែលត្រូវ ចាត់ចែងយ៉ាងណាឲ្យបានរៀបរយចម្រើនកើនឡើង។ ប៉ុណ្ណោះក៏នៅមិន ទាន់គ្រប់គ្រាន់ទេ … Continue reading
បានផ្សាយក្នុង ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ
មតិ 6
លះខ្ជិលបានពិត ជីវិតរុងរឿង
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា «កោសជ្ជំ ភយតោ ទិស្វា វិរិយារម្ភញ្ច ខេមតោ អារទ្ធវីរិយោ ហោថ ឯសា ពុទ្ធានុសាសនី។» ប្រែថាៈ អ្នកទាំងឡាយឃើញ សេចក្តីខ្ជិលថាជាភ័យ ទាំងឃើញការប្រារព្ធសេចក្តីសេចក្តីព្យាយាមជាធម៌ក្សេម (ចាកភ័យ) ចូរប្រារព្ធសេចក្តីព្យាយាមចុះ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ។
បានផ្សាយក្នុង ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ, វប្បធម៌ទូទៅ
មតិមួយ
សេចក្តីអត់ធន់ ជាទម្ងន់នៃគុណធម៌
ព្រះបរមគ្រូជាម្ចាស់ទ្រង់ត្រាស់សំដែងថាៈ «ញាតិមិត្តា សហជ្ជា ច បរិវជ្ជេតិ កោធនំ» បានសេចក្តីថា ញាតិមិត្តទាំងឡាយតែងចៀស វាងនូវបុគ្គលហៃក្រោធ គឺមនុស្សចិត្ត ស្រាលឆាប់ខឹង។ សេចក្តីក្រោធខឹងជាកិលេសធម៌(១) ហើយជាបហានធម៌(២)ត្រូវ កំចាត់បង់ឲ្យអស់ពីខន្ធសន្តាន។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថាៈសម្លាប់សេចក្តី ក្រោធបានទើបដេកជាសុខ។ សម្លាប់សេចក្តីក្រោធបានទើបមិនសោយសោក។ សេចក្តី្ក ក្រោធនេះកើតឡើងព្រោះមិនមានសេចក្តីអត់ធន់ តែងចម្រើនឡើង ទោះបីតិចក៏ទៅជា ច្រើនបាន។ អ្នកក្រោធជាមនុស្សមានសម្បុរអាក្រក់។ ចូរហាមឃាត់ចិត្តកុំឲ្យសេចក្តីក្រោធ គ្របសង្កត់បាន។ (១) កិលេសធម៌ = ធម៌ជាគ្រឿងនាំឲ្យសៅហ្មង (២) បហានធម៌ = ធម៌ដែលត្រូវលះចេញ (បានន័យថា សេចក្តីក្រោធជាធម្មជាតិដែលមិនត្រូវសន្សំទុកក្នុងចិត្ត)
បានផ្សាយក្នុង ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ, វប្បធម៌ទូទៅ
មតិ 2


