
កើតជាមនុស្សត្រូវតែមានសីលធម៌របស់មនុស្ស បើគ្មានសីលធម៌របស់មនុស្សនៅក្នុងខ្លួនទេ
អ្នកប្រាជ្ញលោកហៅថា អមនុស្ស សូមសាធុជនទាំងឡាយជួយផ្តល់ជាយោបល់បន្តិចមើលថា
តើអ្វីទៅជាសីលធម៌មនុស្សជាតិ?

កើតជាមនុស្សត្រូវតែមានសីលធម៌របស់មនុស្ស បើគ្មានសីលធម៌របស់មនុស្សនៅក្នុងខ្លួនទេ
អ្នកប្រាជ្ញលោកហៅថា អមនុស្ស សូមសាធុជនទាំងឡាយជួយផ្តល់ជាយោបល់បន្តិចមើលថា
តើអ្វីទៅជាសីលធម៌មនុស្សជាតិ?

សម្តេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត ព្រះ
សង្ឃរាជថ្នាក់ទី១នៃគណៈមហា
និកាយ ព.ស២៤៤៧-២៥១៣។
|
| ច. | អ. | ព. | ព្រ. | សុ. | សៅ. | អាទិ. |
|---|---|---|---|---|---|---|
| « មីនា | ||||||
| 1 | 2 | 3 | ||||
| 4 | 5 | 6 | 7 | 8 | 9 | 10 |
| 11 | 12 | 13 | 14 | 15 | 16 | 17 |
| 18 | 19 | 20 | 21 | 22 | 23 | 24 |
| 25 | 26 | 27 | 28 | 29 | 30 | |
បើតាមខ្ញុំយល់សីលធម៌របស់មនុស្សមិនខុសអី្វក្រៅពីរបៀបរស់នៅ ទេ ដែលសំដៅទៅលើសីលប្រាំឫនីច្ចសីល។តែប្រហែលជាមាន ច្រើនជាងហ្នឹងទៀត តែបើសំខាន់គឺមានតែប្រាំហ្នឹងឯង តាមខ្ញុំយល់
សូមអរគុណ កុដុម្ពី
នេះពិតជាចម្លើយគួរចាប់អារម្មណ៍ណាស់។ ប៉ុន្តែដោយខ្ញុំមិនបានរៀនសូត្រអំពីសីលទាំងប្រាំ សូមកុដុម្ពីជួយបង្ហាញខ្ញុំផងបានទេថា តើសីលប្រាំនោះមានអ្វីខ្លះ និងសូមពន្យល់អំពីសីលនីមួយៗនោះផង។
ខ្ញុំសង្ឃឹមថា នឹងទទួលបាននូវការពន្យល់ពី កុដុម្ពីមិនខាន។
សូមអរគុណ
ជាតិ ខេមរា
Dear KHEMRA,
I would like to try answer your question as Buddha Teaching:
The Five Precepts.
Q- Other religions derive their ideas of right and wrong from the commandments of their god or gods. you Buddhist don’t believe in a god, so how do you know right from wrong?
A- Any thoughts, speech or actions that are rooted in greed, hatred and delusion and thus lead us away from Nirvana are bad and any thoughts, speech or actions that are rooted in giving, love and wisdom and thus help clear the way to Nirvana are good. To know what is right and wrong in god-centred religions, all that is needed is to do as you are told. But in a man-centred religion like Buddhism, to know what is right and wrong, you have to develop a deep self-awareness and self understanding. And ethics based on
understanding are always stronger than those that are a response to a command.
So to know what is right and wrong, Buddhist look at three things- the intention, the effect the act will have upon onself and the effect it will upon others. If the intention is good(rooted in giving, loving and wisdom), If it help myself( helps me to be more giving, more loving and wiser), then my deeds and actions are wholesome, good and moral. Of
course, there are many varation of this, sometimes i act with the best of intentions but they may not benefit either myself or others. Sometime my intentions are far from good, but my actions helps others nonetheless. sometime i act out of good intentions and any acts help me but perhaps cause some distress to others. In such cases, my actions are mixed – a mixture of good and not-so-good. when intentions are bad and the action helps neither myself nor others, such an action is bad. And when my intention is good and my action benefits both myself and others, then the deed is wholly good.
Q- So does Buddhism have a code of morality?
A- Yes it does. the five precepts are basis of Buddhist morality. The first precept is to avoid killing or harming living beings. The second is to avoid stealing, the third is to avoid sexual misconduct, the fourth is to avoid lying and the fifth is to avoid alcohol and other intoxicating drugs.
សួស្ដីប្រិយមិត្តជាទីស្រឡាញ់
សូមមិត្តជួយផ្ថល់មតិនិងចម្លើយផងទាក់ទងនិងព្រះពុទ្ធសាសនាគឺ ការអប់រំរបស់ព្រះសង្ឃខ្មែរពីសម័យបារាំងរហូតមកដល់បច្ចុប្បន្ន
សំនូរគឺ
1,ការចាត់ប្រព័ន្ធគ្រប់គ្រងការសិក្សារបស់ព្រះសង្ឃខ្មែរពីសម័យបារាំងគ្រប់គ្រងរហូតមកដល់បច្ចុប្បន្នដូចម្ដេច?
– សម័យបារាំង
– សម័យសម្ដេចសីហនុ
– សម័យលន់ នន់
– សម័យខ្មែរក្រហម
– សម័យហេង សំរិន
- សម័យសម្ដេច ហ៊ុន សែន
2, ការចាត់ប្រព័ន្ធការគ្រប់គ្រងក្នុងសម័យនីមួយ ៗ បានទទួលឥទ្ធិពលពីមជ្ឍដ្នានណាខ្ឡះ
សូមមេត្តាជួយផ្ដល់យោបល់ឲ្យផង ។
សំណួរនេះពិតជាល្អណាស់! សូមរង់ចាំមើលក្រែងមានវិញ្ញូជនណា
លោកបានដឹងច្បាស់នឹងបានបកស្រាយជូន។ អាត្មាមិនមិនមាន ឯកសារច្បាស់លាស់ពីរឿងនេះ មិនហ៊ានបកស្រាយព្រាវៗទេ។
ព្រះបាទអង្គឌួង ជាព្រះរាជាមួយអង្គដែលមានព្រះទ័យជ្រះថ្លាចំពោះព្រះពុទ្ធសាសនា។ នៅឆ្នាំ១៨៥៣ ព្រះអង្គទ្រង់បានចាត់រាជប្រតិភូមួយក្រុមដែលដឹកនាំដោយឧកញ៉ាយមរាជម៉ុក និងឧកញ៉ាចក្រីមាស ដើម្បីនិមន្តព្រះសង្ឃខ្មែរមួយអង្គព្រះនាមព្រះមហាប៉ាន មកពង្រឹងព្រះពុទ្ធសាសនាដែលត្រូវធ្លាក់ចុះដោយសារសង្គ្រាម។ ប្រតិភូនេះបានត្រូវព្រះចៅសៀមឆោមក្លាវ(រាមាទី៤) ទទួលរាក់ទាក់ព្រោះយល់ថាជាឱកាសមួយសម្រាប់ផ្សព្វផ្សាយវប្បធម៌សៀម។ ដូចនេះព្រះពុទ្ធសាសនាធម្មយុត្តិនិកាយ(ហីនយាន) តាមបែបសៀម បានត្រូវនាំចូលប្រទេសកម្ពុជាចាប់តាំងពីពេលនោះមក។ ចំណែកឯពុទ្ធសាសនាមហានិកាយ គឺជានិកាយ(មហាយាន) មួយចម្បងនៅក្នុងប្រទេសខ្មែរ។
ព្រះបាទអង្គឌួងគឹជាអ្នកនិពន្ធខ្មែរល្បីល្បាញ ព្រះអង្គពូកែខាងកំនាព្យកាព្យឃ្លា។ ព្រះអង្គបាននិពន្ធរឿងជាច្រើនដូចជា រឿងចំប៉ាថោង១៨១០ រឿងកាកី១៨១៥ និងច្បាប់ស្រី១៨៣៧ជាដើម។ ព្រះបាទអង្គឌួងទ្រង់សុគតនៅក្នុងរាជវាំងឧដុង្គដោយជម្ងឺនៅក្នុងឆ្នាំ១៨៥៩។
ព្រះពុទ្ធសាសនាបែបហីនយានប្រើភាសាបាលីដែលបានចូលមកប្រតិស្ឋានក្នុងប្រទេសចាប់តាំងពី បដិវត្តន៍នាយត្រសក់ផ្អែម បានចាក់រឹសគល់យ៉ាងជ្រៅចូលក្នុងសង្គមខ្មែរ ជនជាតិខ្មែរគ្រប់ស្រទាប់ ចាប់តាំងពីព្រះមហាក្សត្រដល់ប្រជារាស្ត្រតូចតាចបំផុតសុទ្ធតែមានជំនឿមុតមាំលើព្រះពុទ្ធសាសានាដែលគេបានចាត់ទុកថាជាទីពឹងទីរលឹក ទោះបីគេបានលះបង់ចោលជំនឿដើមរបស់គេលើខ្មោច បិសាច អារក្ស អ្នកតា បង់បត់ក៏ដោយ ។ សង្គមខ្មែរលែងងាកទៅរកសាសនាព្រាហ្មណ៍ទៀតហើយ ។ ប៉ុន្តែនៅព្រះបរមរាជវាំង គេឃើញមានពួក បាគូ (ព្រាហ្មណ៍) ដែលគ្រាន់តែមាននាទីថែរក្សាព្រះខាន់រាជ្យ ព្រះលំពែងជ័យ និង គ្រឿងបញ្ចក្សេត្រ និងរៀបចំធ្វើព្រះរាជពិធីផ្សេងៗតែប៉ុណ្ណោះ ។ ក្នុងសម័យនោះ ចំនួនវត្តអារាមបានកើនឡើងជាលំដាប់ ។
ព្រះមហាថេរ ដែលមាននាទីមើលការខុសត្រូវលើការរៀបចំខាងសាសនា និងលើវត្តអារាមនៅក្នុងខេត្តនីមួយៗ លែងមានលទ្ធភាពបន្ត ការគ្រប់គ្រងនោះតទៅទៀតហើយ ។ ដោយហេតុនោះសម្ដេចព្រះសង្ឃរាជ ដោយមានការព្រមព្រៀងជាមួយ រាជាគណៈ ឋានានុក្រមនិងសហការីទាំងអស់ ទ្រង់បានស្នើទៅព្រះរាជា សូមអោយមានការកែប្រែដែលមានបែបផែនដូចតទៅ:
ព្រះមហាថេរមួយអង្គៗពីមុន ឥឡូវត្រូវតែងតាំងជា មេគណៈ ទទួលការខុសត្រូវលើគណៈសង្ឃក្នុងខេត្តនីមួយៗ ។ ចំណែកឯរាជាគណៈ ទាំង៤សម្រាប់និងសម្ដេចព្រះសង្ឃរាជ ជាអ្នកត្រួតពិនិត្យនិងសម្រេចកិច្ចការសាសនា ទាំងពួងក្នុងព្រះរាជាណាចក្រទាំងមូល ។
គួរគប្បីបញ្ជាក់ថា រាជាគណៈឬ មន្ត្រីសង្ឃទាំង៤សម្រាប់ត្រូវចែកជា សម្រាប់ឯក ទោ ត្រី ចត្វា ដូចមន្ត្រីជាន់ខ្ពស់ខាងអាណាចក្រដែរ :
សម្រាប់ឯក ជារាជាគណៈ របស់ក្សត្រិយ៍ទ្រង់រាជ្យ
សម្រាប់ទោ ជារាជាគណៈ របស់ក្សត្រិយ៍ឧភយោរាជ
សម្រាប់ត្រី ជារាជាគណៈ របស់សម្ដេចព្រះមហាឧបរាជ
សម្រាប់ចត្វា ជារាជាគណៈ របស់សម្ដចព្រះវររាជននី ។
គួរគប្បីបញ្ជាក់ម្យ៉ាងទៀតថា ព្រះសង្ឃ និងវត្តអារាមក្នុងសម័យនោះមានមុខងារយ៉ាងសំខាន់ក្នុងវិស័យសង្គមកិច្ច ។ យ៉ាងណាមិញ ព្រះសង្ឃពុំមែនគ្រាន់តែជាស្រែបុណ្យប៉ុណ្ណោះទេ តែព្រះអង្គជាអ្នកអប់រំ ផ្ដល់ចំណេះវិជ្ជាគ្រប់បែបយ៉ាង គិតទាំងចំណេះខាងមុខរបរផងដល់ពុទ្ធបរិស័ទជើងវត្ត ។ នេះហើយជាកត្តាមួយ ធ្វើអោយរាស្ត្រខ្មែរកាន់តែជក់ចិត្តលើព្រះពុទ្ធសាសនាថែមទៀត ។ ពួកយុវជនតែងនិយមចូលទៅបួសអស់មួយរយៈកាលហើយសិក្ខមកវិញ ទើបអ្នកផងគេចាត់ទុកជាមនុស្សពេញលក្ខណៈមានចំណេះចេះដឹង ស្គាល់ខុស ស្គាល់ត្រូវ ។ល។
ការកសាងភ្នំដូនពេញរាជពង្សាវតារខ្លះបាននិទានពីប្រវត្តិសាស្ត្រនៃក្រុងភ្នំពេញ ដោយមានសេចក្ដីសម្រួលដូចតទៅ៖ ក្នុងកាលដែលកន្លងយូរទៅហើយ មានស្ត្រីមេម៉ាយម្នាក់ ជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ដែលអ្នកផងហៅថា ដូនពេញ ។ ផ្ទះគាត់តាំងនៅលើទួលខ្ពស់មួយ នៅលើត្រើយខាងលិចនៃ ទន្លេច្រាបឈាម (ទន្លេចតុមុខសព្វថ្ងៃ) ។ នាសម័យថ្ងៃមួយ ក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបណ្ដាលអោយបោកច្រាំងរលំដើមគគីរជាច្រើន ហើយអណ្ដែតបណ្ដោយទឹកតាមទន្លេមេគង្គ រហូតមកដល់់ទន្លេច្រាបឈាម ។ ក្នុងចំណោមនោះ មានដើមគគីរធំមួយ បានអណ្ដែតមកទើនៅត្រង់មាត់កំពង់របស់ដូនពេញ ។ គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូកទៅចងដើមគគីរនោះ ហើយនាំយកមកលើគោក ។ កាលបើអ្នកទាំងនោះរើសំរាមនៅគល់គគីរ ស្រាប់តែឃើញព្រះពុទ្ធរូបបួនព្រះអង្គ និងរូបបដិមាថ្ម មានលក្ខណៈជាព្រាហ្មណ៍ នៅក្នុងប្រហោងឈើនោះ ។ ពួកអ្នកស្រុកបានដង្ហែ រូបបដិមាទាំងនោះ យកទៅតំកល់ទុកនៅផ្ទះដូនពេញ ហើយគាត់បានអោយគេជញ្ជូនដី ពូនដំបូកធំខាងឦសានផ្ទះ និងអោយគេយកឈើគគីរនោះសង់ព្រះវិហារតូចមួយនៅលើកំពូលភ្នំនោះ ហើយបានយកព្រះពុទ្ធរូបទៅតំកល់នៅក្នុងព្រះវិហារនោះនៅក្នុងឆ្នាំជូត ឆស័ក ព.ស. ១៩១៦ គ.ស. ១៣៧២ ។
តមកទៀតដូនពេញបានអោយគេសង់ខ្ទមមួយខាងទិសឦសានព្រះវិហារ រួចយកបដិមាថ្មទៅតំកលទុកនៅទីនោះ ហើយបានសន្មតថាអ្នកតាព្រះចៅ តរៀងមក (សព្វថ្ងៃហៅថា លោកតាព្រះចៅ) ។ ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈយ៉ាងអធិកអធម ។ ដោយអាស្រ័យហេតុនេះ ភ្នំនោះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយដែលយូរៗ ទៅក្លាយនៅត្រឹមតែ ភ្នំពេញ ដូចយើងហៅសព្វថ្ងៃនេះ ។ គួរគប្បីបញ្ជាក់ថា ចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគីរនោះរាជពង្សាវតារ និងអត្ថបទចម្លងតៗ មកទៀត និយាយមិនស្របគ្នាសោះ ខ្លះថាមានព្រះពុទ្ធបដិមា៤អង្គធ្វើពីលង្ហិន និងបដិមាថ្មកាន់ស័ង្ខនិងគទា (ព្រះនរាយណ៍?) ខ្លះថាមានព្រះពុទ្ធរូបពីរព្រះអង្គមានព្រះភ័ក្ត្រឈមជា ៤ទិស ខ្លះទៀតថាមានព្រះពុទ្ធរូបសំរិទ្ធមួយព្រះអង្គមានព្រះភ័ក្ត្រ៤ តាំងសមាធិនិងរូបសិលា១ដៃកាន់ស័ង្ខមានផ្នួងសក់ ដូចជាព្រាហ្មណ៍ ។ តែបើតាមរូបតំណាងដែលមានតំកល់ក្នុងព្រះវិហារវត្តភ្នំ (ភ្នំដូនពេញ) សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ ៤អង្គគង់លើបុស្បុកទល់ព្រះប្រឺស្ឋ (ខ្នង) នឹងគ្នា ។
ជាការពិត មនុស្សត្រូវតែមានសីលធ៌ម។ ជាមនុស្សត្រូវមាន៖
- សីល (យ៉ាងហើចណាស់សីល៥)
- ព្រហ្មវិហារធ៌មទាំងបួន
- សេចក្តីថ្លៃថ្នូរទាំង ៨
ជាការពិត មនុស្សត្រូវតែមានសីលធ៌ម។ ជាមនុស្សត្រូវមាន៖
- សីល (យ៉ាងហើចណាស់សីល៥)
- ព្រហ្មវិហារធ៌មទាំងបួន
- សេចក្តីថ្លៃថ្នូរទាំង ៨
ប៉ុន្តែ ទាំងបីខាងលើនេះ ត្រូវតែផ្សារភ្ជាប់នឹង បញ្ញា ពុំនោះទេ វាជាកាំបិតចិត្ដដងឯង។ អាស្រ័យដោយអតីតខ្មែរមានសីល មានព្រហ្មវិហារធ៌ម មានសេចក្តីថ្លៃថ្នូ ទៀងត្រង់ អាណិតអាសូរ ទុកចិត្តសត្វមនុស្សដូចគ្នា ប៉ុន្តែខ្វះបញ្ញា ទើបខ្មែរបាត់បង់ទឹកដី បាត់បង់កេរ្តិ៍ដំណែលជាតិដ៏ច្រើនក្រាស់ក្រែល។
How can we release from the suffering? where? when?
thank you so much.
Dear SARITH,
I would like to try answer your question as Buddha teaching:
-Control your own mind, keep your mind from greed, and your will keep your behaviour right, your mind pure and your words faithful. By always thinking about the transiency of your life, you will be able to resist greed and anger, and will be able to avoid all evils.
-If you find your mind tempted and so entangle in greed, you must suppress and control the templation, be the master of your own mind.
- A man’s mind may make him a Buddha, or it may make him a beast. Misled by error, one becomes a demon, enlightened, one becomes a Buddha. Therefor, control your mind and do not let it deviate from the right path.
សីលធម៌មនុស្សជាតិ គឺ
1.ស្រឡាញ់ជីវិតខ្លួនឯងនិងអ្នកដទៃស្មើគ្នា(មេត្តា) អាណិតអាសូរអ្នករងគ្រោះ(ករុណា),គោរពសិទ្ធិរស់រាន មានជីវិតរបស់សត្វដទៃ(អក្កោធ,បាណាតិបាតាវេរមណី)
2.ចិញ្ចឹមជីវិតក្រោមកតិកាសង្គមស្មើគ្នា(សម្មាអាជីវៈ)ចែក រំលែកគ្នារស់(ទាន) គោរពកម្មសិទ្ធិអ្នកដទៃ(អទិន្នាទានាវេរមណី)
3.គោរពសិទ្ធិមានគូគ្រងរបស់អ្នកដទៃ(កាមសំវរ)ស្រឡាញ់ មួយនឹងមួយ(សទារសន្តោស)
-មិនត្រូវរួមភេទជាមួយនឹងអ្នកដែលរៀបការហើយ
-មិនត្រូវរួមភេទជាមួយនឹងមនុស្សដែលភ្ជាប់ពាក្យហើយ(មានចំណងសីលធម៌ និង ច្បាប់)
-មិនត្រូវរួមភេទជាមួយនឹងមនុស្សដែលឪពុកម្តាយថែរក្សា
-មិនត្រូវរួមភេទជាមួយនឹងមនុស្សដែលមិនពេញចិត្ត(មិនបង្ខំចិត្តរួមភេទ)
4.ចេះទទួលខុសត្រូវ(សច្ចៈ) ម៉ាត់ណាម៉ាត់ហ្នឹង(យថាវាទី តថាការី)
5.អភិវឌ្ឍសតិបញ្ញា(សតិបញ្ញា
សាធុ! សាធុ! សាធុ!
តាមពិតទៅ សំនួរដែលបានសួរថា ការចាត់ប្រព័ន្ធគ្រប់គ្រងការសិក្សារបស់ព្រះសង្ឃខ្មែរពីសម័យបារាំងគ្រប់គ្រងរហូតមក
ដល់បច្ចុប្បន្នដូចម្ដេច?
– សម័យបារាំង
– សម័យសម្ដេចសីហនុ
– សម័យលន់ នន់
– សម័យខ្មែរក្រហម
– សម័យហេង សំរិន
- សម័យសម្ដេច ហ៊ុន សែន។ វាគឺមានសារះសំខាន់បំផុតសម្រាប់ជនានុជនទូរទៅ។ ប៉ុន្តែ ម៉្យាងវិញទៀត ពួកយើងត្រូវគិតថា តើពួកយើងជួយលើកកំពស់ព្រះសង្ឃខ្មែរយ៉ាងម៉េច នូវពេលបច្ចុប្បន្ននេះ? ព្រះសង្ឃខ្មែរគឺជាជំរំសីលធម៏ របស់យុវជនគ្រប់អាយុកាលទាំងអស់ រួមទាំងចិត្តគំនិតញាតិញោមខ្មែរជាអ្នកកាន់គោរពស្រលាញ់រាប់អាននូវព្រះពុទ្ធសាសនា បើមិនមានព្រះសង្ឃខ្មែរទេ គឺថា………………………………….
ថ្វាយបង្គំលានិស្សិត បញ្ញាវ័នខ្មែរ គ្រប់ព្រះអង្គ និង ចំរើនពរ និស្សិត បញ្ញាវ័នខ្មែរ ទាំងអស់មួយអន្លើដោយញាតិញោមខ្មែរគ្រប់គ្នា។
អាយុ វណ្ណះ សុខះ ពលះ
សូមអរព្រះគុណទានម្ចាស់ ដែលបានចូលរួមបញ្ចេញមតិចំណាប់អារម្មណ៍ ក្នុងសំណួរ នេះ បើព្រះអង្គមានជួបប្រទះឯកសារត្រង់ណាស្តីពីបញ្ហាខាងលើនេះ សូមមេត្តាជួយ យកមកចែករំលែកក្នុងទីនេះផង ខ្ញុំករុណាក៏ចង់ដឹងពី បញ្ហានេះដែរ។ សូមប្រគេនពរ សុខភាពល្អ និងសេចក្តីសុខចម្រើនក្នុងព្រះធម៌!
មានសីលធម៌ ក្នុងខ្លួន ប្រសិនបើមិនយកមកបដិបត្តិទេ ក៏ គ្មានប្រយោជន៍អ្វី សម្រាប់ខ្លួន
និងអ្នកដទៃផងដែរ ។ ដូច្នោះ មានសីលធម៌ ហើយបដិបត្តិត្រឹមត្រូវទៀត នោះជាកិរិយា
ដ៏ប្រពៃណាស់ ។ មាន បរិយត្តិ បដិបត្តិ បដិវេទ !!!!
បើតាមខ្ញុំគិតទៅ “សីលធម៏មនុស្សជាតិ” ទាក់ទងទៅនឹង សីលធម៏ និងព្រហហ្មវិហាធម៏ របស់មនុស្ស ព្រោះថាមនុស្សបានទទួលនូវការអប់រំដែលនាំឲ្យអ្នកទាំងនោះវៀរចាកនូវ ទង្វើអាក្រក់ទាំងឡាយទាំងពួង ដូចជាវៀរចាកនូវករិយាប្រព្រឹត្តខុស៥យ៉ាងនោះនោះ។ តែវា អាស្រ័យទៅនិងការប្រតិបត្តរបស់អ្នកទាំងនោះដែរ ៕
ខ្ញុំឆ្ងល់ថា សេចក្តីថ្លៃថ្នូរទាំង ៨ មានអ្វីខ្លះ និងមានន័យដូច្តេះ? សូមមេត្តាពន្យល់ផង ។
សម្បជញ្ញៈ(ភាសាអង់គ្លេស: Clear Comprehension, សំស្រ្កឹត Skt.: samprajanya )សម្បជញ្ញៈ Sampajañña ជាពាក្យបាលី មានន័យថា សេចក្តីយល់ច្បាស់ សេចក្តីដឹងច្បាស់ជាប់ជានិច្ចក្នុងការយល់ដឹងអំពីសេចក្តីមិនទៀង (អនិច្ចំ) មានស្មារតីរលឹក ឬដឹងខ្លួនពេញលេញ ព្រមទាំងសេចក្តីប្រយ័ត្ន សេចក្តីសង្កេតពិនិត្យ សេចក្តីវិនិច្ឆ័យសេចក្តីយល់ សេចក្តីប្រុងប្រៀបខ្លួន ។ សម្បជញ្ញៈជាពាក្យបាលី ប្រើនៅក្នុងសូត្រផ្នែកថេរវាទ ។ ពាក្យសំស្រ្កឹត សំប្រាជ្ញ Samprajaña ឃើញមានប្រើនៅក្នុងគម្ពីរសំស្រ្កឹតដែលប្រើប្រាស់ (ក្នុងការបកប្រែ) ដោយពួកគ្រូបង្ហាត់សមាធិផ្សេងៗ ដូចជាព្រះគ្រូហ្សេន នាមធិកញ៉កហាន់ Thich Nhat Hanh ព្រះសង្ឃជាតិវៀតណាម ហើយនិងក្នុងប្រពៃណីទិបេតាន (នៃប្រទេសទីបេ) ។ ពីបិដកបាលីសេចក្តីយល់ច្បាស់ ជាពាក្យដែលព្រះពុទ្ធ សំដែងជារឿយៗជាប់ពីក្រោយការចម្រើនសតិ ក្នុងសតិប្បដ្ឋានសូត្រ៖
ក្នុងទីនេះ (ក្នុងការបង្រៀននេះ) ភិក្ខុរស់នៅដោយពិនិត្យកាយក្នុងកាយ ក្លៀវក្លាដោយយល់ច្បាស់ ហើយមានសតិរលឹក ឈ្នះអភិជ្ឈានិងទោមនស្សក្នុងលោកនេះ ។ ភិក្ខុនោះរស់នៅ ដោយពិនិត្យវេទនា ក្នុងវេទនាក្លៀវក្លាដោយយល់ច្បាស់ ហើយមានសតិរលឹកឈ្នះអភិជ្ឈានិងទោមនស្សក្នុងលោកនេះ ។ ភិក្ខុនោះរស់នៅ ដោយពិនិត្យចិត្តក្នុងចិត្ត ក្លៀវក្លាដោយយល់ច្បាស់ ហើយមានសតិរលឹក ឈ្នះអភិជ្ឈានិងទោមនស្សក្នុងលោកនេះ ។ ភិក្ខុនោះរស់នៅ ដោយពិនិត្យធម្មារម្មណ៍ ក្នុងធម្មារម្មណ៍ ក្លៀវក្លាដោយយល់ច្បាស់ ហើយមានសតិរលឹក ឈ្នះអភិជ្ឈានិងទោមនស្ស ក្នុងលោកនេះ ។
សេចក្តីយល់ច្បាស់ កើតឡើងអំពីអានាបាណស្សតិ ហើយបន្ទាប់មក ក៏កើតឡើងជាប់ពីក្រោយការចម្រើនសតិ នៃសតិប្បដ្ឋានទាំង៤ ។
សេចក្តីពន្យល់បិដកខណៈដែលនិកាយទាំងឡាយ (និកាយ=ប្រជុំធម៌ជាក្រុម) មិនបានពន្យល់ពាក្យសម្បជញ្ញៈ ថាតើព្រះពុទ្ធចង់មាន ព្រះបន្ទូលថាដូចម្តេច អដ្ឋកថាបាលីបានវែកញែក ក្នុងន័យនៃអត្ថបទទាំង៤ ដើម្បីឲ្យយល់ថាៈ
បំណង (សាត្ថកៈ) គឺវៀរចាកអំពើ ដែលមិនទាក់ទងនឹងមគ្គ ភាពសមរម្យ (សប្បាយៈ) គឺតាមរកអំពើថ្លៃថ្នូរ និងដោយប្រុងប្រយ័ត្ន ដែនត្រួតត្រា (គោចរៈ) គឺរក្សាការវៀរចាកកាម ដែលស្ថិតស្ថេរនឹងសតិ គ្មានភាពល្ងិតល្ងង់ (អសម្មោហៈ) គឺឃើញធម្មជាតិពិតទៅតាមសច្ចៈធម៌ (ត្រៃលក្ខណ៍) ។ អដ្ឋកថាសហសម័យក្នុងការឆ្លងឆ្លើយរវាងភិក្ខុពោធិ និងលោក B. Alan Wallace , ភិក្ខុពោធិបានបញ្ញាក់អំពីទស្សនៈរបស់ព្រះថេរៈញ៉ាណាបោនិកា Nyanaponika Thera ចំពោះសម្មាសតិនិងសម្បជញ្ញៈដូចតទៅៈ
...ខ្ញុំគួរបន្ថែមថា ព្រះថេរៈញ៉ាណាបោនិកា ផ្ទាល់ខ្លួនមិនឃើញថាការប្រុងប្រយ័ត្នតែម្យ៉ាង ថាជាការយកបាននូវ ខ្លឹមសារនៃសម្បជញ្ញៈពេញបរិបូណ៌ទេ ប៉ុន្តែគ្រាន់តែជាដំណាក់ការដំបូងក្នុងការចម្រើន សម្មាសតិសមាធិ ។ ព្រះអង្គគាំទ្រថា ក្នុងការចម្រើនសម្មាសតិត្រឹមត្រូវ សតិត្រូវតែរួមបញ្ចូលគ្នា ជាមួយសម្បជញ្ញៈ សេចក្តីយល់ដឹងច្បាស់ ហើយមានតែពេលណា ដែលរបស់ទាំងពីរនេះ ធ្វើការជាមួយគ្នាទេ ដែលសម្មាសតិ អាចបំពេញបំណងបាន ។
ថ្ងៃនិងយប់ (Nhat Hanh)ព្រះគ្រូហ្សេន Thich Nhat Hanh ជាតិវៀតណាម បានសរសេរចំពោះវគ្គ នៃសតិប្បដ្ឋានសូត្រខាងលើ អំពីសម្បជញ្ញៈ ដូចតទៅៈ លំហាត់នេះគឺជាការពិនិត្យមើល និងការដឹងនូវសកម្មភាពរបស់កាយ គឺជាការបដិបត្តិដ៏សំខាន់របស់ភិក្ខុ ។ ពេលដែលអាត្មាបួសនេនជាដំបូង ៤៨ ឆ្នាំកន្លងមក សៀវភៅទី១ ដែលលោកគ្រូឲ្យអាត្មា យកទៅរៀនឲ្យចាំ គឺសៀវភៅគាថា ដើម្បីហាត់នៅពេលលាងដៃ ដុសធ្មេញ លាងមុខ គ្រងស្បង់ចីវរ បោសសម្រាមទីធ្លា សម្រាកកាយ ងូតទឺក ។ ល ។
...កាលណានេនបានដាក់ខ្លួនឯង ដើម្បីហាត់រៀនហើយ នេននោះនឹងឃើញថា សកម្មភាពរបស់ខ្លួនរាល់ថ្ងៃ ក្លាយទៅជាការស្រុះស្រួលចិត្ត អំណរគុណ និងគំនិតល្អិតល្អន់ ។ សតិរលឹកទៅជា ឃើញច្បាស់លាស់ ក្នុងសកម្មភាព តាមផ្លូវកាយនិងវាចា ។ កាលណាសកម្មភាពណាមួយបានដាក់ចុះក្រោមពន្លឺនៃសតិហើយ កាយនិងចិត្តទៅជាស្ងប់ ប្រកបដោយសន្តិភាព និងពេញទៅដោយ សេចក្តីរីករាយ ។ នេះគឺជាលំហាត់មួយ ដែលត្រូវយកមកប្រើថ្ងៃនិងយប់ រហូតអស់មួយជីវិត។
ខ្ញុំយល់ឃើញថា សេចក្តីថ្លៃថ្នូរទាំង ៨ មានដូចខាងក្រោមៈ
១.សម្មាទិដ្ឋិ សេចក្តីយល់ឃើញត្រូវ
២.សម្មាសង្កប្ប ការត្រិះរិះត្រូវ
៣.សម្មាវាចា វាចាត្រូវ
៤.សម្មាកម្មន្ត ការងារត្រូវ
៥.សម្មាអាជីវ ការចិញ្ចឹមជីវិតត្រូវ
៦.សម្មាវាយាមោ ការចិញ្ចឹមជីវិតត្រូវ
៧.សម្មាសតិ សេចក្តីរព្ញកត្រូវ
៨សម្មាសមាធិ ការតាំងចិត្តឱ្យនឹងត្រូវ។
ពរ ពិតជាត្រឹមត្រូវណាស់! អរិយមគ្គទាំង៨នេះហើយជាគោលដៅសំខាន់របស់ព្រះពុទ្ធសាសនា ប៉ុន្តែលុះត្រាតែសត្វណាមានសេចក្តីព្យាយាមមាំមួនទើបអាចដើរលើមាគ៌ានេះបាន ឆ្ពោះទៅកាន់ទីរំលត់ទុក្ខ។ ឯសីលធម៌មនុស្សជាតិនេះ គឺជាធម៌ដែលមនុស្សត្រូវតែមានដើម្បីរក្សាភាពជាមនុស្ស បានដល់សីល៥ ជាធម៌ថ្នាក់មូលដ្ឋានសម្រាប់មនុស្សលោក គ្រប់ជាតិ គ្រប់សាសន៍ គ្រប់ទីកន្លែងទាំងអស់ ហើយសីល៥នេះ គឺជាឫសគល់នៃសិទ្ធមនុស្ស សិទ្ធសត្វក្នុងលោក។
តាមពិតញោមចន្ថា ឆ្លើយតបទៅនឹងលោក ទីវ ឃួន ទេតើ ឯអាត្មាបែរជានិយាយទៅឯសីលធម៌មនុស្សជាតិវិញ (ច្រឡំប្រធានបទ)
។ ពិតជាត្រឹមត្រូវហើយ ញោម ប្រហែលជាលោកទីវ ឃួន ចង់សំដៅទៅលើអដ្ឋង្គិកមគ្គទាំង៨នេះហើយ។
សូមករណាព្រះគុណម្ចាស់ជួយស្រាយចម្ងល់ខ្ញុំព្រះករណាផង។
តើឥទ្ធិបាទ៤មានអ្វីខ្លះ។ព្រោះមានបណ្ឌិតអក្សរសាស្រ្តនៅប្រទេសថៃមួយរូបបាននិយាយថា
បើចង់សម្រេចបំណងចូរបំពេញឥទ្ធិបាទ៤។
ពាក្យថា ឥទ្ធិបាទ ប្រែថា វិធីសម្រេចគោលបំណង (road to success) មាន ៤យ៉ាងគឺ
១.ឆន្ទៈ គឺ ស្រឡាញ់ចូលចិត្តនឹងការងារដែលខ្លួនធ្វើ
២.វិរិយៈ គឺ ប្រឹងប្រែងធ្វើការងារនោះ
៣.ចិត្តៈ គឺ យកចិត្តទុកដាក់មិនព្រងើយកន្តើយនឹងការងារនោះ
៤.វិមំសា គឺ ប្រមើលមើលលទ្ធផលនៃការងារដែលធ្វើថាតើជឿនលឿនដល់កម្រិតណាហើយ ។
ពាក្យថា ការងារដែលខ្លួនធ្វើ ដូចជា អ្នកសិក្សាត្រូវធ្វើលំហាត់សាលា(Homework) ពាក្យថា លំហាត់សាលា គឺ ការងារដែលខ្លួនធ្វើ ប្រឹងប្រែងធ្វើលំហាត់សាលានោះ យកចិត្តទុកដាក់ នឹងលំហាត់សាលា ប្រមើលមើលលទ្ធផលនៃលំហាត់សាលាថាតើហើយឬនៅ ។ ដូច្នេះ ការយល់ដឹងវិធីសាស្ត្រក្នុងការធ្វើការងារតែងនាំមកនូវសមិទ្ធផល គឺសម្រេចជោគជ័យហ្នឹងឯង ។ ឥទ្ធិបាទ ៤ គឺជាវិធីសាស្ត្រសម្រាប់ធ្វើការងារគ្រប់យ៉ាងឲ្យបានសម្រេចជោគជ័យដោយឆាប់ រហ័សនិងមានប្រសិទ្ធិភាព ។
ភិក្ខុសឹងហ៊ុន
សូមអនុមោទនារាល់ការបកស្រ័យព្រះធម៍ដែលមានអត្ថន័យល្អៗសំខាន់ៗសំរាប់ជនទូទៅឲបានយល់អំខ្លឹមសាអំព្រះពុទ្ឋសាសនា។
ខ្ញុំព្រះករុណាអាត្មាភាពសូមសួរសំនួរមួយដែលទាក់ទងជាមួយនិងការរស់នៅរបស់មនុស្សយើងសព្វថៃ្ងនេះតើគួរធើ្វយ៉ាងណាទើបជីវិតមានតម្លៃ?
ពោធិបក្ខិយធម៌៣៧
Pali:Bodhipakkhiyā dhammā EN:Bodhipakkhiyadhammā Skt. bodhipakṣa dharma
ក្នុងព្រះពុទ្ធសាសនា ពោធិបក្ខិយធម៌ Bodhipakkhiyā dhammā គឺជាគុណធម៌ដែលជាហេតុឬទាក់ទង(បក្ខិយ)ទៅនឹងការត្រាស់ដឹង(ពោធិ) ។ ក្នុងអដ្ឋកថាបាលី ពាក្យពោធិបក្ខិយធម៌ ត្រូវគេយកមកប្រើ ដើម្បីបង្ហាញធម៌៧យ៉ាង ដែលតែងលើកយកមករាប់រៀបដោយព្រះពុទ្ធក្នុងគម្ពីរបាលី ។ នៅក្នុងគុណធម៌៧ នៃការត្រាស់ដឹងនេះ មានអង្គធម៌និមួយៗទាំងអស់៣៧ប្រការ (សត្តតឹសពោធិបក្ខិយធម្មា) ។ ពោធិបក្ខិយធម៌នេះ ត្រូវបានពុទ្ធសាសនិកជន ទាំងថេរវាទនិងមហាយានទទួលស្គាល់ថាជាធម៌បំពេញដល់ផ្លូវទៅកាន់ការត្រាស់ដឹងក្នុងព្រះពុទ្ធសាសនា ។ តាមកំណត់ក្នុងគម្ពីរបាលី ភាវនានុយុត្តសូត្រ (អង្គុត្តរនិកាយ៧.៦៧)ព្រះពុទ្ធមានព្រះបន្ទូលថា៖ ម្នាលភិក្ខុទាំងឡាយ! ទោះបីភិក្ខុណាមួយដែលមិនដាក់ខ្លួនក្នុងការចំរើនសមាធិចិត្ត អាចមានបំណងយ៉ាងនេះថា ឱ! សូមឲ្យចិត្តរបស់អាត្មាអញរួចរំដោះពីឧបាទាន, ចិត្តរបស់ភិក្ខុនោះ នៅតែមិនរួចរំដោះដដែល ។ តើមកពីហេតុអ្វី? គេអាចនិយាយថា មកពី ភិក្ខុនោះ មិនធ្វើឲ្យចិត្តចម្រើនឡើង ។ តើមិនចម្រើនឡើងក្នុងអ្វី? ក្នុងសតិបដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទធម៌៤ ឥន្រ្ទិយ៥ ពលៈ៥ ពោជ្ឈង្គ៧ និងអរិយអដ្ឋង្គិកមគ្គ៨ ។ នៅកន្លែងដទៃទៀតក្នុងគម្ពីរបាលី និងគម្ពីរផ្សេងៗពីជំនាន់ដើម ធម៌ ៧កង ដែលមាន ៣៧ប្រការនេះ ដែលនាំមកនូវការត្រាស់ដឹង មានការរៀបរាប់ដូចតទៅនេះ៖
សតិបដ្ឋាន៤សតិបដ្ឋានមាន៤គឺៈ
១- កាយានុបស្សនា សតិរឭកពិចារណា កាយ ជាអារម្មណ៍
២- វេទនានុបស្សនា សតិរឭកពិចារណា វេទនា ជាអារម្មណ៍
៣- ចិត្តានុបស្សនា សតិរឭកពិចារណា ចិត្ត ជាអារម្មណ៍
៤- ធម្មានុបស្សនា សតិរឭកពិចារណា ធម៌ ជាអារម្មណ៍
សតិបដ្ឋាន មកពីពាក្យ សតិ=ការរឭក ការប្រុងស្មារតី និងពាក្យ បដ្ឋាន=គ្រឹះ មូលដ្ឋាន។ ព្រះពុទ្ធបង្រៀនថា សតិបដ្ឋានជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីលះបង់សេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់បង់នូវទុក្ខនិងទោមនស្ស ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន (សុត្តន្តបិដក មហាវគ្គ១៧ ទំព័រ២៤៤) ។ សតិបដ្ឋានគឺជាការបដិបត្តិ ដើម្បីចម្រើនកម្មដ្ឋានទាំង ២យ៉ាង គឺធ្វើអារម្មណ៍ឲ្យស្ងប់ល្អផង(សមថកម្មដ្ឋាន) និងចម្រើនបញ្ញាផង(វិបស្សនាកម្មដ្ឋាន) ។ សតិបដ្ឋានជាកិច្ចប្រតិបត្តិ នៃសម្មាសតិ និងសម្មាសមាធិ ក្នុងអរិយអដ្ឋង្គិកមគ្គ៨ ដែលដឹកនាំយោគី ទៅកាន់ ព្រះនិព្វាន ជាទីបរមសុខ ។
សម្មប្បធាន៤សម្មប្បធានមាន៤គឺៈ
១- សំវរប្បធាន ព្យាយាមប្រយ័ត្នមិនឲ្យ បាបកើតឡើងក្នុងសន្តាន
២- បហានប្បធាន ព្យាយាមលះបាប ដែលកើតឡើងរួចហើយ
៣- ភាវនាបធាន ព្យាយាមញ៉ាំងកុសល ឲ្យកើតឡើងក្នុងសន្តាន
៤- អនុរក្ខនាបធាន ព្យាយាមរក្សាកុសល មិនឲ្យសាបសូន្យទៅវិញ ។
សម្មប្បធាន បានដល់សេចក្តីព្យាយាមដ៏ឧត្តម៤យ៉ាង ដែលជាចំណែកនៃផ្លូវទៅកាន់ការត្រាស់ដឹង ។ សម្មប្បធានអាស្រ័យលើការយល់ដឹង នូវការកើតនិងការមិនកើត នៃនាមធម៌ផ្សេងៗ ក្នុងកាលវេលាដែលកន្លងទៅហើយ និងសតិរឭករបស់យើង ក្នុងការវៀងវៃដើម្បីធ្វើសកម្មភាពទប់ទល់ ។ សម្មប្បធានជំរុញយើងឲ្យលះបង់ធម៌ដែលជាអកុសល ហើយធ្វើឲ្យកុសលធម៌រីកចម្រើនឡើង ។ សម្មប្បធានគឺជា សម្មាវាយាមោ ក្នុងអរិយអដ្ឋង្គិកមគ្គ៨ ហើយនិងវិរិយិន្រ្ទិយ ក្នុងឥន្រ្ទិយ៥ ។
ឥទ្ធិបាទធម៌៤ ឥទ្ធិបាទធម៌ជាគ្រឿងឲ្យសម្រេចផលមាន ៤គឺៈ
១- ឆន្ទៈ សេចក្តីចូលចិត្តស្រឡាញ់ ក្នុងកិច្ចការ
២- វិរិយៈ សេចក្តីព្យាយាមប្រកបកិច្ចការ
៣- ចិត្តៈ សេចក្តីយកចិត្តទុកដាក់ក្នុងកិច្ចការ
៤- វីមំសា សេចក្តីឧស្សាហ៍ត្រិះរិះពិចារណារកហេតុផលក្នុងកិច្ចការ ។
ឥទ្ធិបាទធម៌ គឺគុណធម៌ជាគ្រឿងឲ្យសម្រេចប្រយោជន៍ ។ ក្នុងព្រះពុទ្ធសាសនា ពាក្យថាឥទ្ធិសំដៅយកឬទ្ធិខាងផ្លូវចិត្តឬផ្លូវជំនឿសាសនា ដែលជាគ្រឹះនៃកម្លាំង ។ ក្នុងការស្វែងរកការត្រាស់ដឹង ឥទ្ធិបាទធម៌៤នេះ ជាកម្លាំងឲ្យសម្រេចផលបាន ។ ក្នុងវិរទ្ធសូត្រ (សំយុត្តនិកាយលេខ៥១.២) មានសេចក្តីថាៈ ម្នាលភិក្ខុ! អ្នកដែលមិនខ្វល់ខ្វាយចំពោះឥទ្ធិបាទ គឺជាអ្នករាយមាយចំពោះអរិយមគ្គដែលនាំផ្លូវទៅកាន់ទីបំផុតនៃទុក្ខ ។ អ្នកដែលទទួលយកឥទ្ធិបាទ គឺជាអ្នកទទួលយកអរិយមគ្គ ដែលនាំផ្លូវទៅកាន់ទីបំផុតនៃទុក្ខ ។ មូលដ្ឋាននៃឥទ្ធិបាទ ស្ថិតនៅលើការចម្រើនសមាធិលើ ឆន្ទៈ វិរិយៈ ចិត្តៈ និងវិមំសា ។ ក្នុងធម្មបរិយាយនៃគម្ពីរធម៌ជាច្រើន ឥទ្ធិបាទធម៌នេះគេចម្រើនជាប់ជាមួយនឹងសម្មប្បធាន ដូចជាការចម្រើនសមាធិ លើឆន្ទៈជាដើម មានសេចក្តីបរិយាយថាៈ ម្នាលភិក្ខុ! កាលណាភិក្ខុ តាំងនៅស៊ប់ក្នុងសមាធិ មានអារម្មណ៍មូលតែមួយលើឆន្ទៈ នេះហៅថាឆន្ទៈសមាធិ ។ ភិក្ខុនោះបង្កើតឆន្ទៈ ដើម្បីសភាវៈនៃអកុសលធម៌ ដែលមិនទាន់កើតឡើង មិនអាចកើតឡើងបាន ។ ភិក្ខុនោះប្រារព្ធសេចក្តីប្រឹងប្រែង បង្កើនថាមពល ពង្រឹងទឹកចិត្ត បំពេញសេចក្តីព្យាយាម ភិក្ខុនោះធ្វើឲ្យឆន្ទៈកើតឡើង ដើម្បីបោះបង់ចោល នូវសភាវៈនៃអកុសលធម៌ដែលបានកើតឡើងហើយ...ដើម្បីសភាវៈនៃកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើងបាន...ដើម្បីរក្សាទុកនូវសភាវៈនៃកុសលធម៌ដែលបានកើតឡើងហើយ កុំឲ្យវិនាសសាបសូន្យទៅ ។ ភិក្ខុនោះប្រារព្ធសេចក្តីប្រឹងប្រែង បង្កើនថាមពល ពង្រឹងទឹកចិត្ត បំពេញសេចក្តីព្យាយាម ។ ទាំងអស់នេះហៅថា វិរិយសង្ខារ ។ ដូច្នេះឆន្ទៈនៃភិក្ខុនោះ និងឆន្ទៈសមាធិ និងវិរិយសង្ខារ ហៅថាមូលដ្ឋាន សម្រាប់ឬទ្ធិនៃចិត្ត ដែលប្រកបដោយឆន្ទសមាធិ និងវិរិយសង្ខារ ។ ធម្មបរិយាយពន្យល់អំពី ឥទ្ធិបាទ៣ទៀត តាមរបៀបដូចគ្នាដែរ ។
ឥន្រ្ទិយ ៥ ឥន្រ្ទិយធម៌ជាធំមាន៥ គឺៈ
១- សទ្ធិន្រ្ទិយ សទ្ធាជាធំ
២- វិរិយិន្រ្ទិយ វិរិយៈជាធំ
៣- សតិន្រ្ទិយ សតិជាធំ
៤- សមាធិន្រ្ទិយ សមាធិជាធំ
៥- បញ្ញិន្រ្ទិយ បញ្ញាជាធំ ។
ឥន្រ្ទិយមានន័យថា របស់ព្រះឥន្រ្ទ ឬជាទីរីករាយរបស់ព្រះឥន្ទ ដែលជាស្តេចទេវតា នៃស្ថានតាវតឺង្ស ។ ក្នុងព្រះពុទ្ធសាសនា ឥន្រ្ទិយបានដល់អ្វីដែលជាធំក្នុងការគ្រប់គ្រងត្រួតពិនិត្យ ដូចព្រះឥន្រ្ទ ដែលមានអំណាចជាធំលើពួកទេវតា ។ ឥន្រ្ទិយអាចមាននៅ ក្នុងក្រុមធម៌៣ប្រការ គឺក្នុងធម៌ដែលជារបស់ចិត្ត (ឥន្រ្ទិយ៥ខាងលើ) ដែលជារបស់ អាយតនៈ (ឥន្រ្ទិយ៦ មានចក្ខិន្រ្ទិយជាដើម) និងដែលជារបស់បាតុភូត (ឥន្រ្ទិយ២២) ។ ក្នុងទីនេះនិយាយតែអំពី ឥន្រ្ទិយជារបស់ចិត្ត ដែលជាផ្នែកនៃ ពោធិបក្ខិយធម៌៣៧ ។
១- សទ្ធិន្រ្ទិយ សទ្ធាជាធំ បានដល់សទ្ធាចំពោះការត្រាស់ដឹងនៃព្រះពុទ្ធ ។
២- វិរិយិន្រ្ទិយ វិរិយៈជាធំ បានដល់ការបំពេញ សម្មប្បធាន៤ ។
៣- សតិន្រ្ទិយ សតិជាធំ បានដល់ប្រមូលអារម្មណ៍ ទៅលើសតិបដ្ឋាន៤ ។
៤- សមាធិន្រ្ទិយ សមាធិជាធំ បានដល់ការសម្រេចឈាន៤ថ្នាក់ ។
៥- បញ្ញិន្រ្ទិយ បញ្ញាជាធំ បានដល់បញ្ញាយល់ដឹង អំពីអរិយសច្ចៈ៤ ។
ក្នុងអង្គុត្តរនិកាយ ៦.៥៥ ព្រះពុទ្ធមានព្រះបន្ទូលថា បញ្ញិន្រ្ទិយ ជាចំបងគេក្នុងឥន្រ្ទិយទាំង៥នេះ ។ ព្រះអង្គមានបន្ទូលទៅកាន់ភិក្ខុសោណៈថាៈ កាលណាខ្សែពិណរបស់អ្នកមិនតឹងពេក មិនធូរពេក រឹតតឹងល្មមនឹងសម្លេង ហើយកាលណាអ្នកដេញ តើនឹងមានសម្លេងពិរោះមែនឬទេ? បពិតព្រះអង្គដ៏ចម្រើន! ពិតដូច្នេះមែនហើយ ។ ដូចគ្នាយ៉ាងនេះដែរ ម្នាលសោណៈ ការខំប្រឹងហួសពេក នាំឲ្យច្រាសច្រាលមិនស្ងប់ ការខ្វះសេចក្តីប្រឹងប្រែង នាំមកនូវការខ្ជិល ដូច្នេះអ្នកត្រូវរើសយក សភាពតឹងល្មម ដែលត្រូវនឹងសេចក្តីប្រឹងប្រែងរបស់អ្នក អនុវត្តតាមរបៀបរបស់អ្នក ទៅលើឥន្រ្ទិយទាំង៥ ។ គម្ពីរព្រះវិសុទ្ធិមគ្គ និងអដ្ឋកថាបាលី ក្រោយគម្ពីរបិដក បានរំលឹកដាស់តឿនថា កុំឲ្យឥន្រ្ទិយណាមួយខ្លាំងហួសពេក ហើយគ្របសង្កត់ឥន្រ្ទិយ៤ទៀត ហើយជាទូទៅដាស់តឿន ឲ្យសម្រួលឥន្រ្ទិយដែលខ្លាំងហួសនោះ តាមរយៈធម្មវិចយៈ (ការពិនិត្យធម៌) ឬសមថសមាធិ ។ អដ្ឋកថាទាំងនោះ ថែមទាំងដាស់តឿនថា ឲ្យចម្រើនឥន្រ្ទិយ៥នេះ ដោយថ្លឹងធម៌ពីរៗ៖
សទ្ធាខ្លាំង បញ្ញាខ្សោយ ជាហេតុឲ្យសេចក្តីទុកចិត្តខ្វះទីលំនឹង ។ បញ្ញាខ្លាំង សទ្ធាខ្សោយ ខុសខាងការឆ្លាត ពិបាកនឹងកែ ដូចទាស់ព្រោះថ្នាំសង្កូវ ។ ដោយថ្លឹងសទ្ធានិងបញ្ញាឲ្យស្មើគ្នា បុគ្គលម្នាក់មានសទ្ធា តែកាលណាសទ្ធារបស់គាត់ មានគ្រឹះមាំប៉ុណ្ណោះ (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ ៤៧) ។
សមាធិខ្លាំង វិរិយៈខ្សោយ ព្រោះសមាធិធ្វើឲ្យ ទោរទន់ទៅកាន់ការខ្ជិល ។ វិរិយៈខ្លាំង សមាធិខ្សោយ ព្រោះវិរិយៈធ្វើឲ្យ ទោរទន់ទៅកាន់សេចក្តីមិនស្ងប់ ។ ប៉ុន្តែសមាធិដែលរួមជាមួយវិរិយៈ មិនអាចភ្លាត់ចូលក្នុងការខ្ជិល ហើយវិរិយៈដែលរួមជាមួយ សមាធិក៏មិនភ្លាត់ចូលទៅក្នុងការច្រាសច្រាលដែរ ។ ដូច្នេះសមាធិនិងវិរិយៈ ត្រូវតែថ្លឹងឲ្យស្មើគ្នា ព្រោះថាឈានកើតឡើង ដោយសារភាពស្មើគ្នានេះ (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៧)។
បុគ្គលអ្នកធ្វើសមាធិ ត្រូវការកម្លាំងសទ្ធា ព្រោះជាមួយសទ្ធា និងសេចក្តីទុកចិត្តដែលគាត់បានមកនូវឈាន (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៨) ។ បន្ទាប់មក ត្រូវមានភាពស្មើគ្នា នៃសមាធិនិងបញ្ញា ។ បុគ្គលអ្នកធ្វើសមាធិ ត្រូវការឯកកត្តាចិត្ត (អារម្មណ៍មូលតែមួយ) ព្រោះថាគាត់បាននូវឈានរបៀបនេះឯង ។ ហើយបុគ្គលដែលធ្វើវិបស្សនា ត្រូវការកម្លាំងបញ្ញា ព្រោះថាគាត់បានចូលស៊ប់ ក្នុងត្រៃលក្ខណ៍ដោយរបៀបនេះឯង ។ ប៉ុន្តែដោយការថ្លឹង សមាធិនិងបញ្ញាឲ្យស្មើគ្នា គាត់ក៏អាចបាននូវឈានទៀតផង (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៨)។ ចំណែកឯសតិវិញ គេត្រូវការវាគ្រប់កាលទេសៈ ព្រោះសតិជាគ្រឿងការពារ កុំឲ្យចិត្តភ្លាត់ចុះទៅក្នុងភាពច្រាសច្រាល តាមរយៈសទ្ធា វិរិយៈ និងបញ្ញា ហើយកុំឲ្យចិត្តភ្លាត់ចុះទៅក្នុងការខ្ជិលតាមរយៈសមាធិ (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៩) ។ ក្នុងសំយុត្តនិកាយ ៤៨.៤៣ ព្រះពុទ្ធមានព្រះបន្ទូលថា ឥន្រ្ទិយ៥ គឺជាពលៈ៥ដែរ ។ ព្រះអង្គប្រៀបប្រដូច ឥន្រ្ទិយនិងពលៈទៅនឹងខ្សែទឺកហូរក្នុងស្ទឹង ដែលមានកោះនៅកណ្តាល កោះនោះញែកខ្សែទឹកជា២ ប៉ុន្តែគេឃើញខ្សែទឺក មានតែមួយដដែល ។ អដ្ឋកថាបាលីមួយចំនួន កត់សំគាល់ថា ធម៌ទាំង៥នេះជាឥន្រ្ទិយ កាលណាវាគ្រប់គ្រងអាណាចក្ររបស់វាហើយ ធម៌ទាំង៥នេះជាពលៈ កាលណាវារឹងមាំក្នុងការទប់ទល់នឹងសត្រូវរបស់វា ។
ពលៈ៥ ធម៌ដែលជាកម្លាំង ហៅថាពលៈមាន៥ គឺៈ
១- សទ្ធាពលៈ កម្លាំងគឺសទ្ធា
២- វិរិយពលៈ កម្លាំងគឺសេចក្តីព្យាយាម
៣- សតិពលៈ កម្លាំងគឺសតិ
៤- សមាធិពលៈ កម្លាំងគឺសមាធិ
៥- បញ្ញាពលៈ កម្លាំងគឺបញ្ញា
ក្នុងសំយុត្តនិកាយ ៤៨.៤៣ ព្រះពុទ្ធមានព្រះបន្ទូលថា ពលៈ៥ គឺជាឥន្រ្ទិយ៥ដែរ ។ ព្រះអង្គប្រៀបប្រដូចឥន្រ្ទិយនិងពលៈ ទៅនឹងខ្សែទឺកហូរក្នុងស្ទឹង ដែលមានកោះនៅកណ្តាល កោះនោះញែកខ្សែទឺកជា២ ប៉ុន្តែគេឃើញខ្សែទឺក មានតែមួយដដែល ។ អដ្ឋកថាបាលីមួយចំនួន កត់សំគាល់ថា ធម៌ទាំង៥នេះជាពលៈ កាលណាវារឺងមាំ ក្នុងការទប់ទល់នឹងសត្រូវរបស់វា ។ ហើយធម៌ទាំង៥នេះជាឥន្រ្ទិយ កាលណាវាគ្រប់គ្រងអាណាចក្ររបស់វា ។
ពោជ្ឈង្គ៧ ពោជ្ឈង្គ អង្គជាធម៌នៃការត្រាស់ដឹង មាន៧គឺៈ
១-សតិ សេចក្តីរឭកបាន
២- ធម្មវិចយៈ សេចក្តីពិចារណា ជ្រើសរើសរកធម៌
៣- វិរិយៈ សេចក្តីព្យាយាម
៤- បីតិ សេចក្តីឆ្អែតចិត្ត
៥- បស្សទ្ធិ សេចក្តីស្ងប់ចិត្ត
៦- សមាធិ ការតំកល់ចិត្តឲ្យនឹង
៧- ឧបេក្ខា ភាវៈដែលចិត្តដែលព្រងើយ ចំពោះអារម្មណ៍ ។
ក្នុងសំយុត្តនិកាយ ពោជ្ឈង្គ៧បានដល់អង្គនៃកុសលធម៌ ដែលនាំឲ្យទៅដល់ការត្រាស់ដឹងជាលោកិយៈ ។ ក្នុងអភិធម្មនិងអដ្ឋកថាបាលីវិញ ពោជ្ឈង្គហាក់ដូចជាធម៌ស្របគ្នាទៅនឹងការត្រាស់ដឹង ជាលោកុត្តរៈ ។ ក្នុងធម្មទេសនាមួយ ក្នុងសំយុត្តនិកាយ ៤៦.៥ ភិក្ខុមួយអង្គក្រាបទូលសួរព្រះពុទ្ធថាៈ បពិតព្រះអង្គដ៏ចម្រើន! មានពាក្យថា ពោជ្ឈង្គ ពោជ្ឈង្គ ដែលហៅថាពោជ្ឈង្គនេះ មានក្នុងន័យដូចម្តេច? ព្រះពុទ្ធទ្រង់ត្រាសតបថាៈ ភិក្ខុ, ធម៌នេះនាំទៅកាន់ការត្រាស់ដឹង ទើបហៅថាពោជ្ឈង្គដូច្នេះ ។ នៅពេលចម្រើនសមាធិ បុគ្គលមា្នក់អាចពិចារណាពោជ្ឈង្គ ព្រមទាំងធម៌ដែលជាសត្រូវគឺនីវរណធម៌៥ ។ សំយុត្តនិកាយសូត្រមួយ បញ្ជាក់ថែមទៀតថា អង្គនៃពោជ្ឈង្គនិមួយៗ អាចយកមកចម្រើន ជាមួយនឹងព្រហ្មវិហារ៤ (មេត្តា ករុណា មុទិតា ឧបេក្ខា) ។ ព្រះពុទ្ធមានព្រះបន្ទូលទៀតថា សតិមានគុណប្រយោជន៍ច្រើនជានិច្ច កាលបុគ្គលណាមួយ មានចិត្តយឺតយ៉ាវ បុគ្គលនោះត្រូវចម្រើន ធម្មវិចយៈ វិរិយៈ និងបីតិ ហើយកាលណាចិត្តរបស់បុគ្គលនោះច្រាសច្រាល បុគ្គលនោះត្រូវចម្រើនបស្សទ្ធិ សមាធិ និងឧបេក្ខា ។
ក្នុងគម្ពីរព្រះវិសុទ្ធិមគ្គ ផ្នែកការពិភាក្សាដើម្បីសម្រេចឈាននិងរក្សាឈានឲ្យស្ថិតស្ថេរ ព្រះពុទ្ធឃោសៈបានបញ្ជាក់អំពីពោជ្ឈង្គ ដូច្នេះថាៈ សតិខ្លាំងក្លា...គេត្រូវការវាគ្រប់កាលៈទេសៈ កាលណាចិត្តធ្លាក់ចុះ ជាមួយការអន់ថយនៃវិរិយៈ (ជាដើម) គេត្រូវចម្រើនអង្គ៣នេះ ធម្មវិចយៈ វិរិយៈ និងបីតិ ។ កាលណាចិត្តច្រាសច្រាល តាមការប្រឹងប្រែងហួសកម្រឹត គេត្រូវចម្រើនអង្គ៣នេះ បស្សទ្ធិ សមាធិ ឧបេក្ខា ។ ក្នុងការធ្វើសមាធិ គេច្រើនពិសោធន៍ឃើញ ធម៌២ក្នុងនីវរណ៥ គឺថីនមិទ្ធៈ (សេចក្តីច្រអូសកាយច្រអូសចិត្ត) និងឧទ្ធច្ចកុក្កុច្ច (សេចក្តីរំខានក្រហល់ក្រហាយចិត្ត) ដែលជាហេតុមិនឲ្យចិត្តស្ងប់បាន ។ តាមសំយុត្តនិកាយ ៤៦.៥៣ មានការរំឭកថា បីតិ ធម្មវិច យៈ និងវិរិយៈ ត្រូវយកមកចម្រើន កាលណាគេពិសោធន៍ឃើញថីនមិទ្ធៈ, បស្សទ្ធិ សមាធិ និងឧបេក្ខា ត្រូវយកមកចម្រើន កាលណាគេពិសោធន៍ ឃើញឧទ្ធច្ចកុក្កុច្ចៈ ។ សតិត្រូវតែមានគ្រប់ពេល ដើម្បីដឹងប្រាកដថា ការប្រែប្រួល នៃកាយនិងចិត្ត ប្រកបដោយផល ឬមិនប្រកបដោយផល ។
អរិយអដ្ឋង្គិកមគ្គ៨អរិយអដ្ឋង្គិកមគ្គ ផ្លូវដ៏ប្រសើរ ប្រកបដោយអង្គ៨ប្រការគឺៈ
១- សម្មាទិដ្ឋិ បញ្ញាឃើញត្រូវ
២- សម្មាសង្កប្ប សេចក្តីត្រិះរិះត្រូវ
៣- សម្មាវាចា វាចាត្រូវ
៤- សម្មាកម្មន្ត ការងារត្រូវ
៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ
៦- សម្មាវាយាម សេចក្តីព្យាយាមត្រូវ
៧- សម្មាសតិ សេចក្តីរឭកត្រូវ
៨- សម្មាសមាធិ សមាធិត្រូវ
អរិយអដ្ឋង្គិកមគ្គ គឺជាខ្លឹមសារនៃការបង្រៀនរបស់ព្រះពុទ្ធ ដែលព្រះអង្គទ្រង់បរិយាយថាជាផ្លូវទៅកាន់ការរំលត់ទុក្ខ ហើយនិងឲ្យសម្រេចការត្រាស់ដឹង ។ អរិយមគ្គនេះប្រើសម្រាប់ចម្រើនបញ្ញា ទៅក្នុងធម្មជាតិពិតនៃបាតុភូត (តាមសភាពពិត)ហើយផ្តាច់ឫសលោភៈ ទោសៈ មោហៈ មិនឲ្យសេសសល់ ។ អរិយអដ្ឋង្គិកមគ្គ ជាអង្គធម៌ទី៤ នៃអរិយសច្ច៤ ។ អង្គធម៌ទី១ក្នុងអរិយអដ្ឋង្គិកមគ្គ (សម្មាទិដ្ឋិ) គឺការយល់ច្បាស់ អំពីអរិយសច្ចៈ ។ អរិយអដ្ឋង្គិកមគ្គនេះ មានឈ្មោះម៉្យាងទៀតថា មគ្គកណ្តាល ឬផ្លូវកណ្តាល ។ អង្គនិមួយៗចាប់ផ្តើមដោយពាក្យសម្មា ដែលមានន័យថាសុក្រិត ឬដ៏ប្រសើរ ។ ក្នុងនិមិត្តរូបនៃព្រះពុទ្ធសាសនា ជាទូទៅអរិយអដ្ឋង្គិកមគ្គ មានរូបតំណាងជាធម្មចក្រ ដែលមានកាំ៨ ដែលជាតំណាងមគ្គ៨ ។
ពោធិបក្ខិយធម៌ ៤៣ ក្នុងគម្ពីរបាលីនេត្តិសូត្រ ១១២ និង ២៣៧ ពោធិបក្ខិយធម៌៤៣ បានយកមករាប់ដោយមានពោធិបក្ខិយ៣៧ នៅក្នុងនោះផងៈ
ត្រៃលក្ខណ៍ ៣
១- អនិច្ចំ
២- ទុក្ខំ
៣- អនត្តា
បហាន (រលាស់ចោលនូវទុក្ខ)
វិរាគៈ (ការសូន្យទៅនៃរាគៈ) សម្រេចអរហត្ត
និរោធៈ (ការកំចាត់បង់នូវអាសវៈទាំងពួង) បានដល់ព្រះនិព្វាន
មហាបរិនិព្វានសូត្រក្នុងទីឃនិកាយ១០ មហានិព្វានសូត្រ ដែលរ៉ាយរ៉ាប់អំពីថ្ងៃចុងក្រោយរបស់ព្រះពុទ្ធ ព្រះអង្គមានព្រះបន្ទូល ទៅកាន់អង្គប្រជុំថាៈ ឥឡូវនេះ ម្នាលភិក្ខុទាំងឡាយ! តថាគតប្រាប់អ្នកអំពីការប្រៀនប្រដៅរបស់តថាគត ដែលតថាគតបានដឹងដោយការពិសោធន៍ ហើយបានប្រាប់ឲ្យអ្នកដឹងហើយថាការ ប្រៀនប្រដៅទាំងនោះ អ្នកគប្បីសិក្សាដោយហ្មត់ចត់ បណ្តុះបណ្តាល ធ្វើឲ្យចម្រើនឡើង បដិបត្តិជាញឹកញយ ដែលសេចក្តីបរិសុទ្ធនៃការរស់នៅ អាចសម្រេចបាន ហើយតាំងនៅយូរ ដើម្បីសុខមាលភាព និងសេចក្តីរីករាយជាច្រើន ដែលចេញមកអំពីករុណាចំពោះលោក ដើម្បីផលប្រយោជន៍ សេចក្តីសុខសាន្ត និងសេចក្តីរីករាយនៃទេព្តានិងមនុស្ស ។ ហើយអ្វី ម្នាលភិក្ខុទាំងឡាយ! ជាការប្រៀនប្រដៅទាំងនោះ? គឺសតិបដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្រ្ទិយ៥ ពលៈ៥ ពោជ្ឈង្គ៧ ហើយនិងអរិយអដ្ឋង្គិកមគ្គ៨ ។ ធម៌ទាំងអស់នេះហើយ ម្នាលភិក្ខុទាំងឡាយ! ជាការប្រៀនប្រដៅ ដែលតថាគតបានមក ពីការពិសោធន៍ ហើយបានប្រាប់ឲ្យអ្នកដឹងហើយ ថាការប្រៀនប្រដៅទាំងនោះ អ្នកគប្បី សិក្សាដោយហ្មត់ចត់ បណ្តុះបណ្តាល ធ្វើឲ្យចម្រើនឡើង ហើយបដិបត្តិជាញឹកញយ...។
សូមអរគុណជាអនេកញោម ដែលបានជួយខំប្រឹងប្រែងចែករំលែកព្រះធម៌ដ៏មានជម្រៅសម្រាប់ការសិក្សា ពិចារណាដើម្បីជាពន្លឺនៃការប្រតិបត្តិ។ សូមជូនពរញោមឲ្យឆាប់បានចាក់ធ្លុះនូវអរិយសច្ចធម៌ ឆ្លងផុតសង្សារវដ្តសមុទ្រទុក្ខកុំបីឃ្លៀងឃ្លាតឡើយ។
បញ្ចក្ខន្ធ
បញ្ចក្ខន្ធ មកពីពាក្យ បញ្ច = ៥ + ខន្ធ = ក្រុម ពួក ។ ខន្ធ khandha ជាពាក្យបាលី សំស្រ្កឹតហៅថា ស្កន្ធ skandha គឺជាបាតុភូត៥យ៉ាង ដែលជាឧបករណ៍នៅជាប់ជាមួយខ្លួន និងជាមូលដ្ឋាននៃវិញ្ញាណឲ្យដឹងអំពីខ្លួនឯង ។ ព្រះពុទ្ធបានបង្រៀនថាក្នុងបញ្ចក្ខន្ធនេះ គ្មានអ្វីជា អញ ឬជារបស់អញ ឡើយ ។ ក្នុងប្រពៃណីថេរវាទ សេចក្តីទុក្ខកើតឡើង កាលណាគេជាប់ជំពាក់ (ឧបាទាន) ចិត្តទៅជាមួយនឹងខន្ធ៥ គឺថាសេចក្តីទុក្ខនឹងរំលត់បានដោយការបោះបង់ ការជាប់ជំពាក់នឹងខន្ធ៥ចោល ។ ប្រពៃណីមហាយាន ពោលបន្ថែមទៀតថា ការរួចរំដោះចុងក្រោយបង្អស់ សម្រេចទៅបានដោយការចូលជ្រៅទៅក្នុង ធម្មជាតិនៃបញ្ចក្ខន្ធ ថាជារបស់សោះសូន្យទទេ ឥតខ្លឹមសារ ។
សេចក្តីពន្យល់អំពីបញ្ចក្ខន្ធទ្រឹស្តីក្នុងព្រះពុទ្ធសាសនា ពន្យល់បញ្ចក្ខន្ធដូចខាងក្រោមនេះ៖
១- រូបក្ខន្ធ ក្រុមរូប គឺគ្រឿងក្រៅនិងក្នុងរបស់ខ្លួនប្រាណ រាប់ទាំងប្រដាប់វិញ្ញាណផង ។ ក្រុមរូបនេះឬហៅថារូបធម៌ មាន២៨គឺ មហាភូតរូប៤ និងឧបាទាយរូប២៤ ។ រូបទាំង២៨នេះមានលក្ខណៈផ្សេងៗគ្នា ខ្លះរឹង រាវ ក្តៅត្រជាក់ ល្ហើយ, ខ្លះមើលឃើញ ខ្លះមើលមិនឃើញ តែបើពោលតាមលក្ខណៈរួមវិញ មានតែមួយ គឺជាធម្មជាតិកើតឡើង ហើយរលត់សាបសូន្យទៅវិញ ដូចគ្នាគ្រប់រូបទាំងអស់ ។
២- វេទនាខន្ធ ក្រុមវេទនា ការសោយអារម្មណ៍ដោយចិត្ត ៥យ៉ាងគឺ សុខវេទនា១ ទុក្ខវេទនា១ សោមនស្សវេទនា១ ទោមនស្សវេទនា១ និងអទុក្ខមសុខវេទនា១ ។
៣- សញ្ញាខន្ធ ក្រុមសញ្ញា ការចាំឬស្គាល់នូវអារម្មណ៍ ថាជាអ្វី ដូចជាសម្លេងជួង ដើមឈើ ជាដើម បានដល់សញ្ញាដែលកើតជាមួយចិត្ត៨៩ដួង ។
៤- សង្ខារក្ខន្ធ ក្រុមសង្ខារ កិរិយារបស់ចិត្ត ដូចជាការគិត ការចង់ ការយល់ឃើញ ការសម្រេចចិត្ត ដែលធ្វើប្រតិកម្ម បន្ទាប់ពីបានទទួលអារម្មណ៍ណាមួយ ជាក្រុមតាក់តែងនូវអារម្មណ៍ បានដល់ចេតសិក៥០ គឺចេតសិកទាំងអស់៥២ ដកវេទនា១និងសញ្ញា១ចេញ ។
៥- វិញ្ញាណក្ខន្ធ ក្រុមវិញ្ញាណ ការដឹងច្បាស់នូវអារម្មណ៍ បានដល់ចិត្ត៨៩ដួង ។
- តាមគម្ពីរនិកាយ: អ្វីដែលឲ្យគេដឹងអារម្មណ៍ ។
- តាមគម្ពីរព្រះអភិធម្ម: ការដឹងតៗគ្នាជាខ្សែយ៉ាងរហ័ស
- តាមប្រភពមហាយានខ្លះ: ជាជើងទ្រនៃអ្វីៗដែលមាន ។
វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ជាខន្ធរបស់ចិត្ត ហៅថានាមធម៌ ។ ក្នុងគម្ពីរបិដក និងគម្ពីរអាគម Āgama សេចក្តីបរិយាយភាគច្រើន ដែលផ្តោតទៅលើបញ្ចក្ខន្ធ ផ្តល់ការពិភាក្សាថា ជាគោលការណ៍នៃសេចក្តីយល់ដឹង និងការរំដោះចេញពីទុក្ខ ដោយមិនពន្យល់ពីការទាក់ទងគ្នារវាងបញ្ចក្ខន្ធទេ ។ យ៉ាងហោចណាស់ តាមការបរិយាយខាងសាសនាខ្លះ ក៏គេអាចទាញយកការជាប់ទាក់ទងគ្នាដោយបច្ច័យរវាងបញ្ចក្ខន្ធដែរ ។ រូប ឬរូបក្ខន្ធ ជាធម្មជាតិកើតឡើង ហើយប្រែប្រួលនិងរលត់សាបសូន្យទៅវិញជាធម្មតា បានដល់ រូប២៨ តាមព្រះអភិធម្ម ។ រូបម្យ៉ាងទៀត គឺអ្វីៗដែលគេទទួលដឹងបានដោយសារវិញ្ញាណ ដូចជាដើមឈើ (ដោយភ្នែក) សម្លេង (ដោយត្រចៀក) ក្លិន (ដោយច្រមុះ) រសជាតិ (ដោយអណ្តាត) ផោដ្ឋព្វ (ដោយកាយ) ។ រូប សម្លេង ក្លិន រស និងផោដ្ឋព្វ ក៏មានឈ្មោះថាជារូបដែរ (ខុសគ្នាពីរូបក្ខន្ធ) ។ អារម្មណ៍ដែលកើតឡើងជាមួយនឹងបសាទ មានចក្ខុបសាទជាដើម រួមជាមួយនឹងវិញ្ញាណ ទាំងអស់នេះហៅថាផស្សៈ ការពាល់ត្រូវ (នៃអារម្មណ៍) ។ ខន្ធ៣ទៀតក៏កើតឡើងបន្តបន្ទាប់គ្នា គឺសញ្ញាខន្ធ-វេទនាខន្ធ-សង្ខារខន្ធ ។ វេទនា សញ្ញា សង្ខារ វិញ្ញាណ ខន្ធទាំង៤នេះឈ្មោះថា អរូបក្ខន្ធ ។ ដូច្នេះបញ្ចក្ខន្ធចែកជា២ផ្នែកគឺ នាម(អរូបក្ខន្ធ៤) និងរូប(រូបក្ខន្ធ ១)។ នាមនិងរូបអាស្រ័យដោយគ្នានឹងគ្នា ទៅវិញទៅមកទើបស្ថិតស្ថេរបាន ។
ចំណែកផ្សេងៗនៃរថតាមគម្ពីរសំយុត្តនិកាយ ព្រះពុទ្ធមានព្រះបន្ទូលថា រថកើតឡើងដោយសារ ការផ្តុំគ្នានៃចំណែកផ្សេងៗ ក៏ដូចគ្នានឹងគំនិតថា បុគ្គលកើតឡើងដោយសារតែខន្ធ៥ ។ ដូច្នេះរថដែលជាឧទាហរណ៍ ជាក់ស្តែង ក៏ដូចគ្នានឹងបុគ្គលដែរ ។ ការវិភាគដូចគ្នានេះ ក៏មានចំពោះចំណែកនិមួយៗរបស់រថដែរ វាមិនមានរូបរាងពិតទេ ព្រោះកើតឡើងដោយសារតែបច្ច័យ ដូចគ្នានឹងរថទាំងមូលដែរ ។ ការមិនទទួលព្រមដ៏ជាក់លាក់ ថាជារបស់ដែលមានពិត ចំពោះចំណែកផ្សេងៗរបស់បុគ្គល (ខន្ធ៥) ក្នុងគម្ពីរជំនាន់ដើម គឺរឿងមួយដែលពួកមហាយានល្បីល្បាញ ជំនាន់ក្រោយ បានពោលថា៖ រូបទាំងឡាយដូចជាពពុះទឹក វេទនាដូចពពុះខ្យល់ សញ្ញាដូចជាស្រមោលក្នុងទឹក វិញ្ញាណដូចជាការស្រមៃ ដូចព្រះពុទ្ធបានពន្យល់ ដោយឧទាហរណ៍ អំពីធម្មជាតិនៃខន្ធ ។
ទស្សនៈរបស់ថេរវាទក្នុងអរិយសច្ចៈទី១ (ទុក្ខសច្ចៈ) ដែលព្រះពុទ្ធបានសំដែង បញ្ចក្ខន្ធ ជា ឧបាទានក្ខន្ធ គឺខន្ធដែលប្រកបដោយ ការជាប់ជំពាក់និងសេចក្តីទុក្ខ ជាហេតុជាបច្ច័យ ឲ្យទុក្ខក្នុងអនាគត ខាងមុខទៀត ។ ដើម្បីរំដោះខ្លួនឲ្យផុតអំពីទុក្ខទាំងពួង ត្រូវតែកុំឲ្យមានបញ្ចក្ខន្ធតទៅទៀត ។
អាយតនៈ Āyatana ជាពាក្យបាលី មានន័យថាមូលដ្ឋាននៃវិញ្ញាណ ។ ក្នុងព្រះពុទ្ធសាសនា អាយតនៈចែកចេញជាអាយតនៈក្នុង៦ (អជ្ឈត្តិកានិ អាយតនានិ) និងអាយតនៈ ក្រៅ៦ (ពាហិរានិ អាយតនានិ) ។ ម្យ៉ាងទៀតគេស្គាល់អាយតនៈក្នុង ថាជាបសាទឬទ្វារដែរ រីឯអាយតនៈក្រៅ គេស្គាល់ថាជាអារម្មណ៍របស់វិញ្ញាណ ។ ដូច្នេះអាយតនៈមាន បសាទ-អារម្មណ៍៦គូរគឺ អាយតនៈក្នុង៦និងអាយតនៈក្រៅ៦៖
អាយតនៈក្នុង
១- ចក្ខុ ជាគូរនឹង វណ្ណរូប (រូបឃើញដោយភ្នែក)
២- សោតៈ ជាគូរនឹង សទ្ទៈឬសម្លេង
៣- ឃានៈ ជាគូរនឹង គន្ធៈឬខ្លឹន
៤- ជីវ្ហា ជាគូរនឹង រសៈ
៥- កាយ ជាគូរនឹង ផោដ្ឋព្វៈ
៦- មនោ ជាគូរនឹង ធម្ម (អារម្មណ៍ដែលកើតឡើងក្នុងចិត្ត)។
អាយតនៈក្រៅ
១- វណ្ណរូប ជាគូរនឹង ចក្ខុ
២- សទ្ទៈ ជាគូរនឹង សោតៈ
៣- គន្ធៈ ជាគូរនឹង ឃានៈ
៤- រសៈ ជាគូរនឹង ជីវ្ហា
៥- ផោដ្ឋព្វៈ ជាគូរនឹង កាយ
៦- ធម្មៈ ជាគូរនឹង មនោ ។
ក្នុងព្រះពុទ្ធសាសនា បសាទមានទាំងអស់៦ ខុសគ្នាពីក្នុងបច្ចឹមប្រទេស ដែលបសាទមានតែ៥ ។ ក្នុងព្រះពុទ្ធសាសនា មនោ (ទ្វារចិត្ត) រាប់ថាជាអាយតនៈក្នុងមួយដែរ ដែលប្រតិកម្មជាមួយនឹង អាយតនៈក្រៅ ដូចជាផស្សៈ វេទនា សញ្ញា សង្ខារជាដើម ។ ពាក្យសឡាយតនៈ Saḷāyatana ប្រើជាទូទៅនៅក្នុង បដិច្ចសមុប្បាទ១២ សម្រាប់សំគាល់អាយតនៈ៦គូ ខាងលើនេះ (នាមរូបប្បច្ចយាសឡាយតនំ) ។
ក្នុងគម្ពីរបាលីក្នុងអរិយសច្ច៤ ព្រះពុទ្ធបានត្រាស់បញ្ជាក់ថា ហេតុដែលនាំឲ្យកើតទុក្ខ គឺតណ្ហា ។ ក្នុងខ្សែច្រវាក់បដិច្ចសមុប្បាទ១២នេះ ព្រះពុទ្ធបញ្ជាក់ថា តណ្ហាកើតឡើងដោយសារវេទនា ដែលកើតឡើងអំពីផស្សៈ នៅត្រង់អាយតនៈ៦ ។ ដូច្នេះដើម្បីរំលត់តណ្ហា និងវិបាករបស់វាគឺសេចក្តីទុក្ខ គេត្រូវតែសង្រូម និងធ្វើការយល់ដឹងក្នុងអាយតនៈ ។
សេចក្តីបរិយាយអំពីអាយតនៈនៅគ្រប់កន្លែងក្នុងគម្ពីរបាលី អាយតនៈបានត្រូវលើក យកមកបរិយាយ ក្នុងសេចក្តីពន្យល់ធម៌រាប់រយ ។ ក្នុងធម្មបរិយាយផ្សេងៗទាំងនេះ អាយតនៈបានលើកយកមក ពោលតាមរបៀបផ្សេងគ្នា ដូចខាងក្រោមនេះ៖
ឆក្កៈ ក្រុមដែលមាន៦ សឡាយតនៈរាប់បញ្ចូលបសាទ៦ ឬអាយតនៈក្នុង៦ និងអារម្មណ៍៦ ឬអាយតនៈក្រៅ៦ ។ ដោយអាស្រ័យលើសឡាយតនៈនេះ ចេតសិកមួយចំនួនក៏កើតឡើង ។ ដូច្នេះប្រសិនណា មានត្រចៀក ហើយនិងសម្លង សោតវិញ្ញាណក៏កើតឡើង ។ វត្តមាននៃធាតុ ទាំង៣ (ត្រចៀក សម្លេង សោតវិញ្ញាណ) ជាបច្ច័យឲ្យផស្សៈ (ការពាល់ត្រូវ) កើតឡើងដែលនាំឲ្យកើតវេទនា ជាសុខ ជាទុក្ខ ជាសោមនស្ស ឬទោមនស្ស ។ គឺមកតែអំពីវេទនានេះហើយ ដែលជាហេតុឲ្យតណ្ហាកើតឡើង ។ ការរាប់រៀបបែបនេះអាចរកឃើញ នៅក្នុងឆឆក្កសូត្រ Chachakka Sutta ដែលឆក្កៈឬក្រុម៦ មានបសាទ៦ អារម្មណ៍៦ វិញ្ញាណ៦ ផស្សៈ៦ វេទនា៦ និងតណ្ហា៦ ត្រូវបានយកមកពិនិត្យ ហើយឃើញថាជារបស់អនត្តា Anatta ។
សព្វៈ អ្វីៗទាំងអស់ក្នុងធម្មបរិយាយមួយហៅថាសព្វៈ (សំយុត្តនិកាយ៣៥.២៣) ព្រះពុទ្ធបានប្រកាសថា គ្មានអ្វីៗទាំងអស់នៅក្រៅ អំពីសឡាយតនៈនេះទេ ។ ក្នុងធម្មបរិយាយបន្ទាប់ (សំយុត្តនិកាយ៣៥.២៤) ព្រះពុទ្ធបានត្រាស់ពន្យល់ យ៉ាងល្អិតល្អន់ថា សព្វៈនេះរាប់បញ្ចូលឆក្កៈ៥ ដែលរាប់រួចមកហើយ គឺអាយតនៈក្នុង អាយតនៈក្រៅ វិញ្ញាណ ផស្សៈ និងវេទនា ។ ឯកសារយោងក្នុងរឿងសព្វៈនេះ អាចរកឃើញ ក្នុងសេចក្តីអធិប្បាយបន្ត ។ លើសពីនេះទៀត គម្ពីរព្រះអភិធម្ម និងអក្សរសាស្រ្តក្រោយគម្ពីរបាលី បានលើកយកអាយតនៈ មកសម្រាប់ចាត់ថ្នាក់ កត្តានៃភពទាំងអស់។
និទានៈ ហេតុ១២យ៉ាងអាយតនៈគឺជារបស់សំខាន់បំផុត ក្នុងរង្វង់នៃការកើត-ស្លាប់ ដែលគេស្គាល់ថាជាហេតុ១២យ៉ាង ហើយបង្ហាញជារូបភាពក្នុងសង្សារចក្រ ។ សូមមើលរូបលេខ២ខាងស្តាំ ។
↑
បច្ច័យ១២
↓ អវិជ្ជា
សង្ខារ
វិញ្ញាណ
នាមរូប
អាយតនៈ៦
↓
ផស្សៈ
↓
វេទនា
↓
ទុក្ខៈ ← តណ្ហា និរោធ មគ្គ
← អរិយសច្ចៈ៤ →
ឧបាទាន
ភព
ជាតិ
ជរាមរណៈ
រូបលេខ២: ការជួបគ្នានៃបច្ច័យ១២ ហើយនិង អរិយសច្ច៤:អាយតនៈជាហេតុនៃទុក្ខ.
ភ្លើងរាគៈ ទោសៈ មោហៈក្នុងអសិវិសសូត្រ Asivisa Sutta (សំយុត្តនិកាយ៣៥.១៩៧) ព្រះពុទ្ធប្រដូចអាយតនៈក្នុងទៅនឹងភូមិទទេ ហើយអាយតនៈក្រៅ ដូចជាពួកចោរប្លន់អ្នកស្រុក ។ ដោយការប្រៀបធៀបនេះ ព្រះពុទ្ធបង្ហាញ លក្ខណៈរបស់ អាយតនៈក្នុងទទេនេះ ថាត្រូវបៀតបៀនដោយអាយតនៈក្រៅ ដែលជាអារម្មណ៍គួរត្រេកអរ និងមិនត្រេកអរ ។ នៅកន្លែងផ្សេងទៀត (សំយុត្តនិកាយ ៣៥.១៩១) ព្រះសារីបុត្តបានបំភ្លឺថា សេចក្តីទុក្ខពិតប្រាកដដែលទាក់ទងជាមួយ នឹងអាយតនៈក្នុង និងអាយតនៈក្រៅ មិនមែនជាចំណែករបស់អាយតនៈទេ ប៉ុន្តែមកពីសំយោជនៈ (តណ្ហានិងរាគៈ) ដែលកើតឡើង កាលណាមាន ផស្សៈរវាងអាយតនៈក្នុង និងអាយតនៈក្រៅ ។
នៅក្នុងអាទិត្តបរិយាយសូត្រ Ādittapariyāya Sutta (សំយុត្តនិកាយ៣៥.២៨) ក្រោយព្រះពុទ្ធបានត្រាស់ដឹង ជាច្រើនខែមក ព្រះអង្គបានបរិយាយ អំពីអាយតនៈទាំងអស់និងដំណើរការនៃចិត្ត យ៉ាងដូច្នេះថា៖
ម្នាលភិក្ខុ, សព្វៈកំពុងតែឆេះ ។ តើសព្វៈកំពុងឆេះដូចម្តេច? ចក្ខុកំពុងឆេះ រូបកំពុងឆេះ វិញ្ញាណក្នុងចក្ខុកំពុងឆេះ ផស្សៈក្នុងចក្ខុកំពុងឆេះ ។ ហើយអ្វីៗក៏ដោយដែលមាន ដែលអាស្រ័យនឹងផស្សៈក្នុងចក្ខុ ដែលសោយអារម្មណ៍ ជាសុខ ជាទុក្ខ ឬឥតសុខឥតទុក្ខ អ្វីៗនោះក៏កំពុងឆេះដែរ ។ ឆេះដោយសារអ្វី? ឆេះដោយភ្លើងរាគៈ ភ្លើងទោសៈ និងភ្លើងមោហៈ ។ ឆេះ, តថាគតប្រាប់អ្នក, ដោយសារជាតិ ជរា មរណៈ ឆេះដោយសារសេចក្តីស្តាយស្រណោះ សេចក្តីសោកខ្សឹកខ្សួល សេចក្តីឈឺចាប់ សេចក្តីតានតឹងចិត្ត និងសេចក្តីអស់សង្ឃឹម ។
ការរំលត់ភ្លើងទុក្ខព្រះពុទ្ធបានបង្រៀនថា ដើម្បីរត់ចេញពីគ្រោះថ្នាក់នៃអាយតនៈ គេត្រូវតែអាចយល់អំពី អាយតនៈដោយមិនមានកិលេស ។ “នៅក្នុងការបោះបង់សំយោជនៈ” (សំយុត្តនិកាយ៣៥.៥៤) ព្រះពុទ្ធបានប្រកាសថា គេបោះបង់សំយោជនៈចោល កាលណាគេដឹង ហើយឃើញ...ថាមិនទៀង (បាលីថាអនិច្ចា) អាយតនៈក្នុង អារម្មណ៍ វិញ្ញាណ ផស្សៈ និងវេទនាទាំង៦ ។ ក៏ដូចគ្នាដែរនៅក្នុង “ការផ្តាច់ឫសសំយោជនៈ” (សំយុត្តនិកាយ៣៥.៥៥) ព្រះពុទ្ធបានប្រកាសថា គេផ្តាច់ឫសសំយោជនៈ កាលណាគេដឹង ហើយឃើញ...ថាមិនមែនខ្លួន (បាលីថាអនត្តា) ឆក្កៈ៥ដែលពោលរួចមកហើយ ។ ដើម្បីធ្វើឲ្យការដឹងនិងឃើញបែបនេះ កាន់តែចម្រើនឡើង ហើយនិងផលនៃការរំដោះចេញពីទុក្ខ នៅក្នុងសតិប្បដ្ឋានសូត្រ (មជ្ឈឹមនិកាយ១០) ព្រះពុទ្ធបង្រៀនពួកភិក្ខុ ឲ្យធ្វើសមាធិលើអាយតនៈ ហើយនិងសំយោជនៈ ដែលបច្ច័យឲ្យកើតឡើង ដូចតទៅនេះ៖ ម្នាលភិក្ខុ! តើភិក្ខុអង្គមួយរស់នៅ ដោយពិចារណាអារម្មណ៍ ក្នុងអារម្មណ៍ទាំងឡាយ នៃអាយតនៈក្នុង និងអាយតនៈក្រៅ យ៉ាងដូចម្តេច? នេះម្នាលភិក្ខុ! ភិក្ខុអង្គមួយយល់ច្បាស់ អំពីចក្ខុនិងវណ្ណរូប ហើយនិងសំយោជនៈ ដែលចក្ខុនិងវណ្ណរូបទាំង២ បច្ច័យឲ្យកើតឡើង ។ ភិក្ខុអង្គនោះយល់ច្បាស់ថា តើសំយោជនៈ ដែលមិនកើតឡើង វាកើតឡើងយ៉ាងដូចម្តេច? ភិក្ខុអង្គនោះយល់ច្បាស់ថា តើសំយោជនៈដែលកើតឡើង ត្រូវលះបង់យ៉ាងដូចម្តេច? ហើយភិក្ខុអង្គនោះយល់ច្បាស់ថា សំយោជនៈដែលលះបង់បានហើយ វាមិនកើតឡើងវិញក្នុងអនាគត យ៉ាងដូចម្តេច? ភិក្ខុអង្គនោះយល់ច្បាស់អំពីត្រចៀកនិងសម្លេង...ឃានបសាទនិងក្លិន...ជីវ្ហាបសាទនិងរស...កាយបសាទនិងកាយសម្ផស្ស...វិញ្ញាណនិងអារម្មណ៍...។ ភិក្ខុអង្គនោះរស់នៅ ដោយពិនិត្យមើលអារម្មណ៍ ក្នុងអារម្មណ៍ទាំងឡាយ...ហើយជាប់ជំពាក់ទៅ នឹងភាពសូន្យទទេក្នុងលោក យ៉ាងនេះឯង ។
ការយល់ដឹងអំពីអាយតនៈក្នុងកាលណាព្រះពុទ្ធមានព្រះបន្ទូល ពីការយល់ដឹង អំពីភ្នែក ត្រចៀក ច្រមុះ អណ្តាត និងកាយ តើមានន័យយ៉ាងដូចម្តេច? តាមគម្ពីរវិមុត្តិមគ្គ Vimuttimagga គម្ពីរសមាធិពីសតវត្ស៍ទី១ ជាភាសាសិង្ហលៈ (របស់ជនជាតិស្រីលង្កា) អាយតនៈក្នុងអាចយល់ដឹងបាន តាមអារម្មណ៍ដែលបានទទួល វិញ្ញាណដែលដាស់ឡើង រូបធាតុនៃវិញ្ញាណដែលជាមូលដ្ឋាន ហើយនិងមហាភូតរូប ដែលជាប់ទាក់ទងគ្នា ដែលកើតឡើងបន្ថែម ។ លក្ខណៈទាំងនេះ បង្ហាញដោយសង្ខេប ក្នុងតារាងខាងក្រោមនេះ៖
អាយតនៈក្នុង អាយតនៈក្រៅ វិញ្ញាណ ក្នុង រូបធាតុ វិញ្ញាណ ធាតុ
បន្ថែម
ចក្ខុ ចក្ខារម្មណ៍ ចក្ខុវិញ្ញាណ “...ដុំសាច់មូល៣នៅជុំវិញប្រស្រី, ហើយនិងសាច់ខ្មៅ-សនៃគ្រាប់ភ្នែក ដែលជាសាច់៥ស្រទាប់, ឈាម, ខ្យល់, ស្លេសនិងសេរ៉ូម, ទំហ៊ុំពាក់កណ្តាលគ្រាប់ស្ពៃ, រាងដូចក្បាលចៃ….” តេជោធាតុ សោតៈ សទ្ទៈ សោតវិញ្ញាណ “…ក្នុងរន្ធត្រចៀកទាំង២, មានរោមខ្មៅ, អាស្រ័យដោយក្រដាស, មានរាងដូចទងសណ្តែកខៀវ....” អាកាសធាតុ ឃានៈ គន្ធៈ ឃានវិញ្ញាណ “...ផ្នែកខាងក្នុងច្រមុះ, ដែលផ្នែក៣ជួបគ្នា, អាស្រ័យដោយរន្ធតូចមួយ, ដូចជាកោវិឡារៈ Koviḷāra រាងផ្កា....” វាយោធាតុ ជីវ្ហា រសៈ ជីវ្ហាវិញ្ញាណ “…ទំហ៊ុំ២ធ្នាប់, មានរាងដូចសន្លឹកផ្កាឈូក, ស្ថិតនៅក្នុងសាច់របស់អណ្តាត....” អាបោធាតុ កាយ ផោដ្ឋព្វៈ កាយវិញ្ញាណ ”...លើកាយទាំងមូល, លើកលែងតែរោមនិងសក់, ក្រចក ធ្មេញ និងផ្នែកឥតវិញ្ញាណ....” បឋវីធាតុ តារាងទី១.លក្ខណៈអាយតនៈក្នុងរបស់គម្ពីរវិមុត្តិមគ្គ
គម្ពីរសង្គហព្រះវិសុទ្ធិមគ្គ ពីគ្រឹស្តសតវត្ស៍ទី៥ បានផ្តល់ពត៌មានប្រហែលគ្នា ដូចជាទំហ៊ុំក្បាលចៃ សម្រាប់បញ្ជាក់កន្លែងចក្ខុបសាទ (ស្គាល់ម្យ៉ាងទៀតថាគ្រឿងដឹង ភ្នាក់ងារនៃវិញ្ញាណ ផ្ទៃវិញ្ញាណ) ហើយនិងកន្លែង រាងដូចក្រចកជើងពពែ សម្រាប់ឃានបសាទ (វិសុទ្ធិមគ្គ១៤,៤៧-៥៣) ។ ជាការបន្ថែម ព្រះវិសុទ្ធិមគ្គរាប់រៀបអាយតនៈក្នុង តាមន័យ៤យ៉ាងខាងក្រោមនេះ៖
លក្ខណៈឬសញ្ញា
កិច្ចឬរសៈ
បច្ចុប្បដ្ឋាន Paccupaṭṭhāna ការបង្ហាញឲ្យឃើញ
បទដ្ឋាន Padaṭṭhāna ហេតុជិត ដើមហេតុផ្ទាល់
ដូច្នេះឧទាហរណ៍ដូចជា គម្ពីរនេះរាប់រៀបអំពីចក្ខុដូចតទៅ៖ ក្នុងនេះ ចក្ខុមានលក្ខណៈគឺទទួលដឹង នូវមហាភូតរូប (ធាតុ៤) ដែលវណ្ណរូបបានមកប៉ះ ឬលក្ខណៈរបស់ចក្ខុ គឺការដឹងនូវភូតរូប ដែលកើតឡើងដោយសារកម្ម មានការចង់ឃើញជាប្រភព ។ កិច្ចរបស់វាគឺ ចាប់យកអារម្មណ៍ ក្នុងចំណោមវណ្ណរូប ហើយបង្ហាញឲ្យឃើញ ជាជំហរចក្ខុវិញ្ញាណ ។ ហេតុជិតរបស់វាគឺ ភូតរូបដែលកើតឡើងអំពីកម្ម មានការចង់ឃើញជាប្រភព ។ ចំពោះអាយតនៈក្នុងទី៦ មនោ ដីកាបាលីមួយ (របស់ព្រះថេរៈធម្មបាល) បានបង្ហាញភាពខុសគ្នា រវាងវិញ្ញាណដែលកើតអំពីអាយតនៈ៥ (ផ្នែកកាយ) ហើយនិងវិញ្ញាណ ដែលកើតអំពីភវង្គចិត្ត Bhavaṅga-mana ។ អំពីចិត្តឬមនោខន្ធ ដែលរាប់បញ្ចូល ក្នុងផ្លូវនៃការដឹងនៃចក្ខុវិញ្ញាណ អាយតនៈចក្ខុ ប៉ុណ្ណោះ (មិនមែនអាយតនៈមនោទេ) ជាទ្វារដើម ហើយអាយតនៈក្រៅ វណ្ណរូប ជាអារម្មណ៍របស់ចក្ខុ ។ ចំពោះអាយតនៈផ្សេងៗទៀត (សោតៈ ឃានៈ ជីវ្ហា កាយ) ក៏ដូចគ្នាដែរ ។ ប៉ុន្តែចំពោះអាយតនៈទី៦ ចំណែកនៃចិត្ត ដែលហៅថាអសម្បជញ្ញៈចិត្ត ឬភវង្គ ជាទ្វារដើម...។
ឫសគល់នៃបញ្ញាក្នុងអត្ថកថានៃព្រះវិសុទ្ធិមគ្គ ពីគ្រឹស្តសតវត្ស៍ទី៥ ព្រះពុទ្ធឃោសៈបានបញ្ជាក់ថា ការដឹងអំពីអាយតនៈ គឺជាផ្នែកដីស្រែ នៃបញ្ញានៃការរួចរំដោះ ។ ចំណែកផ្សេងទៀតនៃដីស្រែនេះ គឺខន្ធ ឥន្រ្ទិយ អរិយសច្ច៤ និងបដិច្ចសមុប្បាទ១២ ។
អដ្ឋកថាក្នុងគម្ពីរព្រះវិសុទ្ធិមគ្គ ព្រះពុទ្ធឃោសៈបានរាប់រៀប ធម៌៧ក្រុមនៃពោធិបក្ខិយធម៌ ស្របជាមួយនឹងគម្ពីរសុត្តបិដក (Vism. XXII.33) ពន្យល់អំពីក្រុមធម៌និមួយៗ (Vism. XXII.34 – 38) ហើយនិងធម៌ដែលមាន ក្នុងចិត្តរបស់ព្រះអរហន្ត (Vism. XXII.39-40) ។ ព្រះពុទ្ធឃោសៈថែមទាំងបាន ដាក់ធម៌៣៧តាមរបៀបមួយ ដើម្បីបង្ហាញថាធម៌៩ យកមករាប់ត្រឹមតែមួយដង (ឆន្ទៈ ចិត្ត បីតិ បស្សទ្ធិ ឧបេក្ខា សង្កប្ប វាចា កម្មន្ត អាជីវៈ) ហើយធម៌៥ទៀត (សទ្ធា វិរិយៈ សតិ សមាធិ បញ្ញា) យកមករាប់ជាច្រើនដង ក្នុងពោធិបក្ខិយ៣៧ នេះ (Vism. XXII.41-43) ។
សស្សតទិដ្ឋិ Eternalism ព្រះពុទ្ធមិនព្រមទទួលភាពហួសហេតុ២យ៉ាង គឺសស្សតទិដ្ឋិ១ និងឧច្ឆេទទិដ្ឋិ១ ។ ដើម្បីបាននូវសមាទិដ្ឋិ ទិដ្ឋិដ៏ត្រឹមត្រូវ គេត្រូវយល់ច្បាស់ពីទិដ្ឋិហួសហេតុទាំង២យ៉ាងនេះ ។ សស្សតទិដ្ឋិជាទ្រឹស្តី ឬជំនឿដែលទាក់ទងទៅនឹងជីវិតអចិន្រៃយ៍ ឬរបស់អចិន្រៃយ៍ ។ មុនពុទ្ធកាល គេបង្រៀនថា មានអង្គភាពអចិន្រៃយ៍ដែលតាំងនៅរហូត ហើយមនុស្សអាចមានជីវិតអចិន្រៃយ៍ ដោយការរក្សាទុក នូវព្រលឹងអចិន្រៃយ៍របស់គេ ដើម្បីឲ្យបានចូលជាចំណែកនៃ រូបកំពូលអាទិទេព ។ ក្នុងព្រះពុទ្ធសាសនា ជំនឿនេះហៅថាសស្សតទិដ្ឋិ ដែលស្ថិតស្ថេរដល់សព្វថ្ងៃនេះ ព្រោះតែតណ្ហាដើម្បីភពអចិន្រ្តៃយ៍ ។ ហេតុអ្វីបានជាព្រះពុទ្ធ មិនទទួលសស្សតទិដ្ឋិនេះ? ព្រោះថាកាលណាយើងយល់ អំពីអ្វីៗក្នុងលោកនេះ ទៅតាមសភាពពិតរបស់វា យើងមិនអាចរកឃើញអ្វីណាមួយ ដែលស្ថិតស្ថេររហូត ជាអចិន្រ្តៃយ៍នោះឡើយ ។ វាតែងតែប្រែប្រួល ហើយបន្តការផ្លាស់ប្តូរជានិច្ច តាមការប្រែប្រួលនៃបច្ច័យ ដែលវាអាស្រ័យលើ ។ កាលណាយើងធ្វើការវិភាគនៃអ្វីៗ យើងមិនឃើញ មានអង្គភាពអចិន្រ្តៃយ៍ ដែលតាំងនៅរហូតទេ ។ ព្រោះហេតុនេះឯង ទើបថាសស្សតទិដ្ឋិ ជាទិដ្ឋិមិនត្រឹមត្រូវ
ឧច្ឆេទទិដ្ឋិ Nihilism ទស្សនៈហួសហេតុទី២ គឺ ឧច្ឆេទទិដ្ឋិ ដែលអ្នកនិយមទិដ្ឋិនេះប្រកាសថា មនុស្សស្លាប់ទៅសូន្យមិនកើតទៀត ។ ទស្សនៈនេះជារបស់ រូបធាតុទស្សនវិទ្យា Materialistic philosophy ដែលមិនយល់ព្រមទៅលើ ការចេះដឹងនៃហេតុបច្ច័យនៃចិត្ត ។ ទស្សនវិទ្យាផ្នែករូបនិយម Materialism យល់ដឹងតែ១ផ្នែកប៉ុណ្ណោះ (រូបធាតុ) ។ ឧច្ឆេទទិដ្ឋិនិយមមិនចាប់អារម្មណ៍ ពីផ្នែកមួយទៀតនៃជីវិត ដែលទាក់ទងទៅនឹង ហេតុបច្ច័យនៃចិត្តទេ ។ បើនរណាមួយប្រកាសថា ជីវិតដែលរលត់ទៅ មិនត្រឡប់កើតវិញទេ គឺជាការប្រកែកមិនទទួលស្គាល់ថា មានការបន្តនៃមនោសង្ខារ Mental conditions ។ ដើម្បីយល់ដឹងអំពីជីវិត គេត្រូវសិក្សាទាំងផ្នែករូបធាតុ និងចិត្តផង ទាំង២ផ្នែក ។ កាលណាយើងយល់ដឹងទាំងចិត្តសង្ខារ និងរូបសង្ខារផង យើងមិនអាចនិយាយថា គ្មានការកើតក្រោយការស្លាប់នោះឡើយ ។ ទស្សនៈរបស់អ្នកនិយមឧច្ឆេទទិដ្ឋិ ចំពោះជីវិត ចាត់ទុកថាជាទស្សនៈខុស ព្រោះទស្សនៈនេះ គ្មានមូលដ្ឋានពេញលេញ ក្នុងការយល់ដឹង លើសេចក្តីពិត ។ ព្រោះហេតុនេះហើយ ដែលព្រះពុទ្ធមិនទទួល យល់ព្រមទិដ្ឋិនេះ ។
ផ្លូវកណ្តាលការប្រៀនប្រដៅរបស់ព្រះពុទ្ធ អំពីកម្ម ជាការគ្រប់គ្រាន់ហើយ ចំពោះការបញ្ជាក់ថា ព្រះអង្គមិនបង្រៀន អំពីទ្រឹស្តីស្លាប់ទៅសូន្យទេ ។ ព្រះពុទ្ធសាសនាទទួលព្រមថា ជីវិតមិនរលត់ សូន្យបន្ទាប់ពីស្លាប់ មិនមែនក្នុងន័យថា ជាព្រលឹងអចិន្រ្តៃយ៍ទេ ប៉ុន្តែក្នុងន័យនៃការបន្តភពថ្មី ។ ព្រះពុទ្ធមិនព្រមចូលរួម ក្នុងការប៉ាន់ស្មាន អំពីសកលលោកទេ ។ ព្រះអង្គប្រកាសយ៉ាងច្បាស់ថា បញ្ហាដែលប្រឈមមុខ នឹងមនុស្សជាតិ មិនមែននៅក្នុងអតីតកាល ឬអនាគតកាល របស់ព្រះអង្គទេ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ន ភ្លាមៗនេះឯង ។ ចំណេះចេះដឹងនៃសស្សតទិដ្ឋិនិយម និងឧច្ឆេទទិដ្ឋិនិយម គ្មានផ្លូវនឹងជួយ មនុស្សឲ្យបំបែកសំយោជនៈកិលេស ដែលចងព្រះអង្គទៅនឹងភព ហើយដែលជាប្រភព នៃទោមនស្សទាំងអស់របស់ព្រះអង្គ ដែលកើតមកការខ្វះលទ្ធភាព នឹងបំពេញតណ្ហាគ្រប់យ៉ាង របស់ព្រះអង្គ ។ មុននឹងបុគ្គលណាម្នាក់ ដើរលើផ្លូវទៅកាន់ព្រះនិព្វាន បុគ្គលនោះគប្បីមានសមាទិដ្ឋិជាមុនសិន គឺនៅពេលដែលគេដឹង អ្វីដែលគេស្វែងរក ពេលនោះគេនឹងអាចសម្រេចវាបាន ។
នីវរណធម៌៥នៅក្នុងព្រះពុទ្ធសាសនា នីវរណធម៌៥ (Pali: Nivaraṇa EN: Five hindrances) គឺជាអកុសលចេតសិក ដែលរារាំងមិនឲ្យ សមាធិឈាន កើតឡើងបាន ហើយដែលនាំ ឲ្យឆ្ងាយពីព្រះនិព្វាន ។ នីវរណធម៌៥នោះគឺ៖
១- កាមឆន្ទៈ Kāmacchanda សេចក្តីផ្គងចិត្តទុក ចុះក្នុងកិលេសកាម និងវត្ថុកាម
២- ព្យាបាទៈ Byāpāda, Vyāpāda ការចងគំនុំអាឃាត ចំពោះអារម្មណ៍ មិនជាទីប្រាថ្នា
៣- ថីនមទ្ធៈ Thīna-middha សេចក្តីធុញទ្រាន់ងុយងោក ច្រអូសកាយច្រអូសចិត្ត
៤- ឧទ្ធច្ចកុក្កុច្ចៈ Uddhacca-kukkucca សេចក្តីរាយមាយរំខានចិត្ត អណ្តែតអណ្តូង ក្តៅក្រហាយចិត្ត
៥- វិចិកិច្ឆា Vicikicchā សេចក្តីសង្ស័យ មិនអស់មិនហើយក្នុងចិត្ត ។
ក្នុងបិដកបាលីក្នុងបិដកបាលី សំយុត្តនិកាយ ធម្មទេសនាជាច្រើន បានដាក់នីវរណធម៌ផ្ទឹមគ្នា ជាមួយនឹងពោជ្ឈង្គ៧ (កត្តានៃការត្រាស់ដឹង៧) ដូចជាតាមសំយុត្តនិកាយ៤៦.៣៧ ព្រះពុទ្ធបានត្រាស់បន្ទូលថាៈ ម្នាលភិក្ខុទាំងឡាយ! មានឧបសគ្គ៥នេះ ជាគ្រឿងរារាំង ជាគ្រឿងពុករលួយនៃចិត្ត ជាគ្រឿងឲ្យបញ្ញាអាប់ឱន ។ តើ៥អ្វីខ្លះ? គឺកាមឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា ។
ម្នាលភិក្ខុទាំងឡាយ! មានកត្តានៃការត្រាស់ដឹង៧ ដែលមិនជាឧបសគ្គ ដែលមិនជាគ្រឿងរារាំង ដែលមិនជាគ្រឿង ពុករលួយនៃចិត្ត កាលណាគេយកមកចម្រើន នឹងបណ្តុះបណ្តាល វានឹងនាំទៅដល់ផល គឺផ្លែផ្កានៃសេចក្តីយល់ដឹងពិត នឹងការរំដោះខ្លួន ។ តើ៧អ្វីខ្លះ? គឺកត្តានៃការត្រាស់ដឹង៧ សតិ ធម្មវិចិយៈ វិរិយៈ បីតិ បស្សទ្ធិ សមាធិ ឧបេក្ខា ។
ក្នុងន័យនៃការបំពេញបញ្ញា និងការយកជ័យជំនះ លើនីវរណធម៌ តាមសតិបដ្ឋានសូត្រ ព្រះពុទ្ធបានបញ្ជាក់ថា ម្នាលភិក្ខុ! តើភិក្ខុរស់នៅពិចារណា នូវធម៌ក្នុងធម៌ទាំងឡាយ គឺនីវរណធម៌ យ៉ាងដូចម្តេច? ម្នាលភិក្ខុ! កាលណាមានកាមឆន្ទៈ ភិក្ខុនោះដឹងថា អាត្មាអញមានកាមឆន្ទៈ កាលមិនមានកាមឆន្ទៈ ភិក្ខុនោះដឹងថា អាត្មាអញមិនមានកាមឆន្ទៈ ។ ភិក្ខុនោះដឹងថា កាមច្ឆន្ទៈដែលមិនទាន់កើត កើតឡើងយ៉ាងដូចម្តេច ភិក្ខុនោះដឹងថាការលះបង់កាមឆន្ទៈ ដែលខ្លួនមានហើយ យ៉ាងដូចម្តេច ហើយភិក្ខុនោះដឹងទៀតថា កាមឆន្ទៈ ដែលមិនទាន់មាន នឹងត្រូវលះបង់ក្នុងអនាគត យ៉ាងដូចម្តេច ។
ធម៌និមួយៗនៃនីវរណធម៌៤ទៀត ក៏មានសេចក្តីបរិយាយ ដូចគ្នានឹងកាមឆន្ទៈដែរ ។
ព្រះពុទ្ធបានបង្ហាញភាពស្រដៀងគ្នា ក្នុងសម្មញ្ញផលសូត្រ (ទិឃនិកាយ២) ដូចតទៅនេះ៖
កាលណានីវរណធម៌ក្នុងខ្លួន មិនបានលះបង់ ភិក្ខុឃើញវាជាបំណុល ជាជម្ងឺ ជាការឃុំឃាំង ជាទាសករ ផ្លូវឆ្លងកាត់ដែនដ៏ក្រៀមក្រោះ ។ ប៉ុន្តែកាលណា នីវរណធម៌ក្នុងខ្លួន បានលះបង់បានហ់យ ភិក្ខុឃើញថាជា ការរួចខ្លួនពីបំណុល ជាសុខភាពល្អ ជាការរួចអំពីការឃុំឃាំង ជាសេរីភាព កន្លែងនិរភ័យ ។ ដូចគ្នាម្យ៉ាងទៀត ក្នុងសង្គារវសូត្រ (សំយុត្តនិកាយ៤៦.៥៥) ព្រះពុទ្ធប្រៀបកាមឆន្ទៈ ទៅនឹងការឆ្លុះមុខ ក្នុងទឹកដែលលាយដោយលក្ខណ៍ ល្មៀតនិងពណ៌ ព្យាបាទៈទៅនឹងទឹកពុះ ថីនមិទ្ធៈទៅនឹងទឹក ដែលមានវារីជាតិដុះត្រាពីលើ ឧទ្ធច្ចកុក្កុច្ចៈទៅនឹងទឺក ដែលរញ្ជួយញ័រដោយសារខ្យល់ វិចិកិច្ឆាទៅនឹងទឹកល្អក់ កំពុងក្រឡក កករដោយភក់ នៅក្នុងទីងងឹត ។
តាមអត្ថកថាព្រះវិសុទ្ធិមគ្គ ក្នុងគ្រឹស្តសតវត្ស៍ទី១ នីវរណធម៌៥រាប់បញ្ចូល គ្រប់សំយោជនៈទាំង១០ ការជាប់ជំពាក់ណាមួយ ជាមួយនឹងលោភៈ រាប់ចូលក្នុងកាមឆន្ទៈ អកុសលចេតសិកទាំងអស់ នៃទោសៈ រាប់ចូលក្នុងព្យាបាទៈ ហើយអកុសលចេតសិក ទាំងអស់នៃរាគៈ រាប់ចូលក្នុង ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ និងវិចិកិច្ឆា ។ ព្រះវិសុទ្ធិមគ្គថែម ទាំងបង្ហាញភាពខុសគ្នាថា ថីនៈជារបស់ចេតសិក ចំណែកឯមិទ្ធៈវិញ ជាវិបាក (ផល) នៃកាយសង្ខារ មកពីអាហារឬពេលវេលា ឬចេតសិក ។ បើមិទ្ធៈជាវិបាករបស់អាហារ ឬកាល គេកំចាត់វាដោយវិរិយៈ ក្រៅពីនេះ គេកំចាត់វាដោយសមាធិ ។ ម្យ៉ាងទៀត ព្រះវិសុទ្ធិមគ្គ កត់សំគាល់វិចិកិច្ឆា៥យ៉ាងគឺៈ
១- សេចក្តីសង្ស័យចំពោះអត្តា គឺនីវរណៈ (រារាំង) ចំពោះសមថៈ សេចក្តីស្ងប់
២- សេចក្តីសង្ស័យចំពោះ អរិយសច្ចៈនិងត្រៃលោក ជានីវរណៈចំពោះបញ្ញា
៣- សេចក្តីសង្ស័យចំពោះ ត្រៃរតនៈ ជានីវរណៈចំពោះ សេចក្តីស្ងប់និងបញ្ញា
៤- សេចក្តីសង្ស័យចំពោះ កន្លែងនិងមនុស្ស ជានីវរណៈចំពោះ របស់គ្មានទ្រឹស្តី
៥- សេចក្តីសង្ស័យចំពោះ ព្រះត្រៃបិដក ជានីវរណៈចំពោះ ការចេញសាងភ្នួស
តាមអត្ថកថាសារដ្ឋប្បកាសិនី Sāratthappakāsinī របស់ព្រះពុទ្ធឃោសៈ ចំពោះសំយុត្តនិកាយ គ្រឹស្តសតវត្ស៍ទី៥ បុគ្គលម្នាក់អាចរំដោះ រួចអំពីនីវរណធម៌ ដោយសារការធ្វើឈាន ឬវិបស្សនា ហើយដូចមានសេចក្តីអធិប្បាយ ក្នុងគម្ពីរវិសុទ្ធិមគ្គដែរនោះ បុគ្គលនោះអាច ផ្តាច់ឫសគល់នៃនីវរណធម៌ ដោយការសម្រេច លោកុត្តរឈានណាមួយ ដូចមានបង្ហាញ ក្នុងតារាងលេខ១ខាងឆ្វេងនេះ ។
សាធុ! សាធុ! សាធុ! អាត្មាសូមអនុមោទនាចំពោះធម្មទានរបស់ញោម! និងសូមអរគុណចំពោះការចែករំលែកនូវអមតធម៌នេះ!
ខ្មុំកូណាគ្មាននយោបលអ្វីទេប៉ុន្តែខ្មុំកូណាមានសំណួរចង់សួរទៅវិញ្ញូជនជួយដោះស្រាយបញ្ហាមួយគឺ ព្រះពុទ្ធតែងតែប្រោសសព្វសត្វអស់នៅសម័យដែលព្រះសម្មាសម្ពុទ្ធធរមាននូវក្នុងប្រទេសឥណ្ឌា តើមានបញ្ហាប្រឈមអ្វីខ្លះចំពោះសេដ្ឋកិច្ច និង នយោបាយ?
Dear KOSAL,
Please accept my appology that i give you my suggestion for your question that you must read tripicata(110books in khmer), i think after you read you can get some idea
for economic and politic during the Buddha day.
Follow up is what the way they created tripicata.
regards
សង្គាយនា Buddhist council មានន័យថា ក្រុមជំនុំរបស់ព្រះសង្ឃដែលមានការចាំ ស្ទាត់ នូវធម្មទេសនាដែលព្រះពុទ្ធបានសម្តែង, ដែលមានចំណេះចេះដឹងច្រើននូវ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ហើយប្រជុំគ្នាដើម្បី ប្រមែប្រមូលធម៌ ដើម្បីរក្សាទុក និងការពារធម៌ ដើម្បីកែសម្រួលធម៌ ដើម្បីផ្ទៀងផ្ទាត់ធម៌ ឲ្យបានត្រឹមត្រូវតាមពុទ្ធ វចនៈឡើងវិញ ។ ព្រះធម៌វិន័យដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវ ហើយ បានកត់ត្រាទុកក្នុង ព្រះត្រៃបិដកជា ៣ផ្នែកគឺ វិនយបិដក សុត្តន្តបិដក និងអភិធម្មបិដក ។ សង្គាយនាបាន ប្រព្រឹត្តទៅចំនួន៦លើកមកហើយ ២លើកក្រោយបានធ្វើ នៅក្នុងសតវត្សរ៍ទី១៩និងទី២០។
សង្គាយនាលើកទី១ព្រះបាទអជាតសត្តុ Ajatasattu នៃនគរមគ្គធៈ បានឧបត្ថម្ភឲ្យធ្វើសង្គាយនា (ការប្រជុំសន្និបាតដើម្បីចងក្រង ពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធឲ្យបានត្រឹមត្រូវ) លើកទី១នៅគុហាសត្តបន្និ Sattapanni ដែលស្ថិតនៅខាងក្រៅរាជគហៈ Rajagaha ៣ខែបន្ទាប់ពីព្រះពុទ្ធបរិនិព្វាន (544 BC)។ ប្រវត្តិពិស្តាអំពីការប្រជុំនេះ អាចរកឃើញនៅក្នុងចូល្ល វគ្គក្នុងព្រះវិនយបិដក Vinaya Pitaka ។ តាមសេចក្តីកត់ត្រាអំពីហេតុដែលកើតឡើង ដែលជម្រុញឲ្យសាវ័កច្បងមហាកស្សបៈបើកការប្រជុំ គឺមកពីព្រះអង្គបានឮពាក្យបន្តុះ បង្អាប់ដល់ព្រះវិន័យតឹងរឹងដែលគ្រប់គ្រងជីវភាពព្រះសង្ឃ ។ រឿងរាវបានកើតឡើង ដូច្នេះថាមានព្រះសង្ឃចំណាស់១អង្គនាមសុភទ្ទ ជាអតីតជាងកាត់សក់ បានមកបួស ក្នុងវ័យចាស់ នៅពេលបានដឹងថាព្រះពុទ្ធទ្រង់ចូលបរិនិព្វានហើយ ក៏ពោលពាក្យជំ ទាស់ទៅ លើការគោរពច្បាប់វិន័យដែលព្រះសាស្តា ទ្រង់បញ្ញត្តិចំពោះព្រះសង្ឃ ។ ព្រះសង្ឃជាច្រើនអង្គកំពុងតែសោកសង្រេងចំពោះបរិនិព្វានរបស់ព្រះពុទ្ធ ព្រះអរិយសាវ័កមហាកស្សបៈ បែរជាឮព្រះសង្ឃសុភទ្ទពោលថា ប៉ុណ្ណេះបានហើយ! សូមព្រះ ករុណាទាំងអស់ឈប់យំសោកទៅ យើងបានរួចខ្លួនពីព្រះមហាសមណៈ (ព្រះពុទ្ធ) ហើយតើ! យើងតែងតែត្រូវបង្ខិតបង្ខំ នៅពេលដែលព្រះអង្គមានពុទ្ធបញ្ញត្តិថា ធ្វើនេះ បានធ្វើនោះមិនបាន ប៉ុន្តែឥឡូវនេះយើងអាចធ្វើអ្វី ដែលយើងចូលចិត្តធ្វើ មិនចាំបាច់ ធ្វើអ្វីដែលយើងមិនចូលចិត្តធ្វើទៀតទេ ។ព្រះមហាកស្សបៈ ភ្ញាក់ផ្អើលនឹងពាក្យទាំងនេះណាស់ ហើយព្រះអង្គបារម្ភខ្លាចព្រះធម៌និងព្រះវិន័យនឹងត្រូវខូចបង់ មិនអាចស្ថិតស្ថេរតាមសភាពដើមបាន ប្រសិនបើព្រះសង្ឃឯទៀត មានកិរិយាដូចជាសុភទ្ទនេះ ហើយបកស្រាយព្រះធម៌និងព្រះវិន័យខុស តាមតែការពេញចិត្តរបស់ខ្លួន ។ ដើម្បីកុំ ឲ្យមានការបកស្រាយព្រះធម៌និងព្រះវិន័យ ខុសពីការពិត ព្រះមហាកស្សបៈសម្រេច ព្រះទ័យថា ព្រះធម៌ត្រូវតែរក្សាទុកនិងការពារឲ្យបានគង់វង់ ។ បន្ទាប់ពីបានទទួលសេច ក្តីយល់ព្រះអំពីគណៈសង្ឃ ព្រះអង្គក៏ហៅប្រជុំសង្គាយនាព្រះអរហត្ត៥០០អង្គ ។ ព្រះ អានន្ទ នឹងត្រូវរាប់បញ្ចូល ក្នុងគណៈសង្គាយនានេះ តែព្រះអានន្ទត្រូវតែសម្រេចជាព្រះ អរហត្តជាមុនសិន ។ ដោយមានព្រះមហាកស្សបៈជាប្រធាន ព្រះអរហត្ត៥០០អង្គក៏ប្រ ជុំសង្គាយនាក្នុងរដូវវស្សា ។ វត្ថុទី១ដែល ព្រះមហាកស្សបៈលើកយកមកសួរ ដល់អ្នកដែលមានចំណេះខ្ពស់បំផុតខាងព្រះវិន័យ, មហាថេរឧបាលិ, គឺអំពីវិន័យសង្ឃជាពិសេស ។ មហាថេរអង្គនេះ មានគុណសម្បត្តិប្រសើរណាស់ ក្នុងរឿងនេះដោយព្រះពុទ្ធបានបង្រៀនព្រះវិន័យទាំងមូលដល់ព្រះអង្គ ដោយផ្ទាល់ព្រះអង្គផង ។ ជាដំបូងបង្អស់ព្រះមហាកស្សបៈសួរមហាថេរឧបាលិ ដោយជាក់លាក់ អំពីការជំរះក្តីចំពោះ បរាជិក, សង្ឃាទិសេស, អនិយត, និស្សត្តិយបាចិត្តិយ, សុទ្ធិកបាចិត្តិយ, បាដិទេសនិយ, សេក្ខិយវត្ត និងអធិករណសមថ ។ ព្រះឧបាលិបានប្រគេនចម្លើយសព្វគ្រប់ និងប្រកបដោយចំណេះចេះដឹង ហើយនិងបានទទួលសេចក្តីយល់ព្រមជាឱឡារិក អំពីសង្ឃគណៈ ។ ដូច្នេះព្រះវិន័យបានត្រូវអង្គប្រជុំអនុម័តយល់ព្រមជាផ្លូវការ ។
បន្ទាប់មកព្រះមហាកស្សបៈក៏ងាកទៅរកព្រះអានន្ទ ដែលមានទេពកោសលខ្ពង់ខ្ពស់ខាងការចងចាំនូវព្រះធម៌ ។ ព្រះអានន្ទបានចូលរួមក្នុងសង្គាយនា ដោយព្រះបានសម្រេចអរហត្តផលជាស្ថាពរ មុននឹងសង្គាយនាចាប់ផ្តើមប្រជុំ ។ ព្រះមហាកស្សបៈអាចសាកសួរព្រះអានន្ទ នូវសំនួរយ៉ាងវែង ដោយសេចក្តីជឿជាក់និងទុកព្រះទ័យ អំពីព្រះធម៌ទាំងឡាយដែលព្រះពុទ្ធ ទ្រង់បានសម្តែងហើយ ក្នុងព្រះធម្មទេសនា ។ សំនួររបស់ព្រះអង្គបានផ្តល់នូវសេចក្តីបញ្ជាក់ អំពីទីកន្លែងនៃធម្មទេសនា និងអ្នកដែលព្រះពុទ្ធប្រទានធម្មទេសនាចំពោះ ។ ព្រះអានន្ទដោយការចងចាំឥតខ្ចោះរបស់ព្រះអង្គ អាច ឆ្លើយនឹងសំនួរទាំងអស់បានយ៉ាងត្រឹមត្រូវ ដូច្នេះហើយព្រះធម្មទេសនាទាំងនោះ ក៏ត្រូវបានអង្គប្រជុំអនុម័តយល់ព្រមជាឯកឆន្ទ ។ អង្គប្រជុំបានប្រថាប់ត្រា យល់ព្រមជាផ្លូវការ ដើម្បីបិទមាតិការ លើច្បាប់តូចស្រាល និងយល់ព្រមដល់ការអនុវត្តន៍ ។ ព្រះសង្ឃបានសូត្រព្រះវិន័យនិងព្រះធម៌ទាំងមូល អស់៧ខែ ដើម្បីឲ្យព្រះសង្ឃដែលមានទេពកោសលខ្ពស់ ខាងការចងចាំ ស្តាប់ហើយចងចាំ បានទាំងអស់។ សង្គាយនាលើកទី១ជាប្រវត្តិសាស្ត្រនេះ មាននាមថា បញ្ចសតិក ព្រោះព្រះសង្ឃ៥០០អង្គដែលចូលរួម សុទ្ធសឹងតែជាព្រះអរហត្ត ដែលត្រាស់ដឹងពេញបរិ បូណ៌ទាំងអស់ ។
សង្គាយនាលើកទី២សង្គាយនាលើកទី២ត្រូវប្រជុំឡើង ១០០ឆ្នាំបន្ទាប់ពីព្រះពុទ្ធបរិនិព្វាន ដើម្បីដោះស្រាយជម្លោះខ្លាំងលើចំណុច១០ប្រការ ។ ជម្លោះនេះយោងទៅលើការរំលោភ លើសិក្ខាបទតូច១០ប្រការ របស់ព្រះសង្ឃខ្លះដែលទទួលការអនុញ្ញាតឲ្យ៖
១- ដាក់អំបិលទុកក្នុងបំពង់
២- ឆាន់ចង្ហាន់ក្រោយថ្ងៃត្រង់
៣- ឆាន់ចង្ហាន់ម្តង រួចចុះទៅបិណ្ឌបាត្រតាមភូមិទៀត
៤- ធ្វើពិធីបុណ្យឧបោសថជាមួយសង្ឃ ដែលនៅកន្លែងជាមួយគ្នា
៥- ធ្វើពិធីកម្មជាផ្លូវការ នៅពេលដែលក្រុមសង្ឃមិនគ្រប់លក្ខណៈ
៦- ធ្វើតាមកិច្ចប្រតិបត្តិខ្លះ ព្រោះអ្នកបង្ហាត់ឬគ្រូបានធ្វើដូច្នោះ
៧- ឆាន់ទឹកដោះជូរបន្ទាប់ពីឆាន់ចង្ហាន់ថ្ងៃត្រង់រួចហើយ
៨- ឆាន់ភេសជ្ជៈខ្លាំងមុនគេយកទៅបន្ទំស្រា
៩- ប្រើប្រាស់កំរាលដែលមានទំហ៊ំខុសខ្នាត
១០- ប្រើមាសនិងប្រាក់
អំពើមិនប្រសើររបស់ព្រះសង្ឃទាំងនេះ ក្លាយទៅជារឿងហើយបង្កើតជាការជំទាស់គ្នាធំ ព្រោះគេគិតថាការរំលោភលើសិក្ខាបទនេះ ផ្ទុយស្រឡះអំពីច្បាប់ដើម ដែលព្រះពុទ្ធបានបញ្ញត្តិមក ។ ស្តេចកាឡសោកជាអ្នកឧបត្ថម្ភ សង្គាយនាលើកទី២នេះឡើង ហើយអង្គប្រជុំធ្វើឡើងនៅវេសឡី ព្រោះស្ថានការណ៍កើតឡើងដូចតទៅនេះ ។ ថ្ងៃមួយពេលដែលនិមន្ត ទៅកាន់ព្រៃមហាវ័ននៅវេសឡី រៀមច្បងយសបានដឹងថាក្រុម ភិក្ខុមួយក្រុមធំជាពួកវជ្ជី បានប្រព្រឹត្តកន្លងសិក្ខាបទ ដែលហាមភិក្ខុមិនឲ្យទទួលយកមាសនិងប្រាក់ ដោយសុំដោយចំហរពីពួកគ្រហស្ថដែលមានសទ្ធា ។ រៀមច្បងយសបានពោលទិទានមួយរំពេចចំពោះ អំពើរបស់ភិក្ខុទាំងនោះ ហើយពួកភិក្ខុទាំងនោះក៏និយាយតបព្រះអង្គវិញថានឹងចែកមាសប្រាក់ ដែលបានមកនោះដល់ព្រះអង្គ ដោយ សង្ឃឹមថានឹងបានជោគជ័យ ។ ប៉ុន្តែរៀមច្បងយសមិនព្រម ហើយដាក់កំហុសដល់អំពើរបស់ភិក្ខុវជ្ជីថាជាការប្រមាទដល់ព្រះអង្គ ។ ភិក្ខុវជ្ជីប្តឹងតវ៉ាសុំឲ្យស្រុះស្រួលគ្នា ដោយចោទព្រះអង្គថាបាន ស្តីបន្ទោសដល់ពួកគ្រហស្ថ ។ រៀមច្បងយសក៏សម្រប សម្រួលព្រះអង្គជាមួយពួកគ្រហស្ថ ហើយក្នុងពេលជាមួយគ្នានោះ បានពន្យល់ពួកគ្រហស្ថឲ្យជឿតាម ថាភិក្ខុវជ្ជីបានធ្វើខុស ដោយលើកយក បន្ទូលហាមប្រាម របស់ព្រះពុទ្ធមិនឲ្យភិក្ខុទទួលយកឬសុំមាសប្រាក់ មកសូត្រឲ្យស្តាប់ ។ ពួកគ្រហស្ថទាំងនោះបានបញ្ចេញការគាំទ្រ ចំពោះរៀមច្បងយសមួយរំពេច ហើយប្រកាសថាពួកភិក្ខុវជ្ជីជា អ្នកធ្វើខុស រៀមច្បងយសតែមួយអង្គប៉ុណ្ណោះ ដែលជាព្រះសង្ឃពិតប្រាកដ ជាបុត្រសក្យ អ្នកដទៃឯទៀតមិនមែនជាព្រះសង្ឃ មិនមែនជាសក្យបុត្រឡើយ ។
ពេលនោះពួកសង្ឃវជ្ជីដ៏រឹងរុះនិងឥតអៀនខ្មាស់ ក៏មិនទទួលស្គាល់ព្រះថេរយស ដោយគ្មានការយល់ព្រមពីគណសង្ឃឯទៀត បន្ទាប់ពីដឹងអំពីលទ្ធផល នៃការដែលរៀមច្បង យសជួបជាមួយនឹង គ្រហស្ថមក ។ រៀមច្បងយសចេញចាកអំពី ការជំទាស់របស់ពួក ភិក្ខុវជ្ជី ហើយនិមន្តទៅកន្លែងផ្សេងដើម្បីស្វែងរក ការគាំទ្រពីសង្ឃដទៃទៀត ដែលលើកតំកើនដល់គំនិតរក្សាទុកវិន័យបូរាណ របស់ព្រះអង្គ ។ ភិក្ខុក្នុងព្រៃបាវាចំនួន៦០អង្គ និង៨០អង្គទៀតពីតំបន់ខាងត្បូងនៃអវន្តិ Avanti ដែលមានទស្សនៈស្របគ្នា បានប្រកាសថានឹងគាំទ្រព្រះអង្គ ហើយនិងជួយពិនិត្យព្រះវិន័យ កុំឲ្យមានការខូចខាត ។ ទាំងអស់គ្នាក៏សម្រេចចិត្តធ្វើ ដំណើរទៅកាន់ សោរេយ្យ ដើម្បីសាកសួរយោបល់ដល់ព្រះរេវត ព្រោះថាព្រះអង្គជា ព្រះសង្ឃដែលគេគោរពខ្លាំង និងមានចំណេះច្រើនខាងព្រះធម៌និងព្រះវិនយ ។ នៅពេលដែលបានដឹងរឿងនេះភ្លាម ពួកសង្ឃវជ្ជីក៏ចូលទៅជួបនឹងព្រះរេវតដើម្បីរកសេចក្តីគាំទ្រដែរ ដោយពោលថានឹងប្រគេនចតុប្បច្ច័យដល់ព្រះ អង្គ ព្រះរេវតបានប្រកែកមិនយល់ព្រមភ្លាម ។ ពួកសង្ឃវជ្ជីក៏ប្រើវិធីដដែលនេះ ចំពោះព្រះឧត្តរ ដែលជាជំនួយរបស់ព្រះរេវត ។ ជាដំបូងព្រះឧត្តរក៏ប្រកែក មិនទទួលជំនូនដែរ ប៉ុន្តែបន្ទាប់ពីពួកសង្ឃវជ្ជី និយាយបញ្ចុះបញ្ចូលថា កាលណាបច្ច័យ សម្រាប់ព្រះពុទ្ធហើយព្រះពុទ្ធមិនទទួល គេសួរព្រះអានន្ទ ហើយព្រះអានន្ទក៏ទទួលយកជាញឹកញយ ព្រះឧត្តរក៏ប្តូរគំនិត ហើយទទួលយល់ព្រមជាមួយនឹងពួកសង្ឃវជ្ជី ។ ដោយពួកសង្ឃវជ្ជី បង្ខំ ព្រះឧត្តរក៏សុខចិត្តចូលទៅជួបព្រះរេវត ដើម្បីនិយាយបញ្ចុះបញ្ចូលថា ពួកសង្ឃវជ្ជីនិយាយការពិត ជាអ្នកទ្រទ្រង់ព្រះធម៌ ។ ព្រះរេវតឃើញនូវល្បិចកលនេះ ព្រះអង្គមិនគាំទ្រ ហើយបង្គាប់ ឲ្យព្រះឧត្តរចេញទៅ ។ ដើម្បីបញ្ចប់រឿងនេះឲ្យចប់តែម្តង ព្រះរេវតប្រទានយោបល់ថា ត្រូវប្រជុំសង្គាយនានៅវឡការាម ដោយមានព្រះអង្គជាអ្នកសួរសំនួរ ចំពោះការប្រព្រឹត្តកន្លងច្បាប់១០ប្រការ ដល់ថេរៈរៀមច្បងដែលមានវ័យចាស់ជាងគេ គឺព្រះថេរសព្វកាមិ ។ យោបល់របស់ព្រះអង្គ នឹងត្រូវដាក់ជូនគណៈសង្ឃ៨អង្គ ហើយការបោះឆ្នោតរបស់គណៈសង្ឃ៨អង្គនេះ នឹងយកជាផ្លូវការបាន ។ ព្រះថេរៈ៨អង្គដែលហៅឲ្យធ្វើការវិនិច្ឆ័យ គឺពីខាងកើតមានព្រះថេរសព្វកាមិ, សឡហ, ឃុជ្ជសោភិតា ហើយនិងវាសភគាមិ, ខាងលិចមានព្រះថេរៈរេវត, សម្ភូតសាណវាសី, យស និងសុមន ។ ព្រះថេរទាំងនេះដេញដោលរឿងយ៉ាងល្អិតល្អន់ ដោយមានព្រះរេវតជាអ្នកសួរ ហើយព្រះសព្វកាមិជាអ្នកឆ្លើយ ។ បន្ទាប់ពីបានឮការដេញដោលមក ព្រះថេរ៨អង្គ សម្រេចជំទាស់នឹងពួកសង្ឃវជ្ជី ហើយការសម្រេចសាលក្រមចំពោះ កំហុសរបស់សង្ឃវជ្ជីក៏បានប្រកាសដល់អង្គប្រជុំ ។ បន្ទាប់មកទៀត ព្រះសង្ឃ៧០០អង្គបានសូត្រព្រះធម៌និងព្រះវិន័យ ហើយដោយការសូត្រព្រះធម៌ និងព្រះវិន័យនេះ មានព្រះសង្ឃ៧០០អង្គចូលរួម ការសូត្រនេះមានឈ្មោះថា សត្តសតិ Sattasati ។ សង្គាយនានេះមានឈ្មោះយសត្ថេរសង្គីតិ Yasatthera Sangiti ព្រោះរៀមច្បងយសមានមុខងារ សំខាន់ផង ហើយជាអ្នកប្រឹងប្រែងខំរក្សាការពារព្រះវិនយផង ។ ពួកសង្ឃវជ្ជីដាច់ខាតមិនទទួលស្គាល់ ការសម្រេចរបស់សង្គាយនានេះទេ ហើយហៅរកប្រជុំសង្គាយនា ផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងការរឹងរុស ដែលមានឈ្មោះថា មហាសង្គិតិMahasangiti ។
សង្គាយនាលើកទី៣សង្គាយនាលើកទី៣បង្កើតឡើង ជាពិសេសដើម្បីកំចាត់ភាពពុករលួយក្នុងសង្ឃ និងភិក្ខុក្លែងក្លាយដែលប្រកាន់អញ្ញទិដ្ឋិ (ទស្សនៈក្រៅតម្រា) ។ សង្គាយនានេះបានប្រជុំនៅក្នុងឆ្នាំ៣២៦មុនគ្រឹស្តសករាជ នៅអាសោការាម ក្នុងបដលិបុត្ត Pataliputta ក្រោមកិច្ចឧបត្ថម្ភនៃព្រះចៅអធិរាជអាសោកនៃឥណ្ឌា ដែលមានព្រះមោគ្គលីបុត្តតិស្សត្ថេរជាអធិបតី ។ ព្រះមោគ្គលីបុត្តតេស្សជាបងប្អូនបង្កើតរបស់ទ្រង់ ។ ព្រះសង្ឃ១,០០០អង្គបាន ចូល រួមក្នុងសង្គាយនានេះ ។មហារាជអាសោកបានឡើងគ្រងរាជ្យ ២១៨ឆ្នាំក្រោយព្រះពុទ្ធបរិនិព្វាន ។ ជាដំបូងព្រះអង្គគោរពព្រះធម៌និងព្រះសង្ឃ គ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ហើយជួយឧបត្ថម្ភដល់និកាយសាសនាដទៃទៀត ដូចកាលព្រះបិតាព្រះអង្គបានធ្វើពីមុនមក ។ ប៉ុន្តែទោះយ៉ាងនេះក៏ដោយ អ្វីៗបានផ្លាស់ប្តូរអស់ ក្រោយពេលព្រះអង្គបានជួបនឹង អ្នកបួសថ្មីនិគ្រោធ ដែលទេសនា អប្បមាទវគ្គ Appamada-vagga ដល់ព្រះអង្គ ។ បន្ទាប់ពីនោះមក ព្រះអង្គឈប់គាំទ្រក្រុមសាសនាដទៃ ហើយយកព្រះទ័យទុកដាក់និងមានភក្តីភាព ដ៏ជ្រៅទៅលើព្រះធម៌របស់ព្រះពុទ្ធ ។ ព្រះអង្គបានចំណាយរាជទ្រព្យយ៉ាងច្រើន ដើម្បីសាងវត្តនិងព្រះវិហារចំនួន៨ម៉ឺន៤ពាន់ (តាមពាក្យគេនិយាយ) ហើយឧបត្ថម្ភភិក្ខុសង្ឃដោយនូវបច្ច័យ៤ប្រការ ដោយសេចក្តីសប្បុរសដ៏ខ្ពង់ខ្ពស់ទៀតផង ។ បុត្តរបស់ព្រះអង្គព្រះនាមមហិន្ទ និងបុត្រីព្រះនាមសង្ឃមិត្តា បានបួសក្នុងក្រុមសង្ឃ ។ ដោយហេតុមកពីសប្បុរសធម៌របស់ព្រះអង្គ បញ្ហាដ៏ធំមួយក៏កើតឡើង ។ ពេលខ្លះមានបុគ្គលមិនស្អាតស្អំ បាន បន្លំចូលបួសក្នុងគណៈសង្ឃ ព្រោះសេចក្តីលោភលន់ ចង់បានបច្ច័យ៤ប្រការពីស្តេចតែប៉ុណ្ណោះ បុគ្គលដ៏ច្រើនទាំងនោះ ជាអ្នកគ្មានសេចក្តីស្មោះត្រង់ ជាអ្នកមានទិដ្ឋិក្រៅសាសនា បានចូលមកបួស ព្រោះតែសប្បុរសធម៌របស់ស្តេច មិនសមជាអ្នកបួសឡើយ។ ជនទាំងនោះមិនបានគេបំបួសដោយត្រឹមត្រូវទេ ព្រោះហេតុទាំងអស់នេះ ការគោរពចំពោះសង្ឃក៏ត្រូវចុះដុនដាប ។ ដោយឃើញហេតុដូច្នោះ ភិក្ខុពិតប្រាកដមិនព្រមចូលរួមក្នុងការធ្វើពិធីឧបោសថ ជាមួយនឹងពួកភិក្ខុពុករលួយទាំងនោះឡើយ ។
នៅពេលដែលព្រះចៅអធិរាជទ្រង់ជ្រាបអំពីហេតុនេះ ព្រះអង្គរកមធ្យោបាយដោះស្រាយស្ថានការណ៍នេះ ហើយទ្រង់ក៏បញ្ជូនអាមាត្រខ្លះ ឲ្យយករាជបញ្ជាទៅកាន់ព្រះសង្ឃ ថាអាមាត្រទាំងនោះ ជាអ្នកចាត់ចែងពិធី ។ ប៉ុន្តែព្រះចៅអធិរាជមិនបញ្ជាឲ្យបានច្បាស់លាស់ថា អាចប្រើវិធីអ្វីក្នុងការអនុវត្តន៍រាជបញ្ជាទេ ។ ពួកភិក្ខុពុករលួយទាំងនោះមិនព្រមស្តាប់បញ្ជា ហើយនៅតែធ្វើពិធីសាសនាជាមួយ នឹងបក្សពួកទុច្ចរិតរបស់ខ្លួនទៀត ។ ដោយការអស់សង្ឃឹមនិងកំហឹង អាមាត្រម្នាក់ក៏ចូលទៅកាន់ជួរនៃពួកភិក្ខុ ដែលកំពុងអង្គុយ ហើយហូតដាវកាត់ក្បាលភិក្ខុទាំងនោះ រហូតដល់ឃើញព្រះមោគ្គលី បុត្តតេស្ស (ជាបងឬប្អូនបង្កើតរបស់ព្រះចៅអធិរាជ) ដែលបួសជាភិក្ខុដែរ ក៏ភ័យតក់ ស្លុត ឈប់សម្លាប់ហើយរត់ចេញទៅ ក្រាបបង្គំទូលព្រះចៅអធិរាជតាមហេតុ ។ ព្រះចៅអធិរាជអាសោក ទ្រង់ខ្ញាល់ និងមានព្រះទ័យសោកស្តាយក្រៃលែង ហើយបន្ទោស ព្រះអង្គឯង ចំពោះការសម្លាប់នោះ ។ ព្រះអង្គបានស្នើសុំយោបល់ពីព្រះមោគ្គលីបុត្តតេស្ស ។ ព្រះថេរៈស្នើព្រះចៅអធិរាជថាពួកភិក្ខុបង់វិន័យទាំងអស់ ត្រូវតែបណ្តេញចេញពីសង្ឃ ហើយការប្រជុំសង្គាយនាលើកទី៣ត្រូវតែធ្វើភ្លាម ។ គឺដោយសារហេតុដូច្នេះ ហើយទើបសង្គាយនាលើកទី៣បានហៅប្រជុំ ក្នុងឆ្នាំទី១៧នៃរជ្ជកាលរបស់ព្រះអង្គ ។
ព្រះមហាថេរមោគ្គលីបុត្តតេស្សជាមេដឹកនាំ ក្នុងកិច្ចការនេះ ព្រះអង្គជ្រើសរើសព្រះសង្ឃចំនួន១,០០០អង្គ ក្នុងចំណោមភិក្ខុ៦ម៉ឺនអង្គដែលចូលរួម ដើម្បីសូត្រព្រះធម៌និង ព្រះវិន័យតាមប្រពៃណី ដែលប្រព្រឹត្តទៅអស់កាល៩ខែ ។ ព្រះចៅអធិរាជក៏ជាអ្នកសួរសំនួរផ្សេងៗដល់ព្រះសង្ឃដែលមកពីអារាមខ្លះ អំពីការប្រៀនប្រដៅរបស់ព្រះពុទ្ធ ។ ភិក្ខុដែលមានមច្ឆាទិដ្ឋិក្រៅព្រះធម៌ នឹងត្រូវគេរកឃើញ ហើយបណ្តេញចេញពីសង្ឃភ្លាម ។ ក្នុងការធ្វើដូច្នេះ ភិក្ខុសង្ឃបានកំចាត់ពួកមិច្ឆាទិដ្ឋិនិងសង្ឃក្លែងក្លាយ ចេញពីជួរ ។ សង្គាយនានេះបានធ្វើឲ្យសម្រេច នូវកិច្ចការសំខាន់មួយចំនួនទៀត ។ ព្រះមោគ្គលីបុត្ត តេស្សបានចងក្រងគម្ពីរមួយ ឈ្មោះថា កថាវត្ថុ ដើម្បីទប់ទល់នឹងការយល់ខុសមួយ ចំនួនហើយរក្សាភាពបរិសុទ្ធ ។ គម្ពីរនេះមាន២៣មាតិការ ជាការប្រមូលនូវការពិភាក្សា និងការជំទាស់ចំពោះ ទស្សនៈខុស ដែលប្រកាន់យកដោយនិកាយផ្សេងៗ ក្នុងរឿងទស្សនវិជ្ជា ។ គឺជាគម្ពីរទី៥ក្នុងអភិធម្មបិដកដែលមានទាំងអស់៧គម្ពីរ ។ សមាជិកនៃគណៈសង្គាយនាបានបោះត្រារាជ្យយល់ព្រម ជាផ្លូវការដល់ទ្រឹស្តី នៃការប្រៀនប្រដៅ របស់ព្រះពុទ្ធ ហើយដាក់នាមថា វិភជ្ជវាទ Vibhajjavada លទ្ធិនៃការធ្វើវិភាគ ។ ទ្រឹស្តីនេះដូចគ្នាបេះបិតនឹងទ្រឹស្តីថេរវាទ ដែលមានការយល់ព្រមរួចមកហើយ ។ ការសម្រេច ផលមួយដ៏សំខាន់ក្នុងចំណោមជោគជ័យ នៃការប្រជុំនេះដែលឲ្យផ្លែផ្កាជាច្រើនសត វត្សរ៍តមកទៀត គឺព្រះចៅអធិរាជបានបញ្ជូនព្រះសង្ឃ ដែលស្ទាត់ជំនាញខាងធម៌វិន័យរបស់ព្រះពុទ្ធ ហើយចាំស្ទាត់ អាចសូត្រចេញទាំងអស់បានពីក្នុងចិត្ត ដើម្បីបង្រៀនធម៌វិន័យទាំងអស់នោះក្នុងប្រទេស៩ ។ សង្ឃដែលជាសមណៈទូត មានព្រះថេរមជ្ឈន្តិកដែលនិមន្តទៅកាន់កាសមិរ Kashmir និងគន្ធារ Gandhara ។ ព្រះអង្គត្រូវផ្សាយព្រះធម៌ និងបង្កើតឲ្យមានព្រះសង្ឃនៅទីនោះ ។ ព្រះថេរមហាទេវត្រូវបញ្ជូនឲ្យទៅមហិន្សកមន្ទល Mahinsakamandala ហើយព្រះថេររក្ខិតឲ្យនិមន្តទៅវនវាសី (កនរខាងជើងក្នុងឥណ្ឌា ខាងត្បូង) ។ ព្រះថេរយោនកធម្មរក្ខិត ត្រូវបញ្ជូនឲ្យទៅអបរន្តកខាងលើ (Northern Gujarat, Kathiawar, Kutch and Sindh) ។ ព្រះថេរមហារក្ខិតត្រូវនិមន្តទៅយោនកលោក (the land of Lonians, Bactrians and Greeks) ។ ព្រះថេរមជ្ឈិមនិមន្តទៅហិមវន្ត (កន្លែងជាប់គ្នានឹងHimalayas) ។ ព្រះថេរសោណនិងព្រះថេរឧត្តរត្រូវបញ្ជូនឲ្យទៅកាន់សុវណ្ណភូមិ (ភូមាសព្វថ្ងៃ) ។ ព្រះថេរ មហិន្ទ, ព្រះថេរឥត្តិយ, ព្រះថេរឧត្តិយ, ព្រះថេរសម្ពល និងព្រះថេរភទ្ទសាលត្រូវបញ្ជូនឲ្យទៅតម្ពបន្និ (ស្រីលង្កា) ។ ការផ្សាយព្រះធម៌របស់ព្រះថេរៈទាំងនោះ បានប្រកបដោយនូវជោគជ័យ មានផ្លែផ្កាជាបន្តបន្ទាប់មក ធ្វើឲ្យអ្នករស់នៅក្នុងទឹកដីទាំងនោះ បានខ្ពង់ខ្ពស់ យូរអង្វែងដោយសារអំណោយនៃព្រះធម៌ និងលើកតំកើងអារ្យធម៌ និងវប្បធម៌របស់ជនជាតិទាំងនោះ ។ ដោយសារការផ្សាយនូវព្រះធម៌ តាមរយៈ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ អាណាចក្រ ឥណ្ឌា តាមពេលមកដល់ មានឈ្មោះថា វិស្វគូរូ គ្រូពិភពលោក ។
សង្គាយនាលើកទី៤សង្គាយនាលើកទី៤បានធ្វើឡើងនៅ តម្ពបន្និ ស្រីលង្កា ក្នុងឆ្នាំ២៩មុនគ្រឹស្តសករាជ ក្រោមកិច្ចឧបត្ថម្ភរបស់ស្តេច វដ្តគាមនិ Vattagamani ។ មូលហេតុធំនៃការប្រជុំនេះ គឺមកពីការដឹងថា ព្រះសង្ឃភាគ ច្រើនក្នុងពេលនោះ មិនអាចទុកការចងចាំព្រះត្រៃបិដកទាំងមូល នៅក្នុងគំនិតរបស់ខ្លួនបាន ដែលព្រះថេរមហិន្ទ បានបំរើបុព្វហេតុនេះរួចមក ហើយ និងអ្នកដែលដើរតាមព្រះអង្គក្រោយមកទៀត ។ ដូច្នេះហើយ ដោយសារការរីកចំរើនយ៉ាងខ្លាំងខាងផ្នែកសិល្បៈសរសេរ គេបានគិតថាជាការស័ក្តិសិទ្ធនិងចាំបាច់ ត្រូវតែសរសេរកត់ត្រាទុក នូវការបង្រៀនរបស់ព្រះពុទ្ធទាំងអស់ ។ ស្តេចវដ្តគាមនិគាំទ្រគំ និតរបស់ព្រះសង្ឃនេះ ហើយសង្គាយនាមួយក៏បានរៀបចំឡើងជាពិសេស ដើម្បីកត់ត្រាព្រះត្រៃបិដកទាំងមូលជាអក្សរវិញ ។ ដូច្នេះដើម្បីរក្សាទុកព្រះធម៌បរិសុទ្ធ ឲ្យនៅយូរអង្វែង ព្រះថេរមហារខិត Maharakhita និងភិក្ខុ៥០០អង្គសូត្រព្រះធម៌ ហើយសរសេរ កត់លើស្លឹកត្នោត(ស្លឹករឹត) ក្នុងពេលនោះ ។ គំរោងការដ៏សំខាន់នេះ ធ្វើឡើងនៅក្នុងគុហាឈ្មោះ អាលោកលេន Alokalena ដែលស្ថិតនៅជិត មតលេ Matale សព្វថ្ងៃ ។ ដូច្នេះគោលបំណងរបស់សង្គាយនា ក៏បានសម្រេចដោយជោគជ័យ ហើយការរក្សាទុកនូវព្រះធម៌បរិសុទ្ធជាលាយល័ក្ខអក្សរ បានត្រូវធានា ។ ក្រោយមកក្នុងសតវត្សរ៍ទី១៨ ស្តេច វិជយរាជសីហ Vijayarajasiha បានសាងរូបព្រះពុទ្ធជាច្រើន នៅក្នុងគុហានេះ ។
សង្គាយនាលើកទី៥សង្គាយនាលើកទី៥ធ្វើឡើងនៅក្នុង មាន្ទល័យ Mandalay ប្រទេសភូមា ក្នុងគ្រឹស្តសករាជ១,៨៧១ ក្នុងរជ្ជកាលស្តេចមិនទោន Mindon ។ គោលបំណងសំខាន់របស់ការប្រជុំនេះ គឺដើម្បីសូត្រនូវព្រះធម៌ របស់ព្រះពុទ្ធទាំងអស់ ហើយផ្ទៀងផ្ទាត់រកមើល ក្រែងមានធម៌កន្លែងណាបានត្រូវគេកែប្រែ ខុសពីសភាពដើម ឬត្រូវគេកាត់ចោល ។ សង្គាយនានេះស្ថិតនៅក្រោមអធិបតីភាពរបស់ព្រឹទ្ធាចារ្យ៣ព្រះអង្គ គឺមហាថេរជាគរាភិវង្ស Jagarabhivamsa ព្រះថេរនរិន្ទាភិធជ Narindabhidhaja និងមហាថេរសុមង្គលសាមិ Sumangalasami ដោយមានភិក្ខុប្រមាណ២,៤០០អង្គទៀតចូលរួមផង ។ ការសូត្រធម៌ រួមគ្នានោះប្រព្រឹត្តទៅអស់ចំនួន៥ខែ ។ ភារៈកិច្ចម្យ៉ាងទៀតរបស់សង្គាយនានេះ គឺឲ្យចារបិដកទាំងមូលលើផ្ទាំងថ្មម៉ាបចំនួន៧២៩សន្លឹក ជាអក្សរភូមាទុកសម្រាប់អ្នកជំនាន់ក្រោយ បន្ទាប់ពីការសូត្រធម៌ បានដល់ទីបញ្ចប់ ហើយបានត្រូវគេទាំងអស់យល់ព្រមរួចហើយ ។ ការងារដ៏ធំសម្បើមនេះ បានបំពេញដោយភិក្ខុដែលមានចំណេះជ្រៅជ្រះ ចំនួនប្រមាណ២,៤០០អង្គ ហើយនិងសិប្បករដ៏ចំណានជាច្រើន ដែលក្រោយពីសន្លឹកថ្មនិមួយៗបានធ្វើរួចហើយ, ដាក់ផ្ទាំងថ្មទាំងនោះទៅក្នុង វិហារបិដកតូចៗដ៏ល្អប្រណិត នៅទីកន្លែងពិសេសមួយ ក្នុងទីធ្លាវត្ត គូថោដាវរបស់ស្តេចមិនទោន នៅជើងភ្នំមាន្ទល័យ ដែលគេហៅថា គម្ពីរធំបំផុតក្នុងលោក នោះបានតម្កល់ទុកនៅទីនោះដល់សព្វថ្ងៃនេះ ។
សង្គាយនាលើកទី៦សង្គាយនាលើកទី៦បានត្រូវធ្វើឡើងនៅ កពអយេ ក្នុងយងគោន Yangon ដែលជារងគូន Rangoon ពីជំនាន់ដើម ក្នុងឆ្នាំ១,៩៥៤, ៨៣ឆ្នាំបន្ទាប់ពីសង្គាយនាលើកទី៥ ដែលបានធ្វើឡើងនៅមាន្ទល័យ ។ សង្គាយនាលើកទី៦នេះ គាំទ្រឡើងដោយរដ្ឋាភិបាលភូមា ដឹកនាំដោយលោកឯកឧត្តមនាយករដ្ឋមន្រ្តី អ៊ូនូ ។ លោកឯកឧត្តមអ៊ូនូបានអនុញ្ញាតឲ្យសាង បាសានគុហា Pasana Guha , គុហាធំដែលសង់ឡើង ពីផ្ទៃក្រោមទៅដើម្បីសម្រាប់ជាកន្លែងប្រជុំ ប្រហែលគ្នានឹងគុហាសត្តបន្និនៅឥណ្ឌាដែរ ដែលជាកន្លែងសង្គាយនាលើកទី១ ។ នៅពេលសំណង់បានសាងឡើងចប់សព្វគ្រប់ សង្គាយនាក៏ ចាប់ផ្តើមប្រជុំ នៅថ្ងៃទី១៧ឧសភា គ.ស១,៩៥៤ ។ ដូចគ្នានឹងសង្គាយនាមុនៗដែរ មូលហេតុសំខាន់គឺដើម្បីអះអាងនិងរក្សាភាពបរិសុទ្ធ នៃព្រះធម៌និងព្រះវិនយ ។ យ៉ាងណាក៏ដោយ ជាការចម្លែកដែលព្រះសង្ឃ ដែលចូលរួម បានមកពីប្រទេស៨ ។ ភិក្ខុថេរវាទដែលមានចំណេះខ្ពស់ចំនួន២,៥០០អង្គ បាននិមន្តមកពីប្រទេសភូមា ខ្មែរ ឥណ្ឌា លាវ នេប៉ាល ស្រីលង្កា ថៃ និងវៀតណាម ។ ព្រះថេរមហាសិសយដាវ Mahasi Sayadaw បានត្រូវតែងតាំងជាអ្នកសួរសំនួរចាំបាច់ អំពីព្រះធម៌របស់ព្រះថេរភទន្តវិចិត្តសារាភិវង្ស Bhadanta Vicittasarabhivamsa តិបិដកធរធម្មភន្ទាគារិក Tipitakadhara Dhammabhandagarika ដែលបានឆ្លើយនឹងសំនួរទាំងអស់ ប្រកបដោយការចេះដឹង និងជាចម្លើយដ៏ត្រឹមត្រូវ ។ ក្នុងពេលវេលានៃសង្គាយនានោះ អ្នកចូលរួមគ្រប់ប្រទេស លើកលែងតែប្រទេសឥណ្ឌា បានប្រែបិដកបាលីទៅជា អក្សរជាតិរៀងខ្លួន ។
ការសូត្រតាមប្រពៃណីនូវគម្ពីរធម៌ បានយកពេលវេលាអស់២ឆ្នាំ ក្នុងរយៈពេលនេះ ព្រះបិដកនិងឯកសារដែលជាប់ទាក់ទងគ្នា គ្រប់អក្សរទាំងអស់បានត្រូវយកមកពិនិត្យយ៉ាងលំបាក ។ ភាពខុសគ្នា នឹងត្រូវគេកត់សំគាល់ ហើយកែរតម្រូវ ហើយកំណែរទាំងអស់ត្រូវយកមកផ្ទឹមគ្នា ។ ជាសំណាងល្អ គេពុំឃើញអ្វីៗក្នុងអត្ថបទទាំងឡាយខុសគ្នាច្រើនទេ ។ នៅទីបញ្ចប់បន្ទាប់ពីគណសង្គាយនា បានយល់ព្រមជាផ្លូវការ សៀវភៅបិដកនិងសេចក្តីពន្យល់ធម៌ទាំងអស់ បានត្រូវគេរៀបចំបោះពុម្ពតាមរបៀបទំនើប ជាអក្សរភូមា ។ ការងារដ៏ធំនេះសម្រេចជោគជ័យទៅបាន ក៏ដោយសារសេចក្តីប្រឹងប្រែង ដ៏មោះមុត របស់ភិក្ខុ២,៥០០អង្គ ហើយនឹងគ្រហស្ថមួយចំនួនធំទៀត ។ កិច្ចការបានចប់សព្វគ្រប់នៅក្នុងខែឧសភាឆ្នាំ១,៩៥៦ ពីរកន្លះសហស្សវតរ៍ក្រោយព្រះពុទ្ធបរិនិព្វាន។ ការងារនៃសង្គាយនានេះ ជាការទទួលជោគជ័យដ៏អស្ចារ្យ នៃអ្នកដំណាងព្រះពុទ្ធសា សនាពីសកលលោកទាំងមូល ។ កំណែថ្មីរបស់បិដក ដែលបានបង្កើតឡើងនេះបាន ត្រូវគេទទួលស្គាល់ថាត្រឹមត្រូវ តាមសភាពដើម នៃការប្រៀនប្រដៅរបស់ព្រះពុទ្ធសមណគោតម ហើយជាសេចក្តីបកប្រែដ៏ពិតប្រាកដ មកដល់សព្វថ្ងៃនេះ។
សៀវភៅដែលបោះពុម្ពក្រោយសង្គាយនាលើកទី៦ បានបោះពុម្ពជាអក្សរភូមា ។ ដើម្បីធ្វើសៀវភៅសម្រាប់អ្នករស់ក្នុងប្រទេសឥណ្ឌា វិទ្យាស្ថានស្រាវជ្រាវវិបស្សនា បានចាប់ផ្តើមគំរោងការបោះពុម្ព ព្រះត្រៃបិដក រួមជាមួយនឹងអដ្ឋកថានិងដិកា ជាអក្សរទេវនាគរិ Devanagari ក្នុងឆ្នាំ១,៩៩០ ។
ឆដ្ឋសង្គាយនាស៊ីឌីរ៉ម Chattha Sangayana CD-ROM ដែលជាអត្ថបទចម្លងដូចគ្នានឹងក្នុងសង្គាយនាលើកទី៦ដែរ ឥឡូវនេះបានយកមកបង្ហាញជូនពិភពលោក ដើម្បីធ្វើឲ្យពាក្យរបស់ព្រះពុទ្ធ អាចរកបានងាយ ដល់អ្នកគោរពបូជានិងអ្នកសិក្សា ។ ឆដ្ឋសង្គាយនាស៊ីឌីរ៉មអាចមើលបាន ជាអក្សរទេវនាគរិ អក្សរភូមា អក្សររ៉ូមាន់ អក្សរស្រីលង្កានអក្សរថៃ និងអក្សរមុងគោល ។
អរគុណដែលព្រះគុណម្ចាស់ផ្តល់យោបល់ដល់ខ្ញុំ ប៉ុន្តែសូមលោកម្ចាស់អានសំណួរម្តងទៀត។ តើមានបញ្ហាប្រឈមអ្វីខ្លះចំពោះសេដ្ឋកិច្ច និង នយោបាយរបស់ព្រះអង្គក្នុងការផ្សព្វផ្សាយព្រះធម៌ចាប់តាំងពីព្រះសម្មាសម្ពុទ្ធត្រាស់ដឹង រហូតដល់បរិនិពាន្ត?
បើតាមធ្លាប់បានអានសិក្សាកន្លងមក ដូចជាមិនឃើញថាមានឧបសគ្គអ្វីក្នុងការផ្សព្វផ្សាយព្រះធម៌ដែលព្រះអង្គរកឃើញនោះឡើយ ព្រោះព្រះរាជា និងអ្នកដឹកនាំរដ្ឋនាសម័យនោះសុទ្ធតែលុះក្នុងដំបូន្មានរបស់ព្រះអង្គទាំងអស់ មានបញ្ហាអ្វីចោទដែលដោះស្រាយមិនបាន ក៏តែងតែចូលគាល់និងសុំការជួយណែនាំំបំភ្លឺពីព្រះអង្គ តួយ៉ាងមានព្រះបាទបសេនទិកោសល្យ ព្រះបាទពិម្ពិសារ ជាដើម។ មានពេលខ្លះជម្លោះកើតឡើងក្នុងសង្គមវណ្ណ ឬសង្គមក្សត្រដូចគ្នា ព្រះអង្គក៏ទ្រង់ជួយដោះស្រាយបានដោយជោគជ័យ។
Dhamma nanda, i agree with you for politic but for economic is the same, such as millionair(ANAKBINKASETHEI) who give rice for all the poor people.tax policy, that not alow monk help people to bring value goods pass the gate come into city no pay tax to government.
Please correcting me.Regards
ចម្រើនពរ ជាការត្រឹមត្រូវហើយ រឿងការរត់ពន្ធដូច្នោះទោះជាសម័យណាក៏ដោយក៏មិនអនុញ្ញាតឲ្យព្រះសង្ឃធ្វើដូច្នោះ សូម្បីគ្រហស្ថក៏មិនត្រូវធ្វើដែរ ព្រោះខុសច្បាប់រដ្ឋ ហើយអាចចាត់ចូលក្នុងអទិន្នាទានផង។ ចំពោះព្រះសង្ឃកុំថាឡើយដល់ទៅរត់ពន្ធដូច្នោះ សូម្បីតែធ្វើជំនួញស្របច្បាប់ក៏ព្រះសង្ឃមិនត្រូវបានអនុញ្ញាតដែរ ព្រោះព្រះសម្មាសម្ពុទ្ធទ្រង់សំដែងថា ព្រះសង្ឃត្រូវរស់ដោយកម្លាំងស្មង គឺការនិមន្តបិណ្ឌបាត្រ ។ នេះបើតាមយោល់អាត្មាផ្ទាល់។
ដូចជាព្រះសង្ឈមានការមិនគោរពព្រះវិន័យជាដើម វាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចព្រះសង្ឈដែរទេ?
ត្រង់កន្លែងនេះ មិនបានច់អាត្មាឆ្លើយក៏ញោមដឹងច្បាស់ខ្លួនឯងហើយ ពីព្រោះព្រះសង្ឃរស់នៅអាស្រ័យបច្ច័យបួនដែលជាទានរបស់ពុទ្ធបរិស័ទ។
មិច្ឆត្តធម៌ គឺធម៌ខុសដែលរាំងរាមិនឲ្យសម្រេចផលបាន ។ មច្ឆត្តធម៌មាន១០យ៉ាងគឺៈ
១- មិច្ឆាទិដ្ឋិ គំនិតយល់ខុស
២- មិច្ឆាសង្កប្បៈ សេចក្តីត្រិះរិះខុស
៣- មិច្ឆាវាចា សំដីខុស
៤- មិច្ឆាកម្មន្តៈ ការងារខុស
៥- មិច្ឆាអាជីវៈ ការចិញ្ចឹមជីវិតខុស
៦- មិច្ឆាវាយាមៈ សេចក្តីព្យាយាមខុស
៧- មិច្ឆាសតិ សេចក្តីរលឹកខុស
៨- មិច្ឆាសមាធិ ការតម្កល់ចិត្តខុស
៩- មិច្ឆាវិមុត្តិ ការរួចចាកខុស
១០- មិច្ឆាញាណ សេចក្តីដឹងខុស ។
ច្បាប់នៃកម្ម អ្វីដែលហៅថា កម្ម ?
ព្រះពុទ្ធមានព្រះបន្ទូលពន្យល់ថា “ ម្នាលភិក្ខុទាំងឡាយ! គឺចេតនា ដែលតថាគតហៅថាកម្ម “ ។
ន័យរបស់កម្មក្នុង ពាក្យសាមញ្ញធម្មតាគឺ អំពើ ឬការធ្វើអ្វីមួយ ។ ក្នុងន័យជាបច្ចេកទេស កម្មមានន័យថា ចេតនា ។ ចេតនា គឺធម្មជាតិអ្នកគិត អ្នកចាត់ចែង អ្នកសន្សំ ធម្មជាតិដែល ញ៉ាំងសម្បយុត្តធម៌
គឺចិត្តឲ្យប្រព្រឹត្តអំពើ ជាកុសលឬជាអកុសល ។
កាលណាអ្នកធ្វើអំពើអ្វីមួយ តែងតែមានចេតនា នៅពីក្រោយអំពើនោះ ហើយចេតនានោះ សេចក្តីប្រឹងប្រែង តាមផ្លូវចិត្តហៅថាកម្ម ។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ថា កាលណាបុគ្គលណាមួយ មានចេតនា
បុគ្គលនោះរមែង ធ្វើសកម្មភាពតាមកាយ វាចា ចិត្ត ។ អ្វីមួយដែលអ្នកធ្វើ មានកម្មនៅជាប់ជាមួយនោះ ។ ចេតនាជាចេតសិកមួយ ក្នុងចំណោមចេតសិក៥២ ដែលកើតឡើង និងរលត់ទៅជាមួយនឹងចិត្ត ។
បើអ្នកពុំសូវដឹង អំពីពាក្យថាកម្ម សេចក្តីអធិប្បាយអំពី “ ច្បាប់នៃកម្ម “ នេះជាជំនួយសំខាន់មួយ សំរាប់អ្នកអាន ។
ជនទាំងឡាយមួយចំនួន ដែលមិនមែនជា អ្នកកាន់ព្រះពុទ្ធសាសនា បានត្រូវទាក់ទាញ ដោយសារតែទ្រឹស្តីនៃកម្ម ឲ្យចូលមក ក្នុងព្រះពុទ្ធសាសនា ព្រោះថាសេចក្តីពន្យល់ អំពីច្បាប់នៃកម្ម
ណែនាំឲ្យដឹងអំពីហេតុ ដែលឲ្យបុគ្គលម្នាក់ៗ មានសភាពខុសៗគ្នា និងហេតុដែលបណ្តាល ឲ្យបុគ្គលម្នាក់ៗមាន ទុក្ខផ្សេងៗគ្នាក្នុងជីវិតបច្ចុប្បន្ននេះ ។ ជនជាតិអ៊ីតាលីម្នាក់ បានពិចារណា
យ៉ាងច្រើនរកហេតុផល នៃភាពមិនស្មើគ្នានៃមនុស្សម្នាក់ៗ អ្នកខ្លះមានជម្ងឺច្រើន អ្នកខ្លះមានសុខភាពល្អ អ្នកខ្លះមានទ្រព្យសម្បត្តិច្រើន អ្នកខ្លះក្រីក្រតោកយ៉ាក អ្នកខ្លះរូបល្អ អ្នកខ្លះរូបអាក្រក់ អ្នកខ្លះឆ្លាត
អ្នកខ្លះល្ងង់ ។ល។ តើហេតុអ្វីហ្ន៎ បានជាមនុស្ស មានវាសនាខុសគ្នា យ៉ាងនេះ? គាត់បានសាកសួរ រកចម្លើយនេះ ពីមនុស្សជាច្រើន ប៉ុន្តែគាត់ពុំបានទទួលចម្លើយ ណាមួយឲ្យពេញចិត្តគាត់ឡើយ ។ ថ្ងៃមួយ
គាត់បានអានសៀវភៅ អំពីសាសនាព្រះពុទ្ធ ត្រង់កន្លែងដែលពន្យល់អំពី “ ច្បាប់នៃកម្ម “ គាត់មានការពេញចិត្ត ជឿតាមទ្រឹស្តីព្រះពុទ្ធយ៉ាងខ្លាំង ក៏សម្រេចចិត្តរៀនព្រះធម៌ បានចេះដឹងច្រើន
ហើយក៏បួសជាភិក្ខុ រហូតដល់អស់អាយុសង្ខារទៅ ។ ភិក្ខុអង្គនេះបានត្រូវទ្រឹស្តី “ ច្បាប់នៃកម្ម “ ទាក់ទាញឲ្យចូលសាងភ្នួស ក្នុងសំណាក់សាសនាព្រះពុទ្ធ ហើយប្រព្រឹត្តនូវ ព្រហ្មចរិយធម៌ ជាការប្រពៃណាស់
ចំពោះព្រះអង្គ ។
កម្មមិនមែនជាច្បាប់តុលាការទេ បើជនណាម្នាក់ យកកម្មជាច្បាប់ សម្រាប់វិនិច្ឆ័យទោស នោះត្រូវតែមានអាទិទេព ណាមួយអង្គុយពីលើ ចាំកាត់ទោសសត្វលោក ។ គ្មានច្បាប់តុលាការទេ
ក៏គ្មានអ្នកកាត់ក្តីចំពោះ កម្មដែលមនុស្សធ្វើដែរ ។ កម្មគ្រាន់តែជាហេតុ អ្នកបង្កើតនូវហេតុ នឹងត្រូវទទួលផល តាមហេតុនោះៗ ។ មិនមានអ្នកដាក់ទោសពិន័យ ក៏មិនមានអ្នកឲ្យរង្វាន់ដែរ ។
សត្វលោកដែលទទួលផល ល្អឬអាក្រក់ក្នុងជីវិតនោះ ក៏ព្រោះតែមានកម្ម ជាហេតុប៉ុណ្ណោះ គ្មានទាក់ទង នឹងអ្វីផ្សេងទៀតទេ ។ គឺជាច្បាប់ធម្មជាតិ! ។ អ្នកធ្វើអំពើ ដោយចេតនាអាក្រក់ នឹងទទួលផលអាក្រក់
អ្នកធ្វើអំពើដោយចេតនាល្អ នឹងទទួលផលល្អ ។ មនុស្សម្នាក់ៗ តែងធ្វើ នូវកម្មដែលជាកុសលផង ជាអកុសលផង បើដូច្នេះតើពេលណា ជាតិណា ផលនៃកម្មណា គេនឹងត្រូវទទួល?
បើគ្មានអ្នកកាត់ក្តី ឲ្យទោសឬរង្វាន់ទេនោះ តើអ្វីជាអ្នកចាត់ចែង ឲ្យសត្វលោក ទទួលផលនៃកម្មរបស់ខ្លួន? ភាពមិនស្មើគ្នារវាងបុគ្គលម្នាក់ៗ កើតឡើងដោយសារមាន កម្មអ្នកចាត់ចែង ឯពាក្យថាកម្មនោះគឺ
មិនមានរូបរាង តួអង្គជាអ្វីមួយទេ ប៉ុន្តែមានកម្លាំងឫទ្ធីអានុភាព បណ្តាលឲ្យសត្វលោកកើត ស្លាប់ បានសុខ ទុក្ខ ល្អ អាក្រក់ ។ បុគ្គលម្នាក់ៗ ធ្វើនូវកម្មជានិច្ចរាល់ថ្ងៃ ហើយជាម្ចាស់ នៃកម្មទាំងនោះ
តែងទទួលផល នៃកម្មរបស់ខ្លួន ក្នុងជាតិនេះ និងជាតិជាបន្តបន្ទាប់តទៅ មិនអាចចែករំលែក កម្មរបស់ខ្លួនទៅឲ្យអ្នកដទៃ ហើយក៏មិនអាច ទទួលផលនៃកម្ម ដែលអ្នកផ្សេងបានធ្វើដែរ ។ ដោយសង្ខេបឲ្យខ្លី
នរណាធ្វើកម្ម ដោយចេតនា អ្នកនោះជា អ្នកទទួលខុសត្រូវ និងជាអ្នកទទួលផល ។
នៅពេលដែលព្រះពុទ្ធ ទ្រង់គង់ព្រះជន្មនៅឡើយ មានព្រាហ្មណ៍ម្នាក់ឈ្មោះ តោទេយ្យៈ គាត់ជាមនុស្ស រិះកំណាញ់យ៉ាងខ្លាំង មិនដែលធ្វើទានឲ្យវត្ថុអ្វី ទៅអ្នកណាម្នាក់សោះឡើយ គាត់សន្សំទ្រព្យសម្បត្តិ
បានយ៉ាងច្រើន ហើយក្លាយជា សេដ្នីដ៏ស្តុកស្តំម្នាក់ ។ ដោយហេតុគាត់ជាប់ជំពាក់ នឹងទ្រព្យសម្បត្តិ របស់គាត់យ៉ាងខ្លាំង ពេលគាត់ស្លាប់ទៅ ក៏កើតជាសត្វឆ្កែនៅក្នុងផ្ទះរបស់គាត់ ។
កូនប្រុសរបស់គាត់ឈ្មោះសុភៈ ដែលទទួលមត៌កអំពីគាត់ ស្រឡាញ់ពេញចិត្តនឹង សត្វឆ្កែនេះណាស់ តែមិនដឹងថា ជាឳពុករបស់ខ្លួនឡើយ ។
ថ្ងៃមួយ ព្រះពុទ្ធយាងទៅកាន់ ផ្ទះសេដ្នីសុភៈ ពេលនោះឆ្កែតោទេយ្យៈ ក៏ព្រុះព្រះអង្គ ។ ព្រះពុទ្ធទ្រង់មានព្រះបន្ទូល ទៅកាន់សត្វឆ្កែថា“ ម្នាលតោទេយ្យៈ! ពេលដែលអ្នករស់នៅ ជាមនុស្ស
អ្នកតែងតែមិនគោរពគេ ឥឡូវនេះអ្នកគ្មានការគួរសម ទៀតហើយ ដោយអ្នកព្រុះតថាគត ។ អ្នកនឹងទៅកើត ក្នុងស្ថាននរក មិនខានឡើយ “។ ឆ្កែបានឮដូច្នោះ ក៏គិតថា “ អូ! ព្រះសមណគោតមនេះ
ស្គាល់អញផងតើ “ ។ ឆ្កែតោទេយ្យៈ នឹកអន់ចិត្តយ៉ាងខ្លាំង ក៏ដើរទៅដេកននៀល ក្នុងភ្នក់ផេះ ។ សេដ្នីសុភៈស្រឡាញ់ឆ្កែណាស់ មានកន្លែងដ៏ស្អាតល្អប្រណិត សម្រាប់ឆ្កែដេក កាលបើឃើញឆ្កែ
ទៅដេកក្នុងភ្នក់ផេះ ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ អ្នកបំរើប្រាប់សុភៈថា ព្រះពុទ្ធមានព្រះបន្ទូល អ្វីមួយទៅកាន់ឆ្កែ ធ្វើឲ្យឆ្កែខឹងហើយ ក៏ទៅដេកក្នុងផេះទៅ ។ សុភៈក៏ចូលទៅទូលសួរព្រះពុទ្ធ
ព្រះពុទ្ធក៏ប្រាប់តាមដំណើររឿង ។ សុភៈគិតក្នុងចិត្តថា បើតាមគម្ពីរព្រាហ្មណ៍ ឳពុករបស់អញគួរតែទៅកើតឯស្ថានសួគ៌ ប៉ុន្តែព្រះគោតម បែរជាប្រាប់អញថា គាត់បានកើត ជាសត្វឆ្កែទៅវិញ
ព្រះគោតមនេះពិតជា មានបន្ទូលមិនប្រុងប្រយ័ត្ន ។ ដោយទ្រង់ជ្រាបថា សុភៈមិនយល់ស្រប តាមបន្ទូលព្រះអង្គ ព្រះពុទ្ធក៏សួរសុភៈ ថា “ បពិតលោកសេដ្នី ក្រោយពេលឳពុកលោក ស្លាប់ទៅ
តើមានបាត់មាសប្រាក់ -ទ្រព្យសម្បត្តិដែរឬទេ “? សេដ្នីសុភៈឆ្លើយថា “ មានបាត់មាសប្រាក់ជាច្រើន មិនដឹងបាត់ទៅឯណា “ ។ ព្រះពុទ្ធទ្រង់ត្រាស់ថា “ សូមលោកសេដ្នី ចាំដល់យប់ជ្រៅសិន
ទើបដាក់អាហារឲ្យឆ្កែ លុះឆ្កែស៊ីរួចហើយ សូមសួរឆ្កែអំពីមាសប្រាក់ ដែលបាត់នោះ “ ។ សេដ្នីសុភៈ ដោយចង់រកមាសប្រាក់ដែល បាត់នោះក៏សុខចិត្តធ្វើតាម បន្ទូលរបស់ព្រះពុទ្ធ ។ ឆ្កែក៏នាំសុភៈ
ទៅបង្ហាញកន្លែងដែលគាត់ (តោទេយ្យៈ) បានលាក់ទុកមាសប្រាក់ កាលពីមុនពេលគាត់ស្លាប់ ។ សេដ្នីសុភៈ ក៏បានរកឃើញ មាសប្រាក់ទាំងនោះវិញ រួចក៏ចូលទៅក្រាបទូល សួរព្រះពុទ្ធ
អំពីហេតុដែលបណ្តាល ឲ្យមនុស្សខុសៗគ្នា ខ្លះមាន ខ្លះក្រ ខ្លះឆ្លាត ខ្លះល្ងង់ ខ្លះរូបល្អ ខ្លះរូបអាក្រក់ ខ្លះពិកា ខ្លះកើតក្នុង ត្រកូលខ្ពង់ខ្ពស់ ខ្លះកើតក្នុងត្រកូល អ្នកស្រែចំការក្រីក្រ ។ ព្រះពុទ្ធទ្រង់ត្រាស់ថា
“ ម្នាលលោកសេដ្នី បុគ្គលម្នាក់ៗ ជាម្ចាស់របស់កម្ម ជាអ្នកទទួលមត៌កនៃកម្ម មានកម្មជាឳពុកម្តាយ មានកម្មជាញាតិ មានកម្មជាទីជំរក គឺកម្មនេះហើយ ដែលចែក សត្វលោកឲ្យខុសៗគ្នា “។
ដោយសុភៈមិនយល់ អំពីព្រះបន្ទូល ព្រះពុទ្ធក៏ទ្រង់សំដែង អំពីច្បាប់នៃកម្ម ឲ្យសុភៈបានយល់ច្បាស់ មានសេចក្តីបរិយាយ ដូចតទៅនេះ៖
កម្មបានត្រូវចាត់តាមលំដាប់នៃ មុខងារ ទម្ងន់របស់វា ពេលវេលានិងកន្លែង ដែលវាត្រូវកើត ។
ក) មុខងារនៃកម្ម – មុខងាររបស់កម្ម មាន៤យ៉ាងគឺៈ
១- ជនកកម្ម កម្មដែលឲ្យផល ឲ្យសត្វបដិសន្ធិ
២- ឧបត្ថម្ភកកម្ម កម្មដែលជាជំនួយ ដែលគាំទ្រ
៣- ឧបបីឡកម្ម កម្មដែលរារាំង បៀតបៀនដល់កម្មដទៃ
៤- ឧបឃាដកកម្ម កម្មដែលកំចាត់បង់កម្មដទៃ ហើយឲ្យផលខ្លួនឯង
ជនកកម្មនោះគឺ កម្មដែលបណ្តាល ឲ្យម្ចាស់នៃកម្មនោះ ទទួលសោយផល ទោះល្អក្តី អាក្រក់ក្តី មិនអាចជៀសផុត ពីផលរបស់វាបានឡើយ ។
ឧបត្ថម្ភកកម្ម គឺកម្មដែលជួយទ្រទ្រង់ ដល់កម្មដទៃទៀត ឲ្យម្ចាស់កម្មសោយផល នៃកម្មដទៃនោះ មិនឲ្យផលដោយខ្លួនវាទេ ។
ឧបបីឡកម្ម គឺកម្មដែលទប់មិនឲ្យ កម្មដទៃទៀត ផ្តល់ផលឲ្យទៅម្ចាស់កម្មជាបណ្តោះអាសន្ន កម្មដទៃនោះ មិនសាបសូន្យទៅណាទេ អាចឲ្យផល ទៅថ្ងៃក្រោយបាន កាលណាកម្មដែល
រារាំងនោះរលត់ទៅ ។
ឧបឃាដកកម្ម គឺកម្មដែលបំផ្លាញ កម្មដទៃឲ្យវិនាស កុំឲ្យមានតទៅទៀត ហើយឲ្យផលដោយខ្លួនឯង ។
ខ) ទម្ងន់របស់កម្ម – ការចាត់កម្ម ទៅតាមទម្ងន់របស់វា មាន៤បែបគឺៈ
១- អនន្តរិយកម្ម កម្មធ្ងន់ផ្នែកអកុសល ឬគរុកម្ម កម្មខ្លាំងក្លាផ្នែកកុសល
២- អាសន្នកម្ម កម្មទាន់ហន់ ក្នុងពេលរៀបស្លាប់
៣- អាចិណ្ណកម្ម កម្មទម្លាប់ កម្មស្រាល
៤- កតត្តាវាបនកម្ម កម្មដែលឲ្យផលចុងក្រោយ
អនន្តរិយកម្ម គឺកម្មដែលមាន ទម្ងន់ធ្ងន់មិនអាច មានកម្មដទៃណាមករារាំង ឬកំចាត់បាន សោះឡើយ ម្ចាស់កម្មនេះ ត្រូវតែទទួលផល ជាដាច់ខាត ។ កម្មធ្ងន់នេះ មានការសម្លាប់ឳពុក -ម្តាយ ការធ្វើឲ្យឈាម
ព្រះពុទ្ធហូរចេញ ការសម្លាប់ព្រះអរហន្ត ការរំលោភលើភិក្ខុនី ការបំបែកសង្ឃ ខាងផ្នែកអកុសល ។ គរុកម្មខាងផ្នែកកុសលវិញ មានការបូជា ធ្វើកុសលកម្មផ្ទាល់ នឹងព្រះពុទ្ធអង្គ ការសម្រេចឈានសមាបត្តិ ។
អាសន្នកម្ម គឺកម្មដែលធ្វើ នៅក្នុងដំណាក់ កាលចុងក្រោយបង្អស់ នៃជីវិត ពេលរៀបស្លាប់ គឺអារម្មណ៍នៃកម្ម ដែលខ្លួនបានធ្វើ មកហើយ ហើយកម្មនោះក៏មកប្រកដ ក្នុងជវនចិត្ត មុនពេលចុតិ ។
អាចិណ្ណកម្ម គឺកម្មដែលខ្លួន ធ្លាប់តែធ្វើរឿយៗ មានការរក្សាសីល ការចំរើនភាវនា សំអាតកាយវាចាចិត្ត ជាដើមខាងផ្នែកកុសល ឬការប្រព្រឹត្ត ខុសនឹងសីល មានការសម្លាប់សត្វ លួចទ្រព្យគេ ផឹកទឹកស្រវឹង
ជាដើមខាងផ្នែកអកុសល ។
កតត្តាវាបនកម្ម ឬកម្មក្រោយគេ គឺកម្មដែលរង់ចាំ ឲ្យកម្មដទៃទៀត ឲ្យផលអស់ជាមុនសិន ទើបកម្មនេះឲ្យផល ជាចុងក្រោយបង្អស់ ។ គឺកម្មដែលព្រះអរហន្ត ទទួលផលមុននិព្វាន ។
កាលណាមានកម្មធ្ងន់ ជាមួយនឹងកម្មទាន់ហន់ កម្មធ្ងន់នឹងឲ្យផលភ្លាម ក្រោយពេលស្លាប់ ។ បើកម្មទាន់ហន់ និងកម្មទម្លាប់ មានជាមួយគ្នា កម្មទាន់ហន់នឹងឲ្យផល ។ បើកម្មទម្លាប់ និងកម្មចុងក្រោយ
មានជាមួយគ្នា កម្មទម្លាប់នឹងឲ្យផល ។ កម្មទាន់ហន់ សំខាន់ខ្លាំងណាស់ ព្រោះវាជាកម្ម នៅពេលរៀបនឹងស្លាប់ ដែលឲ្យផល ភ្លាម ឲ្យសត្វកើតជាអ្វី នៅភពណា បន្ទាប់ពីអស់អាយុសង្ខារទៅ
ឯកម្មដទៃទៀតដែលបុគ្គល ដែលស្លាប់នោះ បានធ្វើពីមុន នៅមិនទាន់ ឲ្យផលនៅឡើយ ។ ទោះបីគេធ្វើកុសលកម្ម ច្រើនមកពីមុនក៏ដោយ បើពេលរៀបស្លាប់ គេកំពុងធ្វើអកុសលកម្ម អកុសលកម្មនោះ
នឹងឲ្យផលអាក្រក់ ឲ្យបុគ្គលនោះទៅ កើតក្នុងភពដ៏ថោកទាប មាននរកប្រេត អសុរកាយ តិរច្ឆានជាដើម ។ ឬបើនៅពេលរៀបស្លាប់ គេកំពុងតែធ្វើកុសលកម្ម មានការចំរើន សមាធិជាដើម
កុសលកម្មនោះនឹងឲ្យ ផលទៅកើត ក្នុងសុគតិភព គឺភពដែលគេគួរនឹងកើត ជាមនុស្ស ទេវតាឬព្រហ្ម ។
គ) ពេលវេលានិងទីកន្លែង – កម្មអាចឲ្យផល ទៅតាមពេលនិងកន្លែង៤គឺៈ
១- ទិដ្ឋធម្មវេទនិយកម្ម បច្ចុប្បន្នជាតិ ក្នុងកន្លែងដែលកំពុងរស់នៅ
២- ឧបបជ្ជវេទនិយកម្ម ជាតិបន្ទាប់ នៅកន្លែងដែលកើតជាថ្មី
៣- អបរាបរិយវេទនិយកម្ម ជាតិក្រោយៗបន្តអំពីជាតិបន្ទាប់ នៅកន្លែងដែលមានកំណើតថ្មី
៤- អហោសិកម្ម កម្មដែលមិនមាន ឱកាសឲ្យផល ។
ពាក្យថា កម្មដែលបុគ្គល បានធ្វើពីមុន ឲ្យផលល្អឬអាក្រក់ គ្រាន់តែជាការ ពោលដោយខ្លី ជាសេចក្តីសង្ខេប ។ ពាក្យពោលយ៉ាងនេះអាច ឲ្យមានការយល់ច្រឡំថា កម្មទាំងនោះ តាមម្ចាស់របស់វា
រហូតពីជាតិមួយ ទៅជាតិមួយ ដើម្បីឲ្យផល ។ មិនមែនដូច្នោះទេ ។ ធម៌ទាំងអស់ ជាធម្មជាតិមិនទៀង គឺកើតហើយ រលត់សូន្យទៅវិញ ឯកម្មក៏ជាធម៌ កើតហើយរលត់ដូចគ្នា ។ ប៉ុន្តែកម្មបានបង្កើត
នូវឥទ្ធិពលមួយ ឲ្យម្ចាស់របស់វា ។ ឥទ្ធិពលនេះគ្មានរូបរាង ខ្លួនប្រាណទេ វាតាមម្ចាស់របស់វា រហូតក្នុងត្រៃភព លើកលែងតែព្រះនិព្វាន ។ ឥទ្ធិពលនៃកម្មនេះ មានឫទ្ធិឲ្យផលល្អឬ អាក្រក់កើតឡើងបាន
ដល់ម្ចាស់របស់វា កាលណាមាន បច្ច័យគ្រប់គ្រាន់ ដែលជា គ្រឿងទ្រទ្រង់ជួយឧបត្ថម្ភ ។ ដើម្បីជាការពន្យល់ មានសេចក្តី ឧបមាមួយក្នុងតម្រា ជំនាន់ចាស់ថា វត្ថុ៣យ៉ាងគឺស្មៅក្រៀម១ កែវពង្រីក១
និងពន្លឺព្រះអាទិត្យ១ ។ នៅពេលដែលពន្លឺ ព្រះអាទិត្យចាំងទម្លុះកែវ ទៅចំស្មៅក្រៀម ក៏បង្កើតឲ្យមាន ភ្លើងឆេះស្មៅនោះទៅ ។ ភ្លើងគ្មាននៅក្នុង ស្មៅក្រៀម គ្មាននៅក្នុងកែវ គ្មាននៅក្នុងពន្លឺព្រះអាទិត្យទេ ។
កែវពង្រីក ពន្លឺព្រះអាទិត្យ និង ស្មៅក្រៀម កាលបើជួបគ្នា អាចឲ្យភ្លើងកើតឡើងបាន ។ ផលនៃកម្មក៏ដូច្នោះដែរ កាលណា មានហេតុបច្ច័យគ្រប់គ្រាន់ ផលនៃកម្មក៏កើតឡើង ។ បើគ្មានហេតុបច្ច័យ
គ្រប់គ្រាន់ទេ ផលនៃ កម្មក៏មិនកើតឡើងដែរ ពិតមែនតែ មានឥទ្ធិពល នៃកម្មក៏ដោយ ។ ឧបមាម៉្យាងទៀត ដូចជាគ្រាប់ស្វាយ កាលណាមានដី មានទឹក មានពន្លឺថ្ងៃ គ្រាប់ស្វាយនោះ នឹងដុះឡើង ។
គ្រាប់ស្វាយទុក ដូចជាឥទ្ធិពលនៃកម្ម វារង់ចាំតែឱកាសនឹងដុះឡើង កាលណាមានដីទឹកនិងពន្លឺថ្ងៃ ។ សេចក្តីពន្យល់នេះ ត្រឹមត្រូវចំពោះតែ កម្មដែលឲ្យផល (មុខងារនៃកម្មខាងលើ) ប៉ុណ្ណោះ ។
ប៉ុន្តែចំពោះកម្មធ្ងន់ និងកម្មទាន់ហន់ ផលរបស់វាមាន កម្លាំងគ្រប់គ្រាន់ កើតឡើងឥតរង់ ចាំអ្វីជួយឧបត្ថម្ភទេ គឺវាកើតឡើង ដោយខ្លួនឯង មិនពន្យាពេលវេលា ឲ្យយឺតយូរឡើយ ។ អហោសិកម្ម
គឺកម្មដែលឥទ្ធិពលរបស់វា សាបសូន្យទៅ ដោយម្ចាស់របស់វា បានសម្រេចមគ្គ-ផល ក្នុងលោកុត្តរសមាធិ ដូចព្រះអង្គុលីមាលត្ថេរ កម្មដែលព្រះអង្គ សម្លាប់មនុស្សពីពេលមុន មិនឲ្យផលដល់ព្រះអង្គទេ
ជាអហោសិកម្ម ព្រោះព្រះអង្គបាន សម្រេចអរហត្តផល មុនពេលឬរំលាយខន្ធ ។ ក្រៅពីអហោសិកម្ម ឥទ្ធិពលនៃកម្មដទៃទៀត នៅតែអាចឲ្យផល ក្នុងជាតិណាមួយ ដរាបណានៅមាន ការកើតនិងស្លាប់
តទៅទៀត ។ ព្រោះហេតុដូច្នេះហើយ បានជាសត្វតិរច្ឆានអាច ទទួលផលឲ្យកើត ជាមនុស្សបាន កាលណាវាធ្លាប់បាន ធ្វើកុសលកម្មពីជាតិមុនៗ មុនពេល ដែលវាកើតជា សត្វតិរច្ឆាននោះ ។
ទីកន្លែងដែល សត្វលោកទៅកើត ក៏ទៅតាមឥទ្ធិពលនៃកម្មដែរ ។ ឥទ្ធិពលរបស់កម្មជា អកុសល តាមធ្ងន់ឬស្រាល ឲ្យសត្វទៅកើត ក្នុងអបាយភូមិ មាននរក- ប្រេត-អសុរកាយ- តិរច្ឆាន បើបានកើតជាមនុស្ស
ក៏មនុស្សនោះ រងទុក្ខទោស វេទនាយ៉ាងខ្លាំង ។ ឥទ្ធិពលនៃកម្ម ជាកុសលវិញ អាចឲ្យសត្វទៅកើត ក្នុងសុគតិសួគ៌ ឬព្រហ្មលោក តាមកម្លាំងនៃ កុសលកម្មនោះ ។ បើបានកើតជា មនុស្សវិញ ក៏មនុស្សនោះ
មានភព្វវាសនាល្អ ទ្រព្យសម្បត្តិច្រើន ។ ព្រះនិព្វាន មិនមាន កម្មជាបច្ច័យទេ ព្រោះកម្មជាធម៌របស់ ត្រៃលោកតែប៉ុណ្ណោះ ។
រូបកាយរបស់បុគ្គលម្នាក់ៗ ដែលជាផលនៃកម្ម ចែកចេញជានាម (ចិត្តនិងចេតសិក) និងរូប កើតឡើយដោយធម៌៥យ៉ាងគឺ អវិជ្ជា១ តណ្ហា១ ឧបាទាន១ កម្ម១ អាហារ១ ។ ហេតុដើមគឺអវិជ្ជា
សេចក្តីមិនដឹងមិនយល់ ដែលជាបច្ច័យ ឲ្យសង្ខារកើតឡើង ។ សង្ខារនេះគឺកម្មសង្ខារ ដែលជាបច្ច័យឲ្យវិញ្ញាណ (បដិសន្ធិចិត្ត)កើតឡើង ។ កាលបើមាន វិញ្ញាណហើយ សត្វក៏កើតឡើង មាននាមនិងរូប
ហើយសោយផលនៃកម្ម ជាបន្តទៅទៀត ។
យើងម្នាក់ៗបានឆ្លងកាត់ ការកើតស្លាប់ៗ ក្នុងត្រៃភព រាប់កប្ប រាប់អសង្ខ័យ្យ ជាច្រើនរាប់មិនអស់ យើងតែងធ្វើ នូវកម្មជានិច្ច គ្រប់ពេលវាលា ដែលរស់នៅ ហើយក៏បានសោយផល នៃកម្មបន្តបន្ទាប់គ្នា
ជាប់ជានិច្ចដែរ ។ ផលនៃកម្មមួយរលត់ទៅ ផលនៃកម្មមួយទៀតមកបន្ត ពេលសោយផល នៃកម្មនិមួយៗ យើងតែងប្រតិកម្មចំពោះ ការសោយផលនោះ បើវាជាទីពេញចិត្ត យើងប្រតិកម្ម
ដោយលោភៈនិងមោហៈ បើវាជាទីស្អប់ខ្ពើម យើងប្រតិកម្ម ដោយទោសៈនិងមោហៈ ។ យើងក៏បង្កើតនូវកម្មថ្មីៗ ដែលនឹងឲ្យផល ក្នុងពេលអនាគត តទៅទៀត ម្ល៉ោះហើយកំណើត របស់យើង តែងតែអន្ទោល
ក្នុងភពទាំង៣ ជួនកាលកើត ក្នុងអបាយភូមិ ជួនកាលកើតជាមនុស្ស ជួនកាលកើតជាទេវតា ជួនកាលកើតជាព្រហ្ម ក៏ព្រោះតែមានកម្មជាហេតុ ។ យើងពុំដឹងថា កម្មអាក្រក់ណាខ្លះ ដែលយើងបាន
ធ្វើពីពេលមុន ហើយកំពុងរង់ចាំឲ្យផល ជាការភ័យខ្លាច របស់យើងគ្រប់គ្នា អ្នកខ្លះស្វែងរកការពារ កុំឲ្យឧប្បទ្រពចង្រៃ កើតមានដល់ខ្លួនគេ ដោយជំនឿសាសនា ឬការបន់ស្រន់ អាទិទេព ។ ប៉ុន្តែបើយើងយល់
ច្បាប់នៃកម្ម យើងនឹងដឹងថានរណា ជាម្ចាស់នៃកម្ម អ្នកនោះជាអ្នកទទួនផល កាលណាឱកាស តម្រូវកម្មនោះឲ្យឲ្យផល គ្មានអំណាចណាផ្សេង ក្រៅអំពីម្ចាស់កម្ម អាចបញ្ជៀសបង្វាងកម្ម
កុំឲ្យវាឲ្យផលបានឡើយ ។ ចុះម្ចាស់កម្មធ្វើយ៉ាងណា ទើបអាចបញ្ជៀសផលកម្មបាន? នោះអាស្រ័យលើទម្ងន់នៃ កម្មជាមុនសិន បើជាកម្មធ្ងន់ មានការសម្លាប់ ឳពុកម្តាយរបស់ខ្លួន ការធ្វើឲ្យឈាម
ព្រះពុទ្ធស្រក់ចុះ ការសម្លាប់ព្រះអរហន្ត ការរំលោភលើភិក្ខុនី ការបំបែកសង្ឃ ជាដើម ម្ចាស់នៃកម្មនឹងទទួលផល បន្ទាប់ពីស្លាប់ ពីជាតិនេះទៅ ជាដាច់ខាត គ្មានរួចខ្លួនឡើយ ។ បើជាកម្មទាន់ហន់វិញ
គឺអាស្រ័យលើ មរណាសន្នជវ័ន គឺជវ័នចិត្តទី១និងទី៧ នៅពេលចុងក្រោយ បង្អស់នៃជីវិត ។ បើជវ័នចិត្តទី១ល្អៀង ទោរទន់ទៅខាងបាបកម្ម ជវ័នទី២ដល់ទី៦ នឹងចាត់តាំងភព នៃបដិសន្ធិ
ហើយជវ័នទី៧កើតឡើង ស្រវារតោងយកនូវភពថ្មី ចុតិចិត្ត (ចិត្តចាកចេញចោលរូប គឺស្លាប់) ក៏កើតឡើង ។ បុគ្គលនោះ ក៏ទៅកើតក្នុងភព ដ៏ថោកទាប មាននរក ប្រេត តិរច្ឆានជាដើម ។ បើជវ័នចិត្ត
ទី១ល្អៀងទៅខាង កម្មជាបុណ្យវិញ ក៏មានសភាពស្របគ្នាដែរ គឺបុគ្គលនោះនឹងទៅកើតក្នុងភព ដ៏ខ្ពង់ខ្ពស់មានស្ថានសួគ៌ ឬព្រហ្មលោកជាដើម ។ ដូច្នេះ ជាការសំខាន់ណាស់ ដែលបុគ្គលរៀបស្លាប់
ត្រូវតែផ្ចង់ស្មារតី កុំឲ្យវង្វេង គិតទៅរកបាបកម្ម ដែលខ្លួនបានធ្វើ ដូចជាសម្លាប់សត្វជាដើម ទោះបីខ្លួនបានធ្វើបុណ្យ យ៉ាងច្រើនមកក៏ដោយ ។ បើជាកម្មទម្លាប់ គេអាចពន្យាពេល ឬបញ្ជៀស កុំឲ្យកម្មអាក្រក់
តាមមកទាន់ ដោយការធ្វើ នូវកុសលកម្ម ថ្មីៗទៀតជារឿយៗ ឲ្យបានច្រើនឡើងៗ ដោយការបញ្ឈប់ ការធ្វើអកុសលកម្មថ្មីៗ ព្រោះកុសលកម្មថ្មីៗ ដែលមានចំនួនច្រើន អាចគ្របសង្កត់កម្មចាស់
មិនឲ្យមានឱកាស ឡើងមកខាងលើបាន យ៉ាងណាមិញ ដូចជាអ្នកចាក់អំបិល មួយស្លាបព្រា ទៅក្នុងទឹកមួយកែវ ទឹកក្នុងកែវនោះ នឹងមានរសជាតិប្រៃ តែបើអ្នកចាក់អំបិល មួយស្លាបព្រា ទៅក្នុងទន្លេ
ទឹកទន្លេនោះមិនមាន រសជាតិប្រៃឡើយ ។ ការបន់ស្រន់មិនមានប្រសិទ្ធិភាព ដូចការធ្វើសីល សមាធិ បញ្ញាទេ ។ ការរក្សាសីល មានសីល៥ជាដើម ជានិច្ចមិនឲ្យដាច់ ការចំរើនសមាធិកម្មដ្នាន
មានអនាបានស្សតិជាដើម ជារឿយៗរាល់ថ្ងៃ ការចំរើនវិបស្សនាបញ្ញា ជារឿយៗឥតធ្វេសប្រហែស ការគោរពបូជា ព្រះរតនត្រៃ ការឲ្យទាន ដោយមិនគិតប្រយោជន៍ ការបណ្តុះចិត្តឲ្យមាន មេត្តាអាណិតអាសូរ
ដល់សព្វសត្វទាំងពួង ដែលម្ចាស់កម្ម ធ្វើដោយខ្លួនឯង នឹងអាចឲ្យគេរំលត់នូវទុក្ខ ដែលកើតឡើងដោយសារ ផលនៃកម្មចាស់បាន បើមិនទាន់សម្រេច បរិបូណ៌ក្នុងជាតិនេះ ក៏ជាតិខាងមុន
នឹងបានផលប្រយោជន៍ល្អ ជាមិនខាន ។ ពាក្យថា “ បាប “ ឬ “ បុណ្យ “ គឺឥទ្ធិពលអាក្រក់ ឬឥទ្ធិពលល្អ នៃកម្មនេះឯង ។
ចំពោះភាពមិនស្មើគ្នា របស់បុគ្គលម្នាក់ៗ ខ្លះមាន ខ្លះក្រ ខ្លះល្អ ខ្លះអាក្រក់ ខ្លះឆ្លាត ខ្លះល្ងង់ ខ្លះអាយុវែង ខ្លះអាយុខ្លី ខ្លះកើតក្នុង ត្រកូលខ្ពង់ខ្ពស់ ខ្លះកើតក្នុង ត្រកូលថោកទាប ។ល។
ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ថា៖
បុគ្គលខ្លះចូលចិត្ត ការសម្លាប់សត្វឯទៀត គេមានទម្លាប់ ក្នុងការសម្លាប់នេះ លុះអស់អាយុសង្ខារ ពីជាតិនេះទៅ បុគ្គលនោះនឹងទៅកើត ក្នុងអបាយភូមិ មាននរកអសុរកាយ តិរច្ឆានជាដើម បើបានកើតជា
មនុស្សវិញ មនុស្សនោះអាយុខ្លី ។ បុគ្គលដែលមិនសម្លាប់សត្វ មិនមានទម្លាប់ ក្នុងការសម្លាប់ គេមានមេត្តាករុណា ដល់សត្វទាំងពួង លុះបុគ្គល នោះស្លាប់ទៅ គេនឹងទៅកើតក្នុងសុគតិភព
បើសិនជាកើតជាមនុស្សវិញ មនុស្សនោះនឹងមាន អាយុវែង ។ បុគ្គលខ្លះចូលចិត្ត បៀតបៀនសត្វឯទៀត ឲ្យឈឺចាប់ រងទុក្ខវេទនា លុះស្លាប់អំពីលោកនេះទៅ មនុស្សនោះនឹងទៅកើត ក្នុងអបាយភូមិ
បើសិនបានកើត ជាមនុស្សវិញ ក៏មនុស្សនោះមានជម្ងឺ ឈឺចុកចាប់ជាច្រើន ។ បុគ្គលដែល មិនបៀតបៀន សត្វឲ្យឈឺចាប់ ចូល ចិត្តជួយសត្វដទៃ ឲ្យបានសុខ មនុស្សនោះ ក្រោយពីស្លាប់ទៅ នឹងទៅកើតក្នុង
សុគតិភព បើសិនជាកើត ជាមនុស្សវិញ ក៏មនុស្សនោះ មានសុខភាពល្អ ជាអ្នកមានជម្ងឺតិច ។ បុគ្គលខ្លះកាច ជាអ្នកមានកំហឹងច្រើន មិនសណ្តូសប្រណី លុះអស់អាយុសង្ខារ ពីលោកនេះទៅ នឹងទៅកើត
ក្នុងអបាយភូមិ បើសិនជាបានកើត ជាមនុស្សវិញ ក៏មនុស្សនោះ មានរូបអាក្រក់ ។ បុគ្គលដែល មានចិត្តស្លូត មានការសណ្តូសប្រណី លុះស្លាប់ពីលោកនេះទៅ នឹងទៅកើតក្នុងសុគតិភព បើសិនជាបាន
កើតជាមនុស្សវិញ មនុស្សនោះ មានរូបកាយល្អ ។ បុគ្គលខ្លះកំណាញ់ស្វិត មិនធ្វើទាន គិតតែពីប្រមូល យកទ្រព្យ មកធ្វើជារបស់ខ្លួន លុះស្លាប់ពីជាតិនេះទៅ នឹងទៅកើត ក្នុងអបាយភូមិ បើបានកើត
ជាមនុស្សវិញ ក៏មនុស្សនោះ ក្រីក្រតោកយ៉ាក ។ បុគ្គលខ្លះ មានចិត្តសប្បុរស ចូលចិត្តធ្វើទាន លុះស្លាប់ពីលោកនេះទៅ នឹងទៅកើត ក្នុងសុគតិភព បើសិនជាបានកើត ជាមនុស្សវិញ មនុស្សនោះ
មានទ្រព្យសម្បត្តិច្រើន ។ បុគ្គលខ្លះ លើកតំកើងខ្លួន មិនគោរព ចាស់ព្រឹទ្ធាចារ្យ មើលងាយដល់ជនដទៃ លុះស្លាប់ពីលោកនេះទៅ នឹងទៅកើត ក្នុងអបាយភូមិ បើសិនជាបាន កើតជាមនុស្សវិញ
មនុស្សនោះកើតក្នុង ស្ថានភាពអាក្រក់ ដូចជាពេលស្រុកមានសង្គ្រាម អត់អាហារជាដើម ។ បុគ្គលដែលដាក់ខ្លួន ចេះគោរពដល់ជនដទៃ លុះស្លាប់ពីលោកនេះទៅ នឹងទៅកើតក្នុងសុគតិភព
បើសិនជាបានកើត ជាមនុស្សវិញ មនុស្សនោះកើត ក្នុងស្ថានភាពល្អ ដូចជាក្នុងប្រទេស ដែលសម្បូរសប្បាយ សុខសន្តិភាព ។ បុគ្គលខ្លះមិនព្យាយាមរៀន ឲ្យមានចំណេះចេះដឹងច្រើនទេ
ហើយដោយសេចក្តីល្ងង់ខ្លៅ ក៏ធ្វើខុសជាច្រើន លុះស្លាប់ពីជាតិនេះទៅ នឹងទៅកើតក្នុង អបាយភូមិ បើសិនជាបានកើត ជាមនុស្សវិញ មនុស្សនោះល្ងង់ឥតប្រាជ្ញា ។ បុគ្គលខ្លះជាអ្នក ចូលចិត្តការរៀនសូត្រ
ឲ្យបានចេះដឹងច្រើន ហើយដោយសារ ការចេះដឹងច្រើន គេមិនប្រព្រឹត្តខុស លុះស្លាប់ពីលោកនេះទៅ នឹងទៅកើត ក្នុងសុគតិភព បើសិនជាបានកើត ជាមនុស្សវិញ មនុស្សនោះឆ្លាត មានប្រាជ្ញាច្រើន ។
ច្បាប់នៃកម្មដែល ព្រះពុទ្ធបរមគ្រូ បានសំដែងពន្យល់ ដល់សេដ្នីសុភៈនេះ បានបញ្ជាក់យ៉ាងច្បាស់ថា យើងជាអ្នកទទួលខុសត្រូវ និងជាអ្នកសោយផល នៃអំពើដែលយើង ម្នាក់ៗបានធ្វើ ដោយកាយវាចាចិត្ត
។ ដើម្បីសេចក្តីសុខផ្ទាល់ខ្លួន យើងត្រូវលះបង់ អំពើទាំងឡាយណា ដែលជាអកុសលកម្ម ហើយធ្វើតែអំពើ ទាំងឡាយណាដែល ជាកុសលកម្ម ។ បើដូច្នេះ យើងត្រូវធ្វើកិច្ចការ ៣យ៉ាងគឺ ការរៀនព្រះធម៌១
ការប្រតិបត្តិនូវព្រះធម៌១ ការធ្វើឲ្យសម្រេច១ ។ ព្រះធម៌ដែលត្រូវរៀនគឹ ធម៌សម្រាប់ប្រតិបត្តិ ដែលសំខាន់ មិនគ្រាន់តែសម្រាប់សូត្រ ថ្វាយបង្គំ ព្រះរតនត្រៃប៉ុណ្ណោះទេ ។ ការរៀនសូត្រមានន័យថា
ការចាំហើយយល់ច្បាស់ ។ ការប្រតិបត្តិនូវ ព្រះធម៌ គឺយកព្រះធម៌ មកអនុវត្តធ្វើ ដូចជាការរក្សាសីល មិនឲ្យដាច់ ធ្វើសតិឲ្យស្ថិតនៅក្នុងធម៌ ជារឿយៗ ប្រតិបត្តិតាមអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ
មានការចំរើន សមាធិជាដើម ។ ការធ្វើឲ្យសម្រេចគឺ ធ្វើសីលមិនឲ្យដាច់ ធ្វើសមាធិឲ្យស្ងប់កិលេស ធ្វើវិបស្សនាឲ្យសម្រេច មគ្គ និងផល ។ ឥទ្ធិពលនៃអកុសលកម្ម នៅតែអាចឲ្យផល អាក្រក់បាន លុះត្រាតែ
ម្ចាស់កម្មបានសំរេច យ៉ាងហោចណាស់ ត្រឹមសោតាបត្តិផលដែរ ទើបអាចរួចអំពីកម្មនោះ (លើកលែងកម្មធ្ងន់ ដែលជៀសពុំរួច) ។
រួមសេចក្តីឲ្យខ្លីមក ផ្លូវចាកចេញអំពីទុក្ខ ព្រះពុទ្ធបានបង្ហាញហើយ កាលបើអ្នកឃើញ នូវសេចក្តីទុក្ខហើយ សម្រេចដើរចេញ អំពីទុក្ខទាំងនោះ អ្នកនឹងបានរួចខ្លួន ដោយខ្លួនឯង ។
សំយោជនៈ១0សំយោជនៈ ជាគ្រឿងញ៉ាំងចិត្តឲ្យជាប់ដោយកិលេស ជាគ្រឿងចងក្រៀកសត្វឲ្យជាប់ក្នុងវដ្តសង្សារ គឺការវិលកើតវិលស្លាប់ឥតឈប់ឈរ ។ សំយោជនៈអាចប្រៀបបានទៅ នឹងខ្សែច្រវាក់ដែលចងភ្ជាប់កដៃកជើង មិនឲ្យរួចខ្លួនទៅកាន់ព្រះនិព្វានបាន លុះត្រាតែផ្តាច់សំយោជនៈឲ្យអស់រលីង ទើបសម្រេចនូវអរហត្តផលបាន ជាទីបំផុតនៃសេចក្តីទុក្ខ។
សំយោជនៈមាន១០គឺៈ
១- សក្កាយទិដ្ឋិ ការឃើញកាយថាជារបស់ខ្លួន
២- វិចិកិច្ឆា សេចក្តីសង្ស័យស្ទាក់ស្ទើរ
៣- សីលពត្តបរាមាសៈ ការស្ទាបអង្អែលនូវសីលវ័ត (បណ្តោយចិត្តទៅក្នុងពិធីបុណ្យឬការបួងសួងក្រៅសាសនា)
៤- កាមរាគៈ សេចក្តីតម្រេកក្នុងកាម
៥- បដិឃៈ សេចក្តីថ្នាំងថ្នាក់ចិត្ត
៦- រូបរាគៈ តម្រេកក្នុងរូបភព
៧- អរូបរាគៈ តម្រេកក្នុងអរូបភព
៨- មានៈ សេចក្តីប្រកាន់មាំ
៩- ឧទ្ធច្ចៈ ចិត្តរសាប់រសល់
១០- អវិជ្ជា សេចក្តីល្ងង់ ឬសេចក្តីមិនដឹង ។
កិលេស១០ក្នុងព្រះពុទ្ធសាសនា កិលេសមានន័យថា ការធ្វើឲ្យក្រខ្វក់ ការឈឺចាប់ ឬថ្នាំបំពុល ។ តាមគម្ពីរចាស់ៗ ពាក្យថា កិលេស ជាទូទៅសំដៅយកចេតសិក ដែលធ្វើឲ្យងងឹតដល់ ចិត្ត ហើយបង្ហាញរូបរាងរបស់វាជាអកុសលកម្ម ។ កិលេស, ជាពិសេសពិសពុលទាំង៣គឺ លោភៈ ទោសៈ និងមោហៈ, ជាឬសគល់នៃវដ្តសង្សារ ការកើតស្លាប់ឥតឈប់ឈរ ។ កិលេសរមែងកើតឡើងជាមួយនឹងតណ្ហា ដែលធ្វើឲ្យក្រខ្វក់ដល់កាយកម្មនិងមនោ កម្ម ។ តាមគម្ពីរព្រះអភិធម្ម កិលេសចែកចេញជា១០យ៉ាង កិលេស៣ខាងដើម លោភៈ ទោសៈ និងមោហៈ ជាប្រភពនៃសេចក្តីទុក្ខទាំងពួង ។ គេត្រូវតែផ្តាច់ឫសរបស់វាចេញ ឲ្យអស់អំពីសន្តានចិត្ត ដើម្បីគេរស់នៅបានប្រកបដោយសេចក្តីសុខ ។
កិលេស១០យ៉ាងនោះគឺៈ
១- លោភោ សភាពធ្វើចិត្តឲ្យជាប់ជំពាក់ នៅក្នុងអារម្មណ៍ ។
២- ទោសោ សភាពធ្វើចិត្តឲ្យប្រទុស្ត ក្នុងអារម្មណ៍ ។
៣- មោហោ សភាពធ្វើចិត្តឲ្យវង្វេង ក្នុងអារម្មណ៍ ។
៤- មានោ សភាពលើកខ្លួន ឬដាក់ខ្លួន ហួសការពិត ។
៥- ទិដ្ឋិ ធម្មជាតិធ្វើចិត្តឲ្យឃើញខុស ឬយល់ខុស ។
៦- វិចិកិច្ឆា ធម្មជាតិឲ្យសង្ស័យ ឬស្ទាក់ស្ទើរ ។
៧- ថីនំ ធម្មជាតិឲ្យចិត្តឲ្យរួញរា ឬធុញទ្រាន់ក្នុងកុសលផ្សេងៗ ។
៨- ឧទ្ធច្ចំ ធម្មជាតិធ្វើចិត្តឲ្យញាប់ញ័រ ឬឲ្យរាយមាយ ។
៩- អហិរិកំ ធម្មជាតិមិនខ្ពើមអំពើទុច្ចរិត ។
១០- អនោតប្បំ ធម្មជាតិមិនខ្លាច ឬមិនតក់ស្លុតនូវអំពើទុច្ចរិត ។
អាសវៈ៤អាសវៈ ឬអាសវកិលេសជាគ្រឿងសៅហ្មងនៃចិត្ត ដែលដេកត្រាំសម្ងំក្នុងបុថុជ្ជនទាំងអស់ ហើយអាចលេចចេញមកនៅពេលណាមួយ រហូតដល់ភពដ៏ខ្ពស់ថែមទៀតផង ។ អាសវៈទុកដូចជាគ្រឿងពុល គ្រឿងពុករលួយ ដែលឃុំឃាំងសត្វលោកទុកក្នុងភព៣ វាអាចឡើងរហូតដល់គោត្រភូចិត្ត របស់ព្រះយោគារចរ (អ្នកចម្រើនឈាន) នៅពេល ហៀបនឹងបានសោតាបត្តិមគ្គចិត្តទៀតផង ។ អាសវៈមាន៤យ៉ាងគឺៈ
១- កាមាសវៈ ការជាប់តម្រាំនៅក្នុងកាម
២- ភវាសវៈ ការជាប់តម្រាំនៅក្នុងភព
៣- ទិដ្ឋាសវៈ ការជាប់តម្រាំក្នុងទិដ្ឋិ សេចក្តីយល់ខុស
៤- អវិជ្ជាសវៈ ការជាប់តម្រាំក្នុងអវិជ្ជា សេចក្តីមិនដឹង ។
ក្នុងព្រះពុទ្ធសាសនា មហាភូតរូប៤ (បាលីៈចត្តារោ មហាភូតានិ) គឺដីទឹកភ្លើងខ្យល់ ។ មហាភូតជាវេវចនស័ព្ទ របស់ពាក្យចតុធាតុ ។ ក្នុងព្រះពុទ្ធសាសនាបូរាណ ចតុធាតុជាមូលដ្ឋាននៃបញ្ញា និងការរំដោះខ្លួនអំពីទុក្ខ ។ ធាតុទាំង៤នេះជាប្រភេទ ដែលយកមកប្រើ ជាប់ជាមួយនឹងរូបលោក ដែលមានវិញ្ញាណ ហើយដែលសំគាល់ថា ជាធម៌របស់វិញ្ញាណ មិនមែនជាវត្ថុធាតុឡើយ ។
ការឲ្យអត្ថន័យនៅក្នុងគម្ពីរបាលី ធាតុសំខាន់បំផុត ដែលគេសំគាល់ជាទូទៅ មានចំនួន៤ ប៉ុន្តែជួនកាល គេបង្ហាញធាតុទី៥ ឬក៏ធាតុទី៦ (ដែលពុំសូវមាននិយាយ) ថែមទៀតផង ។
មហាភូតរូប៤នៅក្នុងអត្ថបទនៃគម្ពីរធម៌ មហាភូតរូប៤ សំដៅយកធាតុទាំងពីរផ្នែក ខាងក្រៅកាយ ដូចជាទន្លេ និងខាងក្នុងកាយដូចជាឈាម ។ ធាតុទាំងនេះមានដូចតទៅៈ
ធាតុដី (បឋវីធាតុ)
ធាតុដីក្នុងកាយមាន២០ សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀន តូច អាហារថ្មី អាហារចាស់ ខួរក្នុងក្បាល ។
ធាតុទឹក (អាបោធាតុ)
ធាតុទឹកក្នុងកាយមាន១២ ប្រម៉ាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ ។ អាការៈ៣២ គឺធាតុដី២០ និងធាតុទឹក១២ កាយទាំងមូលរបស់មនុស្ស ។
ធាតុភ្លើង (តេជោធាតុ)
ធាតុភ្លើងមាន៤
១- ភ្លើងដែលញ៉ាំងកាយឲ្យក្តៅសព្វ (សន្តប្បតិ)
២- ភ្លើងដែលញ៉ាំង កាយឲ្យចាស់គ្រាំគ្រា (ជរិយតិ)
៣- ភ្លើងដែលញ៉ាំងកាយឲ្យក្តៅរោលរាល (បរិឌយ្ហតិ)
៤- ភ្លើងដែលញ៉ាំងអាហារ ឲ្យទ្រោមទៅដោយល្អ (សម្មាបរិណាមំគច្ឆតិ) ។ (សៀវភៅបឋមវិបស្សនា៣១៨ ដោយព្រះធម្មាចារ្យ ភិក្ខុសំប៊ុនធឿន) ។
ធាតុខ្យល់ (វាយោធាតុ)
ធាតុខ្យល់មាន៦
១- ខ្យល់ដែលផាត់ឡើងទៅលើ (ឧទ្ធង្គមាវាតា)
២- ខ្យល់ដែលផាត់ទៅខាងក្រោម (អធោគមាវាតា)
៣- ខ្យល់ដែលផាត់នៅខាងក្រៅពោះវៀន (កុច្ឆិសយាវាតា)
៤- ខ្យល់ដែលផាត់នៅខាងក្នុងពោះវៀន (កោដ្ឋាសយាវាតា)
៥- ខ្យល់ដែលផាត់ផ្សាយ ទៅសព្វសព៌ាង្គកាយ (អង្គមង្គានុសារិនោវាតា)
៦- ខ្យល់ដកដង្ហើមចេញចូល (អស្សាសបស្សាសាវាតា) ។ (សៀវភៅបឋមវិបស្សនា៣១៩) ។
មហាភូត៤ បើរាប់រៀបដោយពិស្តា មាន៤២អាការៈគឺ ធាតុដី២០ ធាតុទឹក១២ ធាតុភ្លើង៤ និងធាតុខ្យល់៦ ។
ធាតុទាំង៤នេះ រាប់ជារូបធំ ឬរូបសំខាន់ ដែលមិនអាស្រ័យដោយរូបដទៃ (នោឧបាទា) មានន័យថា មិនអាចបំបែកអាតូម បន្តទៀតបានទេ ។ ពិតមែនតែមិនអាស្រ័យ ដោយរូបដទៃ មិនមែនមានន័យថា មហាភូតមិនប្រកបដោយ បច្ច័យនោះឡើយ ។ ដូច្នេះដូចជាក្នុងអដ្ឋកថាវិសុទ្ធិមគ្គទី៥ ធាតុនិមួយៗនៃមហាភូត មានធាតុ៣ទៀតជាហេតុជិត ។
ធាតុទី៥ និងធាតុទី៦ជាបន្ថែមលើមហាភូតរូប៤ខាងលើ ជួនកាលគេរកឃើញ ធាតុ២ផ្សេងទៀត នៅក្នុងគម្ពីរបាលីៈ
អាកាសធាតុ
ប្រហោងក្នុងកាយ ដូចជារន្ធត្រចៀក រន្ធច្រមុះ ប្រហោងមាត់ ទ្វារលាមក ។ល។
វិញ្ញាណធាតុ
ដែលរាប់ថាជាបរិសុទ្ធ និងមានពន្លឺ (បរិសុទ្ធំបរិយោទាតំ) សម្រាប់សំគាល់វេទនារម្មណ៍ ជាសុខ ទុក្ខ ឬឥតសុខឥតទុក្ខ ហើយនិងការកើត និងរលត់នៃផស្សៈ ដែលវេទនារម្មណ៍អាស្រ័យលើ ។ តាមអភិធម្មបិដក អាកាសធាតុត្រូវរាប់បញ្ចូល ទៅក្នុងពួកឧបាទាយរូប (ដែលអាស្រ័យនឹងមហាភូត) ។
លក្ខណ៍របស់សម្ផស្ស មិនមែនវត្ថុធាតុរូបមានន័យថាមានលក្ខណ៍ និងសំគាល់បានដោយវិញ្ញាណ ឧទាហរណ៍ ដូចជារបស់ដែលពាល់ត្រូវ ដោយកាយផង ដឹងបានដោយវិញ្ញាណផង ។ រូបមិនដែលជាអ្វីមួយ ដែលគេអាចធ្វើ ឲ្យឃ្លាតចេញអំពីការដឹង ប្រភេទណាមួយដែល គ្មានសំអាងលើការពិសោធន៍ វាមិនស្របគ្នានឹងអត្ថបទ ក្នុងព្រះពុទ្ធសាសនាជំនាន់ដើមទេ ។ រូបមិនមែនជាគ្រឹះ ឬវត្ថុធាតុ ដែលមានការដឹង (ដោយវិញ្ញាណ) ជាលក្ខណៈទេ ។ រូបនេះមានការដឹង តាមផ្លូវកាយជាកិច្ចរបស់វា ក្នុងគំនិតរបស់ អ្នកពុទ្ធនិយមជំនាន់ដើម ។ រូបសំគាល់ដោយមុខងាររបស់វា មិនមែនដោយវាជាអ្វីនោះឡើយ ។ ដូច្នេះមហាភូត៤ គឺជាគំនិតអរូបី ដែលទាញយក អំពីផ្នែកនៃវិញ្ញាណ ។ វាត្រូវចាត់ចូលទៅក្នុង ប្រភេទនៃសម្ផស្ស ហើយមិនមែនជាសម្ភារនិយម បែបទស្សនវិជ្ជាទេ ។ វាមិនមានន័យថា ជារូបធម៌ខាងក្រៅ ដែលមិនអាស្រ័យនឹងវិញ្ញាណ នោះឡើយ ។
ការប្រើក្នុងការរំដោះទុក្ខក្នុងគម្ពីរព្រះពុទ្ធសាសនា មហាភូត៤ត្រូវយកមកប្រើ ដើម្បីបំភ្លឺអំពី គំនិតនៃសេចក្តីទុក្ខហើយនិងជាអារម្មណ៍ របស់សមាធិ ។ គម្ពីរជំនាន់ដើមបង្អស់ ពន្យល់ថា មហាភូតរូប៤ជារបស់រឹង របស់រាវ របស់កំដៅ របស់ចលនា ដែលដឹងដោយវិញ្ញាណ ។ ចំណាត់ថ្នាក់ថាជាដីទឹកភ្លើងនិងខ្យល់ ជាការហៅជាអរូបី- ជាជាងសំដៅយករូប ដែលមានពិត គេពិនិត្យមើល ថាតើរបស់មានរូប គេដឹងដោយវិញ្ញាណ ដឹងដោយស្ទាប ស្គាល់ដោយវិញ្ញាណ យ៉ាងដូចម្តេច? ។
ការយល់ដឹងអំពីទុក្ខទំនាក់ទំនងនៃមហាភូត៤ ទៅនឹងសេចក្តីទុក្ខ ក្នុងផ្នែកពុទ្ធនិយម កើតឡើងដោយៈ
មហាភូត៤ជាចំណែក ធំជាងគេរបស់រូប (rūpa)
រូបជាខន្ធទី១ ក្នុងខន្ធ៥ (khandhas)
បញ្ចក្ខន្ធជាមូលដ្ឋាន ខ្ពស់បង្អស់នៃសេចក្តីទុក្ខ ក្នុងអរិយសច្ច៤ ។
ទំនាក់ទំនងខាងលើនេះ អាចបង្ហាញជាគំនូសបំព្រួញ តាមបែបបដិលោម (បញ្ច្រាស់) ដូចខាងក្រោមៈ
អរិយសច្ច៤ => សេចក្តីទុក្ខ => បញ្ចក្ខន្ធ => រូប => មហាភូត៤
ដូច្នេះ ការយល់ច្បាស់អំពីមហាភូត មានគុណប្រយោជន៍ ដើម្បីយល់ជ្រៅទៅក្នុង អរិយ សច្ចៈរបស់ព្រះពុទ្ធ ។
អារម្មណ៍របស់សមាធិក្នុងមហាសតិប្បដ្ឋានសូត្រ (ទីឃនិកាយ២២) ក្នុងការរាប់រៀប អំពីបច្ចេកទេសនៃ ការធ្វើកាយាសមាធិ ព្រះពុទ្ធបានពន្យល់ថាៈ
“…ដូចគ្នានឹងអ្នកសម្លាប់គោ ហើយនឹងសិស្ស របស់អ្នកសម្លាប់គោ កាលបានសម្លាប់គោហើយ ទៅអង្គុយនៅចំផ្លូវបំបែក រំលែកសាច់គោ ជាចំណែកតូចៗ មានឧបមាដូចម្តេចម៉ិញ ភិក្ខុពិចារណាឃើញ នូវកាយនេះឯង… ក្នុងន័យនៃធាតុថាៈ ក្នុងកាយនេះមាន ធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ ។ ភិក្ខុនោះនៅពិចារណា អំពីកាយ ជាកាយខាងក្នុង ដូច្នេះឯង…” ។
ក្នុងបញ្ជីកម្មដ្ឋាន៤០ (អារម្មណ៍របស់សមាធិ) ដ៏ល្បីនៃគម្ពីរវិសុទ្ធិមគ្គ មហាភូតចុះក្នុងបញ្ជី ជាកម្មដ្ឋានទី៤ដំបូង ។
លោក B. Alan Wallace ប្រៀបធៀបការបដិបត្តិ នៃ”ចូលរួមនឹង គ្រឿងសម្គាល់ចិត្ត” ក្នុងថេរវាទ ទៅនឹងការបដិបត្តិក្នុងមហាមុទ្រ Mahamudra និង Dzogchen នៃ “រក្សា ចិត្តលើភាពមិនមែនជាគំនិត” ដែលសំដៅយក ការផ្ចង់ស្មារតី លើធម្មជាតិនៃចិត្ត ។
ប្រភពក្នុងពុទ្ធសាសនាក្នុងបិដកបាលី មហាភូត បានយកមកពន្យល់ពិស្តា ក្នុងសូត្រ៖
មាហាហត្ថិបដោម្បមសូត្រ Mahahatthipadompama Sutta (មហាទេសនាអំពី ការប្រៀបធៀបដានជើងដំរី មជ្ឈឹមនិកាយ២៨) ។
មហារាហុលោវាទសូត្រ Maharahulovada Sutta (មហាទេសនានៃ ការទូន្មានចំពោះរាហុល មជ្ឈឹមនិកាយ៦២) ។
ធាតុវិភង្គសូត្រ Dhatuvibhanga Sutta (សេចក្តីពន្យល់អំពីធាតុ មជ្ឈឹមនិកាយ១៤០) ។
មហាភូតក៏បានលើកយក មកពោល ក្នុងសូត្រទាំងនេះដែរៈ
កេវទ្ធសូត្រ Kevaddha Sutta (ទីឃនិកាយ១១)
មហាសតិប្បដ្ឋានសូត្រ Mahasatipatthana Sutta (ទីឃនិកាយ២២)
សតិប្បដ្ឋានសូត្រ Satipatthana Sutta (មជ្ឈឹមនិកាយ១០)
ឆព្វិសោធនសូត្រ Chabbisodhana Sutta (មជ្ឈឹមនិកាយ១១២)
ពហុធាតុកសូត្រ Bahudhatuka Sutta (មជ្ឈឹមនិកាយ១១៥)
កាយគតសតិសូត្រ Kayagatasati Sutta (មជ្ឈឹមនិកាយ១១៩)
អានាថបិណ្ឌិកោវទសូត្រ Anathapindikovada Sutta (មជ្ឈឹមនិកាយ១៤៣)
ចតុធាតុវគ្គោCatudhatu-vaggo (សំយុត្តនិកាយ១៤)
សទ្ធម្មបតិរូបកសូត្រ Saddhammapatirupaka Sutta (សំយុត្តនិកាយ១៦.១៣)
ពិជសូត្រ Bija Sutta (សំយុត្តនិកាយ២២.៥៤)
អសិវិសសូត្រ Asivisa Sutta (សំយុត្តនិកាយ៣៥.១៩៧ ឬ ៣៥.២៣៩)
កិម្សុកសូត្រ Kimsuka Sutta (សំយុត្តនិកាយ៣៥.២០៤ ឬ ៣៥.២៤៥)
ទុតិយមិត្តមច្ចសូត្រ Dutiya-mittamacca Sutta (សំយុត្តនិកាយ៥៥.១៧)
ទេសនាខ្លីៗ ធាតុសូត្រ (សំយុត្តនិកាយ១៨.៩, ២៥.៩, ២៦.៩, ២៧.៩)
តិដ្ឋាសូត្រ Tittha Sutta (អង្គុត្តរនិកាយ៣.៦១)
និវេសកសូត្រ Nivesaka Sutta (អង្គុត្តរនិកាយ៣.៧៥)
រាហុលសូត្រ Rahula Sutta (អង្គុត្តរនិកាយ៤.១៧៧) ។
ម្យ៉ាងទៀត ព្រះវិសុទ្ធិមគ្គ៩.២៧ មានការពិភាក្សាវែងឆ្ងាយ អំពីមហាភូត៤ ។
បរាភវសូត្រ
(បទបឋ្យាវត្ត)
(ទេវតាទូលសួរព្រះសាស្តាថា)
(ព្រះសាស្តា ឆ្លើយតបនឹងទេព្តាថា)
បរាភវន្តំ បុរិសំ មយំ បុច្ឆាមគោតមំ
ភវន្តំ បុដ្ឋុមាគម្ម កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ មកសូមទូលសួរ នូវហេតុដែលគួរ ចម្រើនវិនាស
ប្រុសស្រីក្នុងលោ កសន្និវាស ដែលនឹងវិនាស សាបសូន្យចាកគុណ។
ឆ្ពោះព្រះគោតម ព្រះអង្គមានបុណ្យ មេត្តានិមន្ត សម្តែងឲ្យទាន
ធម្មជាតដូចម្តេច ដែលជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ
ធម្មកាមោ ភវំ ហោតិ ធម្មទេស្សី បរាភវោ។
អ្នកដែលចម្រើន គេក៏អាចស្គាល់ងាយ អ្នកដែលអន្តរាយ គេក៏អាចស្គាល់ពិត
អ្នកប្រាថ្នាធម៌ ល្អិតល្អក្នុងចិត្ត ហើយខំប្រព្រឹត្ត នឹងបានចម្រើន។
អ្នកដែលទ្រុស្តធម៌ ស្អប់ធម៌ឥតកើន ឥតកើនចម្រើន វិនាសទៅមុខ។
ឥតិ ហេតំ វិជានាម បឋមោ សោ បរាភវោ
ទុតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី១ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី២ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
អសន្តស្ស បិយា ហោន្តិ សន្តេន កុរុតេ បិយំ
អសតំ ធម្មរោចេតិ តំ បរាភវតោ មុខំ។
អ្នកដែលស្រឡាញ់ ពេញចិត្តសេ្នហា តែនឹងមនុស្សណា អសប្បុរស
តែងមិនស្រឡាញ់ ពេញចិត្តទាំងអស់ នឹងអ្នកសប្បរស មកធ្វើជាមិត្រ។
សេចក្តីស្រឡាញ់ ពេញចិត្តគំនិត ហើយទៅគប់ពិត អសប្បុរស
គាប់ចិត្តក្នុងធម៌ ឬមួយរបស់ ហេតុនៅទាំងអស់ នាំឲ្យវិនាស។
ឥតិ ហេតំ វិជានាម ទុតិយោ សោ បរាភវោ
តតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី២ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៣ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
និទ្ទាសីលី សភាសីលី អនុដ្ឋាតា ច យោ នរោ
អលសោ កោធបញ្ញាណោ តំ បរាភវតោ មុខំ។
អ្នកដេកចម្រើន១ និយាយចម្រើន១ និងអ្នកឥតព្រួយ ឥតគិតប្រឹងប្រែង
អ្នកខ្ជិលប្រអូស មិនមានខ្នះខ្នែង ខឹងច្រើនសម្តែង ឲ្យគេឃើញបាន។
ហេតុធម៌ទាំងនោះ មិនជាកល្យាណ នាំឲ្យខកខាន ខាតខូចប្រយោជន៍
មានជាប្រធាន តិចច្រើនដោយហោច នាំបង់ប្រយោជន៍ ហើយឲ្យវិនាស។
ឥតិ ហេតំ វិជានាម តតិយោ សោ បរាភវោ
ចតុត្ថំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៣ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៤ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
យោ មាតរំ បិតរំ វា ជិណ្ណតំ គតយោព្វនំ
បហុសន្តោ ន ភរតិ តំ បរាភវតោ មុខំ។
នរជនណា មានទ្រព្យធនធាន ហើយខ្លួនមិនបាន ចិញ្ចឹមរក្សា
មាតាបិតា ដែលចាស់ជរា ហេតុនោះទៅជា នាំឲ្យវិនាស។
ឥតិ ហេតំ វិជានាម ចតុត្ថោ សោ បរាភវោ
បញ្ចមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៤ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៥ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
យោ ព្រាហ្មណំ សមណំ វា អញ្ញំ វាបិ វនិព្វតំ
មុសាវាទេន វញ្ចេតិ តំ បរាភវតោ មុខំ។
ជនបញ្ឆោតព្រាហ្មណ៍ ឬពួកសមណៈ ពួកស្មូមជជក ឬអ្នកដទៃ
ដោយមុសាវាទ ឃ្លាតពាក្យប្រពៃ នោះប្រធាននៃ សេចក្តីវិនាស។
ឥតិ ហេតំ វិជានាម បញ្ចមោ សោ បរាភវោ
ឆដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៥ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៦ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
បហុតវិត្តោ បុរិសោ សហិរញ្ញោ សភោជនោ
ឯកោ ភុញ្ជតិ សាទូនិ តំ បរាភវតោ មុខំ។
បុរសអ្នកមាន ទ្រព្យធនធានច្រើន មាសប្រាក់ចម្រើន និងគ្រឿងអាហារ
លបលាក់របស់ ដែលឆ្ងាញ់ពិសា ស៊ីម្នាក់ឯងជា សេចក្តីវិនាស។
ឥតិ ហេតំ វិជានាម ឆដ្ឋមោ សោ បរាភវោ
សត្តមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៦ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៧ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
ជាតិត្ថទ្ធោ ធនត្ថទ្ធោ គោត្តត្ថទ្ធោ ច យោ នរោ
សញ្ញាតឹ អតិមញ្ញេតិ តំ បរាភវតោ មុខំ។
អ្នកដែលប្រកាន់ ជាតិទ្រព្យត្រកូល ហើយមិនប្រមូល សាច់ញាតិសន្តាន
មើលងាយញតិខ្លួន ដោយអាងខ្លួនមាន នោះជាប្រធាន សេចក្តីវិនាស។
ឥតិ ហេតំ វិជានាម សត្តមោ សោ បរាភវោ
អដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៧ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៨ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
ឥត្ថីធុត្តោ សុរាធុត្តោ អក្ខធុត្តោ ច យោ នរោ
លទ្ធំ លទ្ធំ វិនាសេតិ តំ បរាភវតោ មុខំ។
ជនអ្នកប្រព្រឹត្ត ល្បែងបីប្រការ ល្បែងស្រីល្បែងស្រា ល្បែងភ្នាល់ទាំងឡាយ
ធ្វើទ្រព្យខ្លួនមាន ឲ្យអន្តរាយ ការល្បែងទាំងឡាយ នោះនាំវិនាស។
ឥតិ ហេតំ វិជានាម អដ្ឋមោ សោ បរាភវោ
នវមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៨ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៩ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ
ទុស្សតិ បរទារេសុ តំ បរាភវតោ មុខំ។
ប្រុសមិនត្រេកអរ នឹងប្រពន្ធខ្លួន ហើយទៅជាប់ជួន នឹងស្រីពេស្យា
ទ្រុស្តនឹងប្រពន្ធ កូនជននានា ហេតុនោះទៅជា នាំឲ្យវិនាស។
ឥតិ ហេតំ វិជានាម នវមោ សោ បរាភវោ
ទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៩ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី១០ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
អតីតយោព្វនោ បោសោ អានេតិ តិម្ពរុត្ថនឹ
តស្សា ឥស្សា ន សុបតិ តំ បរាភវតោ មុខំ។
បុរសមានវ័យ ដែលចាស់ហួសពេក ហើយមានតម្រេក ដោយក្តីតណ្ហា
នាំយកស្រីក្មេង មកធ្វើភរិយា ហេតុនោះទៅជា នាំឲ្យវិនាស។
ឥតិ ហេតំ វិជានាម ទសមោ សោ បរាភវោ
ឯកាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី១០ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី១១ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
ឥត្ថឹ សោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ
ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ។
បុរសតាំងស្រី អ្នកលេងខ្ជះខ្ជាយ ឬស្រីទាំងឡាយ តាំងបុរសនោះ
ដែលជាអ្នកលេង ខ្ជះខ្ជាយដូច្នោះ អំពើទាំងនោះ នាំឲ្យវិនាស។
ឥតិ ហេតំ វិជានាម ឯកាទសមោ សោ បរាភវោ
ទ្វាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី១១ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី១២ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ
សោ ច រជ្ជំ បត្ថយតិ តំ បរាភវតោ មុខំ។
ជនណាកើតក្នុង ត្រកូលជាក្សត្រ អ្នកក្សត់សម្បតិ ហើយប្រាថ្នាធំ
ចង់បានជាស្តេច សោយរាជ្យស្តុកស្តម្ភ ហេតុនោះនឹងនាំ ឲ្យដល់វិនាស។
ឯតេ បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ
អរិយទស្សនសម្បន្នោ ស លោកំ ភជតេ សិវំ៕
ជនជាបណ្ឌិត គំនិតប្រសើរ បានឃើញដំណើរ នៃហេតុវិនាស
ដល់សត្វក្នុងលោ- កសន្និវាស គេចពីវិនាស គប់រកចម្រើន៕
បរាភវសុត្តំ និដ្ឋិតំ
(បរាភវសូត្រ ចប់)
តពីនេះទៅ នឹងសម្តែងទុក្ខរបស់នាមតទៅ ៖
នាមធម៌មាន៤ប្រការគឺ វេទនា១ សញ្ញា១ សង្ខារ១ វិញ្ញាណ១ ទាំង៤ប្រការនេះ ហៅថានាមធម៌ ព្រោះជាធម៌មានតែឈ្មោះ ជាសភាវធម៌ គ្មានរូបរាងកាយ រកកំណត់កត់
សំគាល់ សណ្នានភេទមិនបាន ។ ព្រះអនាវរណញ្ញាណ ទ្រង់ត្រាស់ទេសនា ចាត់ឲ្យឈ្មោះថានាមធម៌ ដើម្បីជាប្រយោជន៍ ដល់ព្រះយោគីអ្នកចំរើន វិបស្សនាបញ្ញា រាវរក
ឲ្យឃើញ សភាវធម៌ដែលជា របស់ពិត ពិនិត្យដោយ ព្រះត្រ័យលក្ខណញ្ញាណ ប៉ុណ្ណោះឯង ។ ទុក្ខរបស់នាមនោះ មាន៨កងគឺ សោកទុក្ខ១ បរិទេវទុក្ខ១ ទុក្ខទុក្ខ១ ទោមនស្ស
ទុក្ខ១ ឧបាយាសទុក្ខ១ អប្បិយេហិសម្បយោគទុក្ខ១ បិយេហិវិប្បយោគទុក្ខ១ យម្បិច្ឆំនលភតិតម្បិទុក្ខ១ បញ្ចុបាទានខន្ធាទុក្ខ១ ។ ទុក្ខទាំង៨ នេះជាទុក្ខរបស់នាម សម្រាប់
ដុតបំផ្លាញ ពួកនាមទាំង៤ ។ ដោះស្រាយទុក្ខ ក្នុងខន្ធទាំង៥នេះ ឃើញថាចង្អៀត ក្រៃពេកណាស់ ។
ខន្ធ៥នេះ ចែកទុក្ខទៅជា២ចំណែក ដូចបានអធិប្បាយ មកហើយ ម្នាលសញ្ញានិងវិញ្ញាណ អ្នកស្តាប់បានហើយឬនៅ? ខ្ញុំស្តាប់បានហើយ ពិតជាខ្ញុំនេះល្ងង់ ជាងសត្វ
មមាចមែន ។ សញ្ញាសួរថា ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ទាំង៥នេះ ជារបស់អ្នកណា? វិញ្ញាណឆ្លើយថា របស់ទាំង៥នេះ ជារបស់ខ្ញុំពិត ។ អើបើអ្នកឯង យល់ឃើញ
យ៉ាងនេះហើយ ទុក្ខទាំង៨នេះត្រូវបាន មកលើអ្នកទាំងអស់ ។ បញ្ញាថា អ្នកយល់យ៉ាងនេះ វិញទើបត្រូវ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ទាំង៥ នេះជារបស់ដី ទឹក ភ្លើង
ខ្យល់ មិនមែនជារបស់អ្នកទេ ។ កាលដែលភ្នែកវាកើត កើតរបស់វា ដល់ភ្នែកវាចាស់ ក៏វាចាស់របស់វា ដល់វាឈឺ ក៏វាឈឺរបស់វា ដល់វាស្លាប់ ក៏វាស្លាប់របស់វា ។ របស់ទាំងនេះ
ជារបស់ ដី ទឹក ភ្លើង ខ្យល់ ទាំងអស់ មិនមែនជារបស់អ្នកទេ បានជាថាមិន មែនជារបស់អ្នកនោះ ព្រោះកាយនេះ វាចាស់តែរាល់ថ្ងៃ ហូរទៅកាន់សេចក្តីទុក្ខ មិនទៀង អនត្តា
តែរាល់ថ្ងៃ អ្នកឃាត់ថាកុំឲ្យវាចាស់ កុំឲ្យឈឺ កុំឲ្យស្លាប់ ឃាត់យ៉ាងណា ក៏វាមិនស្តាប់ មិនតាមបង្គាប់អ្នកឯងដែរ ។ ត្រង់ឃាត់មិនបាន បង្គាប់មិនតាមនេះហើយ តើអ្នកសំគាល់
ថា ជារបស់អ្នក ដូចម្តេចកើត? សញ្ញា-វិញ្ញាណថា យីអើហ្ន៎! យើងទាំងពីរនាក់នេះ ខុសហើយតើ ខុសនេះមិនមែនតិចតួចទេ ប្រហែលជា២ម៉ឺន អសង្ខ័យមកហើយ មិនដែល
បាន ស្តាប់ធម៌យ៉ាងនេះម្តងសោះ ច្បាស់ណាស់ៗ ភ្លឺស្វាងដូចព្រះអាទិត្យ ទើបនឹងរះ ។ ខ្ញុំទាំង២នាក់ សូមថ្វាយខ្លួនចំពោះបញ្ញា សូមចាំទុកថា ខ្ញុំទាំង២នាក់លែង យល់ខុស
ដូចមុនទៀតហើយ ខ្ញុំកាលពីមុននោះ ជាអ្នកវង្វេងជ្រៅ ល្ងង់ខ្លាំងជាងសត្វមមាចពិត ឥឡូវនេះខ្ញុំឃើញ ច្បាស់ណាស់ព្រះអង្គ សូមព្រះបញ្ញាទ្រង់ព្រះមេត្តាប្រោស សម្តែង
ធម៌តទៅទៀត ខ្ញុំនឹងស្តាប់ឲ្យបានសព្វគ្រប់ ព្រះអង្គ ។
អើ សញ្ញា-វិញ្ញាណ ប្រពៃណាស់ អ្នកចូរតាំងសតិ ស្តាប់ឲ្យបានច្បាស់ចុះណ៎ា! អវិជ្ជា និងសង្ខារដែល បង្កើតអ្នកឯងមកនេះ គឺឲ្យដឹងតែខុសៗ យល់តែខុសៗ មិនបាន
ឲ្យយល់ទៅ តាមសភាវធម៌ តាមមែន តាមពិតរបស់ធម៌ ដល់ម្តងសោះឡើយ ឥឡូវនេះអ្នកកើតបញ្ញាហើយតើ បើដូច្នេះយើងនឹងសម្តែង អំពីទុក្ខទាំង៨កងនេះ ម្តងទៀតឲ្យអ្នក
ស្តាប់គឺ ៖
* ១- សោកទុក្ខ ទុក្ខព្រោះនឹកស្តាយ ស្រណោះអាឡោះអាល័យ ចំពោះសង្ខារ ដែលព្រាត់ប្រាសទៅ គឺរូប១ សម្លេង១ ខ្លិន១ រស១ សម្ផស្ស១ យល់ឃើញថា របស់ទាំង
៥នេះ ជារបស់ខ្លួន ហើយក៏ប្រកាន់ខ្ជាប់ ចង់ឲ្យតែនៅៗ ឲ្យតែទៀងៗ ដល់របស់នោះមិននៅ មិនទៀង ក៏កើតសេចក្តី សោកស្តាយចំពោះវត្ថុ ដែលវិនាសនោះ ។ ត្រង់សេចក្តីថា
ចង់ឲ្យវត្ថុទាំង៥នោះនៅៗ ទៀងៗ ត្រង់នេះជាតួភ្លើង មោហៈផង លោភៈផង ។ ត្រង់ដែលវត្ថុនោះវិនាសទៅ ហើយសោកស្តាយ ត្រង់នេះជាភ្លើងលោភៈ និងមោហៈ ឆេះឡើង
ឲ្យកើតទុក្ខ សោកស្តាយ ចំពោះរបស់ដែល បាត់បង់ទៅ ។ ភ្លើងទុក្ខនេះឆេះ ចំពោះតែពួកនាម ព្រោះសញ្ញា-វិញ្ញាណនេះ ល្ងង់ពេកណាស់ ហើរទៅចូលក្នុងគំនរភ្នក់ភ្លើង ហើយ
មិនដឹងជាភ្លើង ថែមទៀតផង ។
* ២- បរិទេវទុក្ខ បានខាងការយំទួញរៀបរាប់ ពោលបូរបាច់ប៉ប៉ាច់ប៉ប៉ោច ថ្លែងអំពីសេចក្តីកំសត់ផ្សេងៗ នឹងសង្ខារ ដែលព្រាត់ប្រាសបាត់ទៅ បណ្តាលឲ្យទៅជាត្អូញត្អែ
រអាក់រអួល តឹងណែន ចុកឆ្អល់ក្នុងដើមទ្រូង បណ្តាលឲ្យហៀរហូរ ទឹកភ្នែកសស្រាក់ តឹងចិត្ត ធ្ងន់ចិត្ត ។ ភ្លើងទុក្ខ នេះកើតមកពីមោហៈ ។
* ៣- ទុក្ខទុក្ខ ទុក្ខលំបាកទាំងរូបទាំងនាម ទុក្ខហើយទុក្ខទៀត បង្ហូរមកនូវសេចក្តីទុក្ខ មិនដាច់ជាប់តគ្នាទៅ ដូចជាខ្សែទឹក ដែលហូរនោះឯង ទុក្ខដែលត្រួតៗ លើគ្នា
យ៉ាងនេះ ហៅថា ទុក្ខទុក្ខ ។
* ៤- ទោមនស្សទុក្ខ ទុក្ខព្រោះសេចក្តីអាក់អន់ចិត្ត ចំពោះអារម្មណ៍ដែលឃ្នើសឃ្នងចិត្ត គឺអារម្មណ៍ទាំង៦ មានរូបារម្មណ៍ជាដើម ដែលភ្នែកឃើញ ហើយមិនត្រូវចិត្ត
មិនគាប់ចិត្ត ក៏កើតបដិឃៈ ថ្នាំងថ្នាក់ចិត្តចំពោះអារម្មណ៍ ដែលទាស់នោះៗ ហើយក៏ក្តៅរោលរាល ទៅជាភ្លើងទុក្ខ គឺភ្លើងទោសៈផង ភ្លើងមោហៈផង ។ សេចក្តីថា សត្វទាំង
ឡាយ ដែលមានសេចក្តីទុក្ខ ពេញប្រៀបដល់បន្ទុកហើយ តែងសោកស្តាយយំកន្ទក់កន្ទេញ គក់ទ្រូងផ្តួលខ្លួន ប្រមៀលត្រឡប់ត្រឡិន ផ្តួលខ្លួនដាំដូង យកជើងឡើងលើ
ចាប់កាំបិតកោរ អារកឬលេបថ្នាំពិស ចងកដោយខ្សែ ស្ទុះរត់ចូលភ្លើង រមែងសោយនូវ សេចក្តីទុក្ខយ៉ាងនេះ ជាអនេកប្បការ ហៅថា ទោមនស្សទុក្ខ ។
* ៥- ឧបាយាសទុក្ខ ទុក្ខបណ្តាលឲ្យរអាក់រអួលទង្គិះ ដោយការតឹងណែននៅក្នុងចិត្ត ព្រោះនឹកឃើញដល់សត្វនិងសង្ខារ ដែលជាទីស្រឡាញ់ ពេញចិត្ត ដែលព្រាត់
ប្រាស់ ទៅយូរហើយ ហើយនឹកឃើញ ដោយសេចក្តីអាល័យ ក៏ឆ្អែតចិត្តតឹងណែន ហៅថាឧបាយាសទុក្ខ នេះកើតអំពី មោហៈទាំងអស់ ។
* ៦- អប្បិយេហិសម្បយោគទុក្ខ ទុក្ខព្រោះជួបប្រទះ សត្វនិងសង្ខារដែលខ្លួនមិនត្រូវចិត្ត ។
* ៧- បិយេហិវិប្បយោគទុក្ខ ទុក្ខព្រោះព្រាត់ប្រាស់និរាស ចាកសត្វនិងសង្ខារ ដែលខ្លួន ពេញចិត្ត គាប់ចិត្ត ។
* ៨- យប្បិច្ឆំនលភតិតម្បិទុក្ខ ទុក្ខកើតអំពីចិត្តប៉ុនប៉ងប្រាថ្នា នូវរបស់ណាៗហើយ មិនបានរបស់នោះៗ ដូចសេចក្តីប្រាថ្នា ក៏នាំឲ្យកើតសេចក្តីទុក្ខ ។ ទុក្ខនេះមកតែអំពី
លោភៈ មោហៈ មានឧបាទាន ជាមេប្រកាន់មាំ បានជាទុក្ខទាំងអស់នោះ កើតឡើងច្រើនៗ ។
ទុក្ខទាំងអស់ ដូចបានអធិប្បាយមកនេះ ជាទីប្រជុំនូវភ្លើងលោភៈ ទោសៈ មោហៈ ទាំងអស់ ។ នែសញ្ញា- វិញ្ញាណ អ្នកធ្លាប់ដេក នៅក្នុងភ្លើងទុក្ខ ភ្លើងកិលេស ដូចបានអ
ធិប្បាយ មកនេះមែនឬទេ? មែនណាស់ហើយបញ្ញា ខ្ញុំទាំងពីរនាក់នេះល្ងង់មែន ដូចជាសត្វមមាច ត្រេកអរតែនឹងភ្លើង ។ ចំណែកខ្ញុំទាំងពីរនាក់ ឥតបានដឹងថាភ្លើងទុក្ខ និងភ្លើង
កិលេសនេះ ច្រើនដល់ម្លឹងទេ ។ ខ្ញុំឃើញ ច្បាស់ណាស់ហើយ ខ្ញុំជឿប្រាកដ ឥតមានសង្ស័យឡើយ សូមបញ្ញា សម្តែងតទៅទៀត ។
អើ បើដូច្នោះអ្នកចាំស្តាប់ចុះ យើងនឹងសម្តែង អំពីទុក្ខទោសរបស់ ខន្ធ៥តទៅទៀត ។ ខន្ធ៥នេះមានទុក្ខទោស ច្រើនជាអនេក ជារបស់មិនទៀងទាត់ មិនស្ថិតស្ថេរចិរកាល
យូរលង់ឡើយ តែងដឹកជញ្ជូន មកនូវសេចក្តីទុក្ខ យកមកឲ្យជាសម្បុក ឬថាជាទីលំនៅ រោគផ្សេងៗ សម្បូរទៅដោយដំបៅពក ដោយសេចក្តីចាក់ដោត និងដោយពាក្យតិះ
ដៀល អំពីសំណាក់ បុគ្គលដទៃ និងការមិនចំរើនផ្សេងៗ លុះដោយជម្ងឺដម្កាត់ ជាច្រើន មិនស្តាប់បង្គាប់ បញ្ជាអ្នកណាឡើយ ជរា ព្យាធិ និងមរណៈ តែងប្រលោមលួងលោម
ឲ្យលុះនៅក្នុង សេចក្តីវិនាស រាប់កប្បមិនអស់ឡើយ តែងនាំមកនូវកម្ម មិនមែនជាប្រយោជន៍ ធំទូលាយ ដល់បុគ្គលដែលមិនដឹងច្បាស់ នូវព្រះត្រៃលក្ខណ៍ ប្រកបដោយឧប
ទ្រពចង្រៃ គ្រប់យ៉ាងនិងភ័យផ្សេងៗ ជាប់ទៅដោយកម្ម ឥតប្រយោជន៍រាប់មិនអស់ ញាប់ញ័រទៅដោយ ជរានិងមរណៈ និងលោកធម៌ទាំង៨ វិនាសទៅដោយ សេចក្តីព្យាយាម
របស់ខ្លួន និងសេចក្តីព្យាយាម របស់បុគ្គលដទៃ មិនស្ថិតស្ថេរយូរ ប៉ុន្មានឡើយ រកអ្វីជាទីពឹងពុំបាន ឥតមានទីជ្រកកោនឡើយ សេចក្តីសុខ មានប្រមាណតិច ណាស់
រកសង្ឃឹមមិនបាន ជារបស់សូន្យទទេ ជារបស់មិនមែន ជាខ្លួនប្រាណ ប្រកដទៅដោយទោសផ្សេងៗ ចេះតែប្រែប្រួល ប្រព្រឹត្តទៅ ខុសចាករបស់ដើម រកខ្លឹមសារគ្មាន
ដូចដើមចេក រកសេចក្តីចំរើនគ្មាន តែងតែព្រាត់ប្រាស់ ចាកសត្វនិងសង្ខារ ដែលជាទី ស្រឡាញ់ពេញចិត្ត ប្រកបទៅដោយអាសវៈ មានកាមាសវៈជាដើម ជាបច្ច័យប្រជុំ
តាក់តែង ប្រកបដោយបច្ចុមារ និងកិលេសមារ តាមបៀតបៀនជានិច្ច គឺជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ ជាប់ជាបច្ច័យតាម បៀតបៀនមិនដាច់ រាប់មិនអស់នៅ
ក្នុងភពតូចនិងភពធំ ព្រោះតែអវិជ្ជា១ តណ្ហា១ ឧបាទាន១ កម្ម១ អាហារ១ ទាំង៥នេះហើយ ដែលជាអ្នកដឹកនាំឲ្យកើត ស្លាប់រាប់មិនអស់ វិលទៅវិលមក នៅតែក្នុងភព៣
ជួនកាលធ្លាក់ទៅនរក សោយសេចក្តីវេទនា រឹតតែធ្ងន់ៗថែមទៀត ។ ជួនកាលកើតទៅជាប្រេត សោយនូវសេចក្តីទុក្ខវេទនា ដោយរកអាហារ បរិភោគពុំបាន ជួនកាលមក
កើតជាមនុស្ស ដោយសេចក្តីទុក្ខលំបាក ជាប់ជាបច្ច័យតៗ គ្នាមិនដាច់ កើត ស្លាប់ ៗ រកទីបំផុតគ្មាន រាប់កំណើតក៏ពុំអស់ រាប់ការស្លាប់ក៏មិនអស់ កាលដែលស្លាប់ទៅនោះ
ក៏ទៅទទេ មានតែទុក្ខ និងទោសជាប់ តាមមកជាមួយផង ។ ខន្ធ៥មានទុក្ខទោសច្រើន ហូរទៅកាន់សេចក្តីវិនាស ដូចបានអធិប្បាយមកនេះឯង នែសញ្ញា- វិញ្ញាណ! អ្នកស្តាប់
បានហើយឬ ឬក៏នៅទេ?
ខ្ញុំទាំងពីរនាក់ ស្តាប់បានហើយ លោកម្ចាស់បញ្ញា ច្បាស់ណាស់ៗ ខ្ញុំឥតមានសេចក្តីសង្ស័យទេ ពិតជាខ្លួនខ្ញុំទាំងពីរនាក់នេះ កើតមកមួយជាតិៗ មានតែទុក្ខនិងទោស
ហើយប្រព្រឹត្ត ទៅកាន់សេចក្តីវិនាស គ្មានបានសុខទេ សូមលោកសម្តែង តទៅទៀតចុះ ។
បើដូច្នេះ យើងនឹងសម្តែង អំពីកំណើតដែលអ្នកកើតនោះ អាស្រ័យនូវធម៌ដូចតទៅនេះ ដើមដំបូងគឺ អវិជ្ជាៗ មានហើយជាបច្ច័យ ឲ្យកើតសង្ខារ ៗ មានហើយជាបច្ច័យ ឲ្យកើត
វិញ្ញាណ ៗ មានហើយជាបច្ច័យ ឲ្យកើតនាមនិងរូប ៗ មានហើយជាបច្ច័យ ឲ្យកើតសឡាយតនៈ ៗ មានហើយជាបច្ច័យ ឲ្យកើតផស្សៈ ៗ មានហើយជាបច្ច័យ ឲ្យកើតវេទនា ៗ
មានហើយជាបច្ច័យ ឲ្យកើតតណ្ហា ៗ មានហើយជាបច្ច័យ ឲ្យកើតឧបាទាន ៗ មានហើយជាបច្ច័យ ឲ្យកើតភព ៗ មានហើយជាបច្ច័យ ឲ្យកើតជាតិ ៗ មានហើយជាបច្ច័យ
ឲ្យកើតជរា មរណៈ ។ ក៏ធម៌ទាំង១២នេះ ចែកចេញជា២យ៉ាងគឺ រូប២៨ម៉្យាង នាមធម៌៤គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ ម៉្យាងរួមមក នៅលើខន្ធ៥ដដែល ជារបស់ដោយឡែក
ពីគ្នា តែត្រូវអាស្រ័យ គ្នានឹងគ្នាហើយប្រព្រឹត្តទៅ ជាសភាវធម៌មួយៗ មិនមែនជាសត្វ ជាបុគ្គល មិនមែនជាខ្លួន-ប្រាណ មិនមែនជាគេជាយើង ជាសភាវៈមួយៗ អាស្រ័យគ្នា
នឹងគ្នា កើតឡើងហើយ រលត់សូន្យទៅជាធម្មតា វិលកើត វិលស្លាប់ នៅក្នុងវដ្តសង្សារ រកទីបញ្ចប់គ្មាន ។
រីឯសញ្ញានិងវិញ្ញាណ បានស្តាប់ហើយគិតថា បើយើងប្រឹងនៅតែក្នុង ធម៌១២យ៉ាងនេះ មុខជានឹងបានតែទុក្ខ និងទោសយ៉ាងនេះ ពុំខានឡើយ បើដូច្នេះខ្ញុំទាំងពីរនាក់ សូម
សួរទៅបញ្ញាថា តើឲ្យខ្ញុំបដិបត្តិដូចម្តេច ទើបនឹងបានរួច អំពីធម៌ទាំង១២នេះ? បញ្ញាឆ្លើយថា អើសញ្ញា-វិញ្ញាណ អ្នកធ្លាប់នៅក្នុង នាវាត្រៃលោក ដែលប្រដាប់ដោយ ធម៌១៦
យ៉ាងនេះ ជាយូរអង្វែងណាស់ មកហើយ ។ ធម៌ទាំង១៦យ៉ាងនោះគឺ បដិច្ចសមុប្បាទ ១២ ត្រៃលោក៣ អាកាសធាតុ១ ត្រូវជា១៦ ។ ធម៌ទាំង១៦នេះ ហៅថា នាវាត្រៃលោក
សម្រាប់ដឹកនាំសត្វ ឲ្យទៅកាន់សេចក្តីវិនាស វិលទៅវិលមក នៅតែក្នុងភពតូចនិងភពធំ ។ ដូចមានសេចក្តីនៅខាងមុខឯណោះ ។
ត្រៃលក្ខណ៍ទាំង៣ ចូរកើតឡើងដល់អ្នក! ។ កាលបើកំណត់ទុក្ខ មកជាអារម្មណ៍ ជាប់មិនដាច់ ហៅថា ទុក្ខសច្ចៈ មានកិច្ចជាគ្រឿងកំណត់ ។ កាលបើឃើញទុក្ខ
ហើយ ចំរើនឲ្យច្រើនឡើងៗ ហៅថា មគ្គសច្ចៈ មានកិច្ចតែខាងធ្វើ ឲ្យចំរើនឡើងនូវធម៌ អនិច្ចំ ទុក្ខំ អនត្តា សមុទយសច្ចៈ មានកិច្ចលះបង់នូវតណ្ហា ឧបាទានចោល ។ កាល
បើរំលត់តណ្ហា ឧបាទានអស់ហើយ ហៅថា និរោធសច្ចៈ មានកិច្ចត្រូវធ្វើ ឲ្យជាក់ច្បាស់ នូវធម៌មិនទៀង ទុក្ខ អនត្តា និងធ្វើឲ្យជាក់ច្បាស់នូវមគ្គ ផល ព្រះនិព្វាន ។
នែសញ្ញា- វិញ្ញាណ! អរិយសច្ចៈទាំង៤ កើតឡើងដល់អ្នកហើយ ។ ត្រង់ដែលអ្នក ព្យាយាមចំរើន ឲ្យឃើញនូវទុក្ខទោសនោះ ហៅថា សម្មាវាយាមោ ។ ត្រង់ដែល
អ្នក រំលឹកទៅឃើញតែ មិនទៀង ទុក្ខ អនត្តា រឿយៗហៅថា សម្មាសតិ ។ ត្រង់ដែលអ្នក កំណត់ចិត្តទុកក្នុងអារម្មណ៍ របស់ត្រៃលក្ខណ៍ទាំង៣នោះ ឲ្យនឹងនៅមូលតែមួយ
ហៅថា សម្មាសមាធិ ។ ដូច្នេះអដ្នង្គិកមគ្គទាំង៨ មានដល់អ្នក គ្រប់គ្រាន់ហើយ ។ ត្រង់ដែលអ្នក កំណត់ទុក្ខមកជាអារម្មណ៍ រមែងរំលត់បង់ នូវសង្ខតនិមិត្ត គឺនិមិត្តដែល
ធ្លាប់ឃើញថាសុខ នោះចេញអស់ ហៅថាព្រះនិព្វាន ។ ត្រង់ដែលអ្នក កំណត់យកការមិនទៀង មកជាអារម្មណ៍នោះ រមែងរំលត់បង់នូវសញ្ញា ដែលធ្លាប់សំគាល់ថាទៀងៗ
ថាជាប់ៗ ថាល្អៗ នោះចេញ កាន់យកអសង្ខតនិមិត្ត គឺមិនមាន និមិត្តក្នុងអារម្មណ៍ទាំង៦ ហៅថាអនិមិត្តវិមោក្ខ ព្រោះរួចផុតអំពីនិមិត្ត ឬថាឆ្លងផុតអំពី អារម្មណ៍ទាំង៦ អស្មិ
មានៈក៏រលត់អស់ទៅ ឬហៅថា អនិមិត្តវិមោក្ខនិព្វាន ដូច្នេះវិញក៏បាន ។ ត្រង់ដែលអ្នក កំណត់នូវធម៌អនត្តា មកជាអារម្មណ៍នោះ គឺកំណត់ឃើញច្បាស់ថា ខន្ធទាំង៥នេះ
ពិតជាមិនមែនខ្លួន មិនមែនអញ-ឯង មិនមែនយើង មិនមែនគេ មិនមែនជាប្រុស-ស្រី មិនមែនជាសត្វ-បុគ្គល ។ កំណត់ឃើញច្បាស់ថា ជារបស់ធាតុ ដី ទឹក ភ្លើង ខ្យល់
ប៉ុណ្ណោះ ។ កាលបើឃើញថាមិនមែនខ្លួន មិនមែនអញដូច្នោះហើយ ក៏រមែងរំលត់បង់ នូវសង្ខតនិមិត្ត គឺនិមិត្តដែលឃើញ ថាខ្លួនៗ ថាអញៗនោះចេញបាន កាន់យកនូវ
អសង្ខតនិមិត្ត គឺមិនមាននិមិត្ត ហើយប្រព្រឹត្តទៅ ឆ្លងផុតពីសង្ខតធម៌ ឬថាឆ្លងផុត ពីអារម្មណ៍ទាំង៦ ឬថាប្រាសចាក សង្ខារធម៌ជាអារម្មណ៍ ឈ្មោះថាសុញ្ញតវិមោក្ខ ព្រោះ
រួចផុតអំពីនិមិត្ត ដែលឃើញថាខ្លួន ថាអញៗនោះ ។
នែសញ្ញា និងវិញ្ញាណ នាវាត្រៃលក្ខណ៍ មានគ្រប់គ្រាន់ ដល់អ្នកហើយឬ? មានគ្រប់គ្រាន់ហើយ ព្រះអង្គ ភ្លឺស្វាងច្បាស់ណាស់ៗ ដូចជាព្រះអាទិត្យទើបនឹងរះ
ភ្លឺណាស់ ឥតមានសង្ស័យអ្វី បន្តិចបន្តួចក្នុងភពទាំង៣ នេះសោះឡើយ ខ្ញុំទាំងពីរនាក់នេះ ក៏ឆ្លងផុតអំពី នាវាត្រៃលោកហើយ ឥតមានការទាក់ទាម នៅក្នុងនាវាត្រៃលោក
ទៀតទេ ។
បញ្ញាពោលថា មហាបាតិមោក្ខទាំង៣នេះ បើអ្នកចូលតាម បាតិមោក្ខណាមួយ ក៏នឹងឃើញច្បាស់ នូវព្រះនិព្វានដូចគ្នាទាំង៣ ។ កាលបើអ្នកចំរើនធម៌ទុក្ខំ ចូលកាន់
អប្បណិហិតវិមោក្ខ ក៏ឃើញច្បាស់នូវព្រះនិព្វាន ។ កាលបើអ្នកចំរើនធម៌អនិច្ចំ ចូលកាន់អនិមិត្តវិមោក្ខ ក៏ឃើញច្បាស់ នូវព្រះនិព្វានដូចគ្នា ។ កាលបើអ្នកចំរើនធម៌អនត្តា
ចូលកាន់សុញ្ញតវិមោក្ខ ក៏ឃើញច្បាស់ នូវព្រះនិព្វានដូចគ្នាដែរ ។ ធម៌ទាំង៣នេះ តាមតែអ្នកស្ទាត់ជំនាញ ពេញចិត្តណាមួយក៏បាន (បានជាកវីបូរាណយើង និពន្ធទុក ក្នុង
សាស្ត្រាច្បាប់ក្រមថា) ចូលមហាបាតិមោក្ខ គឺនិព្វានហោង ។ មហាបាតិមោក្ខទាំង៣នេះ ជាធម៌ផុតព្រំដែនរបស់ត្រៃលោក ។ នាវាត្រៃលក្ខណ៍ ដែលប្រដាប់ដោយ ធម៌១៦
គឺ អដ្នង្គិកមគ្គ៨ អរិយសច្ចៈ៤ ត្រៃលក្ខណ៍៣ និងព្រះនិព្វាន១ ។ ធម៌ទាំង១៦នេះ មានគ្រប់គ្រាន់ ដល់អ្នកហើយ ។ បើដូច្នេះ ចូរអ្នកកំណត់ធម៌ អនិច្ចំ ទុក្ខំ អនត្តា ឲ្យមាំមួនចុះ
ព្រោះថាសេចក្តីកំណត់ ជាហេតុនាំឲ្យត្រាស់ដឹង នូវពោធិបក្ខិយធម៌ ទាំង៣៧ប្រការ ហូរមកជុំលើការកំណត់ទុក្ខ គឺការកំណត់ថាមិនទៀង កំណត់ថាទុក្ខ កំណត់ថាជាអនត្តា ។
ឯការកំណត់ នូវធម៌ទាំង៣នេះ ជាកិច្ចរបស់ទុក្ខសច្ចៈ គឺជាកិច្ចត្រូវតែកំណត់ ហើយចំរើនធម៌ ទាំងនេះឲ្យច្រើនឡើងៗ នេះជាកិច្ចរបស់មគ្គសច្ចៈ ត្រូវតែចំរើនឲ្យច្រើន នូវ
សេចក្តីកំណត់ ទាំង៣នេះ ។ បញ្ញាដែលឃើញច្បាស់ នូវកងទុក្ខ មិនទៀងជាទុក្ខ ជាអនត្តា ឃើញច្បាស់នូវចិត្ត ដែលកំណត់ទុក្ខ ឃើញច្បាស់នូវមគ្គ ដែលចំរើនទុក្ខនោះ
ឃើញច្បាស់នូវធម៌ ដែលរំលត់ទុក្ខនោះ ត្រង់កិច្ចពិនិត្យឲ្យច្បាស់ នូវធម៌គ្រប់អន្លើនោះ ជាកិច្ចរបស់និរោធសច្ចៈ កិច្ចនេះត្រូវតែធ្វើ ឲ្យជាក់ច្បាស់ដោយញាណ ជាគ្រឿង
ត្រាស់ដឹង ។ ធម៌ដែលជាញាណ ត្រូវត្រាស់ដឹងនោះ គឺពោធិបក្ខិយធម៌៣៧ គឺសតិប្បដ្នាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រីយ៥ ពលៈ៥ ពោជ្ឈង្គ៧ អង្គមគ្គ៨ ។ ធម៌ទាំង៣៧
ប្រការនេះ កើតឡើងព្រម ដោយគ្រឿងកំណត់ ថាជាទុក្ខ កំណត់ថាមិនទៀង កំណត់ថាជាអនត្តា បើខ្វះគ្រឿងកំណត់ ថាមានទុក្ខជាដើមហើយ ធម៌ទាំង៣៧ប្រការនេះ
ឥតកើតមានទេ ។ បើកំណត់យក ធម៌អនត្តាមកជាអារម្មណ៍ ឃើញច្បាស់ថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ធម៌ទាំងអស់នេះ មិនមែនជាខ្លួនប្រាណ មិនមែនជាអញ-
ឯង មិនមែនជាប្រុស ស្រី មិនមែនជាសត្វ បុគ្គល ឃើញយ៉ាងនេះហើយ ខំបំពេញព្យាយាម ចំរើនមិនឲ្យដាច់ នោះសតិបដ្នាន៤ សម្មប្បធាន៤ ក៏កើតឡើងព្រម ឥទ្ធិបាទ៤
ឥន្ទ្រីយ៥ ពលៈ៥ ពោជ្ឈង្គ៧ អង្គមគ្គ៨ ក៏កើតឡើងព្រមគ្នា ដោយសេចក្តីកំណត់នោះ និងគប្បីព្យាយាម ចំរើនឲ្យច្រើនឡើងៗ នេះជាកិច្ចរបស់មគ្គសច្ចៈ ។ ពិនិត្យឲ្យជាក់
ច្បាស់ នូវពោធិបក្ខិយធម៌ ដែលកើតឡើងព្រម ដោយសេចក្តីព្យាយាម ចំរើននោះ ជាកិច្ចរបស់និរោធសច្ចៈ ។
សេចក្តីថាមគ្គញ្ញាណ ខាងដើមនេះ ធ្វើឲ្យសម្រេច មិនគប្បីធ្វើនូវកិច្ច ដទៃទៀតឡើយ ត្រូវតែចំរើនអនត្តា ជាអនុលោម បដិលោមម្យ៉ាងឲ្យសម្រេច ។ កិលេស
ដែលបិទបាំង នូវសច្ចៈទាំង៤នេះ ត្រូវកំចាត់បង់ ដោយអនុលោម៣ ចិត្តដែលមិនជាប់ នៅក្នុងសង្ខារ មិនស្ទុះស្ទារ ទៅកាន់អារម្មណ៍ផ្សេងៗ ដូចជាទឹក ដែលមិនដក់ នៅ
លើស្លឹកឈូក មានការប្រព្រឹត្តទៅ មានអនត្តាជាអារម្មណ៍ ទាំងនេះក៏កើតប្រាកដ ដល់ព្រះយោគីដែលមាន សេចក្តីខ្វល់ខ្វាយ ។ លំដាប់នោះ ព្រះយោគីចំរើន នូវអនុលោ
មញ្ញាណ ធ្វើនូវព្រះនិព្វាន ដែលមិនមាននិមិត្ត ប្រាសចាកសង្ខារធម៌ ឲ្យជាអារម្មណ៍ ហើយកន្លងនូវ បុថុជ្ជនគោត្រ និងបុថុជ្ជនភូមិ ហើយឡើងទៅកាន់ អរិយគោត្រ និងអ
រិយភូមិ គោត្រភូញាណក៏កើតប្រាកដ ហើយគ្របសង្កត់នូវ កិរិយាកើតឡើង និងកិរិយាប្រព្រឹត្តទៅ ហើយក៏ស្ទុះទៅកាន់ ព្រះនិព្វាន ជាអារម្មណ៍ ដូច្នេះឈ្មោះថា គោត្រភូ
ហើយក៏នៅ ស្ងៀមយ៉ាងណាមិញ ចំណែកព្រះយោគី ដែលនឹងឆ្លងទៅកាន់ព្រះនិព្វាន ក៏យ៉ាងនោះដែរ ។ អនុលោមជវនដែល ពិចារណាឃើញ អនិច្ចំ ទុក្ខំ អនត្តា ដូច្នេះ
ក៏មិនព្រម លែងនៅរូបនោះ ហើយលោតឡើង ដោយអនុលោមចិត្ត ជាបឋម មានចិត្តទោរទន់ ទៅកាន់ព្រះនិព្វាន ដូចជាទោរទន់ ទៅកាន់ត្រើយម្ខាង ជិតព្រះនិព្វាន ដោយ
តតិយជវន ដូចជាដល់ត្រើយខាងនាយ លែងពិចារណានូវសង្ខារ ដល់នូវត្រើយគឺព្រះនិព្វាន ដោយគោត្រភូចិត្ត អនុលោមញ្ញាណ កំចាត់បង់នូវងងឹតគឺកិលេស ដែលបិទ
បាំងនូវសច្ចៈ៤ តែមិនអាចធ្វើនូវ ព្រះនិព្វានឲ្យជា អារម្មណ៍បានឡើយ។ ឯគោត្រភូទើបធ្វើ ព្រះនិព្វានឲ្យជាអារម្មណ៍បាន តែមិនអាច កំចាត់បង់ងងឹត គឺកិលេសបានឡើយ ។
ចំណែកអនុលោមញ្ញាណ កំចាត់បង់នូវកិលេសបាន តែមិនអាចឃើញ នូវព្រះនិព្វាន ដោយខ្លួនឯងបានទេ ។ ឯគោត្រភូញាណ ឃើញនូវព្រះនិព្វាន តែមិនអាចកំចាត់បង់
កិលេសបានឡើយ មគ្គមិនលែងនូវសញ្ញា ដែលគោត្រភូញាណឲ្យ ។ បញ្ញានោះក៏ត្រាស់ដឹង តៗគ្នាមិនដាច់ ហើយទំលាយ នូវគំនរលោភៈ ទោសៈ មោហៈ ដោយអំណាច
អរិយមគ្គញ្ញាណ ។
នែសញ្ញា- វិញ្ញាណ ! ផ្លូវប្រតិបត្តិដែលបាន សំដែងមកនេះ អ្នកឃើញសព្វគ្រប់ហើយឬ? ខ្ញុំព្រះករុណាទាំង២នាក់ បានឡើងជិះ នាវាព្រះត្រៃលក្ខណ៍ ដែល
ប្រដាប់ដោយ ធម៌ទាំង១៦យ៉ាងនោះ ឃើញថាត្រជាក់ណាស់ សុខក្សេមក្សាន្តណាស់ ភ្លឺណាស់ ។ ផ្លូវប្រតិបត្តិដើម្បីជា គ្រឿងរំលត់ទុក្ខ ខ្ញុំស្គាល់ច្បាស់ណាស់ហើយ ឥត
មានទាក់ទាមទេព្រះអង្គ សូមព្រអង្គសំដែងធម៌ តទៅទៀត ។
អើបើដូច្នោះ យើងនឹងសំដែងអំពី នាវាត្រៃលោក ដែលប្រដាប់ដោយ ធម៌១៦យ៉ាង និង កិលេសដែលកើតឡើង ជ្រៀតជ្រែកនៅ ជាមួយគ្នានោះតទៅ ធម៌ទាំង
១៦នោះគឺ បដិច្ចសមុប្បាទ១២ ត្រៃលោក៣ អាកាសធាតុ១ ត្រូវជា១៦ ។ ធម៌ទាំង១៦នេះ ឧបមាដូចជានាវា សម្រាប់ដឹកនាំសត្វ ឲ្យទៅកាន់ភពតូច និងភពធំ ប្រកបទៅ
ដោយ ទុក្ខនិងទោស ច្រើនជាអនេក រាប់មិនអស់ នៅក្នុងភព៣ កើតហើយស្លាប់ ៗ ហើយកើតវិញ រកទីបំផុតគ្មាន ព្រោះតែប្រកបដោយ ធម៌ទាំង១៦យ៉ាងនេះ ។ នឹងអ
ធិប្បាយអំពីធម៌ ទាំង១៦យ៉ាងនេះតទៅគឺ បដិច្ចសមុប្បាទ១២នោះ បានសំដែងរួចមកហើយ (ក្នុងទំព័រលេខ២៩) ឯក្នុងទីនេះនឹងសំដែង តែអំពីត្រៃលោក និងអាកាសធាតុ
ប៉ុណ្ណោះ ។ ត្រៃលោកនោះមាន៣គឺ កាមលោក១ រូបលោក១ អរូបលោក១ និងអាកាសធាតុ១ ជាមេប្រធាន លើលោកទាំង៣ ។ អាកាសធាតុ ធាតុដែលស្រូបជប់ ឲ្យកើត
ឡើង នូវធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ នៅក្នុងលោកទាំង៣នេះ ម្ល៉ោះហើយសង្ខារលៃលក តាក់តែងឲ្យកើតមនុស្ស សត្វ នៅក្នុងកាមភព រូបភព អរូបភព ដោយសង្ខារ
ជាអ្នកតាក់តែងលៃលក ទៅតាមអំពើបុណ្យ និងអំពើបាបរបស់សត្វ ល្អនិងអាក្រក់ ធំនិងតូច ខ្ពស់និងទាប ដោយសង្ខារជាអ្នកចាត់ចែង លៃលកឲ្យកើតឡើង ដោយអាស្រ័យ
នូវធាតុទាំង៥ គឺអាកាសធាតុ១ ធាតុដី១ធាតុទឹក១ ធាតុភ្លើង១ ធាតុខ្យល់១ កើតឡើងតៗគ្នាគឺ អវិជ្ជា១ សង្ខារ១ វិញ្ញាណ១ នាមរូប១ សឡាយតនៈ១ ផស្សៈ១ វេទនា១
តណ្ហា១ ឧបាទាន១ ភព១ ជាតិ១ ជរាមរណៈ១ ធម៌ដែលកើតឡើង តៗគ្នានេះហៅថា បដិច្ចសមុប្បាទ ។ កងទុក្ខទាំង១២ ក៏កើតឡើង តៗគ្នាជាមួយនឹង បដិច្ចសមុប្បាទ
ហើយប្រព្រឹត្តទៅ នៅក្នុងនាវាត្រៃលោក៣គឺ កាមលោក រូបលោក អរូបលោក លោកទាំង៣នេះ បានសេចក្តីថាវិនាស ក្នុងកាមលោកក៏វិនាស រូបលោកនិងអរូបលោក ក៏
វិនាស ត្រង់សេចក្តីថាវិនាស ហៅថា លោក ។ ត្រង់ដែលសូន្យ ចន្លោះទទេៗ ហៅថាអាកាសធាតុ ។
ធម៌ទាំង១៦នេះ ឧបមាដូចជានាវា មួយសម្រាប់ដឹកនាំសត្វ ឲ្យទៅកាន់សេចក្តីវិនាស នៅតែក្នុងត្រៃលោក ទាំង៣នេះទេ គឺកើតហើយស្លាប់ ស្លាប់ហើយកើត រាប់មិនអស់
រកទីចប់គ្មាន ។ ហេតុមកតែអំពីអវិជ្ជា តណ្ហានិងឧបាទាន ដែលជាបច្ច័យឲ្យកើតភព។ ភពនោះមាន២យ៉ាងគឺ ឧបបត្តិភព១ កម្មភព១ ។ ចំណែកឧបបត្តិភពនោះ មាន៩
ផ្សេងគ្នាដោយខន្ធ គឺកាមភព១ រូបភព១ អរូបភព១ សញ្ញាភព១ អសញ្ញាភព១ នេវសញ្ញានាសញ្ញាភព១ ឯកវោការភព១ ចតុវោការភព១ បញ្ចវោការភព១ ភពទាំង៩នេះ
ហៅថា ឧបបត្តិភព ។ ចំណែកកម្មភព ភពដែលប្រកបដោយ តម្រេកទាំងប៉ុន្មាន បានដល់អបាយភូមិ៤ មនុស្ស១ និងស្ថានសួគ៌៦ជាន់ ។ រូបភពគឺភពដែលមានរូប បានដល់
ព្រហ្ម១៦ជាន់ ។ អរូបភព ភពដែលឥតរូប បានដល់អរូបព្រហ្ម៤ជាន់ ។ សញ្ញាភព គឺភពដែលមានសញ្ញា ។ អសញ្ញាភព ភពដែលឥតសញ្ញា ។ នេវសញ្ញានាសញ្ញាភព បាន
ដល់អរូបព្រហ្ម៤ ។ ភព៩សង្ខេបតែប៉ុណ្ណេះ ។
នឹងសំដែងអំពីកម្មភពតទៅ ។ ឯកម្មភពនេះគឺភពដែលសត្វធ្វើ មាន៣យ៉ាងគឺ កាមភព១ រូបភព១ អរូបភព១ ។ ភពទាំង៣នេះ មានឧបាទាននិងតណ្ហា ជាបច្ច័យ
ឲ្យកើតឡើង ។ នឹងវិនិច្ឆ័យអំពីតណ្ហា និងឧបាទានដែលបង្កើតឡើង នូវភពនោះៗ ។ តណ្ហានោះមាន៣៦គឺ តណ្ហាខាងក្នុងមាន១៨ ខាងក្រៅមាន១៨ រួមជា៣៦ ។ ឯតណ្ហា
ខាងក្នុងនោះគឺ ចិត្តត្រេកអរនឹងភ្នែក តួចិត្ត ដែលត្រេកអរនោះ ហៅថា កាមតណ្ហា ភ្នែកនោះហៅថា កាមភព ។ បើជាប់ចិត្តនឹងភ្នែក ប្រកាន់យកតែទៀងៗ តួចិត្តជាប់នេះ
ហៅថា ភវតណ្ហា ភ្នែកនោះជារូបភព១ ។ បើចិត្តមិនចង់ឲ្យភ្នែក ចាស់ ឈឺ ស្លាប់ តួចិត្តដែល មិនចង់នោះជា វិភវតណ្ហា ភ្នែកនោះហៅថា អរូបភព១ ។ ក្នុងភ្នែក១មានតណ្ហា
៣ មានឧបាទាន៣ មានទិដ្និ២ គឺកាមតណ្ហា និងភវតណ្ហា ប្រកបដោយ សស្សតទិដ្និចំណែកឯវិភវតណ្ហា ប្រកបដោយ ឧច្ឆេទទិដ្និ ។ ឯឧបាទាននោះ ប្រកាន់ទៅតាម តណ្ហា
ទាំង៣ មិនដែលលះបង់ ចោលគ្នាឡើយ ។ បើចិត្តត្រេកអរនឹងត្រចៀក តួចិត្តដែលត្រេកអរនោះជា កាមតណ្ហា ត្រចៀកនោះជា កាមភព បើចិត្តជាប់នឹងត្រចៀក ឲ្យនៅតែ
ទៀងៗ តួចិត្តជាប់នោះហៅថា ភវតណ្ហា ត្រចៀកនោះហៅថា រូបភព១ ។ បើចិត្តមិនចង់ ឲ្យត្រចៀកចាស់ ឈឺ ស្លាប់ តួ ចិត្តមិនចង់នោះហៅថា វិភវតណ្ហា ត្រចៀកនោះហៅ
ថា អរូបភព១ ។ ក្នុងត្រចៀក១ មានតណ្ហា៣ មានភព៣ មានឧបាទាន៣ មានទិដ្និ២ ។ បើចិត្តត្រេកអរនឹងច្រមុះ តួចិត្តដែលត្រេកអរនោះ ហៅថា កាមតណ្ហា ច្រមុះនោះហៅ
ថា កាមភព ។ បើចិត្តជាប់នឹងច្រមុះ ចង់ឲ្យនៅតែទៀងៗ តួចិត្តជាប់នោះហៅថា ភវតណ្ហា ច្រមុះនោះហៅថា រូបភព១ ។ បើចិត្តមិនចង់ ឲ្យច្រមុះចាស់ ឈឺស្លាប់ តួចិត្តដែល
មិនចង់នោះ ហៅថា វិភវតណ្ហា ច្រមុះនោះហៅថា អរូបភព១ ។ ក្នុងច្រមុះនោះ មានតណ្ហា៣ មានភព៣ មានឧបាទាន៣ មានទិដ្និ២ គឺកាមតណ្ហា និងភវតណ្ហា ប្រកបដោយ
សស្សតទិដ្និ និងវិភវតណ្ហា ប្រកបដោយ ឧច្ឆេទទិដ្និ (ដូចគ្នាទាំងអស់) ។ បើចិត្តត្រេកអរ នឹងអណ្តាត តួចិត្តដែល ត្រេកអរនោះហៅថា កាមតណ្ហា អណ្តាតនោះហៅថា កាម
ភព ។ បើចិត្ត ជាប់នឹងអណ្តាតនោះ តួចិត្តជាប់នោះហៅថា ភវតណ្ហា អណ្តាតនោះហៅថា រូបភព១ ។ បើចិត្ត មិនចង់ឲ្យ អណ្តាតចាស់ ឈឺ ស្លាប់ តួចិត្តដែល មិនចង់នោះ
ហៅថា វិភវតណ្ហា អណ្តាតនោះហៅថា អរូបភព១ ។ បើចិត្តត្រេកអរនឹងកាយ តួចិត្តដែល ត្រេកអរនោះហៅថា កាមតណ្ហា កាយនោះហៅថា កាមភព១ ។ បើចិត្តជាប់នឹង
កាយ តួចិត្តដែលជាប់នោះ ហៅថា ភវតណ្ហា កាយនោះហៅថា រូបភព១ ។ បើចិត្តមិនចង់ ឲ្យកាយចាស់ ឈឺ ស្លាប់ តួចិត្តដែលមិនចង់នោះ ហៅថាវិភវតណ្ហា កាយនោះ
ហៅថា អរូបភព១ ។ បើចិត្តត្រេកអរនឹងចិត្ត តួចិត្តដែលត្រេកអរ នោះហៅថា កាមតណ្ហា ចិត្តនោះហៅថា កាមភព១ ។ បើចិត្តជាប់នឹងចិត្ត តួចិត្តដែល ជាប់នោះ ហៅថា
ភវតណ្ហា ចិត្តនោះហៅថា រូបភព១ ។ បើចិត្តមិនចង់ ឲ្យចិត្តព្រាត់ប្រាស តួចិត្តដែល មិនចង់នោះ ហៅថា វិភវតណ្ហា ចិត្តនោះហៅថា អរូបភព១ ។ តណ្ហា១៨ខាងក្នុង
សង្ខេបតែប៉ុណ្ណេះ ។
នឹងសំដែងអំពីតណ្ហាខាងក្រៅ១៨តទៅទៀត ។ បើចិត្តត្រេកអរនឹងរូប តួចិត្តដែលត្រេកអរនោះជា កាមតណ្ហា រូបនោះជា កាមភព១ ។ បើចិត្តជាប់នឹងរូប តួចិត្ត
ដែលជាប់នោះ ជាភវតណ្ហា រូបនោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យរូបព្រាត់ប្រាស តួចិត្តដែលមិនចង់នោះ ជាវិភវតណ្ហា រូបនោះជា អរូបភព១ ។ ក្នុងរូប១មានភព៣ មាន
តណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ (ដូចគ្នាទាំងអស់) ។ បើចិត្តត្រេកអរនឹងសម្លេង តួចិត្តដែល ត្រេកអរនោះជា កាមតណ្ហា សម្លេងនោះ ជាកាមភព១ ។ បើចិត្តជាប់នឹង
សម្លេង តួចិត្តដែលជាប់នោះ ជាភវតណ្ហា សម្លេងនោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យសម្លេងព្រាត់ប្រាស តួចិត្តដែលមិនចង់នោះ ជាវិភវតណ្ហា សម្លេងនោះជា អរូបភព១ ។
ក្នុងសម្លេង១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ (ដូចគ្នាទាំងអស់) ។ បើចិត្តត្រេកអរនឹងក្លិន តួចិត្តដែល ត្រេកអរនោះ ជាកាមតណ្ហា ក្លិននោះ ជាកាម
ភព១ ។ បើចិត្តជាប់នឹងក្លិន តួចិត្តដែលជាប់នោះ ជាភវតណ្ហា ក្លិននោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យក្លិនព្រាត់ប្រាស បាត់ទៅ តួចិត្តដែល មិនចង់នោះជាវិភវតណ្ហា ក្លិន
នោះជា អរូបភព១ ។ ក្នុងក្លិន១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ ។ បើចិត្តត្រេកអរ នឹងរស តួចិត្តដែលត្រេកអរនោះ ជាកាមតណ្ហា រសនោះជា កាម
ភព១ ។ បើចិត្តជាប់នឹងរស តួចិត្តដែលជាប់នោះ ជាភវតណ្ហា រសនោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យរសនោះបាត់ទៅ តួចិត្តដែល មិនចង់នោះជា វិភវតណ្ហា រសនោះជា
អរូបភព១ ។ ក្នុងរស១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ ។ បើចិត្តត្រេកអរ នឹងសម្ផស្ស តួចិត្តដែល ត្រេកអរនោះ ជាកាមតណ្ហា សម្ផស្សនោះជា កាម
ភព១ ។ បើចិត្តជាប់ នឹងសម្ផស្ស តួចិត្តដែលជាប់នោះ ជាភវតណ្ហា សម្ផស្សនោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យសម្ផស្សបាត់បង់ទៅ តួចិត្តដែល មិនចង់នោះជា វិភវតណ្ហា
សម្ផស្សនោះជា អរូបភព១ ។ ក្នុងសម្ផស្ស១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ ។ បើចិត្តត្រេកអរ នឹងធម្មារម្មណ៍ តួចិត្តដែល ត្រេកអរនោះ ជាកាមតណ្ហា
ធម្មារម្មណ៍នោះជា កាមភព១ ។ បើចិត្តជាប់ នឹងធម្មារម្មណ៍ តួចិត្តដែល ជាប់នោះជា ភវតណ្ហា ធម្មារម្មណ៍នោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យធម្មារម្មណ៍ ព្រាត់ប្រាសទៅ
តួចិត្តដែល មិនចង់នោះ ជាវិភវតណ្ហា ធម្មារម្មណ៍នោះជា អរូបភព១ ។ ក្នុងធម្មារម្មណ៍១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ ។
បូករួមតណ្ហាខាងក្នុង១៨ និងខាងក្រៅ១៨ ត្រូវជា៣៦ ។ តណ្ហាទាំង៣៦នេះ តែងកើតឡើង ផ្លាស់ប្តូរគ្នាជាធម្មតា ។ ត្រង់ដែលផ្លាស់ប្តូរគ្នា ម្តងៗនេះហើយ ដែល
ចាត់ជាអតីត អនាគត បច្ចុប្បន្ន ។ កាលបើភ្នែកក្រឡេក ឃើញរូបហើយ ចិត្តត្រេកអរ កាមតណ្ហានេះ ជាបច្ចុប្បន្ន អតីត អនាគតមិនទាន់ មានមកដល់ ។ កាលបើចិត្ត ជាប់
នឹងរូប ភវតណ្ហានេះជា បច្ចុប្បន្ន កាមតណ្ហានោះ ជាអតីតវិញ អនាគត មិនទាន់មានមកដល់ ។ កាលបើចិត្តមិនចង់ ឲ្យរូបព្រាត់ប្រាស វិភវតណ្ហានេះ ជាបច្ចុប្បន្ន ភវតណ្ហា
នោះ ជាអតីតវិញ អនាគតមិនទាន់ មានមកដល់ ។ តណ្ហានេះចាត់ទុកជា អតីត៣៦ អនាគត៣៦ បច្ចុប្បន្ន៣៦ រួមទាំងអស ត្រូវជា១០៨ ។
ជាតិកើតមានព្រោះភព ភពកើតមានព្រោះឧបាទាន ឧបាទានកើតមានព្រោះតណ្ហា តណ្ហាកើតមានព្រោះវេទនា វេទនាកើតមានព្រោះផស្សៈ ផស្សៈកើតមាន
ព្រោះសឡាយតនៈ សឡាយតនៈកើតមានព្រោះនាមនិងរូប នាមនិងរូបកើតមានព្រោះសង្ខារ សង្ខារកើតមានព្រោះអវិជ្ជា ។ ក៏បដិច្ចសមុប្បាទនេះ ជាធម៌ដោយឡែកអំពី
គ្នា តែត្រូវអាស្រ័យគ្នា ហើយកើតឡើងតៗគ្នា ព្រោះមានអវិជ្ជា និងសង្ខារជាមេប្រធាន បណ្តាលឲ្យកើតឡើង តៗគ្នាមិនដាច់ ហើយអវិជ្ជា ទៅកាន់ការ គ្រប់តំណែង សង្ខារ
ក៏ជាអ្នកតាក់តែងគ្រប់ដំណែង នៅក្នុងបដិច្ចសមុប្បាទធម៌នេះ ហើយកងទុក្ខ ទាំង១២មានជាតិទុក្ខជាដើម ក៏កើតឡើងតៗគ្នា ព្រោះមានអវិជ្ជា និងសង្ខារជា បច្ច័យ ។ កាល
បើបដិច្ចសមុប្បាទ កើតឡើង កងទុក្ខក៏កើតឡើង ហើយហូរចូល ទៅកាន់ត្រៃលោក ។ ត្រៃលោក ក៏បញ្ជូនទៅកាន់ អាកាសធាតុ ទៅនៅត្រង់សេចក្តី វិនាសសូន្យសោះ
ទទេៗហៅថា អាកាសធាតុ ។ នាវាត្រៃលោក ដែលប្រដាប់ ទៅដោយ ធម៌ទាំង១៦យ៉ាងនេះ គឺបដិច្ចសមុប្បាទ១២ ត្រៃលោក៣ អាកាសធាតុ១ ត្រូវជា១៦ ។ កាលបើធម៌
ទាំង១៦នេះកើតឡើង ហើយ ភ្លើងទុក្ខនិងភ្លើងកិលេស ក៏កើតឡើង តៗគ្នាជាប់មិនដាច់ ដូចន័យដែលមាន សេចក្តីអធិប្បាយ ទៅខាងមុខនេះ ។
ភ្លើងកិលេស ដែលកើតឡើង តៗគ្នានោះដូច្នេះគឺ សំយោជនៈ១០ កិលេស១០ មិច្ឆត្តធម៌១០ លោកធម៌៨ មច្ឆរិយៈ៥ វិបល្លាស៣ គន្ថៈ៤ អគតិ៤ អាសវៈ៤ ឱឃៈ៤
យោគៈ៤ នីវរណៈ៥ ឧបាទាន៤ បរាមាសៈ១ អនុសយៈ៧ មលៈ៣ អកុសលកម្មបទ១០ អកុសលចិត្តុប្បាទ១២ ។
សំយោជនៈ១០ គឺ
* សក្កាយទិដ្និ ប្រកាន់កាយថា ជារបស់ខ្លួន១
* វិចិកិច្ឆា សេចក្តីសង្ស័យ ស្ទាក់ស្ទើរ១
* សីលពត្តបរាមាសៈ ចិត្តស្ទាបអង្អែល ក្នុងជីវិត១
* កាមរាគៈ សេចក្តីត្រេកអរ ក្នុងកាម១
* បដិឃៈ សេចក្តីថ្នាំងថ្នាក់ចិត្ត១
* រូបរាគៈ សេចក្តីត្រេកអរ ក្នុងរូបភព១
* អរូបរាគៈ សេចក្តីត្រេកអរ ក្នុងអរូបភព១
* មានោ លើកដាក់ខ្លួន ឯងប្រកាន់១
* ឧទ្ធច្ចៈ ចិត្តអណ្តែតអណ្តូង រាយមាយ១
* អវិជ្ជា សេចក្តីល្ងង់ខ្លៅ១ ។
កិលេស១០នោះ គឺ
* លោភោ សភាពធ្វើចិត្ត ឲ្យជាប់ជំពាក់នៅ ក្នុងអារម្មណ៍១
* ទោសោ សភាពធ្វើចិត្ត ឲ្យប្រទុស្ត ក្នុងអារម្មណ៍ ឬថ្នាំងថ្នាក់១
* មោហោ សភាពធ្វើចិត្ត ឲ្យវង្វេងក្នុងអារម្មណ៍១
* មានោ សភាពលើកខ្លួន ឬដាក់ខ្លួន១
* ទិដ្និ ធម្មជាតិធ្វើចិត្ត ឲ្យឃើញខុស ឬយល់ខុស១
* វិចិកិច្ឆា ធម្មជាតិឲ្យសង្ស័យ ឬស្ទាក់ស្ទើរ១
* ថីនំ ធម្មជាតិ ធ្វើចិត្តឲ្យរួញរា ឬឲ្យធុញទ្រាន់ ក្នុងកុសលផ្សេងៗ១
* ឧទ្ធច្ចំ ធម្មជាតិ ធ្វើចិត្តឲ្យញាប់ញ័រ ឬឲ្យរាយមាយ១
* អហិរិកំ ធម្មជាតិ មិនខ្ពើមអំពើទុច្ចរិត១
* អនោតប្បំ ធម្មជាតិមិនខ្លាច ឬមិនតក់ស្លុត នូវអំពើទុច្ចរិត១ ។
មិច្ចត្តធម៌១០នោះគឺ
* ១- មិច្ឆាទិដ្និ គំនិតយល់ខុស ហើយប្រកាន់ថាត្រូវ
* ២- មិច្ឆាសង្កប្បៈ ត្រិះរិះខុស
* ៣- មិច្ឆាវាចា សំដីខុស
* ៤-មិច្ឆាកម្មន្តៈ ការងារខុស
* ៥- មិច្ឆាអាជីវៈ ចិញ្ចឹមជីវិតខុស
* ៦- មិច្ឆាវាយាមៈ ព្យាយាមខុស
* ៧- មិច្ឆាសតិ រលឹកខុស
* ៨- មិច្ឆាសមាធិ ដំកល់ចិត្តខុស
* ៩- មិច្ឆាវិមុត្តិ ផុតខុស
* ១០- មិច្ឆាញាណ ដឹងខុស ។
លោកធម៌៨នោះគឺ
* ១-លាភោ បានលាភ
* ២-អលាភោ មិនបានលាភ
* ៣-យសោ បានយស
* ៤-អយសោ មិនបានយស
* ៥-សុខំ បានសុខ
* ៦-ទុក្ខំ បានទុក្ខ
* ៧-និន្ទា តិះដៀល
* ៨-បសំសា សរសើរ ។
មច្ឆិរិយៈ៥នោះគឺ
* ១-អាវាសមច្ឆរិយៈ កំណាញ់អាវាស (ឬទីលំនៅ)
* ២-កុលមច្ឆរិយៈ កំណាញ់ត្រកូល
* ៣-លាភមច្ឆរិយៈ កំណាញ់លាភ
* ៤-វណ្ណមច្ឆរិយៈ កំណាញ់ពណ៌សម្បុរ (ឬកំណាញ់គុណ)
* ៥-ធម្មមច្ឆរិយៈ កំណាញ់ធម៌ ។
គន្ថៈ៤នោះគឺ
* ១-អភិជ្ឈាកាយគន្ថៈ ចំណងកាយគឺអភិជ្ឈា
* ២-ព្យាបាទកាយគន្ថៈ ចំណងកាយ គឺព្យាបាទ
* ៣-សីលពត្តបរាមាសកាយគន្ថៈ ចំណងកាយ គឺសីលពត្តបរាមាសៈ
* ៤-ឥទំភិនិវេសកាយគន្ថៈ ចំណងកាយ គឺសេចក្តីសំគាល់ ថារបស់នេះពិត ។
វិបល្លាស៣នោះគឺ
* ១-សញ្ញាវិបល្លាស សំគាល់ខុស គឺយល់ថាខន្ធ៥ ដែលជារបស់មិនទៀង សំគាល់ថាទៀង ទុក្ខសំគាល់ថាសុខ មិនមែនខ្លួន សំគាល់ថាខ្លួន
* ២-ចិត្តវិបល្លាស ត្រិះរិះខុស
* ៣-ទិដ្និវិបល្លាស យល់ខុស ។
អគតិ៤នោះគឺ
* ១-ឆន្ទាគតិ លំអៀងព្រោះ ស្រឡាញ់
* ២-ទោសាគតិ លំអៀងព្រោះស្អប់
* ៣-មោហាគតិ លំអៀងព្រោះ មិនដឹង
* ៤-ភយោគតិ លំអៀងព្រោះភ័យខ្លាច ។
អាសវៈ៤នោះគឺ
* ១-កាមាសវៈ តម្រាំគឺកាម
* ២-ភវាសវៈ តម្រាំគឺភព
* ៣-ទិដ្នាសវៈ តម្រាំគឺទិដ្និ ការយល់ខុស
* ៤-អវិជ្ជាសវៈ តម្រាំគឺអវិជ្ជា សេចក្តីល្ងង់ ។
ឱឃៈ៤នោះគឺ
* ១-កាមោឃៈ អន្លង់គឺកាម
* ២-ភវោឃៈ អន្លងគឺភព
* ៣-ទិដ្នោឃៈ អន្លង់គឺទិដ្និ
* ៤-អវិជ្ជោឃៈ អន្លង់គឺអវិជ្ជា ។
នីវរណៈ៥នោះគឺ
* ១-កាមច្ឆន្ទៈ សេចក្តីប្រាថ្នាក្នុងកាម
* ២-ព្យាបាទៈ សេចក្តីគំនុំគំគួន
* ៣-ថីនមិទ្ធៈ សេចក្តីរួញរា
* ៤-ឧទ្ធច្ចៈ ចិត្តអណ្តែតអណ្តូង
* ៥-វិចិកិច្ឆា សេចក្តីសង្ស័យមិនដាច់ស្រេច ។
ឧបាទាន៤នោះគឺ
* ១-កាមុបាទាន ការប្រកាន់ខ្ជាប់ក្នុងកាម
* ២-សីលពត្តុបាទាន ការប្រកាន់ខ្ជាប់ក្នុងសីលវត្ត
* ៣-អត្តវាទុបាទាន ការប្រកាន់ខ្ជាប់ក្នុងខ្លួនប្រាណ
* ៤-ទិដ្នុបាទាន ការប្រកាន់ខ្ជាប់ ក្នុងការយល់ឃើញ ។
បរាមាសៈ១ គឺមិច្ឆាទិដ្និ ។
អនុសយៈ៧នោះគឺ ១-កាមរាគានុសយៈ ២-ភវរាគានុសយៈ ៣-បដិឃានុសយៈ ៤-មានានុសយៈ
៥-ទិដ្នានុសយៈ ៦-វិចិកិច្ឆានុសយៈ ៧-អវិជ្ជានុសយៈ ។ អនុសយៈទាំង៧នេះ ជាកិលេស ដេកត្រាំនៅរឿយៗ ក្នុងសន្តានរបស់សត្វ ។
មូលៈ៣នោះគឺ ១-លោភៈ ២-ទោសៈ ៣-មោហៈ ។
អកុសលកម្មបទ១០នោះគឺ កាយកម្ម៣ វចីកម្ម៤ មនោកម្ម៣ ត្រូវជា១០ ។
អកុសលចិត្តុប្បាទ១២នោះគឺ លោភមូល៨ ទោសមូល២ មោហមូល២ ត្រូវជា១២ ។
ភ្លើងកិលេសដែលកើតឡើងតៗគ្នាដូច្នេះនេះ គឺមកតែអំពីអវិជ្ជានិងសង្ខារ ជាបច្ច័យឲ្យកើតឡើង នៅក្នុងបដិច្ចសមុប្បាទដដែល ។ នែសញ្ញា និងវិញ្ញាណ !
អ្នកឃើញភ្លើងកិលេស ហើយឬនៅ? សាធុ សាធុ ប្រពៃហើយ! ប្រពៃហើយ! ខ្ញុំទាំងពីរនាក់ ឃើញច្បាស់ ណាស់ហើយ ថាភ្លើងកិលេស ទាំងអស់នេះ ប្រជុំចូលក្នុង បដិច្ច
សមុប្បាទធម៌ ទាំង១២ពិតមែន ហើយធម៌ទាំងនេះបង្វិល ឲ្យវិលទៅកាន់ នាវាត្រៃលោក ហើយក៏នាំចូល ទៅកាន់អាកាសធាតុ គឺជារបស់ សោះសូន្យទទេៗ រកប្រយោជន៍
គ្មាន ស្លាប់ទៅទទេៗ មានតែភ្លើងទុក្ខ និងភ្លើងកិលេស ជាប់តាម ទៅជាមួយផង ដល់ត្រឡប់ មកកើតវិញ ក៏មកទទេៗ មានតែភ្លើងទុក្ខ និងភ្លើងកិលេស តាមមក ជាមួយ
ផង ។ ខ្ញុំទាំងពីរនាក់ ឃើញច្បាស់ថា នាវាត្រៃលោក ដែលប្រដាប់ដោយ ធម៌១៦គឺ បដិច្ចសមុប្បាទ១២ ត្រៃលោក៣ អាកាសធាតុ១ ។ ធម៌ទាំង១៦នេះ ពិតជាប្រកប ទៅ
ដោយភ្លើងទុក្ខ និងភ្លើងកិលេស ដុតបំផ្លាញរូប ដុតបំផ្លាញនាម ឲ្យរលាយទៅជា អាកាសទទេៗ ។ ឯភ្លើងទុក្ខទាំង៤ភ្នក់នេះ សម្រាប់ដុតបំផ្លាញ រូបទាំង២៨ឲ្យ រលាយសោះ
សូន្យ ទៅទទេៗ ។ ចំណែកភ្លើងកិលេស ទាំង១៥០០នេះ សម្រាប់ដុតបំផ្លាញ ពួកនាមទាំង៤គឺ វេទនា១ សញ្ញា១ សង្ខារ១ វិញ្ញាណ១ ឲ្យរលាយសោះសូន្យទៅ ហើយបំភ្លៃ
កំណើត ឲ្យក្លាយទៅកើត ជាប្រេត-នរក-តិរច្ឆាន-អសុរកាយ សោយនូវសេចក្តី ទុក្ខវេទនា រកទីបំផុតគ្មាន ។
សត្វទាំងអស់ វិលកើតវិលស្លាប់រាប់មិនអស់ នៅក្នុងភពតូចនិងភពធំ ហេតុមកតែអំពី អវិជ្ជាខ្ទប់មុខ ឲ្យងងឹតងងល់ងប់ដូចយប់ ដូចមនុស្សខ្វាក់ លលើធ្វើលលាក់
ដូចអន្ទាក់ឆ្វាក់រឹតក អូសទាញដឹកនាំ ឲ្យនៅតែក្នុង នាវាត្រៃលោក ច្រើនមីរដេរដាស កកកុញណែនណាន់តាន់តាប់ ចង្អៀតដូចជា អង្ករនៅក្នុងនាឡិ ឬដូចជាស្និតចេក ត្រា
រាប់ពុំអស់ នូវមនុស្សសត្វដែលជិះ នៅលើនាវាត្រៃលោក ហើយបើកទៅ តាមប្រឡាយទឹក ដែលហូរត្របាញ់ គឺតណ្ហា ឆ្ពោះទៅកាន់ ភពតូចនិងភពធំ នោះឯង ។ ខ្ញុំទាំងពីរ
នាក់ ឃើញច្បាស់ណាស់ ព្រះអង្គ ថាមនុស្សសត្វ ទាំងអស់នេះ ស្ម័គ្រចិត្តជិះ តែនាវាត្រៃលោក ច្រើនរាប់មិនអស់ ។ ឯនាវាត្រៃល័ក្ខណ៍វិញ នៅចត ចោលទទេ ឥតមាន
មនុស្ស ឬសត្វណាជិះ សោះឡើយ មែនឬមិនមែន ព្រះអង្គ?
អើ! មែនហើយសញ្ញា វិញ្ញាណ អ្នកឃើញយ៉ាងហ្នឹង ត្រូវហើយ ព្រោះមានច្បាប់ថា ត្រៃលោក គោកត្រៃលក្ខណ៍ សង្សារចក្ក វិលមិនដល់ អវិជ្ជាជាឫសគល់ ជា
បច្ច័យនៃសង្ខារ នាំសត្វឲ្យសោកសៅ លិចលង់ទៅ ក្នុងជលសារ បញ្ចមារមោហន្ធការ រឹតរុំហ៊ុំជុំជាប់នៅ ។ នែសញ្ញា វិញ្ញាណ! មារទាំង៥នោះគឺ កិលេសមារ១ ខន្ធមារ១
អភិសង្ខារមារ១ មច្ចុមារ១ ទេវបុត្តមារ១ មារទាំង៥នេះ មានខ្សែ៥ សម្រាប់ចងមនុស្សសត្វ រឹតរុំហ៊ុំឲ្យជាប់នៅ តែក្នុងនាវាត្រៃលោក បានជានាវាត្រៃលក្ខណ៍ នេះនៅទំនេរ ។
សញ្ញា វិញ្ញាណ សួរទៅបញ្ញាថា កាលពីដើម ខ្ញុំបានធ្វើទាន សីល ភាវនាណាស់ដែរ តើខ្ញុំបាននៅក្នុង នាវាត្រៃលក្ខណ៍ ដែរឬទេ? ។ បញ្ញាសួរទៅសញ្ញា វិញ្ញាណវិញថា
កាលអ្នកធ្វើ ទាន សីល ភាវនានោះ តើអ្នកសំគាល់ឃើញ ដូចម្តេចបានជាអ្នកធ្វើ? ។ ខ្ញុំសំគាល់ឃើញដូច្នេះថា ធ្វើទានឲ្យបានផល មានភោគសម្បត្តិ ធ្វើសីលឲ្យបានផល
មានអាយុវែង រូបល្អ ចំរើនភាវនា ឲ្យបានផលមានបញ្ញា និងបានសេចក្តីសុខច្រើន ខ្ញុំសំគាល់ឃើញ ដូច្នេះហើយ ក៏ខំធ្វើទាន សីល ភាវនាទៅ ។ បញ្ញាថា បើអ្នកសំគាល់
ឃើញដូច្នោះ ហើយខំធ្វើទាន សីល ភាវនាយ៉ាងនេះ មិនបានចូលក្នុង នាវាត្រៃលក្ខណ៍ ជាដាច់ខាត បានជាថា មិនបានចូលក្នុង នាវាត្រៃលក្ខណ៍នោះ ព្រោះថាអ្នកសំគាល់
យក ត្រៃលោកមកជាអារម្មណ៍ ហៅថាលោកាធិបតេយ្យ អត្តាធិបតេយ្យ ។ ទាន សីល ភាវនារបស់អ្នកនេះ ចាត់ចូលទៅក្នុង នាវាត្រៃលោកទាំងអស់ ។ បើទាន សីល ភាវ
នារបស់អ្នក កាន់យក ធម្មាធិបតេយ្យ ជាអារម្មណ៍នោះ ទើបចាត់ចូល ទៅក្នុងនាវា ត្រៃលក្ខណ៍ទាំងអស់ ។ សញ្ញា វិញ្ញាណថា ទាន សីល ភាវនា ដែលខ្ញុំបានធ្វើទាំងអស់
មិនចាត់ចូល ទៅក្នុងនាវាត្រៃលក្ខណ៍ ខ្ញុំក៏យល់ព្រមហើយ ពិតជានៅក្នុង នាវាត្រៃលោក ប្រាកដមែន ចុះចំណែក ផលបុណ្យ បានឬមិនបាន? ។ បញ្ញាថា សេចក្តីត្រង់នេះ
អ្នកចាំស្តាប់ អភិធម្មសំដែងថា សោមនស្ស សហគត ញាណសម្បយុត្ត កុសលចិត្តកើតឡើង ប្រកបដោយ សោមនស្សវេទនា ប្រកបដោយញាណ ជាគ្រឿងដឹង បើមាន
ញាណ ទើបធ្វើទាន សីល ភាវនា កាន់យក ធម្មាធិបតេយ្យ ជាអារម្មណ៍បាន ។ កុសលចិត្ត ដែលកើតឡើងក្នុង នាវាត្រៃល័ក្ខណ៍ បើគ្មានញាណទេ ហើយធ្វើទាន សីល
ភាវនា ប្រើតែវិញ្ញាណនោះ កាន់យកបានតែ លោកាធិបតេយ្យ និងអត្តាធិបតេយ្យ ជាអារម្មណ៍ប៉ុណ្ណោះ ជាប់នៅក្នុង នាវាត្រៃលោក ទាំងអស់ ។ សោមនស្ស សហគត
ទិដ្និគតសម្បយុត្ត លោភចិត្តកើតឡើង ប្រកបដោយ សោមនស្សវេទនា និងព្រមដោយទិដ្និ ទាំង២ប្រការគឺ សស្សតទិដ្និ១ ឧច្ឆេទទិដ្និ១ ។ បើធ្វើទាន ប្រកបដោយសោមនស្ស
ព្រមដោយទិដ្និ ដែលយល់ឃើញថា អនាគតទៅ ខាងមុខ នឹងមានភោគ សម្បត្តិច្រើន ឃើញដូច្នោះហើយ ចិត្តក៏ត្រេកអរ ជាប់ចិត្តនឹងសម្បត្តិ ហើយក៏ប្រាថ្នាថា ឲ្យបាន
សម្បត្តិ៣គឺ សម្បត្តិមនុស្ស១ សម្បត្តិទេវតា១ សម្បត្តិព្រះនិព្វាន១ ។ ចំណែកឯអ្នក ដែលទទួល យកទាននោះ ក៏ឲ្យពរថា ឲ្យអ្នកបានសម្រេច ដូចសេចក្តីប្រាថ្នា របស់អ្នក
ចុះ ។ ចំណែកអ្នកម្ចាស់ទាន ក៏កើតលោភមូល សោមនស្ស ជាទិដ្និសម្បយុត្ត រឹតតែខ្លាំងឡើងៗ ត្រង់ដែលយល់ឃើញថា ធ្វើទានបាន សម្បត្តិច្រើននេះ ជាតួសស្សតទិដ្និ ។
ត្រង់ចិត្តដែលជាប់ នឹងសម្បត្តិ ប្រកាន់ឲ្យតែមានៗ ឲ្យតែនៅៗ នេះជាតួភវតណ្ហា ។ ត្រេកអរនឹងរបស់មាន ត្រេកអរនឹងរបស់នៅ នេះជាតួកាមតណ្ហា ។ បើមិនចង់ឲ្យ របស់
នោះវិនាស ព្រាត់ប្រាសទៅ នេះជាតួវិភវតណ្ហា ។ វិភវតណ្ហានេះ ប្រកបដោយ ឧច្ឆេទទិដ្និ ។ នែសញ្ញា វិញ្ញាណ! អ្នកស្តាប់ហើយ វិនិច្ឆ័យដោយខ្លួនឯង ចុះរឿងទាននេះ ។
ខ្ញុំទាំងពីរនាក់ស្តាប់បានជាក់ច្បាស់ណាស់ ថាធ្វើទានប្រកបដោយញាណសម្បយុត្ត ទើបបានមហាកុសល៨ ខ្ញុំដឹងច្បាស់ថាខ្ញុំជាបុថុជ្ជន គ្មានញាណសម្បយុត្ត
ទេ ព្រោះញាណសម្បយុត្តនោះ មានពីត្រឹមព្រះ សោតាបន្នបុគ្គល ឡើងទៅ ម្ល៉ោះហើយបានជា ខ្ញុំធ្វើទានតាំងពី ដើមរៀងរាបមក មានតែលោភមូល ជាទិដ្និសម្បយុត្ត ធ្វើ
ទានប្រាថ្នា ចង់ឲ្យបានតែផលបុណ្យ គឺឲ្យបានតែ ទ្រព្យច្រើនប៉ុណ្ណោះ ។ ខ្ញុំទាំងពីរនាក់នេះ យល់ឃើញថា ខុសឆ្ងាយអំពី ព្រះពុទ្ធសាសនា គ្មានឆិតគ្មានជ្រិះសោះ ។ ខ្ញុំ
ខុសណាស់ ព្រះអង្គបញ្ញា ហើយខ្លួនខ្ញុំមិនដឹង ជាខុសផង ឥឡូវនេះខ្ញុំបានភ្លឺ ណាស់ហើយព្រះអង្គ ខ្ញុំលែងវង្វេង ទៀតហើយ ។ សញ្ញា វិញ្ញាណថា ខុសម្លឹងៗ ហើយមិន
ដឹង ជាខុសផង ធ្វើទានម្តងៗលោភៈ តណ្ហារឹតតែច្រើនឡើង ម៉្លោះហើយផលលោភៈ ផលតណ្ហាឲ្យមក បានតែក្រៗ តែខ្វះៗ នេះជាផល របស់លោភៈ និងតណ្ហាហុចផល
ឲ្យយ៉ាងនេះឯង ។ ខ្ញុំទាំងពីរនាក់នេះ ខុសណាស់ព្រះអង្គ កាលខ្ញុំទៅរកស៊ី ធ្វើការងារអ្វីៗ ក៏យកលោភៈ តណ្ហានិងទិដិ្ន ទៅធ្វើទៅរក ដល់ខ្ញុំទៅធ្វើទាន ក៏យកលោភៈ តណ្ហា
និងទិដ្និទៅធ្វើ ទានទៀត ម៉្លោះហើយផលហុចឲ្យ មកបានតែទុក្ខ បានតែខុស បានតែក្រ បានតែខ្វះ នេះខ្លួនខ្ញុំវិនិច្ឆ័យ អំពីទានដោយខ្លួនឯង ឥតមានសេចក្តី សង្ស័យទេ
ពិតជានៅក្នុង នាវាត្រៃលោក ប្រាកដណាស់ព្រះអង្គ ។ ចុះធ្វើទានដូចម្តេច ទើបបានទៅនៅក្នុង នាវាត្រៃលក្ខណ៍? ។
អើសញ្ញា វិញ្ញាណ! អ្នកចាំស្តាប់ចុះ ធ្វើទានប្រកបដោយ សោមនស្សសហគត ញាណសម្បយុត្ត ទើបបានទៅនៅ ក្នុងនាវាត្រៃលក្ខណ៍ ។ ចុះញាណសម្បយុត្ត
នោះតើដូចម្តេច? ញាណសម្បយុត្តនោះ គឺ មគ្គញាណ ញាណដែល ត្រាស់ដឹងច្បាស់ នូវភ្លើងទុក្ខ និងភ្លើងកិលេស ក្នុងខន្ធទាំង៥ ដឹងច្បាស់នូវភ្លើងទុក្ខ និងភ្លើងកិលេស
ក្នុងកាមគុណទាំង៥ ញាណដែលដឹងច្បាស់នូវទុក្ខ ហើយចិត្តនៅ សម្បយុត្តជាប់នឹង អនិច្ចំ ទុក្ខំ អនត្តា ដូច្នេះឈ្មោះថាញាណ ។ ញាណនេះឯងហើយ ដែលធ្វើទានបាន
មហាកុសល៨នោះ ។ កាលដែលខ្ញុំ ធ្វើទាននោះ មានចិត្តសោមនស្ស ចំពោះបុគ្គល ដែលគួរឲ្យទាន មុននឹងឲ្យទាននោះ មានញាណជាគ្រឿងដឹងថា ឲ្យទាននេះរំលត់តែ
ភ្លើងគឺលោភៈ តណ្ហានិងឧបាទាន ឲ្យអស់តែប៉ុណ្ណោះ មិនមានចិត្តប្រាថ្នា អ្វីអំពីទាននោះឡើយ គឺមានចិត្តត្រេកអរ ចំពោះតែត្រង់បាន ធ្វើទាននេះ១ ត្រេកអរចំពោះ បុគ្គល
ដែលបាន ទទួលទាននេះ១ ។ បើធ្វើទានម្តងៗ លោភៈ តណ្ហា និងឧបាទាន ក៏រលត់អស់ បើរលត់អស់ហើយ មហាកុសល៨ក៏កើតឡើង ពេញនៅក្នុងចិត្ត ឥតខ្វះខាត ។
បើធ្វើទានម្តងៗ លោភៈ តណ្ហា ប្រាថ្នាចង់បានបុណ្យ ចង់បានសម្បត្តិ ចង់បានលាភ យស សរសើរ ចង់បានសុខ ចង់បានអាយុវែង ចង់បានរូបល្អ ចំណង់ចង់បាននេះ ហៅ
ថា លោភៈ តណ្ហា កើតមកអំពី សស្សតទិដ្និ កាន់យក លោកាធិបតេយ្យ និងអត្តាធិបតេយ្យ ជាអារម្មណ៍ ទាននេះឈ្មោះថា កាមសុខល្លិកាទាន រាប់ចូលក្នុង នាវាត្រៃលោក
ទាំងអស់ ។ ពាក្យបូរាណ មួយឃ្លាបានពោលថា បើឲ្យទានឲ្យអោយស្មោះ កុំអាឡោះ អាល័យស្ងួន ទ្រព្យនេះនឹងនាំខ្លួន ទៅបរលោក ពុំសោះសូន្យ។ អ្នកដែលឲ្យទាន ស្មោះ
នោះ គឺឲ្យទានទៅហើយ មិនប្រាថ្នា មិនទារយកបុណ្យ មិនទារយកសម្បត្តិ មិនទារយកសុខ សរសើរ លាភ យស មិនទារយក អាយុវែង មិនប្រាថ្នារូបល្អ ចិត្តមិនមាន អា
ឡោះអាល័យ ក្នុងការដែលបាន ឲ្យទានហើយនោះ គឺមានចិត្តស្ងបសម្ងាប់ ប្រាសចាកលោភៈ តណ្ហា ទិដ្និ និងឧបាទានស្រឡះ ។ តួចិត្តដែលស្ងប់ សម្ងាប់នេះហើយ ជាតួ
មហាកុសល៨ ។ បើឲ្យទានស្មោះ អស់លោភៈ តណ្ហា ទិដ្និ និងឧបាទាន ដូចបានពោលមកនេះ បុណ្យនោះច្រើន ជាអនេករាប់មិនអស់ ពីព្រោះលោភៈ តណ្ហាទិដ្និនេះ ជា
តួអកុសល បើអស់លោភៈ តណ្ហា ទិដ្និហើយ ចិត្តនោះជាតួ មហាកុសលទាំងអស់ ។ ទានដែលឲ្យស្មោះនេះ ព្រោះកាន់យក ធម្មធិបតេយ្យ ជាអារម្មណ៍ ហៅថា មជ្ឈិមាបដិ
បទាទាន រាប់បញ្ចូលទៅក្នុង នាវាព្រះត្រៃលក្ខណ៍ ។ សញ្ញាថា ខ្ញុំចេះអភិធម្មដែរ វិញ្ញាណថាខ្ញុំចេះដែរ ចុះហេតុដូចម្តេច ក៏បានទៅជា ធ្វើទានម្តងៗប្រកបដោយ លោភមូល
ជាទិដ្និសម្បយុត្តដូច្នេះ ហើយ មិនដឹងខុសផង ។ វិញ្ញាណថា យើងធ្លាប់បានធ្វើ ពីដើមរៀងរាបមក ក៏ច្រើនណាស់ដែរ ហើយ ទើបនឹងមកដឹង ខុសត្រូវក្នុងថ្ងៃនេះ ។ សញ្ញា
ថា យើងទាំងពីរនាក់នេះ ខុសហើយ បានជាថា ខុសហើយនោះ ព្រោះលោភៈ តណ្ហា និងសស្សតទិដ្និ កើតឡើងព្រមគ្នា ក្នុងកាលដែលយើង ធ្វើទានម្តងៗនោះ កាន់យក
តែ លោកាធិបតេយ្យ និងអត្តាធិបតេយ្យ ជាអារម្មណ៍ ហើយធ្វើទានទៅ លោភចិត្តកើតឡើង ហើយចង់បានបុណ្យ ចង់បានទ្រព្យ សម្បត្តិច្រើន ចង់បានជាទេវតា ជាព្រះ
ឥន្រ្ទ ចង់បានអាយុវែង ចង់បានលាភយស ចង់បានសុខសរសើរ ចង់បានរូបល្អ ។ ត្រង់ដែលចិត្ត ជាប់នឹងសម្បត្តិ នឹងវត្ថុទាំងអស់ ដូចជាខាងលើនេះ ហៅថាលោភចិត្ត ។
ត្រង់ដែល យល់ឃើញថា បានបុណ្យមកស្រួល បានសម្បត្តិមកស្រួល បានយសមកស្រួល យល់ឃើញដូច្នេះហៅថា សស្សតទិដិ្ន ។ បើចិត្តត្រេកអរ តែនឹងវត្ថុដូចមាន ខាង
លើនេះទាំងអស់ តួចិត្តដែលត្រេកអរ នោះហៅថា កាមតណ្ហា ។ បើចិត្តប្រកាន់ខ្ជាប់ នូវវត្ថុទាំងអស់នោះ ឲ្យតែនៅៗ ទៀងៗតួចិត្តនោះ ហៅថា ភវតណ្ហា ។ បើចិត្តមិនចង់
ឲ្យវត្ថុទាំងអស់នោះ វិនាសព្រាត់ប្រាស បាត់បង់ទៅ តួចិត្តដែលមិនចង់នោះ ហៅថា វិភវតណ្ហា ។ បើចិត្តកាន់យកនូវវត្ថុ ដូចមាននៅខាងលើនេះ ណាមួយមកជាអារម្មណ៍
ហើយធ្វើទានទៅ ទាននោះហៅថា លោកាធិបតេយ្យទាន និង អត្តាធិបតេយ្យទាន ។ នេះរាប់បញ្ចូលទៅក្នុង នាវាត្រៃលោក ទាំងអស់ ។ មានរឿងមួយសម្តែងថា នាកាល
ព្រះពុទ្ធសករាជ បាន២១៨ឆ្នាំ មានព្រះមហាក្សត្រ មួយព្រះអង្គ ទ្រង់ព្រះនាមធម្មាសោក ក្នុងកាលនោះ ព្រះអង្គបានកសាង ព្រះចេតិយចំនួន ៨ម៉ឺន៤ពាន់ ឃើញថាធ្វើទាន
នោះ ច្រើនជាអនេក តែកាន់យក អត្តាធិបតេយ្យ ជាអារម្មណ៍ ហើយខំកសាងទៅ ។ លុះកសាងរួច ស្រេចហើយ ទើបចូលទៅ ក្រាបទូលសួរ ព្រះមោគ្គលីបុត្តថា ខ្ញុំព្រះករុ
ណាម្ចាស់ កសាងនេះ តើនឹងបានទៅជាអ្វី? ព្រះមោគ្គលីបុត្តតបថា ទានដែលមហារាជ ធ្វើទាំងអស់នេះ ជាទានក្រៅ ព្រះពុទ្ធសាសនា គ្មានចូលក្នុង ព្រះពុទ្ធសាសនាទេ ។
បញ្ញាសួរទៅវិញ្ញាណថា នាវាត្រៃលោក តើនាំសត្វឯណា? វិញ្ញាណឆ្លើយថា នាវាត្រៃលោក នាំសត្វទៅកាន់ សេចក្តីវិនាស ព្រាត់ប្រាសសោះសូន្យ ទទេៗ ។ អើវិញ្ញាណ!
អ្នកឆ្លើយហ្នឹង ត្រូវហើយ ព្រោះថាសត្វ ទាំងអស់នេះ មានកម្មជាគោល បើធ្វើកម្មនោះយ៉ាងណា តែងហុចផលឲ្យមកយ៉ាងនោះ មិនដែលឲ្យផលមកខុសគោលដើមទេ ។
ឥឡូវនេះយើងធ្វើទានម្តងៗ យកតែគ្រឿងវិនាសមកជាអារម្មណ៍ ហើយឲ្យទានទៅ បានជាផលមក បានតែវិនាសព្រាត់ប្រាសសោះសូន្យទទេៗ ។ បើធ្វើទានកាន់យក លោ
កាធិបតេយ្យ និងអត្តាធិបតេយ្យ ជាអារម្មណ៍ ទាននោះហៅថា កាមសុខល្លិកាទាន រាប់បញ្ចូលទៅក្នុង នាវាត្រៃ លោកទាំងអស់ ។ បើធ្វើទាន កាន់យកធម្មាធិបតេយ្យ ជា
អារម្មណ៍ ទាននោះហៅថា មជ្ឈិមាបដិបទាទាន ។ មជ្ឈិមាបដិបទាទាននេះ រាប់បញ្ចូលទៅក្នុង នាវាត្រៃលក្ខណ៍ ។ ដែលធ្វើទាន កាន់យក លោកាធិបតេយ្យ និងអត្តាធិប
តេយ្យ ជាអារម្មណ៍នោះ មានគ្រប់សាសនា វៀរលែងតែ ព្រះពុទ្ធសាសនា ។ ព្រហ្មញ្ញសាសនា គ្រិស្តសាសនា និងឥស្លាមសាសនា ទាំង៣នេះគេប្រដៅឲ្យ ធ្វើទាន ហើយ
គេនាំគ្នា ប្រាថ្នាថា ឲ្យមានសម្បត្តិ ឲ្យបានបុណ្យ បានសក្តិយស ឲ្យបានខ្ពង់ខ្ពស់ ឲ្យបានកើតទៅ ជាទេវតា ជាព្រះឥន្រ្ទ ជាព្រះព្រហ្ម ឲ្យបានស្មើរៗគ្នាទៅហោង គេនាំគ្នា
សោមនស្ស ត្រេកអរថា សាធុៗ ៣ដង គេសន្មតថាបានបុណ្យ ។
ចំណែកព្រះពុទ្ធសាសនា មិនប្រដៅឲ្យធ្វើទាន សីល ភាវនា ដូច្នេះទេ គឺព្រះអង្គទ្រង់ប្រដៅ ឲ្យធ្វើទានដើម្បីរំលត់ នូវភ្លើងទុក្ខគឺលោភៈ១ ឲ្យធ្វើសីល ដើម្បីរំលត់នូវ
ភ្លើងទុក្ខគឺទោសៈ១ ឲ្យធ្វើភាវនាដើម្បី រំលត់នូវភ្លើងទុក្ខ គឺមោហៈ១ នេះព្រះពុទ្ធសាសនា ទ្រង់ទូន្មាន ឲ្យចេះធ្វើទាន ដើម្បីរំលត់ទុក្ខ ឲ្យចេះធ្វើសីល ដើម្បីរំលត់ទុក្ខ ឲ្យចេះ
ធ្វើភាវនា ដើម្បីរំលត់ទុក្ខដូច្នេះ ។ បើកាន់យក មិនទៀង-ទុក្ខ មកជាអារម្មណ៍ហើយ ធ្វើទាន-សីល-ភាវនា យ៉ាងនេះហៅថា ធម្មាធិបតេយ្យ គឺធ្វើទាន កាន់យកធម៌ជាធំ ។
បើធ្វើទាន កាន់យកធម៌ជាធំ ទើបបាន មហាកុសល៨ ទាននោះហៅថា មជ្ឈិមាបដិបទាទាន រាប់ចូលក្នុង នាវាត្រៃលក្ខណ៍ ។ នែសញ្ញា និងវិញ្ញាណ! អ្នក ស្តាប់ចូលចិត្ត
ច្បាស់ ហើយឬនៅទេ? សាធុៗ ប្រពៃណាស់ៗ ខ្ញុំទាំងពីរនាក់នេះ ដាច់ចាកការ សង្ស័យអស់ហើយ លោកម្ចាស់ ខ្ញុំឃើញច្បាស់ ភ្លឺច្បាស់ណាស់ ថាបើនឹងធ្វើទាន ត្រូវប្រា
រព្ធយក អនិច្ចំ ទុក្ខំ អនត្តា មាកជាអារម្មណ៍ នេះហៅថា ធម្មាធិបតេយ្យ យកធម៌ជាធំ តាមឱវាទដែល ព្រះសម្មាសម្ពុទ្ធ ទ្រង់ទូន្មាននោះ ពិតប្រាកដមែន ព្រោះញាណសម្ប
យុត្ត ជាប់នៅក្នុងចិត្ត ឃើញច្បាស់នូវធម៌ ទុក្ខ មិនទៀង អនត្តា ហើយមានសទ្ធាជ្រះថ្លា បរិច្ចាគទ្រព្យសម្បត្តិ ធ្វើទានចំពោះ បុគ្គលដែលគួរឲ្យ ញ៉ាំងមហាកុសល៨ ឲ្យកើត
ឡើងឥតអាក់ ហើយបានសម្រេច ជាព្រះសោតាបត្តិមគ្គញាណ លះបង់នូវលោភមូល ជាទិដ្និសម្បយុត្ត៤ គឺលោភមូលជា សោមនស្ស ទិដ្និសម្បយុត្ត៤ លោភមូលជា ឧ
បេក្ខាទិដ្និសម្បយុត្ត២ លះបង់នូវ សក្កាយទិដ្និ២០ លះបង់នូវវិចិកិច្ឆា១៦ លះបង់នូវ សីលពត្តបរាមាសៈដាច់ស្រឡះ ឥតមានសង្ស័យ ក្នុងជីវិត ។ លែងទៅកាន់ អបាយភូមិ
ព្រោះលះដាច់លោភចិត្ត ជាទិដ្និសម្បយុត្ត៤ ហើយចិត្តក៏សម្បយុត្ត ទៅលើមគ្គនិងផល ។
អើសញ្ញា វិញ្ញាណ! ធម្មចក្ខុញាណ ករណីញាណ កើតឡើងហើយ ដល់ភ្នែករបស់អ្នក អ្នកឃើញធម៌ច្បាស់ ទៅតាមសភាវធម៌ពិតៗ ឥតមានឃ្លាតឡើយ ។
បើធ្វើទាន ស្តាប់ធម៌ ធ្វើអ្វីអ្វីក៏ដោយ បើមិនកាន់យក ធម្មាធិបតេយ្យ ជាអារម្មណ៍ទេ ក៏មិនអាចញ៉ាំង មហាកុសល៨ ឲ្យកើតឡើងបានឡើយ លោកុត្តរៈ មគ្គ ផល ព្រះនិព្វាន
ក៏មិនអាចកើតឡើង បានដែរ ។ មហាកុសល៨ នេះជាធម៌អាចញ៉ាំង លោកុត្តរៈឲ្យកើតឡើងបាន សម្រេចជា សោតា-សកទា- អនាគា-អរហត្ត នោះក៏មកតែអំពី មហាកុ
សល ជាលោកិយនេះ ឲ្យសម្រេចទៅជា លោកុត្តរៈបាន ។ តែមហាកុសល ទាំង៨នេះ ចែកចេញជា ពីរយ៉ាងគឺ កុសលប្រកបដោយ ញាណសម្បយុត្តម៉្យាង កុសលប្រកប
ដោយ ញាណវិប្បយុត្តម៉្យាង ។ ឯមហាកុសល ដែលប្រកបដោយ ញាណសម្បយុត្តនោះ មានកម្លាំង៥យ៉ាង កើតឡើងគឺសទ្ធា សតិ វិរិយៈ សមាធិ បញ្ញា មានកម្លាំងពេញ
បរិបូណ៍ហើយ អាចញ៉ាំងលោកុត្តរ កុសលឲ្យកើតឡើង កំចាត់បង់នូវ អាសវធម៌ឲ្យដាច់ ជាសមុច្ឆេទប្បហាន តាមជាន់ថ្នាក់ ដែលបានសម្រេច ជាសោតាបន្នក្តី ជាសកទា
គាមិក្តី ជាអនាគាមិក្តី ជាអរហត្តក្តី ។ ជួនកាលក៏សម្រេច ដល់អរហត្ត តែម្តងក៏មាន ដោយអំណាច កម្លាំងឥន្រ្ទីយទាំង៥ កំចាត់បង់នូវ សំយោជនៈ៥ ខាងក្រោមអស់ ដោយ
សមុច្ឆេទប្បហាន ។
ចំណែកមហាកុសល ដែលប្រកបដោយ ញាណវិប្បយុត្ត មិនអាចញ៉ាំង ឲ្យលោកុត្តរៈ កើតបានឡើយ ព្រោះកុសលនេះ មិនប្រកបដោយញាណ មិនមានឥន្រ្ទីយ
ជាកម្លាំង ។ ក្នុងមហាកុសល៨នេះ មានកុសល ដែលប្រាសចាក ញាណនោះ៤គឺ ខាងសោមនស្ស ញាណវិប្បយុត្ត២ ខាងឧបេក្ខាញាណ វិប្បយុត្ត២ ត្រូវជា៤ ។ កុសល
ទាំង៤នេះ មិនឆ្លងទៅលោកុត្តរៈ បានឡើយ ។ ព្រោះថាមហា កុសលទាំង៨នេះ កើតឡើងក្នុង សន្តានបុថុជ្ជន និងសេក្ខបុគ្គល តាំងពីសោតាបត្តិមគ្គ ដល់អរហត្តមគ្គ អស់
ត្រឹមប៉ុណ្ណេះ ។ មិនទូទៅដល់ អរហត្តផលទេ ព្រោះលោក ឈប់ធ្វើកម្ម ក្នុងទីកម្បាំង នោះអស់ហើយ ។ តែមហាកុសលដែលកើតឡើង ក្នុងសន្តានសេក្ខបុគ្គលនោះ គ្រាន់
តែផ្លាស់ឈ្មោះថា មគ្គ ផល ដូច្នេះវិញ ព្រោះថា មគ្គជាកុសល ផលជាវិបាកដូច្នេះ ។
សួរថា ចុះបើមហាកុសលនេះ កើតបានតែអំពីធ្វើទាន ឬក៏បានមកអំពីធ្វើអ្វីខ្លះ? តបថា កុសលនេះ បានមកអំពីធ្វើទាន សីល ភាវនា និងស្តាប់ធម៌ ហើយធ្វើទិដ្និ
ឲ្យត្រង់ទៅតាមធម៌ កំចាត់បង់លោភៈ ទោសៈ មោហៈ ដែលកំពុងធ្វើទាន សីល ភាវនានោះ ឲ្យទៅជា សម្មាទិដ្និវិសុទ្ធ ។ ត្រង់បញ្ញា ដែលបរិសុទ្ធហើយ ជាមហាកុសល
កុសលនេះចែកចេញ ជា៣ថ្នាក់គឺ ថ្នាក់ទី១ លះរាគៈ ទោសៈ មោហៈ ជាតទង្គប្បហាន ។ ទិដ្និបរិសុទ្ធមួយពេលៗ ហៅថា កាមាវចរកុសល ។ ថ្នាក់ទី២ លះរាគៈ ទោសៈ
មោហៈ ជាវិក្ខម្ភនប្បហាន ។ បញ្ញាបរិសុទ្ធបាននៅយូរៗ ហៅថា មហាកុសល ។ ថ្នាក់ទី៣ លះរាគៈ ទោសៈ មោហៈ ដាច់ស្រឡះ ហៅថាសមុច្ឆេទប្បហាន ។ មហាកុសល
នោះបានឈ្មោះថា មគ្គជាកុសលវិញ ព្រោះចិត្តសម្បយុត្តជាប់នឹងមគ្គផល ។ វិញ្ញាណសួរថា បើកុសលនេះ ញ៉ាំងលោកុត្តរៈ ឲ្យកើតឡើងបានហើយ ចាំបាច់ចំរើនកម្មដ្នាន
ចូលកាន់បឋមជ្ឈាន- ទុតិយជ្ឈាន-តតិយជ្ឈាន-ចតុត្ថជ្ឈានធ្វើអ្វីទៀត? ។
បញ្ញាឆ្លើយថា បើទុកជាចំរើន រូបសមាបត្តិ៤ក្តី អរូបសមាបត្តិ៤ក្តី ក៏គង់មកពិចារណា ឲ្យកើតឡើងនូវ មហាកុសល ទាំង៨នេះដែរ ទើបចូលទៅកាន់ លោកុត្តរៈ
បាន ។ ព្រោះហេតុអ្វី? ព្រោះថាឈាន សមាបត្តិទាំង៨នេះ ប្រាសចាកសម្មាទិដ្និ និងសម្មាសង្កប្បោ បានជាថា រូបាវចរនិងអរូបាវចរ ទាំងពីរនេះមិនបានឆ្លង ទៅកាន់លោ
កុត្តរៈទេ ។
វិញ្ញាណសួរថា ហេតុដូចម្តេច បានជារូបាវចរកុសល និងអរូបាវចរកុសល ប្រាសចាកបញ្ញា? ។ បានជាថា ប្រាសចាកបញ្ញានោះ កាលដែលចូល កាន់ចតុត្ថជ្ឈាន
ក្តី បញ្ចមជ្ឈានក្តី មានតែអង្គ២គឺ ឯកគ្គតា១ ឧបេក្ខា១ ចិត្តកាន់យក ឯកគ្គតាជាអារម្មណ៍ខ្លះ យកឧបេក្ខាជា អារម្មណ៍ខ្លះ ហើយក៏ព្រងើយ កន្តើយទៅ ព្រោះថាចិត្ត ដែល
ចូលកាន់ ឈានទាំងអស់នោះ ឥតបានពិចារណា អ្វីកើតទេ ជាចិត្តដែលប្រកប ដោយរូបាវចរវិបាក គឺថាចិត្តប្រាសចាកហេតុ មិនអាចនឹងពិចារណា ខន្ធ៥នោះបានឡើយ
បានជាថាប្រាសចាក សម្មាទិដ្និនិង សម្មាសង្កប្បោ ។ បើអដ្នង្គិកមគ្គ មិនមានហើយ លោកុត្តរៈក៏មិនមានដែរ ។
វិញ្ញាណសួរថា ចុះសម្មាទិដ្និ សេចក្តីបរិសុទ្ធ នៃទិដ្និនោះតើដូចម្តេច? បញ្ញាតបថា ទិដ្និនោះមាន២គឺ មច្ឆាទិដ្និ១ សម្មាទិដ្និ១ ។ ឯមច្ឆាទិដ្និនោះគឺ យល់ថាទៀង
ក្នុងរបស់ដែលមិនទៀង១ យល់ថាសុខ ក្នុងរបស់ដែលមានទុក្ខ១ យល់ថាខ្លួនអញ ក្នុងរបស់ដែលមិនមែន ខ្លួនអញ១ យល់ថាស្អាតក្នុង របស់ដែលមិនស្អាត១ យល់ថា
ស្រី-ប្រុស ក្នុងអាការៈដែល គ្មានស្រីប្រុស១ គំនិតដែលយល់ខុស ទាំងអស់នេះ មកអំពីអវិជ្ជា និងមោហៈ យល់តាមធម៌ហីនោ គាមោ ជាធម៌ ថោកទាប ជាធម៌របស់អ្នក
និគម មិនមែនជាធម៌ របស់ព្រះពុទ្ធទេ ។ បើយល់ទៅ តាមគំនិត ទាំង៤យ៉ាងនេះ តែងឲ្យផលមក ជាទុក្ខធ្ងន់ ទុក្ខហើយ ទុក្ខទៀតក្នុងភពទាំង៣ ព្រោះតែ ទិដ្និយល់ផ្កាប់មុខ
ធ្លាក់ទៅក្នុងអន្លង់ ទាំង៤ គឺអន្លង់កាមោឃៈ១ ភវោឃៈ១ ទិដ្នោឃៈ១ អវិជ្ជោឃៈ១ ចិត្តដែលធ្លាក់ចុះទៅក្នុង អន្លង់ទាំង៤នេះ ដូចជាទឹកទន្លេ ហូរចូលទៅកាន់ មហាសមុទ្រ
មានតែរសជាតិ ប្រៃម៉្យាងប៉ុណ្ណោះ ។ ចិត្តដែលទៅនៅក្នុង អន្លង់ទាំង៤នោះ មានតែកងទុក្ខម៉្យាង ឥតមានសុខទេ បង្ហូរមកនូវទុក្ខ និងទោសច្រើនអនេក រាប់មិនអស់ ដូច
ជាទឹកប្រៃ ក្នុងមហាសមុទ្រ ដូច្នោះឯង ។
សញ្ញា វិញ្ញាណថា ខ្ញុំទាំងពីរនាក់នេះ ធ្លាប់យល់ថា ទៀងក្នុងខន្ធទាំង៥ ក្នុងភពទាំង៣ ធ្លាប់យល់ថាសុខ ក្នុងខន្ធទាំង៥ ក្នុងភពទាំង៣ ធ្លាប់យល់ថាខ្លួនអញ យល់
ថាស្អាត ថាស្រី ថាប្រុស ខ្ញុំទាំងពីរនាក់នេះ យល់ទៅតាម ធម៌ថោកទាប ជាធម៌របស់អ្នកនិគម តាំងតែអំពីកើតមក ឃើញថា ខុសច្រើនណាស់ បើយល់ខុស ដូច្នេះហើយ
ហៅថា មច្ឆាទិដ្និពិតមែន ត្រង់យល់ថា សុខក្នុងរបស់ ដែលមានទុក្ខ១ យល់ថាទៀង ក្នុងរបស់ដែលមិនទៀង១ យល់ថាស្អាត ក្នុងរបស់ដែល មិនស្អាត១ យល់ថាខ្លួនអញ
ក្នុងរបស់ដែល មិនមែនខ្លួនអញ១ តួចិត្តដែលយល់ថា ខ្លួនអញនេះ ជាតួទិដ្នោឃៈ ។ ត្រង់ខន្ធ៥ដែលគ្មានអញ គ្មានសុខ គ្មានស្រី គ្មានប្រុសសោះ ហើយយល់ថាអញ ថា
សុខ ថាស្រី ថាប្រុស តួចិត្តនេះជាតួ អវិជ្ជោឃៈ អន្លង់គឺអវិជ្ជា ។ ត្រង់តួចិត្តដែលត្រេកអរ ទៅតាមទិដ្និដែលឃើញ ថាអញៗ សុខៗ ថាស្រីៗ ថាប្រុសៗនោះ តួចិត្តនេះហៅ
ថា កាមោឃៈ ។ តួចិត្តដែលប្រកាន់ យកសុខៗ ប្រកាន់យកអញៗ ស្រីៗ ប្រុសៗនោះ មិនព្រមលែង តួចិត្តនោះហៅថា ភវោឃៈ ។
វិញ្ញាណថា ខ្ញុំគ្រាន់តែយល់ថា អញៗ ថាសុខៗ ថាស្រីៗ ថាប្រុសៗ ថាស្អាតៗប៉ុណ្ណេះ តើវាខុសអ្វីខ្លះ? បានជាធ្លាក់ទៅក្នុង អន្លង់ឱឃៈទាំង៤ សោយតែសេចក្តី
ទុក្ខច្រើនជាអនេក ដូច្នេះ? ។ តបថា ខុសក្នុងកម្មបថ១០ ត្រូវទោសអភិជ្ឈាផង ព្យាបាទផង មិច្ឆាទិដ្និផង ត្រូវទោសនោះដូច្នេះគឺ អភិជ្ឈាកាយគន្ថៈ ចិត្តរំពៃយលទ្រព្យគឺ
អាការៈ៣២ទាំងមូលនេះ ថាជាទ្រព្យមានតាំងអំពីសក់ រោម ក្រចក ធ្មេញ ស្បែក ជាដើម។ល។ យល់ថារបស់ទាំងនេះសំគាល់ថាជារបស់ខ្លួន បើសំគាល់ឃើញដូច្នេះ ត្រូវ
ទោសអភិជ្ឈា បើប្រទុស្តរ៉ាយ ខឹងនឹងសក់ស្កូវ ខឹងនឹងធ្មេញឈឺ ឬនឹងជម្ងឺណាមួយ ក្នុងកាយទាំងមូលនេះ ត្រូវទោសព្យាបាទ កាយគន្ថៈ ។ ឥទំសច្ចាភិនិវេស កាយគន្ថៈ ប្រ
កាន់ថាឲ្យកាយ នៅទៀងៗ វេទនានៅទៀងៗ សញ្ញា-សង្ខារ-វិញ្ញាណ នៅទៀងៗ អាការៈណាមួយ ឲ្យតែប្រកាន់ថា ឲ្យនៅតែទៀងៗដូច្នេះ ត្រូវទោសមិច្ឆាទិដ្និ ទាំងអស់ ។
ខុសក្នុងកម្មបថ ដូច្នេះហើយ បានជាធ្លាក់ទៅក្នុង អន្លង់ឱឃៈទាំង៤ ដូចជាទឹកទន្លេ ដែលហូរទៅកាន់ មហាសមុទ្រហើយ ក្លាយរសជាតិទៅជា ប្រៃតែម៉្យាងប៉ុណ្ណោះ ចិត្ត
ដែលនៅក្នុង អន្លង់ទាំង៤នេះ មានតែទុក្ខ និងទោសច្រើន ដូចជាទឹកប្រៃនោះដែរ ។
ពិតមែនហើយបញ្ញា ខ្ញុំអស់សង្ស័យហើយ ព្រោះថាមនុស្ស សត្វកើតស្លាប់ ស្លាប់កើត មានតែទុក្ខនិងទោស ច្រើនជាអនេក ព្រោះតែត្រូវទោសក្នុងកម្មបថនេះ ។
សញ្ញា វិញ្ញាណសួរថា ចុះធ្វើដូចម្តេច យល់ដូចម្តេច ទើបនឹងរួចផុត ពីអកុសល មិច្ឆាទិដ្និនេះ ។ តបថាសញ្ញា វិញ្ញាណ អ្នកចាំស្តាប់ឲ្យច្បាស់ តាមអត្ថរសអំពី អភិធម្មចុះ
អភិធម្មប្រែថា ធម៌មានសេចក្តីចំរើន ធម៌គួរកំណត់ ធម៌គួរបូជា ធម៌មិនច្រឡំគ្នា ធម៌ដ៏ក្រៃលែង ។ អធិប្បាយថា ធម៌មានសេចក្តី ចំរើននោះ គឺចំរើនចំពោះនាមរូប ឲ្យឃើញ
នូវសភាវធម្មរសរបស់ធម៌ តាមមែនតាមពិត ឲ្យឃើញបញ្ញា សទ្ធា សតិ វិរិយៈ សមាធិ កើតឡើងហើយ កំណត់នូវសភាវៈនោះ មកជាអារម្មណ៍ហើយ ធ្វើទុកក្នុងចិត្តឲ្យមូល
ហើយ បូជាចំពោះធម្មរសនោះ ដែលមានសភាវៈ មែនៗពិតៗនោះ ។ ធម៌ដ៏ក្រៃលែងគឺ សេក្ខធម៌ និងអសេក្ខធម៌ កើតឡើងចំពោះ ព្រះយោគាវចរនោះ កាលបើធម៌នោះ
កើតឡើងហើយ ជាធម៌មិនច្រឡំគ្នា តាំងពីដើមរៀង ទៅដល់ទីបំផុត ជាធម៌ឥត ច្រឡំគ្នាឡើយ ។ ពាក្យថាយល់ ឬកំណត់សំគាល់ ទៅតាមសភាវៈ តាមមែនតាមពិត របស់
ធម៌នោះៗ បើយល់ខុស កំណត់ក៏ខុស សំគាល់ក៏ខុស ហៅថា មិច្ឆាទិដ្និ ។ បើយល់ត្រូវ កំណត់ក៏ត្រូវ សំគាល់ក៏ត្រូវ ហៅថាសម្មាទិដ្និ ។ ឯមិច្ឆាទិដ្និនេះ ជាគូសត្រូវនឹងគ្នា
ឥឡូវនេះនឹងសំដែង អំពីមិច្ឆាទិដ្និជាមុន ចូសអ្នកតាំងចិត្ត ស្តាប់នូវទិដ្និ ទាំងពីរនេះចុះ ។ យល់ថាទៀង ក្នុងរបស់ ដែលមិនទៀង១ យល់ថាសុខ ក្នុងរបស់ដែល ជាទុក្ខ១
យល់ថាខ្លួនអញ ក្នុងរបស់ដែលមិនមែន ខ្លួនអញ១ យល់ថាស្អាត ក្នុងរបស់ដែល មិនស្អាត១ គំនិតដែល យល់ខុសទាំង៤ យ៉ាងនេះហៅថាអវិជ្ជា ។ ចិត្តដែលស្ទុះចូលទៅ
តាមគំនិត ដែលយល់ខុសនោះ ឆេះឡើងជាភ្លើងកិលេស គឺត្រេកអរ ស្រឡាញ់ ឆេះឡើងជាភ្លើងកិលេសគឺខឹង ស្អប់ ឆេះឡើងជាភ្លើងកិលេសគឺភ័យខ្លាច ឆេះឡើងជាភ្លើង
កិលេស គឺសោកស្តាយ ។ ភ្លើងកិលេសទាំងអស់នេះ ដុតបំពក់ចិត្ត ឲ្យក្តៅទាំងយប់ទាំងថ្ងៃ តែងនាំចិត្ត ឲ្យទៅកើតក្នុងប្រេត នរក សត្វតិរច្ឆានគ្រប់ៗជាតិ មិនចេះអស់នូវ
ភ្លើង កិលេសទាំងនោះឡើយ ។ ភ្លើងកិលេសនេះ ដុតបំផ្លាញចិត្ត ។ ភ្លើងទុក្ខសម្រាប់ ដុតបំផ្លាញរូប ។ ភ្លើងទាំងពីរភ្នក់នេះ ឆេះមិនឈប់ ទាំងថ្ងៃទាំងយប់ រាប់សែនជាតិ
រាប់កប្បក៏មិនអស់អំពីភ្លើងទុក្ខ ភ្លើងកិលេសទាំងនេះ ។ បើចង់រំលត់ភ្លើងនោះ ឲ្យអស់ចេញ តើត្រូវរំលត់ដោយអ្វី? ត្រូវរំលត់ដោយ បញ្ញាជាសម្មាទិដ្និ គឺបញ្ញាឃើញច្បាស់
នូវភ្នក់ភ្លើងទាំងពីរនេះ ហើយព្យាយាមកំចាត់បង់នូវអ្នក ដែលដុតឲ្យឆេះ នោះចេញ គឺមោហៈ អវិជ្ជានេះដុតឲ្យឆេះ ។
បើដូច្នេះមោហៈ អវិជ្ជានោះតើដូចម្តេច? មោហៈថាវង្វេងភ័ន្ត សំគាល់របស់មិនពិតថាពិត អវិជ្ជាថាមិនដឹងដូចជាមិនដឹងផ្លូវ ។ យល់ថាទៀងក្នុងរបស់មិនទៀង១,
យល់ថាសុខ ក្នុងរបស់ដែល មានទុក្ខ១, យល់ថាខ្លួន-អញ ក្នុងរបស់ដែល មិនមែនខ្លួនអញ១, យល់ថាស្អាត ក្នុងរបស់ដែល មិនស្អាត១ ។ មោហៈ អវិជ្ជាដែលយល់ខុស
ទាំង៤យ៉ាងនេះ ហើយមិនដឹងជាខុសផង ក៏ឆេះជាភ្លើង គឺត្រេកអរ ស្រឡាញ់ ឆេះជាភ្លើងគឺខឹង ស្អប់ ឆេះជាភ្លើងគឺភ័យខ្លាច ឆេះជាភ្លើងគឺសោកស្តាយ ។ បើរំលត់មោហៈ
អវិជ្ជាអស់ ភ្លើងទាំងនោះ ក៏រលត់អស់ដែរ ។ នែសញ្ញា វិញ្ញាណ! ខ្ញុំសំដែងមកអំពី មិច្ឆាទិដ្និដែលយល់ខុស សំគាល់ខុស កំណត់ខុស តែប៉ុណ្ណេះ នឹងសំដែងអំពី សម្មាទិដ្និ
ដែលយល់ត្រូវ កំណត់ត្រូវ សំគាល់ត្រូវ ដូចមានសេចក្តី តទៅនេះ៖
* ១- អនិច្ចសញ្ញា គឺសញ្ញាដែលសំគាល់ ថាមិនទៀងក្នុងខន្ធ៥ គឺរូបមិនទៀងតែងប្រែប្រួល ប្រព្រឹត្តទៅកាន់ចាស់- ឈឺ-ស្លាប់ជាធម្មតា ។ វេទនាមិនទៀង សញ្ញា
មិនទៀង សង្ខារមិនទៀង វិញ្ញាណមិនទៀង ។ កាលបើឃើញថា មិនទៀងហើយ គួរលះបង់សញ្ញា ដែលសំគាល់ថាទៀងចេញ កាន់យកសញ្ញា ដែលសំគាល់
ថា មិនទៀងនោះមកជាអារម្មណ៍ ប្រព្រឹត្តទៅតាមទ្វារទាំង៦ មានទ្វារភ្នែកជាដើម រំលត់បង់នូវនិមិត្ត ដែលឃើញថាទៀងៗ នោះចេញ កាន់យកនូវអសង្ខតនិមិត្ត
គឺមិនមែននិមិត្តនោះ មកជាអារម្មណ៍ ក្នុងទ្វារទាំង៦ ឈ្មោះថា អនិមិត្តវិមោក្ខ រួចស្រឡះពីខន្ធ៥ ។
* ២- អាទីនវសញ្ញា គឺសញ្ញាសំគាល់ឃើញ ទោសទុក្ខក្នុងខន្ធ៥ថា ភ្នែកក៏មានរោគ ទោសទុក្ខនឹងភ្នែក ។ត្រចៀកក៏មានរោគ ទោសទុក្ខនឹងត្រចៀក ច្រមុះក៏មាន
រោគ ទោសទុក្ខនឹងច្រមុះ អណ្តាតក៏មានរោគ ទោសទុក្ខនឹងអណ្តាត កាយក៏មានរោគ ទោសទុក្ខនឹងកាយ ។ រោគនោះគឺរោគធ្វើឲ្យចិត្តក្តៅ កាលបើសំគាល់
ឃើញថា ភ្នែក-ត្រចៀក-ច្រមុះ-អណ្តាត- កាយនោះជាទុក្ខទោសហើយ គួរលះបង់នូវសញ្ញា ដែលសំគាល់ថាសុខចេញ កាន់យកនូវទោសនោះ មកជាអា
រម្មណ៍ ប្រព្រឹត្តទៅក្នុងទ្វារទាំង៦ រំលត់នូវសង្ខតនិមិត្ត គឺនិមិត្តដែលឃើញថា សុខក្នុងភ្នែក-ត្រ ចៀក-ច្រមុះ- អណ្តាត-កាយនោះចេញ កាន់យកនូវអសង្ខត
និមិត្ត គឺមិនមាននិមិត្តក្នុងភ្នែក- ត្រចៀក-ច្រមុះ- អណ្តាត-កាយ ហៅថា អប្បណិហិតវិមោក្ខ ឬហៅថា ព្រះនិព្វាន ដូច្នេះក៏បាន ។
* ៣- អនត្តសញ្ញា គឺសញ្ញាដែលសំគាល់ថា មិនមែនខ្លួន មិនមែនអញ រូប១ វេទនា១ សញ្ញា១ សង្ខារ១ វិញ្ញាណ១ ទាំងអស់នេះសុទ្ធតែ មិនមែនខ្លួន មិនមែន
អញ ។ កាលបើឃើញ ថាមិនមែនហើយ លះបង់នូវអត្តសញ្ញា កាន់យកនូវអនត្តសញ្ញា ដែលឃើញថា មិនមែននោះ មកជាអារម្មណ៍ ប្រព្រឹត្តទៅក្នុងទ្វារទាំង
៦ ឈ្មោះថា សុញ្ញត្តវិមោក្ខ រួចស្រឡះពីខន្ធ៥ រំលត់បង់នូវសង្ខតនិមិត្ត គឺនិមិត្តដែលឃើញថា អញៗនោះចេញ កាន់យកនូវអសង្ខតនិមិត្ត គឺមិនមែននិមិត្ត
ប្រព្រឹត្តទៅក្នុងទ្វារទាំង៦ ។
* ៤- អសុភសញ្ញា គឺសញ្ញាសំគាល់ឃើញថា មិនស្អាត សក់មិនស្អាតព្រោះជាអសុភ រោមមិនស្អាតព្រោះជាអសុភ ក្រចកមិនស្អាតព្រោះជាអសុភ ធ្មេញមិន
ស្អាតព្រោះជាអសុភ ស្បែក មិនស្អាតព្រោះជាអសុភ ។ កាលពិចារណា ឃើញថាមិនស្អាត កាន់យកនូវវត្ថុ ដែលមិនស្អាតនោះ មកជាអារម្មណ៍ ប្រព្រឹត្តទៅ
ក្នុងទ្វារទាំង៦ លះបង់នូវសង្ខតនិមិត្ត គឺនិមិត្តដែលឃើញថា ល្អនោះចេញ កាន់យកនូវអសង្ខតនិមិត្ត គឺមិនមាននិមិត្តនោះ មកជាអារម្មណ៍ ហើយប្រព្រឹត្ត
ទៅ ក្នុងឥរិយាបថទាំង៤ ។ ពាក្យថា សង្ខតនិមិត្ត កើតមកអំពីអវិជ្ជា ។ ពាក្យថា អសង្ខតនិមិត្ត មិនមានអវិជ្ជាជាបច្ច័យ ឬហៅថា អសង្ខតធម៌ក៏បាន ។
* ៥- បហានសញ្ញា គឺសញ្ញាសំគាល់ឃើញទោស ក្នុងកាមគុណទាំង៥ ថារូប សម្លេង ក្លិនរស សម្ផស្ស ជារបស់សោះសូន្យទទេៗ ហើយនាំចិត្តឲ្យជាប់នៅ ដេក
ត្រាំនៅក្នុងអន្លង់ ដូចសត្វដង្កូវនៅក្នុងបង្គន់ កើតស្លាប់ជាធម្មតា ។ សញ្ញាសំគាល់ទោស ក្នុងព្យាបាទនេះ ធ្វើចិត្តឲ្យក្តៅក្រហល់ក្រហាយ តែងតែឲ្យហេតុទោស
ចងពៀរវេរា ។ សញ្ញាសំគាល់ឃើញ ទោសក្នុងការបៀត បៀនសត្វនិងសង្ខារ ហើយមិនព្រមត្រិះរិះ ប្រកបដោយកាមគុណ មិនត្រិះរិះដោយព្យាបាទ មិនព្រម
ត្រិះរិះ ដោយការបៀតបៀន សត្វនិងសង្ខារគំនិតដែលត្រិះរិះ ក្នុងកាមហើយត្រេកអរ ត្រិះរិះក្នុងព្យាបាទហើយខឹង ត្រិះរិះក្នុងការបៀតបៀន ហើយត្រេកអរ គំ
និតទាំង៣នេះ ជាគំនិតអាក្រក់ដឹកនាំ ឲ្យលិចលង់នៅ ក្នុងសង្សារវដ្ត រកទីបំផុតគ្មាន ។ សញ្ញាគឺសញ្ញា សំគាល់ឃើញទោស ក្នុងកាមគុណទាំង៥ ឃើញទោស
ព្យាបាទ ឃើញ ទោសបៀតបៀន សត្វនិងសង្ខារ កាលឃើញទោស ដូច្នេះហើយ ក៏មិនព្រមត្រិះរិះក្នុងកាម មិនព្រមឲ្យចិត្ត ជាប់នៅក្នុងកាម ចិត្តដែលស្រូប
យកជាតិកាមនោះ ដូចជាសត្វរុយ ជញ្ជក់យកជាតិ សំអុយដែលហូរចេញ អំពីអសុភសាកសព ហើយញៀនញ៉ាម ជាប់ចិត្តនៅក្នុងសំអុយ ចិត្តដែលត្រិះរិះក្នុង
កាម ដូចរុយពណ៌ខៀវ ត្រេកអរតែក្នុងសំអុយ កាមគុណនេះ មានទោសឲ្យក្តៅជានិច្ច ហើយឥតអំពើ នឹងនាំចិត្តឲ្យលិចលង់ កើតស្លាប់រាប់មិនអស់ ក្នុងភព
៣ ។ សញ្ញាសំគាល់ឃើញ ទោសក្នុងព្យាបាទ ថាព្យាបាទនេះ ធ្វើចិត្តឲ្យក្តៅក្រហាយ ធ្វើចិត្តរបស់ខ្លួនឲ្យក្តៅ ជាមុនហើយ ញ៉ាំងចិត្តអ្នកដទៃ ឲ្យក្តៅបង្កហេតុ
ហើយគំនុំគុំគួន ចងពៀរវេរានឹងគ្នា ទៅខាងមុខ ជៀសវាងមិនរួចពីភព៣ ។ សញ្ញាសំគាល់ឃើញ ទោសបៀតបៀន សត្វនិងសង្ខារនេះ ជាអំពើថោកទាប នាំ
ឲ្យធ្លាក់ទៅ នរករៀងរាល់ជាតិ កាលបើសំគាល់ឃើញ ទោសក្នុងកាម ក្នុងព្យាបាទ ក្នុងបៀតបៀនដូច្នេះហើយ មិនព្រមត្រិះរិះ មិនធ្វើចិត្តឲ្យ ជាប់ជំពាក់ឡើយ
នេះហៅថា បហានសញ្ញា ។
* ៦- វិរាគសញ្ញា គឺសញ្ញាសំគាល់ឃើញនូវធម៌ ដែលមិនមានតម្រេកនឹងរូប មិនមានតម្រេកនឹងសម្លេង មិនមានតម្រេកនឹងក្លិន មិនមានតម្រេកនឹងរស មិន
មានតម្រេកនឹងសម្ផស្ស មិនមានតម្រេកនឹងធម៌ គឺអារម្មណ៍ដែលនៅក្នុងចិត្ត ធម៌ដែលប្រាស ចាកតម្រេកនេះ ជាគុណជាតិស្អាត ស្ងប់រម្ងាប់ជាសុខ ហៅថា
វិរាគសញ្ញា ។
* ៧- និរោធសញ្ញា គឺសញ្ញាសំគាល់ឃើញនូវព្រះនិព្វាន ជាធម៌រំលត់បង់នូវកងទុក្ខ ឬថាជាគុណជាតិស្អាត ផុតអំពីតណ្ហាទាំងអស់ ពុំមានសេសសល់ឡើយ ។
ព្រះនិព្វានមិនមាន សង្ខតនិមិត្ត គឺនិមិត្តដែលកើតអំពី អវិជ្ជាជាបច្ច័យនោះទេ មានតែអសង្ខតនិមិត្ត គឺមិនមាននិមិត្ត ប្រាសចាកសង្ខារធម៌ ជាអារម្មណ៍ ស្ងប់
រម្ងាប់ជា សុខក្សេមក្សាន្ត គឺផលញាណនេះ ហៅថា និរោធសញ្ញា ។
* ៨- សព្វលោកេអនភិរតសញ្ញា គឺសញ្ញាសំគាល់ឃើញច្បាស់ថា តណ្ហាទាំង៣ ឧបាទានទាំង៥ សស្សតទិដ្និនិង ឧច្ឆេទទិដ្និទាំង២ និងអនុសយធម៌ទាំង៧នេះ
ចងសត្វឲ្យជាប់ នៅក្នុងភព៣ ដោះចេញពុំរួចឡើយ ។ សត្វបើជាប់ចំណង យ៉ាងនេះហើយ ស្តេចមច្ចុរាជធ្វើទោស បំបាត់ជីវិត ពុំមានសេសសល់ឡើយ
កើតហើយស្លាប់ ស្លាប់ហើយកើតវិញ រកទីបំផុតគ្មាន រាប់កើតមិនអស់ រាប់ស្លាប់មិនអស់ រាប់សោកខ្សឹកខ្សួល ក៏មិនអស់ ទុក្ខនេះជាទម្ងន់ក្រៃលែង ។ ផែន
ដី ផែនអាកាសធំមែន ប៉ុន្តែធំមិនស្មើ នឹងទុក្ខរបស់សត្វ ដែលកើតស្លាប់នោះទេ ទុក្ខទាំងអស់នេះ មិនងាយសត្វណា លះបង់បាន គួរចង់ដឹងថាទុក្ខនេះ មកអំ
ពីណាក៏ច្រើនម៉្លេះ? មកអំពីតណ្ហាជា ហេតុឲ្យកើតទុក្ខ ។ បើរំលត់តណ្ហាបាន ទុក្ខនោះក៏អស់ទៅដែរ ។ ចុះតណ្ហានោះដូចម្តេច? តណ្ហានេះមាន៣ គឺកាម
តណ្ហា ត្រេកអរនឹងកាមគុណ៥ ភវតណ្ហា ជាប់ចិត្តនឹង រូបកាមគុណ៥ វិភវតណ្ហា មិនចង់ឲ្យជួប នឹងរូបព្រាត់ប្រាស រូបចាស់-ឈឺ-ស្លាប់ ក្នុងកាមគុណ៥ ប្រ
កបដោយ សស្សតទិដ្និនិង ឧច្ឆេទទិដ្និទាំង២ ឧបាទានប្រកាន់យក នូវកាមគុណទាំង៥ ចងជាប់នឹងស្នឹង គឺសស្សតទិដ្និ-ឧច្ឆេទទិដ្និ។ តណ្ហាទាំង៣នេះ ជាខ្សែ
អនុសយធម៌ ទាំង៧នេះ ដេកត្រាំនឹងខ្សែ ត្រេកអរនឹងខ្សែ លក់នឹងខ្សែ ដេកត្រាំនឹងស្នឹង ត្រេកអរនឹងស្នឹង លក់ក្នុងស្នឹង ដេកត្រាំនឹងចំណង ត្រេកអរនឹងចំ
ណង លក់ក្នុងចំណង ខន្ធ៥ដូចជាគោ ។ បើសត្វជាប់ចំណង យ៉ាងនេះស្រាយមិនរួចហើយ នៅវិលវល់ក្នុងភពទាំង៣ កើតស្លាប់ៗនៅក្នុងលោកនេះ ហៅថា
សព្វលោកេអនភិរតសញ្ញា ។
* ៩- សព្វសង្ខារេសុអនិច្ចសញ្ញា គឺសញ្ញាសំគាល់ឃើញថា ទុក្ខទោសរបស់រូប ហើយនឿយណាយក្នុងរូប សំគាល់ឃើញថា ទុក្ខទោសក្នុងវេទនា ហើយនឿយ
ណាយនឹងវេទនា សំ គាល់ឃើញថា ទុក្ខទោសក្នុងសញ្ញា ហើយនឿយណាយ នឹងសញ្ញា សំគាល់ឃើញ ទុក្ខទោសក្នុងសង្ខារ ហើយនឿយណាយ នឹងសង្ខារ
ឃើញទុក្ខទោស របស់វិញ្ញាណ ហើយនឿយណាយ នឹងវិញ្ញាណ ។ នឿយណាយ ធុញទ្រាន់នេះជា និព្វិទាញាណ ហៅថា សព្វសង្ខារេសុអនិច្ចសញ្ញា ។
១០- ខ្យល់ដកដង្ហើមចេញ – ដឹងច្បាស់ថាខ្យល់ដកដង្ហើមចេញ
ខ្យល់ដកដង្ហើមចូល – ដឹងច្បាស់ថាខ្យល់ដកដង្ហើមចូល
ខ្យល់ដកដង្ហើមចេញវែង – ដឹងច្បាស់ថាខ្យល់ដកដង្ហើមចេញវែង
ខ្យល់ដកដង្ហើមចូលវែង – ដឹងច្បាស់ថាខ្យល់ដកដង្ហើមចូលវែង
ខ្យល់ដកដង្ហើមចេញខ្លី – ដឹងច្បាស់ថាខ្យល់ដកដង្ហើមចេញខ្លី
ខ្យល់ដកដង្ហើមចូលខ្លី – ដឹងច្បាស់ថាខ្យល់ដកដង្ហើមចូលខ្លី
ដឹងច្បាស់នូវកាយសង្ខារ – ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវកាយសង្ខារ – ទើបដកដង្ហើមចូល
រម្ងាប់នូវកាយសង្ខារ – ទើបដកដង្ហើមចេញ ។ រម្ងាប់នូវកាយសង្ខារ – ទើបដកដង្ហើមចូល
ដឹងច្បាស់នូវកាយ – ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវកាយ – ទើបដកដង្ហើមចូល
ដឹងច្បាស់នូវបីតិ – ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវបីតិ – ទើបដកដង្ហើមចូល
ដឹងច្បាស់នូវសេចក្តីសុខ – ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវសេចក្តីសុខ – ទើបដកដង្ហើមចូល
ដឹងច្បាស់នូវចិត្តសង្ខារ – ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវចិត្តសង្ខារ – ទើបដកដង្ហើមចូល
រម្ងាប់នូវចិត្តសង្ខារ – ទើបដកដង្ហើមចេញ ។ រម្ងាប់នូវចិត្តសង្ខារ – ទើបដកដង្ហើមចូល
ដឹងច្បាស់នូវចិត្ត – ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវចិត្ត – ទើបដកដង្ហើមចូល
ធ្វើចិត្តឲ្យរីករាយ – ទើបដកដង្ហើមចេញ ។ ធ្វើចិត្តឲ្យរីករាយ – ទើបដកដង្ហើមចូល
ដំកល់ចិត្តឲ្យស្មើក្នុងអារម្មណ៍ – ទើបដកដង្ហើមចេញ ។ ដំកល់ចិត្តឲ្យស្មើក្នុងអារម្មណ៍ – ទើបដកដង្ហើមចូល
ដោះចិត្តឲ្យរួចចាកនីវរណធម៌ – ទើបដកដង្ហើមចេញ ។ ដោះចិត្តឲ្យរួចចាកនីវរណធម៌ – ទើបដកដង្ហើមចូល
ឃើញរឿយៗនូវបញ្ចក្ខន្ធថាមិនទៀង – ទើបដកដង្ហើមចេញ ។ ឃើញរឿយៗនូវបញ្ចក្ខន្ធថាមិនទៀង – ទើបដកដង្ហើមចូល
ឃើញរឿយៗនូវធម៌ដែលប្រាសចាករាគៈ – ទើបដកដង្ហើមចេញ ។ ឃើញរឿយៗនូវធម៌ដែលប្រាសចាករាគៈ – ទើបដកដង្ហើមចូល
ឃើញរឿយៗនូវធម៌ដែលរំលត់បង់នូវកងទុក្ខ – ទើបដកដង្ហើមចេញ ។ ឃើញរឿយៗនូវធម៌ដែលរំលត់បង់នូវកងទុក្ខ – ទើបដកដង្ហើមចូល ។
ឃើញរឿយៗនូវធម៌ដែលលះបង់ចោលនូវកិលេស – ទើបដកដង្ហើមចេញ ។ ឃើញរឿយៗនូវធម៌ដែលលះបង់ចោលនូវកិលេស – ទើបដកដង្ហើមចូល ។
នែសញ្ញា វិញ្ញាណ! ការចំរើននូវអានាបានស្សតិ ជាប្រយោជន៍ឲ្យកើតឡើង នូវពលៈទាំង៥ គឺ សទ្ធាពលៈ១ សតិពលៈ១ វិរិយពលៈ១ សមាធិពលៈ១ និងបញ្ញា
ពលៈ១ ។ ពលៈទាំង៥នេះ ដែលមានកម្លាំងហើយ ស្ទាត់ជំនាញគ្រប់ក្រសួងទាំង៥នោះ មកអំពីការហាត់ចំរើននូវអានាបានស្សតិនេះឯង ដូចយ៉ាងហាត់ចំរើនថា ឃើញ
រឿយៗនូវបញ្ចក្ខន្ធថាមិនទៀង -ទុក្ខ -អនត្តាទើបដកដង្ហើមចេញ ឃើញរឿយៗនូវបញ្ចក្ខន្ធថាមិនទៀង -ទុក្ខ -អនត្តា ទើបដកដង្ហើមចូល ។ ត្រង់ដែលឃើញថា ខ្យល់ចេញ
ចូលផង ឃើញអនិច្ចំ ទុក្ខំ អនត្តា ក្នុងនាមនិងរូបផង នេះហៅថាបញ្ញាពលៈ ។ ត្រង់ដែលជឿទៅតាមអនិច្ចំ ទុក្ខំ អនត្តា ដែលបញ្ញាឃើញហើយ មានជំរៅទៅ យ៉ាងណា ក៏
ជឿទៅយ៉ាងនោះ មិនកំរើក មិនញាប់ញ័រ ហៅថា សទ្ធាពលៈ ។ ត្រង់ដែលរលឹក ឃើញរឿយៗនូវ អនិច្ចំ ទុក្ខំ អនត្តា ទៅតាមកំរិតរបស់សទ្ធានោះ ហៅថា សតិពលៈ ។
ត្រង់ដែលកំណត់យក អនិច្ចំ ទុក្ខំ អនត្តា មកជាអារម្មណ៍ រំលត់បង់នូវនិមិត្ត ដែលឃើញថាទៀងៗថាសុខៗ ថាអញៗនោះ ឲ្យអស់ហើយ ហៅថា សមាធិពលៈ ។ ត្រង់ដែល
ព្យាយាមថែរក្សាទុកនូវបញ្ញាផង ថែរក្សាទុកនូវសមាធិផង ហៅថា វិរិយពលៈ ។
សមាធិនេះមាន៣យ៉ាងគឺ អនិមិត្តសមាធិ១ អប្បណិហិតសមាធិ១ សុញ្ញត្តសមាធិ១ ។ បើកាន់យកទុក្ខមកកំណត់ ហៅថា អប្បណិហិតសមាធិ ។ បើកាន់យកមិន
ទៀងមកកំណត់ ហៅថា អនិមិត្តសមាធិ ។ បើកាន់យកអនត្តាមកកំណត់ ហៅថា សុញ្ញត្តសមាធិ ។ពលៈទាំង៥នេះ កាលដែលព្រះពុទ្ធអង្គ ទ្រង់ចំរើនបង្ហាត់បង្វឹក ដោយ
អានាបនស្សតិកម្មដ្នាន ក្រោមម្លប់ពោធិព្រឹក្ស ពេលនោះព្រះអង្គបង្ហាត់ពលៈទាំង៥នេះ ឲ្យបានស្ទាត់ជំនាញហើយ ទើបលើកយកសមាធិពលៈ មកកំណត់ក្នុង អនិច្ចំ ទុក្ខំ
អនត្តា ហើយទើបយកបញ្ញាពលៈឆ្លុះ បញ្ចាំងមើលសង្ខារ ដែលប្រព្រឹត្តទៅក្នុងភូមិទាំង៣ ឃើញសុទ្ធតែសឹកសត្រូវ ជាកិលេសមារទាំងអស់គឺ កិលេសមារ១ ខន្ធមារ១ អភិ
សង្ខារមារ១ មច្ចុមារ១ ទេវបុត្តមារ១ ។ ព្រះអង្គទ្រង់ឆ្លុះបញ្ចាំងមើលទៀតថា មារទាំង៥នេះ ដែលអាស្រ័យនៅបានដោយហេតុណា ទ្រង់ក៏ឃើញច្បាស់ថាមារទាំង៥នេះ អា
ស្រ័យនៅបានដោយអារម្មណ៍ គឺកាមារម្មណ៍៦ រូបារម្មណ៍៦ អរូបារម្មណ៍៦ អារម្មណ៍ទាំងនេះហើយដែលមារទាំង៥ប្រព្រឹត្តទៅបាន នៅក្នុងភូមិទាំង៣នេះ ។ ព្រះអង្គក៏ទ្រង់
កំណត់ នូវសមាធិន្ទ្រិយដោយ អប្បណិហិតសមាធិន្ទ្រិយ ទើបទ្រង់ផ្តាច់នូវអារម្មណ៍ជាធម្មតាចោលចេញអស់ ឥតមាននៅសេសសល់ឡើយ ដោយអំណាចនៃការកំណត់
កាន់យកទុក្ខជាអារម្មណ៍ ក្នុងពេលនោះបញ្ញាក៏ត្រាស់ដឹងនូវពោធិបក្ខិយធម៌ ជាសម្ពោធិញាណ ទើបបានទ្រង់ព្រះនាមថា ពុទ្ធោ ទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឈ្នះ
សឹកសត្រូវកិលេសមារ ខន្ធមារអភិសង្ខារមារ មច្ចុមារ ទេវបុត្តមារ គឺមារទាំង៥នេះឯង ។
នែសញ្ញា វិញ្ញាណ! អ្នកស្តាប់ហើយកំណត់នូវធម៌ ដូចមានសំដែងតទៅខាងមុខនេះ ទៀតចុះ ការកើតក៏មិនទៀង ចាស់ក៏មិនទៀង ឈឺក៏មិនទៀង ស្លាប់ក៏មិន
ទៀង ។ ការកើតជាទុក្ខ ការចាស់ជាទុក្ខ ការឈឺក៏ជាទុក្ខ ការស្លាប់ក៏ជាទុក្ខ ។
ការកើតក៏មិនមែនជារបស់អញ – អញក៏មិនមែនជារបស់ការកើត
ចាស់ក៏មិនមែនជារបស់អញ – អញក៏មិនមែនជារបស់ចាស់
ឈឺក៏មិនមែនជារបស់អញ – អញក៏មិនមែនជារបស់ឈឺ
ស្លាប់ក៏មិនមែនជារបស់អញ – អញក៏មិនមែនជារបស់ស្លាប់ ។
ចិត្តកុំត្រេកអរនឹងភ្នែក កុំខឹងនឹងភ្នែក – ព្រោះភ្នែកមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងត្រចៀក កុំខឹងនឹងត្រចៀក – ព្រោះត្រចៀកមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងច្រមុះ កុំខឹងនឹងច្រមុះ – ព្រោះច្រមុះមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងអណ្តាត កុំខឹងនឹងអណ្តាត – ព្រោះអណ្តាតមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងកាយ កុំខឹងនឹងកាយ – ព្រោះកាយមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងចិត្ត កុំខឹងនឹងចិត្ត – ព្រោះចិត្តមិនមែនរបស់ខ្លួន ។
ចិត្តកុំត្រេកអរនឹងរូប កុំខឹងនឹងរូប – ព្រោះរូបមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងសម្លេង កុំខឹងនឹងសម្លេង – ព្រោះសម្លេងមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងក្លិន កុំខឹងនឹងក្លិន – ព្រោះក្លិនមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងរស កុំខឹងនឹងរស – ព្រោះរសមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងសម្ផស្ស កុំខឹងនឹងសម្ផស្ស – ព្រោះសម្ផស្សមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងអារម្មណ៍ផ្សេងៗ កុំខឹងនឹងអារម្មណ៍ផ្សេងៗ – ព្រោះអារម្មណ៍ផ្សេងៗមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងរូប កុំខឹងនឹងរូប – ព្រោះរូបមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងវេទនា កុំខឹងនឹងវេទនា – ព្រោះវេទនាមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងសញ្ញា កុំខឹងនឹងសញ្ញា – ព្រោះសញ្ញាមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងសង្ខារ កុំខឹងនឹងសង្ខារ – ព្រោះសង្ខារមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរនឹងវិញ្ញាណ កុំខឹងនឹងវិញ្ញាណ – ព្រោះវិញ្ញាណមិនមែនរបស់ខ្លួន
ចិត្តកុំត្រេកអរ ចិត្តកុំខឹង ចិត្តកុំស្អប់ ចិត្តកុំស្រឡាញ់ ចិត្តកុំខ្លាច ចិត្តកុំភ័យ
ចិត្តកុំសោកស្តាយនឹងអារម្មណ៍ដែលចេញចូលតាមភ្នែក ព្រោះអារម្មណ៍ដែលចេញចូលតាមភ្នែកនោះ មិនមែនជារបស់ខ្លួនទេ ។ល។
ចិត្តកុំត្រេកអរ ចិត្តកុំខឹង ចិត្តកុំស្អប់ ចិត្តកុំស្រឡាញ់ ចិត្តកុំខ្លាច ចិត្តកុំភ័យ
ចិត្តកុំសោកស្តាយនឹងអារម្មណ៍ដែលចេញចូលតាមចិត្ត ព្រោះអារម្មណ៍ដែលចេញចូលតាមចិត្តនោះ មិនមែនជារបស់ខ្លួនទេ
ចិត្តកុំត្រេកអរនឹងសុខ ព្រោះសុខមិនមែនជារបស់ខ្លួន ។ ចិត្តកុំខឹងនឹងទុក្ខ ព្រោះទុក្ខមិនមែនជារបស់ខ្លួន ។
ចិត្តកុំត្រេកអរនឹងពាក្យសរសើរ ព្រោះពាក្យសរសើរមិនមែនជារបស់ខ្លួន ។
ចិត្តកុំខឹងនឹងពាក្យតិះដៀល ព្រោះពាក្យតិះដៀលមិនមែនជារបស់ខ្លួន
ចិត្តកុំត្រេកអរនឹងមានលាភ ព្រោះមានលាភមិនមែនជារបស់ខ្លួន
ចិត្តកុំខឹងនឹងមិនមានលាភ ព្រោះមិនមានលាភ មិនមែនជារបស់ខ្លួន
ចិត្តកុំត្រេកអរនឹងសក្តិយស ព្រោះសក្តិយសមិនមែនជារបស់ខ្លួន
ចិត្តកុំខឹងនឹងមិនមានសក្តិយស ព្រោះមិនមានសក្តិយសមិនមែនជារបស់ខ្លួន
ចិត្តកុំត្រេកអរនឹងស្រី ព្រោះស្រីមិនមែនជារបស់ខ្លួន ។ ចិត្តកុំខឹងនឹងស្រី ព្រោះស្រីមិនមែនជារបស់ខ្លួន
ចិត្តកុំត្រេកអរនឹងប្រុស កុំខឹងនឹងប្រុស ព្រោះប្រុសមិនមែនជារបស់ខ្លួន
ចិត្តកុំត្រេកអរនឹងសត្វ កុំខឹងនឹងសត្វ ព្រោះសត្វមិនមែនជារបស់ខ្លួន
ចិត្តកុំត្រេកអរនឹងជីវិត កុំខឹងនឹងជីវិត ព្រោះជីវិតមិនមែនជារបស់ខ្លួន
ចិត្តកុំត្រេកអរនឹងបុគ្គល កុំខឹងនឹងបុគ្គល ព្រោះបុគ្គលមិនមែនជារបស់ ខ្លួន
ចិត្តកុំត្រេកអរនឹងរូបកើត កុំខឹងនឹងរូបកើត ព្រោះរូបកើតមិនមែនជារបស់ខ្លួន
ចិត្តកុំត្រេកអរនឹងរូបក្មេង កុំខឹងនឹងរូបក្មេង ព្រោះរូបក្មេងមិនមែនជារបស់ខ្លួន
ចិត្តកុំទទឹងទាស់នឹងរូបចាស់ កុំខឹងនឹងរូបចាស់ ព្រោះរូបចាស់មិនមែនជារបស់ខ្លួន
ចិត្តកុំទទឹងទាស់នឹងរូបឈឺ កុំខឹងនឹងរូបឈឺ ព្រោះរូបឈឺមិនមែនជារបស់ខ្លួន
ចិត្តកុំទទឹងទាស់នឹងរូបស្លាប់ កុំខឹងនឹងរូប ស្លាប់ ព្រោះរូបស្លាប់មិនមែនជារបស់ខ្លួន
នែសញ្ញា វិញ្ញាណ! អនិច្ចេទុក្ខសញ្ញានេះ អ្នកគប្បីចំរើនហើយធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ។
បើចិត្តសន្សំ អនិច្ចេទុក្ខសញ្ញា រឿយៗហើយ សេចក្តីសំគាល់ក្នុង ការខ្ជិលច្រអូស ទំរន់ធ្វេសប្រហែស មិនព្យាយាម មិនពិចារណា ឲ្យឃើញថាជារបស់ គួរខ្លាចដ៏ពន្លឹក រមែង
តាំងឡើង ហាក់ដូចជាពេជ្ឈឃាដដែល យារដាវឡើងបំរុងនឹង ប្រហារជីវិតដូច្នោះឯង ។ ប្រសិនបើចិត្តសន្សំ អនិច្ចេទុក្ខសញ្ញា រឿយៗហើយ សេចក្តីសំគាល់ ក្នុងការខ្ជិល
ច្រអូស ទំរន់ប្រហែសធ្វេស មិនព្យាយាម មិនពិចារណាឲ្យ ឃើញថាជា របស់គួរខ្លាចដ៏ពន្លឹក មិនដូចជាពេជ្ឈឃាដ ដែលយារដាវឡើង បំរុងនឹងប្រហារ ជីវិតដូច្នោះទេ គប្បី
ដឹងថា អនិច្ចេទុក្ខសញ្ញា អញចំរើនមិនទាន់បានទេ កាលខាងដើមនិងកាលខាងចុង របស់អញមិនទាន់ប្លែកគ្នាទេ ផលនៃការចំរើនរបស់អាត្មាអញ មិនទាន់បានសម្រេចទេ ។
ទុក្ខេអនត្តសញ្ញា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ។ បើចិត្ត
សន្សំទុក្ខេអនត្តសញ្ញា រឿយៗហើយ ចិត្តរមែងប្រាសចាកអហង្ការ មមង្ការនិងមានៈ ក្នុងកាយដែលមានវិញ្ញាណនោះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង ជាចិត្តកន្លងបង់នូវ
អទ្ធានៈ៣ប្រការ ស្ងប់រម្ងាប់ចាកសឹកសត្រូវ ពោលគឺកិលេសរមែងផុតស្រឡះដោយប្រពៃ ចាកមិច្ឆាវិមុត្តិ ។ ប្រសិនបើចិត្តសន្សំ ទុក្ខេអនត្តសញ្ញា រឿយៗហើយ តែចិត្តមិន
ប្រាសចាកអហង្ការ មមង្ការនិងមានៈ ក្នុងកាយដែលមានវិញ្ញាណនោះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង ជាចិត្តមិនកន្លងបង់ នូវអទ្ធានៈ៣ប្រការ មិនស្ងប់រម្ងាប់ មិនផុតទុក្ខ
ស្រឡះដោយប្រពៃ គប្បីដឹងថា ទុក្ខេអនត្តសញ្ញា អញចំរើនមិនទាន់បានទេ កាលខាងដើមនិងកាលខាងចុងរបស់អញមិនទាន់ប្លែកគ្នាទេ ផលនៃការចំរើន របស់អាត្មាអញ
មិនទាន់បានសម្រេចទេ ។ បើចិត្តសន្សំ ទុក្ខេអនត្តសញ្ញា រឿយៗហើយ ចិត្តក៏ រួចចាកអហង្ការ មមង្ការនិងមានៈ ក្នុងកាយដែលមានវិញ្ញាណនោះផង ក្នុងនិមិត្តទាំងពួងខាង
ក្រៅផង ជាចិត្តកន្លងបង់នូវអទ្ធានៈ៣ប្រការ ស្ងប់រម្ងាប់ផុតស្រឡះ ដោយប្រពៃ រមែងបានផលច្រើន បានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជា
ទីបំផុត ។
នែសញ្ញា វិញ្ញាណ! ចូរអ្នករក្សានូវធម៌ស្ងប់រម្ងាប់ មិនឲ្យកំរើកបាន អាស្រ័យដោយធម៌៧យ៉ាងគឺ ១-មិនត្រេកអរ មិនខឹងនឹងបក្សពួក, ២-មិនត្រេកអរ មិនខឹងនឹងការ
ងារ, ៣-មិនត្រេកអរ មិនខឹងនឹងពាក្យប៉ប៉ាច់ប៉ប៉ោច តិរច្ឆានកថា, ៤-មិនត្រេកអរ មិនខឹងនឹងស៊ីច្រើន, ៥-មិនត្រេកអរ មិនខឹងនឹងងក់ងុយដេក, ៦-ភាពជាអ្នកដឹងប្រមាណ
ក្នុងភោជន, ៧-មានសីលជាទីសង្រួម ។ បើមានធម៌ទាំង៧យ៉ាងនេះ ទើបអាចរក្សានូវធម៌ស្ងប់រម្ងាប់បាន ។ តែថាធម៌ស្ងប់រម្ងាប់នេះមាន២ យ៉ាងគឺ ស្ងប់រម្ងាប់ក្នុងនិរោធ
សមាបត្តិម៉្យាង ស្ងប់រម្ងាប់ក្នុង និរោធអរិយសច្ចម៉្យាង ។ ឯស្ងប់រម្ងាប់ក្នុងនិរោធសមាបត្តិ៨នេះ មិនមែនជាធម៌រំលត់ទុក្ខបានទេ ។ បើស្ងប់រម្ងាប់ក្នុងនិរោធអរិយសច្ច គឺមគ្គ៤
ផល៤ នេះទើបរំលត់ទុក្ខបាន ។ បុគ្គលដែលរំលត់ទុក្ខបាននេះ ហៅថា អរិយបុគ្គល គឺបុគ្គលដ៏ប្រសើរ បុគ្គលត្រឹមត្រូវ បុគ្គលមានសភាពរាបសារ បុគ្គលរៀបរយល្អ និងជា
បុគ្គលតាំងនៅ ក្នុងអរិយធម៌ជានិច្ច ។ ព្រះអរិយបុគ្គលទាំងនោះមាន៨ពួកគឺ ៖
* សោតាបត្តិមគ្គ១ សោតាបត្តិផល១
* សកទាគាមិមគ្គ១ សកទាគាមិផល១
* អនាគាមិមគ្គ១ អនាគាមិផល១
* អរហត្តមគ្គ១ អរហត្តផល១ ។ ត្រូវជា៨ពួក ។
សោតាបន្នបុគ្គល ដែលសម្រេចសោតាហើយ លះបានអកុសលចិត្តជាទិដ្និសម្បយុត្ត៤ វិចិកិច្ឆាសម្បយុត្ត១ រួមជា៥ លះបានសំយោជនៈ៣គឺ សក្កាយទិដ្និសំ
យោជនៈ១ វិចិកិច្ឆាសំយោជនៈ១ សីលពត្តបរាមាសសំយោជនៈ១ រួមជា៣ លះបានអនុសយៈ២គឺ ទិដ្នានុសយៈ១ វិចិកិច្ឆានុសយៈ១ រួមជា២ លះបានកាមឆន្ទៈនិងព្យាបាទៈ
ជាចំណែកគ្រោតគ្រាតដែលឲ្យកើតទុច្ចរិត៣ ជាអបាយគាមិ ។ បច្ចវេក្ខណៈ ការពិចារណារបស់ សោតាបន្នបុគ្គលមាន៥យ៉ាងគឺ មគ្គំបច្ចវេក្ខតិ ព្រះសោតាបន្នបុគ្គល រមែង
ពិចារណានូវមគ្គ១ ផលំបច្ចវេក្ខតិ ពិចារណានូវផល១ បហីនកិលេស បច្ចវេក្ខតិ ពិចារណានូវកិលេសដែលលោកលះបង់បានហើយ១អវសិដ្នកិលេសេបច្ចវេក្ខតិ ពិចា រណា
នូវកិលេសដែលនៅសល់១ និព្វានំបច្ចវេក្ខតិ ពិចារណានូវអមតៈមហានិព្វាន១ រួមត្រូវជា បច្ចវេក្ខណៈរបស់ សោតាបន្នបុគ្គលមាន៥ ។ សោតាបន្នបុគ្គលនោះចែកចេញជា
៣ពួកគឺឯកពីជិ១ កោលំកោលៈ១ សត្តក្ខត្តុំបរមៈ១ ។ ឯកពីជិ លោកដែលមានពូជគឺភពតែ១ គឺនៅកើតក្នុង មនុស្សលោកតែ១ជាតិទៀត ហើយធ្វើឲ្យជាក់ច្បាស់នូវអរហត្ត
ផល លែងមានកំណើតទៅមុខទៀត ។ កោលំកោលៈ លោកដែលទៅពីត្រកូល១ទៅកាន់ត្រកូល១ទៀត គឺលោកដែលនៅកើតទៀត ២ជាតិឬ៣ជាតិទៀត ទើបបានធ្វើឲ្យ
ជាក់ច្បាស់នូវអរហត្តផល ។ សត្តក្ខត្តុំបរមៈ លោកដែលត្រាច់រង្គាត់ ទៅកើតក្នុងមនុស្សលោក និងទេវលោក យ៉ាងច្រើនបំផុត ត្រឹម៧ជាតិទៀត ទើបបានធ្វើ ឲ្យជាក់ច្បាស់
នូវអរហត្តផល ដោយខន្ធនិព្វាន ក្នុងជាតិជាគំរប់៧ ពិតប្រាកដ ។
ហេតុអ្វីបានជា សោតាបន្នបុគ្គល មានប្រភេទផ្សេងគ្នា អង្គខ្លះជាឯកពីជិ អង្គខ្លះជាកោលំកោលៈ អង្គខ្លះជាសត្តក្ខត្តុំបរមៈ? តបថា បានជាមានប្រភេទ ផ្សេងគ្នា
ដូច្នេះ ពីព្រោះមានវិបស្សនាផ្សេងគ្នា គឺឯកពីជិ មានវិបស្សនាក្លៀវក្លាបំផុត កោលំកោលៈ មានវិបស្សនាក្លៀវក្លាយ៉ាងកណ្តាល សត្តក្ខត្តុំបរមៈ មានវិបស្សនាទន់ខ្សោយបំ
ផុត ។ សោតាបន្នបុគ្គលទាំងនោះ លោកបរិបូណ៌ដោយសីល ។ សោតាបន្នបុគ្គល នៅមានចែកចេញទៅទៀត បើចែកចេញតាមឈ្មោះដើម មានតែ៣ដូចពោលមកហើយ
តែបើចែកតាមខណៈចិត្ត ដែលលះកិលេសបាន ផ្សេងគ្នាមាន២៤ដូច្នេះគឺ យកបដិបទា៤ និងធុរៈ២មកគុណ ឯកពីជិមានបដិបទា៤ កោលំកោលៈ មានបដិបទា៤ សត្តក្ខត្តុំ
បរមៈ មានបដិបទា៤ រួមត្រូវជា១២ ចែកជាសទ្ធាធុរៈ១២ បញ្ញាធុរៈ១២ រួមបានជា២៤ ។
សកទាគាមិបុគ្គល លះបានអកុសលចិត្ត ជាទិដ្និវិប្បយុត្ត៤ ទោមនស្សសហគតចិត្ត២ រួមជា៦ ។ លះបានសំយោជនៈ២គឺ កាមរាគៈសំយោជនៈ១ ព្យាបាទៈសំ
យោជនៈ១ ត្រូវជា២ ។ លះបានអនុសយៈ២គឺ កាមរាគានុសយៈ១ បដិឃានុសយៈ១ រួមជា២ ។ លះរាគៈ ទោសៈ មោហៈ បានដោយស្រាលស្តើង ។ សកទាគាមិបុគ្គល
នេះ រមែងមកកើតក្នុង កាមភពនេះម្តងទៀត ទើបធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល ជាទីបំផុតនៃទុក្ខ ហើយទើបបានរំលត់ខន្ធ ចូលកាន់និព្វាន ។ ឯបច្ចវេក្ខណៈ របស់សក
ទាគាមិបុគ្គល ក៏មាន៥ ដូចសោតាបន្នបុគ្គលដែរ ហើយលោកបរិបូណ៌ ដោយសីលដូចគ្នា ។ សកទាគាមិបុគ្គល បើចែកតាមខណៈចិត្ត ដែលលះកិលេសបាន មាន១២គឺ
ក្នុងសកទាគាមិបុគ្គលមួយៗ មានវិមោក្ខ៣ ក្នុងវិមោក្ខមួយៗ មានបដិបទា៤ ត្រូវជា១២ ។
អនាគាមិបុគ្គល លះបានអកុសលចិត្តជាទិដ្និវិប្បយុត្ត៤ ទោមនស្សសហគតចិត្ត២ លះបានសំយោជនៈ២គឺ កាមរាគៈ១ ព្យាបាទៈ១ នឹងអនុសយៈចិត្ត២គឺ កាម
រាគានុសយៈ១ បដិឃានុសយៈ១ ដោយដាច់ស្រឡះ ។ ឯបច្ចវេក្ខណៈរបស់ អនាគាមិបុគ្គលនេះ ចែកចេញជា៥ពួកគឺ អន្តរបរិនិព្វាយី១ ឧបហច្ចបរិនិព្វាយី១ អសង្ខារបរិនិព្វា
យី១ សសង្ខារបរិនិព្វាយី១ ឧទ្ធំសោតោអកនិដ្នគាមី១ ។ អន្តបរិនិព្វាយី លោករំលត់ក្នុងចន្លោះ គឺលោកដែលកើត ក្នុសទ្ធាវាសព្រហ្មលោកហើយ នៅមិនទាន់បាន ពាក់
កណ្តាលអាយុ ក៏ញ៉ាំងអរហត្តមគ្គ ឲ្យកើតឡើង លះសំយោជនៈ ខាងលើបាន ។ ឧបហច្ចបរិនិព្វាយី លោកកន្លងពីថ្នាក់នោះ បន្តិចទៅទៀត គឺលោកដែលមានអាយុ ជាង
ពាក់កណ្តាលឡើងទៅ ដល់កាលទៀបនឹងអស់អាយុ ទើបញ៉ាំងអរហត្តមគ្គ ឲ្យកើតឡើង ដើម្បីលះសំយោជនៈ ខាងលើទាំង៥ ។ អសង្ខារបរិនិព្វាយី លោករំលត់ដោយអ
សង្ខារ គឺលោកដែលញ៉ាំង អរហត្តមគ្គឲ្យកើតឡើង លះសំយោជនៈទាំង៥ ខាងលើបានដោយងាយ មិនបាច់ប្រកបព្យាយាម តឹងតែងពេក ។ សសង្ខារបរិនិព្វាយី លោកជា
អ្នករំលត់ ដោយសង្ខារ គឺលោកដែល ញ៉ាំងអរហត្តមគ្គ ឲ្យកើតឡើង បានដោយកម្រ ទាល់តែប្រកបដោយ សេចក្តីព្យាយាមយ៉ាងធំ ។ ឧទ្ធំសោតោអកនិដ្នគាមី លោកជាអ្នក
មាន ខ្សែឰដ៏ខាងលើ ទៅកាន់ភពអកនិដ្ន គឺច្យុតចាកព្រហ្មលោក ឈ្មោះអវិហាហើយ ទៅកាន់អតប្បា ព្រហ្មលោកទៀត លុះច្យុតចាក អតប្បាព្រហ្មលោកហើយ ទៅកាន់
សុទស្សាព្រហ្មលោកទៀត លុះច្យុតចាកព្រហ្មលោក ឈ្មោះសុទស្សាហើយ ទៅកាន់សុទស្សីព្រហ្មលោកទៀត លុះច្យុតចាកសុទស្សីព្រហ្មលោកហើយ ទៅកាន់អកនិដ្ន
ព្រហ្មលោកទៀត ទើបញ៉ាំងអរហត្តមគ្គ ឲ្យកើតឡើង លះសំយោជនៈ ខាងលើក្នុងព្រហ្មលោកនោះ រួមគ្នាផង ត្រូវជាអនាគាមិបុគ្គល៥ពួក ។ ក្នុងស្ថានអវិហា៥ អតប្បា៥
សុទស្សា៥ សុទស្សី៥ អកនិដ្នៈ៤ លើកឧទ្ធំសោតៈ១ចេញ រួមជាអនាគាមិបុគ្គលមាន២៤ គុណទៅទៀតជា សទ្ធាធុរៈ២៤ បញ្ញាធុរៈ២៤ ទើបបានជា អនាគាមិបុគ្គលមាន៤៨
។ ព្រះអនាគាមិបុគ្គល លោកបរិបូណ៌ដោយសមាធិ ។
ព្រះអរហត្ត លះបានអកុសលចិត្តជាទិដ្និគតវិប្បយុត្ត៤ ឧទ្ធច្ចសហគតចិត្ត១ជា៥ លះបានសំយោជនៈគឺ រូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា និង មានានុស័យ
រាគានុស័យ អវិជ្ជានុស័យ ដាច់ស្រឡះពីខន្ធសន្តាន ។ បច្ចវេក្ខណ (ការពិចារណា) របស់ព្រះអរហន្ត មាន៤យ៉ាងគឺ មគ្គំ បច្ចវេក្ខតិ លោកពិចារណានូវមគ្គ១ ផលំ បច្ចវេក្ខតិ
ពិចារណានូវផល១ បហីនកិលេសេបច្ចវេក្ខតិ ពិចារណានូវកិលេស ដែលលះបានហើយ១ និព្វានំបច្ចវេក្ខតិ ពិចារណានូវព្រះនិព្វាន១ រួមត្រូវជា៤ ។ ព្រះអរហត្តទាំងនោះ
ចែកចេញជា៤ពួកគឺ ៖
* សុខវិបស្សកោ លោកអ្នកមានវិបស្សនារីងស្ងួត ព្រោះមិនមានជ័រគឺសមថភាវនា បានចំរើនវិបស្សនា លុះដល់ព្រះអរហត្ត មិនប្រកបដោយឫទ្ធិ វិសេសឯណានិ
មួយឡើយ មួយពួក ។
* តេវិជ្ជោ លោកដែលបាន វិជ្ជា៣មួយពួក ។
* ឆឡភិញ្ញោ លោកដែលបានអភិញ្ញា៦ មួយពួក ។
* បដិសម្ភិទប្បត្តោ លោកដែលបានដល់ បដិសម្ភិទា៤ មួយពួក ត្រូវជាព្រះអរហន្តមាន៤ពួក ។
ព្រះអរហន្តទាំង៤ពួកនេះ រួមមកជា២គឺ សុខវិបស្សកោ១ ហើយនឹងខាងចុង៣ រួមមកហៅថា សមថយានិកៈ តែម៉្យាង១ ។ ចាត់ទៅតាមវិមោក្ខ៣គឺ ក្នុង
វិមោក្ខ១ៗ មានបដិបទា៤ រួមត្រូវជា១២ ជាសុខវិបស្សកៈ១២ សមថយានិកៈ១២ រួមត្រូវជាព្រះអរហន្ត២៤ ។ ព្រះអរហន្តលោកបរិបូណ៌ ដោយបញ្ញា ។
រួមព្រះអរិយបុគ្គលទាំងអស់ ត្រូវជា១០៨ គឺសោតាបន្នបុគ្គល២៤ សកទាគាមិ១២ អនាគាមិ៤៨ ព្រះអរហន្ត២៤ ។ ពុទ្ធដីកាព្រមទាំងអដ្នកថា ថាៈ យេ
បុគ្គលា អដ្នសតំ បសដ្នាតិ ឥមិស្សា កាថាយ វណ្ណយានំ អដ្នុត្តរសតំ អរិយា វុត្តា ។ ព្រះអរិយបុគ្គលទាំង១០៨នេះ ចែកជា មគ្គ៥៤ ផល៥៤ ត្រូវជាព្រះអ
រិយបុគ្គល១០៨ដដែល ។
បដិបទាទាំង៤យ៉ាងនោះគឺ ទុក្ខាបដិបទាទន្ធាភិញ្ញា កាលប្រតិបត្តិលំបាក ដល់បានត្រាស់ដឹងក៏លំបាក១ សុខាបដិបទាទន្ធាភិញ្ញា កាលប្រតិបត្តិងាយ ត្រាស់ដឹង
យឺតយូរវិញ១ ទុក្ខាបដិបទាខិប្បាភិញ្ញា កាលប្រតិបត្តិលំបាក ត្រាស់ដឹងឆាប់១ សុខាបដិបទាខិប្បាភិញ្ញា កាលប្រតិបត្តិងាយ ត្រាស់ដឹងឆាប់១ ។ បដិបទាផ្សេងគ្នាដោយ
យឺតយូរ និងឆាប់រហ័សយ៉ាងនេះ ព្រោះបុគ្គលដែលប្រតិបត្តិនោះ មានឥន្រ្ទិយនិងកិលេសផ្សេងគ្នា គឺ
* ១- បុគ្គលដែលប្រតិបត្តិយឺតយូរ ព្រោះកិលេសក្លៀវក្លា បានត្រាស់ដឹងយឹតយូរ ព្រោះឥន្រ្ទិយទន់ ប្រៀបឧបមា ដូចជាអ្នក មានជម្ងឺជាទម្ងន់ ដើរទៅផ្ទះគ្រូពេទ្យ
ដំណើរដែលដើរទៅនោះ រមែងយឺតយូរព្រោះខ្លួនឈឺធ្ងន់ បានដល់ផ្ទះពេទ្យហើយ ទៅរកថ្នាំ ថ្នាំនោះក៏បានតិច ម៉្លោះហើយជម្ងឺនោះ ក៏ទៅជាសះស្បើយ បាន
ដោយយឺតយូរ យ៉ាងណាមិញ ទុក្ខាបដិបទាទន្ធាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។
* ២- ប្រតិបត្តិងាយ ត្រាស់ដឹងយឺតយូរ ព្រោះកិលេសតិច ឥន្រ្ទិយក៏ទន់ ឧបមាដូចជាអ្នកមានជម្ងឺស្រាល ដើរទៅរកផ្ទះពេទ្យឆាប់ដល់ តែព្យាបាលរោគយូរ ព្រោះ
មានថ្នាំតិច យ៉ាងណាមិញ សុខាបដិបទាទន្ធាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។
* ៣- ប្រតិបត្តិលំបាក ត្រាស់ដឹងឆាប់ ព្រោះកិលេសក្លៀវក្លា ឥន្រ្ទិយក៏ក្លៀវក្លាដែរ ឧបមាដូចជាអ្នកមានជម្ងឺធ្ងន់ ដើរទៅរកផ្ទះពេទ្យយឺតយូរ តែបានសះជា រោគឆាប់
រហ័ស ព្រោះមានថ្នាំច្រើន យ៉ាងណាមិញ ទុក្ខាបដិបទាខិប្បាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។
* ៤- ប្រតិបត្តិងាយ ត្រាស់ដឹងឆាប់ ព្រោះកិលេសទន់ ឥន្រ្ទិយក្លៀវក្លា ឧបមាដូចជាអ្នកមានជម្ងឺស្រាល ដើរទៅរកផ្ទះពេទ្យឆាប់ដល់ រក្សារោគក៏ឆាប់សះជា ព្រោះ
មានថ្នាំច្រើន យ៉ាងណាមិញ សុខាបដិបទាខិប្បាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។
នែសញ្ញា វិញ្ញាណ! តួកិលេសទុកដូចជារោគ ឥន្រ្ទិយទាំង៥ ទុកដូចជាថ្នាំសម្រាប់កែរោគ ម៉្យាងទៀតឧបមា ដូចជាបុរស៤រូប ស្វែងរកគោ បុរសទី១ដើរទៅក្នុង
ព្រៃ ដល់វេលាឃើញគោ ក៏ឃើញក្នុងព្រៃ យ៉ាងណាមិញ ទុក្ខាបដិបទាទន្ធាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។ បុរសទី២ ដើរទៅរកគោតាមផ្លូវធ្លាស្រួល ដល់ឃើញគោ បែរជា
ឃើញក្នុងព្រៃវិញ យ៉ាងណាមិញ សុខាបដិបទាទន្ធាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។ បុរសទី៣ស្វែងរកគោ ដើរកាត់ព្រៃ ដល់ឃើញគោបែរជា ឃើញក្នុងទីវាលវិញ យ៉ាង
ណាមិញ ទុក្ខាបដិបទាខិប្បាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។ បុរសទី៤ ដើរទៅរកគោតាមផ្លូវធ្លា ដល់ឃើញគោក៏ឃើញក្នុងទីវាល យ៉ាងណាមិញ សុខាបដិបទាខិប្បាភិញ្ញា
បុគ្គល ក៏យ៉ាងនោះដែរ ។
បុរសគឺព្រះយោគាវចរកុលបុត្ត ដែលស្វែងរកអរិយមគ្គ គោគឺអរិយមគ្គ ព្រៃគឺកិលេស ផ្លូវធ្លាគឺកិលេសដ៏ស្តើង ។ បុគ្គលដែលបានមគ្គ-ផលផ្សេងគ្នា ព្រោះប្រតិបត្តិ
ខុសគ្នា ដូចបានសម្តែងមកមកនេះ ។
(សំដែងមកក្នុងវិបស្សនាបញ្ហាព្រះត្រៃលក្ខណ៍ ចប់តែប៉ុណ្ណេះ) ។
លុះព្រះបញ្ញាសំដែងធម៌ចប់ហើយ សញ្ញានិងវិញ្ញាណថា យើងទាំងពីរនាក់នេះ សូមសម្តែងអំណរគុណ ចំពោះព្រះបញ្ញា ដូចមានសេចក្តី តទៅខាងមុខនេះថា
ខ្ញុំព្រះករុណាទាំងពីរនាក់នេះ បានស្តាប់ធម៌របស់ព្រះបញ្ញា សំដែងតាំងអំពីខាងដើម រហូតដល់ខាងចុងបញ្ចប់នេះឃើញថាមានពន្លឺ ភ្លឺស្វាងរុងរឿង ត្រចះត្រចង់ជាអតិប
រមា និងរកពន្លឺអ្វីមួយ មកប្រៀបផ្ទឹម ឲ្យស្មើពុំបានឡើយ នេះជាពន្លឺទី១ ។ ពន្លឺទី២ថា ចាប់ដើមតាំងតែអំពីខ្ញុំ បានថ្វាយខ្លួនមក បានឡើងជិះលើនាវា ត្រៃលក្ខណ៍ស៊ប់ហើយ
ពិនិត្យមើលទៅឃើញ នូវធម៌ទាំង១៦ ដែលនៅក្នុងនាវានេះដោយឥតមាន សេចក្តីងឿងឆ្ងល់ អ្វីបន្តិចបន្តួចសោះឡើយ ភ្លឺច្បាស់ណាស់ៗ ហើយថែមទាំងបាន សះជារោគ
ឆ្កួត ទាំង៨យ៉ាងទៀតផង តាំងពីកាមុម្មត្តកោ កោធុម្មត្តកោ ទិដ្នុម្មត្តកោ ។ល។ ចិត្តរបស់ខ្ញុំទាំងពីរនាក់នេះ ចូលស៊ប់ដល់ធម៌ ដែលធ្វើឲ្យត្រជាក់ រំងាប់បង់នូវភ្លើងទុក្ខ និង
ភ្លើងកិលេស ដែលជាធម៌ដ៏ឧត្តម ជាគុណគឺព្រះនិព្វាន ដោយពន្លឺភ្លឺស្វាង នេះជាពន្លឺទី២ ។ ពន្លឺទី៣ថា ខ្ញុំមើលទៅឃើញច្បាស់ នាវាព្រះត្រៃលក្ខណ៍ ដែលជាអតីតកាល គឺ
កាលដែលព្រះពុទ្ធ ទ្រង់គង់ធរមាននៅឡើយនោះ ព្រះអង្គតែងប្រោសសត្វ ដឹកនាំសត្វ ឲ្យចូលទៅក្នុងនាវា ព្រះត្រៃលក្ខណ៍ បានច្រើនជាអនេក ។ ចាប់ទាំងអំពី ព្រះសម្ពុទ្ធ
បរិនិព្វានទៅ ព្រះអរហន្ត ព្រះអនាគាមិសកទាមិ សោតាបន្ន ក៏អស់ទៅ នាវាត្រៃលក្ខណ៍ក៏នៅទំនេរ ឥតមានមនុស្សជិះ ឬមានខ្លះដែរម្នាក់ៗ ព្រោះហេតុអ្វី? ព្រោះខ្វះអ្នកដឹក
នាំ ។ ឥឡូវនេះនាវាត្រៃលក្ខណ៍ ភ្លឺរុងរឿងត្រចះត្រចង់ដូចកាលដែល ព្រះសម្មាសម្ពុទ្ធ ជាបរមគ្រូ គង់ធរមាននៅនោះដែរ នេះជាពន្លឺទី៣ ។
វិញ្ញាណសួរសញ្ញាថា យើងបានស្តាប់ធម៌ឃើញថា មានធម្មរសភ្លឺស្វាងក្នុងដួងចិត្ត ប្រសើរពន់ពេកណាស់ហើយ តើយើងបានវត្ថុអ្វី បូជាដល់គុណ ព្រះពុទ្ធ ព្រះធម៌
ព្រះសង្ឃ ? សញ្ញាឆ្លើយថា បើតាមសេចក្តី យល់របស់ខ្ញុំថា ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ យើងបូជានូវវត្ថុអ្វីៗក៏មិនស្មើ នឹងបូជាកាយ វាចា ចិត្ត បដិបត្តិទៅតាមព្រះឱវាទ ដែល
ទ្រង់ទូន្មានថា នេះមិនមែន នោះមិនមែន ដូចបានអធិប្បាយ ក្នុងព្រះត្រៃ លក្ខណ៍សព្វគ្រប់ស្រាប់ ។ បូជាយ៉ាងនេះហៅថា បូជាយ៉ាងប្រសើបំផុត នៅក្នុងព្រះពុទ្ធសាសនា ។
វិញ្ញាណថា ប្រសើរហើយៗ ចុះសញ្ញាអ្នកមានយោបល់ ជួយដឹកនាំឲ្យមនុស្ស ដែលជាអ្នកមានឧបនិស្ស័យ ចូលទៅនៅក្នុង នាវាត្រៃលក្ខណ៍ បានដែរឬដូចម្តេច?
។ ខ្ញុំជួយមិនបានទេអ្នក ព្រោះយើងទាំង២ នាក់នេះ គ្មានបុណ្យខាងដឹកនាំ ដូចព្រះពុទ្ធជាម្ចាស់នោះទេ បើដូច្នោះមានតែយើងទាំង២នាក់នេះ មិនជួយទំនុកបំរុង ព្រះពុទ្ធ
សាសនាឲ្យបាន រុងរឿងទៅអនាគត យើងត្រូវតែស្រឡាញ់ រាប់អានព្រះពុទ្ធសា សនា ដោយសទ្ធាពិតៗ តែថាឲ្យខ្ញុំដឹកនាំ ចូលមកនៅក្នុង នាវាត្រៃលក្ខណ៍នោះ ពុំបានទេ
ព្រោះការដែលដឹកនាំ អំពីនាវាត្រៃលោក ហើយដឹកនាំឲ្យចូលមកនាវាត្រៃលក្ខណ៍វិញ នេះទៀតតឹងណាស់ ព្រោះធម៌ ដែលមាន ក្នុងនាវាត្រៃលោកនោះ មិនត្រូវគ្នានឹងធម៌
ដែលមានមក ក្នុងនាវាត្រៃលក្ខណ៍ទេ ។
ត្រៃលោក៣ ពរ៤ លោកធម៌៨ សមាបត្តិ៨ អាកាសធាតុ១ នេះជាធម៌ត្រៃលោក ។ ត្រៃលក្ខណ៍៣ អរិយសច្ចៈ៤ អង្គមគ្គ៨ មគ្គផល៨ និព្វានធាតុ១ នេះជាពួកត្រៃ
លក្ខណ៍ ។ ត្រៃលោក៣ មិនត្រូវគ្នានឹងត្រៃ លក្ខណ៍៣ ពរ៤មិនត្រូវគ្នា នឹងអរិយសច្ចៈ៤ លោកធម៌៨ មិនត្រូវនឹងអង្គមគ្គ៨ សមាបត្តិ៨ មិនត្រូវគ្នានឹងមគ្គផល៨ អាកាសធាតុ
១ មិនត្រូវនឹងនិព្វានធាតុ១ ធម៌មិនត្រូវគ្នាដូច្នេះឯង ។
វិញ្ញាណសួរសញ្ញាថា ចុះនាវាត្រៃលោក ហេតុដូចម្តេចបានជា មនុស្សជិះច្រើនម្ល៉េះ? បានជាមនុស្សជិះច្រើន ព្រោះក្នុងនាវានេះ មានមារ៥ជាអ្នកដឹកនាំ ចងទាញ
កៀរគរប្រមូល មនុស្សសត្វតូចធំ ឲ្យចូលទៅនៅក្នុង នាវាត្រៃលោកទាំងអស់ មិនឲ្យសេសសល់ឡើយ ។ ចុះមារទាំង៥នោះ តើដូចម្តេច? មារ៥នោះគឺ ខន្ធមារ១ កិលេស
មារ១ អភិសង្ខារមារ១ ទេវបុត្តមារ១ មច្ចុមារ១ ។ ឯខន្ធមារនោះគឺ រូប១ វេទនា១ សញ្ញា១ សង្ខារ១ វិញ្ញាណ១ ។ កិលេសមារនោះគឺ លោភៈ១ ទោសៈ១ មោហៈ១ មារទាំង
៣នេះ មានខ្សែចងសត្វ ឲ្យជាប់នៅក្នុង នាវាត្រៃលោកទាំង៣ ដោយចំណងមារទាំង៣នេះ នៅក្នុងអកុសល ចិត្ត១២ ហើយនាំទៅទុកក្នុង នាវាត្រៃលោក មិនឲ្យទៅណា
បាន ។ មារនេះមានគ្នាច្រើនណាស់ ដើរប្រមូលសត្វតូចធំ មិនឲ្យសល់ម្នាក់ ឲ្យជាប់ចំណងគ្រប់ៗគ្នា ហើយនាំយកទៅ ចងទុកក្នុងនាវាត្រៃលោក ។ ឯកិលេសមារនោះ
ក៏បញ្ចូនសត្វទាំងអស់នោះ ប្រគល់ឲ្យទៅអភិសង្ខារមារ អភិសង្ខារមារនេះមាន៣គឺ បុញ្ញាភិសង្ខារមារ១ អបុញ្ញាភិសង្ខារមារ១ អនេញ្ជាភិសង្ខារមារ១ ។ មារទាំង៣នេះ ជា
អ្នកតាក់តែង ចាត់ចែងឲ្យសត្វដែល ជាប់ចំណងទាំងអស់ ដែលនៅក្នុងនាវាត្រៃលោកនេះ ឲ្យរៀបរយគ្នា ទៅតាមឋានៈរបស់សត្វ ដែលមានទោសធ្ងន់ស្រាល ព្រោះក្នុងនា
វានេះមាន៣ជាន់ ក្នុងជាន់ទី១ បើចែកជាថ្នាក់មាន ១១ថ្នាក់ ក្នុងជាន់ទី២ បើចែកជាថ្នាក់មាន១៦ថ្នាក់ ក្នុងជាន់ទី៣ បើចែកជាថ្នាក់មាន៤ថ្នាក់ ។
ការដែលរៀបរយសត្វ អ្នកនៅក្នុងនាវានេះ ឲ្យសត្វនេះទៅនៅត្រង់ទីនេះ សត្វនោះទៅនៅត្រង់ទីនោះ សត្វនេះមកនៅឯណេះ សត្វនោះទៅនៅឯណោះ ត្រង់
រៀបរយសត្វ ឲ្យនៅគ្រប់ថ្នាក់គ្រប់ជាន់នេះ ស្រេចតែលើអភិសង្ខារមារទាំង៣ ។ លុះមារនេះរៀបរយស្រេចហើយ បញ្ជូនសត្វទាំងអស់នេះ ប្រគល់ឲ្យទៅទេវបុត្តមារ ។
ទេវបុត្តមារមាន៣គឺ សស្សតទិដ្និទេវបុត្តមារ១ ឧច្ឆេទទិដ្និទេវបុត្តមារ១ អន្តគាហិក ទិដ្និទេវបុត្តមារ១ ។ ទិដ្និទាំង៣នេះ ជាស្តេចគ្រប់គ្រង ត្រួតត្រាលើមារទាំងអស់ គឺខន្ធមារ
ក្តី កិលេសមារក្តី អភិសង្ខារមារក្តី មច្ចុមារក្តី មារទាំងអស់នេះលុះក្នុងអំណាច ទេវបុត្តមារទាំងអស់ ។ ដូចយ៉ាងទេវបុត្ត មារទី១ គឺសស្សតទិដ្និ ទិដ្និនេះឃើញថា សម្លាប់សត្វ
លួចទ្រព្យគេ សេពមេថុនធម្ម មុសាវាទ ផឹកទឹកស្រវឹង ឃើញថាបើ រកបានច្រើនមកស្រួល ប្រសើរសុខណាស់ ហើយប្រកាន់យក តែស្រួលៗសុខៗ ។ ទេវបុត្តមារគ្រាន់តែ
ឃើញប៉ុណ្ណេះ មារទាំងអស់ក៏ប្រព្រឹត្ត ធ្វើនូវអំពើនោះ តាមទេវបុត្តមារ ពុំហ៊ានខានម្នាក់ ។ ទេវបុត្តមារឃើញថារូបល្អ សម្លេងពិរោះ ក្លិនក្រអូប រសឆ្ងាញ់ ទេវបុត្តមារ គ្រាន់តែ
ឃើញប៉ុណ្ណេះ មារទាំងអស់ក៏ខំស្វែង ទៅរករូប សម្លេង ក្លិននោះៗ ឥតហ៊ានខានម្នាក់ បានហើយប្រកាន់ឲ្យតែនៅស្រួលៗ ត្រង់កិលេសមារ ដែលធ្វើចិត្ត ឲ្យត្រេកអរនឹង
សុខៗ ស្រួលៗនោះ មារនេះចងសត្វ ឲ្យនៅក្នុងនាវាគឺ កាមលោក ឬកាមភពក៏បាន កិលេសមារដែលធ្វើចិត្ត ឲ្យជាប់នឹងសុខៗស្រួលៗនេះ ចងសត្វឲ្យជាប់នៅ ក្នុងនាវាគឺ
រូបលោក ឬហៅថារូបភព ដូច្នេះវិញក៏បាន ។ ទេវបុត្តមារនេះគាត់ចូលចិត្តតែនឹង ឥដ្នារម្មណ៍គឺ អារម្មណ៍ដែលកើតមក អំពីផលបុណ្យ ហើយគាត់ដឹកនាំ ពួកពលមារទាំង
អស់ ឲ្យចូលចិត្តតាមគាត់ផង ។ ពួកមារទាំងអស់ក៏ជឿ តាមទេវបុត្តមារ ហើយប្រមូលគ្នាមក ជួបជុំរឹតរុំសត្វតូចធំ នាំយកទៅចងទុក ក្នុងនាវាត្រៃលោកទាំងអស់ ។ ទេវបុត្ត
មារទី១ រឹតរុំចងសត្វ បានតែប៉ុណ្ណេះ ។
ទេវបុត្តមារទី២ គឺឧច្ឆេទទិដ្និ ។ ទេវបុត្តមារនេះ គាត់ចូលចិត្ត នឹងអនិដ្នារម្មណ៍ គឺអារម្មណ៍ដែលកើតមក អំពីផលអកុសល គឺរូប១ សម្លេង១ ក្លិន១ រស១ ផោដ្នព្វ១
គាត់មិនចង់ឲ្យរូបចាស់ ឈឺ ស្លាប់ ព្រោះថាបើស្លាប់ហើយ លែងកើតទៀតសូន្យ មិនចង់ឲ្យរូបសម្លេង ក្លិន រស សម្ផស្ស ព្រាត់ប្រាស់ ព្រោះថាបើព្រាត់ប្រាស់ ហើយសូន្យ
លែងបានទៀត ម៉្លោះហើយគាត់ប្រាប់ ពួកមារទាំងអស់ថា ពួកយើងទាំងអស់ គ្នាប្រុងប្រយ័ត្ន កុំឲ្យចាស់ ឈឺ ស្លាប់ ព្រោះតែស្លាប់ហើយសូន្យ ។ ម៉្លោះហើយពួកមារទាំង
អស់ ក៏ភិតភ័យដោយ ទេវបុត្តមារថាឲ្យប្រុងប្រយ័ត្ន ។ ពួកមារទាំងអស់ជំនុំគ្នាថា យើងធ្វើដូចម្តេចកុំឲ្យ ចាស់ឈឺស្លាប់បាន? ថាយើងត្រូវអប់រំរូបនេះ ដោយគ្រឿងអាហារ
ណាដែលមានរសឆ្ងាញ់ៗ បរិភោគឲ្យបានច្រើនៗ ហើយតាក់តែងគ្រឿងដេក គ្រឿងអង្គុយ សំលៀកបំពាក់ឲ្យល្អៗ ដើម្បីការពារ កុំឲ្យចាស់ឈឺស្លាប់ ។ មារទាំងអស់ក៏នាំ
គ្នាប្រព្រឹត្តធ្វើ ដូចពាក្យជំនុំនោះ មិនយូរប៉ុន្មាន ក៏សក់ស្កូវព្រោង ធ្មេញបាក់គ្រហុប ភ្នែកឡើងស្លែ ត្រចៀកក៏ទៅជាថ្លង់ ។ មារទាំងអស់ទៅជំនុំ នឹងទេវបុត្តមារ ថាឲ្យខ្ញុំប្រ
យ័ត្នកុំឲ្យ ចាស់នោះប្រយ័ត្នមិនបានទេ ។ ទេវបុត្តមារថា បើប្រយ័ត្នមិនឈ្នះទេ ឲ្យចាស់ចុះ តែត្រូវប្រយ័ត្នកុំឲ្យឈឺ ។ ពលមារទាំងអស់ ក៏ប្រយ័ត្នកុំឲ្យឈឺ ។ មិនយូរប៉ុន្មាន
ក៏ឈឺមកទៀត ពួកមារទាំងអស់ក៏ទៅ ទូលទេវបុត្តមារថា ឥឡូវនេះឈឺទៀតហើយ ។ ទេវបុត្តមារថា បើឈឺក៏ឈឺចុះ ប៉ុន្តែប្រយ័ត្នកុំឲ្យស្លាប់ ។ កិលេសមារ មានគ្នាច្រើនចំ
នួន ១,៥០០នាក់មកជួយការពារ កុំឲ្យស្លាប់ ។ មារទាំងអស់ជំនុំគ្នាថា យើងគិតធ្វើដូចម្តេច កុំឲ្យស្លាប់? កិលេសមារថា យើងយកជម្ងឺនេះ ទៅឲ្យពេទ្យពិនិត្យមើល តើឈឺ
នេះវាខ្វះអ្វី? ពេទ្យថាឈឺនេះវាខ្វះឈាម ពេទ្យនោះក៏មើលមិនជា ។ កិលេសមារថា យើងយកជម្ងឺនេះ ទៅឲ្យអារក្សដូនម៉ុក ដូនម៉ីមើលទៀត អារក្សនោះថា ខុសខាងខ្មោច
វាធ្វើ ។ អារក្សនោះក៏មើលមិនជា ក៏ស្លាប់ទៅ ។ ទេវបុត្តមារទី២នេះ ចងសត្វឲ្យជាប់នៅ ក្នុងនាវាត្រៃ លោកដោយ គំនិតយល់ខុសដូច្នេះទៀត ។
ទេវបុត្តមារទី៣នោះ គឺអន្តគាហិកមិច្ឆាទិដ្និ គាត់ចូលចិត្តនឹងឥដ្នារម្មណ៍ ដូចទេវបុត្តមារទី១ដែរ ។ អន្តគាហិកទិដ្និនេះឃើញថា ធ្វើទាន សីល ភាវនា បានបុណ្យ
កុសល បុណ្យកុសលនេះ នឹងឲ្យទៅកើតជា ព្រះឥន្រ្ទ ព្រះព្រហ្ម ហើយមានសម្បត្តិក៏ច្រើន អាយុក៏វែង សេចក្តីសុខក៏ច្រើន ។ ទេវបុត្តមារនេះ គ្រាន់តែឃើញដូច្នោះហើយ
ខន្ធមារក្តី កិលេសមារក្តី អភិសង្ខារមារក្តី ក៏នាំគ្នាធ្វើទាន សីល ភាវនា តាមទេវ បុត្តមារឃើញនោះ ខំធ្វើទានសីល បានកុសលមកហៅថា កាមាវចរកុសល៨ មារខំចំរើន
កម្មដ្នាន ចូលកាន់បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថ ជ្ឈាន បញ្ចមជ្ឈាន បានរូបាវចរកុសល៥ ។ មារខំចំ រើនទៀត ចូលកាន់ អរូបាវចរកុសល៤ កុសលទាំងនេះ
កើតឡើងដោយសារ ទេវបុត្តមារឈ្មោះ អន្តគាហិកមិច្ឆាទិដ្និផង តណ្ហាផង អាស្រ័យជាមួយគ្នា កុសលទាំង៣នេះឈ្មោះថា វដ្ដគាមិនីកុសល ព្រោះ កុសលនេះជាតួមារ
កាមាវចរកុសល៨ រូបាវចរកុសល៥ ឈ្មោះថា បុញ្ញាភិសង្ខារមារ មារនេះនាំសត្វទៅ ចងក្រៀកទុកក្នុងនាវាគឺ កាមលោក១ រូបលោក១ ។ អរូបាវចរកុសល៤នេះ ឈ្មោះថា
អនេញ្ជាភិសង្ខារមារ មារនេះនាំសត្វទៅ ចងក្រៀកទុកក្នុងនាវាគឺ អរូបលោក កន្លែងដែលគ្មានរូប ។ រួមសេចក្តីមកថា ទេវបុត្តមារទាំង៣នេះ ខ្ទប់សត្វឲ្យនៅតែ ក្នុងនាវាត្រៃ
លោក បិទសោតា បិទព្រះនិព្វាន មិនឲ្យសត្វឃើញជាដាច់ខាត ។
កាលបើអភិសង្ខារមារទាំង៣ រៀបចំចងសត្វ ឲ្យជាប់នៅក្នុងនាវាត្រៃលោក រួចស្រេចហើយ ក៏នាំសត្វទាំងអស់នោះ ទៅប្រគល់ឲ្យទេវបុត្តមារ ។ ទេវបុត្តមារ
បានទទួលហើយ នាំសត្វទាំងអស់ ទៅប្រគល់ ឲ្យមច្ចុមារ មច្ចុមារនេះមាន៣គឺ ចាស់១ ឈឺ១ ស្លាប់១ ។ មច្ចុមារទាំង៣នេះក្រសួងគាត់ខាងឯ សម្លាប់សត្វតូចធំ នៅក្នុងនា
វាត្រៃលោក ទាំង៣នេះ ។ ទោះសត្វនោះ មានបុណ្យសក្តិធំ យ៉ាងណាក្តី ឥតមាន បុណ្យសក្តិក្តី មានទ្រព្យច្រើនក្តី ឥតទ្រព្យក្តី មានកូនច្រើនក្តី ឥតកូនក្តី សត្វធំក្តី សត្វតូច
ក្តី ត្រូវគាត់សម្លាប់ទាំងអស់ ឥតមានអ្នកណាមួយ ទៅអង្វរករបានឡើយ ។ ហេតុដូចម្តេចបានជា មច្ចុមារចេះតែ សម្លាប់ដូច្នេះ? បានជាសម្លាប់នោះ ព្រោះសត្វនៅក្នុង នា
វាត្រៃលោកទាំង៣នេះ ជាសត្វជាប់ដោយ ចំណងមារទាំងអស់ ហើយត្រៃលោកទាំង៣ មានអាកាសធាតុជាមេធាតុ លើសធាតុទាំងពួង ។ មច្ចុមារសម្លាប់រូប ឲ្យអស់ចេញ
ទៅ ឲ្យទៅនៅត្រង់ចន្លោះ សោះសូន្យទទេ ។ ត្រង់ទទេៗនេះហើយ ហៅថាអាកាសធាតុ ។ ហេតុដែលមនុស្សសត្វ ចូលចិត្តជិះនាវាត្រៃលោក ច្រើននោះ មកពីមារទាំង៥
នេះ ជាអ្នកទាក់ចងសត្វទុក ដូចសញ្ញា បានអធិប្បាយ រួចមកហើយ ។
វិញ្ញាណ អើគួរសង្វេគដល់រូបរាងកាយម្នាក់ៗនេះ ដែលកើតមកហើយ ស្លាប់ទៅវិញគ្មានរួចម្នាក់សោះ កើតហើយស្លាប់ ស្លាប់ហើយកើត រាប់មិនអស់ ។ សេច
ក្តីស្លាប់កើតនេះ ទុក្ខហើយទុក្ខទៀត ត្រួតៗលើគ្នា ទុក្ខព្រោះព្រាត់ប្រាស ឪពុកម្តាយ ទុក្ខព្រោះព្រាត់ប្រាស កូនចៅ ទុក្ខព្រោះព្រាត់ប្រាស បងប្អូន ទុក្ខព្រោះព្រាត់ប្រាស
ទ្រព្យសម្បត្តិ ទុក្ខព្រោះព្រាត់ប្រាស ប្តីប្រពន្ធ ទុក្ខហើយទុក្ខទៀត ទុក្ខហើយទុក្ខខ្លាំង ពន់ប្រមាណ ពីតូចដល់ធំ ទុក្ខទំក្នុងប្រាណ ទុក្ខឥតស្រាកស្រាន្ត ទុក្ខដលខ្លួនក្ស័យ ។
អនិច្ចំពុំស្ថិត ពុំស្ថេរនៅនិត្យ យឺនយូរឡើយនៃ ស្លាប់ទៅជាខ្មោច អាសោចិ៍អប្រិយ ឆ្អឹងសាច់សរសៃ ជាព្រះធរណី ។ វិញ្ញាណថា គួរអាណោចអធម្ម សង្វេគដល់រូបមរណៈ
ព្រោះស្លាប់ទៅ គេយកទៅដុត ក្នុងភ្នក់ភ្លើងចោល ឥតបានប្រយោជន៍អ្វីៗ ជារបស់ សោះសូន្យទទេៗ ទុក្ខទោសទាំងអស់នេះ មកតែអំពីមារទាំង៥ ដូចសញ្ញាបានសំដែង
រួចមកហើយ ។ សញ្ញាសួរវិញថា បើទុក្ខទោសនោះ ច្រើនយ៉ាងនេះ ធ្វើដូចម្តេចទើបនឹង រំលត់ទុក្ខទោសនោះបាន? ងាយណាស់! ឲ្យតែឡើងជិះលើ នាវាត្រៃលក្ខណ៍បាន
ទុក្ខទាំងនោះ ក៏រលត់អស់ ព្រោះក្នុងនាវាត្រៃលក្ខណ៍នេះ មានពល៥យ៉ាងគឺ សទ្ធាពល១ សតិពល១ វិរិយពល១ សមាធិពល១ បញ្ញាពល១ ។ បើពលទាំង៥នេះ មាន
កម្លាំងស្មើគ្នាហើយ ទេវបុត្តមារក៏វិនាស ខ្ចាត់ខ្ចាយអស់ ចុះចាញ់ ហើយមារទាំងអស់នោះ ក៏វិនាសបាត់បង់ទៅ ទុក្ខទាំងអស់ ក៏រលត់ដែរ ដោយអំណាច បានជិះនាវាត្រៃ
លក្ខណ៍នេះឯង ។
រឿងធម៌រំលត់ទុក្ខនេះ ព្រះបញ្ញាបានសំដែងរួចហើយពីខាងដើមស្រាប់ ក្នុងទីនេះយើងទាំងពីរនាក់សង្ឃឹមទុកជាមុនថា ព្រះពុទ្ធ សាសនា ដែលមាននៅក្នុងផ្ទៃ
នៃសៀវភៅ វិបស្សនាបញ្ហា ព្រះត្រៃលក្ខណ ញាណាធិប្បាយនេះ សូមតាំងនៅ ឲ្យបានស្ថិតស្ថេរ ចីរកាល កុំបីប្រែក្លាយទៅជាប្រការដទៃឡើយ ៕
នាវាត្រៃលក្ខណ៍ចប់តែប៉ុណ្ណេះ
Galleon.jpg
មនុស្សគ្រប់រូបចាំបាច់ត្រូវតែមានសីលធម៏ក្នុងខ្លួនដូច្នេះសីលធម៏គឺជាធម៏សង្រួមនូវទ្វា៣គឺកាយវាចារចិតអោយមានរបៀបរៀបរយសង្រួមផ្លូវកាយបានដល់ការប្រតិបត្តិធម៏អោយល្អ៕